ខ្មែរណូត

ស្វែងរក

  • សង្គម

    ការដ្ឋានស្ពានបេឡេឬស្សីកែវឈានដល់ដំណាក់កាលចុងក្រោយហើយ

    BY Khmernote Media April 25, 2018
    ការដ្ឋានស្ពានបេឡេឬស្សីកែវឈានដល់ដំណាក់កាលចុងក្រោយហើយ

    រាជធានីភ្នំពេញ៖ បន្ទាប់ពីធ្វើការសាងសង់អស់ជាច្រើនខែមក នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ការដ្ឋានសាងសង់ស្ពានបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាប បានឈានដល់ដំណាក់កាលតភ្ជាប់តួស្ពានចុងក្រោយហើយ នេះបើតាមឲ្យដឹងពី មន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញ។

    មន្ទីរសាធារណការបានឲ្យដឹងទៀតថា តាមផែនការ គម្រោងនឹងបញ្ចប់នៅចុងខែមេសានេះ និងប្រើរយៈពេលធ្វើតេស្តភាពទ្រទម្ងន់ស្ពាន តម្លើងស្លាកសញ្ញាចរាចរ នៅដើមខែឧសភា ឆ្នាំ២០១៨នេះ។

    គួរបញ្ជាក់ផងដែរថា ស្ពាន​នេះ​មាន​ប្រវែង​៥០​៦ម៉ែត្រ ទទឹង១២ម៉ែត្រ ត​ភ្ជាប់​ពីខណ្ឌឫស្សីកែវ មក​ខណ្ឌ​ជ្រោយចង្វារ ដោយ​ចំណាយ​ថវិកា​សរុប​ប្រមាណ​៩​លាន​ដុល្លារ​អាមេរិក​៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay