Khmernote Media
  • អន្តរជាតិ

    មានមនុស្សមួយចំនួននៅតែមានភាពភាន់ច្រលំរវាងអាការៈងងឹតមុខ និងវិលមុខគឺមានភាពដូចគ្នា ប៉ុន្ដែអ្នកយល់ខុសហើយស្ថានភាពជំងឺទាំង ២នេះគឺមានភាពខុសគ្នាមិនដូចគ្នានោះទេហើយសម្រាប់ការព្យាបាលក៏មិនដូចគ្នាផងដែរ៖ ១. អាការៈងងឹតមុខ៖ គឺជាជំងឺដែលកើតឡើងដោយសារតែអ្នកគេងមិនបានគ្រប់គ្រាន់បង្កឲ្យមានអារម្មណ៍វិលៗ អណ្ដែតអណ្ដូង ស្រាលៗខ្លួន និងមានភាពវង្វេងវង្វាន់ប៉ុន្ដែអាការៈទាំងនេះពុំមានអ្វីគួរឲ្យបារម្ភឡើយ។ ដោយអ្នកគ្រាន់តែសម្រាកឲ្យបានគ្រប់គ្រាន់ឡើងវិញ ហើយលេបថ្នាំនោះអ្នកនិងមានអារម្មណ៍ប្រសើរឡើងជាមិនខាន ដោយពុំចាំបាច់ពិគ្រោះជាមួយនឹងគ្រូពេទ្យឡើយ។ ២. អាការៈវិលមុខ៖ ត្រូវបានគេធ្វើការបែងចែកជា ២ប្រភេទ អាការៈទី១ គឺអ្នកនៅស្ងៀមប៉ុន្ដែបែរជាមានអារម្មណ៍វាអ្វីនៅជុំវិញខ្លួនយើងគឺវិលទាំងដែលយើងមិនបានធ្វើអ្វីសោះ, ចំណែកអាការៈទី២ គឺអ្នកនៅស្ងៀមប៉ុន្ដែសុខស្រាប់តែមានអារម្មណ៍ថាវិលមុខ ហើយរង្គើរេកកល់ចង់ដួលដោយមិនមានមូលហេតុ។ បើសិនជាអ្នកចូលក្នុងអាការៈទាំងនេះបានន័យថាអ្នកកំពុងតែមានបញ្ហាប្រព័ន្ធសរសៃប្រសាទ បើសិនជាកើតលើមនុស្សចាស់អ្នកគួរតែប្រញាប់រកកន្លែងឲ្យគាត់សម្រាក ក៏ដូចជាអង្គុយដើម្បីការពារមិនឲ្យដួល ហើយបើសិនជាអ្នកកំពុងតែបើកបរអ្នកគួរតែចតសម្រាកមួយរយៈសិនដើម្បីឲ្យប្រាកដក្នុងចិត្តថាអ្នកផុតពីគ្រោះថ្នាក់។ គួរបញ្ជាក់ផងដែរថាបើសិនជាអាការៈវិលមុខរបស់អ្នកកាន់តែកើតឡើងញឹកញាប់ និងឈឺខ្លាំងរហូតនោះអ្នកគួរតែឆាប់ពិគ្រោះជាមួយនឹងគ្រូពេទ្យជាបន្ទាន់៕ អត្ថបទ៖​ Sai ប្រភព៖mthai

    May 24, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ វាជារឿងមួយគួរអោយព្រួួយបារម្ភណាស់សំរាប់បញ្ហាសុខសុវត្ថិភាពក្នុងពេលបច្ចុប្បន្ននេះ ព្រោះឥឡុវនេះសំរាប់ករណីប្លន់់ សម្លាប់ និងចាប់ជម្រិតខ្លាំងណាស់។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវមិនគួរអោយជឿ ដែលស្រ្តីម្នាក់អាចគេចខ្លួនពីការចាប់ជម្រិតបានដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ សម្តីរបស់នារីរងគ្រោះបានអោយដឹងថា នាងត្រូវបានគេចាប់ខ្លួននៅចំណតរថយន្តក្រោមដីនៅក្នុងមន្ទីពេទ្យ។ បុរសម្នាក់នេះបានគំរាមនាងមិនអោយស្រែកហើយចាប់ចងដៃជើងនាងរួចបើករថយន្តសំដៅទៅក្រៅក្រុង រហូតដល់ផ្លូវ Chengdu ការប៉ះទង្គិចមួយក៏កើតមានឡើងធ្វើអោយស្រ្តីរងគ្រោះមានឱកាសក្នុងការរត់គេច។ ស្រ្តីម្នាក់ជាអ្នកដំណើរបាននិយាយថា នាងឃើញអ្នកបើករថយន្តម្នាក់នេះព្យាយាមឃាត់មិនអោយស្រ្តីរងគ្រោះចាកចេញពីរថយន្តទេ តែស្រ្តីរងគ្រោះនៅតែលោតចេញពីរថយន្តនោះមកបាន។ ក្រោយពីឃើញបែេបនេះអ្នកបើករថយន្តម្នាក់នេះបានទាញយកកាតាបមួយ ហើយរត់គេចខ្លួនបាត់ ប៉ូលិសបានឃាត់ខ្លួនបានបុរសម្នាក់ឈ្មោះ Chen វ័យ៣០ឆ្នាំ ដែលត្រូវសង្ស័យថាជាជនល្មើសពាក់ព័ន្ធនឹងករណីចាប់ជម្រិត និងប្លន់នេះ។ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ sanook

    May 24, 2018
  • អន្តរជាតិ

    ធូរ៉េនជាផ្លែឈើមួយប្រភេទដែលមនុស្សគ្រប់គ្នាចូលចិត្តទទួលទាន​មិនថាអ្នកណាក៏ចូលចិត្ត ប៉ុន្ដែមានភាគតិចណាស់ដែលមិនចូលចិត្តក្លិនរបស់វា។ ប៉ុន្ដែអ្នកដែលដឹងទេថាការទទួលទានធូរ៉េនច្រើនអាចបណ្ដាលឲ្យមានប៉ះពាល់សុខភាពជាខ្លាំង ជាពិសេសសម្រាប់អ្នកដែលកើតមានជំងឺទឹកនោមផ្អែម, អ្នកខូចតម្រង់នោម និងអ្នកមានជំងឺលើសឈាមជាដើម ព្រោះថាធូរ៉េនមានជាតិផ្អែមជាងផ្លែឈើដទៃហេតុនេះវាអាចបណ្ដាលឲ្យអ្នកឆាប់កើនជាតិស្ករយ៉ាងលឿនបើសិនជាអ្នកមិនទទួលទាននៅក្នុងកម្រិតមួយដ៏ត្រឹមត្រូវ។ អ្នកដែលកើតជំងឺខាងលើគួរតែមានការត្រួតពិនិត្យនៃរបបអាហារឲ្យបានត្រឹមត្រូវព្រោះវាអាចបណ្ដាលមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយសារតែមានការកើនជាតិស្ករនៅក្នុងឈាមនិងជាតិខ្លាញ់នៅក្នុងខ្លួន។ បញ្ហាមួយវិញទៀតអ្នកគួរតែជៀសវាងការបរិភោគធូរ៉េនជាមួយនឹងទឹកដែលមានជាតិអាល់កុល រឺជាតិហ្គាសព្រោះវាអាចឲ្យអ្នកជួបហានិភ័យដល់អាយុជីវិតដោយសារការខះជាតិទឹក ហើយវានឹងបង្កើនជាតិស្ករក្នុងឈាមកាន់តែរហ័ស ដែលវានឹងធ្វើឲ្យអ្នកជួបអាការៈដំបូងដូចជាការវិលមុខ, ក្អួត និងស្ពឹកជាដើម។ យោងតាមការណែនាំខាងលើនេះអ្នកគួរតែធ្វើការទទួលទានធូរ៉េននៅក្នុងកម្រិតមួយដ៏ត្រឹមត្រូវ កុំទទួលទានច្រើនហួសកម្រិត៕ អត្ថបទ៖​ Sai ប្រភព៖mthai

    May 24, 2018
  • បច្ចេកវិទ្យា

    លោក John Kodera ប្រធានផ្នែកឧបករណ៍ PlayStation របស់ក្រុមហ៊ុន Sony បានថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយអ្នកសារព័ត៌មានថា «យើងនឹងប្រើរយៈពេលបីឆ្នាំទៀត ដើម្បីរៀបចំជំហានបន្ទាប់» យោងតាមកាសែត Wall Street Journal។ PlayStation 4 ចំនួនជាង 75 លានគ្រឿងត្រូវបានចរាចរណ៍លក់នៅលើទីផ្សារហ្គេម ហើយការលក់នេះក៏ធ្លាក់ចុះផងដែរ។ ការលក់ PlayStation 4 របស់ក្រុមហ៊ុន Sony នាពេលបច្ចុប្បន្នមានចំនួនតិចជាងការលក់កាលពីឆ្នាំមុន។ ក្រុមហ៊ុន Sony មានគម្រោងផ្តោតលើការកាត់បន្ថយតំលៃពីសេវាកម្មដូចជាកម្មវិធី PlayStation Plus របស់ខ្លួន។ សេវាកម្ម PlayStation Plus

    May 24, 2018
  • អន្តរជាតិ

    ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតនិងចំណាត់ថ្នាក់លេខ១៣ជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៨នេះ។ នេះគឺជាឆ្នាំទី៥ហើយ ដែលអង្គរវត្ត ត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នា តាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា ក្នុងនោះ ៖ នៅឆ្នាំ​២០១៤ អង្គរវត្ត បានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោក មកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness ។ នៅដើមឆ្នាំ២០១៥ អង្គរវត្ត ទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺគេហទំព័រ TripAdvisor ។ នៅឆ្នាំ២០១៦ អង្គរវត្ត បានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely

    May 24, 2018
  • អន្តរជាតិ

    បរទេស ៖ ក្រោយពីទទួលបានការបំរើសេវាកម្មណាមួយហើយនោះ វាជារឿងត្រឹមត្រូវដែលអ្នកត្រូវបង់ប្រាក់ទៅអោយគេវិញនោះ។ តាមប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលបុគ្គលិកស្រីម្នាក់រត់ទៅតោងពីក្រោយរថយន្តរបស់អតិថិជនខ្លួន បន្ទាប់ពីអតិថិជនម្នាក់នោះបដិសេធមិនព្រមបង់ប្រាក់។ រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ នៅក្នុងហាងធ្វើក្រចកមួយកន្លែងដែលមានឈ្មោះ Unique Nails។ តាមប្រភពបានអោយដឹងថាស្រ្តីវ័យ៥៤ឆ្នាំមានឈ្មោះ Angela Henly បន្ទាប់ពីទទួលបានការបំរើសេវាកម្មរួចរាល់ហើយ គាត់បែរជាបដិសេធមិនព្រមបង់ថ្លៃសេវា ហើយដើរចូលទៅក្នុងរថយន្តខ្លួនបាត់។ ដោយមិនសុខចិត្តបុគ្គលិកក្នុងហាងនោះម្នាក់់ ក៏បានរត់ទៅឈរពាំងពីក្រោយរថយន្តរបស់អតិថិជនម្នាក់នោះ។ ទោះបីជាមានបុគ្គលិកស្រីម្នាក់នោះឈរពាំងពីក្រោយរថយន្តក៏លោកស្រី Angela Henly នៅបន្តថយរថយន្តចាកចេញពីហាងដោយមិនព្រមបង់ថ្លៃសេវាអោយម្ចាស់ហាងដដែល។ ដោយចិត្តចង់ឈ្នះចង់អោយ​អិថិជននេះបង់់ប្រាក់អោយបាន បុគ្គលិករូបនេះក៏លោតតោងជាប់ជាមួយរថយន្តដែលកំពុុងធ្វើដំណើរនោះ។ រថយន្តធ្វើដំណើរបានប្រហែល ៨០០ម៉ែត្រពីហាងនោះ លោកស្រី Angela Henly ក៏ត្រូវបានប៉ូលិសឃាត់ខ្លួន។ កាលពីថ្ងៃទី២១ លោកស្រី

    May 24, 2018
  • អន្តរជាតិ

    អាមេរិក៖ តុលាការប្រចាំទីក្រុង Hood River រដ្ឋ Oregon សហរដ្ឋអាមេរិក សម្រេចឲ្យយុវជនម្នាក់ត្រូវសងប្រាក់ចំនួន ៣៦ លានដុល្លារ និងសរសេរសំបុត្រសូមទោសចំនួន៥២​សន្លឹក ព្រោះតែគេបានធ្វើឲ្យមានភ្លើងឆេះព្រៃដ៏ធំមួយអំឡុងពេល ដែលគេទៅដើរលេងក្នុងព្រៃ។ គួររម្លឹកថា តំបន់ព្រៃ​ The Eagle Creek ត្រូវបានភ្លើងឆាបឆេះយ៉ាងខ្លាំង ហើយទម្រាំតែភ្លើងនេះរលត់អស់ទាំងស្រុងគឺត្រូវប្រើពេលរហូតដល់៣ខែឯណោះ។ តំបន់ព្រៃនេះមានផ្ទៃក្រឡាសរុបប្រមាណជា ១៩៤២៤ ហិកតា និងត្រូវចំណាយអស់ប្រាក់ប្រមាណជា ១៨ លានដុល្លារ​ ក្នុងការប្រើប្រាស់យន្តហោះទៅពន្លត់ភ្លើងនេះ។ ប្រជាពលរដ្ឋចំនួន៥២គ្រួសារ ដែលរស់នៅក្បែរតំបន់នេះបានក្លាយទៅជាជនរងគ្រោះ និងបានបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើនផងដែរ។ មកទល់នឹងពេលនេះយុវជនវ័យ១៥ឆ្នាំ ដែលជាអ្នកបង្កអគ្គិភ័យខាងលើពុំទាន់មានលទ្ធភាពអាចសងប្រាក់ដ៏ច្រើននេះនៅឡើងទេ ហើយយោងតាមច្បាប់អនីតិជនរូបនេះអាចនឹងត្រូវបញ្ឈប់ការសងប្រាក់ក្នុងរយៈពេល១០ឆ្នាំ

    May 24, 2018
  • អន្តរជាតិ

    សុភាពនារីសព្វថ្ងៃកំពុងតែពេញនិយមជាមួយនឹងស្បែកជើងបាត៉ាខ្ចូតៗ ប៉ុន្ដែមកដល់រដូវភ្លៀងពួកគេតែងតែមានការព្រួយបារម្ភការជ្រាបទឹកនៃស្បែកជើង ដែលវាបណ្ដាលឲ្យស្បែកជើងងាយនឹងខូច។ ហេតុនេះឲ្យតែដល់រដូវភ្លៀងម្ដងៗនារីតែងតែជ្រើសរើសពាក់ស្បែកជើងផ្ទាត់ ដោយសារតែគ្មានជម្រើស។ ប៉ុន្ដែអ្នកអស់បារម្ភតទៅទៀតហើយជាមួយនឹងវិធីដ៏ងាយដែលជួយមិនឲ្យស្បែកជើងបាត៉ារបស់អ្នកមិនជ្រាបទឹកទៀត៖ ១. ឧបករណ៍ដែលត្រូវមាន៖ ទានក្រមួន, ម៉ាស៊ីនផ្លុំសក់ និងស្បែកជើងប៉ាតាមួយគូ។ ២. របៀបនៃការធ្វើ៖ វាមានភាពងាយស្រួលមែនទែន ហើយលោកអ្នកអាចសាលល្បងអនុវត្តន៍នៅផ្ទះដោយខ្លួនឯងបាន។ ដោយជាដំបូងអ្នកយកទានក្រមួនមកជូតឲ្យសព្វនៅលើសាច់ស្បែកជើងរបស់អ្នក បន្ទាប់មកអ្នកយកម៉ាស៊ីនផ្លុំសក់មកផ្លុំឲ្យវាស្ងួត និងទុកមួយសន្ទុះនោះស្បែកជើងបាត៉ារបស់អ្នកនឹងមិនមានបញ្ហាការជ្រាបទឹកតទៅទៀតឡើយ៕ អត្ថបទ៖​ Sai ប្រភព៖mthai

    May 24, 2018
  • កីឡា

    ខ្សែបម្រើ Andres Iniesta ដែលទើបតែចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona កាលពីពេលបញ្ចប់រដូវកាលថ្មីៗនេះបានធ្វើដំណើរតាមយន្ដហោះឯកជនជាមួយនឹងស្ថាបនិករបស់ក្រុមហ៊ុន Rakuten និងជាម្ចាស់ក្លឹប Vissel Kobe ឆ្ពោះទៅកាន់ប្រទេសជប៉ុន។   កាលពីប៉ុន្មានម៉ោងមុននេះខ្សែបម្រើ Andres Iniesta បានបង្ហោះរូបមួយសន្លឹកជាមួយនឹងស្ថាបនិកក្រុមហ៊ុន Rakuten និងជាម្ចាស់ក្លឹប Vissel Kobe លោក Hiroshi Mikitani ដែលអ្នកទាំងពីរកំពុងធ្វើដំណើរតាមយន្ដហោះឯកជនមួយឆ្ពោះទៅកាន់ប្រទេសជប៉ុន ហើយទំនងជាខ្សែបម្រើ Andres Iniesta ចូលរួមជាមួយនឹងក្លឹប Vissel Kobe នៅក្នុងរដូវកាលក្រោយ។ ដូចគ្នានឹងនោះដែរ នៅក្នុងគេហទំព័រ Wikipedia

    May 24, 2018
  • កីឡា

    កាលពីឆ្នាំ 2014 ក្នុងព្រឹតិ្តការណ៍ Fifa World Cup អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់កីឡាករ Miroslav Klose បានបំបែកកំណត់ត្រាចាស់របស់ខ្សែប្រយុទ្ធ Ronaldo De Lima ក្លាយជាអ្នកសុតបញ្ចូលទីច្រើនជាងគេនៅក្នុងព្រឹតិ្តការណ៍ Fifa World Cup បន្ទាប់ជួយក្រុមជម្រើសជាតិអាឡឺម៉ង់យកឈ្នះក្រុមជម្រើសប្រេស៊ីលដោយលទ្ធផល 7-1 ក្នុងវគ្គ Semi-Final Fifa World Cup 2014 នៅក្នុងប្រទេសរុស្សី។ អតីតខ្សែប្រយុទ្ធជម្រើសជាតិអាឡឺម៉ង់កីឡាករ Miroslav Klose នៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គាត់ Klose បានបង្ហាញខ្លួននៅក្នុងព្រឹតិ្តការណ៍ Fifa World

    May 24, 2018