- Khmernote Media
- បច្ចេកវិទ្យា
លោក Mitchel Wu ត្រូវបានគេស្គាល់ថា ជាអ្នកថតរូបឧបករណ៍ក្មេងលេងដ៏ជំនាញមួយរូប ដែលជាធម្មតាលោកតែងផលិតរូបភាពស្អាតៗ ទាក់ទាញ និងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់។ ដោយឡែក កាលពីពេលថ្មីៗនេះ Wu បានសាកល្បងដាក់បញ្ចូលគ្នានូវឧបករណ៍ក្មេងលេង ជំនាញថតរូប និង effect មួយចំនួនដើម្បីធ្វើឲ្យរូបភាពទាំងនោះរស់រវើក និងប្រៀបបានទៅនឹងក្នុងជីវិតពិតអញ្ចឹង។ ជំនួសឲ្យការប្រើប្រាស់ Photoshop លោក Wu បានបង្កើតប្លង់ថតរូបដោយខ្លួនឯង ពោលគឺធ្វើយ៉ាងណាឲ្យឧបករណ៍ក្មេងលេងទាំងនោះហាក់ដូចជាមានចលនា និងមានជីវិត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ភាគច្រើននៃរូបភាពដែល Wu បានផលិតគឺជាប្រភេទតួអង្គក្នុងគំនូរជីវចលដែលមកពីពិភពផ្សេងគ្នា។ កុំឲ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោម៖ Fu ប្រភព៖ petapixel
April 24, 2018 - រថយន្ត
បងប្រុសអ្នករត់ម៉ូតូកង់បី បានកែច្នៃម៉ូតូសណ្តោងរ៉ឺម៉ក របស់ខ្លួនដូចជារាងរថយន្តស្ព័រម៉ាកល្បីគឺ Lamborghini ដើម្បីដឹកភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ នៅក្នុងខេត្តសៀមរាប។ គំនិតច្នៃប្រឌិតមួយនេះ បានទាក់ភ្នែកមនុស្សមិនតិចនោះទេ ប៉ុន្តែទោះជាយ៉ាងណា យើងមិនដឹងពីខ្ទង់ចំណាយរបស់គាត់ឡើយ ទាក់ទងនឹងការកែច្នៃកង់បី ដ៏ពិសេសនេះ។ ក្រៅពីរូបរាង ពណ៌សម្បុរ របស់ កង់បី Lamborghini នេះគឺអ្វីដែលគេចាប់អារម្មណ៍នោះគឺ សូម្បីតែយ៉ាន់ ក៏ប្រើប្រាស់យ៉ាងរថយន្ត ដែលមានលក្ខណៈស្ព័រផងដែរ ធ្វើអោយសម្រស់តុតុ កាន់តែកើនឡើងទ្វេដង៕
April 24, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ កន្លងមកការធ្វើអត្តសញ្ញាណប័ណ្ណសម្រាប់ប្រជាពលរដ្ឋម៉ាឡេស៊ីម្នាក់ៗត្រូវចំណាយពេលយូរ អាចជាច្រើនថ្ងៃ ឬឈានដល់ខែទៀតផង ទើបអាចទទួលបានវាទៅប្រើប្រាស់។ ក្នុងករណីដែលបាត់បង់ប្រជាពលរដ្ឋម្នាក់ៗត្រូវប្រើប្រាស់ប័ណ្ណ ដែលថតចម្លង ឬពេលខ្លះត្រូវខកខានមិនបានប្រើមួយរយៈពេលខ្លី ទម្រាំតែធ្វើថ្មីមួយទៀតបាន។ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ខ្លួនពេលនេះអាជ្ញាធរម៉ាឡេស៊ីបង្កើតនូវប្រព័ន្ធការងារថ្មីមួយ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្លួនធ្វើអត្តសញ្ញាណប័ណ្ណថ្មីបានដោយចំណាយពេលត្រឹមតែ៤៥នាទីប៉ុណ្ណោះ។ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋត្រូវទៅដាក់ពាក្យនៅនាយកដ្ឋានចុះបញ្ជីជាតិ ហើយបន្ទាប់ពីដាក់ពាក្យរួចរាល់ដោយត្រឹមត្រូវហើយនោះ ពួកគេគ្រាន់តែរងចាំ៤៥នាទីប៉ុណ្ណោះគឺអាចទទួលបានអត្តសញ្ញាណប័ណ្ណហើយ។ របៀបនៃការធ្វើការថ្មីនេះ ត្រូវបានប្រជាពលរដ្ឋសាទរជាខ្លាំង ព្រោះតែវាចំណាយពេលខ្លី តែមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ ភក្តី ប្រភព៖ thecoverage
April 24, 2018 - សង្គម
បន្ទាប់ពីក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បាននឹងកំពុងរៀបចំជួសជុល និងក្រាលក្ដារឈើតាមឫសឈើធំៗក្នុងបរិវេណប្រាសាទតាព្រហ្មនោះ លោក តឹក តែម មគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស បានបង្ហាញនូវការគាំទ្រ និងសាទរចំពោះគម្រោងការនេះ ដោយពួកគេយល់ថា នេះជាការយកចិត្តទុកដាក់ដល់ដើមឈើដែលមានវ័យចំណាស់ៗ លើកសោភ័ណភាពប្រាសាទ ក៏ដូចជាយកចិត្តទុកដាក់ក្នុងការការពារគ្រោះថ្នាក់ដល់ភ្ញៀវជាយថាហេតុផងដែរ ។ លោក ទៀ គីយូ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន បានឱ្យដឹងថា ឫសឈើទាំងនោះអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវដែលមានវ័យចំណាស់ គឺអាចឱ្យពួកគាត់ជំពប់ជើងជាដើម ប្រសិនបើខ្វះការប្រុងប្រយ័ត្ន ហើយគម្រោងនេះនឹងជួយការពារដល់ដើមឈើ ដែលមានវ័យចំណាស់នៅក្នុងប្រាសាទតាព្រហ្មផងដែរ ព្រោះថាដើមឈើទាំងនោះអាចនឹងស្លាប់បាន តាមរយៈការដើរជាន់ពីសំណាក់ភ្ញៀវទេសចរដែលមានចំនួនច្រើនរយនាក់ក្នុងមួយថ្ងៃៗ ។ លោក ទៀ គីយូ បានឲ្យដឹងទៀតថា គេដឹងហើយថា ដើមឈើធំៗ និងឫសធំៗ
April 24, 2018 - សង្គម
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៤,០០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៣,៨៥០រៀល។ តម្លៃនេះមានការកើនឡើងបន្តិចបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រតម្លៃ៣,៩៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រម្លៃ ៣,៧៥០រៀល៕ អត្ថបទ៖ សេម
April 24, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីវិធីដ៏ងាយបំផុតបែបធម្មជាតិដើម្បីដោះស្រាយបញ្ហាក្លៀកខ្មៅបានយ៉ាងឆាប់រហ័ស និងទទួលបានប្រសិទ្ធភាពអស្ចារ្យមិនគួរឲ្យជឿ ហើយថែមទាំងមិនតម្រូវឲ្យអ្នកត្រូវចំណាយប្រាក់អស់ច្រើនផងដែរ ៖ ១. ដំឡូងបារាំង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកចំណិត ឬបន្ទះដំឡូងបារាំងស្ដើងមួយមកដុសត្រង់ក្លៀក។ ឬក៏អ្នកអាចកោសដំឡូងបារាំង ឬកិនច្របាច់យកទឹករបស់វាមកលាបត្រង់ក្លៀក ហើយទុកចោលឲ្យស្ងួតសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាមួយនឹងទឹកធម្មតាមិនក្ដៅមិនត្រជាក់ជាការស្រេច។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ និងឆាប់រហ័ស ចូរអនុវត្តន៍ឲ្យបានជាប្រចាំ ២ ដង ក្នុងមួយថ្ងៃ។ ២. ត្រសក់ ៖ របៀបនៃការអនុវត្តន៍ គឺដូចទៅនឹងដំឡូងបារាំងដែរ។ ៣. ក្រូចឆ្មារ ៖ ដើម្បីកម្ចាត់កោសិកាស្បែកដែលងាប់ និងធ្វើឲ្យស្បែកក្លៀកប្រែជាសភ្លឺ ចូរយកក្រូចឆ្មារមកដុសលើស្បែកសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី រួចទុកចោលឲ្យបាន ១០ នាទីសិន សឹមលាងសម្អាតចេញជាមួយនឹងទឹកធម្មតាជាការស្រេច។ អ្នកអាចរោយស្ករសមួយចំនួនលើក្រូចមុននឹងចាប់ផ្ដើមយកទៅដុសខាត់ក្លៀកក៏បាន។ ចូរអនុវត្តន៍ឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណា បន្ទាប់ពីលាងសម្អាតចេញរួច កុំភ្លេចលាបគ្រីមផ្ដល់សំណើមផង ក៏ព្រោះក្រូចឆ្មារអាចធ្វើឲ្យស្បែកស្ងួតខ្លាំង។ ៤. ប្រេងដូង ៖ ម៉ាស្សាក្លៀកជាមួយនឹងប្រេងដូង។ ទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ សឹមលាងសម្អាតចេញជាមួយសាប៊ូស្រាល និងទឹកមិនក្ដៅមិនត្រជាក់។ អនុវត្តន៍ឲ្យបានពី ២ ទៅ ៣ ដង ក្នុងមួយថ្ងៃជាប្រចាំរហូតដល់អ្នកទទួលបានលទ្ធផលដូចបំណងម្ស៉ៅ Baking Soda ៖ លាយម្ស៉ៅ Baking Soda ជាមួយនឹងទឹកធម្មតាឲ្យប្រែជាល្បាយខាប់ក្រាស់។ បន្ទាប់មកលាបដុសវាទៅនឹងក្លៀករបស់អ្នក លាងសម្អាតចេញជាមួយទឹកធម្មតា ហើយប្រើកន្សែងស្អាតមកផ្ដិតថើរៗរហូតដល់ស្ងួត។ អនុវត្តន៍ឲ្យបានពី ២ ទៅ ៣ ដង ក្នុងមួយសប្តាហ៍។ ៥. ម្ស៉ៅ Baking Soda ៖ លាយម្ស៉ៅ Baking Soda ជាមួយនឹងទឹកធម្មតាឲ្យប្រែជាល្បាយខាប់ក្រាស់។ បន្ទាប់មកលាបដុសវាទៅនឹងក្លៀករបស់អ្នក លាងសម្អាតចេញជាមួយទឹកធម្មតា ហើយប្រើកន្សែងស្អាតមកផ្ដិតថើរៗរហូតដល់ស្ងួត។ អនុវត្តន៍ឲ្យបានពី ២ ទៅ ៣ ដង ក្នុងមួយសប្តាហ៍។ ៦. ទឹកខ្មេះ ៖ លាយទឹកខ្មេះជាមួយនឹងម្ស៉ៅអង្ករឲ្យក្លាយជាល្បាយខាប់ក្រាស់មួយ។ បន្ទាប់មក ជាដំបូងត្រូវទៅងូតទឹកក្ដៅជាមុនសិន រួចសឹមលាបល្បាយនេះលើក្លៀក។ ទុកចោលរហូតដល់ស្ងួតសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី ហើយលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តន៍ឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍៕ អត្ថបទ ៖ Bee ប្រភព ៖ Top10homeremedies
April 23, 2018 - អន្តរជាតិ
មនុស្សស្រីអ្វីដែលរូបនាងខ្វះមិនបានគឺគ្រឿងសំអាង សម្លៀកបំពាក់ អ្វីដែលពិសេសនោះគឺអាវទ្រនាប់។ ដែលសុភាពនារីមិនដឹងទេថាការពាក់អាវទ្រនាប់ក៏ដូចជាការប្រើប្រាស់មិនត្រឹមត្រូវក៏នាំឲ្យមានបញ្ហាដល់សុខភាពផងដែរ។ ហេតុនេះដើម្បីជៀសវាងនៅក្នុងការធ្វើឲ្យសុខភាពអ្នកមានបញ្ហាអ្នកគួរតែជៀសវាងការធ្វើរឿងទាំងនេះ៖ ១. ការប្រើប្រាស់អាវដែលមានតម្លៃថោក៖ នៅពេលដែលអ្នកឃើញគេដាក់លក់នៅក្នុងតម្លៃពិសេសអ្នកមិនបានពិចារណាហើយក៏ទិញវាមកពាក់ ការធ្វើបែបនេះគឺជាសម្រេចចិត្តខុសជាខ្លាំងព្រោះថាការដែលអ្នកធ្លាប់ប្រើប្រាស់អាវដែលល្អហើយមកប្រើអាវអន់វិញនោះធ្វើឲ្យអ្នកពិបាកនៅក្នុងខ្លួនមិនមានផាសុខភាព លើសពីនេះអាវដែលល្អមិនងាយហើរពណ៌ឡើយបើទោះជាត្រូវបោកច្រើនដង ប៉ុន្ដែអាវដែលថោកអាចនឹងមានការប្រែប្រួលពេលដែលអ្នកបោកយូរទៅ។ ២. ពុំបានធ្វើការលជាមុន៖ នៅពេលដែលអ្នកសម្រេចចិត្តទិញ អ្នកគួរតែទៅលឲ្យបានត្រឹមត្រូវជាមុនសិនមុននឹងអ្នកទិញ ព្រោះថាអ្នកមិនអាចស្មានពីទំហំរបស់អ្នកត្រូវនោះទេព្រោះថាពេលខ្លះទម្ងន់របស់អ្នកមានឡើង មានចុះ។ ៣. ការពាក់អាវច្រើនមួយថ្ងៃ៖ អ្នកអាចគិតថាការពាក់លើសពីមួយថ្ងៃមិនអីនោះទេ ប៉ុន្ដែអ្នកគិតខុសហើយការពាក់ច្រើនថ្ងៃវាអាចបណ្ដាលឲ្យអាវរបស់អ្នកឆាប់យារ និងមានភាពកខ្វក់នៅក្នុងការសម្អាត។ ៤. ការដាក់បោកនៅក្នុងម៉ាស៊ីន៖ ការបោកបែបនេះជាញឹកញាប់អាចធ្វើឲ្យអាវរបស់អ្នកមានការយារ ក៏ដូចជាឆាប់ស្ងួត ហេតុនេះមុនពេលអ្នកដាក់បោកនៅក្នុងម៉ាស៊ីនអ្នកគួរតែយកអាវទ្រនាប់របស់អ្នកដាក់ចូលនៅក្នុងកាបូប រឺក៏ថង់អ្វីមួយជាមុនសិនមុននឹងដាក់វាចូលទៅក្នុងម៉ាស៊ីន។ ៥. បញ្ហានៃការខុសទំហំ៖ នៅពេលដែលអ្នកទិញអាវទ្រនាប់ទំហំដូចគ្នា ប៉ុន្ដែម៉ាកខុសគ្នានោះអ្នកគួរតែអាននៅអត្ថបទមួយនេះ ព្រោះថាម៉ាកខុសគ្នា ដូចនេះទំហំក៏មានការប្រែប្រួលដូចគ្នាដែរ
April 23, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីលក្ខណៈសម្បត្តិមួយចំនួននៃកាហ្វេដែលត្រូវបានបង្ហាញច្បាស់តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រថា អាចផ្ដល់សុខភាពល្អជួយអ្នកឲ្យជៀសផុតពីជំងឺជាច្រើនបាន ៖ ១. វាកាត់បន្ថយហានិភ័យនៃជំងឺក្រិនថ្លើម ៖ ក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថាន The Mario Negri ក្នុងប្រទេស អ៊ីតាលី បានរកឃើញថា ការប្រើប្រាស់ ឬទទួលទានកាហ្វេអាចកាត់បន្ថយហានិភ័យនៃជំងឺក្រិនថ្លើមបានដល់ទៅ ៥០ ភាគរយឯណោះ។ ២. វាកាត់បន្ថយហានិភ័យនៃការវិវត្តន៍ទៅជាជំងឺភ្លេចភ្លាំង Alzheimer និង Parkinson (ជំងឺនៃការខូចខាតទៅលើប្រព័ន្ធសរសៃប្រសាទដែលផ្ដល់ផលប៉ះពាល់ចំពោះការធ្វើចលនារបស់រាងកាយ) ៖ ក្រុមអ្នកអ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺភ្លេចភ្លាំង Alzheimer ដែលមានមូលដ្ឋាននៅទីក្រុង Tampa នៃរដ្ឋ Florida បានធ្វើការសិក្សាដើម្បីបញ្ជាក់ពីឥទ្ធិពលនៃការទទួលទានកាហ្វេលើការវិវត្តនៃជំងឺភ្លេចភ្លាំង Alzheimer។ លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា ការទទួលទានកាហ្វេ ៣ ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃការវិវត្តនៃជំងឺនេះបានរហូតដល់ទៅ ៦៥ភាគរយ។ ចំណែកឯអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ The Federal University
April 23, 2018 - រថយន្ត
ក្នុងឆ្នាំ2012 គឺជាប្រវត្តិសាស្ត្រមួយដែលក្រុមហ៊ុន Lamborghini បានបង្ហាញជាផ្លូវការ នូវរថយន្តថ្មីរបស់ខ្លួនមានឈ្មោះថា Lamborghini Aventador ហើយវាក៏ជារថយន្តកំពូលរបស់ក្រុមហ៊ុនផលិតរថយន្ត អ៊ីតាលី មួយនេះផងដែរ ដែលអាចបើកបរបានក្នុងល្បឿនរហូតដល់ទៅ 217mph (349km/h)។ ទន្ទឹមនឹងការប្រកួតប្រជែងទីផ្សាររថយន្តស្ព័រ កាន់តែកើនឡើងខ្លាំង ទើប Lamborghini មិនបានបញ្ឈប់ការអភិវឌ្ឍឡើយ ពោលគឺ Aventador S ទទួលបានការផ្លាស់ប្ដូរចង្កៀងមុខ ចង្កូត ប្រព័ន្ធបញ្ជាកង់ក្រោយ និងបន្ថែមកម្លាំងសេះ 39 ទៀតលើម៉ូដែលចាស់។ រហូតមកដល់ពេលបច្ចុប្បន្ន ការអភិវឌ្ឍលើត្រកូល Aventador នេះនៅមិនទាន់ចប់នៅឡើយទេ។ Aventador S Roadster 2018 គឺជាការអភិវឌ្ឍចុងក្រោយបង្អស់របស់ក្រុមហ៊ុន Lamborghini ដែលរចនាឡើងជាមួយនឹងជម្រើសពីរ
April 23, 2018 - អន្តរជាតិ
នារីៗមួយចំនួនតែងតែមានការបារម្ភចំពោះខ្លួនខ្លាចចាស់ទៅមិនមានគេស្រលាញ់ ហើយខ្លួនកាន់តែចាស់កាន់តែមិនស្អាត។ តើអ្នកធ្លាប់ជឿលើរឿង ហុងស៊ុយដែររឺទេ? នៅប្រទេសចិនមានរូបគំនូរផ្កាមួយប្រភេទគឺផ្កាមូតាន ដែលគេគ្រប់គ្នាមានជំនឿថាបើសិនជាដាក់នៅក្នុងផ្ទះនោះរូបគេនឹងបានជួបគូស្នេហ៍ពិត។ ដើម្បីឲ្យដឹងអត្ថន័យកាន់តែច្បាស់ មើលការរៀបរាប់ខាងក្រោមនេះ៖ សម្រាប់អ្នកនៅលីវ៖ អ្នកគួរតែយករូបផ្កានេះទៅបិទនៅទិសនិរតី រឺក៏បិទនៅខាងមុខបន្ទប់គេងព្រោះវាកាន់តែជួយឲ្យអ្នកមានសំណាងនៅក្នុងរឿងស្នេហា។ ប៉ុន្ដែអ្នកជៀសវាងក្នុងការដាក់រូបនៅក្នុងបន្ទប់ជាពិសេសបិទនៅជាប់ជញ្ជាំងបន្ទប់ទឹក។ សម្រាប់អ្នកដែលមានគូហើយ៖ ដើម្បីចង់រក្សាស្នេហាមួយឲ្យគង់វង្សអ្នកគួរតែយករូបផ្កានោះមកបិទនៅក្នុងបន្ទប់គេងនោះទេ កន្លែងដែលល្អបំផុតគឺបិទនៅក្នុងបន្ទប់ទទួលភ្ញៀវ រឺក៏បិទបែរទៅទិសខាងលិច ដែលកាន់តែធ្វើឲ្យស្នេហាអ្នករឹងមាំគ្មានអ្នកណាមកបំបែកបានទេ៕ អត្ថបទ៖ Sai ប្រភព៖mthai
April 23, 2018









