Khmernote Media
  • អន្តរជាតិ

    ជីវិតគូតែងមានការខ្វែងគំនិតជារឿងធម្មតា ប៉ុន្ដែបញ្ហាខ្លះអ្នកអាចគិតថាមិនជាបញ្ហាអ្វីតែនៅពេលដែលរស់នៅជាមួយគ្នាយូរទៅ អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាធុញនូវបញ្ហាទាំងនោះ។ ហេតុនេះកុំប្រញាប់ធ្វើការសម្រេចចិត្តពេក អ្នកគួរតែធ្វើការស្វែងយល់ពីគ្នាឲ្យបានល្អិតល្អន់ជាមុនសិន។ ខាងក្រោមនេះគឺជាទម្លាប់ដែលអាក្រក់របស់បុរសទាំង ៦ដែលនារីគួរតែជៀសចេញឲ្យឆ្ងាយ៖ ១. បុរសដែលមិនមានម្ចាស់ការលើខ្លួនឯង៖ បុរសប្រភេទនេះតែងតែត្រូវការ ការចាប់អារម្មណ៍ពីអ្នកដទៃជានិច្ចជាពិសេសជាប្រភេទមនុស្សដែលត្រូវការស្នេហាដែលឥតខ្ចោះសម្រាប់ខ្លួន។ ប៉ុន្ដែគេជាមនុស្សម្នាក់ដែលមិនទទួលកំហុសឡើយបើទោះបីជារូបគេជាអ្នកខុសក៏ដោយ ជាមនុស្សដែលគិតតែពីផលប្រយោជន៍ បើសិនជានារីជួបមនុស្សប្រុសប្រភេទនេះអ្នកគួរតែដើរចេញឲ្យឆ្ងាយ។ ២. បុរសដែលរ៉ូមែនទិចពេក៖ មានមនុស្សជាច្រើនដែលតែងតែស្រមៃចង់បានស្នេហាមួយដ៏រ៉ូមែនទិចប៉ុន្ដែអ្វីដែលពួកគេរំពឹងទុក វាមិនដែលបានសមបំណងរហូតនោះទេ។ ព្រោះថាបុរសប្រភេទនេះជាបុរសដែលស្រលាញ់ភាពឯករាជ្យរបស់ខ្លួន និងធ្វើឲ្យអ្នកពិបាកនៅក្នុងការចូលចុះទៅក្នុងពិភពរបស់គេ។ ៣. បុរសដែលគ្មានទំនុកចិត្តលើខ្លួនឯង៖ វាជារឿងធម្មតាដែលមនុស្សយើងពុំមានទំនុកចិត្តលើខ្លួនឯងនូវរឿងអ្វីមួយ ប៉ុន្ដែបើសិនជាអ្នកណាត់ជាមួយនឹងបុរសដែលមិនមានទំនុកចិត្តលខ្លួនឯង និងតែងតែសួរយោបល់ រឺក៏ការយល់ព្រមពីអ្នកគ្រប់រឿងនោះវាជាសញ្ញាណមួយដែលមិនល្អ ព្រោះថាចុងក្រោយអ្នកនឹងមានអារម្មណ៍ថាគ្រប់គ្រាន់ជាមួយនឹងបញ្ហាទាំងនេះ។ ៤. មនុស្សដែលអត្មានិយម៖ មនុស្សប្រភេទនេះគឺចាប់អារម្មណ៍ពីខ្លួនគេជាជាងគិតគូរអ្នកដទៃ ហើយរូបគេធ្វើអ្វីមួយក៏មិនដែលគិតគូរដល់អារម្មណ៍អ្នកដទៃដែរ។ នៅក្នុងករណីអ្នកជួបបញ្ហាគេនឹងមិនខ្វល់ជាមួយនឹងអ្នកឡើយ បើសិនជារឿងនោះមិនទាក់ទងជាមួយនឹងរឿងរបស់គេ។ ហេតុនេះបើសិនជាអ្នកមិនចង់មានការស្ដាយក្រោយនៅពេលខាងមុខទេនោះ

    May 7, 2018
  • អន្តរជាតិ

    ថៃ៖ ប្រជាជនថៃជាប្រជាជនមួយ ដែលមានការគោរពយ៉ាងខ្ជាប់ខ្ជួនជាមួយនឹង​ព្រះពុទ្ធ​សាសនា​ ការបំពានទៅលើអ្វីមួយ ដែលពាក់ព័ន្ធនឹងសាសនាត្រូវបានគេចាត់ទុកជា​រឿងមិនសមគួរ។ កាល​ពី​ពេល​ថ្មីៗនេះព័ត៌មានក្នងស្រុកដ៏ល្បីរបស់ថៃបានចុះផ្សាយករណី អ្នកទេសចរណ៍ជនជាតិអេស្ប៉ាញ​បាន​ធ្វើ​កា​រ​សុំទោសក្រោយពីបានប្រើឆ័ត្រយោងហោះលេងលើ​បរិវេណ​វត្តដ៏ល្បីនៅក្នុងប្រទេសនេះ។ លោក Victor Rodiguez បានត្រលប់ទៅវត្ត Phra That Lampang Luang នៅស្រុក Ko Kha កាលពីថ្ងៃសៅរ៍ ដើម្បី​សុំទោសពីទង្វើរខុស​ឆ្គង​របស់​​​ខ្លួនដែល​បាន​ធ្វើការកាលពីថ្ងៃសុក្រកន្លងទៅ។ គាត់បានសារភាពពីទង្វើរមិនសមរម្យរបស់ខ្លួន និងបានប្រាប់ថាមិនមានចេតនាក្នុងការប្រមាថ​កន្លែងជា​ទីគោរព​បូជាមួយនេះនោះទេ។ គួរបញ្ជាក់ឡើងវិញ​ដែលថា​កាលពីថ្ងៃសុក្រ លោក Victor Rodiguez បានធ្វើការហោះ​ហើរលេងដោយប្រើឆ័ត្រយោង(paramotor)នៅក្នុងបរិវេណវត្ត Phra That Lampang Luang គាត់ថែម​ទាំង​បាន​ហោះពី​លើ​វត្តទៀតផង។ អ្នកដែលបានឃើញហេតុការណ៍នេះបានស្រែក​ប្រាប់់គាត់អោយ​បញ្ឈប់​ការ​ហោះ​ហើរ បន្ទាប់ពីបានឃើញប្រតិកម្មមិនពេញចិត្តពីប្រជាជនថៃ

    May 7, 2018
  • អន្តរជាតិ

    កង្វះនៃវីតាមីន B12 គឺជាកង្វះអាហារូបត្ថម្ភទូទៅបំផុតមួយ។ វីតាមីន B12 គឺជាប្រភពថាមពលសម្រាប់មុខងារជាច្រើនរបស់រាងកាយ។ ដូច្នេះអ្នកមិនគួរមើលរំលងនូវបញ្ហានៃកង្វះវីតាមីនសំខាន់នេះឡើយ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យពីរោគសញ្ញាទូទៅបំផុតមួយចំនួនដែលលេចឡើង ប្រសិនបើរាងកាយជួបនូវប្រទះបញ្ហាកង្វះវីតាមីន B12 ៖ ១. ខ្សោយកម្លាំង  ៖ អាការៈខ្សោយ និងអស់កម្លាំង គឺជារោគសញ្ញាទូទៅបំផុតមួយដែលកើតឡើងដោយសារតែវីតាមីន B12 ក្នុងរាងកាយមានកម្រិតទាប ។ នៅពេលការផ្គត់ផ្គង់វីតាមីនថយចុះ រាងកាយនឹងផលិតកោសិកាឈាមក្រហមតែបន្តិចប៉ុណ្ណោះដែលចាំបាច់សម្រាប់ការចែកចាយដឹកនាំអុកស៊ីសែន។ ជាលទ្ធផល អ្នកនឹងមានអារម្មណ៍ងងុយគេង អស់កំលាំង ហត់នឿយ ហើយពេលខ្លះដល់ថ្នាក់ធីងធោងមមើមមាយថែមទៀតផង។ មនុស្សជាច្រើនយល់តែច្រឡំថា រោគសញ្ញាទាំងនេះកើតមានឡើងដោយសារការគេងមិនបានគ្រប់គ្រាន់ ការធ្វើការយូរម៉ោង ក៏ដូចជាភាពតានតឹង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្ថានភាពរបស់អ្នកកាន់តែអាក្រក់ឡើងៗ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ និងធ្វើតេស្តឈាមដើម្បីពិនិត្យមើលកម្រិតនៃវីតាមីន B12 ក្នុងរាងកាយ។ ២. ភាពខ្លីនៃដង្ហើម ៖ ការពិបាកដកដង្ហើម ឬដកដង្ហើមបានខ្លីៗ

    May 7, 2018
  • សង្គម

    នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផលិត​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិឆ្នាំ២០១៣ រួចរាល់​ហើយ។ ដូច្នេះបេក្ខជន​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិសម័យ​ប្រឡងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣ អាច​មក​ទទួល​យក​សញ្ញាបត្រ​ ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី/ខេត្ត បន្ទាប់ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី/ខេត្ត មក​ទទួល​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង៕ អត្ថបទ៖ សេម

    May 7, 2018
  • បច្ចេកវិទ្យា

    ក្នុងឆ្នាំ2018 នេះក្រុមហ៊ុន Apple មានគម្រោងចេញលក់ផលិតផលថ្មីៗ និងអភិវឌ្ឍន៍ផលិតផលចាស់ៗច្រើនណាស់ ពោលគឺមានទាំង iPhone, iPad និងសូម្បីតែគ្រឿងបរិក្ខាទូរស័ព្ទមួយចំនួនទៀត។ ដោយឡែក សម្រាប់អ្នកដែលជាអតិថិជនរបស់ក្រុមហ៊ុននេះ គួរតែត្រៀមលុយឲ្យក្រាស់បន្ដិច ព្រោះរាល់ផលិតផលទាំងនោះនឹងធ្វើឲ្យអ្នកពិបាកទប់ចិត្តណាស់។ – AirPower និង AirPods wireless charging case៖ ផលិតផលទាំងពីរនេះ កាន់តែខិតជិតមកដល់មែនទែនហើយ។ ជាការពិតណាស់ ទាំងផលិតផល AirPower និង wireless charging case សម្រាប់ AirPods ត្រូវបានប្រកាសតាំងតែប៉ុន្មានឆ្នាំមុនមកម្លេះ ប៉ុន្ដែយើងមិនទទួលបានពត៌មានថ្មីណាមួយទៀតឡើយមកដល់ពេលនេះ។ ទាក់ទងទៅនឹងផលិតផល AirPower ត្រូវបានគេជឿថា នឹងមានសមត្ថភាពអាចសាកថ្មផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន Apple បានច្រើនក្នុងពេលតែមួយដូចជា iPhone,

    May 7, 2018
  • អន្តរជាតិ

    នារីតែងតែជួបប្រទះសក់ខូច មិនងាយនឹងវែងជាហេតុធ្វើឲ្យពួកគេត្រូវចំណាយពេលនៅក្នុងការតសក់នៅពេលមានកម្មវិធីម្ដងៗ។ ពេលនេះអ្នកអស់បារម្ភទៀតហើយដោយគ្រាន់តែអនុវត្តន៍តាមវិធីងាយៗទាំង ៦នេះដើម្បីធ្វើឲ្យសក់លូតលាស់បានឆាប់រហ័ស៖ ១. ផ្លាស់ប្ដូរសាប៊ូកក់សក់៖​ អ្នកគួរតែរកផលិតផលណាដែលជំនួយដល់ស្បែកក្បាល ក៏ដូចជាជួយពន្លឿននៃការលូតលាស់នៃសក់ ព្រោះថាសាប៊ូខ្លះក៏ជាវីតាមីនជួយដក់សរសៃសក់បានដែរ។ ២. ប្រើប្រាស់សេរ៉ូម៖ នៅពេលដែលអ្នកកក់សក់រួចអ្នកគួរតែប្រើសេរ៉ូម ដើម្បីជំនួយដល់សរសៃសក់ ជាពិសេសធ្វើឲ្យគល់សក់មានភាពរឹងមាំ ក៏ដូចជាជួយឲ្យសក់ដុះបានលឿន។ ៣. នេះជាវិធីតាមបែបធម្មជាតិដោយអ្នកមិនចាំបាច់ប្រើនូវផលិតផលគីមី៖ អ្នកយកប្រេងអូលីវ ២ស្លាបព្រាលាយជាមួយនឹងស៊ុតឲ្យសព្វបន្ទាប់មកយកមកលាបនៅលើស្បែកក្បាល ដោយទុករយៈពេល ១ម៉ោងចាំលាងទឹកចេញ។ វិធីនេះជួយឲ្យសក់អ្នកឆាប់វែង និងមើលមកសក់អ្នករលូងស្អាតតាមបែបធម្មជាតិ។ អ្នកគ្រាន់តែយកប្រេងផ្លែទំពាងបាយជូរយកមកលាបលើក្បាលនិងម៉ាស្សាស្រាលដើម្បីឲ្យប្រេងជ្រាបចូលក្នុងស្បែកក្បាលនិងសក់បានល្អ។ ប្រេងក្រូចសើច យកមកលាបសក់ រឺក៏អ្នកអាចយកវាទៅលាយជាមួយនឹងសាប៊ូកក់សក់សក់ដើម្បីជួយឲ្យសក់មានសំណើម ក៏ដូចជាធ្វើឲ្យសក់ឆាប់មានការលូតលាស់ឆាប់រហ័ស។ ៤. ធ្វើការម៉ាស្សាស្បែកក្បាល៖ អ្នកគួរតែធ្វើការម៉ាស្សាស្បែកក្បាលយ៉ាហោចណាស់ឲ្យបាន ៣នាទីក្នុងមួយថ្ងៃបន្ទាប់ពីកក់សក់រួច ព្រោះថាការធ្វើម៉ាស្សានេះវាជួយជំរុញលំហូរឈាមទៅកាន់សក់បានយ៉ាងល្អ។ ជាងនេះទៅទៀតនៅមុនពេលចូលគេងអ្នកគួរតែធ្វើការសិតសក់ថ្នមៗ

    May 7, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ គ្រោះថ្នាក់ដែលបង្កឡើងដោយរថយន្តកើតមានសឹងតែរៀងរាល់ថ្ងៃ ធ្វើអោយអត្រាមនុស្សរបួស និងស្លាប់ដោយសារករណីនេះបន្តកើនឡើងជារឿយ។ ប្រភពព័ត៌មាន​ចិនបាន​ចុះ​ផ្សាយករណីគ្រោះ ថ្នាក់ចម្លែក មួយ ដែលរថយន្តទំនើបពណ៌ខ្មៅមួយគ្រឿងបានរត់ទៅបុកទំលុះជញ្ជាំងផ្ទះមួយ កន្លែងក្នុងទីក្រុង Yangzhou  ខេត្ត Jiangsu។ ឧបទ្ទេវហេតុនេះ​បានកើត​ឡើង​កាលពីចុងសប្តាហ៍កន្លងទៅនេះ នាទីក្រុង Yangzhou ខេត្ត Jiangsu។ តាមប្រភពបានអោយដឹងថាក្បាលរបស់រថយន្តនេះបានបុកទំលុះជញ្ជាំងចូលទៅដល់ផ្នែកខាងក្នុងផ្ទះ មានមនុស្ស៤​នាក់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យក្រោយកើតហេតុការណ៍នេះ។ ចំពោះសាច់រឿង លម្អិត ដែល នាំអោយកើតមានករណីនេះឡើងប៉ូលិសក្នុងតំបន់់នោះ កំពុងតែធ្វើការស៊ើបអង្កេតបន្ថែម៕ អត្ថបទ ៖ Mali ប្រភព ៖ CHINA PLUS

    May 7, 2018
  • PR

    ក្រុមហ៊ុនសាមសុងបានធ្វើការសម្ពោធ Samsung Member App ដោយមានការចូលរួមពីបណ្តាដៃគូសហការ ភ្ញៀវកិត្តិយស និងសារព័ត៏មានជាច្រើនកាលពីថ្ងៃទី៥ឧសភា២០១៨នៅផ្សារទំនើបអ៊ីអនភ្នំពេញ។ លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៏ថា: “ដើម្បីអរគុណនិងជាការលើកទឹកចិត្ត ដល់អ្នកគាំទ្រទូរស័ព្ទដៃសាមសុង ដូច្នោះហើយទើបក្រុមហ៊ុនសាមសុងបានបង្កើតនូវApp ថ្មីមួយដែលមានឈ្មោះថា Samsung Members ដែលជាកម្មវិធីផ្តល់ជូននូវសារៈប្រយោជន៍និងសេវាកម្មជាច្រើនសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Samsung Galaxy ទាំងអស់ទូទាំងពិភពលោក“។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៏ពិសេសសន្ធឹកសន្ធាប់ក្នុងកម្មវិធី Samsung Members: -Benefits៖ អ្នកប្រើប្រាស់ Samsung Members អាចទទួលបាននូវអត្ថប្រយោជន៍និងការបញ្ចុះតំលៃ(discount) ជាច្រើនពីដៃគូរសហការរបស់សាមសុងដោយគ្រាន់តែចុចលើ On-the-spot Vouchers (Browse) ដើម្បីឆែកមើលការផ្តល់ជូនក៏ដូចជាការបញ្ចុះតម្លៃភ្លាមៗ

    May 7, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានការបញ្ចេញមតិជាច្រើននៅលើបណ្តាញសង្គមទាក់ទងនឹងការកើនឡើងតម្លៃប្រេងឥន្ទនៈ ដែលមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រ ហើយដោយសារតែតែមើលឃើញពីករណីនេះ ក្រសួងពាណិជ្ជកម្មបានចេញសេចជូនដំណឹងស្តីពីការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បានយល់ពីការកើនឡើងតម្លៃប្រេង។ យោងតាមរយៈសេចក្តីជូនដំណឹងបានឲ្យដឹងថា ប្រេងឥន្ទនៈស្ទើរតែទាំងអស់ ដែលដាក់លក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺមានប្រភពដើមនាំចូលពីប្រទេសសិង្ហបុរីដូចគ្នា ហើយទោះបីជាមានការកើនឡើងតម្លៃប្រេងឥន្ទនៈក្តី ក៏តម្លៃលក់រាយប្រេងឥន្ទនៈរាយនៅកម្ពុជាកើនឡើងតិចជាងតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារអន្តរជាតិ ដោយសារតែរូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជាត្រូវបានកំណត់ដោយអន្តរក្រសួងរួចមកហើយ ដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល៕ អត្ថបទ៖ សេម

    May 7, 2018
  • អន្តរជាតិ

    ការសិក្សាថ្មីមួយបានរកឃើញថា អ្នកមានឈាមប្រភេទ O អាចប្រឈមនឹងការស្លាប់ខ្ពស់ជាងអ្នក ដែលមានប្រភេទឈាមផ្សេងទៀត​ ក្នុងករណីពួកគេរងរបួសធ្ងន់ដូចគ្នា។ ក្រុមអ្នកសា្រវជ្រាវមកពីមន្ទីរពេទ្យ និងសាកលវិទ្យាល័យវេជ្ជសាស្ត្រក្នុងក្រុងតូក្យូប្រទេសជប៉ុនបានអះអាងថា គិតចាប់តាំងពីឆ្នាំ​២០១៣ មកទល់នឹងឆ្នាំ ២០១៦ ក្នុងចំណោមអ្នករងគ្រោះទាំងអស់គឺអ្នកមានឈាម O ២៨ ភាគរយបានស្លាប់ ព្រោះគេមិនអាចជួយសង្គ្រោះទាន់ពេល ខណៈដែលអ្នករងរបួសដូចគ្នាតែពួកគេស្ថិតនៅក្នុងក្រុមឈាមផ្សេងគឺមានអាត្រាស្លាប់ត្រឹមតែ ១១​ ភាគរយប៉ុណ្ណោះ។ ការសិក្សាដដែលបានបន្ថែមថា ក្នុងខ្លួនមនុស្សដែលមានឈាម O គឺមានមានសារធាតុ Von Willebrand ទាបណាស់ ហើយសារធាតុនេះគឺមាននាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យមានកំណកឈាម។ ដូចនេះវាមានន័យថា ក្នុងករណីមានរបួស អ្នកមានឈាម O (មានកម្រិត Von Willebrand

    May 7, 2018