- Khmernote Media
- អន្តរជាតិ
ឥណ្ឌូនេស៊ី ៖ អ្នកប្រហែលជាមិនជឿនោះទេប្រសិនជានរណាម្នាក់ប្រាប់អ្នកថា ឪពុកម្តាយសម្លាប់កូនបង្កើតខ្លួនឯង ដោយសារតែកូនរបស់ពួកគេគួរអោយស្រលាញ់ពេកនោះ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីដ៏រន្ធត់ និងហួសចិត្តមួយ ដែលឪពុកបង្កើតខាំកូនប្រុស៤ឆ្នាំរបស់ខ្លួនរហូតដល់ស្លាប់ ព្រោះតែកូនគួរអោយស្រលាញ់ខ្លាំងពេក។ តាមប្រភពបានអោយដឹងថា ឪពុកជាឃាតករមានវ័យ២៨ឆ្នាំ គេបាននាំកូនប្រុសរបស់ខ្លួនទៅលេងឆ្នេរសមុទ្រ Losari របស់ទីក្រុង Makassar ក្នុងប្រទេស Indonesia។ តាមសម្តីរបស់ម្តាយក្មេងប្រុសរងគ្រោះបានអោយដឹងថា មន្ទីពេទ្យបានទូរស័ព្ទមកប្រាប់នាងថាកូនប្រុសខ្លួនបានស្លាប់បាត់បង់ជីវិតទៅហើយ នៅពេលដែលបញ្ជូនដល់មន្ទីពេទ្យ។ ប៉ូលិសបានសាកសួរចំពោះរឿងនេះ ជនសង្ស័យប្រាប់ថាមូលហេតុដែលបណ្តាលអោយកូនប្រុសខ្លួនស្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ តែប៉ូលិសមានការសង្ស័យថាគាត់កុហក បើយោងតែស្នាមរបួសនៅលើខ្លួនក្មេងប្រុសរងគ្រោះ។ ប៉ូលិសបន្តការសាកសួររហូតដល់បុរសនោះព្រមសារភាពថា ខ្លួនពិតជាបានខាំកូនប្រុសរហូតដល់ស្លាប់មែនដោយសារតែកូនរបស់ខ្លួនគួរអោយខ្នាញ់ គួរអោយចង់ញ៉ាំ។ បុរសជាឪពុកកុមាររងគ្រោះនេះប្រឈមមុខនឹងការជាប់់គុក១៥ឆ្នាំ ទៅលើបទល្មើសឃាតកម្មសម្លាប់កូនប្រុសខ្លួនឯងនេះ៕ អត្ថបទ ៖ Mali ប្រភព
May 22, 2018 - អន្តរជាតិ
ការតុបតែងមុខគឺជារឿងធម្មតារបស់មនុស្សស្រី ដែលពួកគេតែងតែធ្វើការតុបតែងតិចតួចនៅលើផ្ទៃមុខដើម្បីចេញទៅខាងក្រៅ។ ប៉ុន្ដែការផាត់មុខនេះក៏មិនបានឥខ្ចោះដែរ ព្រោះថានៅពេលដែលយើងធ្វើការតុបតែងពេញមួយថ្ងៃតែងតែជួបបញ្ហា ម៉្សៅកក់ ជាពិសេសមុខចាប់ផ្ដើមចេញខ្លាញ់ដែលធ្វើឲ្យគ្រឿងសំអាងរបស់អ្នកកក់មិនស្អាត។ ហេតុនេះដើម្បីរក្សាគ្រឿងសំអាងនៅជាប់បានស្អាតពេញមួយថ្ងៃអ្នកគួរតែប្រើម៉្សៅទឹក មុនពេលដែលអ្នកប្រើម៉្សៅស្អិតពីលើ លើសពីនេះអ្នកគួរតែលាបឲ្យសព្វនៅតំបន់ T-Zone ព្រោះថាតំបន់នេះវាឆាប់ចេញនូវខ្លាញ់ជាងគេ។ នៅពេលដែលអ្នកផាត់ម៉្សៅទឹកអ្នកគួរតែជ្រើសរើសយកអេប៉ុងជាជាងប្រើដៃផ្ទាល់ ព្រោះថាអេប៉ុងវាអាចជួយស្រូប យកជាតិញើស ក៏ដូចជាខ្លាញ់ចេញពីស្បែកមុខបានល្អ។ ជាចុងក្រោយអ្នកគ្រាន់តែ យកម៉្សៅផាត់មកផាត់ពីលើជាធម្មតា នោះអ្នកនឹងទទួលបានភាពស្រស់ស្អាតពេញមួយថ្ងៃពុំចាំបាច់ខ្វល់ពីបញ្ហាគ្រឿងសំអាងកក់ទៀតនោះទេ៕ អត្ថបទ៖ Sai ប្រភព៖mthai
May 22, 2018 - បច្ចេកវិទ្យា
ក្រុមហ៊ុន Xiaomi បានប្រារព្ធខួប 8 ឆ្នាំចាប់តាំងពីការបង្កើតនិងបង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួនដែលត្រូវបានគេហៅថា Mi 8 ជំនួសឱ្យ Mi 7 ដែលត្រូវបានគេរំពឹងទុកពីមុនមក។ នេះបើយោងតាមរូបភាពលេចធ្លាយស្មាតហ្វូននេះនឹងមានពីរប្រភេទហើយមានតម្លៃខុសគ្នា។ ម៉ូដែលមាន RAM ទំហំ 6 GB និងមានអង្គចងចាំទំហំ 64 GB មានតំលៃ CNY 2,799 (ប្រហែល 370 អ៊ឺរ៉ូ / 440 ដុល្លារអាមេរិក) និងមានអង្គចងចាំខ្ពស់ 8 GB និងមានអង្គចងចាំទំហំ 128
May 22, 2018 - បច្ចេកវិទ្យា
ថ្មីៗនេះក្រុមហ៊ុន Apple បានទម្លាក់តម្លៃខ្សែសាកទូរស័ព្ទ iPhone ឆាប់ពេញមួយរបស់ខ្លួនពី 25 ដុល្លារទៅ 19 ដុល្លារកាលពីថ្ងៃចន្ទ។ ការផ្លាស់ប្តូរនេះកើតឡើងចំពេលមានពាក្យចចាមអារ៉ាមថា iPhone ថ្មីនឹងឈប់ប្រើខ្សែសាក USB-A និងជំនួសដោយខ្សែ USB-C ដែលអាចជួយសម្រួលដល់ការសាកថ្មលឿនជាងមុន។ វាក៏បង្ហាញផងដែរថាខ្សែ USB-C មានលេខIDថ្មីគឺ MQGJ2AM ។ លេខមុនរបស់វាគឺលេខ MK0X2AM។ គួរកត់សម្គាល់ខ្សែសាក់ USB-C ដែលមានប្រវែង 2m នៅតែរក្សាតម្លៃលក់ដំបូងគឺ 35 ដុល្លារ។ ជាមួយនឹងចំនុចនេះចចាមអារ៉ាមបានលើកឡើងថា ក្រុមហ៊ុន Apple នឹងបង្ហាញនូវ
May 22, 2018 - អន្តរជាតិ
ប្រទេសចិន ៖ អ្នកជាឪពុកម្តាយគួរគិតគូរអោយបានច្បាសលាស់ពីបញ្ហាមានកូន មិនមែនចេះតែបង្កើតមកអោយតែបានៗដល់មានបញ្ហាបែរជាយកពួកគេមកចោលដូចសត្វធាតុបែបនេះទេ។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីគួរអោយអាណិតមួយ ដែលទារកកំសត់កើតបានប្រាំថ្ងៃ បែរជាត្រូវបានគេយកមកបោះចោលក្នុងធុងសំរាមទៅវិញ។ តាមប្រភពបានអោយដឹងថាទារកម្នាក់នោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ក្រោយពីត្រូវបានកម្មករម្នាក់ប្រទះឃើញគេត្រូវបានចោលនៅក្នុងធុងសំរាមក្នុងតំបន់់ Mingguang ទីក្រុង Chuzhou ខេត្ត Anhui។ ក្រោយពីពិនិត្យសុខភាពហើយ គ្រូពេទ្យបានប្រាប់ថាទារកម្នាក់នេះមានសុខភាពល្អណាស់ និងមានរោគសញ្ញាពិការភាពអ្វីនោះទេ។ គ្រូពេទ្យក៏បានអះអាងថាទារកនោះបានកើតនៅប្រហែលម៉ោង ៥ល្ងាច នៅថ្ងៃទី ១៧ ខែឧសភានេះ។ អ្នកប្រើប្រាស់បណ្តាញសង្គមនៅតែមានភាពងឿងឆ្ងល់ថា “ហេតុអ្វីបានជាឪពុកម្តាយទារកនេះ យកកូនមកចោលបែបនេះបើគេមិនបានមានជម្ងឺរឺពិការភាពអ្វីផងនោះ”។ មហាជនជាច្រើននៅតែបន្តចែករំលែករូបភាពទារកនោះ ព្រោះសង្ឃឹមនឹងអាចរកឪពុកម្តាយយរបស់ក្មេងនេះឃើញ៕ អត្ថបទ ៖ Mali ប្រភព ៖ nextshark
May 22, 2018 - អន្តរជាតិ
នារីសម័យថ្មីតែងតែធ្វើការផ្លាស់ប្ដូរពណ៌សក់ជាញឹកញាប់ដើម្បីទទួលបាននូវភាពស្រស់ស្អាត និងមានភាពទាន់សម័យ។ ប៉ុន្ដែអ្នកមិនបានដឹងទេថាបើសិនជាអ្នកមិនមានការមើលថែឲ្យបានល្អទេនោះ អាចធ្វើឲ្យសក់របស់អ្នកឆាប់ខូចជាពិសេស ធ្វើឲ្យពណ៌សក់របស់អ្នកជាប់ពណ៌មិនបានយូរ។ ហេតុនេះខាងក្រោមនេះគឺជារបៀបថែទាំពណ៌សក់ឲ្យនៅបានល្អ និងនៅតែស្រស់ស្អាត៖ ១. បន្ទាប់ពីអ្នកធ្វើការដាក់ពណ៌សក់ដំបូងអ្នកមិនគួរលាងសក់ភ្លាមនោះទេ អ្នកគួរតែទុកប្រមាណពី ២៤ ទៅ៤៨ ម៉ោងចាំកក់សក់ចេញព្រោះធ្វើបែបនេះដើម្បីធានាថាទឹកថ្នាំនៅជាប់សក់អ្នកបានល្អ។ ២. អ្នកគួរតែជៀសវាងកក់សក់ជាមួយនឹងទឹកក្ដៅ ព្រោះថានៅពេលដែលថ្នាំសក់ប៉ះជាមួយនឹងទឹកក្ដៅអាចបណ្ដាលឲ្យវាឆាប់ហើរពណ៌ទោះបីជាទឹកថ្នាំល្អយ៉ាងណាក៏អ្នកគួរតែមានរបៀបថែរក្សាឲ្យបានល្អ។ ៣. អ្នកគួរតែទិញសាប៊ូដែលមានសារធាតុ C ដើម្បីយកមកធ្វើការម៉ាស្សានៅលើស្បែកក្បាលតិច ដើម្បីជាជំនួយការពារសក់ខូចពីការលាបសក់ពណ៌ញឹកញាប់ពេក។ ៤. នៅពេលដែលសក់របស់អ្នកប៉ះជាមួយសារធាតុគីមីក្ល័រច្រើនពេកអាចបណ្ដាលឲ្យសក់ពណ៌របស់អ្នកឆាប់ស្លេក ហេតុនេះអ្នកគួរតែមានការថែទាំសក់អ្នកជាមួយនឹងវីតាមីនបន្ថែមទៀត៕ អត្ថបទ៖ Sai ប្រភព៖mthai
May 22, 2018 - កីឡា
ក្លឹបមេឃខៀវ Manchester City បានខិតឈានទៅជិតការចុះហត្ថលេខានាំយកខ្សែបម្រើ Riyad Mahrez ពីក្លឹបកញ្រ្ជាងខៀវ Leicester City ហើយ បន្ទាប់ពីក្លឹបយក្សទីក្រុង Manchester មួយនេះបរាជ័យក្នុងការទិញ Mahrez ម្ដងរួចមកហើយកាលពីខែមករាកន្លងទៅ។ ខ្សែបម្រើសញ្ជាតិអាល់ហ្ស៊េរីរូបនេះ កាលពីឆ្នាំ 2015-2016 បានជួយអោយក្លឹបកញ្រ្ជាងខៀវ Leicester City ឈ្នះពានរង្វាន់ English Premier League ហើយចាប់តាំងពីពេលនេះហ្នឹងមកខ្សែបម្រើរូបនេះត្រូវបានក្លឹបធំៗទាក់ទង ជាពិសេសគឺក្លឹបមេឃខៀវ Manchester City។ កាលពីខែមករាកន្លងទៅ ក្លឹបមេឃខៀវ Manchester City បានាដាក់សំណើរសុំទិញខ្សែបម្រើ Riyad
May 22, 2018 - កីឡា
ខ្សែប្រយុទ្ធ Lionel Messi បានសរសើរខ្សែប្រយុទ្ធ Antoine Griezmann ជាកីឡាករល្អក្នុងចំណោមខ្សែប្រយុទ្ធល្អក្នុងលោក ខណៈដែលក្លឹបអ្នកមានបុណ្យ Barcelona កំពុងមានទំនាក់ទំនងជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ។ ខ្សែប្រយុទ្ធ Antonie Griezmann កំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹង Barcelona ហើយអាចនឹងផ្ទេរមកកាន់ទឹកដី Camp Nou នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូរក្ដៅខាងមុខនេះបើកទ្វារ។ ខ្សែប្រយុទ្ធ Lionel Messi បាននិយាយសរសើរអំពីខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះថាជាកីឡាករល្អបំផុតរបស់ពិភពលោក ហើយរូបលោកនឹងសប្បាយចិត្តប្រសិនបើបាន Griezmann មកកាន់ទឹកដី Camp Nou នៅក្នុងរដូវកាលក្រោយ។ Messi បាននិយាយប្រាប់អ្នកសារពត៌មាន RAC1 ថា៖ វាច្បាស់ណាស់ថារូបលោកចូលចិត្តគាត់។ Griezmann គាត់ជាកីឡាករម្នាក់ដែលល្អបំផុតនាពេលឥឡូវនេះ។ បុត្រ
May 22, 2018 - កីឡា
លោក Unai Emery អាចនឹងក្លាយជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal នៅក្នុងរដូវកាលក្រោយ បន្ទាប់ពីក្លឹបកាំភ្លើងធំ Arsenal បានធ្វើការសម្រេចចិត្តលើកចុងក្រោយនឹងមិនផ្ដល់ឱកាសអោយលោក Mikel Arteta ក្លាយជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal ទេនៅក្នុងរដូវកាលក្រោយ។ កាលពីថ្ងៃច័ន្ទកន្លងទៅអតីតគ្រូបង្វឹករបស់ក្លឹប PSG ដែលទើបតែផុតកុងត្រាគឺលោក Unai Emery បានធ្វើដំណើរមកកាន់ទីក្រុង ឡុងដ៍ ដើម្បីជួបជាមួយនឹងអ្នកតំណាងរបស់ក្លឹប Arsenal ក្នុងការពិភាក្សាអំពីលក្ខខណ្ឌនានា ហើយគ្រូបង្វឹករូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងចុះកិច្ចសន្យាលើកុងត្រារយៈពេល 2 ឆ្នាំបូកមួយឆ្នាំបន្ថែមពីលើជាមួយនឹងក្លឹបនៅក្នុងពេលឆាប់ៗ។ លោក Unai Emery បានធ្វើដំណើរមកកាន់ទីក្រុង ឡុងដ៍ ជាមួយនឹងបុគ្គលិកបច្ចេកទេសផ្ទាល់ខ្លួនរបស់គាត់រួមទាំងអ្នកជំនួយការថ្មី គ្រូពេទ្យចលនានិងអ្នកឯកទេសខាងផលិតវីដេអូ។ លោក
May 22, 2018 - អន្តរជាតិ
ការសិក្សាថ្មីមួយ ដែលបានធ្វើឡើងដោយសមាគមន៍ចិត្តសាស្រ្តអាមេរិចបានរកឃើញថា អ្នកនៅម្នាក់ឯងឯកោអាចប្រឈមនឹងការកើតមានបញ្ហាសុខភាពច្រើនជាងអ្នក ដែលជក់បារី ១៥ដើមក្នុងមួយថ្ងៃទៅទៀត។ ការសិក្សាដដែលក៏បានបង្ហាញដែរថា ប្រជានអាមេរិកប្រមាណជា ៤២,៦ លាននាក់ ដែលមានអាយុចាប់ពី ៤៥ ឆ្នាំឡើងទៅកំពុងតែមានជំងឺឯការ៉ាំរ៉ៃ ឬអាចនិយាយថាកំពុងតែស្ថិតនៅក្នុងភាពឯកោធ្ងន់ធ្ងរមួយ។ ភាពឯកោកម្រិតធ្ងន់ ឬជំងឺឯការ៉ាំរ៉ៃនេះ គឺសំដៅទៅលើមនុសដែល រស់នៅតែម្នាក់ឯង អ្នកដែលកាត់ផ្តាច់ខ្លួនចេញពីសង្គម និងអ្នកដែលមានអារម្មណ៍ឯកោចេញពីក្នុងខ្លួនតែម្តង។ ការសិក្សាបានបង្ហាញថា ក្រុមមនុស្សទាំងនេះប្រឈមនឹងការកើតមានជំងឺធ្លាក់ទឹកចិត្ត ថប់អារម្មណ៍ សម្ពាធអារម្មណ៍ និងស្ត្រេស ដែលកត្តាទាំងនេះនឹងធ្វើឲ្យពួកគេមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬឆាប់ស្លាប់ជាងអ្នកដែលជក់បារី ១៥ ក្នុងមួយថ្ងៃទៅទៀត។ ការសិក្សាបានណែនាំឲ្យអ្នកដែលស្ថិតនៅក្នុងស្ថានភាពដូចខាងលើ ត្រូវចេះបង្កើតមិត្តភក្តិឲ្យបានច្រើន ចូលរួមសកម្មភាព សង្គមឲ្យបានច្រើន ចេញទៅហាត់ប្រាណ និងធ្វើសកម្មភាពផ្សេងៗឲ្យបានច្រើនជាជាងសង្ងំនៅក្នុងផ្ទះតែម្នាក់ឯង៕
May 22, 2018









