- Khmernote Media
- កីឡា
ខណៈពេលដែលត្រៀមបើកព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅសួនច្បារមាត់ព្រែក ទីរួមខេត្តកំពត ពិធីករសំបូរវោហា ២ដួងគឺលោក រ៉ាស៊ី និង អ្នកនាង និមល បានបង្កភាពសប្បាយរីករាយយ៉ាងខ្លាំងដល់ទស្សនិកជន ជាមួយនឹងហ្គេមដ៏អស់សំណើចជាច្រើនផងដែរ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 បានប្រព្រឹត្តិឡើងនៅខេត្តកំពតនេះចំនួន២យប់ជាប់គ្នា គឺយប់ថ្ងៃទី ១៨ និង ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៨ នេះ ដើម្បីអបអរសាទរ ដែលស្រាបៀរ GANZBERG
May 19, 2018 - កីឡា
នារាត្រីទី២នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅសួនច្បារមាត់ព្រែក ទីរួមខេត្តកំពត នេះនឹងមានមនុស្សចូលរួមច្រើនជាម្សិលមិញទៀត ព្រោះថាខណៈពេលដែល ការប្រគុំតន្ត្រីចាប់ផ្តើមនៅម៉ោង ៨យប់ ប៉ុន្តែទើបតែម៉ោង ៦:៣០ នាទីប៉ុណ្ណោះមានមនុស្សឈររងចាំមើលច្រើនដល់ម្លឹងទៅហើយ។ ក្រុមតន្ត្រីនិងតារាចម្រៀងល្បីៗជាច្រើនក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំរើអារម្មណ៍ទស្សនិកជន ដែលមានវត្តមាននៅយប់នេះផងដែរ។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ GANZBERG GOLD MEDAL CONCERT 2018 បានរៀបចំឡើងនៅខេត្តកំពត រយៈពេល២យប់ជាប់គ្នាគឺយប់ថ្ងៃទី១៨ និង ទី១៩ ខែឧសភា ឆ្នាំ២០១៨ ដោយមានតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មហង្សមាស ជាច្រើនចូលរួមផងដែរ ដើម្បីអបអរសាទរដែលស្រាបៀរ GANZBERG
May 19, 2018 - អន្តរជាតិ
ប្រេស៊ីល ៖ ការបាញ់សម្លាប់នៅតាមសាលារៀនបានកើតឡើងជាបន្តបន្ទាប់មួយរយៈចុងក្រោយនេះ មានសិស្សសាលាមិនតិចទេដែររងគ្រោះ។ ព័ត៌មានបរទេសដ៏ល្បីមួយបានចុះផ្សាយករណីរន្ធត់មួយ បុរសជនជាតិប្រេស៊ីលម្នាក់បានកាន់កាំភ្លើងចង់ប្លន់ឪពុកម្ដាយនិងសិស្សសាលានៅមុខច្រកទ្វារសាលា ស៊យប៉ះចំប៉ូលិសស្រី ប្លន់មិនបានសម្រេចហើយបង់ទាំងជីវិតទៀត។ រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅនេះ ជនសង្ស័យបានដកកាំភ្លើងចេញមកហើយស្រែកគំរាមប្លន់ឪពុកម្តាយសិស្សទាំងនោះ។ ប៉ូលិសស្រ្តីម្នាក់ដែលស្លៀកសំលៀកបំពាក់ស៊ីវិលស្ថិតក្នុងចំណោមឪពុកម្តាយទាំងនោះ ក៏បានទាញកំភ្លើងបាញ់ភ្លាមៗទៅលើ ជនសង្ស័យនោះបីគ្រាប់។ ជនសង្ស័យត្រូវបានគ្រូពេទ្យប្រកាសថាស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីពេទ្យ៕ អត្ថបទ ៖ Mali ប្រភព ៖ sanook
May 19, 2018 - កីឡា
យោងតាមការចុះផ្សាយរបស់សារពត៌មាន Don Balon បានអោយដឹងថា៖ ខ្សែប្រយុទ្ធ Ousmane Dembele ត្រៀមខ្លួនសម្រេចចិត្តបោះបង់ឱកាសក្នុងការប្រកបអាជីពជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ហើយងាកមករកការចចារជាមួយនឹងក្លឹបអ្នកមានបារាំង Paris Saint-Germain។ ខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំងរូបនេះ កាលពីដើមរដូវកាលកន្លងទៅបានជួបបញ្ហារបួសដែលធ្វើអោយរូបគេអវត្តមានជាមួយនឹងក្លឹប Barcelona អស់រយៈពេលជាច្រើនខែ ជាពិសេសរបួសសរសៃពួររបស់ Dembele នេះបានធ្វើអោយទម្រង់លេងរបស់ខ្សែបម្រើប្រយុទ្ធវ័យក្មេងរូបនេះធ្លាក់ទំរង់លេង ដែលជាហេតុធ្វើអោយ Dembele បោះបង់ឈ្មោះ 11 នាក់ដំបូងរបស់ក្លឹបក្រោមការដឹកនាំរបស់លោក Valverde។ ខ្សែបម្រើប្រយុទ្ធ Ousmane Dembele ត្រូវបានក្លឹបអ្នកមានបុណ្យ Barcelona ទិញពីក្លឹប Borussia Dortmund មកកាលពីដើមរដូវកាលកន្លងទៅនៅក្នុងតម្លៃផ្ទេរ
May 19, 2018 - កីឡា
អតីតកីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានយល់ព្រមធ្វើជាគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal ជំនួសដំណែងលោក Arsene Wenger ហើយកាលពីពេលថ្មីៗនេះ។ យោងតាមការចុះផ្សាយរបស់សារពត៌មាន Goal បានអោយដឹងថា៖ ក្លឹបកាំភ្លើងធំ Arsenal មិនទាន់បានចុះកុងត្រាជាមួយនឹងលោក Mikel Arteta ប៉ុន្ដែក្លឹបកាំភ្លើងធំ Arsenal អាចនឹងប្រកាសអំពីការមកដល់របស់លោក Arteta ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្លឹបនៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ លោក Mikel Arteta ធ្លាប់ធ្វើជាគ្រូបង្វឹកជំនួយការរបស់លោក Pep Guardiola នៅក្នុងក្លឹបមេឃខៀវ Manchester City ហើយបានជួយអោយក្លឹប Manchester
May 19, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ថ្វីត្បិតតែអ្នកខ្លះកើតមកមិនមានកាយសម្បទាគ្រប់គ្រាន់ដូចគេឯងមែន ប៉ុន្តែមិនមែនមានន័យថាពួកគេអសមត្ថភាពនោះទេ។ ព័ត៌មានដ៏ល្បីមួយរបស់ចិនបានចុះផ្សាយរឿងរ៉ាវភ្ញាក់ផ្អើលមួយ ដែលបុរសពិការដៃទាំងសងខាម្នាក់អាចគូរគំនូបានយ៉ាងស្រសស្អាត។ បើទោះបីជាពិការដៃទាំងសងខាងហើយពិបាកក្នុងការចាប់អាជីពជាអ្នកគំនូ តែបុរសម្នាក់នេះមិនព្រមចោះបង់ចោល។ គាត់បានប្រើដៃពិការនិងមាត់របស់ខ្លួនធ្វើការគូរូប និង សរសេរអក្សរផ្ចង់បានយ៉ាងស្អាតទៀតផង។ វិធីគូររូបរបស់គាត់វាពិតជាមានភាពទាក់ទាញដល់អ្នកប្រើប្រាស់បណ្តាញសង្គមខ្លាំងណាស់ គាត់ប្រើដៃពិការទាំងពីរគូររូបភ្នំ និងមនុស្ស ហើយប្រើមាត់ផាត់ពណ៌ទៅលើគំនូរទាំងនោះ៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ nextshark
May 19, 2018 - អន្តរជាតិ
មាននារីជាច្រើនតែងតែមិនមានចិត្តក្លាហាននៅក្នុងការដាក់ចិត្តស្រលាញ់ទៅលើបុរសដដែលដែលធ្លាប់ធ្វើបាបចិត្តរបស់រូបនាង ទោះបីជារូបនាងនៅមានចិត្តស្រលាញ់យ៉ាងណាក្ដីក៏រូបនាងសុខចិត្តទ្រាំលំបាកតែម្នាក់ឯងដែរ។ ដោយសារតែមានមូលហេតុជាច្រើនដែលជម្រុញចិត្តឲ្យរូបនាងមានភាពការសម្រេចចិត្តបែបនេះ៖ ១. ខ្លាចមានការឈឺចាប់ម្ដងទៀត៖ នៅក្នុងទំនាក់ទំនងស្នេហាអ្នកណាក៏ធ្លាប់ជួបរឿងមិនសមបំណងដែរ នេះហើយជាអ្វីដែលនារីខ្លាចនៅក្នុងការបណ្ដោយខ្លួនឲ្យលង់ស្នេហាចាស់ម្ដងទៀត។ ២. មានភាពអៀនខ្មាស់ចំពោះគ្នា៖ នៅពេលដែលយើងធ្លាប់មានបញ្ហាជាមួយនឹងគ្នា វាពិតជាមានការលំបាកជាខ្លាំងនៅពេលដែលប្រឈមមុខចំពោះគ្នាម្ដងទៀត ដែលធ្វើឲ្យមានអារម្មណ៍អៀនៗចំពោះគ្នា ហើយអ្នកខ្លះអាចនិងគេចមុខគ្នាទៀតផង។ ៣. ការទុកចិត្តគ្នាជាថ្មីម្ដងទៀត៖ នៅពេលដែលអ្នកធ្លាប់បាត់បង់ជំនឿចិត្តទៅលើនរណាម្នាក់ វាពិតជាលំបាកណាស់ដែលអ្នកដាក់ចិត្តទាំងស្រុងទៅជឿលើបុរសម្នាក់នោះម្ដងទៀត ដែលអ្នកនៅតែមានអារម្មណ៍ខ្លាចនិងមិនសុវត្ថិភាពនៅពេលដែលនៅជិតគេ។ នេះជាហេតុដែលរូបនាងមិនមានភាពក្លាហាននៅក្នុងការផ្ដើមស្នេហ៍ជាមួយនឹងដៃគូចាស់។ ៤. មានអតីតកាលដ៏អាក្រក់៖ ការឈឺចាប់, ការខកបំណង និងការកុហកពីអតីតកាល តែងតែតាមបន្លាច់ចិត្តរបស់រូបនាងគ្រប់ពេល នេះជាមូលហេតុដែលនាំអ្នកទៅរកអារម្មណ៍ពីមុនៗមកវិញមិនបាន៕ អត្ថបទ៖ Sai ប្រភព៖ timesofindia
May 19, 2018 - កីឡា
កាលពីយប់មិញនេះ នៅសួនច្បារមាត់ព្រែក ទីរួមខេត្តកំពត មានការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យមួយរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG គឺ GANZBERG GOLD MEDAL CONCERT 2018 ដោយមានវត្តមានតារាចម្រៀងល្បីៗមកពីផលិតកម្ម We Production និង តារាចម្រៀងល្បីៗមកពីផលិតកម្មហង្សមាស ដូចជា លោក នី រតនា កញ្ញា វី ឌីណែត លោក សយ រតនៈ កញ្ញា លាង សុផាឡែន ជាដើម។ នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី ដ៏អស្ចារ្យនេះគេសង្កេតឃើញថា វត្តមានទស្សនិកជន យ៉ាងច្រើនកុះករកាលពីយប់មិញ
May 19, 2018 - អន្តរជាតិ
ចូលដល់រដូវក្ដៅដែលនារីភាគច្រើនតែងតែរកពេលវេលាដើម្បីធ្វើដំនើរទៅតំបន់មាត់សមុទ្រ ហើយអ្វីដែលនារីមិនអាចចោលបាននោះគឺឈុតប៊ីគីនី។ យើងដឹងហើយថាទៅតំបន់មាត់សមុទ្រឈុតប៊ីគីនីជាអ្វីដែលនារីត្រូវការចំបាច់ជាពិសេសគឺបញ្ចេញនូវភាពទាក់ទាញ និងភាពស្រស់ស្អាតនៅមាត់សមុទ្រ។ ខាងក្រោមនេះជាស្ទាយ ក៏ដូចម៉ូតទាន់សម័យដែលនារីកំពុងតែមានការចាប់អារម្មណ៍ជាខ្លាំង៖ អត្ថបទ៖ Sai ប្រភព៖mthai
May 19, 2018 - បច្ចេកវិទ្យា
ចិន៖ ប្រាកដណាស់នៅក្នុងថ្នាក់មានសិស្សមួយចំនួនលួចខ្ជិល ពួកគេខ្លះក៏លេងទូរស័ព្ទនៅម៉ោងរៀន ខ្លះទៀតគឺលួចដេកតែម្តង។ តាមប្រភពព័ត៌មានចិនបានចុះផ្សាយព័ត៌មានភ្ញាក់ផ្អើលមួយ ដែលសាលាថ្នាក់មធ្យមសិក្សានៅប្រទេសចិនគ្រោងនឹងបំពាក់កាមេរ៉ាតាមដានសកម្មភាពសិស្សក្នុងបន្ទប់រៀន។ កាមេរ៉ាដ៏ឆ្លាតវៃនេះត្រូវគេយកមកបំពាក់ក្នុងបន្ទប់រៀន ក្នុងគោលបំណងតាមដានឥរិយាបថសិស្សក្នងម៉ោងសិក្សា វាអាចកំណត់អារម្មណ៍ខឹង មួហ្មង រំភើប និងរីករាយរបស់សិស្ស។ បន្ថែមលើនេះទៀតវាត្រូវបានគេបង្កើតអោយមានមុខងារវិភាគការស្តាប់ អាន សរសេ ឈរ អង្គុយ លើកដៃ និងដេករបស់សិស្សក្នុងថ្នាក់ទៀតផង។ សាលាមធ្យមសិក្សា Hangzhou ត្រូវបានគេកំណត់ថាជាសាលដំបូងគេបង្អស់ដែលត្រូវបានធ្វើការសាកល្បងលើការដាក់កាមេរ៉ាឆ្លាតវៃនេះ៕ អត្ថបទ : Mali ប្រភព : nextshar
May 19, 2018









