Khmernote Media
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ស្រ្តីវ័យក្មេងម្នាក់ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យទាំងមានកូនកាំបិតតូចមួយជាប់នៅលើផ្ទៃមុខរបស់នាង ដែលហេតុការណ៍នេះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនចាប់អារម្មណ៍ និងតក់ស្លុតជាខ្លាំង។ ស្ត្រីរងគ្រោះមានអាយុ១៩ឆ្នាំ មានមុខរបរជាជំនួយការក្នុងហាងលក់ឥវ៉ាន់មួយកន្លែងក្នុងទីក្រុង Bukit Tengah ប្រទេសម៉ាឡេស៊ី។ ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនាងបានចេញពីធ្វើការរៀងុយប់បន្តិច និងបានដើរទៅផ្ទះវិញតែម្នាក់ឯង។ ខណៈកំពុងតែដើរត្រលប់ទៅផ្ទះវិញនោះគឺនៅម៉ោង ៩ និង ៣០នាទីយប់ ស្រាប់តែមានចោរម្នាក់មកប្លន់យកលុយពីនាង ហើយនៅពេលដែលនាងព្យាយាមរត់គេច ចោររូបនោះបានយកកាំបិតចាក់ចំផ្ទៃមុខរបស់នាងតែម្តង។ ក្រោយកើតហេតុនាងត្រូវបានប៉ូលិសជួយបញ្ចូនទៅកាន់មន្ទីរពេទ្យ ហើយពេលនេះខាងប៉ូលិសកំពុងតាមចាប់ខ្លួនចោររូបនោះហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    May 16, 2018
  • អន្តរជាតិ

    ការ Make Up​ ស្រាលៗតាមបែបនារីកូរ៉េកំពុងតែទទួលបានការពេញនិយមជាខ្លាំង ព្រោះថានារីគិតថាការធ្វើបែបនេះគឺមានភាពស្រស់ស្អាត ជាពិសេសទទួលបានទំនុកចិត្តនៅពេលដែលពួកគេទៅក្រៅម្ដងៗ។ ប៉ុន្ដែនារីមួយចំនួនពុំដឹងទេថាត្រូវធ្វើយ៉ាងណាទើបបានស្រស់ស្អាតបែបធម្មជាតិទាំងនេះ អស់បារម្ភទៀតហើយដោយអ្នកគ្រាន់តែអនុវត្តន៍នូវវិធីងាយៗទាំងនេះ៖ ១. មុនដំបូងអ្នកគួរតែជ្រើសរើសយកពណ៌ដែលសមជាមួយនឹងមុខរបស់អ្នក ប៉ុន្ដែពណ៌ដែលពេញនិយមនោះគឺពណ៌ទឹកក្រូច, ផ្កាឈូក, ក្រហម និងពណ៌ត្នោត។ នៅពេលដែលអ្នករើសពណ៌បានហើយ អ្នកគ្រាន់តែយកមកលាបនៅផ្នែកខាងក្នុងសើរៗ អ្នកគួរតែជៀសវាងការលាបពេញមួយផ្ទៃបបូរទាំងមូល។ ២. នៅពេលដែលអ្នកលាបបបូរមាត់ផ្ទៃខាងក្នុងរួចហើយ អ្នកគួរតែប្រើសម្រាមដៃ រឺក៏ជក់យកមកលាបខាងក្រៅតិចៗឲ្យចេញជាស្រមោលដើម្បីបំបែកសាច់ក្រែមកុំឲ្យមានពណ៌ដិតពេក។ ៣. ជាចុងក្រោយអ្នកអាចបន្ថែមជាមួយនឹងក្រែមរលូង រឺក៏ផ្សេងតាមដែលអ្នកចូលចិត្ត បន្ទាប់មកអ្នកផ្អិបបបូរមាត់ចូលគ្នាដើម្បីឲ្យវាចូលបានស្អាតល្អ។ ចង់ដឹងថាយ៉ាងណានារីៗគួរតែសាកល្បងអនុវត្តន៍ទាំងអស់គ្នា៕ អត្ថបទ៖ Sai ប្រភព៖mthai

    May 16, 2018
  • បច្ចេកវិទ្យា

    ជាការពិតណាស់ Apple Watch ត្រូវបានគេស្គាល់ថា ជាឧបករណ៍បន្ថែមសម្រាប់ការប្រើប្រាស់ជាមួយ iPhone។ ដោយឡែក ផលិតផលនេះមានទំហំតូចប៉ុននាឡិកាប៉ុណ្ណោះ ហើយតម្រូវឲ្យពាក់ជាប់នឹងដៃ ប៉ុន្ដែវាបានផ្ដល់ជូនអ្នកប្រើប្រាស់នូវមុខងារជាច្រើនដូចជា Siri និងអ៊ីនថឺណេតជាដើម។ ស្របពេលជាមួយនឹង Apple Watch មានភ្ជាប់មកជាមួយនឹងមុខងារជាច្រើនសន្ធឹកសន្ធាប់ អ្នកប្រើប្រាស់ភាគច្រើនអាចនឹងមិនដែលបានដឹងសោះទាក់ទងទៅនឹងមុខងារពិសេស 14ចំណុចទៀតដែលនាឡិកាឆ្លាតវ័យនេះមាន។ 1/ ថតអេក្រង់ លោកអ្នកអាចនឹងមិនដឹងថា Apple Watch គឺអាចថតអេក្រង់បាន ប៉ុន្ដែតម្រូវឲ្យបើកមុខងារនេះជាមុនសិន។ ដើម្បីធ្វើវាសូមចូលទៅកាន់៖ – Watch App នៅលើ iPhone រួចយកពាក្យថា General – រកមើលមីនុយ

    May 16, 2018
  • អន្តរជាតិ

    ឥណ្ឌា៖ ទារកអាយុ១០ខែម្នាក់បានរបូតធ្លាក់ចេញពីដៃរបស់ម្តាយ ខណៈម្តាយកំពុងតែបីទារករូបនោះនៅក្នុងដៃ ហើយព្យាយាមថតរូប Selfie ពេលដើរឡើងលើជណ្ដើរយន្ត។ ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងនៅក្នុងក្រុង Ganganagar រដ្ឋ Rajasthan ប្រទេសឥណ្ឌា។ តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ទារកនោះបានធ្លាក់ចេញពីជណ្ដើរចុះទៅក្រោម ហើយបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័។ នេះជាមេរៀនមួយសម្រាប់អ្នកម្តាយគ្រប់រូបដែល ស្រលាញ់ការថតរូប Selfie ខ្លាំងពេករហូតភ្លេចគិតពីសុវត្ថិភាពរបស់កូនតូចដែលកំពុងនៅក្នុងដៃ។ សូមអញ្ជើញប្រិយមិត្តទស្សនា វីដេអូនៃហេតុការណ៍នេះដូចខាងក្រោម៖ https://www.youtube.com/watch?v=ahnQ8m17scU អត្ថបទ៖ ភក្តី ប្រភព៖ CGTN

    May 16, 2018
  • អន្តរជាតិ

    កូរ៉េខាងជើងបានលុបចោលការប្រជុំពិភាក្សាជាមួយនឹងកូរ៉េខាងត្បូង ហើយថែមទាំងគំរាមលុបចោលការជួបប្រជុំពិភាក្សា ជាមួយនឹងអាមេរិកទៀតផង ដោយសារតែបញ្ហាអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជាមួយគ្នា នេះបើតាមការរាយការណ៍របស់ប្រពន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង។ ទីក្រុងព្យុងយ៉ាងបានធ្វើការលុបចោលការប្រជុំពិភាក្សាខាងលើនេះ ក្រោមហេតុផលតែមួយគត់គឺ ដោយតែសារទៅក្រុងសេអ៊ូលនៅតែបន្តធ្វើការសមយុទ្ធយោធា (Max Thunder military) ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន។ សេចក្តីរាយការណ៍របស់ទីក្រុងព្យុងយ៉ាងក៏បានបន្ថែមថា ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូងនៅតែបន្ត ឥរិយាបថនេះទៀត សូម្បីតែជំនួបរវាងលោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ ជាមួយនឹងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងប្រទេសសឹង្ហបុរីក្នុងថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ ក៏ត្រូវលុបចោលផងដែរ។ មកទល់នឹងពេលនេះគេមិនទាន់ទទួលបានការឆ្លើយតបយ៉ាងណាពីសំណាក់កូរ៉េខាងត្បូងនៅឡើយទេ តែគេសង្ឃឹមថាទីក្រុងសេអ៊ូលនឹងមានឥរិយាបថសមស្របណាមួយ ដើម្បីរក្សាទំនាក់ទំនង និងសន្តិភាពជាមួយនឹងកូរ៉េខាងជើង៕ អត្ថបទ៖ ភក្តី ប្រភព៖ rt

    May 16, 2018
  • PR

    Kubota ដែលជាអ្នកនាំមុខគេខាងផ្នែកគ្រឿងយន្តកសិកម្មនៅកម្ពុជា ក៏ដូចជាទូទាំងតំបន់អាស៊ានតែងតែបានរៀបចំ មហាព្រឹត្តិការណ៍ ពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា ដ៏ធំបំផុតប្រចាំឆ្នាំ របស់ខ្លួន។ នេះគឺជាឆ្នាំទី៥ ហើយរឹតតែអស្ចារ្យជាងឆ្នាំមុនៗទៅទៀត នៅក្នុងឆ្នាំនេះ គូបូតា បានពង្រីកព្រឹត្តិការណ៍នេះរហូតដល់ទៅ ចំនូន ៨ ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ ពិសេសជាងនេះទៅទៀត គូបូតាក៏បាននាំមកនូវកម្មវិធីការប្រកួតប្រដាល់គុណខ្មែរដ៏ជក់ចិត្តសំរាប់បងប្អូនប្រជាកសិករទស្សនាកំសាន្តនៅក្នុងកម្មវិធីពិព័រណ៏នេះផងដែរ។ ជាក់ស្តែង កាលពីថ្ងៃទី ១០ ឧសភា ២០១៨ ព្រឹត្តការណ៏ទី១ (ក្នុងចំនោម ៨ព្រឹត្តការណ៏) នៃ ពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា នៅក្នុងឆ្នាំនេះបានរៀបចំនៅ ខេត្តតាកែវ។ លោក ឆាលើមឆៃ គិតទិបាន់ថន

    May 15, 2018
  • បច្ចេកវិទ្យា

    ខណៈការបង្ហាញជាផ្លូវការកាន់តែខិតជិតមកដល់ ស្រាប់តែពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយរូបរាងរបស់ OnePlus 6 ពេញអិនធើណេត ថែមទាំងលេចធ្លាយតម្លៃទៀតផង។ តាមរយៈរូបភាពដែលបានលេចធ្លាយនោះ គឺ OnePlus 6 មានផ្ទៃអេក្រង់លាតស្ទើរពេញផ្ទៃខាងមុខ ព្រមទាំងមានក្បាលឆកផងដែរ ចំណែកឯកន្លែងស្គែនក្រយ៉ៅដៃវិញត្រូវបានប្តូរទៅដាក់នៅខាងក្រោយវិញ នៅពីក្រោមកាមេរ៉ាភ្លោះបញ្ឈ២គ្រាប់។ តាមរយៈព័ត៌មានលេចធ្លាយបានឲ្យដឹងថា OnePlus 6 ម៉ូដែល 64GB នឹងមានតម្លៃប្រហែល 519 អឺរ៉ូ (ប្រហែល 620 ដុល្លារអាមេរិក) និងម៉ូដែល 128GB តម្លៃប្រហែល 569 អឺរ៉ូ (ប្រហែល 680 ដុល្លារអាមេរិក)

    May 15, 2018
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរនៅខេត្ត Yunnan ប្រទេសចិន បានប្រមូលសាច់ខូចគុណភាពយកទៅកប់ចោល ដើម្បីកុំឲ្យចរាចរនៅលើទីផ្សារខ្លាចប៉ះពាល់ដល់ប្រជាពលរដ្ឋ ប៉ុន្តែបែរជាប្រជាជននៅតំបន់នោះនាំគ្នាកាយយកសាច់ទាំងនោះមកលក់ទៅវិញ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទីក្រុង Jinping ស្ថិតក្នុងខេត្ត Yunnan ដែលស្ថិតនៅក្បែរព្រំដែនប្រទេសវៀតណាមនោះ ជាកន្លែងដែលរត់ពន្ធខុសច្បាប់សាច់យ៉ាងច្រើន។ មន្ត្រីប៉ូលិសនៅទីនោះបានឲ្យដឹងថា ពេលខ្លះពួកគាត់ចាប់អ្នករត់ពន្ធខុសច្បាប់ទាំងនោះ ដែលតែងតែយកសាច់គុណភាពអន់ និងខូច ដើម្បីនាំទៅប្រទេសវៀតណាម ហើយសាច់ខូចគុណភាពទាំងនោះបានមកពីប្រទេសអាមេរិក អាលឺម៉ង់ និងប្រេស៊ីល។ ពេលចាប់បានសាច់ខូចគុណភាពទាំងនោះ មន្ត្រីប៉ូលិសបានយកសាច់នោះទៅកប់នៅក្នុងរណ្តៅដី ដោយចាក់ស៊ីម៉ងត៍ក្រាលពីលើថែមទៀត ហើយការធ្វើបែបនេះ ដោយសារតែកន្លងទៅធ្លាប់មានប្រជាជននៅតំបន់នោះជាច្រើនបាននាំគ្នាមកជីកកាប់គាស់រណ្តៅ ដើម្បីយកសាច់ខូចគុណភាពនោះចេញ។ គេមិនបានដឹងច្បាស់ទេថា តើសាច់ ដែលគេកាយយកចេញពីរណ្តៅទាំងអស់នោះ យកទៅណាឡើយ។ បើតាមទំនង សាច់ទាំងនោះប្រហែលជាយកទៅលក់ឲ្យរោងចក្រសាច់នៅតាមជនបទ

    May 15, 2018
  • អន្តរជាតិ

    នីហ្សេរីយ៉ា៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ក្នុងប្រទេសនីហ្សេរីយ៉ាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម បន្ទាប់ពីគាត់ស្លៀកពាក់ឯកសណ្ឋានស្អាតៗដូចជាប្រធានក្រុមហ៊ុនអីចឹង ដើម្បីទៅរត់ម៉ូតូកង់បី។ បុរសសង្ហារូបនេះត្រូវបានគេ ស្គាល់ថាមានឈ្មោះ Kele napep និងមានអាយុប្រមាណជា៣០ឆ្នាំ។ តាមរយៈបណ្តាញសង្គម Instagram របស់គាត់ បុរសអ្នករត់ម៉ូតូកង់បីរូបនេះបានឲ្យដឹងថា គាត់ស្រលាញ់ការងាររបស់គាត់ជាខ្លាំង ហើយការងាររបស់គាត់ត្រូវការទំនាក់ទំនង ជាមួយនឹងមនុស្សគ្រប់ប្រភេទ ដូចនេះហើយទើបគាត់ស្លៀកពាក់ដូចនេះដើម្បីផ្តល់ការចាប់អារម្មណ៍ និងទំនុកចិត្តក្នុងការទំនាក់ ទំនងជាមួយនឹងអតិថិជនរបស់គាត់។ សូមអញ្ជើញប្រិយមិត្តទស្សនារូ​បភាពបុរសអ្នករត់ម៉ូតូកង់បីរូបនេះ ដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ gossipmill

    May 15, 2018
  • កីឡា

    ក្រុមហ៊ុនស្រាបៀរ GANZBERG បានយកមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ មេដាយមាសដែលខ្លួនបានឈ្នះ ពីស្ថាប័នកំពូល MONDE SELECTION មកដាក់បង្ហាញជូនសាធារណៈជន នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT កាលពីយប់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាស និង កំពូលតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក គឺលោក Matteo ម្ចាស់បទ PANAMA បង្កអោយមានបរិយាកាសសប្បាយរីករាយយ៉ាងខ្លាំង។ នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើមនេះគេសង្កេតឃើញថាមានទស្សនិករាប់ម៉ឺននាក់បានចូលរួមទស្សនាយ៉ាងច្រើនកុះករ មិនចាញ់ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG UBER COUNTDOWN FESTIVAL ប៉ុន្មាននោះទេ។ ភាពសប្បាយរីករាយដោយមានវត្តមានតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក Matteo

    May 14, 2018