- Khmernote Media
- អន្តរជាតិ
បរទេស ៖ ការវះកាត់តភ្ជាប់សរីរាង្គផ្សេងៗនៅក្នុងរាង្គកាយមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេទាក់ទងទៅនឹងអវៈយវៈបន្តពូជរបស់មនុស្សវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ កាលពីពេលថ្មីនេះសារព័ត៌មានបរទេសដ៏ល្បីបានចុះផ្សាយករណីមិនគួអោយជឿមួយ ដែលក្រុមវេជ្ជបណ្ឌិតអាមេរិក ប្រកាសជោគជ័យក្នុងការផ្លាស់ប្តូរអវៈយវៈភេទរបស់បុរសម្នាក់ជាលើកដំបូង។ វាត្រូវបានគេដឹងថាជាលើកទី១ហើយដែលប្រដាប់ភេទរបស់បុរស ត្រូវបានគ្រូពេទ្យធ្វើការផ្លាស់ប្តូបានដោយជោគជ័យ។ ប្រតិបត្តិការណ៍នេះត្រូវបានចូលរួមដោយវេជ្ជបណ្ឌិតចំនួន១១នាក់។ ការវះការប្តូរប្រដាប់ភេទអោយបុរសម្នាក់នេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែមេសានេះ ក្រុមវេជ្ជបណ្ឌិតប្រើពេលអស់១៤ម៉ោងក្នុងការសម្រេចការវះកាត់មួយនេះ។ អវៈយវៈភេទដែលយកមកប្តូអោយបុរសម្នាក់នេះត្រូវបានបរិច្ឆាកដោយ ទាហានម្នាក់ដែលបានស្លាប់ក្នុងការផ្ទុះគ្រាប់បែក។ គ្រូពេទ្យអះអាងថាការតភ្ជាប់នេះនឹងអាចធ្វើអោយអ្នកជម្ងឺម្នាក់នេះអាចប្រើប្រាស់ប្រព័ន្ធតម្រង់នោមរបស់ខ្លួនបានយ៉ាងប្រក្រតី។ តែសំរាប់ការរួមភេទវិញមិនត្រូវបានគេបង្ហើបថាយ៉ាងណានោះទេ មានតែត្រូរងចាំមើលរយៈពេល៦ខែក្រោយមកទៀត៕ អត្ថបទ ៖ Mali ប្រភព ៖ sanook
April 26, 2018 - អន្តរជាតិ
ប្រទេសម៉ាឡេស៊ី ៖ វាជារឿងគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលការបាញ់បោះកើតឡើងក្នុងទីសាធារណៈ ដោយមិនមានការខ្លាចក្រែងរអែងបែបនេះ។ តាមប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវរន្ធត់មួយ ដែលបុរសអ្នកជំនួញវ័យ៤៦ឆ្នាំត្រូវបានជនមិនស្គាល់មុខបាញ់ទៅលើរថយន្តម៉ាក BMW របស់គាត់៣គ្រាប់ ខណៈពេលកំពុងជាប់ភ្លើងស្តុប។ បើ់តាមសម្តីជនរងគ្រោះបាននិយាយថា គាត់បានលឺសម្លេងគ្រាប់កាំភ្លើងនៅផ្នែកខាងក្រោយរថយន្តរបស់ខ្លួន។ គាត់បានបញ្ជាក់ប្រាប់ទៀតថាបានឃើញគ្រាប់កាំភ្លើងនោះចេញពីបុរសដែលជិះម៉ូតូ ហើយពាក់មួកសុវត្ថិភាពពណ៌ខ្មៅដែលេជិះនៅពីក្រោយគាត់នោះ។ ជនសង្ស័យបានរត់គេចខ្លួនភ្លាមក្រោយពីធ្វើការបាញ់ប្រហាររួច ក្រោយកើតហេតុជនរងគ្រោះបានបន្តដំណើរទៅប៉ុស្តិប៉ូលិសដើម្បីប្តឹងលើករណីមួយនេះតែម្តង។ តាមប្រភពបានបង្ហាញថាករណីបាញ់ប្រហារកំពុងក្លាយជារឿងធម្មតានៅក្នុងប្រទេសម៉ាឡេស៊ី ជីវិតអ្នកធ្វើដំណើរតាមផ្លូវក្នុងប្រទេសនេះស្ថិតនៅក្នុងគ្រោះថ្នាក់ខ្លាំង។ អ្នកគួរមានការប្រុងប្រយ័ត្នអោយបានខ្ពស់ដែរ ប្រសិនបើមានគម្រោងចង់ទៅធ្វើដំណើរកំសាន្តក្នុងប្រទេសនេះ៕ អត្ថបទ ៖ Mali ប្រភព ៖ thecoverage
April 26, 2018 - អន្តរជាតិ
បរទេស ៖ វាជារឿងដែលអាក្រក់មើលខ្លាំងណាស់នៅពេលដែលក្មេងស្រីទទួលរងការរំលោភបំពានផ្លូវភេទ ត្រូវមកខ្វល់ចិត្តរឿងប្រាក់បង់ជូនមន្ទីពេទ្យទៀតនោះ។ តាមប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលកុមារីវ័យ១៣ឆ្នាំត្រូបានគេរំលោភបំពានផ្លូវភេទហើយ ថែមទាំងត្រូវខាងមន្ទីពេទ្យទារប្រាក់ថ្លៃពិនិត្យនឹងព្យាបាលនាងបន្ទាប់ពីប៉ូលិសបញ្ជូននាងទៅព្យាបាលនៅទីនោះ។ តាមប្រភពបានអោយដឹងថាក្មេងស្រីកំសត់ម្នាក់នេះត្រូវបានបងប្អូនជីដូនមួយរបស់ខ្លួនចាប់រំលោភទាំងពីនាងមានអាយុ៥ឆ្នាំមកម្លេះ។ ប៉ូលិសបានជួយសង្រ្គោះនាងហើយយកនាងទៅកាន់មន្ទីពេទ្យដើម្បីពិនិត្យនិងព្យាបាល នាងសម្រាកព្យាបាលនៅទីនោះអស់រយៈពេល៣ថ្ងៃ។ នាងត្រូវបានមន្ទីពេទ្យនេះទារអោយបង់ប្រាក់ប្រមាណជាជាង១១០ដុល្លារលើថ្លៃពិនិត្យនិងព្យាបាល នាងបានបដិសេធព្រោះអាយុរបស់នាងមិនទាន់គ្រប់១៨ឆ្នាំផង៕ អត្ថបទ ៖ Mali ប្រភព ៖ thecoverage
April 26, 2018 - អន្តរជាតិ
ជាតិរ៉ែ ក៏ជាសារធាតុរ៉ែសំខាន់មួយសម្រាប់មុខងារផ្សេងៗនៃរាងកាយផងដែរ។ វាទទួលខុសត្រូវចំពោះការផលិតអេម៉ូក្លូប៊ីនដែល ជួយកោសិកាឈាមក្រហមដឹកនាំអុកស៊ីហ្សែនទៅពេញគ្រប់ផ្នែកក្នុងរាងកាយ។ លើសពីនេះទៅទៀត វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មុខងារត្រឹមត្រូវនៃអង់ស៊ីមជាច្រើន។ វាដើរតួនាទីជាមធ្យោបាយដឹកជញ្ជូនមួយសម្រាប់អេឡិចត្រុងដើម្បីធ្វើដំណើរនៅខាងក្នុងកោសិកាផ្សេងៗ។ ដូច្នេះហើយទើបកង្វះនៃជាតិដែកអាចបង្កទៅជាបញ្ហាសុខភាពជាច្រើនរួមបញ្ចូលទាំង ជំងឺខ្វះគ្រាប់ឈាមក្រហម។ ខាងក្រោមជារោគសញ្ញាទូទៅបំផុតដែលនឹងលេចឡើងនៅពេលដែលរាងកាយខ្វះជាតិដែរ ៖ ១. ជ្រុះសក់ ៖ កង្វះជាតិដែក គឺជាមូលហេតុទូទៅបំផុតមួយដែលបង្កឲ្យកើតមានបញ្ហានៃការជ្រុះសក់។ កម្រិតទាបនៃជាតិដែកនឹងបណ្ដាលឲ្យរាងកាយធ្លាក់ចូលក្នុងស្ថានភាពត្រដររស់ ខណៈនោះបណ្ដាញអុកស៊ីសែនព្យាយាមដំណើរគាំទ្រតែលើមុខងារសំខាន់ៗប៉ុណ្ណោះ។ ដូច្នេះឬសសក់នឹងមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ដើម្បីលូតលាស់ឡើយ។ ២. ឧស្សាហ៍ឈឺក្បាល ៖ កម្រិតទាបនៃជាតិដែកក្នុងរាងកាយរារាំងអុកស៊ីសែនមិនឲ្យឈានចូលដល់ខួរក្បាលបានគ្រប់គ្រាន់។ ខណៈនោះសសៃឈាមក្រហមអាកទែនៃខួរក្បាលអាចនឹងប្រែជាហើម ហើយបណ្ដាលឲ្យឈឺក្បាល។ កង្វះជាតិដែក គឺជាមូលហេតុទូទៅបំផុតមួយនៃជំងឺឈឺក្បាល។ ជាមួយនឹងប្រភេទនៃការឈឺក្បាលដោយសារបញ្ហាបែបនេះ អ្នកនឹងមិនអាចផ្ដោតអារម្មណ៍ ឬសម្រាកបានឡើយ។ ៣. ស្បែកប្រែជាស្លេកស្លាំង ៖ ជាមួយនឹងកម្រិតនៃជាតិដែកទាប
April 26, 2018 - កីឡា
ខ្សែប្រយុទ្ធ Gareth Bale បានច្រានចោលពាក្យដែលលេចលឺថារូបគេចូលរួមលេងអោយក្លឹប Bayern Munich នៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះបើកទ្វារ។ ខ្សែប្រយុទ្ធសញ្ចាតិវែលរូបនេះ កាលពីមុនរូបគេមានទំនាក់ទំនងជាមួយនឹងក្លឹបយក្សអាឡឺម៉ង់មួយហើយមានបំណងចង់ចាកចេញពីក្លឹបអធិរាជសរ Real Madrid ក្រោយពេល Gareth Bale ខកខានមិនសូវបានចូលរួមប្រកួតធ្វើអោយរូបគេធ្លាក់ទំរង់លេង។ អាជីពជាកីឡាករបាល់ទាត់របស់ខ្សែប្រយុទ្ធ Gareth Bale នៅក្នុងប្រទេសអេស្ប៉ាញកំពុងតែដុនដាបខ្លាំងមែនទែន ក្នុងមួយរយៈចុងក្រោយនេះ Bale មានឈ្មោះត្រឹមជាកីឡាករបម្រុងតែប៉ុណ្ណោះ។ កាលពីរាត្រីម្សិលមិញនៅក្នុងជំនួបរវាងក្លឹបអធិរាជសរ Real Madrid ជាមួយនឹងក្លឹប Bayern Munich ក្នុងការប្រកួតពានរង្វាន់ UEFA Champion League ខ្សែប្រយុទ្ធ Gareth
April 26, 2018 - កីឡា
ក្លឹបកាំភ្លើងធំ Arsenal គឺជាក្លឹបចុងក្រោយគេបង្អស់ដែលបង្ហាញចំណាប់អារម្មណ៍ចង់ទិញខ្សែបម្រើ Radja Nainggolan ពីក្លឹប AS Roma នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ុករូបនេះទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប AR Roma កាលពីពេលថ្មីៗនេះ។ ប៉ុន្ដែទោះបីជាខ្សែបម្រើ Radja Nainggolan បានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីជាមួយនឹងក្លឹប AS Roma ក៏ដោយ ក៏ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះត្រូវបានក្លឹបតោខៀវ Chelsea និងក្លឹបបិសាចក្រហម Manchester United តាមចែចូវដដែល។ ហើយនៅក្នុងពេលថ្មីៗនេះក្លឹបកាំភ្លើងធំ Arsenal ក៏បានប្រកាសពួកគេនឹងចូលរួមប្រជែងគ្នាដណ្ដើមខ្សែបម្រើ Nainggolan ដូចគ្នានៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ លោក Luis Enrique ដែលគេជឿជាក់ថាជាអ្នកស្នងដំណែងរបស់លោក Arsene Wenger
April 26, 2018 - អន្តរជាតិ
គូស្នេហ៍នីមួយៗតែងតែមានបញ្ហាឈ្លោះប្រកែកគ្នាដោយជៀសមិនផុតនោះទេ តែសំខាន់តើពួកគេចេះដោះស្រាយបញ្ហាទាំងនេះដោយមធ្យោបាយអ្វីប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាសញ្ញាណទាំង ៥ដែលធ្វើឲ្យបុរសពិបាកនៅក្នុងការដើរចេញចំពោះនារីគ្រប់រូបបើសិនជារូបគេបានជួបជាមួយនឹងនារីដែលមានលក្ខណៈទាំងនេះ៖ ១. មិនសូវចេះមាត់ឡូឡា៖ យើងដឹងហើយថាការឈ្លោះគ្នាប្រកែកគ្នាយូរអាចឈានដល់ដំណាក់កាលបែកបាក់បានយ៉ាងងាយ ហេតុនេះបើសិនជានារីជាមនុស្សស្ងៀមស្ងាត់នោះទំនាក់ទំនងរបស់ពួកគេក៏មិនសូវមានទំនាស់កើតឡើងដែរ ប៉ុន្ដែនារីដែលមិនសូវនិយាយស្ដីគឺមានតិចណាស់ ចំណុចនេះហើយជាបានជាបុរសពិបាកស្វែងរកបំផុត។ ២. នារីដែលធ្វើឲ្យបុរសមានអារម្មណ៍ស្រស់ស្រាយគ្រប់ពេល៖ បុរសតែងតែចង់បាននារីម្នាក់ដែលចេះលេងសើច, កំប្លែង, និងមានចារឹកដូចក្មេងដែលអាចធ្វើឲ្យរូបគេសប្បាយ និងនៅជិតរូបនាងរាល់ថ្ងៃក៏គ្មានថ្ងៃធុញដែរព្រោះថារូបនាងធ្វើឲ្យរូបគេញញឹមគ្រប់ពេល និងធ្វើឲ្យគេបាត់នូវភាពខ្វល់ខ្វាយទាំងឡាយ។ ៣. មនុស្សស្រីដែលស្គាល់កាលៈទេសៈ៖ នារីគ្រប់រូបតែងតែចង់ទៅណាមកណាជាមួយដៃគូរបស់ខ្លួនជាប់គ្រប់ទីកន្លែងដែលធ្វើឲ្យពួកបុរសៗមានអារម្មណ៍ធុញ និងគ្មានសេរីភាព។ ការធ្វើបែបនេះកាន់តែធ្វើឲ្យស្នេហាអ្នកមានគម្លាតកាន់តែឆ្ងាយពីគ្នា ហេតុនេះអ្នកគួរតែទុកពេលឲ្យដៃអ្នកនោះទើបធ្វើឲ្យស្នេហាអ្នកនៅរក្សាបានយូរ។ ៤. នារីដែលយល់អំពីដៃគូ៖ ដោយពួកគេដឹងថាដៃគូខ្លួនចូលចិត្តអ្វី និងមិនចូលចិត្តអ្វី ហើយតែផ្ដល់នូវពេលវេលាផ្ទាល់ខ្លួនសម្រាប់ពួកគេ។ បើសិនជាអ្នកមានចំណុចមួយនេះ នោះដៃគូរបស់អ្នកកាន់តែស្រលាញ់អ្នកទាំងឡើង និងមិនហ៊ានដើរចេញពីអ្នកទៅរកអ្នកផ្សេងឡើយ ហើយរូបអ្នកគឺជានារីដែលគេតាមរកពិតប្រាកដណាស់។ ៥. មនុស្សស្រីដែលឆ្លាត៖
April 26, 2018 - អន្តរជាតិ
មនុស្សភាគច្រើនប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ការទទួលទានផ្លែឈើ និងបន្លែច្រើន គឺមិនត្រឹមតែសំខាន់សម្រាប់សុខភាពរាងកាយតែប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរសម្រាប់សុខភាពសម្រស់ ឬស្បែកផងដែរ។ ទោះជាយ៉ាងណា មានមនុស្សតិចណាស់ដឹងអំពីប្រភេទនៃផ្លែឈើដែលមានប្រសិទ្ធិភាព ឬលក្ខណៈពិសេសធ្វើឲ្យស្បែកប្រែជាស្រស់ស្អាត។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីផ្លែឈើមួយចំនួនដែលល្អប្រសើរបំផុតសម្រាប់សុខភាពស្បែកស្រស់ស្អាតភ្លឺរលោង ៖ ១. ផ្លែប៉ោម ៖ ដើម្បីទទួលបានស្បែកស្រស់ស្អាតក្មេងជាងវ័យ ចូរទទួលទានផ្លែប៉ោមពណ៌ក្រហម។ ផ្លែប៉ោមពណ៌ក្រហមមានផ្ទុកនូវជាតិកូឡាជែនខ្ពស់បំផុតដែលមានប្រសិទ្ធិភាពលើកកម្ពស់ភាពបន់បែន ឬយឺតនៃស្បែក។ ២. ផ្លែឪឡឹក ៖ ក៏ព្រោះផ្លែឈើនេះមានផ្ទុកនូវជាតិទឹកដល់ទៅ ៩០ ភាគរយ ការទទួលទានឪឡឹកនឹងផ្ដល់សំណើមដល់ស្បែកពីខាងក្នុងមកខាងក្រៅ។ ៣. ផ្លែចេក ៖ ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលសំខាន់បំផុតក្នុងការរក្សាតុល្យភាពនៃជាតិសំណើមរបស់ស្បែក។ ស្បែកស្ងួូតខ្លាំង គឺជារោគសញ្ញាទូទៅមួយនៃបញ្ហាកង្វះជាតិប៉ូតាស្យូមក្នុងរាងកាយ។ ដូច្នេះដើម្បីរក្សាបាននូវជាតិសំណើមរបស់ស្បែក ចូរព្យាយាមទទួលទានផ្លែចេកឲ្យបានជាប្រចាំ។ ៤. ផ្លែម្នាស់ ៖ ក៏ព្រោះតែវាមានផ្ទុកនូវអង់ស៊ីម bromelain ម្នាស់មានប្រសិទ្ធិភាពខ្ពស់បំផុតក្នុងការប្រយុទ្ធប្រឆាំងការរលាក និងហើម នៃស្បែក។ ៥. ផ្លែល្ហុង ៖ មានផ្ទុកសម្បូរទៅដោយវីតាមីន A និង អង់ស៊ីម papain ដែលជួយបំបែកប្រូតេអ៊ីនអសកម្ម និងកម្ចាត់ចោលនូវកោសិកាស្បែកដែលងាប់ៗ។ ៦. ផ្លែទទឹម ៖ ទទឹមមានផ្ទុកនូវសមាសធាតុប្រយុទ្ធប្រឆាំងនឹងដំណើរនៃភាពចាស់របស់ស្បែក ដោយវាជម្រុញការលូតលាស់កោសិកាស្បែកថ្មី ឬស្ដារកោសិកាស្បែកឡើងវិញ។ ៧. ស្ត្របឺរី ៖ មានផ្ទុកនូវអាស៊ីត ellagic ខ្ពស់ ដែលមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងទៅនឹងការបំផ្លាញស្បែកពីសំណាក់ពន្លឺព្រះអាទិត្យ ក៏ដូចជាភាពជ្រីវជ្រួញ។ ៨. ផ្លែគីវី ៖ មានផ្ទុកវីតាមីន C ច្រើនបំផុត។ វីតាមីន C គឺសំខាន់បំផុតដើម្បីទទួលបានស្បែកភ្លឺរលោងស្អាត។ ៩. ដំឡូងបារាំង ៖ ដោះស្រាយបញ្ហាក្លៀកខ្មៅ ដោយគ្រាន់តែយកដំឡូងបារាំង ១ បន្ទះ មកដុសលើស្បែកក្លៀកសម្រាប់រយៈពេល ១០ នាទី រួចសឹមលាងសម្អាតចេញជាមួយនឹងទឹកមិនក្ដៅមិនត្រជាក់។ ដំឡូងបារាំងមានផ្ទុកអាស៊ីតស្រាល ឬតិចតួចដែលដើរតួនាទីជាភ្នាក់ងារធ្វើឲ្យស្បែកប្រែជាពណ៌សបែបធម្មជាតិ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
April 26, 2018 - អន្តរជាតិ
នារីៗតែងតែមានការពិបាកចិត្តជាខ្លាំងនៅពេលដែលខ្លួនធ្វើការ Order ខោអាវ ប៉ុន្ដែបែរជាមិនអាចពាក់បានដោយសារតែមានទំហំធំពេកដែលធ្វើឲ្យពាក់យ៉ាងណាក៏មិនស្អាត និងបាត់បង់ទំនុកចិត្តនៅលើខ្លួនឯង។ ពេលនេះអ្នកអស់បារម្ភជាមួយនឹងបញ្ហាទាំងនេះទៀតហើយ ដោយអ្នកគ្រាន់តែសាកល្បងនូវស្ទាយទាំងនេះទោះបីជាអាវអ្នកមានទំហំធំយ៉ាងណា ក៏អ្នកនៅតែទទួលបាននូវភាពទាក់ទាញដដែល៖ អត្ថបទ៖ Sai ប្រភព៖mthai
April 26, 2018 - សង្គម
នារសៀលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំស្ដីពីការដោះស្រាយផលប៉ះពាល់លើគម្រោងសាងសង់ស្ពានអាកាសចោមចៅ និងស្ពានអាកាសក្បាលថ្នល់។ អង្គប្រជុំជំរុញឱ្យមានការដោះស្រាយផលប៉ះពាល់នៅតំបន់ទាំងពីរនេះឱ្យបានច្បាស់លាស់ ដើម្បីអាចធ្វើការស្ថាបនាបានឆាប់ សំដៅសម្រួលបានការកកស្ទះ នៅតំបន់ក្បាលថ្នល់ និងរង្វង់មូលចោមចៅ នាពេលដ៏ខ្លីខាងមុននេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់៕ អត្ថបទ៖ សេម
April 26, 2018









