Khmernote Media
  • អន្តរជាតិ

    ថៃ៖ ករណីបំផ្ទុះគ្រាប់បែកជាង១០កន្លែងបានឡើងនៅភាគខាងត្បូងប្រទេសថៃ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ បណ្តាលឲ្យមនុស្សជាច្រើនរងរបួស ចំណែកឯអ្នកស្លាប់វិញមិនទាន់មានរបាយការណ៍ណាមួយបង្ហាញឡើយ។ ភាគច្រើនគោលដៅនៃការបំផ្ទុះគ្រាប់បែកទៅទូរដកប្រាក់ ATM ដែលស្ថិតនៅតំបន់ Yala, Narathiwat, Pattani និង Songkla ភាគខាងត្បូងប្រទេសថៃ ហើយការបំផ្ទុះនោះផងដែរគឺផ្ទុះដំណើរគ្នានៅវេលាម៉ោងប្រហែល៧ល្ងាចតែម្តង ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ចំណុចបង្គោលភ្លើង និងប្រព័ន្ធត្រួតពិនិត្យសន្តិសុខមួយចំនួនក៏ត្រូវរងការវាយប្រហារផងដែរ។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មានមនុស្សជាច្រើនរងរបួស ហើយមិនមាននរណាម្នាក់ស្លាប់បាត់បង់ជីវិតឡើយ។ ក្រោយកើតហេតុកងទ័ពថៃ និងប៉ូលិស ត្រូវបានបញ្ចូនទៅតំបន់កើតហេតុ ដើម្បីបង្កើនសុវត្ថិភាពនៅភាគខាងត្បូង។ អត្ថបទ៖ ភក្តី ប្រភព៖ xinhuanet

    May 22, 2018
  • កីឡា

    ការប្រកួតរបស់ក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងលីគកំពូល Laliga កាលពីម្សិលមិញនេះគឺជាប្រកួតចុងក្រោយរបស់ខ្សែបម្រើចាស់វស្សា Andres Iniesta នៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona។ កីឡាករ Andres Iniesta ដែលជាខ្សែបម្រើឆ្នើមរបស់ពិភពលោកនិងជាខ្សែបម្រើឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ Barcelona បានចំណាយពេលអស់រយៈពេល 22 ឆ្នាំដើម្បីលេងអោយក្លឹប Barcelona។ ខ្សែបម្រើ Iniesta គឺចាប់ផ្ដើមប្រកបអាជីពជាកីឡាករបាល់ទាត់ដំបូងនៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona ឈុត B នៅក្នុងឆ្នាំ 1996 រហូតត្រូវបានក្លឹប Barcelona កោះហៅមកចូលឈុតធំនៅក្នុងឆ្នាំ 2002។ កាលពីរាត្រីម្សិលមិញនេះគឺជាការប្រកួតចុងក្រោយរបស់ខ្សែបម្រើ Andres Iniesta ដែល

    May 21, 2018
  • អន្តរជាតិ

    មាននារីជាច្រើនតែងតែជួបបញ្ហាការកើតជាតិខ្លាញ់នៅលើផ្ទៃមុខ ដែលធ្វើឲ្យពួកគេមានការពិបាកចិត្តជាខ្លាំង ជាពិសេសនៅពេលMake Upម្ដងៗដែលតែងតែឃើញខ្លាញ់ចេញមក ធ្វើឲ្យគ្រឿងតុបតែងមិនស្អាត។ ខាងក្រោមនេះគឺជាវិធីដែលជួយកាត់បន្ថយជាតិខ្លាញ់នៅលើផ្ទៃមុខរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាព៖ ១. សាប៊ូលាងមុខរបស់បុរស៖ ដើម្បីកាត់បន្ថយភាពខ្លាញ់នៅលើមុខអ្នកត្រូវធ្វើការលាងមុខរបស់បានច្រើនដង ប៉ុន្ដែសាប៊ូលាងមុខដែលល្អនោះអ្នកគួរតែជ្រើសរើសសាប៊ូលាងមុខរបស់បុរសព្រោះវាមានជាតិសម្អាតបានល្អ។ អ្នកគួរតែលាងសំអាតនៅពេលព្រឹក និងមុនពេលចូលគេងនៅពេលយប់។ ២. ទឹកលាងសំអាតមុខ៖ ទឹកលាងសំអាតមុខជាទឹកមួយប្រភេទដែលមានសំណើម ហើយវាថែមទាំងជួយសំអាតមុខរបស់អ្នកបានស្អាតល្អទៀតផង លើសពីនេះវាក៏ជួយកាត់បន្ថយនូវជាតិខ្លាញ់នៅលើមុខបានយ៉ាងស្អាត។ ៣. ក្រដាសសម្រាប់សំអាតជាតិខ្លាញ់៖ បន្ទាប់ពីអ្នកធ្វើការសំអាតមុខរួច អ្នកគួរតែប្រើក្រដាសសម្រាប់សំអាតជាតិខ្លាញ់បន្ថែមទៀត ដោយអ្នកគួរតែជូតថ្នមៗដើម្បីកុំឲ្យប៉ះពាល់ដល់ស្បែកមុខរបស់អ្នកព្រោះវាបណ្ដាលឲ្យឆាប់កើតមុន។ ៤. របបអាហារ៖ របបអាហាររបស់អ្នកក៏អាចបង្ករឲ្យកើនជាតិខ្លាញ់ផងដែរ ហេតុនេះអ្នកគួរតែបរិភោគអាហារដែលមានជាតិវីតាមិន Aឲ្យបានច្រើន ដើម្បីមិនឲ្យជាតិខ្លាញ់របស់អ្នកឆាប់កើនឡើង។ ៥. ការបិទម៉ាស់មុខ៖ ការធ្វើបែបនេះមិនត្រឹមតែជួយឲ្យមុខរបស់អ្នកអស់ជាតិខ្លាញ់ប៉ុណ្ណោះទេប៉ុន្ដែវាក៏ជួយថែរក្សាស្បែកមុខរបស់អ្នកថែមទៀតផង៕ អត្ថបទ៖ Sai ប្រភព៖timesofindia

    May 21, 2018
  • កីឡា

    កំពូលក្រុមខ្លាំងគឺក្រុម អាណាចក្របៃតង និងក្រុម ឱម៉ាល់ FC ឡើងទៅប៉ះគ្នាវគ្គ 16 ចុងក្រោយនៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ខណៈដែលក្រុម Daun Penh FC អស់សង្ឃឹមក្នុងការបន្ដដំណើរទៅវគ្គបន្ទាប់ និងក្រុម បងឆើត FC កំពុងអ៊ុតលទ្ធផលស្វែងរកក្រុមចាញ់ល្អជាងគេ។ នៅក្នុងការប្រកួតវគ្គ 24 ក្រុមចុងក្រោយកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះអ្នកមិនបានទស្សនាផ្ទាល់ប្រាកដជាស្ដាយក្រោយ ព្រោះការប្រកួតដ៏ស្វិតស្វាញរបស់គូរប្រកួតទាំងពីរគូរកាលពីម្សិលមិញនេះធ្វើអោយកក្រើកពេញទីលាន T-Soccer តែម្ដង សូម្បីតែមេឃកំពុងធ្លាក់ភ្លៀងខ្លាំងក៏កីឡាករនៅតែខិតខំប្រឹងប្រែងលេងរហូតដល់បញ្ចប់ការប្រកួត ជាពិសេសនៅមានអ្នកគាំទ្រនៅអង្គុយចាំផ្ដល់កម្លាំងចិត្តទាំងមេឃភ្លៀងទៀតផង។ ចូលមកដល់វគ្គ 24 ក្រុមចុងក្រោយនេះក្រុមទាំងអស់ប្រាកដណាស់ច្បាស់ជាបន្ថែមការហ្វឹកហាត់របស់ខ្លួននិងសមត្ថភាពរបស់ក្រុមដើម្បីត្រៀមប្រកួត ជាក់ស្ដែងដូចការប្រកួតកាលពីម្សិលមិញអញ្ចឹងក្រុមទាំងអស់បានប្រើយុទ្ធសាស្រ្ដរៀងៗខ្លួនដើម្បីប្រយុទ្ធនៅលើសមរភូមិវាលស្មៅបៃតងនេះស្វែករកជ័យជំនះដើម្បីឡើងទៅវគ្គ 16

    May 21, 2018
  • កីឡា

    ក្រុម អាណាចក្របៃតង ឆ្ពោះដំណើរទៅជួបក្រុម ឱម៉ាល់ FC នៅក្នុងវគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះក្រុម បងឆើត ដោយបាល់ Penalty កាត់សេចក្ដីក្នុងលទ្ធផល 2-2 (3-1) ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមចុងក្រោយ។ កាលពីម្សិលមិញដោយសារតែផ្ទៃមេឃមានសភាពមិនសូវល្អ ជាពិសេសមានភ្លៀងនិងផ្គររន្ទះខ្លាំងពេកការប្រកួតរវាងក្រុម អាណាចក្របៃតង និងក្រុម បងឆើត ត្រូវបានគណៈកម្មការពិភាក្សាគ្នាលើកទៅសប្ដាហ៍បន្ទាប់ ប៉ុន្ដែដោយសារតែទឹកចិត្តកីឡាករនិងអ្នកគាំទ្រចង់អោយការប្រកួតរវាងក្រុមទាំងពីរនេះចាប់ផ្ដើមទោះបីជាក្រោមដំណក់ទឹកភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ធ្វើអោយគណៈកម្មការសម្រេចចាប់ផ្ដើមការប្រកួតនេះតែម្ដងដើម្បីបំពេញបំណងរបស់ក្រុមទាំងពីរនិងអ្នកគាំទ្រទាំងសងខាង។ ការប្រកួតរវាងក្រុមទាំងពីរកាលម្សិលមិញនៅលើទីលានប្រកួត ក្រុមទាំងពីររាងពិបាកគ្រប់គ្រងបាល់បន្ដិចដោយសារតែមេឃភ្លៀងហើយមានទឹកដក់នៅលើទីលានធ្វើអោយការគ្រប់គ្រងបាល់ពិបាក។ ប៉ុន្ដែទំរង់លេងរបស់ក្រុមទាំងពីរកាលពីម្សិលមិញពិតជាល្អនិងល្អមើលមែនទែន

    May 21, 2018
  • កីឡា

    ឱមាល់ FC បន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយ ខណៈដែលក្រុម Daun Penh FC វិញអស់ឱកាសក្នុងការបន្ដដំណើរទៅកាន់វគ្គបន្ទាប់ ក្រោយពេលក្រុម ឱម៉ាល់ FC លត់ក្រុម Daun Penh FC ដោយលទ្ធផល 10-1 នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ នៅក្នុងការប្រកួតរវាងក្រុមជើងខ្លាំងទាំងពីរកាលពីម្សិលមិញនេះគឺពិតជាល្អមើលមែនទែន ហើយថែមទាំងមានការសុតបញ្ចូលទីច្រើនក៏ដោយ។ ក្រុម ឱម៉ាល់ FC នៅតែរក្សាឈ្មោះជាក្រុមខ្លាំងដដែល បន្ទាប់ពីលត់ក្រុម Daun Penh FC

    May 21, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ វាជាការទទួលខុសត្រូវរបស់ម្ចាស់ប្រសិនបើសត្វចិញ្ចឹមខ្លួន ទៅបង្ករការខូូចខាតរឺធ្វើអោយអ្នកដទៃមានរបួសស្នាម។ ប្រភពព័ត៌មានវបរទេសមួយបានចុះផ្សាយករណីគួរអោយអាណិតមួយ ដែលក្មេងប្រុស៤ឆ្នាំម្នាក់ត្រូវបានសត្វឆ្កែមួយក្បាលខាំជាប់មិនព្រមលែង។ ម្ចាស់ហាងបានប្រាប់ថា សត្វឆ្កែមួយក្បាលនេះត្រូវបានគាត់ចងជាប់នឹងដើមឈើលើចិញ្ចើមផ្លូវនៅខាងមុខហាង វាក៏បានហក់ទៅខាំក្មេងប្រុសដ៏គួរអោយអាណិត ខណៈពេលដែលគេបានដើរឆ្លងកាត់ពីមុខហាងនោះ។ ក្មេងប្រុសត្រូវបានគេយកទៅមន្ទីពេទ្យភ្លាមៗ ក្រោយពីត្រូវឆ្កែមួយក្បាលនោះខាំជាប់មិនចង់លែង ម្ចាស់ហាងបានចេញថ្លៃព្យាបាលទាំងអស់ និង ផ្តល់ប្រាក់សំណង ៥០០យ័នអោយទៅក្មេងប្រុសនោះ។ បន្ទាប់ពីរឿងនេះលេចផ្សាយអ្នកប្រើប្រាស់បណ្តាលសង្គមបានធ្វើការរិះគន់យ៉ាងខ្លាំង ថាប្រាក់៥០០យ័នដែលម្ចាស់ហាងលក់សត្វចិញ្ចឹមនោះផ្តល់អោយវាដូចជាតិចពេកហើយ សម្រាប់ក្មេងតូចកំសត់ដែលត្រូវសត្វឆ្កែខ្លួនខាំយ៉ាងឃោរឃៅដល់ថ្នាក់នេះ៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ sanook

    May 21, 2018
  • អន្តរជាតិ

    មានមនុស្សមួយចំនួនតែងកើតមានការរមាស់នៅពេញខ្លួនទាំងដែលខ្លួនបានសំអាតសម្លៀកបំពាក់ ក៏ដូចជាបន្ទប់បានរៀបរយក៏ដោយ។ ប៉ុន្ដែអ្នកមិនបានដឹងទេថាទោះបីជាអ្នកធ្វើការសំអាតបានស្អាតយ៉ាងណាក៏នៅតែមិនអាចកម្ចាត់នូវផ្សិតដែលកើតនៅលើសម្លៀកបំពាក់ ក៏ដូចជាសត្វតូចៗនៅក្នុងខោអាវបានដែរ លើសពីនេះមកពីអ្នកស្លៀកខោដែលសើម រឺក៏ហប់ពេកក៏អាចបណ្ដាលឲ្យកើតរមាស់ផងដែរ។ ហេតុនេះអ្នកគួរតែធ្វើតាមការណែនាំខាងក្រោមនេះ ដើម្បីមិនចង់ឲ្យមានភាពរមាស់ មករំខានអ្នក៖ ១. បើសិនជាអ្នកមានអាការៈរមាស់ដោយសារតែកើតជំងឺផ្សិត អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវ។ ២. រមាស់ដោយសារតែញើសរបស់អ្នក ហេតុនេះក្រោយពីអ្នកងូតទឹករួចអ្នកគួរតែយកម៉្សៅមកលាបលើខ្លួនដើម្បីឲ្យម៉្សៅជួយស្រូបយកជាតិញើស ដែលវាជួយឲ្យស្បែករបស់អ្នកស្ងួតល្អ។ ៣. ពេលខ្លះអ្នកអាចកើតអាឡែកហ៊ី្សជាមួយនឹងសាច់ក្រណាត់ ហេតុនេះអ្នកគួរតែធ្វើការផ្លាស់ប្ដូរប្រភេទនៃសាច់ក្រណាត់ ក៏ដូចជាប្ដូរនូវម៉ូតថ្មី។ ៤. ការអាឡែកហ៊ី្សមានច្រើនប្រភេទ ហេតុនេះបើសិនជាអ្នកមិនចាប់អារម្មណ៍ទេនោះអាចបង្ករឲ្យសាច់របស់អ្នកពីរមាស់ ទៅជារលាកស្បែកបាន៕ អត្ថបទ៖​ Sai ប្រភព៖mthai

    May 21, 2018
  • PR

    កក្រើកកោះពេជ្រតែម្ដងហើយ! នៅក្នុងការប្រគុំតន្ត្រី Sususi Celebration Concert កាលពីពេលកន្លងទៅថ្មីៗនេះ ជាមួយវត្តមាននៃការចូលរួមពីសំណាក់កំពូលតារាចំរៀងល្បីៗប្រចាំប្រទេសកម្ពុជាដូចជា លោកព្រាបសុវត្តិ លោក ខេមរះ សិរីមន្ត កញ្ញា ឪសុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក G Devith និង តារាល្បីៗមកពីប្រទេសថៃដូចជា កញ្ញា Yinglee Srijumphon និង ក្រុមប្រុសស្អាត Original Song 7 Days Crazy ជាមួយ ការបង្ហាញម៉ូតយ៉ាងពិសេសពីក្រុមកញ្ញាឯកកម្ពុជាជាមួយនឹងស្ដាយប្លែកជាមួយនឹងគំនិតបង្កើតថ្មីយ៉ាងពិសេសអស្ចារ្យ។ បើនិយាយពីការបង្ហាញពីសំណាក់តារានីមួយៗវិញធ្វើអោយអ្នកគាំទ្រនឹកស្មានមិនដល់តែម្តងហើយ

    May 21, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ មិនថាតែនៅក្នុងការរកស៊ីនោះទេ សូម្បីតែនៅក្នុងការរៀនសូត្រក្នុងសម័យបច្ចុប្បន្នក៏មានការប្រកួតប្រជែងខ្លាំងណាស់ដែរ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលក្មេងស្រីម្នាក់ប្រថុយនឹងគ្រោះថ្នាក់អង្គុយលើទ្វារតាក់ស៊ី ដើម្បីបញ្ចប់កិច្ចការផ្ទះរបស់ខ្លួន។ រឿងរ៉ាវដ៏គ្រោះថ្នាក់នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែឧសភា សកម្មភាពដ៏ប្លែកនិងគ្រោះថ្នាក់របស់ក្មេងស្រីនេះត្រូវបានគេថតបានហើយយកមកបង្ហោះពេញបណ្តាញសង្គម។ តាមវីដេអូបានបង្ហាញថា ក្មេងស្រីនេះបានចាត់ទុកទ្វារតាក់ស៊ីជាកៅអី ឯដំបូលជាតុ ដើម្បីបញ្ចប់កិច្ចការផ្ទះរបស់ខ្លួនអោយហើយមុនពេលទៅដល់សាលា។ អ្នកប្រើប្រាស់បណ្តាញសង្គមមានបប្រតិកម្មយ៉ាងខ្លាំងចំពោះរឿងនេះព្រោះវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ឪពុករបស់ក្មេងស្រីដែលជាអ្នកបើកតាក់ស៊ីនោះបានចេញមុខបកស្រាយ គាត់បានប្រាប់មិនអោយកូនធ្វើបែបនោះទៀតទេ។ គាត់បន្ថែមទៀត នៅថ្ងៃកើតហេតុខណៈពេលកំពុងបើកបរនោះគាត់បានជជែកលេងជាមួយនឹងមិត្តភក្តិ ដោយមិនបានចាប់អារម្មណ៍លើទង្វើររបស់កូនស្រីទេ។ ទោះយ៉ាងណាអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះឆ្ងល់ថា “ហេតុអ្វីនាងមិនអង្គុយក្នុងរថយន្តដើម្បីធ្វើវាទៅ ចាំបាច់ធ្វើបែបនេះ?”៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ sanook

    May 21, 2018