Khmernote Media
  • អន្តរជាតិ

    នៅក្នុងទំនាក់ទំនងស្នេហាបើសិនជាអ្នកមិនមានវិធីថែរក្សាឲ្យល្អទេនោះ វាអាចបណ្ដាលឲ្យស្នេហាអ្នកងាយនឹងមានការបែកបាក់គ្នា។ ហេតុនេះដើម្បីរក្សាទំនាក់ទំនងមួយឲ្យល្អ និងនៅស្ថិតស្ថេរមិនមែនជារឿងងាយស្រួលនោះទេ។ ប្រសិនជាអ្នកចង់រក្សាចំណងស្នេហាឲ្យកាន់តែមានភាពផ្អែមល្ហែមអ្នកគួរតែអនុវត្តន៍នូវគន្លឹះទាំង ១០ខាងក្រោមនេះ៖ ១. កុំវង្វេងជាមួយនឹងអតីតកាល៖ បើសិនជាអ្នកសម្រេចចិត្តបើកទទួលយកអ្នកថ្មីអ្នកមិនគួរណានៅនឹកដល់រឿងចាស់ដែលកន្លងផុតទៅនោះទេ អ្នកគួរតែត្រៀមខ្លួនដើម្បីទទួលយកនូវទំនាក់ទំនងថ្មី និងជីវិតថ្មី។ ២. ចេះយោគយល់ពីគ្នា៖ នៅពេលដែលកើតមានបញ្ហាម្ដងៗអ្នកមិនគួរតែទម្លាក់កំហុសទៅឲ្យគ្នាទៅវិញទៅមកនោះទេ។ ដោយអ្នកគួរតែមានការយោគយល់ពីគ្នា ទើបធ្វើឲ្យស្នេហាអ្នកទទួលបាននូវសុភមង្គល។ ៣. ធ្វើដំនើរកំសាន្ដជាមួយគ្នា៖ អ្នកគួរតែរកពេលទំនេរនៅចុងសប្ដាហ៍ដើម្បីធ្វើ ដំនើរកំសាន្ដជាមួយគ្នា ដើម្បីផ្លាស់ប្ដូរនូវបរិយាកាសក៏ដូចជាទទួលយកនូវអារម្មណ៍ដែលថ្មី ជាហេតុនាំឲ្យស្នេហាអ្នកកាន់តែផ្អែមល្ហែម។ ៤. មានការទំនាក់ទំនងគ្នាជានិច្ច៖ ការទំនាក់ទំនងគ្នាជារឿងមួយដ៏សំខាន់ព្រោះមិនថាមានរឿងអ្វីក៏អ្នកគួរតែពិភាក្សាគ្នាដែរ បើសិនជាអ្នកស្ងាត់រៀងខ្លួនមិនមាននរណាម្នាក់បើកចិត្តនិយាយរឿងក្នុងចិត្តប្រាប់គ្នាទេនោះ វាកាន់តែធ្វើឲ្យទំនាក់ទំនងរបស់អ្នកមិនល្អកាន់តែខ្លាំង។ ៥. តែងតែរំលឹកអនុស្សាវរីយ៍ដែលផ្ដើមជាមួយគ្នា៖ ច្បាស់ណាស់អ្នកណាក៏ធ្លាប់មានអារម្មណ៍ថាធុញដែរនៅពេលដែលស្រលាញ់យូរទៅ ហេតុនេះនៅពេលដែលអ្នកមានអារម្មណ៍៍ថាដាច់ឆ្ងាយពីគ្នាចូលអ្នករំលឹកនូវរឿងចាស់ៗដែលធ្លាប់ឆ្លងកាត់ជាមួយគ្នា ដូច្នេះវាប្រាកដជាធ្វើឲ្យអ្នកទទួលអារម្មណ៍ល្អៗមកវិញជាមិនខាន។ ៦. ចែករំលែកនូវបទពិសោធន៍ថ្មីជាមួយគ្នា៖

    May 21, 2018
  • PR

    កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនៅសួនច្បារមាត់ព្រែកទីរួមខេត្តកំពត មានការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យមួយ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាស ក៏ដូចជា ផលិតកម្ម We Production ផងដែរ ហើយឆ្លៀតក្នុងឪកាសនោះក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានធ្វើការប្រគល់រង្វាន់ GANZBERG អាពាហ៌ពិពាហ៌អស្ចារ្យ ជូនដល់គូស្វាមីភរិយាថ្មីដែលបានឈ្នះរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនស្រាបៀរ GANZBERG។ ចំពោះអ្នកខេត្តកំពត នៅថ្ងៃនោះដែរ គេសង្កេតឃើញគូស្វាមីភរិយាថ្មី មួយគូមានសំណាងខ្លាំងឈ្នះរង្វាន់រថយន្តថ្មីស្រឡាង មួយគ្រឿងពីក្រុមហ៊ុនស្រាបៀរ GANZBERG ដោយសារតែពួកគាត់បានជាវ ស្រាបៀរ GANZBERG ដើម្បីទទួលភ្ញៀវនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន ហើយនៅពេលឡើងទៅទទួលរង្វាន់ពួកគាត់ញញឹមបិទមាត់មិនជិតឡើង ធ្វើអោយអ្នកទស្សនាមានការច្រណែន និង ត្រេកអរជំនួសយ៉ាងខ្លាំង។

    May 21, 2018
  • បច្ចេកវិទ្យា

    នាឡិកាវៃឆ្លាតដែលមានអាយុកាល 4 ឆ្នាំដែលជាស៊េរីនាឡិកាទី 4 របស់ខ្លួនគឺ Apple Watch Series 3 នៅតែជានាឡិកាដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ iPhone ។ វាបានបំពាក់មកជាមួយប្រព័ន្ធ GPS, ការតភ្ជាប់ទូរស័ព្ទដៃនិងអាចប្រាប់អ្នកនៅពេលអ្នកមានបញ្ហាបេះដូង។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក្រុមហ៊ុន Fitbit បានណែនាំស៊េរីនាឡិកាឆ្លាតវៃថ្មីមួយដែលមានឈ្មោះថា Fitbit Versa ដែលមើលទៅដូចនឹងនាឡិកា Apple ដែលមានលក្ខណៈពិសេសដូចគ្នានិងតម្លៃតិចតួច។ ហើយខណៈដែល Fitbit Versa គឺជានាឡិកាដ៏អស្ចារ្យវាប៉ុន្តែវានៅតែមានហេតុផលដ៏សំខាន់ចំនួន ៩ ដែលអ្នកត្រូវទិញនាឡិកា Apple Watch ជំនួសវិញ៖ ១. Apple មានការរចនាទាន់សម័យ និងម៉ូដែលច្រើនសម្រាប់ជ្រើសរើស

    May 21, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ អំពើរឆក់ប្លន់បានកើតឡើងកាន់តែសាហាវឡើងៗពីមួយថ្ងៃទៅមួយ សូម្បីតែក្នុងកន្លែងសាធារណៈក៏អាចកើតមានអំពើរឆក់ប្លន់ផងដែរ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីរន្ធត់ ចោរចិត្តស្លុយចាប់ជម្រិត​ក្មេងស្រីម្នាក់នៅកណ្តាលផ្សារទំនើប បន្ទាប់ពីទើបតែប្លន់ស្រ្តីម្នាក់ក្នុងជណ្តើរយន្តហើយ។ រឿងរ៉ាវនេះកកើតឡើងកាលពីថ្ងៃទី១២ ខែឧសភា កន្លងទៅនេះ នៅក្នុងទីក្រុង Shenzhen ខេត្ត Guangdong។ តាមរយៈវីដេអូសុវត្ថិភាពនៅក្នុងផ្សារទំនើបនោះបានបង្ហាញសកម្មភាព ជនសង្ស័យ​បានរត់មកចាប់អូសដៃក្មេងស្រីម្នាក់ដែលកំពុងដើរពីក្រោយម្តាយរត់ចូលទៅក្នុងជណ្តើរយន្ត។ ម្តាយក្មេងស្រីឃើញបែបនេះក៏រត់ស្ទុះចូលទៅជួយកូនស្រី ឯប្អូនប្រុសក្មេងស្រីរងគ្រោះបានស្រែកឆោឡោររកជំនួយ។ ជនសង្ស័យម្នាក់នោះត្រូវសន្តិសុខប្រចាំផ្សារទំនើបចាប់ឃាត់ខ្លួនបាន ក្រោយពីមកទើបគេដឹងថាជនសង្ស័យម្នាក់នេះទើបប្លន់ស្រ្តីម្នាក់ហើយកាលពីជាង១០នាទីមុនពេលចាប់ជម្រិតក្មេងស្រីម្នាក់នេះ៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ sanook

    May 21, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែឧសភានេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៤,៣០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៤,១០០រៀល។ តម្លៃនេះមានការកើនឡើងបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រតម្លៃ៤,១៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រម្លៃ ៤,០០០រៀល៕ អត្ថបទ៖ សេម

    May 21, 2018
  • អន្តរជាតិ

    ស្ទាយផាត់មុខរបស់នារីនៅប្រទេសកូរ៉េតែងតែទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំង ដែលស្ទាយទាំងនេះធ្វើឲ្យនារីទទួលបាននូវភាពស្រស់ស្អាត និងមើលមកឃើញក្មេងស្អាតតែម្ដង។ ការគូសចិញ្ចើមគឺជាផ្នែកមួយដ៏សំខាន់បន្ទាប់ពីអ្នកធ្វើការផាត់មុខរួច ហេតុនេះបើសិនជាអ្នកគូសមិនបានត្រឹមត្រូវទេនោះ អ្នកក៏ពុំទទួលបាននូវភាពទាក់ទាញដែរ។ ចង់ដឹងថាស្ទាយយ៉ាងណាសូមមើលរូបខាងក្រោមនេះ៖   អត្ថបទ៖ Sai ប្រភព៖mthai

    May 21, 2018
  • អន្តរជាតិ

    ចិន៖ ការប្រើប្រាស់អ៊ីនធើណិត​ និងបណ្តាញសង្គមផ្សេងៗទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់យុវជននៅជុំវិញពិភពលោក ជាពិសេសគឺក្នុងចំណោមក្រុមយុវជន ដែលកើតក្រោយឆ្នាំ១៩៩៥។ ការប្រើប្រាស់បណ្តាញសង្គមនេះមិនមែនត្រឹមតែជាការកំសាន្តនោះទេ តែគេអាចប្រើប្រាស់វាក្នុងគោលបំណងធ្វើអាជីវកម្ម ឬផ្សព្វផ្សាយផ្សេងៗ ដើម្បីរកលុយបានរាប់លានដុល្លារផងដែរ។ តួរយ៉ាងនៅក្នុងប្រទេសត្រូវបានគេសិក្សារកឃើញថា ក្រុមស្រ្តីដែលជាអ្នកមានឈ្មោះល្បីៗនៅក្នុងបណ្តាញសង្គម ឬអ្នកខ្លះហៅថាតារាអ៊ីនធើណិតនោះអាចរកលុយបានរហូតដល់ ៦០ លានដុល្លារក្នុងមួយឆ្នាំ។ សូមបញ្ជាក់ថាការសិក្សាខាងលើនេះគឺបានផ្អោតសំខាន់ទៅលើក្រុមស្ត្រីដែលជាអ្នកផ្សព្វផ្សាយ និងលក់ផលិតផលគ្រឿងសម្អាងម៉ាក់ Shifei ដែលកំពុងតែពេញនិយមខ្លាំងនៅក្នុងប្រទេសចិន។ នារីស្រស់ស្អាតម្នាក់បានដែលមានឈ្មោះថា Chen បានប្រាប់អ្នកសារព័ត៌មានថា នាងអាចរកប្រាក់បានប្រមាណជា ២ លានដុល្លារក្នុងមួយឆ្នាំតាមយៈបណ្តាញសង្គមនេះ ដោយនាងមានអ្នក Follow និងមិត្តភក្តិក្នុងបណ្តាញសង្គមជាច្រើន ហើយមិត្តភក្តិ ទាំងនោះបានទៅជួយទិញឥវ៉ាន់របស់នាងដែលលក់តាមអ៊ីនធើណិត។ នាងបានឲ្យដឹងថា ដោយសារតែក្នុងប្រទេសចិនមានប្រជាជនច្រើនដូចនេះទីផ្សារក៏ធំដែរ ទើបនាងអាចរកប្រាក់បានច្រើនដូចនេះ។ គួររម្លឹកថាមានការសិក្សារជាផ្លូវការមួយបានរកឃើញថា ទំហំសេដ្ឋចិក្ចតាមរយៈបណ្តាញសង្គមចិនមានតម្លៃរហូតដល់ ១១ ពាន់លានដុល្លារក្នុងឆ្នាំ

    May 21, 2018
  • បច្ចេកវិទ្យា

    វាមានរយះពេលមួយខែហើយបន្ទាប់ពីមានការរាយការណ៍ថាការលក់ HomePod របស់ក្រុមហ៊ុន Apple មិនបានសម្រាច់តាមគោលដៅកំណត់របស់ខ្លួនហើយចចាមអារាមថ្មីមួយទៀតកំពុងមានការចង្អុលបង្ហាញថាក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Cupertino គ្រោងនឹងចាប់ផ្តើមបង្កើតឧបករណ៍បំពងសម្លេងឆ្លាតវៃមួយ។ ពាក្យចចាមអារ៉ាមនេះបានចេញពីប្រភពផ្គត់ផ្គង់សម្ភារះមួយនៅក្នុងទីក្រុងតៃវ៉ាន់។ វាបានឲដឹងថាឧបករណ៍បំពងសម្លេងនឹងមានតំលៃប្រហែល 199 ដុល្លារតិចជាងតម្លៃ $349 នៃតំលៃរបស់ HomePod ។ ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone កំពុងចរចាជាមួយ MediaTek សម្រាប់បន្ទះឈីបដែលនឹងបំពាក់លើឧបករណ៍នេះហើយពាក្យចចាមអារ៉ាមនិយាយថាឧបករណ៍បំពងសម្លេងនេះនឹងត្រូវបានដាក់ឱ្យដំណើរការក្រោមម៉ាក Beats (ជាជាង Apple) ។ ប្រភព៖ GSM ប៊ុនហួរ

    May 21, 2018
  • PR

    ភ្នំពេញ៖ ទីបំផុត មិនបាច់រងចាំទៀតទេ អតិថិជនអាចកម្ម៉ង់ កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាពិសេសហាងដែលមានស្លាកសញ្ញា និង បុគ្គលិកលក់ Huawei ចាប់ពីពេលនេះតទៅ តម្លៃត្រឹមតែ ៨៥៩ដុល្លារ ថែមកាដូកប់។ លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ “អតិថិជនដែល កក់ទុកមុន ជាមួយនឹងកំពូលស្មាតហ្វូន ស៊េរីថ្មី Huawei P20 Pro នឹងទទួលបានតម្លៃពិសេសគឺត្រឹមតែ $859 ថែម កាស Wireless Huawei

    May 21, 2018
  • អន្តរជាតិ

    ចិន៖ ចោរលួចមាន់ម្នាក់ត្រូវបានអ្នកភូមិចាប់បាន ហើយដាក់ទណ្ឌកម្មគាត់យ៉ាងចាស់ដៃមុននឹងប្រគល់ខ្លួនចោររូបនោះឲ្យទៅ ប៉ូលិស ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ តាមរយៈរូបភាពដែលត្រូវបានគេថត និងបង្ហោះចូលទៅក្នុងបណ្តាញសង្គម បានបង្ហាញ​ឲ្យឃើញថា ចោររូបនោះត្រូវបានគេចាប់ចងជាប់ជាមួយនឹងដើមឈើ ហើយថែមទាំងឲ្យចោរនោះខាំមាន់ ដែលលួចនោះជាប់នឹងមាត់គាត់ទៀតផង ដើម្បីបង្ហាញឲ្យអ្នកភូមិមើលឃើញថា គាត់បានប្រព្រឹត្ត សកម្មភាពលួចមាន់របស់អ្នកភូមិ។ ​សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងតូចមួយស្ថិតនៅក្នុង ក្រុង Guilin​ ខេត្ត Guangxi ប្រទេសចិន។ ក្រោយការដាក់ទណ្ឌកម្មរបស់អ្នកភូមិ ប៉ូលិសបាននាំខ្លួនចោររូបនោះទៅកាន់ស្ថានីយ៍ប៉ូលិសដើម្បីធ្វើការ សាកសួបន្ថែមទៀត ព្រោះថាចោររូបនោះជាមុខសញ្ញាចាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ medium

    May 21, 2018