Khmernote Media
  • អន្តរជាតិ

    ឥណ្ឌា៖ ស្ត្រីជនជាតិឥណ្ឌាម្នាក់ត្រូវបានចៅហ្វាយរបស់នាងកាប់ចិញ្ច្រាំឡើងសុះសាច់រហូតដល់ស្លាប់ និងយកសាកសពរបស់នាងទៅបោះចោលយ៉ាងព្រៃផ្សៃ បន្ទាប់ស្ត្រីរងគ្រោះរូបនេះសូមបើកប្រាក់ខែ។ ស្ត្រីជនរងគ្រោះមានឈ្មោះថា​ Soni Kumari​ អាយុ១៦ឆ្នាំ​ រស់នៅក្នុងតំបន់ដាច់ស្រយាលមួយក្នុងប្រទេសឥណ្ឌា។ បុរសជាឃាតកមានឈ្មោះថា Manjeet Singh Karketa អាយុ៣០ឆ្នាំ មានមុខរបរជាប្រធានភ្នាក់ងារបម្រើសេវាកម្មតាមផ្ទះក្នុងទៅក្រុង​ New Delhi ប្រទេសឥណ្ឌា។ ព្រោះតែជីវភាពក្រីក្រ ស្ត្រីរងគ្រោះខាងលើបានទៅសូមបម្រើការងារជាស្រ្តីបម្រើការងារតាមផ្ទះពីភ្នាក់ងារខាងលើនេះ។ យ៉ាងណាក្តី ក្នុងរយៈពេល១ឆ្នាំនេះ នាងមិនដែលបានទទួលប្រាក់ខែពីចៅហ្វាយរបស់នាងទាល់តែសោះ ព្រោះថាចៅហ្វាយរូបនោះតែកេងប្រ​វ័ញ្ច​លុយប្រាក់ខែនាងទុករហូត ដោយយកលះថាទុកសន្សំឲ្យនាង។ យ៉ាងណាក្តី នៅក្នុងថ្ងៃកើតហេតុស្រ្តីរងគ្រោះបានសូមបើកលុយរបស់នាងទាំងអស់ ដើម្បីត្រលប់ទៅស្រុកកំណើតវិញ តែបុរសជាចៅហ្វាយមិនព្រមឲ្យនោះទេ ហើយក៏ឈានដល់កើតមានបញ្ហាខាងលើតែម្តង។ ពេលនេះបុរសជាឃាតកត្រូវបានប៉ូលិសសចាប់ខ្លួន និងត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ៕ អត្ថបទ៖ ភក្តី

    May 23, 2018
  • អន្តរជាតិ

    រុស្ស៊ី៖ កាលពីពេលថ្មីៗនេះ ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ីបានបង្ហាញក្រដាសប្រាក់ 100-rube ថ្មី ដើម្បីដល់ព្រឹត្តិការណ៍ការប្រកួត FIFA World Cup ដែលនឹងមកដល់នាពេលខាងមុខ ហើយខ្លួនធ្វើជាម្ចាស់ផ្ទះ។ ផ្នែកខាងមុខនៃក្រដាសប្រាក់ថ្មីនេះបង្ហាញពីរូបភាពក្មេងប្រុសម្នាក់ ដែលកោតសរសើរសមត្ថភាពរបស់អ្នកចាំទីជនជាតិសូវៀត ឈ្មោះ Lev Yashin ដែលហក់ទៅយកបាល់។ ចំណែកឯផ្នែកខាងក្រោយវិញ មានបាល់បាល់ទាត់មួយ ដែលមានរូបផែនទីប្រទេសរុស្ស៊ីពណ៌បៃតង នៅពេលចាំងឆ្លុះជាមួយនឹងភ្លើងពណ៌ខៀវ។ ហើយនៅកែងខាងស្តាំងផ្នែកខាងមុខមាន QR code ដើម្បីទុកសម្រាប់ស្គែនផងដែរ។ លក្ខណៈពិសេស ដែលជាចំណុចសុវត្ថិភាពនៃក្រដាសប្រាក់នេះមានដូចជា រូបភាពលក្ខណៈចាំងផ្លាស់ប្តូរពណ៌នៅត្រូវពន្លឺថ្ងៃ ឬពេលផ្អៀងក្រដាសប្រាក់ពីម្ខាងទៅម្ខាង, រូបភាពអ្នកគាំទ្រតូចៗជាច្រើន និងមានអក្សរតូចៗជាភាសារុស្សី ដែលមានន័យថា “ជាម្ចាស់ផ្ទះរៀបចំការប្រកួត World

    May 23, 2018
  • អន្តរជាតិ

    ថៃ៖ ការិយាល័យនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្មថៃបានឲ្យដឹងថា ទំហំនៃការនាំចេញផលិតផលរបស់ថៃបានកើតឡើង ១២,៣៤ % គិតត្រឹមខែ មេសា ឆ្នាំ ២០១៨ នេះ ហើយកំណើតនេះបើគិតជាទឹកប្រាក់គឺប្រមាណជា ១៨,៩៤ ពាន់លានដុល្លារ។ ចំណែកឯការនាំផលិតផលចូលក្នុងប្រទេសថៃវិញក៏បានកើតឡើងចំនួន ២០,៣៦% ដែរ និងបើគិតជាទឹកប្រាក់មានចំនួន ២០,២៣ ពានលានដុល្លារ។ បើតាមលោក Pimchanok Vonkorpon ដែលជាអគ្គនាយកការិយាល័យខាងលើបានបន្ថែមថា គិតត្រឹមខែ មេសា នេះ ថៃបាននាំធូរេនចេញចំនួន ១២០​,០០០ តោន ហើយតួរលេខនៃការនាំធូរេនចេញនេះគឺបានកើនឡើង រហូតដល់ ២០៧ % និងគិតជាទឹកប្រាក់គឺ

    May 23, 2018
  • សង្គម

    ចំនួនមនុស្សកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការប្រកួតប្រជែងគ្នាក្នុងការដណ្ដើមយកការងារល្អនៅក្នុងសង្គម ក៏កាន់តែកើនឡើងខ្ពស់ដែរ។ អ្នកមានសមត្ថភាពខ្ពស់មានឱកាសការងារច្រើន ខណៈមនុស្សធម្មតាមួយចំនួនរកតែការងារល្អមួយធ្វើគ្មានផង។ ដើម្បីធានាបានឱកាសការងារល្អៗនៅក្នុងពេលអនាគត ក្រុមអ្នកជំនាញបានមើលឃើញថា ក្រុមក្មេងៗជំនាន់ក្រោយ ត្រូវតែខំប្រឹងប្រែងបង្កើត និងដុសខាត់ជំនាញទាំង ៧ ខាងក្រោមនេះ៖ ១. ជំនាញក្នុងការត្រិះរិះ ពិចារណា និងដោះស្រាយបញ្ហា៖ អ្នកមានជំនាញនេះនឹងក្លាយជាបុគ្គលិកសំខាន់នៅក្នុងក្រុមហ៊ុន បើធៀបទៅនឹងបុគ្គលិកដទៃ ដែលមានកម្រិតចំណេះដឹងទូទៅស្មើគ្នាតែគ្មានជំនាញនេះ។ ២. ជំនាញក្នុងការសហការក្នុងបណ្តាញការងារ និងភាពជាអ្នកដឹកនាំ៖ ជំនាញនេះពិតជាចាំបាច់ ព្រោះថាដើម្បីទទួលបានជោគជ័យធំៗ អ្នកត្រូវធ្វើការជាក្រុម និងដឹកនាំក្រុមនេះស្វែងរកភាពជោគជ័យជូនក្រុមហ៊ុមហ៊ុនរបស់អ្នក។ ៣. ភាពរហ័សរហួន ​និងការសម្របខ្លួន៖ បុគ្គលិកដែលធ្វើការបានលឿននឹងបានទៅដល់កន្លែងជោគជ័យមុនគេ ខណៈដែលការសម្របខ្លួនជាកត្តាមិនអាចខ្វះបានក្នុងសង្គមការងារ ដែលមានទៅដោយប្រភេទមនុស្សផ្សេងៗគ្នាជាច្រើន។ ៤. គំនិតផ្តួចផ្តើមនិងសហគ្រិនភាព៖

    May 23, 2018
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សម្រាប់ឆ្នាំសិក្សា២០១៨នេះ សាកលវិទ្យាល៏យ Guizhou នឹងផ្តល់អាហារូបករណ៍ចំនួន១៥៥៤កន្លែងដល់សិស្សនិស្សិតនៃបណ្តាលប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីទៅបន្តការសិក្សាគ្រប់កម្រិតចាប់ពីថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈរហូតដល់ថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ ដែលកម្មវិធីអាហារូបករណ៍នេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ សម្រាប់​ព័ត៌មាន​លម្អិតចុចតំណភ្ជាប់នេះ ៖ https://goo.gl/DQfBSV អត្ថបទ៖ សេម

    May 23, 2018
  • PR

    គូស្វាមីភរិយាថ្មីចំនួន ១០៥គូ ទៀតហើយដែលបានឈ្នះរង្វាន់ពី GANZBERG អាពាហ៍ពិពាហ៍អស្ចារ្យ នៅក្នុងវគ្គទី៣ ដោយក្នុងនោះមាន 1គូឈ្នះរថយន្ត FORD RENGER សេរី 2018 ចំនួនមួយគ្រឿង 1គូទៀតឈ្នះដំណើរកំសាន្តទៅលើអ៉ឺរ៉ុប ខណៈពេលដែលគូស្វាមីភរិយាចំនួន3គូទៀត ឈ្នះរង្វាន់ប្រាក់សុទ្ធ 1ម៉ឺនដុល្លារ ជាចុងក្រោយក៏មានគូស្វាមីភរិយាចំនួន 100គូ ដែលឈ្នះទឹកប្រាក់ចំនួន $1000 ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធី GANZBERG អាពាហ៌ពិពាហ៌អស្ចារ្យ មានរង្វាន់ជាច្រើនសរុបជាទឹកប្រាក់រហូតដល់ទៅ 1 លាន 5 សែនដុល្លារ សហរដ្ឋអាមេរិកឯណោះ ដែលរង្វាន់ទាំងនេះ ត្រៀមទុកចែកជូនគូស្វាមីភរិយា

    May 22, 2018
  • PR

    រាជធានីភ្នំពេញ៖ ការបង្ហាញម៉ូតយ៉ាងពិសេសពីក្រុមកញ្ញាឯកកម្ពុជា នៅក្នុងការប្រគំតន្រ្តី Sususi Celebration Concert ពិតជាប្លែកភ្នែក ជាមួយនឹងគំនិតបង្កើតថ្មីយ៉ាងពិសេសអស្ចារ្យ។។ គួរបញ្ជាក់ផងដែរថា ព្រឹក្តការណ៍ដ៏ធំអស្ចារ្យនេះ និងពិសេសមួយនេះបានធ្វើឡើងនៅឯកោះពេជ្រកាលពីពេលថ្មីៗកន្លងទៅនេះ ដែលនាំមកជូនផ្តាច់មុខដោយក្រុមហ៊ុនJCRIដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវផលិតផលSususi Aloe Vera, ស្រាបៀរhite, និងភេសជ្ជៈG Park មកកាន់ប្រទេសកម្ពុជា។ SUSUSI Aloe Vera មានសាច់ប្រទាលពិតៗ មានបួនរសជាតិ សម្រាប់ជ្រើសរើសគឺ៖ – SUSUSI Aloe Vera រសជាតិដើម – SUSUSI Aloe Vera រសជាតិក្រូចឆ្មា

    May 22, 2018
  • អន្តរជាតិ

    ការផ្លាស់ប្ដូរស្ទាយសម្លៀកបំពាក់ជាអ្វីដែលនារីគ្រប់រូបតែងតែចាប់អារម្មណ៍ ជាពិសេសនារីសម័យថ្មីដោយពួកគេតែងរិះរកនូវអ្វីដែលថ្មីនិងមានភាពទាន់សម័យ។ ខាងក្រោមនេះគឺជាស្ទាយសម្លៀកបំពាក់ដែលនារីសម័យថ្មីកំពុងតែទទួលបាននូវការពេញនិយម៖ ១. អាវដែលមានសំណាញ់៖ ជាស្ទាយដែលSexy ព្រោះវាបញ្ចេញសាច់ពោះរបស់អ្នកប៉ុន្ដែវាក៏ជួយបិទបាំងឲ្យឃើញរាងរបស់អ្នកស្លីមផងដែរ។ ២. ស្ទាយអាវដែលមានរឹបនៅកន្លែងចង្កេះ៖ ស្ទាយបែបនេះជួយឲ្យឃើញចង្កេះរបស់អ្នកតូចស្អាត និងកាន់តែមានភាពទាក់ទាញ។ ៣. ស្ទាយអាវរលុងៗ និងដៃវែង៖ ជាស្ទាយសម្រាប់យុវវ័យ ព្រោះថាការលេងស្ទាយបែបនេះមានភាពទាន់សម័យ ហើយក៏មិនចាស់ពេកដែរ។ ៤. អាវចំហស្មា៖ ស្ទាយនេះកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់យុវវ័យ ជាពិសេសសម្រាប់សុភាពនារីដែលមានដើមដៃស្រលូន។ ៥. ការលេងស្ទាយជាមួយអាវក្រៅ៖ ម៉ូតនេះយើងតែងតែឃើញតារាថៃ ក៏ដូចជាតារាកូរ៉េលេងស្ទាយដែលវាទទួលបានការចាប់អារម្មណ៍ និងមានភាពទាក់ទាញជាខ្លាំង៕ អត្ថបទ៖​ Sai ប្រភព៖bestie

    May 22, 2018
  • អន្តរជាតិ

    បរទេស ៖ ការរើសអើងពូជសាសន៍ជារឿងមួយដែលគេកំពុងតែលុបបំបាត់ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសខ្លះមានការផ្តន្ទាទោសដល់អ្នកដែលប្រើប្រាស់សម្តីរឺអាកប្បកិរិយារើសអើងនោះ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីក្មេងស្រីម្នាក់ បដិសេធមិនព្រមអោយគ្រូពេទ្យព្យាបាលនាងដោយសារតែគ្រូពេទ្យម្នាក់នោះជាជនជាតិស្បែកខ្មៅ។ តាមប្រភពបានអោយដឹងថាក្មេងស្រីម្នាក់នេះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ដោយសាររបួសស្នាមចាក់ដោយកាំបិតនៅលើខ្នង។ គ្រូពេទ្យបានធ្វើការសម្អាតមុខរបួសអោយនាង តែនាងបានបដិសេធព្រមទាំងបោះសម្តីទៅកាន់គ្រូពេទ្យស្បែកខ្មៅនោះថា “អ្នកមិនអាចសម្អាតវាបានទេ ព្រោះអ្នកខ្លួនឯងកខ្វក់ខ្លាំងណាស់”។ ក្មេងស្រីវ័យ១៨ឆ្នាំមានឈ្មោះ Edwards នេះត្រូវបានប៉ូូលិសឃាត់ខ្លួននៅថ្ងៃទី០៦ ខែឧសភានេះ ខណៈពេលដែលនាងកំពុងដេកនៅក្នុងផ្ទះរបស់ខ្លួន។ នៅពេលដែលប៉ូលិសធ្វើការឃាត់ខ្លួននាង នាងបានជេប្រមាថ និងគំរាមចង់វាយប៉ូលិសវិញទៀតផង។ ក្មេងស្រីនេះត្រូវបានតុលាការផ្តន្ទាទោសរយៈពេល១២ខែ បំរើសង្គម​២០០ម៉ោង បង់ប្រាក់សំណងអោយទៅគ្រូពេទ្យស្បែកខ្មៅនោះចំនួន៣៣៧ដុល្លារ ប៉ូលិសចំនួន ២០០ដុល្លារ បង់ថ្លៃចំនាយក្តី១១៥ដុល្លារ និង ថ្លៃពន្ធ១១៥ដុល្លារ៕ អត្ថបទ ៖ Mali ប្រភព ៖ mirror

    May 22, 2018
  • អន្តរជាតិ

    បុរសអាចគិតថានារីគឺជាជាមនុស្សដែលមានភាពទន់ខ្សោយ ដែលមិនអាចប្រឈមនឹងបញ្ហាអ្វីដោយខ្លួនឯងបានឡើយ។ ប៉ុន្ដែអ្នកយល់ខុសហើយពេលខ្លះនារីជាមនុស្សម្នាក់ដែលចិត្តដាច់បំផុតបើសិនជាអ្នកធ្វើឲ្យរូបនាងឆ្អែតចិត្ត ជាពិសេសអាចនិយាយបានថាដល់កម្រិតមួយដែលរូបនាងអស់ការអត់ធត់។ ប៉ុន្ដែនារីក៏មានចំណុចខ្លះដែលធ្វើឲ្យបុរសមិនអាចធ្វើបាននឹងខ្លាច ហើយដល់ថ្នាក់មិនហ៊ានប្រាថ្នាព្រោះថារូបនាងមានភាពជាខ្លួនឯងខ្ពស់ជាងអ្វីដែលពួកគេធ្លាប់ជួប៖ ១. មានការគិតគូរខ្ពស់៖ មានមនុស្សភាគច្រើននិយាយថានារីគឺតែងតែរត់គេចពីបញ្ហាហើយមិនហ៊ានប្រឈមនិងបញ្ហា។ ប៉ុន្ដែអ្នកយល់ខុសហើយពេលខ្លះមនុស្សស្រីអាចធ្វើចិត្តស្ងប់ និងមុនពេលសម្រេចចិត្តធ្វើអ្វីមួយតែងតែឆ្លងកាត់ការគិតគូរជានិច្ច។ ២. មនុស្សស្រីដែលឆ្លៀសវៃ៖ អ្នកជានារីដែលឆ្លាត និងអាចប្រឈមនឹងរឿងអ្វីដោយខ្លួនឯងបានដោយមិនចាំបាច់ពឹងបុរស ប៉ុន្ដែចំណុចមួយនេះជាអ្វីដែលបុរសមិនចង់បានព្រោះថាបុរសណាក៏មិនចង់ស្ថិតនៅក្រោមបង្គាប់គេដែរ ជាពិសេសនៅក្រោមបង្គាប់មនុស្សស្រី។ ៣. អាចដោះស្រាយបញ្ហាគ្រប់ស្ថានការណ៍៖ នៅពេលដែលនៅក្នុងស្ថានភាពអាសន្នមានមនុស្សជាច្រើនដែលតែងតែមានភាពភ័យខ្លាច និងរត់រកកន្លែងដែលមានសុវត្ថិភាព។ ប៉ុន្ដែបើសិនជាអ្នកដែលនៅស្ងប់ស្ងៀមហើយអាចដោះស្រាយបញ្ហានៅក្នុងគ្រាអាសន្នអ្នកជាមនុស្សម្នាក់ដែលមនុស្សប្រុសមិនហ៊ានចូលជិត ព្រោះគេអាចនឹងគិតថាខ្លួនគេមិនសាកសម ក៏ដូចជាមិនអាចប្រៀបនឹងអ្នកបាន។ ៤. មានជីវិតឯករាជ្យ៖ នៅពេលដែលអ្នកអាចម្ចាស់ការនៅលើជីវិតរបស់ខ្លួន និងទៅណាមកណាម្នាក់ឯងបានដោយមិនចាំបាច់ពឹងផ្អែកលើអ្នកណានោះ។ ចំណុចនេះអាចធ្វើឲ្យបុរសគិតថាអ្នកមានមនុស្សម្នាក់ដែលនៅខ្ពស់ដោយពួកគេមិនអាចឈោងចាប់បាន៕ អត្ថបទ៖ Sai ប្រភព៖ postsod

    May 22, 2018