Khmernote Media
  • អន្តរជាតិ

    នៅពេលដែលបានទៅដល់កន្លែងកំសាន្ដសុភាពនារីតែងតែថតរូបទុកដើម្បីទុកជាអនុស្សាវរីយ៍ ប៉ុន្ដែពួកគេមិនដឹងថាគួរថតស្ទាយបែបណាសមព្រោះថាស្ទាយដែលថតដដែលពុំមានអ្វីប្លែក ដែលធ្វើឲ្យរូបភាពដែលចេញមកគ្មានអ្វីលេចធ្លោ។ ដូចនេះទើបបានជាយើងលើកយកស្ទាយថតរូបស្អាតៗដែលអ្នកគួរតែសាកល្បង៖   អត្ថបទ៖ Sai ប្រភព៖bestie

    May 25, 2018
  • អន្តរជាតិ

    ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់លោក ដូណល់ត្រាំ ក្នុងការលុបចោលកិច្ចប្រជុំនុយក្លេអ៊ែរជាមួយនឹងលោក គីម ជុងអ៊ុន ដែលគ្រោងនឹងរៀបចំនៅខែនោះ កូរ៉េខាងជើងបាននិយាយថា ទីក្រុងព្យុងយ៉ាងនៅតែសង្ឃឹមថា លោក ដូ ណល់ត្រាំ នឹងមានរូបមន្តមួយសម្រាប់ដោះស្រាយបញ្ហា និងភាពតានតឹងផ្សេងៗជាមួយខ្លូនជុំវិញបញ្ហានុយក្លេអ៊ែរ ដែលរូបមន្តត្រូវកូរ៉េខាងត្បូងហៅថា “រូបមន្តត្រាំ” (Trump Formula)។ សូមរំលឹកជូនថា កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានធិបតីអាមេរិក ដូ ណល់ត្រាំ បានសរសេរលិខិតផ្លូវការមួយទៅកាន់កូរ៉េខាងជើងដើម្បីបញ្ជាក់ ថាលោកនឹងលុបចោកកិច្ចប្រជុំនុយក្លេអ៊ែរជាមួយនឹងលោក គីម ជុងអ៊ុន ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃ ១២ ខែ មិថុនា ខាងមុខនេះ ក្នុងប្រទេសសឹង្ហបុរី។ ការសម្រេចលុបចោលកិច្ចប្រជុំនេះបានធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល និងមានចម្ងល់ជាខ្លាំង

    May 25, 2018
  • អន្តរជាតិ

    សុភាពនារីមួយចំនួនតែងតែមានការលំបាក និងខ្ជិលដែលត្រូវទៅធ្វើសក់ម្ដងៗ ដោយសារតែត្រូវចំណាយពេលយូរ ក៏ដូចជាចំណាយថវិកាច្រើន។ ប៉ុន្ដែអ្នកអស់បារម្ភទៀតហើយជាមួយនឹងម៉ូតសក់ដ៏សាមញ្ញមួយនេះ ដែលលោកអ្នកអាចរៀនធ្វើដោយខ្លួនឯងបានជាពិសេសវាក៏ទទួលបានការពេញនិយមរបស់នារីសម័យថ្មីផងដែរ៖ ១. ជំហានទី១៖ អ្នកត្រូវសិតសក់របស់អ្នកឲ្យបានរលូនជាមុនជៀសវាងការមានសក់ទាក់។ បន្ទាប់មកអ្នកយកម៉ាស៊ីនមកគៀបសក់អ្នកឲ្យចេញជាទឹករលកតិចៗ ដើម្បីរក្សាឲ្យវានូវរួញអ្នកគួរតែយក Hairspray​ មកបាញ់ហើយទុកប្រហែល៥ នាទី។ ២. ជំហានទី២៖ នៅពេលដែលសក់របស់អ្នកចេញរលកស្អាតហើយ អ្នកចាប់ផ្ដើមបែងចែកសក់របស់អ្នកជា ២ចំណែកបន្ទាប់មកយកចំណែកដែលនៅខាងក្រោមបួងវាទុកមួយឡែក។ ចំណែកដែលនៅសល់អ្នកគ្រាន់តែយកមកក្រងហើយទំលាក់នៅសងខាង។ ៣. ជំហានទី៣៖ នៅពេលដែលអ្នកក្រងសក់រួចហើយ អ្នកចាប់ផ្ដើមយកសក់ក្រងនោះមកព័ទ្ធជុំវិញសក់បួងរបស់អ្នកដើម្បីធានាឲ្យវាជាប់ល្អ អ្នកគួរតែយកដង្កៀប គៀបសក់មកគៀបបន្ថែម។ នៅពេលដែលគៀបស្អាតហើយអ្នកគ្រាន់តែចាប់ហែកសក់ក្រងរបស់អ្នកឲ្យចេញជាក្លែបធំៗដើម្បីឲ្យចេញរាងដូចជាផ្កាទៅតាមចំណងចំណូលចិត្តរបស់អ្នក។ ៤. ជំហានទី៤៖ ជាចុងក្រោយអ្នកគ្រាន់តែពិនិត្យមើលពីសភាពសក់របស់អ្នក ថាតើគៀបជាប់ដែររឺទេ? បន្ទាប់មកអ្នកគ្រាន់តែបាញ់ Hairspray​ ជាការស្រេច៕ អត្ថបទ៖

    May 25, 2018
  • PR

    នៅថ្ងៃទី២១ ខែឧសភា នៅសណ្ឋាគារ សូហ្វីតែល ភោគីត្រា ក្រុមហ៊ុន មិត្តហ្វូន ដែលជាប្រតិបត្តិករទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា បានប្រារព្ធកម្មវិធី ផ្លាស់ប្តូរស្លាកសញ្ញាថ្មីដំបូងរបស់ខ្លួន ជាមួយរូបរាងម៉ាស្កត់ Munny។ Munny ជាអ្វី? ចាប់តាំងពីការបោះទុនវិនិយោគលើប្រព័ន្ធទូរគមនាគមន៍ប្រមាណជាង ៩ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនមិត្តហ្វូនបានក្លាយជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនិង លំដាប់ថ្នាក់លេខ១ ទៅលើគុណភាពនិងបណ្តាញសេវាគ្រប ដណ្តប់ទូទាំងប្រទេសកម្ពុជា។ ជាងនេះទៅទៀត ក្រុមហ៊ុននាំមកនូវ ភាពកាន់តែស្រស់ថ្លា កាន់តែជិតស្និទ្ធ និងកាន់តែរួសរាយ និងទាក់ទាញ។ ទាំងអស់នេះគឺជាអ្វីដែលក្រុមហ៊ុនប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន ហើយ Munny ត្រូវបានជ្រើសរើស ជាជម្រើសដ៏ល្អបំផុតដើម្បីបន្តនូវគុណតម្លៃនេះ។ Munny គឺជានិមិត្តរូបដែលក្រុមហ៊ិនមិត្តហ្វូនបានផ្តូចផ្តើមឡើងដែលកើតចេញពីនិមិត្តសញ្ញារបស់មិត្តហ្វូន។

    May 25, 2018
  • បច្ចេកវិទ្យា

    ដោយសារតែយើងមិនទាន់មានមុខងារផ្ញើសារនៅលើផលិតផលរបស់ក្រុមហ៊ុន Google នោះឥឡូវនេះ YouTube បាននាំយកលក្ខណៈពិសេសមួយគឺការផ្ញើសារនៅលើ Browser។ ឥឡូវនេះនៅពេលដែលអ្នកចូលទៅក្នុងគណនី Google របស់អ្នកនិងចូលទៅកាន់ YouTube.com អ្នកអាចចែករំលែកនិងនិយាយអំពីវីដេអូជាមួយមិត្តភក្តិរបស់អ្នកនៅលើ Web Browser។ ដូចដែលខ្ញុំបានកត់សម្គាល់នៅពេលដែលលក្ខណៈពិសេសបានចាប់ផ្តើមវានឹងមិនផ្លាស់ប្តូររបៀបដែលអ្នកកំពុងចែករំលែកនិងពិភាក្សាអំពីវីដេអូ YouTube ជាមួយមិត្តភ័ក្ដិនោះទេប៉ុន្តែប្រសិនបើអ្នកជាអ្នកមើល YouTube ច្រើនវាប្រហែលជាងាយស្រួលក្នុងការជជែកកំសាន្តដោយផ្ទាល់នៅក្នុងទំព័របណ្ដាញស្រាប់ជាជាងផ្លាស់ប្តូរទៅកម្មវិធីផ្សេងដើម្បីនិយាយគ្នា។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ TheVerge  

    May 25, 2018
  • អន្តរជាតិ

    អ្នកដឹងហើយថាខួរក្បាលរបស់មនុស្សគឺជាផ្នែកមួយដ៏សំខាន់ ដែលអ្នកទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ មិនអាចមានការធ្វេសប្រហែសបាននោះទេ។ ហេតុនេះដើម្បីការពារ ក៏ដូចជាជំនួយដល់ការលូតលាស់របស់ខួរក្បាលរបស់អ្នក អ្នកគយរតែទទួលទានអាហារដែលមានជីជាតិខាងក្រមនេះ៖ ១. គួរតែបរិភោគអាហារដែលមានជាតិអាស៊ីតខ្លាញ់ ព្រោះថាវាមានប្រូតេអ៊ីនខ្ពស់សម្រាប់ជំនួយដល់ខួរក្បាល។ លើសពីនេះអាស៊ីតខ្លាញ់គឺជាសមាសភាគមួយនៃកោសិកាខួរក្បាល ដែលវាសំបូរនៅក្នុងសាច់ត្រី ហើយវាក៏ជួយបង្ការការកើតមានជំងឺបេះដូងនិងជំងឺសរសៃឈាមបេះដូងផងដែរ។ ២. ស៊ុតជាសារធាតុចិញ្ចឹមដែលត្រូវការដើម្បីបង្កើតកោសិកាខួរក្បាល ដែលជួយដល់ការរៀនសូត្ររបស់មនុស្សគ្រប់គ្នា។ ៣. ស្រូវសាលី ជាប្រភពនៃកាបូអ៊ីដ្រាតដែលផ្តល់ថាមពលខ្ពស់, ជាតិខ្លាញ់ទាប, វីតាមីន, ជាតិខនិកនិងជាតិសរសៃដែលកាត់បន្ថយជាតិស្ករនៅក្នុងឈាម ដែលវាមានផលល្អបំផុតសម្រាប់ខួរក្បាល។ ៤. គ្រាប់ Walnut​ មានជាតិប្រូតេអ៊ីនដែលរួមមានវីតាមីន B ដែលផ្តល់ថាមពលនិងការអភិវឌ្ឍនៃខួរក្បាល។ លើសពីនេះវាជួយបង្កើនសមត្ថភាពខួរក្បាលប្រឆាំងនឹងការខូចខាតរ៉ាឌីកាល់សេរីចំពោះកោសិកាខួរក្បាលផងដែរ។ ៥. ចេកមានវីតាមីន B6 ដែលអាចជួយឲ្យទំនាក់ទំនងរវាងសាច់ដុំនិងសរសៃប្រសាទដំនើរការបានល្អ ហើយវាក៏ជួយផលិត serotonin នៅក្នុងខួរក្បាលទៀតផង៕

    May 25, 2018
  • បច្ចេកវិទ្យា

    អ្នកស្នងតំណែងរបស់ BlackBerry KEYOne គឺនៅមិនយូរទេក្នុងការចេញរូបរាងជាផ្លូវការហើយក្រុមហ៊ុនបានបញ្ចេញវីដេអូខ្លីដែលបង្ហាញពីរូបរាងខ្លះៗនៃ BlackBerry KEY2។ Teaser នេះចាប់ផ្តើមជាមួយនឹងស្លាកសញ្ញារបស់ BlackBerry និងផ្នែកខាងក្រោយនៃទូរស័ព្ទ។ វាបង្ហាញថាគំរូនេះនឹងត្រូវបានតុបតែងនៅផ្នែកខាងក្រោយនៃទូរស័ព្ទខណៈដែលយើងឃើញគំរូដូចគ្នានៅផ្នែកកាមេរ៉ាដែលមានចំនួនពីរនិងមានភ្លើង Dual-LED នៅជិតគ្នាផងដែរ។ បន្ទាប់មកយើងអាចមើលឃើញការរៀបចំរូបរាងទាំងអស់នៅផ្នែកខាងស្តាំនៃទូរស័ព្ទហើយយើងរំពឹងថា BlackBerry KEY2 នឹងមានរូបរាងស្រដៀងគ្នាទៅនឹង KEYOne ដែលមានចំនុចស្ទើតែដូចគ្នា។ យើងមើលឃើញក្តារចុចដែលមានលក្ខណៈពិសេសដែលយើងមិនទាន់ដឹងច្បាស់ពីវា។ វាជាប៊ូតុងដែលមាននិមិត្តសញ្ញារបស់វាគឺមានគ្រាប់តូចៗចំនួន៩ ដែលធ្វើឲយើងគិតថាជាអ្វីមួយដែលថ្មី។ ប្រហែលជាការចុចគ្រាប់មួយនេះអាចបង្ហាញអ្នកពីកម្មវិធីរបស់ឧបករណ៍ឬពេលចុចយូរអាចដំណើរការសម្រាប់មុខងារ BlackBerry-Specific។ ទោះយ៉ាងណាក៏ដោយយើងនឹងមានវត្តមាននៅទីក្រុងញូវយ៉កក្នុងកម្មវិធីគឺ “Icon Iconic Reborn របស់ក្រុមហ៊ុន BlackBerry” ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 7 ខែមិថុនាក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។ អត្ថបទ៖

    May 25, 2018
  • អន្តរជាតិ

    កូរ៉េខាងត្បូងបានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ ប្រកាសអំពី ការលុបចោលនូវកិច្ចប្រជុំនុយក្លេអ៊ែរជាមួយនឹងលោកគីម ជុងអ៊ុន។ លោក Kim Eui-kyeom ដែលជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាល កូរ៉េខាងត្បូងបាននិយាយថា ពួកយើងចង់ដឹងច្បាស់ថាតើលោក ដូណល់ត្រាំ ធ្វើដូចនេះ ព្រោះតែហេតុផលអ្វី? កន្លងមក ប្រធានធិបតីកូរ៉េខាងត្បូងលោក ម៉ូន ជេអ៊ីន បានជំរុញយ៉ាងខ្លាំងឲ្យមានការជួបជជែកគ្នាដោយផ្ទាល់រវាងលោក ដូណល់ត្រាំ និងលោកគីម ជុងអ៊ុន ដូចនេះហើយទើបការលុបចោលកិច្ចប្រជុំនេះបានធ្វើឲ្យកូរ៉េខាងត្បូងមានការភ្ញាក់ផ្អើលជាខ្លាំងនោះ។ បើយោងតាមក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថា ការលុបចោលកិច្ចប្រជុំនេះទំនងជាកើតឡើង ព្រោះតែភាគីខាងកូរ៉េខាង ជើងមិនព្រមបោះបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនចោលទាំងស្រុងនោះទេ ហើយកត្តានេះគឺជាការចង់បានខ្លាំងបំផុតរបស់អាមេរិកក្នុងកិច្ចប្រជុំនោះ៕ ដោយ៖ ភក្តី ប្រភព៖ yahoo

    May 25, 2018
  • អន្តរជាតិ

    ស្រ្ដីមេផ្ទះប្រាកដជាដឹងថាក្រូចឆ្មាមានអត្ថប្រយោជន៍ជាខ្លាំង មិនមែនត្រឹមតែយកមកធ្វើម្ហូបអាហារប្រចាំថ្ងៃនោះទេ។ ប៉ុន្ដែក្រូចឆ្មាមានគុណសម្បត្តិជាច្រើន ដោយគេអាចយកវាមកធ្វើជាថ្នាំសម្រាប់ព្យាបាលជំងឺផងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ក្រូចឆ្មាទាំង ១២ដែលអ្នកតែងតែមើលរំលង៖ ១. ព្យាបាលជំងឺក្អក និងឈឺក ដោយអ្នកគ្រាន់តែយកទឹកសលាយជាមួយនឹងអំបិលបន្ដិច, ទឹកឃ្មុំ ហើយដាក់ក្រូចឆ្មាចូលជាការស្រេច។ អ្នកអាចយក្រូចច្របាច់ទឹករួចក៏បាន រឺក៏ចិតជាជមនិតស្ដើងក៏បានតាមចំណងចំណូលចិត្តរបស់អ្នក។ ២. អ្នកអាចយកក្រូចឆ្មាលាយជាមួយនឹងទឹកតែដើម្បីព្យាបាលជំងឺគ្រុនក្ដៅ។ ៣. អាចព្យាបាលការហើមអញ្ចាញធ្មេញ និងជួយកាត់បន្ថយការឈឺបំពង់ក។ ៤. បំបាត់ការស្រេកទឹក ៥. ព្យាបាលការមិនរំលាយអាហារ និងបញ្ហាហើមពោះ ៦. អាចជួយអ្នកពីជំងឺរលាកក្រពះ ដោយអ្នកគ្រាន់តែយកសំបកក្រូចឆ្មាដាក់លាយជាមួយនឹងទឹកក្ដៅអ៊ុនជាការស្រេច។ ៧. ការពារជំងឺរាគ អ្នកអាចយកក្រូចឆ្មាលាយជាមួយនឹងទឹកក្ដៅ បន្ទាប់មកលាយជាមួយនឹងទឹកឃ្មុំដែលវាជាវិធីដ៏ងាយស្រួលបំផុត។ ៨. អស់បញ្ហាទល់លាមក ៩. ជួយសំអាតស្បែកខ្មៅ

    May 25, 2018
  • កីឡា

    យោងតាមភ្នាក់ងាររបស់ខ្សែបម្រើ Marco Asensio បានអោយដឹងថា៖ ក្លឹបអធិរាជសរ Real Madrid បានបដិសេធសំណើរធំៗចំនួនពីរពីក្លឹបនៅក្នុងលីគកំពូល Premier League ដែលសំណើរនោះមានតម្លៃដល់ទៅ 150លានអឺរ៉ូ ក្នុងការសុំទិញខ្សែបម្រើ Marco Asensio ពីក្លឹបអធិរាជសរ Real Madrid។ នៅក្នុងរដូវកាល 2017-2018 ដែលទើបតែបញ្ចប់ប៉ុន្មានថ្ងៃមុននេះ ខ្សែបម្រើ Marco Asencio បានបង្ហាញខ្លួនអោយក្លឹបអធិរាជសរ Real Madrid ក្នុងការប្រកួតលីគកំពូល Laliga បានចំនួន 19 ប្រកួតនិងសុតបញ្ចូលទីបានចំនួន 6 គ្រាប់។ កាលពីឆ្នាំមុនខ្សែបម្រើសញ្ជាតិអេស្ប៉ាញ

    May 25, 2018