- Khmernote Media
- សង្គម
យោងតាមសេចក្តីដូចដំណឹងរបស់ក្រសួងសុខាភិបាលចុះផ្សាយថ្ងៃទី២២ ខែឧសភា បានឲ្យដឹងថា ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់បាត់បង់អាយុជីវិត (ដោយគាំងបេះដូង) ក្រសួងបានធ្វើការហាមប្រាមមិនឲ្យចែកចាយ និងប្រើប្រាស់ផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ Male Extra ដែលផលិតនៅប្រទេសអង់គ្លេស ដោយសារតែផលិតផលនេះគ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ចីកា គ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងឡើយ។ ប្រសិនបើបងប្អូនប្រទះឃើញមានការប្រើប្រាស់ លក់ ឬចែកចាយ ផលិតផលឱសថបំប៉នផ្លូវភេទខាងលើសូមផ្តល់ព័ត៌មានទៅកាន់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២
May 23, 2018 - PR
កម្មវិធីដ៏មានប្រជាប្រិយភាពមួយរបស់ភីអិនអិន «បេសកកម្មប្រចាំសប្តាហ៍» ឬ Mission Of The Week ត្រូវបានបង្កើតឡើងតាំងពីចុងឆ្នាំ២០១៦រហូតមកដល់ពេលបច្ចុប្បន្ននេះ ទទួលបានជោគជ័យខ្លាំង ដោយសារតែការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងពីក្រុមកាងារ។ ក្នុងនោះសង្កេតឃើញថាពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធី «បេសកកម្មប្រចាំសប្តាហ៍» តែងតែមាននូវប្រធានបទប្លែកៗ ល្អៗមកជូនទស្សនិកជនបានទស្សនា ព្រមទាំងផ្តល់ជូននូវចំណេះដឹងជាច្រើនពាក់ព័ន្ធទៅនឹងសង្គមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។ ជាក់ស្តែងដូចជាកាលពីប៉ុន្មានសប្តាហ៍មុននេះកម្មវិធី «បេសកកម្មប្រចាំសប្តាហ៍» ក៏បានចុះទៅផ្តិតយកទិដ្ឋភាពរបស់ក្រុមនិស្សិតសិក្សាផ្នែកសេដ្ឋកិច្ចនិងគ្រប់គ្រងសិក្សាជាភាសាបារាំង ដែលបានចុះទៅរើសសម្រាមនៅឯតំបន់ទេសចរណ៍ខេត្តសៀមរាប និងការចុះទៅដល់តំបន់អភិរក្សព្រៃឈើនៅខេត្តឩត្តរមានជ័យជាដើម។ លោក ប៉ែន បូណា និពន្ធនាយកនៃស្ថានីយទូរទស្សន៍ភីអិនអិនបានមានប្រសាសន៍ថា៖ «កម្មវិធី បេសកកម្មប្រចាំសប្តាហ៍ គឺជាកម្មវិធីដែលផ្តោតលើប្រធានបទសំខាន់ៗពាក់ព័ន្ធផ្ទាល់ទៅនឹងសង្គមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ដែលត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសដោយក្រុមការងារ។ កម្មវិធីនេះផលិតឡើងដោយគ្រប់ជ្រុងជ្រោយ និងយ៉ាងស៊ីជម្រៅទៅក្នុងប្រធានបទ ហើយមានការជជែក ពិភាក្សា
May 23, 2018 - បច្ចេកវិទ្យា
យោងតាមការរាយការណ៍របស់ XDA Developers បានអោយដឹងថា ក្រុមហ៊ុន Razer គ្រោងនឹងធ្វើការ Update ថ្មីទៅលើទូរស័ព្ទ Razer Phone ដែលគម្រោងនៃការ Update ថ្មីនេះក្រុមហ៊ុននឹងបន្ថែមមុខងារ Portrait នៅលើកាមេរ៉ាស្មាតហ្វូនរបស់ខ្លួន។ មុខងារ Portrait ដែលជាការថតរូបភាពមានព្រាលនៅផ្ទៃខាងក្រោយ គឺជាលក្ខណៈពិសេសដ៏ពេញនិយមមួយនៅក្នុងទូរស័ព្ទដែលមិនធ្លាប់មានចាប់តាំងពីការមកដល់នៃទូរស័ព្ទរបស់ Razer។ ជាឧទាហរណ៍យើងបានឃើញក្រុមហ៊ុនទជាច្រើន (ដូចជា Apple ជាដើម) ព្យាយាមផ្សាយពាណិជ្ជកម្មអំពីមុខងារ Portrait ដែលជាចំណុចពិសេសសម្រាប់ការលក់ផលិតផលខ្លួននៅលើទីផ្សារ ហើយ Razer ក៏កំពុងតែខិតខំបង្កើតមុខងារនេះផងដែរនៅលើស្មាតហ្វូនរបស់ខ្លួន។ ការ Update នេះក្រុមហ៊ុននឹងបញ្ចេញវានៅខាងក្រោយ
May 23, 2018 - បច្ចេកវិទ្យា
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ពេលនេះក្រុមហ៊ុនអេឡិចត្រូនិកយក្ស Apple កំពុងតែសម្ងំផលិតបន្ទះឈីបថ្មី ដើម្បីទុកបំពាក់លើ iPhone ជំនាន់ក្រោយ។ ប្រភពពី Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Taiwan Semiconductor Manufacturing បានចាប់ផ្តើមផលិតនូវបន្ទះឈីថ្មី ដែលគេរំពឹងទុកថាមានឈ្មោះ A12 chip ថ្មីរបស់ក្រុមហ៊ុន Apple។ បន្ទះឈីប 7-nanometer ត្រូវបានគេនិយាយថា នឹងជួយឲ្យ iPhone ជំនាន់ថ្មីកាន់តែលឿន និងមានប្រសិទ្ធិភាពជាងបន្ទះឈីប 10-nanometer ដែលបានដាក់នៅលើ iPhone បច្ចុប្បន្ននេះ។ បន្ទះឈីបនេះអាចជួយឲ្យទាំង iPhone និង iPad ជំនាន់ថ្មី
May 23, 2018 - អន្តរជាតិ
នារីគ្រប់រូបតែងតែមានអាការៈឈឺបាច់ផ្នែកពោះនៅពេលដែលមករដូវម្ដងៗ ពេលខ្លះក៏បណ្ដាលឲ្យឈឺចង្កេះផងដែរបើសិនជាអ្នកមានរបបអាហារមិនគ្រប់គ្រាន់។ ពេលខ្លះទៀតអ្នកតែងមានអារម្មណ៍ម៉ួរម៉ៅឡើងចុះមិនធម្មតានេះដោយសារតែអរម៉ូនរបស់អ្នកមានការប្រែប្រួល។ ខាងក្រោមនេះគឺជាវិធីងាយៗទាំង ១០ដែលជួយមិនឲ្យនារីមានការឈឺចាប់ខ្លាំងនៅពេលដែលមករដូវ៖ ១. ការលេបថ្នាំបំបាត់ការឈឺចាប់៖ នេះជាវិធីមួយដែលនារីភាពច្រើនតែងតែប្រើប្រាស់ ប៉ុន្ដែអ្នកមិនគួរតែប្រើប្រាស់ថ្នាំញឹកញាប់ពេកនោះទេ ព្រោះថាវាអាចបណ្ដាលឲ្យមានការរលាកក្រពះ។ ២. ថង់ទឹកក្ដៅ៖ ដោយសារតែទឹកក្ដៅជួយរំញោចដល់សរសៃឈាមដែលធ្វើឲ្យការកន្រ្ដាក់នៃស្បូនថយចុះ ហើយការឈឺចាប់ក៏អន់ថយជាលំដាប់។ ៣. ផឹកទឹកឲ្យបានញឹកញាប់៖ ការផឹកទឹកក៏ជួយជំរុញចរន្តឈាមមានប្រសិទ្ធិភាពសម្រាប់ស្រ្ដីអំឡុងពេលមករដូវគួរតែទទួលទានទឹកក្តៅព្រោះវាជួយរក្សាសីតុណ្ហភាពនៅក្នុងខ្លួន លើសពីនេះវាក៏ជួយកាត់បន្ថយការឈឺចាប់ផងដែរ។ ៤. ការទទួលទានទឹកខ្ញី៖ ទឹកខ្ញីក្ដៅអាចជួយសម្រួលដល់ការកន្រ្ដាក់នៃមាត់ស្បូន ដែលជួយកាតបន្ថយការឈឺចាប់របស់ស្រ្ដី ដោយមិនចាំបាច់នៅទ្រាំជាមួយនឹងការឈឺចាប់នេះតទៅទៀតទេ។ ៥. មានរបបអាហារត្រឹមត្រូវ៖ នៅអំឡុងពេលដែលអ្នកមករដូវអ្នកមិនគួរតែទទួលទានអាហារត្រជាក់ ក៏ដូចជាភេស្ផៈដែលមានជាតិហ្គាសនោះទេព្រោះវាកាន់តែធ្វើឲ្យអ្នកមានការឈឺចាប់ហើយឈាមរដូវអ្នកមិនល្អ។ ហេតុនេះនៅក្នុងអំឡុងពេលមករដូវអ្នកគួរតែបរិភោគបន្លែផ្លែឈើណាដែលមានប្រយោជន៍ដូចជាចេក, សណ្ដែក និងថ្លើមជាដើម។ ៦. បញ្ហាសម្លៀកបំពាក់៖ នៅអំឡុងពេលមករដូវអ្នកប្រាកដជាមានអារម្មណ៍ថាហើមសាច់ដោយសារតែមានការប្រែប្រួលនៃអរម៉ូនហេតុនេះអ្នកមិនគួរតែស្លៀកពាក់តឹងពេកនោះទេ អ្នកគួរតែរកអាវណាដែលរលុងៗទើបធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។
May 23, 2018 - សង្គមបណ្ណសម្គាល់កម្មសិទ្ធិអចលនវត្ថុគំរូថ្មី នឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ចាប់ពីថ្ងៃទី០១ ខែមិថុនា នេះទៅហើយ
រាជធានីភ្នំពេញ៖ កាលពីប៉ុន្មានសប្តាហ៍មុន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការបង្ហាញជាសាធារណៈនូវ សន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មី ដែលលក្ខណៈពិសេសរបស់សន្លឹកវិញ្ញាបនបត្រថ្មីនេះ មានបន្ថែម QR Code សម្រាប់សាធារណៈជនអាចផ្ទៀងផ្ទាត់ព័ត៌មានលើប័ណ្ណ ស្ថិតនៅខាងក្រោមផ្នែកខាងឆ្វេងនៃសន្លឹកវិញ្ញាបនបត្រជាដើម។ យោងតាមការបញ្ជាក់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា សន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គំរូថ្មីសម្រាប់បម្រើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនឹងដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ តទៅ៕ អត្ថបទ៖ សេម
May 23, 2018 - អន្តរជាតិ
ប៉ាគីស្ថាន៖ ព្រោះតែអាកាសធាតុឡើងក្តៅខ្លាំង មនុស្សជាច្រើននាក់នៅក្នុងប្រទេសប៉ាគីស្ថានបានស្លាប់ និងអ្នកខ្លះចេញមកដេកយ៉ាងអនាធិបតេយ្យនៅតាមផងផ្លូវជាច្រើននៅក្នុងទីក្រុង។ បើយោងតាមមូលនិធិ Edhi ដែលជាមូលនិធិជួយសង្គ្រោះជនក្រីក្រ បានឲ្យដឹងថា ត្រឹមរយៈពេល៤ថ្ងៃចុងក្រោយនេះមានចំនួនអ្នកស្លាប់ចំនួន១៨០នាក់ និងមានមនុស្សជាច្រើនរយនាក់ទៀតបានចេញមកដេកនៅតាមផងផ្លូវគួរឲ្យសង្វែកជាទីបំផុត។ តាមរបាយការណ៍ឧតុនិយមបានបង្ហាញថា រលកកម្ដៅក្នុងប្រទេសប៉ាគីស្ថានបានកើនដល់៤២អង្សា ហើយអាកាសធាតុក្តៅខ្លាំងកម្រិតនេះគឺជាករណីកម្រមួយសម្រាប់ប៉ាគីស្ថានផងដែរ។ សូមបញ្ជាក់ថា តំបន់ខ្លះនៃប្រទេសប៉ាគីស្ថានមិនក្តៅខ្លាំងដូចនេះទេ ហើយតំបន់ដែលទទួលរងនូវរលកកម្ដៅខ្លាំងនេះគឺទីក្រុង Karachi ខេត្ត Sindh ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន៕អត្ថបទ៖ ភក្តី ប្រភព៖ dailymail
May 23, 2018 - កីឡា
នៅក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup តាមពូលប្រចាំទ្វីបទាំងប្រាំពីរនេះ ខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich និងជាខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប៉ូឡូញ កីឡាករ Robert Lewandowski គឺជាអ្នកសុតបញ្ចូលទីច្រើនជាងគេនៅក្នុងវគ្គជម្រុះតាមពូលឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់ Fifa World Cup 2018 នៅក្នុងប្រទេសរុស្សី។ នៅក្នុងវគ្គជម្រុះតាមពូលគ្រប់ទ្វីបទាំងប្រាំពីរពានរង្វាន់ Fifa World Cup 2018 ខ្សែប្រយុទ្ធ Robert Lewandowski បានជួយអោយក្រុមជម្រើសជាតិប៉ូឡូញឈរក្នុងចំណាត់ថ្នាក់លេខ 1 ក្នុងពូល E ដែលនៅក្នុងវគ្គជម្រុះតាមពូលនោះគឺខ្សែប្រយុទ្ធ Lewandowski បានសុតបញ្ចូលទីដល់ទៅ 16
May 23, 2018 - កីឡា
សហព័ន្ធបាល់ទាត់របស់ប្រទេសអាហ្សង់ទីនបានប្រកាសថាអ្នកចាំទី Sergio Romero នឹងមិនអាចចូលលេងក្នុងព្រឹតិ្តការណ៍ Fifa World Cup 2018 នៅក្នុងប្រទេសរុស្សីបានទេដោយសារមានបញ្ហារបួសជង្គង់។ អ្នកចាំទី Sergio Romero ដែលត្រូវគេរំពឹងទុកថានឹងក្លាយជាអ្នកចាំទីដៃទី 1 របស់ក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ការប្រកួតពានរង្វាន់ Fifa World Cup ខាងមុខនោះ នឹងមិនអាចយកស្រោមដៃរបស់គាត់ទៅកាន់ប្រទេសរុស្សីបានទេបន្ទាប់ពីអ្នកចាំទីរូបនេះរងរបួសជង្គង់កាលពីពេលថ្មីៗនេះ។ អ្នកចាំទីសញ្ជាតិអាហ្សង់ទីនរូបនេះធ្លាប់ជួយក្រុមជម្រើសជាតិអាហ្សង់ទីនឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Fifa World Cup កាលពីឆ្នាំ 2014 កន្លងទៅ ប៉ុន្ដែត្រូវចាញ់ក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ដោយលទ្ធផល 1-0។ ពេលនេះអ្នកចាំទី Romero បានបាត់បង់ឱកាសក្នុងការជួយក្រុមជម្រើសជាតិរបស់គាត់នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកខែក្រោយនេះ បន្ទាប់ពីមានបញ្ហារបួស។ អ្នកចាំទី Willy
May 23, 2018 - PR
ការយល់ដឹងអំពីទស្សនះវិស័យនៃវិស័យសំលៀកបំពាក ដោយផ្ដោតទៅលើទំនោររបស់សង្គម Jaspal គ្រុប បានទទួលជោគជ័យក្នុងការដំណើរការម៉ាកជាច្រើនដូចជា Lyn, Lyn Around, Jelly Bunny និង CC Double O ដែល មានការលក់យ៉ាងល្អនាពេលបច្ចុប្បននេះនៅហាងរបស់ពួកគេនៅឯផ្សារទំនើប Aeon Mall ជាន់ទីមួយ។ Jaspal គ្រុប មានទំនុកចិត្តលើការរីកចំរើនបន្តរទៀត នាពេលអនាគត ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុននេះបានស្គាល់ និងអភិវឌ្ឍសម្ព័ន្ធភាពនិងទីផ្សារថ្មីៗបន្ថែមទៀត។ ដោយសារតែភាពជោគជ័យកន្លងមកនេះ Jaspal បានពង្រីកខ្លួនមកកាន់ប្រទេសកម្ពុជាហើយនឹងបើកនូវហាង CPS Chaps ដំបូងរបស់ខ្លួននៅផ្សារទំនើប Aeon Mall ។
May 23, 2018









