ប្រយ័ត្នខ្លួនប្រុសៗ ដែលប្រើប្រាស់ឱសថបំប៉នផ្លូវភេទនេះ ប្រយ័ត្នមិនបំប៉ន បែរនាំទុក្ខលើសដើម
- May 23, 2018
យោងតាមសេចក្តីដូចដំណឹងរបស់ក្រសួងសុខាភិបាលចុះផ្សាយថ្ងៃទី២២ ខែឧសភា បានឲ្យដឹងថា ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់បាត់បង់អាយុជីវិត (ដោយគាំងបេះដូង) ក្រសួងបានធ្វើការហាមប្រាមមិនឲ្យចែកចាយ និងប្រើប្រាស់ផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ Male Extra ដែលផលិតនៅប្រទេសអង់គ្លេស ដោយសារតែផលិតផលនេះគ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ចីកា គ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងឡើយ។
ប្រសិនបើបងប្អូនប្រទះឃើញមានការប្រើប្រាស់ លក់ ឬចែកចាយ ផលិតផលឱសថបំប៉នផ្លូវភេទខាងលើសូមផ្តល់ព័ត៌មានទៅកាន់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង










