Khmernote Media
  • កីឡា

    អតីតខ្សែប្រយុទ្ធរបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Ronaldo De Lima និយាយថា៖ ទេពកោសល្យរបស់ខ្សែប្រយុទ្ធ Mohamed Salah ពិតជាមិនគួរអោយជឿ បើប្រៀបធៀបការលេង Salah ទៅនឹងខ្សែប្រយុទ្ធ Lionel Messi។ នៅក្នុងរដូវកាលដំបូងរបស់ខ្សែប្រយុទ្ធ Mohamed Salah លេងអោយក្លឹបហង្សក្រហម Liverpool ខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះបានសុតបញ្ចូលទីអោយក្លឹប Liverpool គ្រប់ការប្រកួតបានចំនួន 44 គ្រាប់។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះនៅមានភារៈកិច្ចធំមួយទៀតជាមួយនឹងក្លឹបហង្សក្រហម Liverpool មុនទៅប្រកួតពានរង្វាន់ Fifa World Cup គឺ Salah ត្រូវជួយក្លឹបហង្សក្រហម

    May 25, 2018
  • PR

    តារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបរួមទាំងលោក ខេមរៈ សិរីមន្ត រួមគ្នាជាមួយនឹងតារាចម្រៀងប្រចាំព្រះរាជាណាចក្រថៃគឺលោក Tik Shiro នឹងធ្វើឲ្យកក្រើកទឹកដីបន្ទាយមានជ័យជាមួយកម្មវិធីប្រគំតន្ត្រីទេសចរណ៍ ហ្សូរ៉ាស់ ថ្ងៃទី ២៧ ឧសភា ២០១៨។ អ្វីដែលកាន់តែពិសេសសម្រាប់អ្នកគាំទ្រ ហ្សូរ៉ាស់ នឹងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រពិសេសដើម្បីជួបសំណេះសំណាលដោយផ្ទាល់ជាមួយលោក ខេមរៈ សិរីមន្ត និងលោក Tik Shiro នៅសណ្ឋាគារ ពីរ៉ាមីត បន្ទាយមានជ័យ រសៀលម៉ោង ២ ថ្ងៃអាទិត្យ ទី២៧ ឧសភា ២០១៨។ ប្រភពបន្តថា ការអញ្ជើញលោក Tik Shiro មកច្រៀងនៅកម្ពុជានេះដែរក៏ព្រោះតែតារាចម្រៀង

    May 25, 2018
  • អន្តរជាតិ

    ប្រតិបត្តិការណ៍ស្វែងរកយន្តហោះ MH370 នឹងត្រូវបញ្ចប់នៅសប្តាហ៍ក្រោយនេះហើយ បន្ទាប់ពីប្រតិបត្តិការណ៍ស្វែងរកនេះបានអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំ និងចំណាយអស់ប្រាក់ប្រមាណជា១០លានដុល្លារអាមេរិក។ កន្លងមករដ្ឋាភិបាលម៉ាឡេស៊ីបានអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកធ្វើការស្វែងយកយន្តហោះ ដែលបានបាត់ខ្លួននេះ តែលទ្ធនៃការស្វែងរកនេះហាក់មិនបានបង្ហាញតម្រុយជាក់លាក់ណាមួយពីទីកន្លែង និងមូលហេតុនៃការបាត់យន្តហោះនេះទាល់តែសោះ។ បើយោងតាមលោក Anthony Loke Siew Fook រដ្ឋមន្ត្រីក្រសួងដឹកជញ្ចូនម៉ាឡេស៊ីបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងទីក្រុងកូឡាឡាំពួថា ក្រោយពីប្រតិបត្តិការណ៍ស្វែងរកមួយនេះត្រូវបានបញ្ចាប់ទៅរដ្ឋាភិបាលម៉ាឡេស៊ីមិនមានគម្រោងស្វែករកបន្ថែមទៀតទេ ឬអាចនិយាយបានថា​ គេនឹងឈប់ស្វែងរកយន្តនេះបន្តទៀតហើយ។ សូមរំលឹងឡើងវិញថា កាលពីឆ្នាំ ២០១៤ យន្តហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញមួយគ្រឿងបានខ្លួន ខណៈដែលយន្តហោះនោះកំពុងអ្នកផ្ទុកអ្នកដំណើរចំនួន ២៣៩នាក់ហោះចេញពីទីក្រុងកូឡាឡាំពួទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    May 25, 2018
  • អន្តរជាតិ

    ឥណ្ឌា៖ ​ឯកសារប្រុយយ៉ុងមានទម្ងន់សរុបចំនួន២០០គីឡូក្រាម ត្រូវគេប្រមូលបានចេញពីមណ្ឌលប្រលងថ្នាក់ទី១២ មួយកន្លែងនៅក្នុងប្រទេសឥណ្ឌា។ ការប្រលងថ្នាក់ទី១២ នេះត្រូវបានគេរៀបចំឡើងនៅក្នុងមណ្ឌលប្រលងប្រចាំទីក្រុង ​Vanthali រដ្ឋ Junagadh ប្រទេសឥណ្ឌ និងសម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រ។ ក្រៅតែពីប្រមូលបានប្រុយយ៉ុងដ៏ច្រើននេះ គេថែមទាំងឃាត់ខ្លួនសិស្សចំនួន១៥នាក់មកធ្វើការព្រមាន និងអប់រំទៀតផង បន្ទាប់ពីគេរកឃើញថាសិស្សទាំង១៥នាក់នោះបានលួចមើលប្រុយយ៉ុងក្នុងម៉ោងប្រលងយ៉ាងអនាធិបតេយ្យ។ គួររំលឹកផងដែរថា វប្បធម៌នៃការបើកមើលប្រុយយ៉ុងនៅក្នុងម៉ោងប្រលងបានកើតមានជារឿយៗនៅតាមសាលារៀនមួយចំនួនក្នុងប្រទេសឥណ្ឌា ហើយពេលខ្លះទៀត គេថែមទាំងសង្គេតឃើញថា​ ក្រុមគ្រួសារ និងមិត្តភក្តិរបស់បេក្ខជន បាននាំគ្នាមកជួយបោះប្រុយយ៉ុងឲ្យបេក្ខជនប្រលងតាមបង្អួចសាលាទៀតផង។ លោក NC Shah នាយករងនៃមណ្ឌលប្រលងខាងលើបានប្រាប់ឲ្យដឹងថា ចាប់ពេលនេះទៅលោកនឹងព្យាយាមធ្វើការលុបបំបាត់វប្បធម៌នៃការ បើកមើលប្រុយយ៉ុងនេះឲ្យអស់ ដើម្បីធានាបាននូវគុណភាពអប់រំដ៏ពិតប្រាកដមួយ៕ អត្ថបទ៖ ភក្តី ប្រភព៖ timesofindia

    May 25, 2018
  • អន្តរជាតិ

    សហរដ្ឋអាមេរិក៖ ជុំជួបប្រវត្តិសាស្ត្ររវាងលោក ដូណល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងមេដឹកកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅខែក្រោយនេះ ត្រូវបានលុបចោលវិញ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តាមរយៈលិខិត ដែលចុះហត្ថលេខាដោយលោក ដូណល់ ត្រាំ បានឲ្យដឹងថា ដោយសារតែអាក្បកិរិយាខឹងសម្បា និងភាពអរិភាពរបស់កូរ៉េខាងជើង ទើបអាមេរិកសម្រេចលុបកិច្ចប្រជុំនេះ ហើយត្រូវការពេលវេលាបន្ថែមទៀត ដើម្បីរៀបចំគម្រោងកិច្ចប្រជុំនេះម្តងទៀត។ ហើយសហរដ្ឋអាមេរិក៏បានអួតពីភាពអស្ចារ្យនៃវិស័យយោធារបស់ខ្លួនផងដែរ ដោយព្រមានកូរ៉េខាងជើងថា កុំឲ្យខ្លួនប្រើអាវុធទាំងនោះឲ្យសោះ។ នៅក្នុងលិខិតនោះផងដែរក៏បានអះអាងដែរថា ប្រសិនបើមេដឹកកូរ៉េខាងជើងផ្លាស់ប្តូរឥរិយាបថ ប្រទេសទាំង២នឹងអាចរចាគ្នាបើ ហើយសង្ឃឹមថាកូរ៉េខាងជើងនឹងមិនធ្វើឲ្យបាត់បង់ឱកាសនេះ ដើម្បីរក្សាសន្តិភាព និងភាពរុងរឿងរបស់ប្រទេសឡើយ៕ អត្ថបទ៖ សេម ប្រភព៖ channelnewsasia

    May 25, 2018
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ក្រោយពីមានកិច្ចប្រជុំសន្តិភាពជាមួយនឹងកូរ៉េខាងត្បូងរួចមក គេសង្គេតឃើញកូរ៉េខាងជើងហាក់ប្តូរឥវិយាបថរបស់ខ្លួនយ៉ាងខ្លាំងតែម្តង។ តួរយ៉ាងកាលពីពេលថ្មីៗនេះ លោកគីម ជុងអ៊ុន បានប្រកាសថា ទីក្រុងព្យុងយ៉ាងនឹងលុបចោលកម្មវិធីនុយក្លេអ៊ែរ ទាំងស្រុងតែម្តង។ យ៉ាងណាក្តីក្រុមអ្នកតាមដានស្ថានការណ៍នៅកូរ៉េខាងជើងបានឲ្យដឹងថា បើទោះជាលោកគីម ជុងអ៊ុន និយាយថា ខ្លួនបានលុបចោលកម្មវិធីនុយក្លេអ៊ែរក៏ពិតមែន តែក្រុងព្យុងយ៉ាងមិនបានកំទេចវាចោលនោះ ពោលគឺកូរ៉េខាងជើងបានយកកម្មវិធីនុយក្លែអ៊ែរទាំងមូលរបស់ខ្លួនទៅលាក់នៅក្នុងតំបន់ភ្នំមួយ។ សកម្មភាពនេះវាមានន័យថា ពេលនេះកូរ៉េខាងជើងបានលុបចោលកម្មវិធីនុយក្លែអ៊ែរក៏ពិតមែន តែថ្ងៃក្រោយកូរ៉េខាងជើងនៅតែអាចយកកម្មវិធីនេះមកប្រើវិញបាន ប្រសិនបើមានការចាំបាច់ណាមួយ។ សូមបញ្ជាក់ថា លោកគីម ជុងអ៊ុន គ្រោងនឹងជួបគ្នាជាមួយនឹងលោកប្រធានាធិបតី ដូណល់ត្រាំ នៅថ្ងៃ ១២ ខែ មិថុនា ខាងមុខនេះ តែត្រូវបានលុបចោលវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ mirror

    May 25, 2018
  • អន្តរជាតិ

    យុវវ័យសម័យថ្មីនាពេលបច្ចុប្បន្នមុននឹងចេញទៅខាងក្រៅតែងតែមានការរៀបចំខ្លួនយ៉ាងមានរបៀបរាបរយដើម្បីទទួលបានការទាក់ទាញ ក៏ដូចជាភាពស្រស់ស្អាត។ ប៉ុន្ដែសុភាពនារីទាំងនោះពុំដឹងទេថាដើម្បីឲ្យកាន់តែមានភាពស្រស់ស្អាតអ្នកគួរតែបន្ថែមស្ទាយជាមួយនឹងវ៉ែនតា ដែលតារាល្បីជាច្រើនកំពុងតែពេញនិយម។ ខាងក្រោមនេះគឺជាស្ទាយវ៉ែនតាស្អាតៗដែលទទួលការចាប់អារម្មណ៍ជាច្រើន៖ អត្ថបទ៖ Sai ប្រភព៖bestie

    May 24, 2018
  • អន្តរជាតិ

    ឥណ្ឌា ៖ ពាក់ព័ន្ធរវាងរឿងមនុស្សមច្ឆាមានការជជែកវែកញែកមិនចេះចប់មិនចេះហើយនោះទេ មានអ្នកខ្លះជឿថាពិតជាមានមនុស្សមច្ឆានោះពិតមែន តែអ្នកខ្លះវិញនិយាយវាមានតែក្នុងរឿងព្រេងប៉ុណ្ណោះ។ កាលពីពេលថ្មីរឿងរ៉ាវមួយចម្លែកមួយបានធ្វើអោយកក្រើកកពេញបណ្តាញសង្គម ដែលទារកម្នាក់កើតមកមិនមានជើងបែរជាមានកន្ទុយដូចមនុស្សមច្ឆាវិញ។ តាមប្រភពបានអោយដឹងថាទារកម្នាក់នេះបានស្លាប់ទៅវិញបន្ទាប់ពីទើបតែកើតបាន១៥នាទី។ ប្រភពដដែលបានអោយដឹងថាស្រ្តីជនជាតិឥណ្ឌាវ័យ២៥ឆ្នាំ ជាអ្នកផ្តល់កំណើតអោយទារកចម្លែកនេះ ទារកដែលកើតមកនេះបែរជាមិនមានជើងដូចជាទារកធម្មតា តែបែរជាមានកន្ទុយមើលទៅដូចជាត្រីមច្ឆាទៅវិញ។ នៅថ្ងៃច័ន្ទ ទី២១ ខែឧសភា វេជ្ជបណ្ឌិតនៅមន្ទីពេទ្យ Maharashtra ខាងលិចនៃប្រទេសឥណ្ឌា បាននិយាយថា ទារកកើតចេញមកក្នុងស្ថានភាពមិនពេញលេញ ដោយសារតែផ្នែកខាងក្រោមរបសស់គេមិនមានជើងនោះទេ ដែរធ្វើអោយគ្រូពេទ្យមិនអាចកំណត់បានថាគេប្រុសរឺស្រីនោះទេ។ លោកវេជ្ជបណ្ឌិតបានប្រាប់ថា នេះដោយសារតែភាពមិនប្រក្រតីនៃរាងកាយរបស់ទារកដែលវាអាចកើតមានតែ១ប៉ុណ្ណោះ ក្នុងចំណោមមនុស្សជាង១០០,០០០សែននាក់៕ អត្ថបទ ៖ Mali ប្រភព ៖ sanook

    May 24, 2018
  • អន្តរជាតិ

    បរទេស ៖ អ្នកប្រហែលជាធ្លាប់លឺថា ប្រជាជនក្នុងប្រទេសសិង្ហបុរីអាចធ្វើដំណើរទៅកាន់ប្រទេសជាច្រើនក្នុងពិភពលោក ដោយគ្រាន់តែមានត្រឹមតែលិខិតឆ្លងដែនដោយមិនត្រូវការទិដ្ឋការអ្វីនោះទេ។ តែកាលពីពេលថ្មីនេះប្រទេសជប៉ុនបានវ៉ាដាច់ប្រទេសសិង្ហបុរី ដែលទទួលបានចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោក ក្លាយជាប្រទេសដែលមានលិខិតឆ្លងដែនមានឥទ្ធិពលខ្លាំងបំផុត នេះបើយោងតាមរបាយការណ៍ចុងក្រោយគេបង្អស់របស់ Henley Passport Index នាកាលពីថ្ងៃសៅរ៍ ទី២៣ម្សិលមិញ។ លិខិតឆ្លងដែនរបស់ជប៉ុនអាចអោយប្រជាជនរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសជាង១៨៩ប្រទេស ដោយមិនចាំបាច់ត្រូវការសុំទិដ្ឋការនោះទេ។ លិខិតឆ្លងដែនប្រទេសសិង្ហបុរី និង អាល្លឺឡង់ ជាប់ចំណាត់ថ្នាក់ទី២ ដែលអោយធ្វើដំណើរទៅកាន់ប្រទេស១៨៨ ដោយមិនចាំបាច់ត្រូវការទិដ្ឋការនេះ។ ចំណាត់លេខ៣អាចជា ប្រទេសកូរ៉េខាងត្បូង ហ្វាំងឡង់ បាំរាំង អ៊ីតាលី អេស្បាញ និង ស៊ុយអែត ។ ខណៈពេលដែលសហរដ្ឋអាមេរិក និង ប្រទេសអង់គ្លេស

    May 24, 2018
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន HTC បានបង្ហាញទូរស័ព្ទស្មាតហ្វូន U12+ ដែលជាស្មាតហ្វូនដំណើរការដោយប្រព័ន្ធ Android កាលពីថ្ងៃពុធ ដែលគូប្រកួតប្រជែងជាមួយក្រុមហ៊ុន Samsung និង LG នៅលើពិភពលោក។ ម៉ូដែល HTC U12+ មានលក្ខណៈពិសេសជាច្រើន ដែលយើងរំពឹងទុកនាពេលថ្មីៗនេះលើស្មាតហ្វូនលំដាប់ខ្ពស់មួយនេះជាមួយនឹងកាមេរ៉ាពីរ (នៅផ្នែកខាងមុខនិងខាងក្រោយ) មានអេក្រង់ពេញពីគែមម្ខាងគែមម្ខាងទៀត មានប្រព័ន្ធការពារជម្រាបទឹក ការសាកថាមពលថ្មលឿន និងគ្មានរន្ធកាសទេ ហើយស្មាតហ្វូនេះបានដាក់ឲ្យ pre-order ក្នុងតម្លៃ $800 អាមេរិក។ មុខងារ Edge Sense អនុញ្ញាតឲ្យអ្នកច្របាច់គែមសងខាងនៃទូរស័ព្ទ ដើម្បីបើកកម្មវិធីឬបើកមុខងារបញ្ជា។ លក្ខណៈពិសេសគឺអាចប្ដូរតាមបំណងបានដូច្នេះអ្នកអាចកំណត់វា ដើម្បីបើកកាមេរ៉ារបស់អ្នកឬចូលទៅកាន់

    May 24, 2018