- Khmernote Media
- អន្តរជាតិ
ឥណ្ឌា៖ ម៉ូតូកង់បីសម្រាប់ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ឬនិយាយឲ្យស្រួលស្ដាប់ថា ម៉ូតូសង្គ្រោះបន្ទាន់ ឬម៉ូតូសាមុយ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។ សេវាកម្មថ្មីនេះត្រូវបានបង្កើតឡើងដោយ អង្គការសប្បុរសធម៌មួយដែលមានឈ្មោះថា Lodha Foundation ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយឥតគិតថ្លៃ។ តំណាងអង្គការខាងលើម្នាក់បានឲ្យដឹងថា លក្ខណៈពិសេសរបស់ម៉ូតូសង្គ្រោះបន្ទាន់នេះ គឺវាអាចបើកចូលដល់ផ្លូវតូចៗ និងកន្លែងចង្អៀតដែលរថយន្តមិនអាចចូលបាន ហើយជាពិសេសទៀតនោះគឺថានៅពេលដែលស្ទះចរាចណ៍គេអាចបើកម៉ូតូនេះ តាមផ្លូវវាងបាន។ នៅលើម៉ូតូសង្គ្រោះបន្ទាន់មានខ្យល់អ៊ុកស៊ីសែន សម្ភារៈសង្គ្រោះបន្ទាន់ និងវេជ្ជបណ្ឌិតម្នាក់ផងដែរ។ សេវាកម្មថ្មីនេះ ទទួលបានការស្វាគមន៍ និងសាទរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្រីក្រក្នុងប្រទេសឥណ្ឌា៕ អត្ថបទ៖ ភក្តី ប្រភព៖ CGTN
May 4, 2018 - អន្តរជាតិ
នៅចន្លោះពេលនារីមករដូវ គេតែងតែហាមមិនឲ្យផឹកទឹកត្រជាក់, ងូតទឹកត្រជាក់ ក៏ដូចជាការរួមភេទជាដើម។ ប៉ុន្ដែធាតុពិតគឺនារីគ្រប់រូបអាចធ្វើបាន គ្រាន់តែត្រូវមានការប្រងប្រយ័ត្ន ក៏ដូចជាផឹកទឹកត្រជាក់នៅកម្រិតណាមួយដ៏ត្រឹមត្រូវ។ ខាងក្រោមនេះគឺជារឿងដែលគេហាមមិនឲ្យធ្វើ ប៉ុន្ដែអ្នកទាំងអស់គ្នាយល់ខុសហើយ មើលការណែនាំខាងក្រោមនេះ៖ ១. មិនត្រូវងូតទឹកត្រជាក់៖ អ្នកទាំងអស់គ្នាយល់ថាការងូតទឹកត្រជាក់អាចប៉ះពាល់ដល់សីតុណ្ហភាពនៅក្នុងខ្លួនរបស់ស្រ្ដី ពីព្រោះថាការមករដូវធ្វើឲ្យអរម៉ូននៅក្នុងខ្លួននារីមានការប្រែប្រួល ហេតុនេះទើបបានជាគេមិនចង់ឲ្យងូតទឹកត្រជាក់។ ប៉ុន្ដែការពិតនៅក្នុងខ្លួនរបស់យើងគឺមានសីតុណ្ហភាពគ្រប់គ្រាន់ហើយពុំចាំបាច់តមការងូតទឹកត្រជាក់ក៏បាន។ ២. មិនត្រូវផឹក រឺញ៉ាំរបស់ត្រជាក់៖ សុភាពនារីយល់ថាការញ៉ាំរបស់ត្រជាក់អាចបណ្ដាលឲ្យអាកឈាមរដូវមកមិនទៀង ប៉ុន្ដែអ្នកយល់ខុសហើយបើសិនជាអ្នកញ៉ាំនៅក្នុងកម្រិតមួយដ៏ត្រឹមត្រូវ នោះអ្នកក៏មិនមានបញ្ហាអ្វីដែរ។ ៣. មិនត្រូវធ្វើលំហាត់ប្រាណនៅកំឡុងពេលមករដូវ៖ អ្នកតែងថាការហាត់ប្រាណគឺមិនត្រឹមត្រូវ ប៉ុន្ដែការពិតគ្រាន់តែជាជំនឿមួយប៉ុណ្ណោះព្រោះការហាត់ប្រាណគឺជារឿងមួយដ៏ល្អសម្រាប់សុខភាពដែលអាចជួយឲ្យនារីបញ្ចេញធាតុពុល, កាត់បន្ថយភាពតានតឹង ជាពិសេសជួយកាត់បន្ថយភាពឈឺចាប់របស់ស្រ្ដី។ ៤. មិនត្រូវរួមភេទនៅចន្លោះពេលមករដូវ៖ ការពិតបញ្ហានេះមិនត្រូវបានគេហាមនោះទេ ឲ្យតែអ្នកមានការប្រុងប្រយ័ត្ន ក៏ដូចជាធ្វើការសំអាតឲ្យបានត្រឹមត្រូវព្រោះអាចធ្វើឲ្យអ្នកងាយនឹងឆ្លងរោគផ្សេងៗបើសិនជាអ្នកខ្វះការប្រុងប្រយ័ត្ន។ ៥.
May 4, 2018 - អន្តរជាតិ
សុខភាពមាត់ធ្មេញ គឺជារឿងសំខាន់ដែលអ្នកគួរតែខ្វល់ខ្វាយ។ ការថែរក្សាសុខភាពមាត់ធ្មេញមិនបានល្អផល់ប៉ះពាល់ជាច្រើនចំពោះសម្រស់ ក៏ដូចជាសុខភាពរាងកាយរបស់អ្នក។ នៅពេលដែលអ្នកមិនបានដុសសម្អាតធ្មេញឲ្យទៀងទាត់ ឬជាប្រចាំ បញ្ហាកំណកកំបោរជាប់ធ្មេញ ខ្យល់ដង្ហើមមិនល្អ ជំងឺអញ្ចាញធ្មេញ ជំងឺពុកធ្មេញនឹងកើតមានឡើង។ អ្វីដែលសំខាន់នោះ គឺកំណកកំបោរនឹងបង្កើតជាស្ថានភាពមួយដែលបាក់តេរីអាចរីកលូតលាស់នៅចន្លោះធ្មេញ និងអញ្ចាញ ហើយមិនយូរប៉ុន្មានពពួកបាក់តេរីនឹងធ្វើឲ្យអ្នកឆ្លងនូវរោគធ្ងន់ធ្ងរដូចជា ជំងឺរលាកអញ្ចាញធ្មេញ (gingivitis) និងជំងឺរលាកជាលិកាជុំវិញធ្មេញ (periodontitis) ជាក់ជាមិនខាន។ ប៉ុន្តែកុំបារម្ភ! អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបៀបដ៏ងាយស្រួលបំផុតមួយ ដើម្បីកម្ចាត់កំណកកំបោរ ស្នាមប្រឡាក់ជាប់ធ្មេញ និងបាក់តេរីក្នុងមាត់ ៖ អ្វីដែលអ្នកត្រូវការ ៖ ទឹកអុកស៊ីសែន ១/២ ពែង ម្ស៉ៅ Baking soda
May 4, 2018 - អន្តរជាតិ
ចិន៖ បុរសម្នាក់បានសម្លាប់កូនប្រុសបង្កើតរបស់ខ្លួន តាមរយៈការបោះកូននោះទម្លាក់ចុះមកពីស្ពានអាកាស ព្រោះតែគាត់ខឹងនឹងប្រពន្ធរបស់គាត់ដែលទើបនឹងលែងលះគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅចំណុណស្ពានអាកាសសម្រាប់ដើរឆ្លងកាត់ផ្លូវមួយកន្លែងស្ថិតនៅក្នុងក្រុង Chongqing ប្រទេសចិន។ បុរសជាងអ្នកបង្កហេតុមានឈ្មោះថា Jiang អាយុ៣២ឆ្នាំ ហើយកូនប្រុសអាយុ៧ឆ្នាំរបស់គាត់មិនត្រូវបានគេបង្ហាញឈ្មោះឡើយ។ បើតាមសាច់ញាតិ របស់បុរសជាអ្នកបង្កហេតុបានប្រាប់ឲ្យដឹងថា គាត់បានលែងលះជាមួយនឹងប្រពន្ធរបស់គាត់តាំងពីខែឆ្នូមក ហើយចាប់ពីលែងលះនោះមក គាត់ហាក់មានសតិមិនប្រក្រតី និងចេះតែធ្វើអ្វីប្លែកៗ ហើយរហូតមកដល់ថ្ងៃកើតហេតុនោះ គឺគាត់ បានបោះកូនខ្លួនឯងពីលើស្ពានអាកាសចុះមកដីតែម្តង។ ក្រោយកើតហេតុបុរសខាងលើត្រូវបានប៉ូលិសចាប់ខ្លួន និងត្រូវផ្តន្ទាទោសពីបទសម្លាប់មនុស្សដោយចេតនា៕ អត្ថបទ៖ ភក្តី ប្រភព៖ medium
May 4, 2018 - បច្ចេកវិទ្យា
ក្រុមហ៊ុន Xiaomi បាន “គំរាមកំហែង” អ្នកគាំទ្ររបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកថាវានឹងចូលក្នុងទីផ្សារជាមួយនឹងស្មាតហ្វូនតម្លៃដ៏ថ្លៃរបស់ខ្លួនកាលពីប៉ុន្មានឆ្នាំមុនប៉ុន្តែក្រុមហ៊ុនចិនមួយនេះមិនមានលទ្ធភាពនាំយកស្មាតហ្វូនរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកទេប៉ុន្តែអ្នកគាំទ្រនៅអឺរ៉ុបនឹងសប្បាយចិត្តដែលដឹងថាពួកគេនឹងចាប់ផ្តើមឃើញស្មាតហ្វូនមួយចំនួនរបស់ក្រុមហ៊ុន Xiaomi នៅតាមក្រុមហ៊ុនលក់រាយជាច្រើនទូទាំងទ្វីប។ ក្រុមហ៊ុន Xiaomi បានចាប់ដៃគូជាមួយ CK Hutchinson ដើម្បីនាំយកស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសអង់គ្លេសតាមរយៈក្រុមហ៊ុនទូរស័ព្ទធំៗបី។ លើសពីនេះទៀតផលិតផលរបស់ក្រុមហ៊ុនចិនមួយចំនួននឹងមាននៅហាង A.S Watson និងនៅតាមបណ្តាហាងផ្សេងៗនៅប្រទេសអឺរ៉ុបជាច្រើន។ ដំបូងផលិតផលរបស់ក្រុមហ៊ុន Xiaomi ដែលរួមបញ្ចូលទាំងស្មាតហ្វូននឹងមាននៅក្នុងហាង 3 ក្រុមនៅក្នុងប្រទេសអូទ្រីសដាណឺម៉ាក អៀរឡង់ អ៊ីតាលី ស៊ុយអែត និង ចក្រភពអង់គ្លេស។ ហាង Fortress, Superdrug និង Kruidvat របស់ Watson
May 4, 2018 - បច្ចេកវិទ្យា
គេហទំព័រ YouTube មានអ្នកទស្សនាជាង 1.8 ពាន់លាននាក់ជារៀងរាល់ខែមិនរាប់អ្នកដែលមើលសេវាកម្មវីដេអូដោយមិនចាំ Login នោះទេ។ អ្នកស្រី Wojcicki នាយកប្រតិបត្តិក្រុមហ៊ុន YouTube បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា: «វាជារឿងសំខាន់មិនគួរឱ្យជឿចំពោះខ្ញុំនិងមនុស្សគ្រប់គ្នានៅ YouTube ដែលយើងរីកចំរើនដោយមានទំនួលខុសត្រូវ»។ គេហទំព័រ YouTube ត្រូវបានកែរលំអរអស់រយៈពេលជាង១០ឆ្នាំហើយដើម្បីធ្វើឱ្យមានតុល្យភាពរវាងសេចក្តីត្រូវការរបស់អ្នកផ្សាយពាណិជ្ជកម្មជាមួយនឹងការរំពឹងទុកនៃការច្នៃប្រឌិតរបស់អ្នកបង្ហោះរបស់ខ្លួន។ កាលពីឆ្នាំមុនការរិះគន់អំពីពាណិជ្ជកម្មដែលលោតចេញនៅក្បែរវីដេអូធ្វើឱ្យមានការមិនចូលចិត្តពីអ្នកផ្សាយពាណិជ្ជកម្ម។ រយៈពេល 400 ម៉ោងនៃ Video ត្រូវបានបង្ហោះនៅលើគេហទំព័រ YouTube រៀងរាល់នាទី។ ប៉ុន្តែទំហំដ៏ធំនោះគឺជាអ្វីដែលធ្វើឱ្យគេហទំព័រ YouTube ក្លាយជាកន្លែងទាក់ទាញមួយសម្រាប់ការផ្សាយពាណិជ្ជកម្មដែលជាមូលដ្ឋានគ្រឹះនៃប្រាក់ចំណូលរបស់ខ្លួន។ ប្រភព៖ Cnet ប៊ុនហួរ
May 4, 2018 - សង្គម
រាជធានីភ្នំពេញ៖ ដោយសារសង្កេតឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមកកន្លងមក ក្រសួងសាធារណការ និងដឹកជញ្ចូន បានចាប់ផ្តើមយុទ្ធនាការដកដកបង្គោលភ្លើង ដែលនៅចំកណ្ដាលផ្លូវចាប់ពីស្ពានអាកាសផ្សារដីហ៊ុយរហូតដល់ស្ដុបណតប្រ៊ីត ដោយប្រតិបត្តិការនេះចាប់ផ្តើមតាំងពីថ្ងៃទី០២ ខែឧសភា មកម្ល៉េះ។ ក្រោយពីដកបង្គោលភ្លើងទាំងនោះចេញអស់ហើយ អគ្គិសនីកម្ពុជាងនឹងធ្វើការតខ្សែភ្លើងឡើងវិញជាលក្ខណៈខ្សែកាបដោយបង្កប់នៅក្រោម ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ផ្សេងៗ៕ អត្ថបទ៖ សេម
May 4, 2018 - បច្ចេកវិទ្យា
បន្ទាប់ពីរឿង Avengers: Infinity War បានក្លាយជាខ្សែភាពយន្ដនេះបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនោះ ហ្គេម God of War ថ្មីដែលចេញពីប្រទេស Greece ហើយចូលទៅក្នុងរឿងព្រេងនៃប្រទេស Scandinavia ក៏បានក្លាយជាហ្គេម PlayStation 4 លក់លឿនបំផុតនៅលើពិភពលោក។ ក្រុមហ៊ុន Sony បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថាហ្គេម God of War បានលក់ចេញ 3,1 លានហ្គេមក្នុងរយៈពេលត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះ។ បច្ចុប្បន្ន Uncharted 4 ជាហ្គេមដែលលក់ដាច់បំផុតនៅ PS4 បានលក់អស់ចំនួន
May 4, 2018 - បច្ចេកវិទ្យា
ចិន៖ កាលពីពេលថ្មីៗនេះ ចិនបានបំបែកកំណត់ត្រាពិភពលោកថ្មីៗមួយតាមរយៈការប្រើប្រាស់យន្តហោះ Drone ចំនួន ១,៣៧៤ គ្រឿង មកបង្កើតជាក្បាច់រាំ រូបភាព និងទស្សនីយភាពប្លែកៗនៅលើអាកាស និងនៅចំពីលើជញ្ជាំងទីក្រុង Xi’an (អ្នកខ្លះហៅថាក្រុងនេះថា Xi’an City Wall) ក្នុងខេត្ត Shaanxi ភាគខាងជើងប្រទេសចិន។ ការបង្ហាញដោយប្រើប្រាស់យន្តហោះ Drone នេះ មានរយៈពេលសរុប១៣នាទី ហើញពន្លឺភ្លើង ដែលចេញពីយន្តហោះ Drone មានបណ្តោយប្រវែង ១,២០០ ម៉ែត្រ និងទទឹង ១០០ ម៉ែត្រ។ ហើយគេអាចមើលឃើញទស្សនភាពនេះពីលើជញ្ជាំងទីក្រុងទៅក្នុងរយៈកំពស់ ២៦០ ម៉ែត្រ។ សូមបញ្ជាក់ថា
May 4, 2018 - អន្តរជាតិ
នារីគ្រប់រូបគួរតែមានការថែរក្សាសុខភាពឲ្យបានល្អ ទោះបីជាមានគ្រួសារហើយក៏ដោយហេតុនេះការធ្វើលំហាត់ប្រាណគឺជារឿងដែលនារីៗគួរតែយកចិត្តទុកដាក់។ ខាងក្រោមនេះគឺជាវីដេអូហាត់ប្រាណទាំង ៥ក្បាច់ដែលធ្វើឲ្យនារីទទួលបានរាងស្អាត, លូតកំពស់ ជាពិសេសទទួលបានដៃជើងដ៏ស្រលូន៖ អត្ថបទ៖ Sai ប្រភព៖mthai
May 3, 2018









