- Khmernote Media
- អន្តរជាតិ
ខាងក្រោមជាទម្លាប់មួយចំនួនដែលអ្នកគួរតែបញ្ឈប់ ឬលុបបំបាត់ចោល ក៏ព្រោះវាអាចបណ្ដាលឲ្យកើតមានផលប៉ះពាល់មិនគួរឲ្យជឿចំពោះសុខភាពរាងកាយនៅថ្ងៃខាងមុខ ៖ ១. ដុសសម្អាតធ្មេញបន្ទាប់ពីទទួលទានអាហារ ៖ ប្រសិនបើអ្នកទទួលទានអាហារមានជាតិអាស៊ីត អ្នកគួរតែជៀសវាងការដុសសម្អាតធ្មេញភ្លាមៗ បន្ទាប់ពីទទួលទានរួច ដោយត្រូវចាំយ៉ាងតិចឲ្យបាន ៣០ នាទីសិន ទើបជាការប្រសើរ។ អាហារដែលមានផ្ទុកជាតិអាស៊ីតស៊ីទ្រិកដូចជា ផ្លែក្រូច ទំពាំងបាយជូរ និងក្រូចឆ្មារ ធ្វើឲ្យកាចាធ្មេញប្រែជាចុះខ្សោយ ហើយនៅពេលដែលអ្នកធ្វើការដុសសម្អាតធ្មេញភ្លាម នោះវាអាចបណ្ដាលឲ្យកាចាធ្មេញទទួលរងការខូចខាតបានយ៉ាងងាយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការដុសសម្អាតធ្មេញឲ្យបាន ២ ដងក្នុងថ្ងៃជាប្រចាំ គឺជារឿងចាំបាច់ ជាពិសេសនៅពេលល្ងាច។ ២. គេងច្រើនម៉ោងជាងធម្មតានៅថ្ងៃចុងសប្តាហ៍ ៖ យោងតាមការស្រាវជ្រាវថ្មីមួយដែលចេញផ្សាយនៅក្នុងកាសែត Journal of Clinical Endocrinology and Metabolism
April 24, 2018 - អន្តរជាតិ
គេតែងតែនិយាយថានារីដែលមានកំពស់ខ្ពស់ចាប់ពី ១.៦០cmគឺមានភាពស្រស់ស្អាតស្លៀកពាក់អ្វីក៏ស្អាត ប៉ុន្ដែអ្នកយល់ខុសហើយនារីៗដែលមានកំពស់ទាបក៏មានភាពស្រស់ស្អាតផងដែរបើសិនជារូបនាងដឹងពីតិចនិកនៅក្នុងស្លៀកពាក់ឲ្យបានត្រឹមត្រូវ។ ចង់ដឹងថាធ្វើយ៉ាងណាដើម្បីទទួលបានភាពស្រស់ស្អាតនារីៗគួរតែអនុវត្តន៍នូវស្ទាយទាំងនេះ៖ ១. ពាក់ស្បែកជើងកែង៖ ការពាក់ស្បែកជើងកែងគឺជាអាវុធរបស់នារីដែលមានកំពស់ទាបព្រោះថាអាចជួយឲ្យនារីមើលមកមានកំពស់ខ្ពស់ និងកាន់តែមានភាពជឿជាក់ចំពោះខ្លួនកាន់តែខ្លាំង ២. ការស្លៀកខោ រឺសំពត់ដែលមានចង្កេះវែង៖ ការតុបតែងជាមួយនឹងខោចង្កេះវែង រឺក៏ស្លៀកខោលើក ដើម្បីជួយឲ្យឃើញជើងរបស់អ្នកវែងស្រលូន និងកាន់តែទទួលបាននូវភាពស្រស់ស្អាតពិសេសមើលមកទាក់ទាញបែបធម្មជាតិ ៣. ការស្ពាយជាមួយនឹងកាបូបតូចៗ៖ អ្នកគួរតែជ្រើសរើសកាបូបណាដែលតូចល្មមសមជាមួយនឹងមាឌរបស់អ្នក ជៀងវាងការស្ពាយកាបូបធំសំពីងសំពោងដែលធ្វើឲ្យមើលមកមាឌរបស់អ្នកកាន់តែតូចមិនស្អាត ៤. ការជ្រើសរើសពណ៌សម្លៀកបំពាក់ដូចគ្នា៖ ការដែលអ្នកស្លៀកពាក់ពណ៌ខោអាវពណ៌ដូចគ្នាកាន់តែមានភាពលេចធ្លោ និងទទួលបានភាពទាក់ទាញជាខ្លាំងសម្រាប់នារីៗដែលមានកំពស់ទាប ៥. ការលេងស្ទាយជាមួយនឹងរ៉ូបខ្លីៗ៖ ការលេងស្ទាយបែបនេះធ្វើឲ្យនារីទាបៗទទួលបាននូវភាពស្រស់ស្អាត ជាពិសេសធ្វើឲ្យជើងរបស់អ្នកមើលមកស្រលូនស្អាតតែម្ដង កាន់់តែពិសេសបើសិនជានារីបន្ថែមជាមួយនឹងស្បែកជើងកែង៕ អត្ថបទ៖ Sai ប្រភព៖mthai
April 24, 2018 - PR
(ភ្នំពេញ) កាលពីពេលថ្មីៗនេះ ហាងនំដូហ្វណាត់ និងកាហ្វេ គ្រីសស្ពី គ្រីម (Krispy Kreme) ដែលជាម៉ាកដ៏ល្បីរបស់អាមេរិកមួយនេះ បានបន្ថែមនៅរសជាតិថ្មី២ជូរអែមៗនៃរសជាតិផ្លែឈើ ដែលប្រជាជនខ្មែរភាគច្រើនពេញនិយមនិងចូលចិត្ត ហើយបានធ្វើឲ្យហាងគ្រីសស្ពី គ្រីម ទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនថែមទៀ់ត។ រសជាតិថ្មី ២មុខបន្ថែម គឺមានឈ្មោះថា Lemon Doughnut និង Blueberry Doughnut មានរសជាតិ ក្រូចឆ្មា និង ផ្លែប៊្លូប៊ែរី ជូរតិចៗ ផ្អែមតិចៗ ធ្វើអោយចាប់មាត់អតិថិជន ។ ពិសេសជាងនេះទៅទៀត សាច់ម្សៅនំដូហ្វណាត់របស់ គ្រីសស្ពី គ្រីម
April 24, 2018 - PR
បន្ទាប់ពីការសម្ពោធម៉ាស៊ីនត្រជាក់ Wind-Free មកកាន់ទីផ្សារប្រទេសកម្ពុជា ទើបបានប្រមាណជាងមួយខែ ម៉ាស៊ីនត្រជាក់ដ៏ទំនើបនេះកំពុងត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជា ជាពិសេសចាប់តាំងពីខែមីនានេះ ដែលជាខែក្តៅខ្លាំង។ បើតាមការសាកសួរម្ចាស់ហាងលក់គ្រឿងអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះបានឲ្យដឹងថា ម៉ាស៊ីនត្រជាក់ Wind-Free ទើបនឹងចេញថ្មី ត្រូវបានចាប់អារម្មណ៍ និងពេញនិយមពីសំណាក់អ្នកប្រើប្រាស់ដោយសារ លក្ខណៈពិសេសៗជាច្រើន។ ព្រោះថា គ្រប់ម៉ាស៊ីនត្រជាក់ទាំងអស់តែងតែបញ្ចេញភាពត្រជាក់សព្វទីតាំងដោយប្រើកម្លាំងខ្យល់ ដែលអាចផ្តល់ការរំខាន និងមិនមាននូវផាសុកភាព ដូចជាការសាយភាយនូវភាពត្រជាក់ដោយស្វ័យប្រវត្តិនោះឡើយ ។ ម៉ាស៊ីនត្រជាក់សាមសុង Wind-Free គឺជាម៉ូដែលដំបូងបំផុតដែលបំពាក់ World 1st 8 pole compressor និងបចេ្ចកវិទ្យាDigital inverter ដែលអាចសន្សំសំចៃថាមពលអគ្គីសនីដល់ទៅ72%ជាមួយនឹងការធានារយះពេល10ឆ្នាំ។ ម៉ាស៊ីនត្រជាក់ Wind- Free
April 24, 2018 - បច្ចេកវិទ្យា
iPad ជាផលិតផលថេបប្លេតរបស់ក្រុមហ៊ុន Apple ដែលស្ទើរតែបាត់មុខពីទីផ្សារទៅហើយដោយសារតម្រូវការទាបពេក។ ដោយឡែក រហូតមកដល់បច្ចុប្បន្ន យើងសង្កេតឃើញថាទីផ្សារផលិតផលថេបប្លេតហាក់ដូចជាកំពុងមានសន្ទុះឡើងវិញ ឯក្រុមហ៊ុន Apple បានសម្រេចចេញលក់ iPad ជំនាន់ថ្មីរហូតដល់ទៅ 5ម៉ូដែលឯណោះ។ 1/ iPad ជំនាន់ទី6 (តម្លៃចាប់ពី $329 ឡើងទៅ) ជាការពិតណាស់ iPad នៅតែជា iPad រឺអាចហៅម៉្យាទៀតបានថាថេបប្លេត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចប្រើ Browser លេងហ្គេម និងបណ្ដាញសង្គមបាន។ ក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple បានបន្ថែម Pencil (ខ្មៅដៃ)
April 24, 2018 - អន្តរជាតិ
ប្រទេសចិន ៖ មនុស្សយើងម្នាក់ៗសុទ្ធតែមានក្តីស្រមៃរបស់ខ្លួននិងចង់ធ្វើគ្រប់បែបយ៉ាងដើម្បីសម្រេចវាអោយបាននៅក្នុងថ្ងៃអនាគត បើទោះជាជួបនឹងការលំបាកប៉ុនណាក៏ដោយ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវគួរអោយភ្ញាក់មួយ ដែលបុរសម្នាក់ប្រែក្លាយខ្លួនពីកម្មករសំណង់មកជាអ្នករបាំដ៏ល្បី។ លោក Wang Wenbin អាយុ ២៨ឆ្នាំ មានស្រុកកំណើតក្នុងខេត្ត Sichuan គាត់រស់នៅតែជាមួយជីដូនជីតាតាំងពីរតូច។ គាត់និយាយថាការរាំគឺជាផ្នែកមួយដ៏សំខាន់នៃកុមារភាពរបស់គាត់ គាត់មិនដែលខកខាននោះទេអោយតែមានការសម្តែងរាំនៅសាលាម្តងៗ។ គ្រូៗនៅក្នុងសាលារៀនតែងតែសរសើរថាគាត់មានទេព្យកោសល្យខ្ពស់ក្នុងការសម្តែង បែរនេះហើយទើបគាត់សម្រេចត្រូវតែចូលរៀនខាងរបាំនេះអោយបាន។ តែអ្វីៗវាមិនងាយស្រួលសំរាប់គាត់នោះទេ ឪពុកម្តាយរបស់គាត់បានប្រឆាំងនឹងគំនិតនេះ។ គាត់និយាយថា”ការរាំមិនមែនជាអាជីពយូរអង្វែង ហើយពួកគាត់មានការព្រួយបារម្ភថាខ្ញុំនឹងគ្មានលុយនៅពេលខ្ញុំចាស់ហើយពួកគាត់ចង់ឱ្យខ្ញុំរកការងារដែលមានស្ថេរភាព”។ តែយ៉ាងណាលោក Wang Wenbin នៅតែជំនះធ្វើការរកប្រាក់មកបង់ថ្លៃសាលារៀនដោយខ្លួនឯង ដោយសារតែថ្លៃសាលាថ្លៃពេកគាត់ក៏ចូលធ្វើជាកម្មករសំណង់។ ជាមួយការធ្វើការដោយប្រើកំលាំងអស់ពីខ្លួនទៅហើយ លោក Wang Wenbin នៅតែខិតខំហ្វឹកហាត់ជំនាញរាំរបស់គាត់ធ្វើអោយសមត្ថភាពរបស់គាត់ប្រែប្រួលទៅលឿនហួសពីការស្មាន។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលរាំនេះ គាត់ចាប់ផ្តើមចេញការសំដែងដើម្បីរកប្រាក់បន្ថែមបន្តក្តីសុបន្តិរបស់ខ្លួន
April 24, 2018 - អន្តរជាតិ
យើងទាំងអស់គ្នាអាចយល់ស្របថា ការធ្វើលំហាត់ប្រាណទៀងទាត់រាល់ថ្ងៃ គឺជាវិធីល្អបំផុត ដើម្បីសម្រកទម្ងន់ និងរក្សាសុខភាព។ ប៉ុន្តែថាតើមានមនុស្សប៉ុន្មាននាក់ដែលធ្វើលំហាត់ប្រាណទៀងទាត់ជារៀងរាល់ថ្ងៃ? មិនច្រើនទេ! ទោះជាយ៉ាងណាមនុស្សសឹងតែគ្រប់គ្នា គឺគេងរាល់ថ្ងៃ។ ដូច្នេះគន្លឹះងាយៗមួយចំនួនខាងក្រោម គឺប្រសើរបំផុត ដោយអ្នកអាចស្រកទម្ងន់បាន បើទោះជាកំពុងគេង ៖ ១. គេងស្រាត ៖ ទោះបីជាវាស្តាប់ទៅហាក់ដូចជាចម្លែកបន្តិចក៏ពិតមែន ប៉ុន្តែការគេងអាក្រាតកាយ គឺផ្ដល់អត្ថប្រយោជន៍ច្រើនណាស់។ ការរក្សារាងកាយឲ្យទទួលបានភាពត្រជាក់ នៅខណៈពេលគេង គឺជួយពន្លឿនដំណើរការដុតរំលាយខ្លាញ់របស់រាងកាយ ហើយថែមទាំងបង្កើនជាតិខ្លាញ់ល្អៗក្នុងរាងកាយដែលជួយក្នុងការដុតបំផ្លាញកាឡូរី។ ការដុតរំលាយជាតិខ្លាញ់មិនល្អ ក៏ដូចជាការដុតបំផ្លាញ់កាឡូរីបានល្អនឹងធ្វើឲ្យអ្នកស្រកទម្ងន់។ ២. គេងនៅកន្លែងដែលងងឹតទាំងស្រុង ៖ ការគេងនៅកន្លែងដែលងងឹតឈឹងតែម្ដង គឺជាការជួយធ្វើឲ្យរាងកាយបង្កើតអ័រម៉ូនមេឡាតូនីនដែលមិនត្រឹមតែធ្វើឲ្យគេងលក់បានស្រួល ហើយស្កប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយក្នុងការដុតបំផ្លាញកាឡូរីផងដែរ។ នេះបើយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of Pineal Research ។ ៣. បន្ថយសីតុណ្ហភាពក្នុងបន្ទប់ ៖ យោងតាមការសិក្សាមួយដែលចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្របានបង្ហាញឲ្យដឹងថាមនុស្សដែលគេងនៅក្នុងបន្ទប់ដែលមានកម្រិតសីតុណ្ហភាពប្រហែលជា ៦៦ អង្សារហ្វារិនហៃ (១៨
April 24, 2018 - បច្ចេកវិទ្យា
ក្រុមហ៊ុន Asus កំពុងផលិតទូរសព័្ទម៉ូដែលថ្មីរបស់ខ្លួនគឺ Zenfone Max Pro M1។ វាត្រូវបានរចនាឡើងជាមួយអេក្រង់ទំហំ 6 អ៊ីញនិងថាមពលថ្ម 5000mAh ។ Zenfone Max Pro M1 មានកាមេរ៉ាពីរនៅខាងក្រោយនិងបំពាក់ដោយបន្ទះឈីប Snapdragon 636 និងមានទំហំ RAM 3GB, 4GB និង 6GB ។ Asus Zenfone Max Pro M1 មានកាមេរ៉ាខាងក្រោយ 13MP+5MP និងកាមេរ៉ាខាងមុខ
April 24, 2018 - អន្តរជាតិ
ចូលដល់រដូវក្ដៅច្បាស់ណាស់ថាពិតជាមានការលំបាកជាខ្លាំងសម្រាប់នារីៗដែលមានសក់វែង ព្រោះថាអាចបណ្ដាលឲ្យសក់ឆាប់បែកញើស, ឆាប់មានក្លិនមិនល្អ ហើយថែមទាំងងាយកើតខ្លាញ់ទៀតផង។ ដូចនេះទើបបានជាយើងមកណែនាំនូវម៉ូតសក់ងាយៗដែលសាកសមសម្រាប់នារីគ្រប់រូបមានសក់វែងហើយមិនចង់កាត់សក់ខ្លី៖ ១. ចងសក់ពាក់កណ្ដាល៖ បើសិនជាអ្នកមិនចង់ចងសក់លើកទាំងអស់ នោះអ្នកអាចចងនៅស្ទាយពាក់កណ្ដាលបានព្រោះថាវាជាស្ទាយទាន់សម័យ ម៉្យាងទៀតអាចជួយបាំងផ្ទៃមុខរបស់អ្នកបានបើសិនជាអ្នកមានមុខធំ។ ២. ស្ទាយបួងសក់ឡើងខ្ពស់៖ បើសិនជាសក់អ្នកឆាប់ឡើងខ្លាញ់ រឺក៏មានខ្លាញ់ច្រើននោះអ្នកគួរតែអនុវត្តន៏នៅស្ទាយមួយនេះ។ ៣. ស្ទាយទម្លាក់សក់ទៅមួយចំហៀង៖ បើសិនជាអ្នកមានសក់ស្ដើង ហើយចង់ធ្វើការលាកបាំងមិនចង់ឲ្យគេមើលដឹងនោះអ្នកគួរតែសាកជាមួយនឹងស្ទាយមួយនេះ ព្រោះមានភាពងាយស្រួលដោយគ្រាន់តែចងទម្លាក់មួយចំហៀង រឺក៏ក្រងសក់ ដែលធ្វើឲ្យមើលមកអ្នកមានសក់ច្រើន។ ៤. ចងលើកស្ទាយកន្ទុយសេះ៖ អ្នកដែលមានសក់វែងក្រាស់ អ្នកគួរតែចងនៅស្ទាយមួយនេះព្រោះវាជួយឲ្យសក់អ្នកមិនឆាប់បែកញើស និងទទួលបានភាពស្រស់ស្អាតស្របជាមួយគ្នា។ ៥. ស្ទាយសក់ក្ដោបចូលក្នុង៖ ស្ទាយនេះសម្រាន់នារីដែលមិនចង់កាត់សក់ខ្លី ប៉ុន្ដែចង់បានស្ទាយសក់ខ្លីដោយអ្នកគ្រាន់តែយកសក់ដាក់ក្ដោបចូលទៅក្នុងក៏ទទួលបានស្ទាយមួយដ៏ទាក់ទាញ៕ អត្ថបទ៖ Sai ប្រភព៖timesofindia
April 24, 2018 - អន្តរជាតិ
បរទេស ៖ នៅលើផ្លូវដែលមានចរាចរណ៍កកស្ទះខ្លាំងអ្នកបើកបរគួរមានការយល់អាធ្យាស្រ័យគ្នាអោយបានច្រើន ជាជាងការបើកប្រជែងផ្លូវគ្នារហូតបង្កជាជំលោះ។ ប្រភពព័ត៌មានបរទេសចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ផ្លូវស្ទះស្ទើរស្លាប់បុរសពីរនាក់បែរជាចុះមកវាយគ្នាពេញផ្លូវទៅវិញ។ តាមរយៈវីដេអូតែកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គម បានបង្ហាញពីសកម្មភាពរថយន្តពីរគ្រឿងដែលបានបើកជែងគ្នារហូតបង្កជាជំលោះ។ តាមរយៈវីដេអូជាង១នាទីយើងឃើញរថយន្ត Mercedes-Benz បើកជែងគ្នាជាមួយនឹងរថយន្តដឹកទំនិញ រហូតម្ចាស់រថយន្តដឹកទំនិញអត់លែងបានចុះមកទាញតៃកុងរថយន្ត Mercedes-Benz ចេញមកវាយគ្នាតែម្តង។ បុរសទាំងពីរនាក់នេះបានធ្វើការប្រតាយប្រតប់គ្នាពេញផ្លូវ រហូតមន្ត្រីប៉ូលីសក្នុងតំបន់នោះចុះមកជួយធ្វើអន្តរាគមន៍៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ nextshark
April 24, 2018









