សង្គម

ដឹងកាលបរិច្ឆេទដាក់ឲ្យចរាចរស្ពានដែកបេឡេឬស្សីកែវហើយ

BY
Khmernote Media
May 6, 2018

រាជធានីភ្នំពេញ៖ បើតាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ  ដំណើរការសាងសង់ស្ពានដែកបេឡេឫស្សីកែវ បានបញ្ចប់ការសាងសង់ហើយ។ ហើយថ្ងៃនេះ អ្នកជំនាញកំពុងសាកល្បងធ្វើតេស្តទ្រទម្ងន់នៃស្ពាន ដើម្បីធានាសុវត្ថិភាពនៃការធ្វើចរាចរ ការតម្លើងស្លាកសញ្ញាចរាចរ ការលាបគំនូសចរាចរ និងតម្លើងភ្លើងស្តុបថ្មី ដើម្បីឈានទៅដាក់អោយដំណើរការធ្វើចរាចរនៅដើមសប្តាហ៍ក្រោយនេះ។

គួរបញ្ជាក់ផងដែរថា ស្ពាន​នេះ​មាន​ប្រវែង​៥០​៦ម៉ែត្រ ទទឹង១២ម៉ែត្រ ត​ភ្ជាប់​ពីខណ្ឌឫស្សីកែវ មក​ខណ្ឌ​ជ្រោយចង្វារ ដោយ​ចំណាយ​ថវិកា​សរុប​ប្រមាណ​៩​លាន​ដុល្លារ​អាមេរិក​៕

អត្ថបទ៖ សេម

Share This Post: