ស្ពានអាកាសថ្មី២ទៀត គ្រោងនឹងសាងសង់នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីសម្រួលចរាចរណ៍
- April 26, 2018
នារសៀលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំស្ដីពីការដោះស្រាយផលប៉ះពាល់លើគម្រោងសាងសង់ស្ពានអាកាសចោមចៅ និងស្ពានអាកាសក្បាលថ្នល់។
អង្គប្រជុំជំរុញឱ្យមានការដោះស្រាយផលប៉ះពាល់នៅតំបន់ទាំងពីរនេះឱ្យបានច្បាស់លាស់ ដើម្បីអាចធ្វើការស្ថាបនាបានឆាប់ សំដៅសម្រួលបានការកកស្ទះ នៅតំបន់ក្បាលថ្នល់ និងរង្វង់មូលចោមចៅ នាពេលដ៏ខ្លីខាងមុននេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






