សង្គម

ប្រយ័ត្នស៊យធំ ដោយសារតែឱសថសម្រកទម្ងន់មួយនេះ ព្រោះក្រសួងហាមមិនឲ្យប្រើប្រាស់ឡើយ

BY
Khmernote Media
May 21, 2018

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ បានឲ្យដឹងថា ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ក្រសួងបានធ្វើការហាមប្រាមដល់ប្រជាពលរដ្ឋ ដែលចូលចិត្តប្រើប្រាស់ផលិតផលឱសថសម្រកទម្ងន់ផ្សេៗ ជាពិសេសឱសថសម្រកទម្ងន់ឈ្មោះ Leense ដែលផលិតផលនេះពុំបានត្រួតពិនិត្យ និងគ្មានចុះបញ្ចីការនៅក្រសួងសុខាភិបាល ហើយផ្សព្វផ្សាយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Leense Cambodia Original ថែមទៀត។

ប្រសិនបើបងប្អូនប្រទះឃើញមានការប្រើប្រាស់ លក់ ឬចែកចាយ ឱសថសម្រក់ទម្ងន់ខាងលើសូមផ្តល់ព័ត៌មានទៅកាន់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ ០១២ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៣៩៩, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០០២៕

អត្ថបទ៖ សេម

Share This Post: