Khmernote Media
  • អន្តរជាតិ

    ប្រទេសជប៉ុន ៖ កាលពីថ្មីៗនេះនៅក្នុងបណ្តាញសង្គម Twitter របស់ជប៉ុនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងរូបរាងពីងពាងចម្លែកមួយដែលគេទើបប្រទះឃើើញ។ តាមប្រភពបានអោយដឹងថាអ្នកប្រើប្រាស់គណនី Twitter ម្នាក់ដែលមានឈ្មោះ Yomikikaseya Sachie ជាអ្នកបានចែករំលែករូបពីងពាងចម្លែកនេះ។ អ្វីដែលធ្វើអោយអ្នកប្រើប្រាស់បណ្តាញសង្គមភ្ញាក់់ផ្អើលខ្លាំងនោះនោះគឺ នៅលើខ្លួនពីងពាងបែរជាមានមុខមាត់ដូចជាបុរសចំណាស់ម្នាក់កកំពុងតែញញឹម។ ពីងពាងចម្លែកនេះត្រូវបានគេដឹងថាស្ថិតនៅក្នុងប្រភេទ hanagumo ដែលជាពពួកពីងពាងមានពណ៌បៃតង។ អ្នកប្រើប្រាស់បណ្តាញសង្គមទាំងនេះបានប្រៀបរូបនៅលើខ្លួនពីងពាងនេះទៅនឹងរបស់ជាច្រើនផ្សេងៗពីគ្នា តែមានមួយចំនួននិយាយថាមុខមាត់លើខ្លួនសត្វនេះដូចទៅនឹង Tingle នៅក្នុងរឿង Legend of Zelda៕ អត្ថបទ ៖ Mali ប្រភព ៖ nextshark

    May 5, 2018
  • អន្តរជាតិ

    ទំនាក់ទំនងស្នេហាជីវិតគូមិនដែលគេចផុតពីការជួបប្រទះនឹងបញ្ហានោះទេ ប៉ុន្ដែសំខាន់តើអ្នកចេះយោគយល់គ្នា និងចេះដោះស្រាយបញ្ហាដោយរបៀបណាប៉ុណ្ណោះ។ ប៉ុន្ដែយ៉ាងណាក៏នូវតែមានឧបសគ្គទាំង ៥ដែលដៃគូសង្សារមិនអាចគេចបាននោះទេគឺ៖ ១. ការទទួលយករឿងអតីតរបស់ដៃគូ៖ អ្នកណាម្នាក់ក៏ធ្លាប់មានរឿងអតីតកាលរបស់ខ្លួនដែរ ប៉ុន្ដែអ្វីដែលសំខាន់គឺអនាគតគេស្រលាញ់អ្នកណា ព្រោះថាអតីតកាលគឺវាបានកន្លងហួសទៅហើយហេតុនេះអ្នកគួរតែរស់នៅជាមួយនឹងបច្ចប្បន្នមិនមែនអតីតកាលនោះទេ។ ដូចនេះអ្នកមិនគួរធ្វើឲ្យរឿងដែលកន្លងហួសមកបំផ្លាញស្នេហាអ្នកបានឡើយ។ ២. បញ្ហាគ្រួសារ៖ បញ្ហានេះអ្នកណាក៏មិនអាចគេចផុតបានដែរ សំខាន់តើអ្នកអាចសម្របខ្លួនជាមួយគ្នាបានដែររឺទេ។ បើសិនជាអ្នកជំនះបញ្ហានេះបាននោះកាន់តែធ្វើឲ្យស្នេហាអ្នកកាន់តែផ្អែមល្ហែមចំពោះគ្នា។ ៣. ទទួឡយកនូវទម្លាប់អាក្រក់ចំពោះដៃគូ៖ អ្នកណាក៏មានទម្លាប់អាក្រក់ដែរសំខាន់តើអ្នកទទួលយកផ្នែកល្អក៏ដូចជាផ្នែកអាក្រក់របស់ដៃគូបានដែររឺទេ? អ្នកមិនគួរព្យាយាមកែប្រែទម្លាប់របស់អ្នកណាម្នាក់នោះទេ ប៉ុន្ដែអ្នកគួរតែព្យាយាមស្វែងរកចំណុចកណ្ដាលរបស់គ្នាវិញ។ បើសិនជាទម្លាប់អាក្រក់នោះពិតជាមានការរំខានមែននោះ អ្នកគួរតែព្យាយាមកុំធ្វើវាឡើងមក។ ៤. បញ្ហារឿងលុយ និងរឿងស្នេហា៖ លុយគឺជាអ្វីគ្រប់យ៉ាងដែលយើងអាចយកទៅដោះស្រាយបានគ្រប់បញ្ហា ប៉ុន្ដែលុយមិនអាចទិញស្នេហាបានទេហេតុនេះអ្នកទាំងពីរគួរតែនិយាយពីបញ្ហានេះជាមួយនឹងគ្នាឲ្យបានច្បាស់ជៀសវាងមានការទាស់គ្នានៅថ្ងៃក្រោយ។ ៥. កុំដោយសារតែរឿងរបស់អ្នកដទៃធ្វើឲ្យមានបញ្ហាដល់ចំណងស្នេហាអ្នក៖ អ្នកមិនគួរយករឿងរបស់អ្នកដទៃមកធ្វើឲ្យមានទំនាស់ជាមួយនឹងដៃគូរបស់អ្នកនោះទេ។ កុំព្យាយាមជឿសម្ដីគេជាជាងជឿលើដៃគូរបស់ខ្លួន បើសិនជាអ្នកចង់ឲ្យជីវិតគូរបស់អ្នកស្ថិតស្ថេរបានរហូតទៅ៕ អត្ថបទ៖​

    May 5, 2018
  • អន្តរជាតិ

    ចិន៖ ការដាក់ទណ្ឌកម្មចំពោះបុគ្គលិក ដែលធ្វើការងារមិនបានល្អក្នុងប្រទេសចិនត្រូវបានគេធ្វើឡើងក្នុងរូបភាពប្លែកៗស្ទើរតែមិនគួរឲ្យជឿ។ កន្លងគេធ្លាប់ឃើញមានការដាក់ទណ្ឌកម្មដូចជា ឲ្យបុគ្គលិកទះកំផ្លៀងគ្នា ម្ចាស់ហាងខ្លះវារនៅពីមុខហាង ឬឲ្យបុគ្គលិកធ្វើការប្តេជ្ញាចិត្តបែបអាម៉ាស់មុខនៅទីសាធារណៈជាដើម។ តែចំពោះក្រុមហ៊ុនចលនវត្ថុមួយនេះវិញ បានសម្រេចដាក់ទណ្ឌកម្មបុគ្គលិកដែលធ្វើការងារមិនបានល្អរបស់ខ្លួនដោយឲ្យពួកគេឈរជាជួរ និងមានគណៈគ្រប់គ្រងម្នាក់ដើរទះកំផ្លៀងពួកគេម្នាក់ម្តងៗទៅមកពីរបីជុំ។ ក្រុមហ៊ុនមួយនេះមិនត្រូវបានគេបង្ហាញឈ្មោះពិតប្រាកដនោះទេ គេគ្រាន់ដឹងថា ក្រុមហ៊ុនេះជាក្រុមហ៊ុនចលនវត្ថុដែលមានទីទាំងស្ថិតនៅក្នុងខេត្ត Hubei ប្រទេសចិន។ បើតាមលោកស្រី Zhang ដែលជាគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន និងជាអ្នកដើរទះកំផ្លៀងបុគ្គលិកទាំងអស់នោះបានប្រាប់ឲ្យដឹងថា មុនដំបូងឡើយ គាត់គ្មានគំនិតធ្វើបែបនេះទេ តែបុគ្គលិកដែលធ្វើការងារមិនល្អ(មិនអាចលក់តាមផែនការកំណត់)ទាំងនោះ បានទទូចឲ្យគាត់ទះកំផ្លៀងដូចនេះ ដើម្បីឲ្យពួកគេមានការឈឺចាប់ និងខិតខំប្រឹងធ្វើការងារឲ្យបានល្អជាងពេលនេះ។ សូមអញ្ជើញប្រិយមិត្តទស្សនាសកម្មភាពនៃការដាក់ទណ្ឌកម្មដូចក្នុងវីដេអូខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    May 5, 2018
  • អន្តរជាតិ

    នារីគ្រប់រូបតែងតែធ្វើការតុបតែងមុខជាប្រចាំដើម្បីចេញទៅខាងក្រៅ ប៉ុន្ដែអ្វីដែលជាកង្វល់សម្រាប់នារីគ្រប់រូបនោះគឺការMake Up យ៉ាងណាដើម្បីរក្សាបានយូរពេញមួយថ្ងៃ និងមានការធននឹងទឹកភ្លៀងពេលមានភ្លៀងម្ដងៗ។ នារីគ្រប់រូបគួរតែអស់បារម្ភទៀតទៅដោយខាងក្រោមនេះគឺជារបៀបនៃការ Make Up ងាយៗដើម្បីធ្វើឲ្យនារីរក្សាភាពស្អាតរបស់ខ្លួនជាប់ពេញមួយថ្ងៃ៖ ១. អ្នកគួរតែប្រើម៉្សៅទ្រនាប់ជាមុន៖ ការដែលអ្នកប្រើម៉្សៅទ្រនាប់គឺជួយបិទបាំងស្នាម ក៏ដូចជាធ្វើឲ្យស្បែកមុខមានភាពស្អាតល្អ។ អ្នកគួរតែលាបវាឲ្យសព្វថ្ងៃមុខដើម្បីទទួលបានភាពស្រស់ស្អាត និងជួយឲ្យធន់នឹងទឹកបានយូរ។ ២. ប្រើ Powder មុននឹងប្រើម៉្សៅស្អិត៖ នារីតែងតែមានការឆ្ងល់ថា “ហេតុអ្វីបានជាប្រើម៉្សៅស្អិតល្អយ៉ាងណាក៏នៅតែមិនជាប់ស្អាតបានយូរ?”។ ដើម្បីដោះស្រាយចម្ងល់មួយនេះអ្នកគួរតែផ្លាស់ប្ដូរទម្លាប់ដាក់ម៉្សៅស្អិតមុនប្រើ Powder តទៅទៀត។ ដំបូងអ្នកផាត់Powder ជាមួយនឹងជក់ឲ្យបានសព្វនៅលើផ្ទៃមុខបន្ទាប់មកចាំអ្នកប្រើជាមួយនឹងម៉្សៅស្អិតតាមក្រោយ ដើម្បីទទួលបានមុខស្អាតបែបធម្មជាតិក៏ដូចជាជាប់បានយូរពេញមួយថ្ងៃ។ ៣. ជ្រើសរើស Cream ដើម្បីឲ្យស៊ីនឹងស្បែកមុខ៖ ស្បែកមុខរបស់នារីគ្រប់រូបគឺមានច្រើនប្រភេទខុសៗពីគ្នា ហេតុនេះអ្នកក៏ត្រូវធ្វើការជ្រើសរើសឲ្យបានត្រឹមត្រូវនឹងស្បែកមុខ។ ជាពិសេសនារីដែលមានស្បែកមុខស្ងួត អ្នកគួរតែជ្រើសរើស Cream ណាដែលមានសំណើមខ្លាំងព្រោះវាជួយឲ្យស្បែកមុខអ្នករលូងស្អាតនិងជួយបិទបាំងស្នាមនៅលើផ្ទៃមុខ។

    May 5, 2018
  • PR

    ពិតជាអស្ចារ្យមែន ប៊ូសស្ត្រងហ៊ានចំណាយយ៉ាងច្រើនដើម្បីអញ្ជើញតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកឲ្យមកច្រៀងនិងសម្ដែងកំសាន្តជួនបងប្អូនយើងឲ្យមានភាពសប្បាយរីករាយបំបាត់ទុក្ខកង្វល់។ តើបងប្អូនដឹងទេថាតារាដែលក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង បានអញ្ជើញមកនោះជានរណាទេ? បើនិយាយអំពីបទចម្រៀងដែលល្បីជាងគេរបស់គាត់វិញគឺបងប្អូនស្គាល់ច្រើនជាងឈ្មោះរបស់គាត់ទៀត ជាពិសេសក្នុងស្រទាប់យុវវ័យយើង ទោះបីជាមិនអាចយល់ន័យបទចម្រៀងនោះក៏ដោយក៏មានភាពពេញនិយមគ្រប់ៗគ្នាដែរ។ បទចម្រៀងនោះគឺមានអ្នកចូលទស្សនារហូតដល់ទៅជាង ៧៦លានដងឯណោះ ហើយក៏មានអ្នកយកមករាំតាម និងបំបែកក្បាច់រាំជាច្រើននៅក្នុងពិភពយូធូប។ បទចម្រៀងដែលមានភាពពេញនិយមនោះគឺបទ ប៉ាណាម៉ា( PANAMA) ដែលច្រៀងដោយលោក ម៉ាតេអូ (Matteo) ។ ប្រកដជាសប្បាយហើយលើកនេះ ការប្រគំតន្ត្រីដែលមានការចូលរួមដោយតារាល្បីលំដាប់ថ្នាក់ពិភពលោកនេះនឹងធ្វើឡើងនៅថ្ងៃទី 12 ឧសភា 2018 នេះហើយនៅទីក្រុងកោះពេជ្រ។ សូមបងប្អូនដែលជាអ្នកគាំទ្របទចម្រៀងប៉ាណាម៉ាទាំងអស់អញ្ជើញចូលរួមទទួលយកភាពសប្បាយរីករាយនឹងជួបជាមួយម្ចាស់បទចម្រៀងនេះដោយសេរី ព្រមទាំងទទួលយករសជាតិដ៏វិសេសវិសាលពីភេសជ្ជៈប៉ូវកំលាំង BOOSTRONG ខ្លាំងជាង យូរជាង។

    May 5, 2018
  • កីឡា

    ខ្សែបម្រើ Thiago Alcantara របស់ក្លឹប Bayern Munich មានក្ដីស្រមៃចង់វិលត្រឡប់មកកាន់ក្លឹបអ្នកមានបុណ្យ Barcelona វិញប៉ុន្តែក្លឹបយក្សនៅក្នុងតំបន់ Catalan គិតថាវាគឺជារឿងដែលមិនអាចទៅរួច។ ខ្សែបម្រើអេស្ប៉ាញរូបនេះបានចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ទៅកាន់ក្លឹប Bayern Munich កាលពីឆ្នាំ 2013 ដែលក្នុងឆ្នាំនោះគឺលោក Pep Guardiola នាំយកខ្សែបម្រើរូបនេះមកកាន់ Bayern Munich។ យោងតាមការរាយការណ៍មួយបានបញ្ជាក់អោយដឹងថា៖ ខ្សែបម្រើ Thiago បានជួបជាមួយក្លឹបអ្នកមានបុណ្យ Barcelona កាលពីឆ្នាំមុនដើម្បីពិភាក្សាអំពីការផ្ទេរចេញពី Bayern Munich ត្រលប់មកកាន់ក្លឹបអ្នកមានបុណ្យ Barcelona

    May 5, 2018
  • កីឡា

    យោងតាមសារពត៌មាន The Sun បានចុះផ្សាយអោយដឹងថា៖ ក្លឹបបិសាចក្រហម Manchester United សង្ឃឹមថានឹងអាចចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Dries Mertens ពីក្លឹប Napoli នៅក្នុងរដូវក្ដៅខាងមុខនេះ។ ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិកវ័យ 30 ឆ្នាំរូបនេះគឺជាកីឡាករឆ្នើមម្នាក់នៅក្នុងចំណោមកីឡាករល្អនៅក្នុងលីគកំពូលអ៊ីតាលីរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងរយៈពេល 2 រដូវកាលចុងក្រោយនេះខ្សែប្រយុទ្ធ Dries Mertens បានសុតបញ្ចូលនៅក្នុងលីគកំពូល Italia Serie A ដល់ទៅ 45 គ្រាប់ឯណោះ ហើយរូបគេក៏ជាបេក្ខភាពប្រជែងដណ្ដើមស្បែកជើងមាសនៅក្នុងរដូវកាលកន្លងទៅ។ តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Mertens ត្រូវបានក្លឹប Napoli ដាក់តម្លៃខ្លួនដល់ទៅ 25លានផោន

    May 5, 2018
  • អន្តរជាតិ

    ជប៉ុន៖ ឧបករណ៍សម្រាប់គេជិះលេងប្រភេទ Rollercoaster នៅក្នុងឧទ្យានកំសាន្ត Universal Studios ក្នុងប្រទេសជប៉ុន បានខូច ខណៈមានមនុស្សចំនួន៦៤នាក់ កំពុងជិះលេងនៅលើនោះ។  Rollercoaster បានជាប់គាំងមិនអាចដំណើរការបាន ខណៈដែលវាស្ថិតនៅកម្ពស់ប្រមាណជា៣០ម៉ែត្រពីដី ហើយវាបានធ្វើអោយអ្នកកំពុងជិះទាំងអស់មានការភ័យខ្លាចជាខ្លាំង ព្រោះវាជាប់គាំងក្នុងពេលដែលវាកំពុងធ្វើដំណើរយ៉ាងលឿន និងកំពុងស្ថិតនៅក្នុងពេលដែលវារៀបនឹងក្រឡាប់ចុះទៀត។ ការជាប់គាំងនេះបានកើតឡើងរហូតដល់ ២ ម៉ោង តែយ៉ាងណាក្តីគ្នាន​អ្នកជិះណាម្នាក់រងរបួសនោះទេ ព្រោះតែក្រុមការងារអាចទទួយយកពួកគេចេញពីឧបរកណ៍ បានដោយសុវត្ថិភាព គ្រាន់តែថាពួកគេមានភ័យតក់ស្លុតជាខ្លាំងប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    May 5, 2018
  • សង្គម

    ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២១:០០ ដល់ម៉ោង ៥:០០ទៀបភ្លឺថ្ងៃទី០៦ ខែឧសភា ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីងនឹងចាប់ផ្តើមស្ទួចតម្លើងគ្រោងដែកតួស្ពានជំហានទី២ ប្រវែង ៤១ម កាត់ទទឹងខាងលើវិថី ទេព ផន ឬផ្លូវលេខ ១៨២ ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវហាង Kawasaki ទៅចិញ្ចើមផ្លូវ អូឡាំព្យាសុីធី ។ ខណៈធ្វើការស្ទួចតម្លើងគ្រោងដែកតួស្ពាន អាជ្ញាធរក៏បានធ្វើការបិទចរាចរណ៍ឆ្លងកាត់ក្នុងអំឡុងពេលខាងលើផងដែរ ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលមានគ្រោងធ្វើដំណើរតាមផ្លូវខាងលើ សូមធ្វើការពង្វាងផ្លូវ ដើម្បីសុវត្ថិភាព៕ អត្ថបទ៖ សេម

    May 5, 2018
  • អន្តរជាតិ

    ប្រទេសឥណ្ឌា ៖ ក្នុងពេលថ្មីៗនេះ យ៉ាងហោចណាស់មនុស្សចំនួន ១២៥ នាក់ត្រូវបានរាយការណ៍​ថាបានស្លាប់នៅក្នុងព្យុះយ៉ាងសាហាវ នៅភាគខាងជើងប្រទេសឥណ្ឌា។ ក្រុមមន្រ្តីបានព្រមានថា អាកាសធាតុនឹងអាក្រក់ជាងនេះទៀត ខ្យល់បក់ល្បឿនលឿននិងផ្លេកបន្ទោរបានបំផ្លិចបំផ្លាញភូមិជាច្រើន។ អ្នកនាំពាក្យរបស់ការិយាល័យឧត្តមសេនីយ៍សង្គ្រោះ Uttar Pradesh បានប្រាប់ AFP ថាចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងព្យុះសង្ឃរាលើកនេះ ដែលមិនដែលមានក្នុងរយៈពេ២០ឆ្នាំចុងក្រោយនេះ។ ក្រុមមន្រ្តីបាននិយាយថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង ក្នុងរយៈពេលប៉ុន្មានខាងមុខនេះ។ នាយករដ្ឋមន្ត្រី Narendra Modi បាននិយាយនៅលើ Twitter ថាគាត់មានការសោកសៅជាមួយនឹងបាត់បង់អាយុជីវិតប្រជាជនច្រើនយ៉ាងនេះ។ រដ្ឋាភិបាលរបស់រដ្ឋ Uttar Pradesh បានប្រកាសថាក្រុមគ្រួសារអ្នកដែលបានស្លាប់នឹងទទួលបានសំណងចំនួន ៤០០,០០០ រូពី (៦,០០០ ដុល្លារ)។ រដ្ឋដែលរងគ្រោះក្នុងប្រទេសឥណ្ឌានេះរួមមាន

    May 4, 2018