- Khmernote Media
- PR
ក្រោយពី vivo V9 ទទួលបានជោគជ័យ ច្រើននៅក្នុងទីផ្សារ មួយរយៈហើយនោះ ទីបំផុតស្មាតហ្វូនមួយនេះ ក៏នឹងមានបន្ថែមជម្រើស ពណ៌ក្រហមដែលជាការ បំបែកកំណត់ត្រាពណ៌ដំបូង ដែលមាននៅលើ ស្មាតហ្វូនរបស់ខ្លួន នៅក្នុងពេលឆាប់ៗផងដែរ។ នេះជាដំណឹងដ៏ល្អ មួយសម្រាប់ប្រិយមិត្ត ដែលជាអតិថិជន របស់ vivo និងជា Red Lover ផងដែរ។ vivoV9 ក្រហមមើលពិតជាមានភាពទាក់ទាញ ស្រស់ស្អាត ឆើតឆាយ ទាន់សម័យ និងភាពស៊ីវីល័យ បើចាប់កាន់នៅក្នុងដៃ មើលមកពិតជា មានភាពថ្លៃថ្នូរជាមួយ និងម៉ូឌែលថ្មីរបស់ vivoV9 ក្រហមមួយនេះ
May 26, 2018 - អន្តរជាតិ
នេះជាវីដេអូដំបូងបំផុត ដែលកូរ៉េខាងជើងបានបង្ហាញជាសាធារណៈអំពីការបំផ្លាញតំបន់សម្រាប់ធ្វើតេស្តិ៍អាវុធនុយក្លេអ៊ែររបស់ខ្លួន។ តំបន់សម្រាប់បាញ់សាកល្បងគ្រាប់នុយក្លេអ៊ែរនេះត្រូវបានគេហៅថា Punggye-ri ស្ថិតនៅតាមតំបន់ភ្នំ និងព្រំដែនរបស់កូរ៉េខាងជើង។ ការកំទេចចោលនូវតំបន់នេះ ត្រូវបានទីក្រុងព្រុងយ៉ាងធ្វើឡើង ដើម្បីបង្ហាញពិភពលោកថា ខ្លួនបានលុបចោលកម្មវិធីនុយក្លេអ៊ែរហើយ។ យ៉ាងណាក្តីមកទល់នឹងពេលនេះគេនៅមិនទាន់ជឿថា កូរ៉េខាងជើងពិតជាព្រមលុបចោលកម្មវិធីនុយក្លេអ៊ែរចោលទាំងស្រុងនោះទេ។ អ្នកអាចទស្សនាទិដ្ឋភាពដ៏កម្រនេះ តាមរយៈវីដេអូដូចខាងក្រោមនេះបាន៖ https://www.youtube.com/watch?v=VcZD9kR19a4 អត្ថបទ៖ ភក្តី ប្រភព៖ Reuters
May 26, 2018 - អន្តរជាតិ
លោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ បានបើកចំហពីលទ្ធភាពនៃការៀបចំកិច្ចប្រជុំជាមួយនឹងលោក គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះថានៅតែអាចកើតមានឡើង ដែលការបង្ហាញឆន្ទៈដូចនេះត្រូវបានលោក ដូណល់ត្រាំ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើងនៅតែបើកចំហឱកាសជួបប្រជុំជាមួយនឹងអាមេរិក។ នៅក្នុងសេតវិមានក្នុងក្រុងវ៉ាស៊ីនតោនលោក ដូណល់ត្រាំ បាននិយាយឆ្លើយតបទៅនឹងលិខិតរបស់កូរ៉េខាងជើងថា “វាគឺជាសេចក្តីថ្លែកការណ៍ដ៏ល្អមួយ ពួកយើងនឹងរង់ចាំមើលថាតើនឹងមានរឿងអ្វីកើតឡើងបន្តទៀត ហើយរឿងដែលអាចកើតឡើងនោះអាចជាកិច្ចប្រជុំក្នុងថ្ងៃ ១២ ខែ មិថុនា នេះផងដែរ”។ យោងតាមអ្វីដែល លោក ដូណល់ត្រាំ បាននិយាយនេះ អាចធ្វើឲ្យគេដឹងកាន់តែច្បាស់ថា ការពិតអាមេរិករង់ចាំតែកូរ៉េខាងជើងធ្វើតាមការចង់បានរបស់គេតែប៉ុណ្ណោះ ដែលការចង់បាននោះធំបំផុតនោះគឺ ការលុបចោលកម្មវិធីនុយក្លេអ៊ែរ។ ប្រសិនបើកូរ៉េខាងជើងយល់ព្រមធ្វើតាមការចង់បាន
May 26, 2018 - អន្តរជាតិ
ចិន៖ កាលពីពេលថ្មីៗនេះ នៅក្នុងឆ្នាំនេះប្រទេសចិនគ្រោងនឹងដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងកាត់សមុទ្រ ដែលវែងជាងគេបំផុតលើលោក ដោយស្ពាននេះតភ្ជាប់ពីហុងកុង ម៉ាកាវ និងចិន។ ស្ពានឆ្លងកាត់សមុទ្រនេះបានចំណាយពេលសាងសង់អស់៧ឆ្នាំ ដោយមានរយៈចំងាយ៥៥គីឡូម៉ែត្រ និងមានទទឹងអាចធ្វើដំណើរបានដល់ទៅ៦គន្លង ព្រមទាំងមានផ្លូវក្រោមដី៤ និងកោះសិប្បនិម្មិត៤ទៀតផង។ គម្រោង ដែលចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារ ហើយកោតសរសើរមិនដាច់ពីមាត់ពីដៃគូអន្តរជាតិនេះ បានប្រើប្រាស់ដែកច្រើនជាង៦០នៃចំនួនដែក ដែលបានសាងសង់ប៉ម Eiffel Tower នៅប្រទេសបារាំងទៅទៀត។ ស្ពានឆ្លងសមុទ្រនេះត្រូវបានសាងសង់ឡើង ដោយមានក្រុមអ្នកជំនាញមកពី១៤ប្រទេសចូលរួម ហើយស្ពាននេះក៏បានជួយកាត់បន្ថយការធ្វើចរាចរណ៍ ចំណេញពេលវេលាដល់ពី៥០%សម្រាប់ការធ្វើដំណើរពីចិន ម៉ាកាវ និងហុងកុង។ អាជ្ញាធរចិននៅមិនទាន់កំណត់ថ្ងៃដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ ព្រោះឆ្លងកាត់ការត្រួតពិនិត្យបន្ថែមទៀត៕ អត្ថបទ៖ ឌី ប្រភព៖ businessinsider
May 26, 2018 - កីឡា
នារាត្រីយប់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៨ ដែលជាយប់ទី១នៃព្រឹត្តិការណ៍ប្រគុំតន្រ្តី GANZBERG GOLD MEDAL CONCERT 2018 នៅក្នុងទឹកដីខេត្តស្វាយរៀង ដោយមានទស្សនិកជនយ៉ាងច្រើនចូលរួមយ៉ាងកុះករ ព្រមជាមួយវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាស។ ក្នុងនោះដែរតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស និងជាម្ចាស់បទ “រាំញីកែងជើង” លោក G-Devith បានច្រៀងចម្រៀង ៥បទជាប់ៗគ្នា ធ្វើអោយទស្សនិកជនសប្បាយរីករាយយ៉ាងខ្លាំង។ ភ្លាមៗក៏កញ្ញ ទេប បូព្រឹក្ស ចេញមកច្រៀងឆ្លើយឆ្លង រហូតចុងម៉ោងនៃបទចម្រៀងស្រាប់តែលោក G-Devith ថើបកញ្ញា ទេព បូព្រឹក្ស នៅលើឆាកតន្ត្រី ធ្វើអោទស្សនិកជនស្រែកហ៊ោយ៉ាងខ្លាំងផងដែរ។ គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG
May 26, 2018 - អន្តរជាតិ
ប្រទេសចិន ៖ វាគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួនបែរជាមានសត្វមានពិស ដូចជាក្អែក ខ្ទួយ ខ្យារដំរី រឺពស់ជាដើមនោះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយព័ត៌មានហួសចិត្តមួយ ដែលក្នុងបន្ទប់ស្នាក់របស់សិស្សប្រុសក្នុងសាលាស្រាប់មានពស់ពិសសាហាវមួយក្បាល។ ទីភ្នាក់ងារព័ត៌មាន Xinhua បានអោយដឹងថាពស់ពិសនេះបានវាយលុកលុយពេញបន្ទប់ស្នាក់នេះរបស់សិស្សប្រុសក្នុងមហាវិទ្យាល័យវិជ្ជាជីវៈមួយកន្លែងនាទីក្រុង Chongqing។ អ្វីកាន់តែហួសចិត្តនោះគឺសិស្សប្រុសទាំងអស់មិនត្រឹមតែមិនខ្លាច បែរជាហ៊ានប្រថុយចាប់ពស់ពិសមួយក្បាលនោះយកមកធ្វើម្ហូបទៀតផង។ ពស់ដែលចាប់បាននោះត្រូវបានសិស្សទាំងអស់នោះយកមកធ្វើជាសាច់សំរាប់ឆ្នាំងភ្លើង ហើយថែមទាំងថតបង្ហោះពេញបណ្តាញសង្គទៀតផង។ តាមប្រភពបានអោយដឹងថាសាលានេះមានទីតាំងនៅក្បែរភ្នំពិតមែន តែគេបានដាក់ឧបករណ៍ការពារដែលមិនអាចអោយសត្វដូចពស់ជាដើមចូលបាននោះទេ៕ អត្ថបទ ៖ Mali ប្រភព ៖ sanook
May 25, 2018 - កីឡា
កញ្ញា ទេព បូព្រឹក្ស បានធ្វើអោយកក្រើកឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ទោះបីនេះជាលើកដំបូងរបស់នាងដែលមានវត្តមាននៅលើទឹកដីខេត្តស្វាយរៀងមួយនេះក្តី ប៉ុន្តែប្រជាប្រិយភាពរបស់តារាចម្រៀងរូបនេះពិតជាមិនធម្មតាឡើយ។ ប៉ុន្មានបទរបស់កញ្ញា ទេព បូព្រឹក្ស បានធ្វើអោយអ្នកគាំទ្រសប្បាយយ៉ាងខ្លាំង ដូចដែលឃើញក្នុងរូបភាពខាងក្រោម។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅទីរួមខេត្តស្វាយរៀង នេះនឹងធ្វើឡើងរយៈពេល២យប់ជាប់គ្នា ជាមួយវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាស។ អ្វីដែលកាន់តែពិសេសបងប្អូនអ្នកខេត្តស្វាយរៀង នឹងបានជួបកំពូលតារាចម្រៀង ព្រាប សុវត្ថិ នៅយប់ស្អែកនេះ នៅទីធ្លាវិមានឯករាជ្យ ជាមួយការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV
May 25, 2018 - អន្តរជាតិ
ប្រទេសចិន ៖ វាជារឿងដែលស៊យកំរិតណាប្រសិនបើអ្នកដើរសុខ ស្រាប់តែមានរបស់ហោះមកត្រូវក្បាលបែកដេរច្រើនថ្នេរនោះ។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយករណីហួសចិត្តមួយ ដែលលោកតាវ័យ៨១ឆ្នាំម្នាក់ដើតាមផ្លូវស្រាប់តែត្រូខ្ទះឆាហោះបុកក្បាល ដេជាង១៧ថ្នេរ។ ជនរងគ្រោះលោកតា Wang Juqing វ័យ៨១ឆ្នាំ ប្រាប់ថា គាត់បានដើរនៅក្រោមអគារលំនៅដ្ឋានមួយនៅស្រុក Jingyan ទីក្រុង Leshan ខេត្តស៊ីឈួន សុខៗស្រាប់តែរបស់ចម្លែកមួយបានធ្លាក់ពីខាងលើចំក្បាលរបស់គា់តែម្តង។ គាត់ក៏ត្រូវបានអ្នកដំណើរតមផ្លូបញ្ជូនទៅមន្ទីពេទ្យភ្លាមនោះដែរ ដោយសារតែឃើញរបួសធ្ងន់ធ្ងរពេក។ ពេលនេះប៉ូលិសកំពុងស្វែងរកម្ចាស់ខ្ទះឆានោះ តាមរយៈការផ្គូរផ្គង់ក្រយៅដៃអ្នកស្នាក់នៅម្តុំនោះ៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ nextshark
May 25, 2018 - កីឡា
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺលោក ថែល ថៃ បានធ្វើដំណើរមកដល់ខេត្តស្វាយរៀង ដើម្បីកំដរអារម្មណ៍ទស្សនិកជនក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018។ តារាចម្រៀងរូបនេះបានច្រៀងចម្រៀងញាក់៤បទជាប់គ្នា ហើយក្នុងនោះក៏មានបទ “សាច់កម្មណាស់ខ្ញុំ” រៀបរាប់ជីវិតស្រលាញ់មនុស្សមានម្ចាស់។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 នៅក្នុងទីរួមខេត្តស្វាយរៀង ដែលមានទីតាំងនៅទីធ្លាវិមានឯករាជ្យ ចំនួន២យប់ជាប់គ្នា ហើយក៏មានការចាក់ផ្សាយបន្តផ្ទាល់ផងដែរលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV នៅយប់ស្អែកនេះ។ សូមចូលរួមទស្សនាអោយបានច្រើនកុះករ ចំពោះអ្នកទីរួមខេត្តស្វាយរៀង៕
May 25, 2018 - កីឡា
ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 បានមកដល់ខេត្តស្វាយរៀង ហើយក្រោយពេលបញ្ចប់បេសកម្មរបស់ខ្លួននៅខេត្តកំពតកាលពីសប្តាហ៍មុន។ ដើម្បីអបអរសាទរការឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកពីស្ថាប័នកំពូល MONDE SELECTION ចំនួន២ឆ្នាំជាប់គ្នា ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ នៅតាមបណ្តាខេត្តក្រុងនានា ហើយក្នុងរាត្រីនេះដែរ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានរៀបចំឡើងនៅទីធ្លាវិមានឯករាជ្រ ក្នុងទីរួមខេត្តស្វាយរៀង។ ជាមួយគ្នានេះដែរ ក៏មានវត្តមានតារាចម្រៀងល្បីៗដូចជា លោក G-Devith កញ្ញា ទេព បូព្រឹក្ស លោក ថែល ថៃ កញ្ញា ផន ស្រីខួច និងតារាចម្រៀងល្បីឈ្មោះ
May 25, 2018









