Khmernote Media
  • អន្តរជាតិ

    ចង់បានស្នេហាស្មោះមិនមែនជារឿងងាយនោះទេ ព្រោះនារីគ្រប់រូបតែងតែខ្លាចប៉ះចំស្នេហាមិនស្មោះដែលធ្វើឲ្យរូបនាងទទួលរងការឈឺចាប់។ ហើយសេចក្ដីស្រលាញ់ក៏មិន មែនត្រឹមតែពាក្យសម្ដីផងដែរ អ្នកគួរតែបញ្ជាក់តាមរយៈសកម្មភាព។ បើសិនជានារីគ្រប់រូបចង់ដឹងថាបុរសស្រលាញ់អ្នកខ្លាំងកម្រិតណានោះគួរតែមើលចំណុចខាងក្រោមនេះ ប្រសិនបើពួកគេចូលទាំង ៨ចំណុចនេះនោះបញ្ជាក់ថាដៃគូរបស់អ្នកស្រលាញ់អ្នកអស់ពីចិត្ត៖ ១. តែងមកទទួលចេញពីីធ្វើការ៖ នារីជាច្រើនតែងតែមានអារម្មណ៍ថាធុញនៅពេលចេញពីធ្វើការដោយសារតែផ្លូវស្ទះហើយមិនចង់បើកផ្លូវឆ្ងាយ ហេតុនេះបើសិនជាដៃគូរបស់អ្នកចាំយកអ្នកចេញពីធ្វើការដោយមិនបានសុំនោះ វាកំពុងតែបញ្ជាក់ថាគេស្រលាញ់អ្នកខ្លាំង។ ២. តាមអ្នកគ្រប់ទីកន្លែង៖ បើសិនជាអ្នកសំគាល់ឃើញថាដៃគូរបស់អ្នកតែងតែជូនអ្នកទៅគ្រប់ទីកន្លែងដូចជាដើរផ្សារជាដើមដោយពុំមានការរអ៊ូអ្វីនោះ ទង្វើរនេះបញ្ជាក់យ៉ាងច្បាស់ថាគេស្រលាញ់អ្នកទាំងតែម្ដង។ ៣. គាត់តែងនិយាយអំពីអនាគត៖ នៅពេលបុរសម្នាក់ស្រឡាញ់ស្ត្រីម្នាក់យ៉ាងខ្លាំងក្នុងការពិតគាត់គឺតែងតែគិតពីអនាគតដែលអ្នកមានរូបអ្នកជានិច្ច។ ប្រសិនបើមនុស្សស្រីកត់សម្គាល់ថាបុរសម្នាក់នោះចូលចិត្តរៀបផែនការនិងនិយាយដោយឯកឯងអំពីអាពាហ៍ពិពាហ៍ និងបញ្ហាមានកូនឬមានគ្រួសារពេញលេញ គឺគាត់កំពុងតែស្រលាញ់អ្នកហើយថែមទាំងមានភាពម៉ឺងម៉ាត់ចំពោះទំនាក់ទំនងមួយនេះ។ ៤. ឲ្យអ្នកជាអ្នកជ្រើសរើសអ្វីដែលអ្នកចូលចិត្ត៖ មិនថារបស់អ្វីក៏ដោយគេតែងតែឲ្យអ្នកជាអ្នកសម្រេច ហើយគេក៏ស្រលាញ់អ្វីដែលអ្នកជ្រើសរើស។ ៥. គោរពតាមមតិរបស់អ្នក៖ បុរសជាច្រើនតែងតែគិតថាគិតតែពីអារម្មណ៍របស់ខ្លួនជាសំខាន់ ប៉ុន្ដែបើសិនជាបុរសម្នាក់នោះព្រមស្ដាប់សម្ដីអ្នកគ្រប់រឿង គឺគេបានបង្ហាញថាអ្នកជាមនុស្សដែលគេស្រឡាញ់និងគិតគូរដល់អារម្មណ៍របស់អ្នកជាសំខាន់។ ៦. មានភាពស្មោះត្រង់៖ វាជារឿងធម្មតារបស់មនុស្សប្រុសដែលតែងតែមើលស្រីស្អាតផ្សេងក្រៅពីសង្សាររបស់ខ្លួន

    May 24, 2018
  • សង្គម

    យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយថ្ងៃទី២៤ ខែឧសភា បានឲ្យដឹងថា ជ្រលងសម្ពាធទាបបាន និងកំពុងគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនេះខ្យល់នៅរយៈកំពស់ខ្ពស់ បាន និងកំពុងបក់មកពីទិសទក្សិណ ហើយនឹងបន្តងាកមកពីទិសនិរតី ដែលបាតុភូតធម្មជាតិទាំង២នេះ បង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែឧសភា។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន៕ អត្ថបទ៖ សេម

    May 24, 2018
  • អន្តរជាតិ

    ថៃ៖ កាលពីពេលថ្មីៗនេះ ស្ត្រីម្នាក់ត្រូវបានគេចាប់ជំរិតនៅក្នុងព្រលានយន្តហោះសុវណ្ណភូមិក្នុងក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីនាងបានចុះពីលើយន្តហោះមកភ្លាម តែគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ និងមើលដឹងថានាងកំពុងត្រូវបានគេចាប់ជំរិតនោះទេ។ ស្រ្តីជាជនរងគ្រោះមានឈ្មោះ ថា Jincai Chen អាយុ៣៩​​ឆ្នាំ បានចេញដំណើរមកពីហុងកុងមកកាន់ប្រទេសថៃ ហើយខណៈដែលនាងចុះពីលើយន្តហោះភ្លាម នាងត្រូវបានបុរសជនជាតិចិន៤នាក់ និងស្រ្តីតៃវ៉ាន់ម្នាក់ធ្វើសកម្មភាពចាប់ជំរិត ខណៈដែលអ្នកផ្សេងទៀតរួមទាំងប៉ូលិសផង មិនបានចាប់អារម្មណ៍នោះទេ ព្រោះគិតថាពួកជាមិត្តភក្តិ ឬក្រុមគ្រួសារទើបដើរអមជាមួយគ្នាដូចនេះ។ ក្រុមចោរចាប់ជំរិតបានទារប្រាក់ពីប្តីរបស់ស្ត្រីរងគ្រោះចំនួន ១០ លានបាត (ជាង៣០ម៉ឺនដុល្លារអាមេរិក) ហើយប្តីរងជនរងគ្រោះក៏បានប្រគល់គ្រប់ចំនួនដែរ។ យ៉ាងណាក្តី ក្រុមចោរមិនព្រមដោះលែងស្ត្រីរងគ្រោះភ្លាមទេ ហើយពួកគេទាប្រាក់៥លានបាត (ជាង១០ម៉ឺនដុល្លារអាមេរិក) បន្ថែមទៀត។ ចុងក្រោយប្តីស្ត្រីជនរងគ្រោះបានសម្រេចប្តឹងប៉ូលិស ហើយប៉ូលិសក៏អាចចាប់ខ្លួនក្រុមចោរទាំង៥នាក់នោះបាន និងឈានទៅចាប់ខ្លួនជនដែលពាក់ព័ន្ធជាជនជាតិថៃ ១០

    May 24, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ការថែរក្សាកូនតូចគឺជារឿងដែលពិបាកបំផុតពួកគេងាយនឹងរងគ្រោះណាស់ ប្រសិនបើអាណាព្យាបាលប្រហែសតែបន្តិចគេអាចមានគ្រោះថ្នាក់បានភ្លាមៗ។ ប្រភពព័ត៌មាន​ក្នុងស្រុករបស់ចិនបានចុះផ្សាយករណីរន្ធត់មួយ ដែលក្មេងប្រុស៧ខែម្នាក់បិះនឹងលង់ទឹកស្លាប់នៅកន្លែងហែលទឹកសំរាប់ក្មេងៗ ដោយសារតែការធ្វេសប្រហែសរបស់ម្តាយ។ តាមប្រភពដដែលបានអោយដឹងថាលោកស្រី Zhang បាននាំកូនប្រុសរបស់ខ្លួនដែលមានវ័យ៧ខែទៅហែលទឹកលេងនៅក្នុងអាងហែលទឹកសំរាប់ក្មេងមួយកន្លែង។ ខណៈកូនកំពុងលេងយ៉ាងសប្បាយគាត់ក៏បានចេញទៅទិញម៉្សៅទឹកដោះគោអោយគេ គាត់មិនបានដឹងទេថា ក្រោយពីគាត់ចាកចេញបានមួយភ្លែតក្មេងរងគ្រោះបានក្រឡាប់ក្បាលដាំចុះទៅក្នុងទឹក។ រយៈពេលជិត១នាទីក្មេងម្នាក់នេះត្រូវដកដង្ហើមយ៉ាងពិបាកក្នុងទឹក ទំរាំអ្នកមើលការខុុសត្រូវនៅទីនោះប្រទះឃើញ។ នៅពេលដែលគាត់ត្រលប់មកវិញលឺគេនិយាយថាមានក្មេងលង់ទឹកគាត់ក៏បានស្ទុះទៅមើលទើបដឹងថាកូនខ្លួន មាត់របស់ក្មេងប្រែទៅជាពណ៌ស្វាយទៅហើយ។ បន្តិចក្រោយមកទើបក្មេងនេះក្អកហើយចាប់ផ្តើមយំ លោកស្រី Zhang បានប្រញាប់នាំកូនទៅមន្ទីពេទ្យ សំណាងណាស់ ដែលកូនមិនមានគ្រោះថ្នាក់ដល់ជីវិត តែយ៉ាងណាក្មេងនេះនៅសម្រាកព្យាបាលក្នុងមន្ទីពេទ្យនៅឡើយ ដោយសារតែសួតរបស់គេរលាកធ្ងន់ធ្ងរ។ ខាងក្រោមជាវីដេអូ តោះទស្សនាទទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ sanook

    May 24, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Sony បានតែងតាំងប្រធាននាយកប្រតិបត្តិថ្មី ដែលឡើងជំនួសតំណែងនាយកប្រតិបត្តិចាស់ឈ្មោះ Kaz Hirai ហើយការតែងតាំងនាយកប្រតិបត្តិថ្មីនេះ ក៏មានន័យថា ក្រុមហ៊ុនក៏មានផែនការថ្មីសម្រាប់អនាគត។ សម្រាប់ផែនការថ្មីនេះគឺក្រុមហ៊ុន Sony ប្រហែលជាដកខ្លួនចេញឈប់ផលិតទូរស័ព្ទស្មាតហ្វូនទៀតហើយ និងគ្រឿងអេឡិចត្រូនិកមួយចំនួនផងដែរដូចជាម៉ាស៊ីនហ្គេម Playstation និងកាមេរ៉ា Sony។ លោក Kenichiro Yoshida នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Sony បានបង្ហាញផែនការថ្មីរយៈពេល០៣ឆ្នាំសម្រាប់ក្រុមហ៊ុនគឺ ផ្តោតសំខាន់លើសេវាកម្ម និងវិស័យសំខាន់ៗផ្សេងទៀតនៃជាប្រាក់ចំណេញរបស់ក្រុមហ៊ុន។ ទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Sony បានធ្លាក់ចុះជាលំដាប់ បើទោះបីជាក្រុមហ៊ុនមានឈ្មោះល្បីល្បាញមែន ប៉ុន្តែនៅក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្មាតហ្វូនបានតែ១០លានគ្រឿងប៉ុណ្ណោះ ខណៈកាលពីឆ្នាំទៅលក់បានដល់ទៅ២២.៥លានគ្រឿង ហើយក្រុមហ៊ុន Sony

    May 24, 2018
  • អន្តរជាតិ

    បរទេស ៖ ធ្លាប់តែលឺគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តជាមួយរថយន្តរឺម៉ូតូ តែពេលនេះបែរជាមានគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងនឹងរថភ្លើងទៅវិញ។ តាមប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយករណីរន្ធត់មួយ ដែលរថភ្លើងពីគ្រឿងបានរត់បុកគ្នាបង្កជាការខូតខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ភាគខាងកើតប្រទេស Pakistan។ ឧបទ្ទេវហេតុនេះបានកើតឡើងកាលពីថ្ងៃអង្គារ ទី២២ ខែឧសភាម្សិលមិញនេះ តែមិនមានបង្កអោយមានមនុស្សរបួសនិងស្លាប់នោះទេ។ តាមប្រភពបានអោយដឹងថារថភ្លើងដែលមានពណ៌ខៀវជារថយន្តដឹកអ្នកដំណើរ រីឯរថភ្លើងមួយទៀតជារថភ្លើងដឹកទំនិញ។ គ្រោះថ្នាក់ចរាចរណ៍មួយនេះត្រូវបានគេដឹងថាបង្កឡើងពីរថភ្លើងពណ៌ខៀវដែលបានបើកហួសល្បឿនកំណត់ បណ្តាលធ្វើអោយខូចខាតដល់ផ្លូវរថភ្លើងពីរទៀត។ ការជាប់គាំងដោយសារការខូច​ខាត​ផ្លូវធ្វើអោយរថភ្លើងដឹកទំនិញរត់ធ្លាក់ ចូលទៅក្នុងផ្លូវរបស់រថភ្លើងដឹកអ្នកដំណើរ ទើបបណ្តាលអោយមានការប៉ះះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរបែបនេះ៕ អត្ថបទ ៖ Mali ប្រភព ៖ CHINAPLUS

    May 23, 2018
  • អន្តរជាតិ

    មាននារីជាច្រើនប្រាកដជាជួបនូវកង្វល់ដែលមុខរបស់ខ្លួនធំមិនស្អាត ធ្វើបែបណាក៏មិនសម។ ប៉ុន្ដែនេះមិនមែនជាបញ្ហាសម្រាប់អ្នកតទៅទៀតនោះទេ អ្នកគ្រាន់តែធ្វើការផ្លាស់ប្ដូរស្ទាយសក់ក៏អាចជួយឲ្យឃើញមុខរបស់អ្នកចេញទម្រង់​ V ស្អាតផងដែរ។ ខាងក្រោមនេះគឺជាស្ទាយសក់ដែលជួយឲ្យសក់របស់អ្នកឃើញតូចស្អាត និងមានភាពទាក់ទាញតាមបែបយុវវ័យ៖ ១. ការបួងសក់ឡើង៖ នេះជាម៉ូតសក់ដ៏សាមញ្ញប៉ុន្ដែធ្វើឲ្យនារីមានការទាក់ទាញជាខ្លាំងជាមួយនឹងម៉ូតសក់មួយនេះ លើសពីនេះជួយមិនឲ្យឃើញមុខរបស់អ្នកប៉ោងពេក។ ២. ការបន្ថែមបូរពីលើ៖ ជាស្ទាយមួយដ៏ទាន់សម័យដែលក្មេងស្រីខ្វះមិនបាន។ ៣. ចងសក់ទាប៖ ជាស្ទាយមួយដ៏ងាយស្រួល គ្រាន់តែអ្នកចាប់ចងរលូងៗក៏មានភាពស្រស់ស្អាតទៅហើយ។ ៤. លើកចងសក់កន្ទុយសេះ ៥. ចាប់រមូលចុងសក់ចេញជាកន្ទុយត្រី ហើយទម្លាក់សក់មកមួយចំហៀងដើម្បី ជួយបិទបាំងមុខរបស់អ្នក៕ អត្ថបទ៖ Sai ប្រភព៖bestie

    May 23, 2018
  • អន្តរជាតិ

    មនុស្សជាច្រើនច្បាស់ជាមិនចូលចិត្តនោះទេនៅពេលដែលមានអ្នកដទៃឃើញសក់ស្កូវរបស់ខ្លួន ព្រោះថាសក់ស្កូវជាចំណុចខ្សោយរបស់មនុស្សគ្រប់។ មិនប្រាកដជាសក់ស្កូវកើតនៅលើតែមនុស្សចាស់ប៉ុណ្ណោះទេ ពេលខ្លះនៅក្មេងក៏មានសក់ស្កូវកើតឡើងមកដែរ។ ហេតុនេះដើម្បីបង្ការមិនឲ្យមានសក់ស្កូវកាន់តែច្រើនឡើងអ្នកគួរតែអនុវត្តន៍នូវវិធីខាងក្រោមនេះ ដែលនិងធ្វើឲ្យអ្នកទទួលលិទ្ធផលសឹងមិនគួរឲ្យជឿ៖ ១. គ្រឿងផ្សំ ប្រេងគ្រាប់ flax មួយពែង ក្រូចឆ្មាមួយចំហៀង ខ្ទឹមស ទឹកឃ្មុំមួយពែង ២. វិធីលាយ៖ អ្នកគ្រាន់តែយកគ្រឿងទាំងអស់នេះដាក់ចូលម៉ាស៊ីន ហើយកិនវាឲ្យម៉ត់ចូលគ្នាជាការស្រេច។ ប៉ុន្ដែអ្នកត្រូវចាំថាក្រូចឆ្មាពុំចាំបាច់ចិតសំបកចេញដូចខ្ទឹមនោះទេ។ ៣. របៀបនៃការទទួលទាន៖ បន្ទាប់ពីអ្នកធ្វើការលាយក៏ដូចជាកិនចូលគ្នាល្អហើយ អ្នកគួរតែរក្សាវាទុកនៅក្នុងកូនកែវល្មម។ ហើយអ្នកគ្រាន់តែទទួលទានវាមួយស្លាបព្រាបាយមុនពេលទទួលទានអាហារប្រហែលជា ១ម៉ោងដោយអ្នកព្យាយាមទទួលទានឲ្យបាន ៣ដងក្នុងមួយថ្ងៃ ហើយធ្វើបែបនេះរហូតឲ្យបានរយៈពេល ៣ខែនោះអ្នកនិងឃើញប្រសិទ្ធិភាពរបស់វា។ ៤. អត្ថប្រយោជន៍៖ ការទទួលទាននេះមិនត្រឹមតែជួយទប់ស្កាត់ការកើននៃសក់ស្កូវប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជួយឲ្យសក់របស់អ្នកមានសុខភាពល្អថែមទាំងមានការលូតលាស់ឆាប់រហ័សទៀតផង៕ អត្ថបទ៖​ Sai ប្រភព៖timesofindia

    May 23, 2018
  • PR

    បន្ទាប់ពីឈានជើងចូលក្នុងទីផ្សារប្រទេសកម្ពុជាបានមួយរយៈរួចមក vivo ទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនពីសំណាក់អតិថិជននៅក្នុងស្រុក នេះក៏ព្រោះតែស្មាតហ្វូនដែលនៅក្នុងស្លាកសញ្ញានេះមានគុណភាពល្អ មានរូបរាងស្រស់ស្អាត មានសមត្ថភាពអាចបំពេញការងារបានច្រើន និងជាពិសេសនោះ វាក៏មានតម្លៃសមរម្យផងដែរ។ ជាក់ស្តែងស្មាតហ្វូនជំនាន់ចុងក្រោយរបស់ vivo ដែលមានឈ្មោះថា V9 នេះ ទទួលបានការកុម៉្មង់ ក៏ដូចជាការលក់ចេញទៅក្នុងទីផ្សារមានចំនួនយ៉ាងច្រើន ដែលនេះបង្ហាញពីសក្តានុភាព និងការជឿទុកចិត្តពីសំណាក់អតិថិជនមកកាន់ក្រុមហ៊ុនផងដែរ។ លក្ខណៈសម្បត្តិមួយចំនួនរបស់ ស្មាតហ្វូនកំពូលរបស់ vivo នេះមានដូចជាៈ + មានរូបរាងស្រស់ស្អាតរឹងមាំ ប្រណិតទាក់ទាញ + មានអេក្រង់ធំ 6.3 អ៊ីញ អាចបង្ហាញរូបភាពបានច្បាស់ក្នុងកម្រិត Full HD + ហើយវាក៏ជាប្រភេទអេក្រង់លាត

    May 23, 2018
  • អន្តរជាតិ

    បរទេស ៖ ការប្រើប្រាស់អំពើរហឹង្សាត្រូវបានគេមើលឃើញថាកើតមានឡើងញឹកញយខ្លាំងណាស់មិនថានៅក្នុងគ្រួសាររឺកន្លែងធ្វើការនោះទេ ទោះបីជាវាជារឿងខុសច្បាប់ក៏ដោយ។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយករណីកំពុងកក្រើកមួយ ដែលម្ចាស់ភោជនីយដ្ឋានកូរ៉េមួយនៅសហរដ្ឋអាមេរិកត្រូវបានប៉ូលិសឃាត់ខ្លួនបន្ទាប់ពីបានវាយបុគ្គលិកស្រីជនជាតិស្បែកខ្មៅម្នាក់។ ឧបទ្ទវហេតុនេះ​កើតឡើងនៅភោជនីយដ្ឋាន Doo’s Seafood ក្នុងទីក្រុង Snellville រដ្ឋ Georgia បានកើតឡើងកាលពីថ្ងៃទី ១៨ ខែឧសភា។ បុគ្គលិកម្នាក់នេះបានផ្តល់អាហារខុសពីការបញ្ជាទិញរបស់អតិថិ ជន ធ្វើអោយម្ចាស់ហាងត្រូវសងប្រាក់ទៅអតិថិជន៨.៤៧ដុល្លារ។ លោក Lee ដែលត្រូវជាម្ចាស់ភោជនីយដ្ឋាននេះបានវាយបុគ្គលិកខ្លួនឯងនៅមុខភ្ញៀវតែម្តង ហើយថែមទាំងអោយនាងចេញថ្លៃអាហាររបស់ភ្ញៀវម្នាក់នោះទៀតផង។ ភ្ញៀវម្នាក់នេះបានថតវីដេអូសកម្មភាពទាំងនោះហើយយកមកបង្ហោះក្នុងបណ្តាញសង្គម គាត់បានសរសេរបញ្ជាក់ទៀតថា ” វាពិតជារឿងដ៏ឆ្កួតបំផុតសំរាប់អាហារពេលថ្ងៃរបស់ខ្ញុំ បុរសជនជាតិអាស៊ីម្នាក់់បានវាយបុគ្គលិកស្រីខ្លួន ព្រោះប្រពន្ធគាត់ខឹងដែលត្រូវសងប្រាក់៨.៤៧ដុល្លារមកខ្ញុំវិញ ហើយព្រមទាំងប្រាប់អោយបុគ្គលិកម្នាក់នោះចេញថ្លៃអាហាររបស់ខ្ញុំអោយគាត់ទៀត”។ ប៉ូលិសបានធ្វើការដោះស្រាយលើករណីនេះដែរ តែដោយសាតែនៅលើខ្លួនបុគ្គលិកម្នាក់នេះមិនមានស្លាកស្នាមអ្វីធ្ងន់ធ្ងរដែលអោយឃាត់ខ្លួនលោក Lee បានបែបនេះហើយទើបប៉ូលិសសម្រេឹចបញ្ចប់វាត្រឹមនឹង៕

    May 23, 2018