Khmernote Media
  • PR

    ហាង Modestore បានរៀបចំពិធីជប់លៀង VIP Cocktail Party ពិសេសមួយដើម្បីអបអរការដាក់ដំណើរការសាកល្បងវេបសាយ www.modestore.asia ជាវេបសាយដែលមានលក់ផលិតផលប្រណីតៗហើយមានម៉ាកល្បីៗជាច្រើន ។ កម្មវិធីនេះបានធ្វើទ្បើងនៅថ្ងៃសៅរ៍ ទី 5 ខែ ឧសភា ឆ្នាំ 2018 នៅហាង Modestore ដែលមានទីតាំងលើផ្លូវលេខ 430 ជិតផ្សារទួលទំពូង។ ហាង Modestore ត្រូវបានបង្កើតទ្បើងជាផ្លូវការក្នុងចុងឆ្នាំ 2017 ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារសម្លៀកបំពាក់ទាន់សម័យសម្រាប់បុរស នារី និងកុមារ ដែលកំពុងតែមានការកើនទ្បើងជាលំដាប់។ ហាង Modestore បានធ្វើការសហការជាមួយហាងលក់ផលិតផលដ៏ល្បីៗនៅទីក្រុងទ្បុងដ៍ ប៉ារីស

    May 8, 2018
  • អន្តរជាតិ

    ស្ទាយសំពត់ខោប៊យ ក៏ដូចជាសំពត់ដែលមានឆែកពីខាងមុខកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់យុវវ័យសម័យថ្មី។ ដែលពួកគេភាគច្រើនតែងតែយកមកលេងស្ទាយបន្ថែមជាមួយនឹងអាវយឺត ក៏ដូចជាអាវក្រៅសាមញ្ញប៉ុន្ដែមានភាពទាក់ទាញអស់ទាស់។ ខាងក្រោមនេះគឺជាស្ទាយជាមួយនឹងសំពត់ដែលនារីកំពុងតែចាប់អារម្មណ៍៖   អត្ថបទ៖ Sai ប្រភព៖spiceee

    May 8, 2018
  • អន្តរជាតិ

    ចរន្តឈាមចុះខ្សោយ គឺបណ្ដាលមកពីមូលហេតុផ្សេងៗគ្នាជាច្រើន។ ប៉ុន្តែជំងឺទូទៅបំផុតនៃបញ្ហានេះ គឺជំងឺសសៃឈាមអាកទែ និងជំងឺត្បៀតសសៃឈាមជើង (PAD)។ នៅពេលចរន្តឈាមចុះខ្សោយតែងបង្កផលប៉ះពាល់ភាគច្រើនទៅលើប្រអប់ដៃ ដៃ ប្រអប់ជើង និងជើង។ ខាងក្រោមជារោគសញ្ញាមួយចំនួនដែលនឹងលេចឡើងនៅពេលចរន្តឈាមក្នុងរាងកាយធ្លាក់ចុះខ្សោយ ហើយប្រសិនបើអ្នកជួបប្រទះនូវបញ្ហាទាំងនេះ ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យភ្លាម ក៏ព្រោះចរន្តឈាមខ្សោយអាចបណ្ដាលឲ្យកើតជំងឺធ្ងន់ធ្ងរគំរាមកំហែងដល់អាយុជីវិតដូចជា ជំងឺគាំងបេះដូង ជំងឺដាច់សសៃឈាមខួរក្បាល ជាដើម ៖ ១. ឈឺជើងខណៈពេលដើរ ៖ រោគសញ្ញាទូទៅបំផុតមួយនៃបញ្ហាចរន្តឈាមចុះខ្សោយ គឺការឈឺចាប់ ឬរមួលក្រពើនៃជើង ឬសាច់ដុំត្រគាក។ ការឈឺចាប់នឹងកើតមានឡើងខណៈពេលកំពុងដើរ ឬឡើងកាំជណ្ដើរ ឬសកម្មភាពរាងកាយស្រដៀងគ្នាមួយចំនួនផ្សេងទៀត ហើយស្ថានភាពបែបនេះត្រូវបានគេហៅថាជា ជំងឺត្បៀតសសៃឈាមជើង ដែលជារោគសញ្ញាមួយនៃជំងឺសសៃឈាមអាកទែ PAD ។ ២. ស្ពឹកស្រពន់

    May 8, 2018
  • PR

    (ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) បានចូលរួមក្នុងទិវាប្រារឰខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម និងបានបរិច្ចាគទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់ការកាត់បន្ថយភាពក្រីក្រ ការជួយសង្គ្រោះគ្រោះមហន្តរាយ ការថែទាំសុខភាព អភិវឌ្ឍន៍ការអប់រំ និងកិច្ចការសុខុមាលភាពសាធារណៈផ្សេងៗទៀត។ ក្នុងថ្ងៃនោះផងដែរ លោក Li Xiongwei អគ្គនាយកក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា) បានចូលរួមក្នុងកម្មវិធី និងជាតំណាងឱ្យក្រុមហ៊ុន ហួវៃ ក្នុងការបរិច្ចាគប្រាក់ចំនួន ២០ ម៉ឺនដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា។ នេះសរបញ្ជាក់អោយឃើញថា

    May 8, 2018
  • អន្តរជាតិ

    ប្រទេសថៃ ៖ កាលពីពេលថ្មីនេះហាងកាត់សក់និងថែរសម្ផស្សមួយកន្លែងក្នុងប្រទេសថៃមានភាពល្បីយ៉ាងខ្លាំងលើបណ្តាញសង្គម ក្រោយពីហាងនេះបានប្រើម៉ូដែលប្រុសសសង្ហាបង្ហាញសាច់ដុំធ្វើជាជាងធ្វើសក់អោយអតិថិជននារីៗ។ កាលពីដើមខែនេះហាង Sutteerak Hair Salon បានបង្កើតសាខាថ្មីមួួយទៀតដើម្បីផ្សព្វផ្សាយសាខាក្រោមម្ចាស់ហាងបានប្រើស្ទាយចាស់ដោយប្រើប្រាស់ម៉ូដែលប្រុសៗសង្ហាបង្ហាញសាច់ដុំទទួលអតិថិជន។ ម៉ូដែលប្រុសទាំងនេះត្រូវគេតម្រូវអោយដោះអាវបង្ហាញរាងរបស់ខ្លួន ហើយឈរនៅខាងមុខហាងដើម្បីទទួលអតិថិជន ពួកគេក៏ជាអ្នកកក់សក់អោយអតិថិជន​ទាំងអស់នោះ។ បន្ថែមលើនេះទៀតក្រោយពីគេកក់សក់ហើយ ម៉ូដែលសង្ហាៗទាំងនោះមានតួនាទីបីអតិថិជនទៅមុខដល់មុខផ្លាកយីហោរហាងដើម្បីថតរូបជាមួយពួកគេទៀតផង។ ជាមួយ​នឹង​​ការទទួលបានការបញ្ចុះតម្លៃជាង១០% និងការទទួលបានសេវាយ៉ាងកក់ក្តៅពីប្រុសសសង្ហាទាំងអស់នេះទៀតនោះ គេឃើញថាហាងមួយនេះទទួលបានអតិថិជនយ៉ាងច្រើន។ តាមប្រភពបានអោយដឹងថានេះគ្រាន់តែជាការប្រម៉ូសិនដំបូងរបស់ហាងនេះប៉ុណ្ណោះ ហាងមួយនេះមិនបានជួលម៉ូដែលទាំងអស់នេះអោយធ្វើបែបនេះរហូតនោះទេ។ ទោះជាយ៉ាងណាគេមើលឃើញថាការប្រម៉ូសិនបែបនេះកំពុងតែពេញនិយមបំផុុតក្នុងប្រទេសថៃ៕ អត្ថបទ ៖ Mali ប្រភព ៖ nextshark

    May 8, 2018
  • បច្ចេកវិទ្យា

    មួយចំនួនតូចនៃម្ចាស់របស់ iPhone 7 និង 7 Plus បានសម្ដែងការមិនពេញចិត្តទាក់ទងទៅនឹងកំណែអភិវឌ្ឍថ្មីនៃប្រព័ន្ធដំណើរការ iOS ដែលបណ្ដាលឲ្យការហៅចេញ ចូលទូរស័ព្ទ និងមុខងារ Facetime មិនអាចលឺសម្លេងបាន។ ទោះជាយ៉ាងណា យោងតាមគេហទំព័រ Mac Rumours បានបញ្ជាក់ថា ក្រុមហ៊ុន Apple កំពុងដោះស្រាយបញ្ហានេះហើយ។ ការបែកធ្លាយអ៊ីម៉ែលផ្ទៃក្នុងមួយរបស់ក្រុមហ៊ុន Apple បានសរសេរថា “អតិថិជនមួយចំនួន នឹងមិនសង្កេតឃើញមានប៊ូតុង Speaker ទៀតទេក្នុងកំឡុងពេលហៅចេញ ចូលទូរស័ព្ទ ហើយបញ្ហានេះ ក៏ដើម្បីការពារអ្នកប្រើប្រាស់ពីការបញ្ចេញសម្លេងរាល់ពេលហៅទូរស័ព្ទ រឺ FaceTime ផងដែរ។”

    May 8, 2018
  • អន្តរជាតិ

    ការធ្វើក្រចកគឺជារឿងមួយដែលនារីមិនអាចបញ្ឈប់បាន ព្រោះថាក្រចកគឺជាផ្នែកមួយដែលធ្វើឲ្យនារីកាន់តែមានទំនុកចិត្តមកលើខ្លួន។ ប៉ុន្ដែនារីមិនដឹងទេថាការធ្វើក្រចកញឹកញាប់ពេកអាចធ្វើឲ្យក្រចកអ្នកទន់ខ្សោយ ជាពិសេសការដែលអ្នកលាបជាមួយនឹងជេលដែលវាជាប់រយៈពេលយូរ។ ខាងក្រោមនេះគឺជាសញ្ញាទាំង ៣ដែលប្រាប់អ្នកថាក្រចករបស់អ្នកកំពុងតែជួបបញ្ហា៖ ១. ដំណាក់កាលដំបូង៖ តើក្រចករបស់តែងតែរហែក រឺក៏ងាយរបកមែនទេ? នេះគឺជាដំណាក់ដំបូងដែលប្រាប់ថាក្រចករបស់អ្នកកំពុងតែជួបបញ្ហា។ ហេតុនេះអ្នកគួរតែបញ្ឈប់នូវការលាបជេលពី ១ ទៅ២ខែ បន្ទាប់មកកាត់ក្រចកដែលខូចចេញ ដើម្បីជួយឲ្យក្រចកអ្នកវិលមកសភាពដើមវិញ។ ២. ក្រចកឡើងកោង៖ ប្រសិនជាក្រចករបស់អ្នកមានភាពទន់ កាច់ទៅតាមកំលាំងដៃរបស់អ្នកបាននោះ មានន័យថាក្រចករបស់អ្នកគឺកំពុងតែទទួលរងការខូចខ្លាំង។ ៣. បាត់ក្រឡាក្រចក៖ បញ្ហានេះបញ្ជាក់យ៉ាងច្បាស់ថាអ្នកត្រូវតែឈប់លាបក្រចកតទៅទៀត ទម្រាំតែក្រចករបស់អ្នកដុះមកប្រក្រតីឡើងវិញ៕ អត្ថបទ៖ Sai ប្រភព៖mthai

    May 8, 2018
  • បច្ចេកវិទ្យា

    យោងតាមគេហទំព័រ Entertainment Weekly បានលើកឡើងថា ក្រុមហ៊ុន Epic Games និង Marvel កំពុងសហការគ្នាបង្កើតជំនាន់ថ្មីនៃហ្គេម Fortnite ដែលមានចំណងជើងថា “Infinity Gauntlet Limited Time Mashup” ក្នុងគោលបំណងផ្ដល់ជូនអ្នកលេងនូវអ្វីដែលថ្មី ប៉ុន្ដែរបៀបនៃការលេងគឺនៅដដែល ពោលគឺមនុស្សរាប់រយនាក់នឹងត្រូវបានទម្លាក់ទៅក្នុងកោះមួយ រួចប្រយុទ្ធគ្នាដើម្បីស្វែងរកអ្នកឈ្នះតែម្នាក់គត់ (Victory Royale)។ គួរបញ្ជាក់ផងដែរថា ចំពោះភាពខុសគ្នាក្នុងការប្រយុទ្ធនាជំនាន់ហ្គេមថ្មីនេះគឺ Infinity Gauntlet នឹងបង្ហាញខ្លួននៅក្នុងផែនទី ហើយនរណាម្នាក់ដែលរកឃើញវាមុនគេ នឹងក្លាយទៅជា Thanos ដែលមានភ្ជាប់មកជាមួយនឹង Infinity Stones ទាំង6 ផងដែរ។ ទោះជាយ៉ាងណា

    May 8, 2018
  • PR

    នេះពិតជាប្លែកទៀតហើយសម្រាប់ការប្រគំតន្ត្រីក្នុងស្រុកដែលមិនធ្លាប់មានកន្លងមក ហើយលើកនេះពិតជាសប្បាយនិង ចម្លែកអារម្មណ៍ទៀតហើយជាមួយ BOOSTRONG ដែលតែងតែនាំយកភាពសប្បាយរីករាយថ្មីៗប្លែកៗជូនបងប្អូនយើង។ ហើយលើកនេះ ប៊ូសស្ត្រង បាននាំយកតារាចម្រៀងល្បីឈ្មោះ ម្ចាស់បទប៉ាណាម៉ា មកច្រៀងផ្ទាល់នៅខ្មែរយើង ព្រមទាំងនាំយកការសម្ដែងប្លែកជាច្រើនទៀតផង។ ជាមួយគ្នានេះដែរ ស្របពេលដែលការប្រគំតន្ត្រីជិតមកដល់ ប៊ូសស្ត្រងបានត្រៀមខ្លួននឹងរៀបចំការសម្ដែងជាច្រើនដែលពិសេសជាងគេនោះគឺ មនុស្សអាវភ្លើងLED រាំលើឆាកតន្ត្រី ប៉ាណាម៉ា។ ការសម្ដែងជាមួយអាវភ្លើង LED នេះគឺពិតជាប្លែកភ្នែកជាក់ជាមិនខានឡើយ។ យើងធ្លាប់តែឃើញការសម្ដែងបែបនេះនៅតែប្រទេសដែលរីកចម្រើនខ្លាំងតែប៉ុណ្ណោះហើយនិងនៅលើឆាកតន្ត្រីធំៗទើបមាន តែពេលនេះប្រទេសយើងក៏មិនចាញ់គេដែរ ដោយ BOOSTRONG តែងតែនាំយកអ្វីដែលល្អ ប្លែកៗហើយអ្វីដែលគេមានប្រទេសយើងក៏មានដែរ។ នេះច្បាស់ណាស់ហើយថាការប្រគំតន្ត្រី ប៉ាណាម៉ា ថ្ងៃទី12 ឧសភា ដែលនាំមកជួនជាពិសេសដោយភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង គឺពិតជាសប្បាយ កក្រើក

    May 8, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ក្នុងនាមជាអ្នកគ្រប់គ្រងម្នាក់គួរមានវវិធីសាស្រ្តល្អជាងការដាក់ទោសដោយហឹង្សារឺប្រមាថទៅលើបុគ្គលិករបស់់ខ្លួន ព្រោះវាមិនទៅជាទង្វើរដែលមិនសមគួរនឹងធ្វើទល់តែសោះ។ តាមប្រភពព័ត៌មានចិនបានចុះផ្សាយករណីមួយ ដែលអ្នកគ្រប់គ្រងស្រីម្នាក់ត្រូវបានគេរិះគន់ពេញបណ្តាញសង្គមក្រោយនាងបានប្រើប្រាស់ហហឹង្សាដាក់បុគ្គលិកក្រោមបង្គាប់ខ្លួន។ តាមរយៈវីដេអូដែលបង្ហោះក្នុងបណ្តាញសង្គម បានបង្ហាញពីសកម្មភាពស្រ្តីជាអ្នកគ្រប់គ្រងរូបនោះបានទះកំផ្លៀងបុគ្គលិកប្រុស៦នាក់ ថែមទាំងអោយពួកគេវានៅលើឥដ្ឋដូចសត្វធាតុទៀតផង។ ហេតុការណ៍នេះបានកើតឡើងក្នុងកំឡុងពេលបូកសរុបការងារក្នុងក្រុមហ៊ុនអចលនៈទ្រព្យមួយ ដែលមានទីតាំងនៅក្នុងទីក្រុង Yichang ខេត្ត Hubei។ អ្នកប្រើប្រាស់បណ្តាាញសង្គមប្រតិកម្មយ៉ាងខ្លាំងជាមួយនឹងទង្វើរដ៏ហួសហេតុមួយនេះ។ ក្រផោយពីរងការរិះគន់លោក Hu ត្រូវជាប្រធានក្រុហ៊ុនមួយនេះបានចេញមុខមបកស្រាយថា”បុគ្គលិកទាំង៦នាក់នេះមិនអាចសម្រេចផែនការបាន នៅពេលដែលអ្នកគ្រប់គ្រងស្រីរបស់យើងសួរថាតើពួកគេចង់បានការដាក់ទោសបែបណា? ពួកគេក៏ឆ្លើយថាទះកំផ្លៀង”។ ស្រ្តីអ្នកគ្រប់គ្រដែលមានឈ្មោះ Zhang បានចាកចេញពីការងារបណ្តោះអាសន្នបន្ទាប់ពីមានប្រតិកម្មប្រឆាំងខ្លាំងក្លាលើទង្វើរដែលនាងបានធ្វើនោះ៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ nextshark

    May 8, 2018