មិនធម្មតា ម៉ូដែលថ្មីរបស់ Nissan Navara 2018 ជំនាន់ទី 3 អាចទ្រទម្ងន់ដឹកបានជិត 2តោន
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Nissan បានសម្រេចបង្ហាញជាផ្លូវការទាក់ទងទៅនឹងម៉ូដែលរថយន្ដ Navara របស់ខ្លួនជំនាន់ទី3 (Series III) ក្រោយ 2ឆ្នាំនៃម៉ូដែលបច្ចុប្បន្ន (Series II)។

12ខែកន្លងផុតទៅ ការអភិវឌ្ឍ រចនាបទ និងលក្ខណៈពិសេសត្រូវបានបង្ហាញ ហើយពេលវេលានៃការប្រកាសចេញលក់ម៉ូដែលរថយន្ដ Nissan Navara Series III 2018 ក៏បានមកដល់។ ខាងក្រោមនេះ គឺជាការផ្លាស់ប្ដូរដែលគួរឲ្យកត់សម្គាល់ និងលក្ខណៈពិសេសដែលត្រូវបានបន្ថែម។
ម៉ូដែល 2018 នៃត្រកូល Navara របស់ក្រុមហ៊ុន Nissan ត្រូវបានផ្លាស់ប្ដូរផ្នែកខាងក្រោយធំៗ 5ចំណុចដែលធ្វើឡើងទាំងលើម៉ូដែល SL, ST និង ST-X។ អ្វីដែលរឹតតែអស្ចារ្យនោះគឺ ផ្នែកខាងក្រោយនេះអាចដឹកទម្ងន់បានធ្ងន់ជាងមុន សុវត្ថិភាពជាងមុន និងមានផាសុខភាពជាងមុនផងដែរ។ យោងតាមក្រុមហ៊ុន Nissan រចនាបទមួយចំនួនក៏ត្រូវបានផ្លាស់ប្ដូរ ហើយសម្រាប់ការជិះ រឺអូសគឺគ្មានបញ្ហាទាំងអស់។
ក្រុមវិស្វករក៏បានធ្វើការផ្លាស់ប្ដូរដៃចង្កូតសារជាថ្មីម្តងទៀតសម្រាប់ម៉ូដែលទាំង3 ហើយគោលបំណងគឺកែលំអរលើការបត់បែនសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ និងងាយស្រួលសម្រាប់ការចត។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺម៉ូដែល RX dual-cab 4×4 មិនត្រូវបានផ្លាស់ប្ដូរឡើយ។
គួរបញ្ជាក់ផងដែរថា ទាំងម៉ូដែល ST និង ST-X ទទួលបានម៉ាស៊ីនម៉ាស៊ូត twin-turbo 2,3 លីត្រកម្លាំង 140kW/450Nm និង 20kW/47nm សម្រាប់ប្រភេទធុនតូច ម៉ាស៊ីន 4 និងមានតម្លៃថោកជាងប្រភេទ RX។ ផ្នែកខាងក្រោយរបស់ Navara Series III 2018 អាចទ្រទម្ងន់បានរហូតដល់ជិត 2តោន (1942kg) ដែលគិតបញ្ចូលទាំងទម្ងន់រថយន្ដស្រាប់ 650kg។
ប្រភព៖ caradvice



