Khmernote Media
  • អន្តរជាតិ

    វៀតណាម៖ ក្រុមភ្ញៀវទេសចរណ៍ចិនចំនួន១៤​នាក់ ដែលបានទៅដល់ព្រលានយន្តហោះក្នុងប្រទេសវៀតណាម ត្រូវបានមន្រ្តីប៉ូលិសអន្តោប្រវេសន៍វវៀតណាម ស្នើឲ្យពួកគេប្តូរអាវយឺត ដែលមានរូបផែនទីប្រទេសចិន និងសញ្ញាចុចៗចំនួន៩នោះចេញ​ ព្រោះរូបភាពនៅលើអាវយឺតនោះធ្វើឲ្យប្រជាជនវៀតណាមក្តៅក្រហាយមិនសប្បាយចិត្តឡើយ។ សូមបញ្ជក់ថា កាលពីអំឡុងឆ្នាំ ១៩៤០ ចិនបានដាក់បន្ថែមសញ្ញាចុចៗចំនួន៩នោះបន្ថែមនៅលើផែនទីគឺដើម្បីបញ្ជាក់ថា សមុទ្រចិនខាងត្បូងគឺដែនដីរបស់ខ្លួន យ៉ាងណាក្តីប្រទេសជិតខាងចិនមួយចំនួនដូចជាវៀតណាមជាដើមបានផ្ទុះការតវ៉ាជាខ្លាំង ដោយវៀតណាមគិតថា សមុទ្រចិនខាងត្បូងនេះក៏ជាដែនដីរបស់ខ្លួនខ្លះដែរ។  ដូចនេះរូបភាពផែនទីដែលមាននៅលើអាវរបស់ភ្ញៀវទេសចរណ៍ចិននោះពិតជាមិនអាចទទួលយកបានពីសំណាក់ប្រជាជនវៀតណាមនោះទេ។ ក្រោយកើតមានភាពចម្រូងចម្រាសនេះ ក្រុមភ្ញៀវទេសចរណ៍ចិនបានសម្រេចប្តូរអាវចេញ ដើម្បីបន្តដំណើរកំសាន្តក្នុងប្រទេសវៀតណាមទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ shanghaiist

    May 19, 2018
  • អន្តរជាតិ

    មានក្មេងស្រីជាច្រើនដែលតែងតែជួបការលំបាកនៅក្នុងការលេងពណ៌គូល័រភ្នែក ព្រោះថាបើសិនជាអ្នកដាក់គូល័រភ្នែក ក៏ដូចជាស្រមោលភ្នែកមិនបានត្រឹមត្រូវទេនោះក៏អាចធ្វើឲ្យអ្នកមិនទទួលបាននូវភាពស្រស់ស្អាតផងដែរ ជាពិសេសគឺភាពទាក់ទាញ។ នៅក្នុងពេលដែលអ្នកគូរគូល័រភ្នែកខុសពីទម្រង់មុខរបស់អ្នកអាចធ្វើឲ្យឃើញមុខរបស់អ្នកមិនស្រស់ស្អាត។ ខាងក្រោមនេះគឺជាស្ទាយគូល័រភ្នែកដែលនារីកំពុងតែទទួលបានការពេញនិយមជាខ្លាំង៖   អត្ថបទ៖ Sai ប្រភព៖mthai

    May 19, 2018
  • កីឡា

    យប់ថ្ងៃទី១ តារាចម្រៀងវ័យក្មេងរូបស្រស់ លាង សុផាឡែន ធ្វើអោយកក្រើកឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅខេត្តកំពតតែម្តង ជាមួយបទញាក់ជាច្រើនបទផ្ទួនៗរបស់នាង បូករួមជាមួយក្បាច់រាំមិនធម្មតា ខណៈដែលទស្សនិកស្រែកហ៊ោរតាមចង្វាក់ចម្រៀងនៅក្រោមឆាកយ៉ាងសប្បាយ។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរ ក៏មានភ្ញៀវទេសចរណ៍អន្តរជាតិ ចូលរួមយ៉ាងសប្បាយ រឹតតែបង្កបរិយាកាសសប្បាយរីករាយយ៉ាងខ្លាំង ក្រោមជំនោរខ្យល់ត្រជាក់ នៅមាត់ព្រែក ខេត្តកំពត។ គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ GANZBERG GOLD MEDAL CONCERT នឹងធ្វើឡើងចំនួន ៥ ខេត្តក្រុងផ្សេងៗគ្នា ដើម្បីអបអរសាទរដែលស្រាបៀរ GANZBERG ឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោក ចំនួន ២ឆ្នាំជាប់គ្នា

    May 19, 2018
  • PR

    ក្នុងឱកាសបើកសម្ភោធ Konfulon Store ទាំង៣សាខា នៅថ្ងៃទី ២០ ខែឧសភា ខាងមុខនេះក្រុមហ៊ុនចែកចាយគ្រឿងបរិក្ខារទូរស័ព្ទឈានមុខគេ បានរៀបចំការថែមជូនជាពិសេសសម្រាប់អតិថិជនដែលជាវផលិតផល Konfulon ពី Konfulon Store ទាំង៣សាខារួមមានសាខា ក្រុងតាខ្មៅ (នៅលើផ្លូវជាតិលេខ 21A ផ្លូវទៅស្អាង ខាងត្បូងរង្វង់មូលលោកតាខ្មៅ ២០០ ម៉ែត្រ) សាខាស្ទឹងមានជ័យ (នៅជិតវិទ្យាស្ថានពាណិជ្ជសា្រស្ត ផ្លូវវេងស្រេង) និងសាខាសែនសុខ (ជិតអាស៊ីអាគ្នេយ៍ឬជិតសាកលវិទ្យាល័យ UC) ហើយសម្រាប់ការថែមជូននេះផងដែរសម្រាប់អតិថិជនមួយរូបនឹងទទួលបានការថែមជូនតែម្តងតែប៉ុននោះ។ លោក គួ សុខអូន ប្រធានទីផ្សាររបស់ក្រុមហ៊ុនលក់គ្រឿងបរិក្ខារទូរស័ព្ទ Konfulon បានមានប្រសាសន៍ថា

    May 19, 2018
  • កីឡា

    នារាត្រីថ្ងៃអាទិត្យស្អែកនេះ ការប្រកួត Ganzberg Cup ដែលរៀបចំឡើងដោយក្រុមហ៊ុន Ganzberg Beer នឹងវិលត្រលប់មកវិញដូចសព្វដង ហើយការប្រកួតនៅក្នុងស្អែកនេះអ្នកមិនបានទស្សនាផ្ទាល់ប្រាកដជាស្ដាយក្រោយ ដោយធានាថាការប្រកួតនេះគឺល្អមើលជាងរាល់សប្ដាហ៍។ នៅក្នុងការប្រកួតពានរង្វាន់ Gaznberg Cup រដូវកាលទី 3 វគ្គ Live Show 24 ក្រុមចុងក្រោយ សប្ដាហ៍ទី 4 នារាត្រីថ្ងៃអាទិត្យ ទី13 ខែឧសភា ស្អែកនេះអាចជាសប្ដាហ៍ពិសេសជាងសប្ដាហ៍ដទៃ ព្រោះស្អែកនេះកំពូលក្រុមខ្លាំងនៅក្នុងរាជធានីភ្នំពេញនឹងត្រូវឡើងមកប៉ះគ្នា ជាពិសេសកន្លែងអង្គុយទស្សនាស្អែកនេះប្រាកដជាគ្មានកន្លែងអង្គុយទេប្រសិនជាមកយឺត។ ការប្រកួតស្អែកនេះប្រាកដជាល្អមើលជាមិនខាន។ លក្ខខ័ណ្ឌនៅក្នុងការប្រកួតវគ្គជម្រុះ 24 ក្រុមចុងក្រោយនេះគឺអ្នកឈ្នះត្រូវបន្ដដំណើរទៅវគ្គបន្ទាប់ ចំណែកឯអ្នកចាញ់កុំទាន់អាល់អស់សង្ឃឹម ក្រុមហ៊ុន

    May 19, 2018
  • បច្ចេកវិទ្យា

    បើយោងតាមលោក Guy Rosen អនុប្រធាននាយកដ្ឋានគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្យ Facebook បានឲ្យដឹងថា គិតត្រឹមរយៈពេលបីខែដំបូងនៃឆ្នាំ២០១៨ នេះ ក្រុមហ៊ុន Facebook បានលុបចោលគណនី Facebook ក្លែងក្លាយបានចំនួន ៥៨៣ លានគណនី។ ​ លោកបានបន្ថែមឲ្យដឹងទៀតថា គិតជាមធ្យមមានការប៉ុនប៉ងបង្កើតគណនី Facebook ក្លែងក្លាយចំនួន ៦,៥ លាន គណនីបានកើតឡើងក្នុងមួយថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមិនា ដើមឆ្នាំនេះ។ លោកបានបញ្ជាក់ទៀតថា គិតជាមធ្យមមានអ្នកប្រើប្រាស់ Facebook សកម្មប្រចាំខែចំនួន ២,២ ពាន់លាន

    May 19, 2018
  • អន្តរជាតិ

    គុយបា៖ កាលពីវេលាម៉ោង១២ និង០៨នាទី (ម៉ោងក្នុងតំបន់) ថ្ងៃសុក្រ ទី១៨ មានហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងប្រភេទ Boring 737-201 ដោយនៅលើយន្តហោះមានផ្ទុកអ្នកដំណើរ និងបុគ្គលិកបំរើការលើយន្តហោះសរុបចំនួន១១០នាក់ បណ្តាលឲ្យមនុស្សជាង១០០នាក់ស្លាប់បាត់បង់ជីវិត។ ក្រោយកើតហេតុស្ត្រី៣នាក់នៅរស់រានមានជីវិត តែក្រោយមកដោយសារតែរងរបួសធ្ងន់ធ្ងរពេកស្ត្រីម្នាក់ក្នុងចំណោម៣នាក់នោះក៏បានស្លាប់បាត់បង់ជីវិតទៅនៅយប់ថ្ងៃសុក្រនេះ នេះបើយោងតាមការឲ្យដឹងពីលោក Eduardo Rodríguez Dávila អនុរដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូន។ យោងតាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា យន្តហោះនោះធ្វើដំណើរចេញពីព្រលានយន្តហោះអន្តរជាតិ Jose Marti នៃទីក្រុង Havana ឆ្ពោះទៅកាន់ទីក្រុង Holguin ហើយក្រោយមកក៏បានធ្លាក់នៅវាលស្រែនៅវេលាម៉ោង១២ និង០៨នាទីតែម្តង។ ពេលនេះមន្ត្រីជំនាញកំពុងតែបើកការស៊ើបអង្កេតលើករណីនេះ ហើយក្រុមសង្គ្រោះបានកំពុងធ្វេីការបន្តនៅកន្លែងព្រៃក្បែរកន្លែងកើតហេតុបន្ថែមទៀត៕ អត្ថបទ៖ សេម ប្រភព៖

    May 19, 2018
  • អន្តរជាតិ

    អាមេរិក៖ កាលពីវេលាម៉ោង៧ និង៣២នាទីថ្ងៃទី១៨ ខែឧសភា មានការរាយការណ៍ថា មានយុវជនម្នាក់បានបើកការបាញ់ប្រហារមួយនៅក្នុងវិទ្យាល័យ Santa Fe ក្នុងរដ្ឋ Texas និងបង្កឲ្យមានមនុស្សស្លាប់១០នាក់ និងរបួស១០ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយកើតហេតុជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបានប៉ូលិសអាមេរិកធ្វើការឃាត់ខ្លួនបានភ្លាម។ ជនសង្ស័យរូបនេះមានឈ្មោះថា Dimitrios Pagourtzis អាយុ១៧ឆ្នាំ ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេមិនបានបាញ់សម្លាប់មនុស្សដែលគេចូលចិត្តនោះទេ គឺគេបានបាញ់សំដៅទៅកាន់មនុស្ស ដែលគេមិនចូលចិត្តតែប៉ុណ្ណោះ។ យុវជន Dimitrios Pagourtzis បានយកកាំភ្លើងរបស់ឪពុកគេទៅបាញ់ប្រហារនៅក្នុងសាលារៀន បន្ទាប់ពីយុវជន រូបនេះខឹងនឹងមិត្តរួមថ្នាក់ និងលោកគ្រូវបង្រៀន។ ក្នុងចំណោមអ្នកស្លាប់ទាំង១០នាក់នោះ មានសិស្ស៩នាក់ និងគ្រូបង្រៀនម្នាក់។ ពេលនេះប៉ូលិសសម្រេចឃុំខ្លួនជនសង្ស័យជាបណ្តោះអាសន្ន

    May 19, 2018
  • កីឡា

    តារាចម្រៀងវ័យក្មេងដែលគេកំពុងតែចាប់អារម្មណ៍ខ្លាំង ខណៈពេលដែលលោកទើបតែភ្ជាប់ពាក្យថ្មីៗជាមួយកូនម្ចាស់ជំនួញគ្រឿងសំអាង គឺលោក នី រតនា ហាក់ដូចជាមានប្រជាប្រិយភាពខ្លាំងមិនចាញ់តារាជើងចាស់ឡើយ ដោយនារាត្រីនេះផ្ទាល់គ្រាន់តែតារាចម្រៀងឡើងដល់លើឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT ភ្លាមទស្សនិកជន អ្នកខេត្តកំពត នាំគ្នាស្រែកហ៊ោរតែម្តង។ ដើម្បីបង្កភាពសប្បាយរីករាយ នី រតនា ក៏បានបង្ហើរសំនៀងចំនួន ៤បទជាប់គ្នាមានទាំងបទញាក់និងមនោសញ្ចេតនាផងដែរ។ ក្រៅពីតារាចម្រៀង នី រតនា ក៏មានតារាចម្រៀងជាច្រើនដួងទៀតបានកំដរអារម្មណ៍ទស្សនិកជន អោយសប្បាយរីករាយយ៉ាងខ្លាំងផងដែរនាឪកាសថ្ងៃចុងសប្តាហ៍នេះ។ គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ GANZBERG GOLD MEDAL CONCERT នឹងធ្វើឡើងចំនួន ៥ ខេត្តក្រុងផ្សេងៗគ្នា ដើម្បីអបអរសាទរដែលស្រាបៀរ GANZBERG

    May 18, 2018
  • កីឡា

    ស្រីស្អាត វី ឌីណែត តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានធ្វើអោយទស្សនិកស្រែកហ៊ោ ជាមួយបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ GANZBERG GOLD MEDAL CONCERT នៅសួនច្បារមាត់ព្រែក ខេត្តកំពត។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី ១៨ និង ១៩ ខែឧសភា ឆ្នាំ២០១៨ នេះហើយក៏មានតារាចម្រៀងល្បីៗឈ្មោះជាច្រើន ត្រៀមខ្លួនក្នុងការបម្រើអារម្មណ៍របស់ទស្សនិកជន អោយសប្បាយរីករាយក្នុងរាត្រីចុងសប្តាហ៍ផងដែរ។ គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ GANZBERG GOLD MEDAL CONCERT នឹងធ្វើឡើងចំនួន ៥ ខេត្តក្រុងផ្សេងៗគ្នា ដើម្បីអបអរសាទរដែលស្រាបៀរ GANZBERG

    May 18, 2018