- Khmernote Media
- កីឡា
ក្នុងរាត្រីដ៏អស្ចារ្យនៃព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍របស់ក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកតារាចម្រៀងល្បីពីសំណាក់ផលិតកម្ម We Production និង ផលិតកម្មហង្សមាស ដោយក្នុងនោះដែរ លោក សយ រតនៈ តារាចម្រៀងចំណូលថ្មីសំលេងក្រអួនក្រអៅ បានបង្កភាពសប្បាយរីយរាកយ៉ាងខ្លាំងជូនដល់ទស្សនិកជន ដែលបានមកទស្សនាផ្ទាល់នៅសួនច្បារមាត់ព្រែក ខេត្តកំពត នេះហើយបទចម្រៀងដែលលោកលើកមកច្រៀងនៅយប់នេះ ពិតជាកន្ត្រាក់អារម្មណ៍ បូករួមជាមួយនឹងស្ទីលរាំប្លែកៗ គួរអោយរីករាយទស្សនា។ នារាត្រីយប់ថ្ងៃទី ១៨ និង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីចំនួន២យប់ជាប់គ្នា នៅសួនច្បារដងព្រែក ខេត្តកំពត។ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ បានបង្កភាពសប្បាយរីករាយចំពោះទស្សនិកជន ដែលរស់នៅក្នុងខេត្តកំពតផ្ទាល់តែម្តង ដោយមានតារាចម្រៀងល្បីៗរបស់ផលិតកម្មហង្សមាសចូលរួមជាច្រើន
May 18, 2018 - កីឡា
នារាត្រីយប់ថ្ងៃទី ១៨ និង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីចំនួន២យប់ជាប់គ្នា នៅសួនច្បារដងព្រែក ខេត្តកំពត។ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ បានបង្កភាពសប្បាយរីករាយចំពោះទស្សនិកជន ដែលរស់នៅក្នុងខេត្តកំពតផ្ទាល់តែម្តង ដោយមានតារាចម្រៀងល្បីៗរបស់ផលិតកម្មហង្សមាសចូលរួមជាច្រើន ដូចជាលោក នី រតនា កញ្ញា លាង សុផាឡែន កញ្ញា វី ឌីណែត លោក ឃុន វុត្ថា ជាដើម។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍របស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំឡើងដើម្បីអបអរដែលស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោក ចំនួន២ឆ្នាំជាប់គ្នា
May 18, 2018 - PR
នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ស្រាបៀរhite ជាស្រាបៀរពេញនិយមបំផុតពីប្រទេសកូរ៉េនឹងមានរៀបចំកម្មវិធីយ៉ាងពិសេស នោះគឺ HITE EXTRA COLD ដែលប្រជុំទៅដោយភាពសប្បាយរីករាយជាច្រើននៅទីនោះ ក្នុងនោះក៏មានវត្តមាននៃការអញ្ជើញចូលរួមតារាចំរៀងល្បីៗដូចជា៖បុរសសង្ហា លោក ZONO ប្រុសស្អាតដែលមានប្រជាប្រិយភាពបំផុតសម្រាប់ស្រទាប់យុវវ័យ លោក G Devith តារាOriginal Song លោក ថេ ណា និង ក្រុមSED2R ។ អ្នកនឹងទទួលបានភាពសប្បាយរីករាយរយះពេលពីរថ្ងៃនៅទីនោះ ជាមួយនឹងឪកាសឈ្នះរង្វាន់ពីកម្មវិធីផងដែរ ដោយគ្រាន់តែជាវស្រាបៀរHITE ជាមួយនឹងការថែមជូនពិសេស។ បន្ថែមពីនោះទៀតស្រាបៀរhiteក៏នឹងចែកជូននូវសំបុត្រចំនួន២០០០សន្លឹកសម្រាប់ជាអតិភាពដំបូងទៅកាន់បងប្អូនដែលនឹងចូលរួម ដែលសំបុត្រនោះ អាចប្តូរបាននូវស្រាបៀរhite
May 18, 2018 - អន្តរជាតិ
ប្រទេសចិន ៖ មិនថាជារឿងអ្វីនោះទេអោយតែមានការតស៊ូ ខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពរបស់ខ្លួននោះ វាតែងតែហុចផលមកអោយវិញយ៉ាងគាប់់ចិត្តមិនខាន។ តាមប្រភពសារព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវគួរអោយភ្ញាក់ផ្អើលមួយ ដែលបុរសពិការជើងទាំងពីរម្នាក់អាចសម្រេចបំណងប្រាថ្នាខ្លួនឡើងដល់លើកំពូលភ្នំអេវឺរេសក្រោយការតស៊ូព្យាយាមជាង៤០ឆ្នាំ។ តាមប្រភពបានអោយដឹងថាលោក Xia Boyu ក្លាយជាក្រុមអ្នកឡើងភ្នំដែលគាំទ្រដោយរដ្ឋាភិបាលទាំងពីឆ្នាំ១៩៧៥មកម្លេះ។ ពេលដំបូងបង្អស់ដែលលោកនិងមិត្តរួមក្រុមសម្រេចថាទៅឡើងភ្នំអេវឺរេសដែលមានកម្ពស់ជា៨៨៤៨ម៉ែត្រនេះ ពួកលោកឡើងបានត្រឹមតែកម្ពស់២៥០ម៉ែត្រតែប៉ុណ្ណោះ។ ដោយសារតែអាកាសធាតុមិនអំណោយផលលោកនិងមិត្តរួមក្រុមបានជួបនឹងគ្រោះថ្នាក់រងរបួស ក្រោយមកទៀតខ្លួនលោកបានរកឃើញថាមានជម្ងឺត្រូវកាត់ជើងទាំងពីររបស់ខ្លួនចោល។ ទោះជាជួបរឿងបែបនេះក៏លោកមិនអស់សង្ឃឹមដែរ លោកបានធ្វើការព្យាបាលនិងថែរទាំសុខភាពខ្លួនយ៉ាងល្អ ហើយនៅតែមានបំណងមុតមាំថានឹងឡើងភ្នំនោះអោយបាន។ ចុងក្រោយលោកនិងដៃគូម្នាក់ទៀតក៏បានក្លាយជាជនពិការដ៏ពូកែបំផុតដែលអាចឡើងដល់លើកំពូលភ្នំដ៏ខ្ពស់ជាងគេនៅលើលោកនេះបាន៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ nextshark
May 18, 2018 - អន្តរជាតិ
បញ្ហាសក់ជ្រុះ និងបញ្ហាសក់ខូចតែងតែជារឿងកង្វល់សម្រាប់នារីគ្រប់រូប ដែលពួកគេតែងចំណាយលុយជាច្រើនដើម្បីចង់ថែរក្សាសក់ឲ្យមានការលូតលាស់ល្អ។ នារីគ្រប់រូបអស់បារម្ភជាមួយនឹងវិធីងាយៗទាំង ៥នេះដែលជួយឲ្យសក់ខូចមកជាល្អ ហើយថែមទាំងឆាប់លូតលាស់វែងទៀតផង៖ ១. ឧស្សាហ៍កាត់តម្រឹមសក់៖ នៅពេលដែលអ្នកធ្វើការកាត់សក់វាក៏ជាវិធីមួយដែលជួយឲ្យសក់មានការលូតលាស់ឆាប់រហ័សផងដែរ ព្រោះថាយើងបានកាត់សក់ដែលខូចចេញហើយវានឹងលូតលាស់មកជំនួសដោយសក់ថ្មីដែលល្អ។ ២. ជៀសវាងការកក់សក់ញឹកញាប់ពេក៖ កាលណាអ្នកធ្វើការកក់សក់ញឹកញាប់ពេកធ្វើឲ្យសាប៊ូដែលអ្នកប្រើកាត់សារធាតុចិញ្ចឹមនៃសក់់ ហេតុនេះអ្នកគួរតែធ្វើការកក់សក់ពី ២ទៅ ៣ដងក្នុងមួយសប្ដាហ៍។ លើសពីនេះអ្នកគួរតែធ្វើការសំអាតសាប៊ូចេញពីស្បែកក្បាលឲ្យបានស្អាតល្អដើម្បីការពារសរសៃសក់។ ៣. គួរតែប្រើសាប៊ូបន្ទន់សក់ក្រោយពីកក់សក់រួច៖ នេះជាកត្តាមួយដែលនារីតែងតែមើលរំលង ដោយតែងតែមិនប្រើសាប៊ូបន្ទន់នោះទេ ដោយពួកគេមិនដឹងទេថាសាប៊ូបន្ទន់សក់គឺជួយឲ្យចុងសរសៃសក់មានភាពទន់ និងជួយឲ្យជៀសវាងបញ្ហាសក់ខូច។ ៤. ប្រើប្រេងសម្រាប់ម៉ាស្សាស្បែកក្បាល៖ វាអាចជួយបង្កើនការលូតលាស់នៃសក់, បង្កើនដង់ស៊ីតេសក់ និងធ្វើអោយឫសសក់មានភាពរឹងមាំ។ ការម៉ាស្សាតាមបែបធម្មជាតិនេះ មិនត្រឹមតែបន្ធូរភាពតានតឹងនោះទេប៉ុន្តែវាក៏ជួយការពារការបាត់បង់សក់ផងដែរ។ ៥. ការសិតសក់រាល់យប់៖ នៅមុនពេលចូលគេងអ្នកគួរតែធ្វើការសិតសក់ ដើម្បីជម្រុះនូវជាតិប្រេងនៃសក់ដែលជួយឲ្យសក់មានការលូតលាស់បានល្អ
May 18, 2018 - PR
នេះគឺម៉ាស៊ីនថតជាដំបូងរបស់ខ្ញុំ មានកាមេរ៉ា1/1,7អ៊ីង ប្រើហ្វីល ដែលបានទិញកាលពីឆ្នាំ 2011 ម៉ាករីខូ GRDIV។ ម៉ាស៊ីនថតមួយនេះ មានសមាសភាពពន្លឺខ្លាំងស្រាប់ ហើយដើរតួជាម៉ាស៊ីនបម្រុងSLRរបស់ខ្ញុំ ទៅណាមកណាជាមួយខ្ញុំគ្រប់កន្លែង និងផ្តិតបានរូបថតដែលខ្ញុំចូលចិត្តយ៉ាងច្រើនផងដែរ។ នៅពេលដែល Huawei P20 Pro បញ្ចេញលក្ខណៈពិសេសដ៏ច្បាស់លាស់ បានធ្វើឲ្យខ្ញុំមាន ការភ្ញាក់ផ្អើលជាខ្លាំង នូវសមាសភាគពន្លឺដែលស្ថិតនៅក្នុងទូរស័ព្ទដ៏ស្តើងមួយនេះម៉េចបាន? ចាប់តាំងពីមានការប្រើប្រាស់សមាសភាពពន្លឺដ៏ខ្លាំងនេះ តើការថតរូបលើទូរស័ព្ទទៅថ្ងៃខាង មុខមានសមត្ថភាពកម្រិតណា? ជាមួយនឹងការរំពឹងទុក ខ្ញុំបានយក Huawei P20 Pro ទៅប្រទេសជប៉ុនតែម្តង។ ដំណើរកំសាន្តក្នុងប្រទេសជប៉ុនលើកនេះ ក្រៅពីយកស្មាតហ្វូន Huawei P20 Pro
May 18, 2018 - អន្តរជាតិ
ប្រទេសវៀតណាម ៖ មកដល់ពេលបច្ចុប្បន្ននេះយើងមើលឃើញថាមានការលេងល្បែងស៊ីសងខុសច្បាប់ច្រើនណាស់នៅតាមប្រព័ន្ធអនឡាញ ដែលប៉ូលិសកំពុងតែធ្វើការបង្ក្រាបយ៉ាងសកម្មផងដែរ។ កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅនេះប៉ូលិសវៀតណាមបានធ្វើការចុះបង្រ្កាបនិងឃាត់ខ្លួនមនុស្សជាង១០នាក់ ដែលមានពាក់ព័ន្ធនឹងករណីការលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញនេះ។ ជនសង្ស័យ១០នាក់ដែលត្រូវបានឃាត់ខ្លួនដោយមន្ទីរប្រឆាំងបទល្មើសក្រុង មានស្រីចំនួន៦នាក់ និង ប្រុសចំនួន៤នាក់។ មេខ្យល់ដែលនាំអោយមានការរលេងល្បែងស៊ីសងតាមអនឡាញនេះគឺលោក Nguyễn Tùng Khanh អាយុ៣០ឆ្នាំ រស់នៅក្នុងស្រុក Tân Sơn ខេត្ត Phú Thọ។ ក្នុងការវាយឆ្មក់ចាប់អ្នកលេងល្បែងស៊ីសងខុសច្បាប់់តាមអនឡាញនេះត្រូវបានធ្វើឡើងនៅលើទីតាំង១៦កន្លែងផ្សេងគ្នា ក្នុងប្រតិបត្តិការនេះប៉ូលិសរឹបអូសបានប្រាក់ជាង ៣០,០០០ ដុល្លារ ទូរស័ព្ទចំនួន២៤គ្រឿង និងកុំព្យូទ័រយួរដៃចំនួន២គ្រឿង។ តាមរបាយការណ៍ប៉ូលិសបានអោយដឹងថា ការលេងភ្នាល់តាមអនឡាញនេះត្រូវបានបង្កើតឡើងតាំងពីខែមីនា ឆ្នាំមុនមកម្លេះ វាមានទីតាំងនៅតំបន់មួយចំនួននៃខេត្តភាគខាងជើងប្រទេសនេះ៕ អត្ថបទ
May 18, 2018 - កីឡា
ក្លឹបតោខៀវ Chelsea ដាក់ឈ្មោះខ្សែបម្រើប្រយុទ្ធ Anthony Martial របស់ក្លឹបបិសាចក្រហម Manchester United ទៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ក្លឹបដែលត្រៀមទិញនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ក្លឹបតោខៀវ Chelsea កំពុងសម្លឹងមើលការចុះហត្ថលេខានាំយកកីឡាករដែលមានសមត្ថភាពខ្ពស់និងមានសក្ដានុពលមកកាន់ក្លឹបនៅក្នុងរដូវកាលក្រោយ ដើម្បីពង្រឹងក្រុមឡើងវិញ ក្រោយពេលក្លឹបតោខៀវ Chelsea បានត្រឹមចំណាត់ថ្នាក់លេខ 5 នៅក្នុងរដូវកាលនេះហើយធ្លាក់ទៅលេងពានរង្វាន់ Europa League នៅក្នុងរដូវកាលក្រោយ។ ក្លឹបតោខៀវ Chelsea បានដាក់គោលដៅសំខាន់មួយទៅលើខ្សែបម្រើប្រយុទ្ធ Anthony Martial របស់ក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីក្លឹប Manchester United មានគម្រោងលក់ខ្សែបម្រើសញ្ជាតិបារាំងរូបនេះនៅក្នុងពេលបញ្ចប់រដូវកាលខាងមុខ។ នៅក្នុងរដូវកាលនេះខ្សែបម្រើប្រយុទ្ធ Anthony
May 18, 2018 - អន្តរជាតិ
ស្លាកស្នាមនៃសង្វារគឺតែងតែកើតមានឡើងចំពោះមនុស្សគ្រប់រូប ដែលមានមួយភាពតូចប៉ុណ្ណោះដែលមិនមានកើតសង្វារនេះ។ ជាទូទៅស្នាមសង្វារកើតនៅលើពោះ, ដើមទ្រូង, ដៃ ជើង និងគូទជាដើម។ ការកើតឡើងនេះគឺកើតនៅពេលដែលយើងធាត់ពេក, អរម៉ូនមានការប្រែប្រួល ជាពិសេសចំពោះស្រ្ដីមានផ្ទៃពោះ ក្នុងនោះផងដែរសង្វារមានច្រើនប្រភេទប៉ុន្ដែដែលយើងកត់សម្គាល់ឃើញថាមានតែ ២ប្រភេទប៉ុណ្ណោះដែលនារីជាច្រើនជួបប្រទះគឺសង្វារពណ៌ក្រហម និងពណ៌ស។ ខាងក្រោមនេះគឺជាភាពខុសគ្នារវាងសង្វារពណ៌ក្រហម និងពណ៌ស ដែលនារីៗគួរតែយល់ដឹង៖ ១. សង្វារពណ៌ក្រហម៖ ស្នាមពណ៌ក្រហមគឺជាសញ្ញាណនៃការកើតឡើងនៅដំណាក់កាលដំបូង ដែលវាចេញពណ៌ក្រហមគឺជាស្នាមនៃសរសៃនៃឈាម ដែលលោកអ្នកអាចងាយនឹងធ្វើការព្យាបាលដោយគ្រាន់យកកូឡូជេនមកលាបនៅលើស្បែកពោះ រឺក៏អ្នកអាចទៅធ្វើការបាញ់រស្មី ដែលវាមានប្រសិទ្ធភាពខ្ពស់និងជួយឲ្យបាត់ស្លាកស្នាមម្ដងបន្ដិចៗ។ ២. សង្វារពណ៌ស៖ គឺជាស្លាកស្នាមដែលបញ្ជាក់ពីរយៈពេលដ៏យូរ ដោយវាមានករពិបាកនៅក្នុងការព្យាបាលឲ្យបាត់ ហើយក៏ពុំទាន់មានការព្យាបាលណាដែលល្អឥតខ្ចោះសម្រាប់បំបាត់ស្លាកស្នាមសង្វារពណ៌សនេះផងដែរ។ ដោយសារតែសង្វារពណ៌ស គឺជាសង្វារមួយដែលជាប់នៅស្បែកពោះរបស់យើងជាយូរ ដែលធ្វើឲ្យលំបាកក្នុងការព្យាបាល៕ អត្ថបទ៖ Sai ប្រភព៖timesofindia
May 18, 2018 - អន្តរជាតិ
ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមមានការការពារមិនអោយប្រជាកសិកររបស់ខ្លួនប្រើប្រាស់សារធាតុគីមីលើសកំរិតទៅលើរុក្ខជាតិ តែយ៉ាងណាការប្រើប្រាស់សារធាតុទាំងនេះនៅតែបន្តកើតមាន។ កាលពីព្រឹកថ្ងៃនេះក្រសួងកសិកម្មរបស់វៀតណាមបានធ្វើការដុតបំផ្ញាញផលិតផលជំនួយផ្លែនិងការពាររុក្ខជាតិជាង៣តោនដែលនាំចូលមកពីប្រទេសចិន ដែលមានដូចជា ថ្នាំកណ្តុរ ថ្នាំសម្លាប់សត្វល្អិត ថ្នាំស្មៅ និង ថ្នាំជំនួយផ្លែផ្កា។ ដំណើរការដុតបំផ្ញាញផលិតផលទាំងនេះត្រូវបានគេធ្វើឡើងយ៉ាងតឹងរឹងបំផុត នៅក្នុងនាយកដ្ឋាននៃក្រសួងកសិកម្មតែម្តង ផលិតផលដែលត្រូវយកមកដុតបំផ្ញាញនេះត្រូវគេទទួលស្គាល់ថាជាប្រភេទថ្នាំដែលមានសារធាតុគីមីខ្លាំងលើសកំរិត។ លោក Hoang Van Son អនុប្រធានមន្ទីរឃុំឃាំងខេត្ត Lạng Sơn បាននិយាយថា ការនាំចូលផលិតផលទាំងអស់នេះមានលក្ខណៈស្មុគ្រស្មាញពិបាកនឹងបង្ក្រាបអស់ខ្លាំងណាស់។ អ្នកនាំចូលបាន យក វាមកបែងចែកជាកញ្ចក់តូចៗលក់បន្តទៅអោយឈ្មួញលក់ដូតាមផ្សារតូចៗដែលគេចផុតពីការគ្រប់គ្រងរបស់រដ្ឋាភិបាល។ ស្ថិតក្រេមការចុះទៅបង្រ្កាបជាង៥២០ករណី បូករួមជាមួយការឃ្លាំមើលតាមទីផ្សារជាង១០៥ករណីទៀត ទើបអាចប្រមូលបានផលិតផលការពាររឺជំនួយរុក្ខជាតិខុសច្បាប់ជាង៣តោននេះមកដុតបំផ្ញាញចោល៕ អត្ថបទ ៖ Mali ប្រភព ៖ vietnamnews
May 18, 2018









