- Khmernote Media
- អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានដឹងពីរបៀបងាយៗនៃការធ្វើទឹកស្លឹកល្ហុង និងអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើននៃទឹកស្លឹកល្ហុងចំពោះសុខភាព ក៏ដូចជាសម្រស់ ៖ ១. របៀបធ្វើភេសជ្ជៈស្លឹកល្ហុង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺយកស្លឹកល្ហុងទំហំសមល្មមចំនួនប្រហែលជា ១០ ស្លឹកមកលាងឲ្យស្អាត រួចទុកឲ្យស្ងួត សឹមដាក់ចូលទៅក្នុងម៉ាស៊ីនទឹកក្រឡុក ដោយបន្ថែមទឹកធម្មតាចំនួន ១ ពែង ចូល។ កិនឲ្យម៉ត រួចប្រើក្រណាត់ ឬស្បៃស្អាតដើម្បីច្របាច់ច្រោះយកទឹកល្ហុងកុំឲ្យដោយកាក។ ដើម្បីងាយស្រួលក្នុងការទទួលទានបន្ថយរសជាតិល្វីងចត់ អ្នកអាចលាយទឹកស្លឹកល្ហុងជាមួយនឹងទឹកផ្លែឈើស្រស់ដទៃទៀតដែលអ្នកចូលចិត្តបាន។ អ្នកគួររក្សាទុកទឹកស្លឹកល្ហុងក្នុងទូរទឹកកកដើម្បីអាចទទួលទាននៅពេលក្រោយបានដល់ទៅ ៤ ឬ ៥ ថ្ងៃ។ បើទោះជាទឹកស្លឹកល្ហុងមានអត្ថប្រយោជន៍យ៉ាងណាក៏ដោយ ក៏ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានឡើយ ក៏ព្រោះវាអាចនឹងបណ្ដាលឲ្យរលូតកូន។ ២. អត្ថប្រយោជន៍ចំពោះសុខភាព និងសម្រស់ ៖
April 10, 2018 - PR
ឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងជិតមកដល់ហើយ ប្រហែលមានបងប្អូនយើងជាច្រើនបានរៀបចំគំរោងសម្រាប់ជួបជុំគ្នា និងមានដំណើរកំសាន្តទៅរមណីយដ្ឋានផ្សេងៗមិនខាន តែបើមានបំណងមកលេងទឹកដីកំពង់ឆ្នាំងវិញគឺពិតជាមិនខុសបំណងឡើយ ព្រោះឆ្នាំនេះក្រៅពីមានសង្ក្រាន្ត ប៊ូសស្ត្រង ដ៏ធំនៅទីរួមខេត្តកំពង់ឆ្នាំងហើយ បងប្អូនក៏អាចទៅលេងរមណីយដ្ឋានជាច្រើនទៀតផងដែរ។ សម្រាប់បងប្អូនដែលមានបំណងចងមកលេងដើម្បីផ្លាសប្ដូរបរិយាកាសសប្បាយៗ និងបន្ធូរអារម្មណ៍ជាមួយបរិយាកាសធម្មជាតិដ៏បរិសុទ្ធនោះ សូមកុំភ្លេចមកលេងនៅកំពង់ឆ្នាំងដែលមានរមណីយដ្ឋានសំខាន់ដូចជា៖ 1. ភ្នំនាងកង្រី ភ្នំនាងកង្រី មានចម្ងាយ១៤គ.ម ពីទីរួមខេត្តកំពង់ឆ្នាំង ស្ថិតនៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើមើលពីចម្ងាយទៅឃើញដូចមនុស្សដេកសណ្ដូកខ្លួន។ នៅលើភ្នំនោះ មានរុក្ខជាតិតូចធំដុះជាច្រើន ដូចភ្នំឯទៀតនៅជុំវិញនោះដែរ តែប្លែកជាងគេត្រង់ចង្កេះភ្នំនោះមានដុះម្អមដុះច្រើនណែនណាន់តាន់តាប់, អ្នកស្រុកនៅជុំវិញភ្នំនោះគេមិនបរិភោគម្អមនោះទេ ព្រោះគេឮចាស់ៗ ដំណាលថា ភ្នំនោះកើតពីរូបនាង កង្រីយក្ខិនី ជាមហេសី ព្រះពុទ្ធិសែន ហើយគេសន្មតថាម្អមនោះ ជារោមយោនីនៃនាង កង្រី
April 10, 2018 - PR
ភ្នំពេញ,ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៨៖ កាលពីព្រឹកមិញនេះក្រុមហ៊ុន ខាហ្វ័រយូ បានបង្ហាញជាផ្លូវការនូវរថយន្តប្រភេទ ភីកអាប់ (Pick Up) និង អេសយូវី (SUV) ៧កៅអី របស់ខ្លួនទៅកាន់អតិថិជនរបស់ខ្លួន ជាមួយការធានាជូនគុណភាពយូរជាងគេបំផុត រហូតដល់ ៥ឆ្នាំ រឺ ១៦០.០០០ គ.ម។ រថយន្ត ហ្វូតុន ធន់លែន (Foton Tunland) ភីកអាប់ ៦លេខអូតូ មានម៉ាស៊ីនម៉ាស៊ូត កាប់ពីតាស់ និង រថយន្ត ហ្វូតុន
April 10, 2018 - អន្តរជាតិ
នារីគ្រប់រូបសព្វថ្ងៃតែងតែជួបជាមួយនឹងបញ្ហាសក់ស្ងួត សក់បែកចុងជាដើម។ ពេលនេះអ្នកអស់បារម្ភទៀតហើយ ដោយគ្រាន់តែសាកបរិភោគនូវអាហារទាំងនេះដើម្បីទទួលបានសុខភាពស្បែកក្បាលយ៉ាងល្អ ព្រមទាំងជួយកាត់បន្ថយសក់ស្កូវទៀតផង៖ ១. ត្រី Salmon៖ ប្រភេទត្រី Salmon មានសារធាតុអូមេហ្គា ៣ ដែលជួយចិញ្ចឹមឫសសក់បានយ៉ាងល្អធ្វើឲ្យសក់មានសុខភាព និងមានភាពភ្លឺស្អាត។ អ្នកគួរតែបរិភោគសាច់ត្រីឲ្យបាន ១០០ក្រាមក្នុងមួយសប្ដាហ៍។ ២. គ្រាប់ល្ពៅ៖ គ្រាប់ល្ពៅសម្បូរទៅដោយប្រូតេអ៊ីនជាតិខ្លាញ់, កាល់ស្យូម, ផូស្វ័រដែក, វីតាមីន A និងសារធាតុរ៉ែជាច្រើនពិសេសវាមានជាតិសរសៃនៅក្នុងនោះ ដែលជួយដល់ស្បែកក្បាលណាស្ងួត ដូចនេះអ្នកគួរតែញ៉ាំគ្រាប់ល្ពៅពាក់កណ្តាលពែងជាប្រចាំ។ ៣. សាច់មាន់៖ វាក៏ជាប្រភពប្រូតេអ៊ីនដ៏ខ្ពស់ផងដែរ ការញុំាសាច់មាន់អាចជួយបង្កើនល្បឿននៃការលូតលាស់សក់ថ្មីជំនួសឲ្យសក់ចាស់ដែលខូច ដូច្នេះនារីគួរតែបរិភោគជារៀងរាល់ថ្ងៃ។ ៤. ផ្លែ Strawberry៖
April 10, 2018 - អន្តរជាតិ
ប្រទេសថៃ ៖ អ្នកដែលចង់ទៅលេងថៃគួរមានការប្រុងប្រយ័ត្នខ្ពស់បន្តិច ប្រទេសនេះក៏ជាប្រទេសដែលមានអត្រាលួច ប្លន់ និងរំលោភច្រើនណាស់ដែរ។ ក្នុងពេលថ្មីៗនេះសារព័ត៌មានចិនបានចុះផ្សាយករណីបុគ្គលិកធ្វើការនៅអាកាសយានដ្ឋានប្រទេសថៃម្នាក់ បានលួចប្រាក់របស់អ្នកដំណើរ។ រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃទី០៣ ខែមេសាកន្លងទៅនេះ នៅអាកាសយានដ្ឋាន Suvarnabhumi ក្រុងបាងកក ប្រទេសថៃ។ តាមរយៈវីដេអូដែលប៉ូលិសបានយកមកចាក់មើលក្រោយអ្នកដំណើរប្តឹងថាបាត់ប្រាក់នោះបានបង្ហាញអោយឃើញ សកម្មភាពបុគ្គលិកម្នក់នេះព្យាយាមលូកដៃចូលទៅក្នុងកាបូបរបស់អ្នកដំណើរ។ គេបានដករបស់អ្វីម៉្យាងចេញពីក្នុងកាបូបនោះ ដែលគេសន្និដ្ឋានថាជាប្រាក់របស់អ្នកដំណើរម្នាក់នោះ។ បន្ទាប់ពីការពិតត្រូវបានបង្ហាញបុគ្គលិកម្នាក់នេះត្រូវគេតម្រូវអោយសងប្រាក់ទៅអ្នកដំណើរនោះវិញ ហើយថែមទាំងត្រូវបានគេដេញចេញពីការងារ និង ជាប់គុកទៀងផង៕ អត្ថបទ ៖ Mali ប្រភព ៖ sanook
April 10, 2018 - អន្តរជាតិ
ស្ពៃក្តោប គឺជាបន្លែស្លឹកពណ៌បៃតងមួយប្រភេទដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវអត្ថប្រយោជន៍ល្អៗជាច្រើនដល់សុខភាព និងថែមទាំងមានប្រសិទ្ធិភាពព្យាបាលជំងឺក្អកយូរជាង ៨ សប្តាហ៍ ក៏ដូចជាជំងឺរលាកទងសួតតាមបែបធម្មជាតិផងដែរ។ ជាការពិតណាស់ បើទោះបីជាឱសថវេជ្ជសាស្ត្រអាចធ្វើឲ្យអ្នកទទួលបាននូវភាពធូរស្បើយពីជម្ងឺប្រភេទនេះបានយ៉ាងឆាប់រហ័សក៏ដោយ ប៉ុន្តែថ្នាំពេទ្យនៅតែផ្ដល់ផលប៉ះពាល់ចំនួនផ្សេងៗទៀតដល់សុខភាពដូចជា ធ្វើឲ្យមានការខូចខាតទៅដល់ប្រព័ន្ធភាពស៊ាំជាដើម។ ដូច្នេះការអនុវត្តន៍តាមវិធីសាស្ត្រព្យាបាលជំងឺបែបធម្មជាតិ គឺជាជម្រើសដំបូងប្រសើរបំផុតដែលអ្នកគួរតែសាកល្បង។អត្ថបទខាងក្រោមនឹងបង្ហាញពីរបៀបប្រើប្រាស់ស្ពៃក្ដោប និងទឹកឃ្មុំដើម្បីព្យាបាលអាការៈក្អកលើសពីរយៈពេល ៨ សប្តាហ៍ និងរោគរលាកទងសួត ៖ ១. គ្រឿងផ្សំដែលត្រូវការ ៖ ស្ពៃក្ដោបស្រស់ចំនួន ១ និងទឹកឃ្មុំឆៅធម្មជាតិ (គ្មានផ្ទុកសារជាតិគីមី)។ ២. របៀបអនុវត្តន៍ ៖ បកស្លឹកដែលមានទំហំធំជាងគេចំនួន ១ ស្រទាប់ចេញពីស្ពៃក្ដោប។ ដាក់ស្លឹកចូលត្រាំក្នុងទឹកក្ដៅសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី ដើម្បីឲ្យវាប្រែជាទន់។ បន្ទាប់មកសឹមស្រង់ចេញពីទឹក រួចលាបទឹកឃ្មុំពីលើផ្នែកម្ខាងនៃស្លឹកស្ពៃក្ដោប។ អ្វីដែលអ្នកត្រូវធ្វើបន្ត គឺដាក់ផ្នែកម្ខាងដែលមានលាបទឹកឃ្មុំបិតលើដើមទ្រូង ហើយប្រើប្រាស់ផ្លាស្ទិកស្ដើងមកដាក់គ្រប់ពីលើរួចសឹមយកកន្សែងធម្មតា ឬកន្សែងបង់កមករុំជុំវិញទ្រូងពីលើផ្លាស្ទិកមួយជាន់ទៀត។ ប្រសិនបើអ្នកក្អកខ្លាំង អ្នកគួរប្រើប្រាស់ស្ពៃក្ដោបចំនួន ២ ស្រទាប់ ដោយដាក់មួយស្រទាប់លើទ្រូង ហើយមួយស្រទាប់ទៀតបិតលើខ្នង។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ គួរអនុវត្តន៍នៅមុនពេលចូលគេង ដោយទុកចោលសម្រាប់រយៈពេលពេញ ១យប់ សឹមបកចេញសម្អាតចេញនៅព្រឹកបន្ទាប់។ សម្អាតទឹកឃ្មុំដែលប្រឡាក់ចេញ ដោយប្រើកន្សែងសើម ឬលាងសម្អាតជាមួយនឹងទឹកធម្មតាតែម្ដង។ ប្រសិនបើរោគរលាកទងសួតស្ថិតក្នុងដំណាក់កាលដំបូងនោះ វានឹងបាត់ភ្លាមក្រោយពីការអនុវត្តន៍ត្រឹមតែម្ដង។ ប៉ុន្តែប្រសិនបើមិនមែន ការព្យាបាលគួរត្រូវបានអនុវត្តន៍សារឡើងវិញសម្រាប់រយៈពេលពី ៥ ទៅ ៧ យប់៕ អត្ថបទ៖ Bee ប្រភព ៖ Naturalnews
April 10, 2018 - សង្គម
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមេសា នៅក្នុងឱកាសដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ននូវរថភ្លើងរត់ចូលព្រលានអាកាសយានដ្ឋានអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងថា ចាប់ពីថ្ងៃទី១២ ខែមេសា ខាងមុខនេះ ស្ពានអាកាសផ្សារដីហុយ នឹងដាក់ឲ្យដំណើរការឆ្លងកាត់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ការដាក់ឲ្យធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ននេះ អនុញ្ញាតិឲ្យតែរថយន្តលក្ខណៈគ្រួសារ និងម៉ូតូប៉ុណ្ណោះអាចជិះឆ្លងកាត់បាន ក្រៅពីនេះមិនអនុញ្ញាតិឲ្យឆ្លងកាត់នោះទេ៕ អត្ថបទ៖ សេម
April 10, 2018 - អន្តរជាតិ
នារីគ្រប់រូបនៅពេលដែលដល់ថ្ងៃណាត់ជួបជាលើកដំបូងជៀសមិនផុតពីការមានចិត្តរំភើបនោះទេ ព្រោះថានេះជាលើកទីមួយដែលបានជួបជាមួយមនុស្សពិសេសរបស់ខ្លួន បានស្គាល់ច្បាស់ពីគេ កាន់តែបានជិតស្និតនឹងគេ។ ហេតុនេះនារីៗតែងតែខិតខំធ្វើយ៉ាងណាឲ្យមើលទៅពិសេស និងស្រស់ស្អាតនៅក្នុងភ្នែករបស់គេ ប៉ុន្ដែការពិតអ្នកមិនគួរធ្វើបែបនេះនោះទេ ព្រោះការធ្វើបែបនេះដូចជាបញ្ជាក់យ៉ាងច្បាស់ថាយើងកំពុងតែចាប់អារម្មណ៍លើគេខ្លាំង ហើយគេក៏មិនអាចយល់ដឹងពីលក្ខណៈផ្ទាល់ខ្លួនរបស់យើងបានដែរ។ ដូចនេះអ្នកគួរតែរៀបចំខ្លួនបែបសាមញ្ញ ដើម្បីឲ្យគរស្វែងយល់ពីអ្នកជាខ្លួនអ្នក រឿងទាំងប្រាំដែលអ្នកគួរជៀសវាងនៅថ្ងៃណាត់ជួបដំបូងគឺ៖ ១. កុំព្យាយាមតុបតែងពិសេសដើម្បីគេ៖ នៅពេលដែលអ្នកបន្ថែម Make upក៏ដូចជាស្លៀកពាក់រ៉ូបខ្ចូតៗដើម្បីទទួលបាននូវការចាប់អារម្មណ៍ពីមនុស្សពិសេសរបស់អ្នកនោះ អាចឲ្យគេគិតថាចំលែក និងប្លែកភ្នែកខ្លាំងសម្រាប់គេ។ ដូចនេះអ្នកគួរតែរក្សាសភាពដើមរបស់អ្នកនិងព្យាយាមធ្វើឲ្យធម្មតា ដើម្បីឲ្យគេបានស្គាល់អ្វីជាខ្លួនអ្នកទើបល្អ។ ២. ការចំណាយលុយច្រើន៖ នៅពេលដែលអ្នកមានការណាត់ជួបដំបូងប្រាកដជាមិនដឹងថាត្រូវធ្វើអ្វី ធ្វើបែបណាសម។ ហេតុនេះតែងតែចំណាយលើអ្វីផ្សេងៗទៅលើគេ ដើម្បីឲ្យគេដឹងថាអ្នកស្រលាញ់គេកម្រិតណា។ ការធ្វើបែបនេះគឺជារឿងខ្ជះខ្ជាយបំផុត។ ៣. ធ្វើជាមនុស្សទន់ខ្សោយនៅចំពោះមុខគេ៖ មនុស្សស្រីតែងតែគិតថាការដែលបង្ហាញថាខ្លួនជាមនុស្សស្រីទន់ខ្សោយនៅចំពោះមនុស្សសំខាន់របស់គេ អាចឲ្យគេមានអារម្មណ៍ចង់ការងារយើង និងស្រលាញ់ភាពមិនដឹងអ្វីរបស់ខ្លួន។ តែអ្នកគិតបែបនេះខុសហើយ
April 10, 2018 - កីឡា
ខ្សែប្រយុទ្ធ Marcus Rashford របស់ក្លឹបបិសាចក្រហម Manchester United អាចនឹងចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះមានការខកចិត្តក្រោយពេលរូបគេពុំសូវជាប់ជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Jose Mourinho។ នៅក្នុងរដូវកាលនេះខ្សែប្រយុទ្ធ Marcus Rashford ទើបតែបង្ហាញខ្លួនអោយក្លឹបបិសាចក្រហម Manchester United បានចំនួន 43 ប្រកួតតែប៉ុណ្ណោះ ខណៈដែលក្នុងចំណោម 43 ប្រកួតនេះ Rashford ជាប់ជម្រើសដំបូងបានតែ 22 ដងតែប៉ុណ្ណោះ។ នៅក្នុងការប្រកួតទល់ក្លឹបមេឃខៀវ Manchester City កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ខ្សែប្រយុទ្ធ Marcus Rashford បានត្រឹមអង្គុយកៅអីបម្រុងតែប៉ុណ្ណោះ
April 10, 2018 - អន្តរជាតិ
ប្រទេសជប៉ុន ៖ ស្ថិតក្រោមហេតុផលដែលយើងពិបាកនឹងយល់មួយចំនួនធ្វើអោយមនុស្សមួយចំនួនបង្ខំចិត្តធ្វើរឿងផ្ទុយពីច្បាប់កំណត់ ទោះជាមានហេតុផលបែរណាការប្រព្រឹត្តខុសពីច្បាប់កំណត់គឺត្រូវតែមានទោស។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវរន្ធត់មួយ ដែលបុរសជាឪពុកម្នាក់ឃុំកូនប្រុសរបស់ខ្លួនក្នុងប្រអប់ឈើមួយរយៈពេល២០ឆ្នាំ។ យោងតាមកាសែតជប៉ុន Times លោក Yoshitane Yamasaki អាយុ៧៣ឆ្នាំ បានប្រាប់ថាគាត់សម្រេចចិត្តឃុំកូនប្រុសរបស់ខ្លួនក្នុងប្រអប់ឈើនេះតាំងពីគេមានជម្ងឺបញ្ហផ្លូវចិត្ត។ ប្រអប់ដែលបុរសចំណាស់ឃុំកូនប្រុសរបស់ខ្លួនមានកម្ពស់ជាង១ម៉ែត្រ និង ទទឹង២ម៉ែត្រ។ បើទោះបីជាគាត់ឃើគេបែរនេះតែគាត់តែងតែផ្តល់អាហារអោយគេបរិភោគយ៉ាងគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ក្រោយពីប្រទះឃើញកាលពីខែមករាកន្លងទៅប៉ូលិសបានឃាត់ខ្លួនបុរសជាឪពុកនោះ ហើយបានបញ្ជូនបុរសកំសត់នោះទៅកាន់មណ្ឌលសុខុមាលភាពសង្គមមួយនៅភាគខាងលិចប្រទេសជប៉ុន។ ចំពោះបុរសជាឪពុកត្រូវបានប៉ូលិសឃាត់ខ្លួន៣៦ម៉ោង ដល់ពេលនេះមិនមាននរណាម្នាក់ដឹងនោះទេថាគេចាត់វិធានការបែបណាលើបុរសម្នាក់នោះ៕ អត្ថបទ ៖ Mali ប្រភព ៖ nextshark
April 10, 2018









