Khmernote Media
  • បច្ចេកវិទ្យា

    ម៉ូដែល Vivo X21 UD បានដាក់លក់នៅក្នុងប្រទេសចិនកាលពីខែកុម្ភៈហើយឥឡូវនេះទើបតែចាប់ផ្តើមដំណើរការលក់នៅលើទីផ្សារអន្ដរជាតិ។ ទីផ្សារទីមួយដែលទទួលបានទូរស័ព្ទដែលមានបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនៅលើអេក្រង់នេះគឺប្រទេសសិង្ហបុរី។ Vivo X21 UD នឹងចេញលក់តាមរយៈ M1, SratHub និងអ្នកលក់រាយដែលមានការអនុញ្ញាតផ្សេងទៀតនៅថ្ងៃទី 5 ខែឧសភាក្នុងតម្លៃ SGD 799 (ប្រហែល 500 €) ។ មិនមានពាក្យផ្លូវការនៅលើទីផ្សារណាដែលម៉ូដែល Vivo X21 UD នឹងលក់នៅប្រទេសដ៏ទៃទៀតនៅពេលណានោះទេ។ក្រៅពីបច្ចេកវិទ្យាស្នាមម្រាមដៃ Vivo X21 UD មានអេក្រង់ទំហំ 6,28 អ៊ីញប្រភេទ Super AMOLED

    May 3, 2018
  • កីឡា

    ក្លឹបបិសាចក្រហម Manchester United កំពុងទទួលបានភ្លើងខៀវក្នុងការចុះហត្ថលេខាទិញខ្សែការពារ Alex Sandro ពីក្លឹបសេះបង្កង់ Juventus ទុកសម្រាប់ជំនួសដំណែងខ្សែការពារ Luke Shaw នៅក្នុងរដូវកាលក្រោយ នេះយោងតាមសារពត៌មាន Manchester Evening ចុះផ្សាយ។ យោងតាមការរាយការន៍មួយរបស់សារពត៌មាន Manchester Evening បានបញ្ជាក់ថា៖ ការចាប់អារម្មណ៍របស់លោក Jose Mourinho លើខ្សែការពារ Danny Rose និង Kieran Tierney បានស្ងប់ស្ងាត់ទៅវិញ ក្រោយពេលក្លឹបបិសាចក្រហម Manchester United កំពុងត្រៀមតាមប្រមាញ់ខ្សែការពារសញ្ជាតិប្រេស៊ីល Alex

    May 3, 2018
  • កីឡា

    ក្លឹបអ្នកមានបារាំង PSG មានគម្រោងដ៏ធំមួយនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ គឺត្រៀមខ្លួនតាមប្រមាញ់ខ្សែប្រយុទ្ធ Ousmane Dembele ពីក្លឹបអ្នកមានបុណ្យ Barcelona។ លោក Thomas Tuchel ដែលត្រូវបានគេរំពឹងថាអាចនឹងគ្រូបង្វឹករបស់ក្លឹប Paris Saint-Germain នៅក្នុងរដូវកាលក្រោយនោះអាចនឹងទិញអតីតកូនក្រុមរបស់គាត់គឺខ្សែប្រយុទ្ធ Ousmane Dembele មកកាន់ក្លឹប PSG។ លោក Thomas Tuchel ធ្លាប់ជាគ្រូបង្វឹករបស់ខ្សែប្រយុទ្ធ Ousmane Dembele កាលនៅក្នុងក្លឹប Dortmund ដូច្នោះគាត់យល់ច្បាស់ពីទំរង់លេងរបស់ Dembele ហើយចង់បាន Dembele មកធ្វើជាកូនក្រុមរបស់គាត់ម្ដងទៀត ប្រសិនបើគាត់ក្លាយជាគ្រូបង្វឹករបស់ក្លឹប PSG។ ខ្សែប្រយុទ្ធ Lionel

    May 3, 2018
  • បច្ចេកវិទ្យា

    សម្រាប់ iPhone ឆ្នាំនេះ អាចនឹងមានភ្ជាប់មកជាមួយនឹងដុំសាកថ្ម 18W និង USB-C ជំនួសឲ្យខ្សែ Lightning ហើយប្រសិនបើវាគឺជាការពិត នោះអ្នកដែលទិញ iPhone ស៊េរីថ្មីយកទៅប្រើប្រាស់ ប្រាកដជាទទួលបានបច្ចេកវិទ្យាសាកថ្មលឿនពីក្នុងប្រអប់ជាមិនខាន។ គួរបញ្ជាក់ផងដែរថា ចំពោះ iPhone 8 និង iPhone X ត្រូវបានប្រកាសជាផ្លូវការថា មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន ហើយមានសមត្ថភាពអាចសាកថ្មពី 0-50ភាគរយ ក្នុងរយៈពេលត្រឹម 30នាទី។ ទាក់ទងទៅនឹង iPhone ស៊េរីចាស់ៗ ក៏អាចសាកថ្មបានលឿនដូចគ្នាដែរ ប៉ុន្ដែតម្រូវឲ្យទិញដុំសាក 10W រឺ 12W សម្រាប់ iPad មកសាក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ

    May 3, 2018
  • កីឡា

    ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ 21 ឆ្នាំបានសាងប្រវតិ្តសាស្រ្ដថ្មីអោយប្រទេសកម្ពុជា បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិមីយ៉ាន់ម៉ាក្រោមអាយុ 21 ឆ្នាំឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ស្ដេចព្រុយនេ។   កាលពីរាត្រីម្សិលមិញនេះក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ 21 ឆ្នាំបានសាងកតិ្តយសថ្មីមួយអោយប្រទេសកម្ពុជាក្រោយបំបាក់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាក្រោមអាយុ 21 ឆ្នាំនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ស្ដេចព្រុយនេដោយលទ្ធផល 2-1។ នេះគឺជាសមទិ្ធផលដ៏ល្អមួយសម្រាប់ក្រុមជម្រើសជាតិក្រោម 21 ឆ្នាំកម្ពុជានៅក្នុងឆាកអន្ដរជាតិ។ ការលេងក្រោមការដឹកនាំរបស់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាពិតជាបង្ហាញទំរង់លេងល្អមែនទែន ដោយ 3 ប្រកួតគឺ ឈ្នះ 2 និងចាញ់ 1។ នេះគឺជាលើកដំបូងរបស់ឈុត U21 កម្ពុជាដែលបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ស្ដេចព្រុយនេនឹងធ្វើឡើងនៅក្នុងថ្ងៃទី 5

    May 3, 2018
  • បច្ចេកវិទ្យា

    កាលពីម្សិលមិញនេះ ក្រុមហ៊ុន LG បានសម្រេចក្នុងការប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូនត្រកូល G របស់ខ្លួន នោះគឺ LG G7 ThinQ។ ដោយឡែក ម៉ូដែលកំពូលនេះគឺពិតជាមានសមត្ថភាពខ្លាំង ហើយមានភ្ជាប់មកជាមួយនឹងអេក្រង់ដ៏ភ្លឺបំផុត បច្ចេកវិទ្យាសម្លេង Boombox និងអភិវឌ្ឍន៍លើមុខងារកាមេរ៉ា។ G7 ThinQ មានបំពាក់មកជាមួយនឹងបន្ទះឈីបប្រភេទ Snapdragon 845 ជាមួយនឹងទំហំ RAM 4GB និងអង្គផ្ទុកទិន្នន័យ 64GB សម្រាប់ទីផ្សារសហរដ្ឋអាមេរិច។ ចំពោះទីផ្សារផ្សេងៗ ស្មាតហ្វូនកំពូលនេះនឹងមានភ្ជាប់មកជាមួយនឹងទំហំ RAM ដល់ 6GB និងអង្គផ្ទុកទិន្នន័យ 128GB។ សម្រាប់ចំណុចដែលទាក់ទងទាញបំផុតរបស់កំពូលស្មាតហ្វូន

    May 3, 2018
  • អន្តរជាតិ

    ចិន៖ វេជ្ជបណ្ឌិតមួយក្រុមបានធ្វើការវះកាត់យកកៅស៊ូកងចេញពីដៃក្មេងស្រីម្នាក់ប្រកបដោយជោគជ័យ ហើយហេតុការណ៍នេះបានក្លាយ ទៅជាករណីកម្របំផុតមួយក្នុងប្រវត្តិសាស្រ្ត។ ក្មេងស្រីជាជនរងគ្រោះមានឈ្មោះថា Le Le រស់នៅជាមួយជីដូនចាស់ម្នាក់ក្នុងខេត្ត Anhui ប្រទេសចិន ហើយឪពុកម្តាយរបស់នាងទៅធ្វើការនៅទីក្រុង យូរៗទើបត្រលប់មកស្រុកម្តង។ Le Le តែងយកកៅស៊ូកងមកពាក់លេងនៅលើដៃ ហើយនាងមិនបានដោះវាចេញនោះទេ។ យូរៗទៅដៃរបស់នាងក៏មានប្រតិកម្មជាមួយនឹងកៅស៊ូកងនោះ ហើយវាក៏បង្កទៅជាដំបៅ និងមានសាច់ហើមកប់កៅស៊ូនោះចូលទៅក្រោមស្បែកតែម្តង។ បើទោះជានាងមានបញ្ហានេះក្តី តែជីដូនចាស់របស់ក្មេងស្រីរង គ្រោះហាក់មិនដឹងពី​បញ្ហានេះ និងមិនអាចរកដំណោះស្រាយបាននោះទេ។ យ៉ាងណាក្តី ពេលបញ្ហាកាន់តែធ្ងន់ធ្ងរឡើងៗ ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះបានមកយកនាងទៅមន្ទីរពេទ្យ និងធ្វើការវះកាត់យកកៅស៊ូនោះចេញមកវិញប្រកបដោយជោគជ័យ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    May 3, 2018
  • បច្ចេកវិទ្យា

    យោងតាមការសិក្សាស្រាវជ្រាវថ្មីបានបញ្ជាក់ថា ការជះពន្លឺខ្លាំង និងជាពិសេសគឺពន្លឺពណ៌ខៀវដែលមានប្រភពចេញពីអេក្រង់របស់ស្មាតហ្វូន និងភ្លើង LED តាមផ្លូវអាចផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។ អ្នកស្រាវជ្រាវ ក៏បានរកឃើញដែរថា មនុស្សដែលចូលចិត្តបើកពន្លឺអេក្រង់ស្មាតហ្វូនខ្លាំង រឺរហូតដល់កម្រឹតកប់ពេលយប់ អាចនឹងទទួលរងផលប៉ះពាល់នៃជម្ងឺមហារីកជាច្រើនប្រភេទផងដែរ។ ជាក់ស្ដែង ការសិក្សាស្រាវជ្រាវនេះត្រូវបានបង្ហាញជាសាធារណាៈតាំងពីថ្ងៃច័ន្ទ មកម្លេះក្នុងកម្មវិធីទស្សនវិស័យសុខភាពបរិស្ថាន។ ក្នុងកម្មវិធីនោះ អ្នកវិទ្យាសាស្ត្របានធ្វើការប្រៀបធៀបការជះពន្លឺពណ៌ខៀវរវាងអ្នកដែលមានជម្ងឺមហារីកសុដន់ និងក្រពេញប្រូស្តាតចំនួន 2,000នាក់ ជាមួយនឹងមនុស្សមួយក្រុមចំនួន 2,000នាក់ទៀត ក្នុងប្រទេសអេស៉្បាញដើម្បីស្វែងរកផលប៉ះពាល់នៃជម្ងឺមហារីកដែលបណ្ដាលមកពីពន្លឺពណ៌ខៀវ។ លើសពីនេះទៅទៀត ក្រុមអ្នកស្រាវអ្នកស្រាវជ្រាវបានប្រើប្រាស់បច្ចេកវិទ្យារូបភាព នៅលើស្ថានីយអាវកាសអន្ដរជាតិដើម្បីវាស់ពីកម្រឹតផលប៉ះពាល់នៃពន្លឺសិប្បនិម្មិត។ ជាលទ្ធផល ពន្លឺពណ៌ខៀវនេះ គឺពិតជាមូលហេតុចម្បងមួយនៃជម្ងឺមហារីកសុដន់ និងក្រពេញប្រូស្ដាត។ គួរបញ្ជាក់ផងដែរថា ចំពោះពន្លឺផ្សេងទៀតដូចជាពណ៌ក្រហម និងបៃតងគឺពុំបានផ្ដល់ផលប៉ះពាល់ដល់សុខភាព រឺបង្កើតបានជាជម្ងឺមហារីកឡើយ។ ផលប៉ះពាល់នៃពន្លឺពណ៌ខៀវត្រូវបានគេដឹងថា ជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ការបញ្ចេញមេឡានីន ដែលជាអ័រម៉ូនសំខាន់មួយប្រយុទ្ធប្រឆាំងទៅនឹងអុកស៊ីតកម្ម។

    May 3, 2018
  • PR

    ភ្នំពេញ៖ ថ្ងៃទី ០១ ឩសភា ២០១៨ ក្រុមស្មាតហ្វូនឈានមុខ លំដាប់ពិភពលោក Huawei សម្ភោធ និងដាក់លក់ ស្មាតហ្វូនស៊េរីថ្មី Huawei nova 3e តម្លៃ $329, Huawei Y9 តម្លៃ $249 និង Huawei Y7 Pro 2018 តម្លៃ$189 ជាផ្លូវការជាមួយនឹងកាដូបន្ថែមច្រើនសន្ធឹកសន្ធាប់នៅផ្សារទំនើប Aeon។ “អតិថិជន ដែលជាវ Huawei nova 3e (P20

    May 2, 2018
  • កីឡា

    កាលពីពេលថ្មីៗនេះ មានព័ត៌មានដ៏ភ្ញាក់ផ្អើលខណៈដែលក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA មកច្រៀងនៅភ្នំពេញ នាថ្ងៃទី ១២ ខែឧសភា នេះដើម្បីអបអរការដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកឆ្នាំ២០១៨ ពីស្ថាប័នកំពូល MONDE SELECTION។ នេះជាព្រឹត្តិការណ៍ដ៏កក្រើកមួយទៀតបន្ទាប់ពីកាលពីប៉ុន្មានខែមុន លោក Silento ម្ចាស់បទ Watch Me បានមកច្រៀងនៅស្រុកខ្មែរ តាមរយៈក្រុមហ៊ុនស្រាបៀរ GANZBERG ដូចគ្នា។ គួរបញ្ជាក់ផងដែរម្ចាស់បទ PANAMA នឹងមកច្រៀងនៅស្រុកខ្មែរយើងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី

    May 2, 2018