- Khmernote Media
- អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីពណ៌សម្លៀកបំពាក់ចំនួន ១១ ដែលផ្ដល់អត្ថន័យខុសៗគ្នា ហើយឆ្លុះបញ្ចាំងនូវបុគ្គលិកលក្ខណៈរបស់អ្នកដែលចូលចិត្តស្លៀកពាក់វា ៖ ១១. ពណ៌ខ្មៅ ៖ យោងតាមការស្រាវជ្រាវជាច្រើនក្នុងផ្នែកចិត្តវិទ្យា ឬចិត្តវិជ្ជាបានឲ្យដឹងថា ពណ៌ខ្មៅ គឺចង្អុលបង្ហាញពីកិត្យានុភាព អំណាច ភាពរឹងមាំ ម៊ឺងម៉ាត់ និងមានប្រាជ្ញាវាងវៃ ឬការយល់ដឹង។ ដូច្នេះទើបសាកលវិទ្យាល័យជាច្រើននៅអឺរ៉ុបជ្រើសយកពណ៌ខ្មៅ ជាពណ៌នៃសម្លៀកបំពាក់ទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា។ មនុស្សដែលចូលចិត្តស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅ គឺជាមនុស្សមាន មហិច្ឆតា គោលបំណង ទិសដៅច្បាស់លាស់ ប៉ុន្តែក៏ឆាប់រំភើប ឬរំជួលចិត្តផងដែរ។ ពួកគេជាមនុស្សមានមនោសញ្ចេតនាខ្ពស់ ហើយងាយនឹងឆាប់រំភើបណាស់ បើទោះបីជាពួកគេព្យាយាមលាក់ ឬទប់អារម្មណ៍នេះក៏ដោយ។ អត្តចរិត ឬបុគ្គលិកលក្ខណៈពិតប្រាកដរបស់អ្នកដទៃ ឬមនុស្សណាម្នាក់ គឺសំខាន់បំផុតសម្រាប់ពួកគេ។ ១០. ពណ៌ត្នោត ៖ ពណ៌ត្នោត គឺជាពណ៌នៃផែនដី។ វាជាពណ៌នៃអ្វីមួយដែលអាចពឹងពាក់ ឬទុកចិត្តលើបាន រឹងមាំ និងមានស្ថិរភាព។ នេះជាអ្វីដែលអ្នកដទៃយល់ឃើញចំពោះអ្នកដែលឧស្សាហ៍ស្លៀកពាក់សម្លៀកបំពាក់ពណ៌ត្នោត។ អ្នកដែលចូលចិត្តស្លៀកពាក់ពណ៌ត្នោត គឺជាមនុស្សមានគំនិតបុរាណបន្តិច ប៉ុន្តែចេះគោរពចាស់ទុំ អាចពឹងពាក់បាន ឆ្លាតវៃ ចេះពិចារណាត្រឹមត្រូវច្បាស់លាស់ ហើយតែងតែស្វែងរកនូវភាពស្ងប់សុខ ឬសន្តិភាព ស្ថិរភាព និងភាពរឹងមាំ ក្នុងរឿងគ្រប់យ៉ាង។ ៩. ពណ៌ខៀវ ៖ អ្នកសារព័ត៌មាន និងចិត្តវិទូ Lisa Johnson Mandell បានសរសេរថា “ពណ៌ខៀវ គឺជាពណ៌ដ៏ល្អបំផុតសម្រាប់ពាក់នៅពេលអ្នកមានកិច្ចសម្ភាសន៍ណាមួយ ក៏ព្រោះវាអាចនឹងឲ្យផ្ដល់នូវទំនុកចិត្ត និងភាពជឿជាក់។ ដូច្នេះហើយទើបឯកសណ្ឋានការងារភាគច្រើនមានពណ៌ខៀវ។” អ្នកវិទ្យាសាស្ត្រជាច្រើននៃសាកលវិទ្យាល័យ British Columbia បានធ្វើការសិក្សាស្រាវជ្រាវអំពីឥទ្ធិពលនៃពណ៌ ហើយពួកគេបានរកឃើញថា ស្រមោលពណ៌ខៀវដិតមានឥទ្ធិពលនៃភាពស្ងប់ស្ងាត់មិនឆេវឆាវ។ មនុស្សភាគច្រើនមានទំនោរផ្សារភ្ជាប់ពណ៌ខៀវជាមួយនឹងភាពឆ្លាតវៃ គួរឲ្យទុកចិត្តបាន មានសមត្ថភាព និងភាពស្ងប់ស្ងាត់។ ជាញឹកញយសម្លៀកបំពាក់ពណ៌ខៀវតែងត្រូវបានជ្រើសរើស ដោយអ្នកដែលមានសណ្ដានចិត្តល្អ សណ្ដោសប្រណី សុភាព រួសរាយ និងពូកែអៀន។ អ្នកចិត្តវិជ្ជាជាច្រើនក៏បាននិយាយឲ្យដឹងផងដែរថា មនុស្សម្នាក់ដែលស្លៀកពាក់សម្លៀកបំពាក់ពណ៌ខៀវនឹងក្លាយជាឪពុកម្ដាយដ៏ល្អ ឬបុគ្គលិកគំរូ។ ភាពស្ងប់ស្ងាត់ និងម៊ឺងម៉ាត់ គឺជាគុណសម្បត្តិទូទៅបំផុតនៃមនុស្សដែលចូលចិត្តសម្លៀកបំពាក់ពណ៌ខៀវ។ ៨. ពណ៌បៃតង ៖ អ្នកវិទ្យាសាស្រ្តជាច្រើនមកពីសាកលវិទ្យាល័យ Amsterdam បាននិយាយថា ពណ៌បៃតងជាពណ៌នៃអារម្មណ៍ល្អទាំងក្នុងខ្លួន និងខាងក្រៅ ឬអ្វីៗដែលនៅជុំវិញអ្នក។ អ្នកដែលចូលចិត្តសម្លៀកបំពាក់ពណ៌បៃតង គឺជាមនុស្សសកម្ម រស់នៅដោយបើកចំហរ ហើយពួកគេតែងតែរស់នៅក្នុងតំបន់ល្អ និងមានស្ថិរភាពហរិញ្ញវត្ថុ។ ពួកគេជាមនុស្សពូកែយកចិត្តទុកដាក់ និងមានចិត្តល្អទន់ភ្លន់។ ៧. ពណ៌ស្វាយ ៖ នាសម័យបច្ចុប្បន្ន ពណ៌ស្វាយ គឺជាពណ៌សំដៅដល់ភាពច្នៃប្រឌិត មុះមុត វាងវៃ និងការស្រឡាញ់សិល្បៈ។ យោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា អ្នកដែលស្លៀកពាក់សម្លៀកបំពាក់ពណ៌ស្វាយ គឺជាមនុស្សមានមនោសញ្ចេតនា និងឆាប់រំជើបរំជួលអារម្មណ៍។ ពួកគេជាមនុស្សរវើរវាយ ឆាប់រំជើបរំជួល និងជឿលើអភិនីហា ឬអព្ភូតហេតុ។ ចំពោះការស្មាន ឬព្យាយាមយល់ និងទាក់ទងជាមួយអ្នកដែលចូលចិត្តសម្លៀកបំពាក់ពណ៌ស្វាយ គឺអាចជារឿងដែលពិបាក និងស្រួលក្នុងពេលតែមួយ។ ៦. ពណ៌ក្រហម ៖ ពណ៌ក្រហម គឺបញ្ចាក់ពីថាមពល អំណាច ភាពគួរឲ្យទាក់ទាញ និងភាពរំភើប។ អ្នកចិត្តវិទូជាច្រើនមកពីសកលវិទ្យាល័យ Rochester បានធ្វើការស្រាវជ្រាវរកឃើញថា បុរស គឺមានការចាប់អារម្មណ៍លើនារីដែលស្លៀកពាក់ពណ៌ក្រហម។ ចំពោះអ្នកដែលចូលចិត្តស្លៀកពាក់សម្លៀកបំពាក់ពណ៌ក្រហម គឺជាមនុស្សរីករាយ ឆើតឆាយ ឆាប់រំភើប ចាប់អារម្មណ៍យកចិត្តទុកដាក់លើខ្លួនឯងបន្តិច ហើយក៏ឆាប់ញៀនជាមួយនឹងអ្វីមួយផងដែរ។ ៥. ពណ៌លឿង ៖ ជាពណ៌នៃសុភមង្គល ព្រះអាទិត្យ និងសំណើច។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ពណ៌លឿងបង្កើនការផលិតអ័រម៉ូនអារម្មណ៍ល្អ serotonin នៅក្នុងខួរក្បាល បង្កើនល្បឿននៃការរំលាយអាហារ និងផ្ដល់ឲ្យអារម្មណ៍នូវភាពប្រសើរឡើងជាងមុន ឬពេញចិត្តចំពោះអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញវា។ លើសពីនេះទៅទៀត ពណ៌លឿងបង្កើនការផ្ចង់ ឬប្រមូលផ្ដុំអារម្មណ៍ និងស្មារតី ដូច្នេះហើយទើបវាត្រូវបានគេប្រើជាញឹកញាប់លើ ផ្ទាំងផ្សព្វផ្សាយ ផ្លាកសញ្ញាចរាចរណ៍ និងខ្សែគំនូសតាមផ្លូវ។ អ្នកជំនាញជាច្រើននិយាយថា សម្លៀកបំពាក់ពណ៌លឿង គឺជាញឹកញយត្រូវបានប្រើប្រាស់ ឬស្លៀកពាក់ដោយមនុស្សដែលមានភាពសកម្ម រស់រវើក ពោរពេញដោយការច្នៃប្រឌិត ចូលចិត្តផ្សងព្រេង រុករកអ្វីដែលថ្មីៗ ពូកែស្រមើស្រមៃ។ ៤. ពណ៌ស ៖ ជានិមិត្តសញ្ញានៃ សេរីភាព ភាពបរិសុទ្ធ គ្មានកំហុស
May 9, 2018 - អន្តរជាតិ
ប្រទេសចិន ៖ កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមរបស់់ចិនកំពុងតែល្បីរឿងហាងអាហារសមុទ្រស្រស់ៗមួយកន្លែង ដែលធ្វើអោយភ្ញៀវដែលកំពុងអង្គុយបរិភោគសុខរត់ចេញពីតុ ព្រោះតែភ័យនឹងត្រីដែលហាងចម្អិនមិនទាន់ឆ្អិនល្អលោតពេញតុ ។ តាមប្រភពព័ត៌មានក្នុងស្រុករបស់ចិនបានអោយដឹងថា វីដេអូភ្ញៀវមួយក្រុមកំពុងតែបរិភោគអាហារសុខស្រាប់តែត្រីលោតចេញពីចានអាហារនេះកំពុងទទួលបានការចាប់អារម្មណ៍ច្រើនណាស់ពីបណ្តាលអ្នកប្រើប្រាស់បណ្តាញសង្គម។ តាមរយៈវីដេអូភ្ញៀវពីរនាក់បានរត់ចេញពីតុដោយសារតែមានការភ្ញាក់់ផ្អើលខ្លាំងពេកជាមួយហេតុការណ៍ស្មានមិនដល់នេះ ឯភ្ញៀវផ្សេងទៀតបានត្រឹមចំហមាត់បើកភ្នែកធំរកពេកអ្វីមកនិយាយមិនបាន។ ក្រោយពីបានឃើញវីដេអូមួយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមចិនខ្លះបានរិះគន់ និងដាក់ឈ្មោះអោយវាថា “zombie fish” មានអ្នកខ្លះទៀតបានបង្ហាញមតិថាត្រីនេះប្រហែលជាមិនទាន់ត្រូវបានគេចអ្អិនឆ្អិនល្អ ទើបធ្វើអោយផ្នែកខ្លះរបស់ត្រីកន្ត្រាក់ឡើងលោតចេញពីចានបែែបនេះ។ បើទោះបីជាមានការភ្ញាក់ពេញបណ្តាញសង្គមបែបនេះក៏ដោយតែមិនមាននរណាដឹងថាហាងនោះឈ្មោះអ្វីនៅឡើយទេ ដឹងត្រឹមតែវាជាហាងអាហារសមុត្រស្រស់ៗប៉ុណ្ណោះ៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបបទ ៖ Mali ប្រភព ៖ nextshark
May 9, 2018 - អន្តរជាតិ
គ្រឿងសំអាងជាមួយនឹងនារីគឺជាមិត្តភក្ដិសំលាញ់និងគ្នាដែលមិនអាចខ្វះបាន ព្រោះថាការតុបតតែងមុខគឺជាក្រោះការពារសម្រាប់នារីពេលចេញក្រៅម្ដងៗ។ ហេតុនេះគ្រឿងសំអាងទាំង ៥មុខដែលនារីខ្វះមិនបានគឺមានដូចជា៖ ១. ម៉្សៅស្អិត៖ វាជួយបិទបាំងស្នាមនៅលើស្បែកមុខ ជួយឲ្យផាត់ម៉្សៅឆាប់ចូលស្បែកមុខ ជាពិសេសវាជួយឲ្យឃើញស្បែកមុខរលូងស្អាត។ បើសិនជាអ្នកចង់ឲ្យចូលសាច់មុខល្អអ្នកគួរតែលាបវាឲ្យយូរ ដើម្បីឲ្យសព្វទៅក្នុងស្បែកមុខ កុំលាបវាឲ្យតែបាន។ ២. សម្រាប់គូសចិញ្ចើម៖ នេះជាផ្នែកមួយដ៏សំខាន់លើសពីនេះដើម្បីទទួលបានភាពទាក់ទាញ ក៏ដូចជាទទួលបានចិញ្ចើមស្អាតអ្នកគួរតែជ្រើសរើសសម្រាប់គូសចិញ្ចើមពណ៌ត្នោត ព្រោះវាស៊ីគ្នាជាមួយនឹងចិញ្ចើមរបស់អ្នក។ ៣. ការបែងចែកទម្រង់មុខ៖ តារាល្បី ក៏ដូចជាអ្នកផាត់មុខតែងតែធ្វើការបែងនៅក្នុងលាបមុខព្រោះដើម្បីទទួលបានទម្រង់មុខស្អាតក៏ដូចជាធ្វើឲ្យមុខរបស់យើងទទួលបានមុខ V ដែលនារីប្រាថ្នាចង់បាន។ ៤. គូល័រថ្ពាល់៖ គូល័រសម្រាប់ផាត់ថ្ពាល់មានសារៈសំខាន់ណាស់ព្រោះវាជួយបិទបាំងថ្គាមបានយ៉ាងល្អ ជាពិសេសសម្រាប់នារីដែលមានថ្គាមធំអ្នកគួរតែការប្រើប្រាស់គូល័រថ្ពាល់នេះ។ ៥. ក្រែមលាបមាត់៖ របស់ចុងក្រោយការតុបតែងមុខអ្វីដែលខ្វះមិនបានគឺក្រែមលាបមាត់ ដែលវាជួយឲ្យនារីកាន់តែមានភាពទាក់ទាញខ្លាំងឡើង។ ប៉ុន្ដែពណ៌ទាំងបីដែលជាទីពេញនិយមគឺពណ៌ត្នោត, ពណ៌ផ្កាឈូក និងពណ៌ក្រម៉ៅ៕
May 9, 2018 - បច្ចេកវិទ្យា
សម្រាប់ឧបករណ៍ Drone ដែលមនុស្សទូទៅកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន គឺអាចហោះបានត្រឹមរយៈពេល 10 ទៅ 20នាទីប៉ុណ្ណោះ ព្រោះវាពឹងផ្អែកលើថាមពលថ្ម មិនមែនសាំង។ ប៉ុន្ដែ ស្របពេលជាមួយគ្នានេះ យើងសង្កេតឃើញក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយបាននឹងកំពុងព្យាយាមកែប្រែបញ្ហានេះ ហើយបង្កើត Drone ថ្មីដែលជាឧបករណ៍នាថ្ងៃអនាគត។ ចំពោះក្រុមហ៊ុនដែលផ្ដួចផ្ដើមគំនិតនេះឡើងគឺមានឈ្មោះថា BAE System និង Prismatic ហើយនាពេលថ្មីៗនេះ ក្រុមហ៊ុនទាំងពីរបាននឹងកំពុងព្យាយាមអភិវឌ្ឍន៍លើបច្ចេកវិទ្យាខ្លួន និងបង្កើត Drone ថ្មីដែលមានឈ្មោះថា PHASA-35 ជាមួយនឹងសមត្ថភាពអាចហោះលើអាកាស និងទៅគ្រប់ទីកន្លែងបានក្នុងរយៈពេលរហូតដល់ទៅ 12ខែឯណោះ។ ជាការពិតណាស់ ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនេះជោគជ័យ តម្រូវការបច្ចេកវិទ្យាថាមពលថ្មគឺជារឿងដ៏ចាំបាច់មួយ។ ក្រៅពីនេះ ការគ្រប់គ្រងលើទម្ងន់ និងកម្ដៅពន្លឺព្រះអាទិត្យក៏ជារឿងសំខាន់ដែរ។
May 9, 2018 - អន្តរជាតិ
ប្រទេសជប៉ុន ៖ សត្វក្អែកដ៏ឆ្លាតមួយក្បាលបានធ្វើអោយមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមរបស់ជប៉ុន ដោយសារតែទង្វើរដ៏គួរអោយអស់សំណើចររបស់វាដែលព្យាយាមចង់ទិញសំបុត្ររថភ្លើង។ ម្ចាស់គណនីម្នាក់ដែលមានឈ្មោះ kinoshi42155049 ជាអ្នកបង្ហោះវីដេអូបង្ហាញពីសកម្មភាពសត្វក្អែកបានលួចក្រេឌីតកាតពីអ្នកដំណើរម្នាក់ដើម្បីយកទៅទិញសំបុត្ររថភ្លើងនោះ លើបណ្តាញ Twitter។ វីដេអូដែលមានរយៈពេលមិនទាំងដល់មួយនាទីផងនោះ បែរជាមានមនុស្សជាច្រើនមានការចាប់អារម្មណ៍ វីដេអូនេះត្រូវបានគេចូលមើលលរហូតដល់ជាង២.៨លានដងក្នុងរយៈពេលដ៏ខ្លី។ អ្វីដែលគួរអោយអស់សំណើចបំផុតនោះគឺដំបូងសត្វក្អែកនោះមិនដឹងថាធ្វើយ៉ាងណាអាចទិញសំបុត្ររថភ្លើងបានទេ ក្រោយពីតាមមើលមនុស្សមួយស្របក់វាក៏ដឹងថាត្រូវការក្រេឌីតកាតនោះទើបទិញបាន។ វាក៏បានទៅលួចយកក្រេឌីតកាតពីអ្នកដំណើរម្នាក់ដែលកំពុងឈរទិញសំបុត្ររថភ្លើងនៅទីនោះដែរ បន្ទាប់ពីបានមកវាព្យាយាមស៊កកាតនោះចូលទៅក្នុងម៉ាស៊ីនតែវានៅតែមិនដឹងពីវិធីចុចដើម្បីទទួលបានសំបុត្រនោះដដែល។ ជាមួយនឹងការហួសចិត្តផង អស់សំណើចផង ម្ចាស់កាតនោះបាននិយាយលួងវាអោយប្រគល់កាតមកអោយគាត់វិញ សត្វក្អែកដ៏ឆ្លាតនេះហាក់ស្តាប់បាន ក្រោយពីវាខំធ្វើគ្រប់យ៉ាងដើម្បីទទួលបានសំបុត្ររថភ្លើងតែមិនបាន វាក៏ព្រមប្រគល់កាតនោះអោយម្ចាស់ដើមវិញ៕ អត្ថបទ ៖ Mali ប្រភព ៖ nextshark
May 9, 2018 - អន្តរជាតិ
នារីគ្រប់រូបតែងតែប្រាថ្នាចង់បានគ្រួសារមួយដ៏កក់ក្ដៅ និងកាន់តែមានអារម្មណ៍ពិសេសនៅពេលដែលខ្លួនបានក្លាយទៅជាអ្នកម្ដាយមួយរូប។ ព្រោះថាវាគឺជាអារម្មណ៍មួយដែលរកពាក្យអ្វីមកនិយាយពុំបាន ខាងក្រោមនេះគឺជារូបភាពដែលនិយាយពីសកម្មភាពរបស់ម្ដាយនឹងកូន ដែលតែងតែជួបប្រទះជីវភាពប្រចាំថ្ងៃ៖ ១. អ្នកម្ដាយនៅតែបីកូនទោះបីជាកូនមានការធំធាត់យ៉ាងណាក្ដី ២. នៅថ្ងៃឈប់សម្រាក បាននៅជិតក្រុមគ្រួសារជាអារម្មណ៍មួយដ៏ពិសេស ៣. កូនៗតែងតែហៅអ្នកទៅលេងជាមួយ ៤. តែងតែបិទភ្នែករបស់កកូននៅពេលដែលមើលរឿងចំវគ្គមិនល្អ ៥. គូររូបលេងជាមួយនឹងកូន ៦. ពេលអាហារពេលព្រឹក អ្នកអាចយល់ពីភាសាកាយវិការទាំងដែលអ្នកមិនធ្លាប់ពីមុន ៧. កូនរបស់អ្នកតែងតែខ្លាចពេលទៅជួបពេទ្យម្ដងៗ ៨. កូនអ្នកតែងតែរកការងារឲ្យអ្នករវល់លើសដើម ៩. អ្នកមិនដែលបានគេងត្រឹមត្រូវនៅពេលមានកូននៅជិត ១០. នៅពេលកូនអ្នកចាប់ផ្ដើមមានធ្មេញអ្នកកាន់តែមានពេលសម្រាកកាន់តែតិច ១១. ស្វែងយលពីពិភពខាងក្រៅ ១២. អ្នកតែងតែមានអារម្មណ៍ស្រស់ស្រាយពេលបានចេញទៅខាងក្រៅជាមួយមនុស្សជាទីស្រលាញ់ ១៣. ការអោបជាប់ទ្រូងគឺជាកន្លែងដ៏កក់ក្ដៅបំផុតរបស់កូន ១៤.
May 9, 2018 - អន្តរជាតិ
យើងដឹងហើយថាសាពាង្គកាយរបស់យើងត្រូវការសារធាតុចិញ្ចឹមដើម្បីមកផ្គត់ផ្គង់នៅក្នុងរាងកាយ។ ហេតុនេះអ្នកគួរតែបរិភោគបន្លែ ផ្លែឈើណាដែលមានអត្ថប្រយោជន៍សម្រាប់រាងកាយអ្នក ប៉ុន្ដែអ្នកមិនដែលដឹងទេថាសូម្បីតែផ្លែចេកធម្មតាក៏មានអត្ថប្រយោជន៍ជាច្រើនបើសិនជាអ្នកញ៉ាំឲ្យបាន ២ផ្លែក្នុងមួយថ្ងៃ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង ១០ដែលអ្នកនឹងទទួលបានបើសិនជាអ្នកញ៉ាំវាបាន ២ផ្លែក្នុងមួយថ្ងៃ ដែលធ្វើបែបនេះជារៀងរាល់ថ្ងៃរហូតគ្រប់មួយខែនោះអ្នកនឹងទទួលបានលទ្ធផល៖ ១. ប្រព័ន្ធឈាម៖ ដោយចេកសម្បូរទៅដោយវីតាមីន B6 ដែលមានអត្ថប្រយោជន៍ជួយឲ្យប្រព័ន្ធឈាមរត់បានស្រួល។ ២. ជួយឲ្យអ្នកសម្រកទម្ងន់៖ បើសិនជាអ្នកបរិភោគចេកជាមួយនឹងទឹកដោះគោនោះអ្នកនឹងទទួលបានរាងដ៏ស្រស់ស្អាត។ ៣. ជួយព្យាបាលជំងឺទល់លាមក៖ ចេកគឺមានសារៈសំខាន់ដល់ពោះវៀនធំ ដើម្បីធ្វើឲ្យអ្នកជៀសចេញឆ្ងាយពីជំងឺទល់លាមក។ ៤. ភាពស្លេកស្លាំង៖ ចេកសមស្របសម្រាប់អ្នកដែលមានភាពស្លេកស្លាំង និងអស់កម្លាំងដោយសារតែវាត្រូវបានបំពេញជាតិដែកក្នុងរាងកាយបានគ្រប់គ្រាន់។ ៥. ជំងឺរាគមួល៖ សម្រាប់កុមារតូចៗ ឪពុកម្តាយតែងតែនាំគ្នាយកចេកទៅចម្អិនបន្ទាប់មកកិនវាងឲ្យម៉ត់ទើបយកទៅបញ្ចុកដល់កុមារ ដើម្បីជួយសម្រួលដល់ជំងឺរាគមួល។ ៦. ព្យាបាលអាការៈធីងធោង៖ អ្នកគ្រាន់តែយកចេកលាយជាមួយទឹកដោះគោ និងដាក់ទឹកឃ្មុំបន្ដិចលាយចូលគ្នាឲ្យសព្វ ដើម្បីមួយឲ្យអាការៈរបស់អ្នកធូរស្បើយ។ ហើយវាក៏អាចជួយឲ្យអ្នកស្វាំងពីស្រវឹងផងដែរ។ ៧.
May 9, 2018 - អន្តរជាតិ
វេជ្ជបណ្ឌិតជាច្រើនបានឲ្យដឹងថា អ្នកដែលចាប់អារម្មណ៍យកចិត្តទុកដាក់ខ្លាំងពេកចំពោះសុខភាពអាចកើតមានបញ្ហាមួយហៅថា hypochondria (ចេះតែព្រួយថាខ្លួនឯងមានជំងឺ)។ ទោះជាយ៉ាងណា គួរចាំក្នុងចិត្តថា ប្រសិនបើអ្នកមានអារម្មណ៍ស្រួលខ្លួន ឬមិនអីទេនោះអ្នក គឺមិនអីឡើយ! នៅក្នុងអត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីសញ្ញាសាមញ្ញមួយចំនួននៃសុខភាពល្អ យើងសង្ឃឹមថាវាអាចជួយកាត់បន្ថយអារម្មណ៍ភ័យព្រួយ ក៏ដូចជាភាពតានតឹងអំពីបញ្ហាសុខភាពរបស់អ្នកបានខ្លះ ៖ ១. អ្នកទទួលទានតែនៅពេលឃ្លាន ហើយមិនដែលទទួលទានច្រើនជ្រុលឡើយ។ ២. អ្នកមានរបបអាហារសុខភាពល្អ ៖ អ្នកទទួលទានអាហារឆ្ញាញ់ៗ និងប្លែកខុសៗពីគ្នា។ កុំកំណត់ ឬកម្រិតរបបអាហាររបស់អ្នក ដោយទទួលទានត្រឹមតែទ្រូងមាន់ និងបាយ ហើយក៏កុំទទួលទាន ចំណីអាហារ ភេសជ្ជៈដែលមានរសជាតិផ្អែម ឬស្ករ ច្រើនពេក ប្រសិនបើចង់រក្សាបាននូវសុខភាពល្អរឹងមាំ។ ៣. អ្នកទទួលទានតាមតម្រូវការនៃរាងកាយ ៖ មនុស្សម្នាក់ៗមាននូវតម្រូវការអាហារផ្ទាល់ខ្លួនផ្សេងៗពីគ្នា។ មិនមានរូបមន្តជាសកលណាមួយដែលអ្នកអាចប្រើដើម្បីគណនាកាឡូរីដែលអ្នកត្រូវការឡើយ។ អ្នកអាចទទួលទានត្រឹមតែបន្តិចបន្តួច ឬច្រើនជាងអ្នកដទៃហើយនៅតែចាត់ទុកថាជារឿងធម្មតា។ អ្វីដែលសំខាន់បំផុតនោះ គឺការស្តាប់តាមរាងកាយរបស់អ្នក និងព្យាយាមយល់ពីអ្វីដែលវាចង់បាន។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីជាការប្រសើរ ចូរទទួលទានឲ្យបានសមល្មម មិនច្រើន ឬតិចពេក
May 9, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ដោយសារតែការរកស៊ីក្នុងពេលបច្ចុប្បន្នមានការប្រកួតប្រជែងខ្លាំង អ្នករកស៊ីតែងតែរិះរកមធ្យោបាយអោយអតិថិជនពេញចិត្តនឹងសេវាកម្មខ្លួនតាមរយៈបើកសិទ្ធអោយអតិថិជនវាយតម្លៃផ្សេងលើសេវាកម្មខ្លួន។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលអ្នកបើកបរម្នាក់ទាញកាំបិតដេញកាប់អ្នកដំណើរបន្ទាប់ពីគេេធ្វើការវាយតម្លៃមិនល្អលើការបើកបររបស់គាត់។ ប្រភពដដែលបានអោយដឹងថាហេតុការណ៍នេះកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងទីក្រុង Zhaoqing ខេត្ត Guangdong ភាគអាគ្នេយ៍ប្រទេសចិន។ អ្នកបើកបរម្នាក់នេះមកពីក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវតាមអនឡាញ “Didi Chixung”។ តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថាអ្នកដំណើរដែលបានជិះរថយន្តរបស់អ្នកបើកបរចិត្តខ្លាំងម្នាក់នេះ បានធ្វើការវាយតម្លៃមិនល្អលើការបើកបររបស់គេទៅកាន់ក្រុមហ៊ុន។ បន្ទាប់ពីវាយតម្លៃហើយនោះអ្នកដំណើរបានព្យាយាមរត់ចេញយ៉ាងលឿនពីក្នុងរថយន្តនេះ តែអ្នកបើកបរម្នាក់នេះក៏បានទាញកាំបិតហើយដេញតាមអ្នកដំណើរម្នាក់នោះ។ គេគំរាមអ្នកដំណើរម្នាក់នេះអោយធ្វើការវាយតម្លៃល្អចំពោះគេវិញ ក្រោយពីបុរសម្នាក់ដំណោះរម្នាក់នោះព្រមធ្វើតាមទើបគេព្រមអោយបុរសនោះចាកចេញទៅ។ តែយ៉ាងណាប៉ូលិសបានឃាត់ខ្លួនអ្នកបើកបរម្នាក់នោះហើយ ដើម្បីធ្វើការស៊ើបអង្កេតលម្អិតលើករណីនេះ។ នេះមិនមែនជាលើកទីមួយនោះទេក្នុងប្រទេសចិន ដែលអតិថិជនរងការគំរាមនិងធ្វើបាបបន្ទាប់ពីធ្វើការវាយតម្លៃមិនល្អទៅលើសេវាកម្មរឺទំនិញ៕ អត្ថបទ ៖ Mali ប្រភព ៖ nextshark
May 9, 2018 - អន្តរជាតិ
ជំងឺទឹកនោមផ្អែមគឺជាប្រភេទជំងឺដែលសំងំនៅក្នុងខ្លួនយើងជាយូរឆ្នាំ ទើបវាបញ្ចេញអការៈឲ្យយើងបានដឹង។ ជំងឺនេះកើតឡើងដោយសារតែមានជាតិស្ករនៅក្នុងឈាមហួសកម្រិត ដែលវាអាចបណ្ដាឲ្យប៉ះពាល់ដល់ភ្នែករបស់អ្នកដោយវាធ្វើឲ្យហើម រឺក៏ជំងឺមួយដែលគេតែងនិយាយគឺទឹកដកក្នុងភ្នែក។ ប្រសិនបើអ្នកមិនមានវីធិបង្ការត្រឹមត្រូវទេនោះអាចបណ្ដាលឲ្យអ្នកពិបាកនៅក្នុងការព្យាបាលនៅថ្ងៃមុខ។ ហេតុនេះអ្នកត្រូវតែមានការព្យាបាលឲ្យបានល្អិតល្អន់ ដោយធ្វើការពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវ។ វិធីព្យាបាលភ្នែកដែលទទួលរងដោយជំងឺទឹកនោមផ្អែម៖ ១. អ្នកគួរតែបាញ់កាំរស្មីនៅផ្នែករ៉េទីន ដើម្បីកាត់បន្ថយឱកាសនៃការខូចនៃប្រស្រីភ្នែក ២. ការបាញ់ជេលចូលប្រស្រីភ្នែក ដើម្បីកាត់បន្ថយភាពហើមនៅត្រង់ចំណុចសំខាន់របស់រ៉េទីន ៣. រឺអ្នកគួរតែធ្វើការវះកាត់ប្រស្រីភ្នែក។ វិធីបង្ការដើម្បីកុំឲ្យជំងឺទឹកនោមផ្អែមរាលដាលដល់ភ្នែក៖ ១. អ្នកគួរតែតម្រិតជាតិគ្លុយកូសនៅក្នុងឈាមឲ្យបាននៅថេរគឺជាតិស្ករមិនគួរឲ្យលើសពី ៧%ទេ ២. អ្នកគួរតែតាមដានសម្ពាតឈាម និងជាតិខ្លាញ់នៅក្នុងឈាមឲ្យស្ថិតនៅកម្រិតមួយធម្មតាកុំឲ្យមានឡើងហួសកម្រិតពេក ៣. អ្នកគួរតែមានការណាត់ជួបជាមួយនឹងគ្រូពេទ្យឲ្យបានទៀងទាត់ យ៉ាងហោចណាស់ឲ្យបានម្ដងក្នុងមួយឆ្នាំដើម្បីសង្កេតមើលស្ថានភាពសុខភាពរបស់អ្នក៕ អត្ថបទ៖ Sai ប្រភព៖mthai
May 9, 2018









