- Khmernote Media
- កីឡា
តាមការកំណត់របស់ក្រុមហ៊ុនស្រាបៀរ GANZBERG គឺនេះថ្ងៃទី ១២ ខែមេសា ស្អែកនេះ ឡានក្រុងមនុស្សធម៌ជិះទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ របស់ក្រុមហ៊ុននឹងចេញដំណើរនៅព្រឹកម៉ោង៨ ដោយធ្វើដំណើរចេញពី កោះពេជ្រ ទៅតាមគោលដៅផ្សេងៗគ្នាចំនួន ២០ ខេត្តក្រុង ។ សំបុត្រឡានក្រុងមនុស្សធម៌ បានធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ ដោយឥតគិតថ្លៃកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនៅកោះពេជ្រ ដោយមានបងប្អូនប្រជាពលរដ្ឋជាច្រើនមកទទួលសំបុត្រ ជាមួយនឹងស្នាមញញឹមសប្បាយរីករាយ។ ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG មិនត្រឹមតែចែកជូនសំបុត្រឡានក្រុងដោយឥតគិតថ្លៃនោះទេ ប៉ុន្តែអ្វីដែលពិសេសទៅទៀតនោះគឺ ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម ចំនួន២ទីតាំងព្រមគ្នា គឺមហាសង្ក្រាន្តនៅខេត្តសៀមរាប និង និរតីសង្ក្រាន្តខេត្តព្រះសីហនុ
April 11, 2018 - អន្តរជាតិ
នារីៗដែលមានបបូរមាត់ខ្មៅតែងតែមានវិបត្ដ និងភាពកង្វល់ចិត្តនៅពេលដែលលាបក្រែមម្ដងៗ ព្រោះមិនដឹងថាធ្វើយ៉ាងណាដើម្បីទទួលបានបបូរស្រស់ស្អាតដូចនឹងនារីដទៃ។ ពេលនេះនារីអស់បារម្ភទៀតហើយជាមួយនឹងវិធីសាស្រ្ដងាយៗទាំងនេះតែអាចជួយអ្នកបានសឹងតែមិនគួរឲ្យជឿ៖ ១. ម៉្សៅស្អិតសម្រាប់បិទបាំងបបូរមាត់ រឺក្រោមភ្នែក៖ អ្នកអាចយកវាមកលាបជុំវិញបបូរមាត់ ដើម្បីបិទបាំងបបូរមាត់ដែលខ្មៅ ហើយអ្នកគួរតែប្រើវាមុនពេលដែលលាបក្រែមលើបបូរមាត់។ ២. ប្រើប្រាស់អេប៉ុង៖ នៅពេលដែលអ្នកលាបម៉្សៅស្និត បើសិនជាមើលទៅមិនសូវឃើញរលូងស្អាតទេនោះ អ្នកអាចយកអេប៉ុងមកធ្វើជាជំនួយបាន។ ៣. ជក់សម្រាប់លាបក្រែមបបូរមាត់៖ អ្នកគួរតែរៀនយកជក់មកលាបបបូរមាត់ ជាជាងប្រើម្រាមដៃ ព្រោះថាជក់អាចលាបសព្វបបូរមាត់បានល្អ និងចូលបានដល់កេមមាត់៕ អត្ថបទ៖ Sai ប្រភព៖gangbeauty
April 11, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកដឹងថា ម្ស៉ៅកូនក្មេងមិនមែនប្រើបានតែសម្រាប់លាបកូនក្មេងប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រយោជន៍អាចប្រើសម្រាប់ដោះស្រាយបញ្ហាមួយចំនួនផ្សេងទៀតដែលអ្នកនឹងត្រូវជួបប្រទះនៅថ្ងៃណាមួយផងដែរ ៖ ១. បន្ថែមទម្ងន់រោមភ្នែក ៖ បន្ទាប់ពីលាបម៉ាស្ការ៉ាស្រទាប់ដំបូងរួច ចូរលាបម្ស៉ៅកូនក្មេងបន្ថែមពីលើបន្តិចដោយប្រើសំឡីត្បារត្រចៀក។ បន្ទាប់មកគ្រាន់តែលាបម៉ាស្ការ៉ាថែមមួយជាន់ទៀតជាការស្រេច។ វិធីនេះក៏ជួយធ្វើឲ្យរោមភ្នែកមើលទៅវែង និង ងស្អាតជាងមុនផងដែរ។ ២. ប្រើសម្រាប់ស្រាយខ្សែកដែលជាប់ជំពាក់គ្នាបានដោយងាយ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺរោយម្ស៉ៅកូនក្មេងពីលើកន្លែងដែលជាប់ជំពាក់ បន្ទាប់មកប្រើម្រាមដៃញី ឬត្រដុសថ្នមៗ ហើយវានឹងប្រែជារលុង។ ៣. ប្រើជាសាប៊ូស្ងួត ៖ អនុវត្តន៍គន្លឹះនេះនៅពេលណាដែលសក់របស់អ្នកឡើងប្រេងខ្លាំង ប៉ុន្តែអ្នកគ្មានពេលនឹងងូតទឹកកក់សក់។ អ្វីដែលអ្នកត្រូវធ្វើ គឺរោយម្ស៉ៅកូនក្មេងបន្តិចលើសក់ បន្ទាប់មកម៉ាស្សាវាថ្នមឲ្យចូលដល់គល់សក់ និងស្បែកក្បាល រួចសឹមប្រើក្រាសសិតសក់មកសិតម្ស៉ៅចេញឲ្យអស់ពីសក់ជាការស្រេច។ ៤. កម្ចាត់ស្នាមប្រឡាក់ខ្លាញ់ ឬប្រេងចេញពីសម្លៀកបំពាក់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម្ស៉ៅកូនក្មេងបន្តិចពីលើស្នាមប្រឡាក់ទាំងក្នុង និងក្រៅ បន្ទាប់មកចាប់ផ្ដើមតប់ស្រាលៗ ហើយទុកចោលសម្រាប់រយៈពេល ១ ម៉ោង សឹមបោកសម្អាតចេញដូចធម្មតា ប៉ុន្តែត្រូវហាលនៅក្នុងម្លប់ជាការស្រេច។ ម្ស៉ៅនឹងជួយស្រូបយកជាតិខ្លាញ់ និងប្រេងដែលប្រឡាក់។ ៥. កម្ចាត់ខ្សាច់ចេញពីជើង និងស្បែកជើង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយម្ស៉ៅកូនក្មេង ម្ស៉ៅពោត ឬម្ស៉ៅអង្ករពីលើកន្លែងដែលខ្សាច់បានជាប់ រួចរលាស់ជើង ឬស្បែកជើងបន្តិចជាការស្រេច។ ៦. ផ្ដល់ភាពស្រស់ស្រាយលើកន្លែងគេង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយម្ស៉ៅកូនក្មេងមួយចំនួនលើកម្រាលពូក។ វិធីនេះក៏ជួយធ្វើឲ្យអ្នកឆាប់គេងលក់ ហើយគេងបានស្ងប់ផងដែរ។ ៧. ធ្វើឲ្យសម្លៀកបំពាក់ស្បែកមើលទៅថ្មីស្អាតម្ដងទៀត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម្ស៉ៅកូនក្មេងបន្តិចលើសម្លៀកបំពាក់ ហើយដុសវាជាមួយនឹងក្រណាត់ទន់ស្អាតមួយ។ ៨. បន្ថយការឈឺចាប់នៅពេលកោរ ឬបករោម ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាប់តែលាបម្ស៉ៅកូនក្មេងបន្តិចលើតំបន់ស្បែកដែលនឹងត្រូវកោរ ឬបករោម៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
April 11, 2018 - អន្តរជាតិ
នារីគ្រប់រូបតែងតែចង់ផ្លាស់ប្ដូរអ្វីដែលថ្មីសម្រាប់ខ្លួន ជាពិសេសការលេងស្ទាយម៉ូតសក់។ ជាក់ស្ដែងសព្វថ្ងៃនេះនារីកំពុងតែពេញនិយមជាមួយនឹងស្ទាយសក់ខ្លី ដូចជាតារាសម្ដែងស្រីនៅប្រទេសកូរ៉េខាងត្បូងគឺ Song Hye Kyo ជាដើម។ ខាងក្រោមនេះគឺជាទិចនិចទាំង ៥ដើម្បីកាត់សក់ខ្លីទទួលបានភាពស្រស់ស្អាត៖ ១. ពិនិត្យទម្រង់មុខ៖ មុននឹងកាត់សក់ខ្លីអ្នកគួរតែស្គាល់ពីទម្រង់របស់ខ្លួនជាមុនសិន ព្រោះថាមិនមែននារីគ្រប់រូបកាត់សមទាំងអស់នោះទេ។ ដើម្បីដឹងថាមុខយើងសម រឺមិនសម យើងត្រូវយកបន្ទាត់មកវាស់ពីទងត្រចៀក មកចង្ការបស់យើងតើមានប្រវែង ២.២៥អ៊ីង រឺអត់ ព្រោះបើសិនជាអ្នកមានមុខវែងជាង ២.២៥អ៊ីងនោះ បានន័យថាអ្នកកាត់សក់ខ្លីមិនសមនោះទេ។ ២. បន្ថែមជាមួយនឹងសក់សេះ៖ ដើម្បីឲ្យមើលឃើញមុខតូច និងសាកសមជាមួយនឹងសក់ខ្លី នារីគួរតែបន្ថែមសក់សេះតែចូរកុំកាត់ឲ្យខ្លីពេកអ្នកគួរតែកាត់ឲ្យហួសចិញ្ចើមរបស់អ្នកបន្ដិចទើបស្អាត។ ហើយកុំគិតថាកាត់សក់សេះជារឿងគួរឲ្យរំខានអីព្រោះវាជួយឲ្យឃើញទម្រង់មុខរបស់អ្នកកាន់តែទាក់ទាញ។ ៣. គូសចិញ្ចើមបែបធម្មជាតិឲ្យដូចទៅនឹងសក់របស់អ្នក៖ ដើម្បីឲ្យមើលមកធម្មជាតិអ្នកមិនគួរគូសចិញ្ចើមដិតពេកនោះទេ ព្រោះវាមើលទៅបាត់បងនូវភាពស្រស់ស្អាតអ្នកគួរតែគូសចិញ្ចើមបែបសាមញ្ញៗទើបជាការល្អ។ ៤. ការតុបតែងមុខ៖
April 11, 2018 - កីឡា
ខ្សែប្រយុទ្ធ Fernando Torres របស់ក្លឹប Atletico Madrid បានប្រកាសកាលពីពេលថ្មីៗនេះថានឹងចាកចេញពីក្លឹប Atletico Madrid នៅក្នុងរដូវកាលក្រោយហើយខ្សែប្រយុទ្ធសញ្ចាតិអេស្ប៉ាញរូបនេះទំនងជាចាកចេញទៅកាន់លីគកំពូល MSL ឫក៏លីគកំពូលចិននៅក្នុងរដូវកាលក្រោយនេះ។ កាលពីថ្ងៃច័ន្ទកន្លងទៅខ្សែប្រយុទ្ធ Fernando Torres បានប្រកាសថារូបគេនឹងចាកចេញពីក្លឹប Atletico Madrid នៅពេលបញ្ចប់រដូវកាលនេះ។ ខ្សែប្រយុទ្ធវ័យ 34 ឆ្នាំរូបនេះកំពុងពិចារណាអំពីគោលដៅបន្ទាប់របស់លោកគេក្រោយពេលចាកចេញពីក្លឹប Atletico Madrid នៅក្នុងរដូវកាលក្រោយ។ យោងតាមភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Fernando Torres លោក Antonio Sanz បានប្រាប់សារពត៌មាន Radio Marca ថា៖ ខ្សែប្រយុទ្ធ
April 11, 2018 - អន្តរជាតិ
ប្រទេសថៃ ៖ ថៃបង្ហាញការព្រួយបារម្ភពីករណីការលូកលាន់ផ្លូវភេទចំពោះស្រ្តីៗនៅក្នុងឪកាសសង្រ្កាន្ត ដែលនឹងត្រូវប្រព្រឹត្តទៅប៉ុន្មានថ្ងៃខាងមុខនេះ។ គួរបញ្ជាក់ផងដែរថាប្រទេសថៃក៏ប្រារព្ធនូវពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងខែមេសាដូចប្រទេសយើងផងដែរ ការប្រារព្ធពិធីចូលឆ្នាំថ្មីនេះប្រទេសនេះនឹងចាប់ផ្តើមនៅថ្ងៃ១២ស្អែកនេះហើយ។ យ៉ាងណាបើតាមរយៈសារព័ត៌មានក្នុងស្រុករបស់ថៃដូចជាបង្ហាញការបារម្ភយ៉ាងខ្លាំងលើបញ្ហាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនខ្លួន។ ជាពិសេសទៅលើការផឹកគ្រឿងស្រវឹង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និង ភាពមិនសមរម្យ(ការបន្លំប៉ះពាល់រាងកាយ)ក្នុងឪកាសសង្រ្កាន្ត។ តាមប្រភពព័ត៌មានក្នុងស្រុកដដែលនេះបានលើកឡើងជាមួយនឹងការលេងជះទឹក ប៉ាតម្សៅក្នុងឪកាសឆ្លងឆ្នាំថ្មីនេះស្រ្តីជាង៦០%ត្រូវបានគេបន្លំបៀតបៀនខ្លួនប្រាណរបស់ពួកនាង ដែលភាគច្រើនអ្នកប្រពឹត្តជាមនុស្សប្រុស។ ប្រធានមូលនិធិទ្រទ្រង់ស្រ្តីនិងមនុស្សនិយម (WMP) បានរៀបចំសិក្ខាសាលាមួយកាលពីសប្តាហ៍មុនដើម្បីដោះស្រាយករណីមួយនេះ។ សមាគម (WMP) នេះបានបង្ហាញរបាយការណ៍ថាមនុស្សស្រីពី១០ឆ្នាំទៅដល់៤០ឆ្នាំ ជាង៥៩.៣ភាគរយត្រូវបានគេធ្វើបាប និងលូកលាន់ផ្លូវភេទ។ គួរបញ្ជាក់ផងដែរថា ២៨.១ភាគរយ បាននិយាយថាពួកគេជ្រើសរើសមិនចូលរួមក្នុងការលេងបែបនេះក្នុងឪកាសសង្រ្កាន្តនេះតែម្តង៕ អត្ថបទ ៖ Mali ប្រភព ៖ bangkokpost
April 11, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានដឹងពីគន្លឹះងាយៗបំផុតដើម្បីរក្សាទុកអាហារឲ្យនៅតែស្រស់បានយូរ ៖ ១. ទឹកដោះគោស្រស់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺបង្កកវាទុកក្នុងទូរទឹកកក។ ទោះជាយ៉ាងណាក៏ដោយ ការរក្សាទុកនេះមិនត្រូវឲ្យលើសពី ៤ ទៅ ៦ សប្តាហ៍ឡើយ ហើយមុននឹងដាក់ឲ្យកក ត្រូវចាក់ទឹកដោះគោចេញខ្លះសិន ក៏ព្រោះការបង្កកធ្វើឲ្យចំណុះ ឬបរិមាណនៃទឹកដោះគោកើនឡើង។ ២. ស៊ុត ៖ ក្នុងករណីមិនអាចប្រើប្រាស់ស៊ុតអស់ទាំងអស់ក្នុងពេលដែលវានៅថ្មីស្រស់ៗ ឬត្រូវការប្រើតែផ្នែកពណ៌ស នោះវិធីដ៏ងាយបំផុតដើម្បីរក្សាទុកឲ្យវានៅតែស្រស់បានយូរ គឺដាក់បង្កកវាទុកក្នុងទូរទឹកកក! គ្រាន់តែគោះបំបែក ហើយចាក់វាចូលក្នុងប្រដាប់សម្រាប់ដាក់បង្កកទឹកក និងរោយអំបិល ឬស្ករបន្តិចពីលើជាការស្រេច។ ស៊ុតដែលកកអាចនៅស្រស់ល្អបានដល់ទៅ ៦ ខែឯណោះ។ ៣. ទឹកជ្រលក់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់វាចូរកញ្ចប់ផ្លាស្ទិកដែលមានរ៉ូត បន្ទាប់មករ៉ូតបិតឲ្យជិត ហើយសឹមដាក់ចូលកន្លែងកកជាការស្រេច។ ប្រើប្រាស់នៅពេលណាដែលត្រូវការ។ ៤. សាឡាត់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំស្លឹកសាឡាតក្នុងក្រដាសជូតមាត់ប្រភេទរឹង។ វិធីនេះជួយឲ្យសាឡាតនៅស្រស់ មិនរលួយបានរហូតដល់ទៅ ១សប្តាហ៍។ ៥. ផ្លែប៉ោម ៖ គ្រាន់តែរក្សាទុកក្នុងទូរទឹកកកផ្លែប៉ោមអាចនឹងនៅស្រស់បានដល់ទៅ ៣ ឬ ៤ ខែ ឯណោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវដាក់វាឲ្យប៉ះគ្នាឡើយ គឺយកល្អគួរប្រើក្រដាសកាសែតរុំ ឬឃាំងផ្លែនីមួយ។ ៦. ការ៉ុត ៖ ដើម្បីរក្សាឲ្យការ៉ុតនៅតែស្រស់បានយូរ អ្វីដែលអ្នកត្រូវធ្វើ គឺទុកវាក្នុងខ្សាច់។ ៧. គ្រីមជូរ និង ឈីស cottage ៖ វានឹងនៅតែស្រស់បានយូរជាងធម្មតាដល់ទៅ ២ ដង ប្រសិនបើអ្នករក្សាវាទុកក្នុងទូរទឹកកក ដោយដាក់ផ្កាប់ចុះ។ ៨. ស្លឹកខ្ទឹម ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរក្សាវាទុកក្នុងកែវ ឬក្រឡដែលមានទឹក។ ៩. បន្លែបៃតង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរក្សាទុកវានៅក្នុងក្រឡកែវមានគម្របបិទជិត។ ចំពោះខ្ទឹមបារាំង ខ្ទឹមស និងជី ពួកវានឹងនៅតែរក្សាបាននូវក្លិន ក៏ដូចជារសជាតិបានដល់ទៅ ១ ខែ ឯណោះ ប្រសិនបើអ្នករក្សាទុកវាក្នុងក្រឡកែវ។ បន្លែបៃតងនឹងមិនរលួយ ក្រៀមស្វិត ឬបាត់បង់ក្លិនរបស់វាឡើយ។ ១០. ទឹកឃ្មុំ ៖ ដើម្បីរក្សាទុកទឹកឃ្មូំឲ្យនៅតែល្អបានរាប់ឆ្នាំ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរក្សាវាទុកនៅក្នុងក្រឡកែវពណ៌ដិតស្រអាប់ ហើយមានគម្របបិទជិតល្អ។ក្រឡដែលធ្វើឡើងពីលោហធាតុ កំប៉ុងដែក ឬសង្កសី គឺមិនសាកសមសម្រាប់រក្សាទុកទឹកឃ្មុំឡើយ ដោយសារតែវានឹងប្រែជាច្រែះ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside, Fresheggsdaily
April 11, 2018 - អន្តរជាតិ
បរទេស ៖ មនុស្សក្នុងគ្រួសារតែមួយបើមានអ្វីគួរតែនិយាយគ្នាជាជាងការបោកប្រាស់គ្នាទៅវិញទៅមក ដើម្បីតែទទួលបានផលប្រយោជន៍បន្តិចបន្តូច។ ប្រភពព័ត៌មានបរទេសមួយបានអោយដឹងថានិសិត្សស្រីម្នាក់បានបោកប្រាស់ឪពុកម្តាយខ្លួនថាត្រូវគេចាប់ជំរិត ព្រោះតែចង់បោកយកលុយជាង៨០០០០ដុល្លាពីពួកគាត់។ ប្រភពដដែលនេះបានប្រាប់អោយដឹងថា ក្មេងស្រីម្នាក់នេះមានឈ្មោះ Yimei Wang វ័យ២០ឆ្នាំ រៀននៅសាកលវិទ្យាសិល្បៈមួយក្នុងរដ្ឋ Pasadena សហរដ្ឋអាមេរិក។ ក្មេងស្រីម្នាក់នេះត្រូវបានគេចាប់ជំរិតនៅកាលពីថ្ងៃពុធសប្តាហ៍កន្លងទៅនេះ ហើយគេបានទាមទារប្រាក់ឪពុកម្តាយនាងជាថ្នូក្នុងការដោះលែងទៅវិញ។ គេបានផ្ញើររូបថតប៉ុន្មានសន្លឹករបស់ក្មេងស្រីនេះទៅអោយឪពុកម្តាយនាង ទាមប្រាក់ពីឪពុកដែលរស់នៅប្រទេសចិននោះជាង៨០០០០ដុល្លារ។ ស្រ្តីជាម្តាយក្មេងស្រីដែលរស់នៅសហរដ្ឋអាមេរិកជាមួយនាងបានប្តឹងប៉ូលិសមូលដ្ឋានងោយជួយក្នុងករណីនេះ។ តាមរបាយការណ៍ប៉ូលិសបានអោយដឹងថាក្មេងស្រីនេះបានបង្ហោះប្រាក់ជាង៣០០០០ដុល្លារក្រោយត្រូវគេលែងមកវិញ៣ម៉ោង។ បន្ថែមលើនេះទៀតប៉ូលិសសង្កេតឃើញថារូបថតនាងក្នុងពេលចាប់ជំរិតនោះដូចជាស្ថិតក្នុងសណ្ឋាគារមួយកន្លែង បែបនេះទើបប៉ូលិសដាក់ការសង្ស័យលើនាង ហើយក៏បានឃាត់ខ្លួននាងមកសួរចម្លើយ នាងបានសារភាពថាពិតជាបានប្រើល្បិចបោកប្រាស់ប្រាក់ពីឪពុកម្តាយខ្លួនមែន៕ អត្ថបទ ៖ Mali ប្រភព ៖ nextshark
April 11, 2018 - PR
ភ្នំពេញ៖ ទីបំផុតស្មាតហ្វូនស៊េរីថ្មី ឆ្នាំ២០១៨ បីម៉ូដែល Huawei Y7 Pro 2018 ($189), Huawei Y9 2018 ($249) និង Huawei Nova 3e ($329) របស់ក្រុមហ៊ុន Huawei បង្ហាញខ្លួន លើកដំបូង លើទីផ្សារកម្ពុជា និងទទួលបានការគាំទ្រខ្លាំងពីអតិថិជន រហូតអស់ពីស្តុក កាលពីចុងសប្តាហ៏មុន។ “យើងទទួលបានការកក់ច្រើនលើសពីការរំពឹងទុក សម្រាប់ស្មាតហ្វូនស៊េរីថ្មី៣ម៉ូដែល Huawei Nova 3e (P20 lite), Huawei
April 11, 2018 - អន្តរជាតិ
គេតែងតែគិតថានារីគឺស្អាតគ្រប់ពេលវេលានៅពេលដែលរូបនាង Make Up ប៉ុន្ដែពួកគេមិនដឹងទេថាទោះបីជាមិនមានការតុបតែងគ្រឿងសំអាងក៏នារីទទួលបានភាពទាក់ទាញពីបុរសដែរ។ ដោយមានបុរសជាច្រើនតែងតែមើលនារីដល់ថ្នាក់ភ្លឹកនៅពេលដែលបានឃើញនូវឥរិយាបទទាំង ៤ខាងក្រោមនេះ៖ ១. នៅពេលដែលអង្គុយគងជើង រឺគងទាក់ខ្លា៖ មនុស្សស្រីដែលអង្គុយបែបនេះគឺមានភាពទាក់ទាញជាខ្លាំងព្រោះវាធ្វើឲ្យមើលមកឃើញជើងដ៏ស្រលូនរបស់រូបនាង ដែលធ្វើឲ្យបុរសតែងលួចសំលឹងមើលមិនឈប់។ ២. នៅពេលនារីលិតបបូរមាត់ រឺខាំបបូរមាត់៖ នេះជាកាយវិការមួយដ៏គ្រោះថ្នាក់ចំពោះបុរស ព្រោះអាចធ្វើឲ្យពួកគេបាត់បង់នូវម្ចាស់ការយ៉ាងងាយ ហើយពួកគេអាចនឹងគិតចង់ថើបនូវបបូរមាត់អ្នកក៏ថាបាន។ ៣. នៅពេលដែលនារីជ្រោងសក់ឡើងលើ៖ ស្ទាយបែបនេះគឺមានភាពស្រស់ស្អាត និងភាពទាក់ទាញនៅក្នុងពេលតែមួយ ដែលធ្វើឲ្យបុរសៗឃើញហើយតែងតែចុះចាញ់នូវស្ទាយមួយនេះ។ ៤. នៅពេលដែលប្រមូលសក់ឡើងលើ៖ នៅពេលដែលមនុស្សស្រីលើកដៃប្រមូលសក់ចងនោះ កាន់តែធ្វើឲ្យរូបនាងមើលមកសិចស៊ី ហើយបុរសៗអាចនឹងតាមសម្លឹងរូបនាងមិនដាក់ភ្នែក៕ អត្ថបទ៖ Sai ប្រភព៖gangbeauty
April 11, 2018









