- Khmernote Media
- PR
ពិតជាអស្ចារ្យ! ជាមួយបទមាន់ស្រែបន្លែស្រស់ របស់លោកព្រាប សុវត្តិ មិនមែនលំៗទេនៅក្នុងការប្រគុំតន្ត្រី Sususi Celebration Concert នៅកោះពេជ្រកាលពីពេលកន្លងទៅថ្មីៗនេះ ដែលនេះជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក។ លោក ព្រាបសុវត្តិ ជប់ចេញមាន់ស្រែនៅលើឆាកតន្ត្រី Sususi Celebration Concert តែម្ដងហើយ ដែលនេះជាឈុតឆាកខ្លីអស្ចារ្យនៅក្នុងបទចំរៀងមួយបទនេះ។ Sususi Celebration Concert ជាការប្រគុំតន្ត្រីដើម្បីស្វាគម៍Sususi Aloe Vera មកកាន់ប្រទេសកម្ពុជាជាមួយការសរាចរណ៍ទូទាំង២៥ ខេត្តក្រុងទូទាំងផ្ទៃប្រទេសកម្ពុជា។ ក្នុងនោះផងដែរមានការចូលរួមយ៉ាងច្រើនកុះករនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យកក្រើក ដែលឈុតឆាកទាំងនេះជាឈុតឆាកដ៏កម្រមិនដែលមាននៅក្នុងប្រទេសកម្ពុជាឡើយ នេះជាលើកទីមួយដែលមានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកើតឡើង បើនិយាយពីវត្តមានតារាកិត្តយសដែលចូលរួមវិញសុទ្ធតែកំពូលតារាចំរៀងល្បីលំដាប់ប្រចាំប្រទេសកម្ពុជារួមជាមួយនឹងវត្តមានកំពូលតារាចំរៀងល្បីមកពីប្រទេសថៃ ធ្វើអោយកក្រើកឆាកនៃការប្រគុំតន្ត្រីតែម្ដងហើយ។ ក្រៅពីមានការសម្ដែងរបស់ លោក ព្រាប
May 21, 2018 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ បានឲ្យដឹងថា ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ក្រសួងបានធ្វើការហាមប្រាមដល់ប្រជាពលរដ្ឋ ដែលចូលចិត្តប្រើប្រាស់ផលិតផលឱសថសម្រកទម្ងន់ផ្សេៗ ជាពិសេសឱសថសម្រកទម្ងន់ឈ្មោះ Leense ដែលផលិតផលនេះពុំបានត្រួតពិនិត្យ និងគ្មានចុះបញ្ចីការនៅក្រសួងសុខាភិបាល ហើយផ្សព្វផ្សាយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Leense Cambodia Original ថែមទៀត។ ប្រសិនបើបងប្អូនប្រទះឃើញមានការប្រើប្រាស់ លក់ ឬចែកចាយ ឱសថសម្រក់ទម្ងន់ខាងលើសូមផ្តល់ព័ត៌មានទៅកាន់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ ០១២ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤,
May 21, 2018 - អន្តរជាតិ
ចិន៖ សាលារៀនដែលមានតែគ្រូម្នាក់ និងសិស្សម្នាក់នៅក្នុងប្រទេសចិន កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គម ជាពិសេសគឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមគ្រូបង្រៀននៅជុំវិញភិភពលោក។ សាលារៀនមួយនេះមានឈ្មោះថា សាលាបឋមសិក្សា Huaxi ស្ថិតនៅក្នុងតំបន់ភ្នំដាច់ស្រយាលមួយក្នុងខេត្ត Fujian ភាគខាងត្បូងប្រទេសចិន។ លោកគ្រូតែម្នាក់គត់ ដែលកំពុងតែបង្រៀននៅក្នុងសាលានេះមានឈ្មោះថា Xu Yuhua អាយុ៥៥ឆ្នាំ ហើយសិស្សតែម្នាក់គត់របស់គាត់មានឈ្មោះថា Fan Yihao អាយុ៨ឆ្នាំ។ លោកគ្រូបង្រៀនរូបនេះបានឲ្យដឹងថា កាលពីមុននៅក្នុងសាលារៀនេះមានគ្រូបង្រៀនជាង១០នាក់ និងសិស្សជាច្រើនរយនាក់។ តែក្រោយមកប្រជាជននៅក្នុងតំបន់នេះបាននាំគ្នាទៅធ្វើជាកម្មករនៅក្នុងទីក្រុង ដែលមានចម្ងាយជាង១០គីឡូម៉ែត្រពីសាលារៀនមួយនេះ។ ហើយប្រជាជនទាំងនោះក៏បាននាំកូនៗរបស់ពួកគេទៅតាមដែរ ដូចនេះទើបចំនួនសិស្សនៅក្នុងសាលារៀននេះបានថយចុះបន្តិចម្តងៗ រហូតសល់តែម្នាក់។ ទោះជាយ៉ាងណាក្តីលោកគ្រូរូបនេះបានឲ្យដឹងថា គាត់នៅតែបន្តការងាររបស់គាត់ជាមួយនឹងសិស្សតែម្នាក់គត់នោះ ព្រោះគាត់មិនចង់ឲ្យសិស្សរបស់គាត់ត្រូវបោះបង់ការសិក្សាចោលនៅពាក់កណ្តាលផ្លូវនោះទេ គាត់ចង់ឃើញសិស្សមានអនាគតល្អ៕ អត្ថបទ៖ ភក្តី ប្រភព៖ People’s
May 21, 2018 - អន្តរជាតិ
ជាទូទៅអ្នកធ្លាប់បានដឹងថា ជំងឺគ្រុនឈាមតែងតែកើតឡើង មិនចំពោះអ្នកណាម្នាក់នោះទេ ជាពិសេសក្មេងៗតែម្តង បន្ទាប់ពីត្រូវមូសខ្លាខាំពួកគេ។ ហើយយើងអាចនិយាយសង្ខេបមកវិញថា ជំងឺគ្រុនឈាមឆ្លងតាមរយៈមូសខ្លាខាំ។ ជាធម្មតាអ្នកមានជំងឺគ្រុនឈាមតែងមានអាការដូចជា ឈឺក្បាល ក្តៅខ្លួនខ្លាំង ឈឺចាប់តាមសាច់ដុំ និងតាមសន្លាក់ជាដើម ហើយក្នុងករណីជនរងគ្រោះមិនបានទៅមន្ទីរពេទ្យនោះទេ ឬមិនទទួលបានការព្យាបាលពីវេជ្ជបណ្ឌិតទាន់ពេលទេនោះ ក្នុងរយៈ៧ថ្ងៃ ជនរងគ្រោះអាចមានគ្រោះថ្នាក់ដល់ជីវិតបាន។ យ៉ាងណាក្តី មកទល់នឹងពេលនេះ មានការសិក្សាថ្មីមួយបានរកឃើញថា មេរោគនៃជំងឺគ្រុនឈាមនេះក៏អាចឆ្លងតាមរយៈការរួមភេទផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្រមកពីបណ្តាលប្រទេសជាច្រើនសុទ្ធតែ បានអះអាងដូចគ្នាថា ក្នុងករណីដែលមនុស្សធំពេញវ័យកើតមានជំងឺគ្រុនឈាមនេះ ហើយរូបគាត់ទៅរួមភេទជាមួយនឹងអ្នកណា នោះវានឹងអាចចម្លងមេរោគនេះទៅកាន់អ្នកផ្សេងទៀតបាន។ នេះគ្រាន់តែជាលទ្ធភាពនៃការចម្លងមេរោគ ដែលគេបានរកឃើញ តែជាក់ស្តែងនៅក្នុងសង្គមគេកម្រឃើញករណីចម្លងមេរោគជំងឺគ្រុនឈាមតាមរយៈការរួមភេទនេះកើតឡើងណាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
May 21, 2018 - កីឡា
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺអ្នកនាង សុខ ស្រីនាង បានដាក់មនោសញ្ចេតនាយ៉ាងខ្លាំងនៅក្នុងបទចម្រៀងកំពុងល្បីរបស់ខ្លួនមានចំនងជើងថា “ហត់ទេស្រលាញ់គេម្នាក់ឯង” នៅលើឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅសួនច្បារមាត់ព្រែក ទីរួមខេត្តកំពត។ បទចម្រៀងមួយបទនេះ បានធ្វើអោយទស្សនិកជន លើកប៉េងប៉ោង GANZBERG បក់រវិចតាមបទភ្លេងមួយនេះ ហើយអ្វីដែលពិសេសលោក Zono ក៏បានចេញមកឆ្លងឆ្លើយភ្លាមៗ ធ្វើអោយទស្សនិកជនស្រែកហ៊ោរ តែម្តង។ នារាត្រីដ៏អស្ចារ្យនេះដែរ គេមនុស្សម្នារយ៉ាងច្រើនកុះករ បានមកទស្សនាព្រឹត្តិការណ៍ប្រគុំតន្ត្រី ដើម្បីអបអរសាទរស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន ២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION។
May 20, 2018 - កីឡា
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺលោក ណុប បាយ៉ារិទ្ធ បានស្រែកច្រៀងចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ចំនួន៥បទជាប់ៗគ្នា ធ្វើអោយអ្នកគាំទ្ររបស់លោកស្រែកហ៊ោរតាមមិនចេះហត់ទោះបីពេលវេលាកាន់តែយប់ជ្រៅយ៉ាងណាក្តី។ ក្រៅពីស្រែកច្រៀងយ៉ាងពិរោះ គេក៏បានសង្កេតមើលការតុបតែងខ្លួនរបស់លោក សង្ហារទាក់ចិត្ត ទស្សនិកជននៅសួនច្បារមាត់ព្រែក ទីរួមខេត្តកំពត ផ្ទាល់តែម្តង។ នារាត្រីដ៏អស្ចារ្យនេះដែរ គេមនុស្សម្នារយ៉ាងច្រើនកុះករ បានមកទស្សនាព្រឹត្តិការណ៍ប្រគុំតន្ត្រី ដើម្បីអបអរសាទរស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន ២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION។ គួររំលឹកផងដែរថា នៅសប្តាហ៍ក្រោយនេះព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នឹងធ្វើឡើងនៅទីរួមខេត្តស្វាយរៀង ម្តងដូច្នេះអ្នកខេត្តស្វាយរៀង ចាំជួបគ្នានៅសប្តាហ៍ក្រោយទាំងអស់គ្នាណា៕ “
May 19, 2018 - កីឡា
តារាចម្រៀងបែបរ៉ក ២ដួង គឺលោក ហ្សូណូ និងលោក វង្សតារារតនា បានស្រែកច្រៀងប្រជែងគ្នា កក្រើកឆាកតន្ត្រីនៅសួនច្បារមាត់ព្រែក ទីរួមខេត្តកំពត នាឪកាសយប់ទី២ ដែលមានការចាក់ផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 បានបង្កអោយមានភាពសប្បាយរីករាយយ៉ាងខ្លាំងសំរាប់បងប្អូនទស្សនិកជននៅខេត្តកំពតផ្ទាល់ ដោយគេសង្កេតឃើញថា នៅយប់ទី២នេះ មានការចូលរួមយ៉ាងច្រើនកុះករ ស្ទើររកកន្លែងឈរគ្មានទៅហើយ។ ចម្រៀង២បទជាប់គ្នាធ្វើអោយលោក ហ្សូណូ និងលោក រតនា ស្រែកច្រៀងយ៉ាងខ្លាំងប៉ោងសរសៃ ក មានចំនួន២បទជាប់គ្នាគឹបទ My Love Don’t
May 19, 2018 - កីឡា
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺលោក ហ្សូណូ បានស្រែកច្រៀងបទល្បីរបស់ខ្លួន មិនដែលចោលឡើយ នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅសួនច្បារមាត់ព្រែក ទីរួមខេត្តកំពត។ បទចម្រៀង “កូនខុសហើយ” របស់លោក ហ្សូណូ មានភាពល្បីល្បាញប្រមាណជាង១០ឆ្នាំហើយ ប៉ុន្តែរូបលោកនៅតែស្រលាញ់បទចម្រៀងមួយនេះ ហើយតែងតែលើកយកមកច្រៀងញឹកញាប់នៅក្នុងកម្មវិធីប្រគុំតន្ត្រីនានា។ ក្រៅពីបទនេះ លោកក៏បានបង្ហើរសំនៀងចម្រៀងរ៉កញាក់កន្ត្រាក់អារម្មណ៍ 3បទជាប់ៗគ្នាធ្វើអោយទស្សនិកជនស្រែកហ៊ោរ និងរាំពេញមុខឆាកតន្ត្រី។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ GANZBERG GOLD MEDAL CONCERT 2018 បានរៀបចំឡើងនៅខេត្តកំពត រយៈពេល២យប់ជាប់គ្នាគឺយប់ថ្ងៃទី១៨ និង
May 19, 2018 - កីឡា
លោក វង្ស តារារតនា បានបញ្ចេញបទថ្មីរបស់ខ្លួនលើកដំបូងបង្អស់នៅលើឆាកព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅសួនច្បារមាត់ព្រែក ទីរួមខេត្តកំពត ធ្វើអោយទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយបទមនោសញ្ចេតនា យ៉ាងពិរោះរបស់លោក។ បទចម្រៀង Original ថ្មីរបស់លោកមានចំណងជើងថា “បើសិនចិត្តអូនបានដឹង” ហើយលោកបានបញ្ចាក់ថាបទនេះដែរ លោកច្រៀងជាលើកទី១ហើយ គឺនៅលើឆាកតន្ត្រីនេះផ្ទាល់តែម្តង។ តារាចម្រៀងសំលេង Rock រូបនេះដែរក៏បានបង្ហើរសំនៀរចម្រៀងស្រែកស្ទើរដាច់បំពង់ក ធ្វើអោយទស្សនិកជនស្រែកហ៊ោរ យ៉ាងខ្លាំងផងដែរ គួរជាទីចាប់អារម្មណ៍។ គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ GANZBERG GOLD MEDAL CONCERT 2018 បានរៀបចំឡើងនៅខេត្តកំពត
May 19, 2018 - កីឡា
តារាចម្រៀងវ័យក្មេងរូបស្រស់កញ្ញា ប្រេម៉ា ឡើងច្រៀងបើកឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ដែលប្រព្រឹត្តិទៅនៅសួនច្បារមាត់ព្រែក ទីរួមខេត្តកំពត ដោយតារារូបនេះបានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ ជាមួយបទ បរទេសមួយបទ និង បទខ្មែរចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ចំនួន ៣បទជាប់ៗគ្នា ធ្វើអោយទស្សនិកជនស្រែកហ៊ោរពេញមុខឆាកតន្ត្រីតែម្តង។ តារាចម្រៀងរូបនេះផងដែរក៏បានបញ្ចេញក្បាច់រាំឡូយអស់ទាស់ផងដែរ អមជាមួយចម្រៀងដ៏ពិរោះក្នុងរាត្រីទី២នៃការប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នេះផងដែរ។ គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នេះបានឆ្ពោះចេញដំណើរមកកាន់ខេត្តកំពត តាំពីថ្ងៃទី ១៨
May 19, 2018









