- Khmernote Media
- អន្តរជាតិ
នៅរដូវក្ដៅនេះមានសុភាពនារីជាច្រើនពិបាកចិត្តនៅក្នុងការជ្រើសរើសស្ទាយ Make Up យ៉ាងណាឲ្យឃើញមកស្រស់ស្អាត ក៏ដូចជាសកសមជាមួយនឹងរដូវកាលថ្មីនេះ។ ជាក់ស្ដែងយើងឃើញថាសព្វថ្ងៃនេះគេកំពុងតែពេញនិយមជាមួយនឹងស្ទាយផាត់ភ្នែកពណ៌ទឹកក្រូចដែលទទួលបានចាប់អារម្មណ៍ជាខ្លាំងពីសំណាក់យុវវ័យ។ ដូចនេះយើងសុំលើកយកស្ទាយ Make Up គូល័រភ្នែកងាយៗមកចែកជូនដល់មិត្តនារី ដើម្បីទទួលបានភាពស្រស់ស្អាត៖ អត្ថបទ៖ Sai ប្រភព៖mthai
April 9, 2018 - បច្ចេកវិទ្យា
យោងតាមគេហទំព័រ MacRumors បានលើកឡើងថា ផលិតផលពណ៌ក្រហមជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ដែលមានដូចជា iPhone 8 និង iPhone 8 Plus នឹងត្រូវបានចាប់ផ្ដើមផលិតចាប់ពីថ្ងៃនេះទៅហើយ។ ដោយឡែក ក្រុមហ៊ុនពុំទាន់បញ្ជាក់កាលបរិច្ឆេតចេញលក់ជាសាធារណៈ រឺ Pre-order នៅឡើយទេ ប៉ុន្ដែអតិថិជនជឿជាក់ថា ខែក្រោយនេះផលិតផលពណ៌ក្រហមនឹងចេញលក់។ ទាក់ទងទៅនឹង ផលិតផលពណ៌ក្រហមរបស់ក្រុមហ៊ុន Apple នេះធ្លាប់ត្រូវបានចេញលក់ម្ដងរួចមកហើយកាលពីឆ្នាំ2017 ហើយសម្រាប់ឆ្នាំ2018 នេះយើងនៅមិនទាន់ទទួលបានពត៌មានណាមួយទាក់ទងទៅនឹងមុខងារ ក៏ដូចជាលក្ខណៈពិសេសនៅឡើយទេ គ្រាន់តែដឹងថា ក្រុមហ៊ុន Apple នឹងចេញលក់ PRODUCT Red នេះសារជាថ្មីម្ដងទៀត។
April 9, 2018 - អន្តរជាតិ
ទោះបីជាមានមធ្យោបាយជាច្រើនក្នុងការទប់ស្កាត់ការបែកញើស និងក្លិនខ្លួនអាក្រក់ក៏ដោយ ក៏ពេលខ្លះនៅខណៈពេលធ្វើសកម្មភាពរាងកាយផ្សេងៗ ភាពតានតឹង ឬអាកាសធាតុក្ដៅ នៅតែធ្វើឲ្យយើងត្រូវប្រឈមនឹងបញ្ហានៃស្នាមសើមក្រោមក្លៀកដដែល។ ខាងក្រោមជាវិធីដ៏មានប្រសិទ្ធិភាពបំផុតមួយចំនួនដើម្បីកម្ចាត់នូវបញ្ហាគួរឲ្យរំខាននៃការបែកញើស និងធុំក្លិនក្លៀក ៖ ១. ប្រើប្រាស់សាប៊ូលាងដៃកម្ចាត់បាក់តេរី ៖ ប្រសិនបើញើសចាប់ផ្ដើមផ្ដល់ក្លិនអាក្រក់ ខណៈពេលដែលអ្នកមិនអាច ឬគ្មានពេលទៅងូតទឹកកើតនោះ ចូរធ្វើការជូតសម្អាតញើសចេញពីក្លៀកដោយប្រុងប្រយ័ត្ន បន្ទាប់មកយកសាប៊ូលាងដៃប្រភេទប្រឆាំងនឹងពពួកបាក់តេរីមកលាបលើក្លៀកជាការស្រេច។ វិធីនឹងមានប្រសិទ្ធិភាពកម្ចាត់ចោលនូវពពួកមេរោគបាក់តេរីដែលបង្កឲ្យមានក្លិនមិនល្អ។ ២. ទឹកអុកស៊ីសែន ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកអុកស៊ីសែនចំនួន ១ ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកធម្មតាកន្លះពែង។ កូរឲ្យសព្វ សឹមលាបទឹកល្បាយលើក្លៀកនៅពេលព្រឹក។ ៣. ម្ស៉ៅ Baking Soda ៖ មានវិធីសាស្ត្រ ២ យ៉ាងក្នុងការប្រើប្រាស់ម្ស៉ៅ baking soda ដើម្បីបំបាត់ក្លិនក្លៀក និងកាត់បន្ថយការបែកញើសក្លៀកហួសប្រមាណ។ វិធីទី ១ គឺគ្រាន់តែលាបម្ស៉ៅ baking soda ចំនួនសមល្មមលើក្លៀកក្នុងពេលព្រឹកជាការស្រេច។ ចំណែកឯវិធីទី ២ គឺអ្នកត្រូវលាយបញ្ចុលគ្នារវាងម្ស៉ៅ baking soda ចំនួន ២ ស្លាបព្រាបាយ អំបិល ១ ស្លាបព្រាកាហ្វេ ស្ករស ១ ស្លាបព្រាកាហ្វេ និងទឹកធម្មតា ១ លីត្រ។ កូរឲ្យសព្វ សឹមទទួលទានទឹកល្បាយចំនួន ១ ពែង ជារៀងរាល់ព្រឹក។ ប៉ុន្តែប្រសិនបើ ១ ពែងច្រើនពេកពិបាកទទួលទានឲ្យអស់ អ្នកអាចទទួលទានក្នុងបរិមាណម្ដងបន្តិចៗពេញមួយថ្ងៃក៏បាន។ ៤. អាលុយមីញ៉ូមក្លរ ៖ ប្រើប្រាស់នូវផលិតផលលាបក្លៀកប្រភេទណាដែលមានផ្ទុកសារធាតុអាលុយមីញ៉ូមក្លរខ្ពស់។ ពួកវាអាចកាត់បន្ថយការបែកញើសបានច្រើនសូម្បីតែកំពុងស្ថិតក្នុងអាកាសធាតុក្តៅ។ ៥. ចាក់ប៊ូថុក (botox) ៖ ប្រសិទ្ធិភាពនៃការចាក់អាចមានរហូតដល់ទៅ ៦ ទៅ ១២ ខែ ឯណោះ។ ៦. បាញ់ឡាស៊ែរ (Laser) ៖ ក្នុងករណីគ្មានផលិតផលលាបក្លៀកបំបាត់ក្លិន និងការបែកញើសហួសប្រមាណប្រភេទណាអាចជួយអ្នកបាន អ្នកត្រូវការទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញហើយ។ ប្រសិនបើការពិនិត្យធ្វើរោគវិនិច្ឆ័យបានរកឃើញថា អ្នកមានជំងឺ hyperhidrosis (ជំងឺម្យ៉ាងដែលបង្កឲ្យរាងកាយផលិតញើសច្រើនហួសប្រមាណ) នោះវាអាចនឹងត្រូវព្យាបាលដោយប្រើបាញ់ឡាស៊ែរ ដើម្បីបញ្ឈប់មុខងារនៃការផលិតញើសហួសកម្រិត។ ទោះជាយ៉ាងណាក៏ដោយ ការបែកញើសហួសប្រមាណអាចជារោគសញ្ញាមួយនៃជំងឺធ្ងន់ធ្ងរដូចជា ខ្សោយបេះដូង និងទឹកនោមផ្អែម។ ដូច្នេះប្រសិនបើអ្នកសម្គាល់ឃើញភាពមិនប្រក្រតីនៃការបែកញើសច្រើនប្លែកពីធម្មតា ចូរប្រញាប់ទៅពិគ្រោះពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
April 9, 2018 - កីឡា អន្តរជាតិ
ប្រទេសឥណ្ឌា ៖ ដោយសារតែសំបូរការបរបាញ់ខុសច្បាប់ធ្វើអោយសត្វព្រៃមួយចំនួនសឹងតែផុតរលត់ដាច់ពូជ រដ្ឋាភិបាលនីមួយៗក៏ប្រឹងប្រែងចាត់វិធានការការពារនិងដាក់ច្បាប់តឹងតែងលើការបរបាញ់សត្វមួយចំនួនផងដែរ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយ តារា សម្តែងដ៏ល្បីប្រចាំ Bollywood ត្រូវបានតុលាការកាត់ទោសអោយជាប់គុករយៈពេល៥ឆ្នាំ បន្ទាប់ពីលោកបានបរបាញ់សត្វព្រៃដ៏កម្រមួយប្រភេទ។ តាមប្រភពដដែលនេះបានបញ្ជាក់ថាលោកធ្វើការបរបាញ់ទៅលើសត្វ antelope ជាប្រភេទសត្វម៉្យាងដែលស្រដៀងទៅនឹងសត្វឈ្លូស។ ករណីបរបាញ់សត្វេព្រៃដ៏កម្រដែលត្រូវបានច្បាប់របស់ប្រទេសមួយនេះអភិរក្សយ៉ាងពេញទំហឹងនេះ ត្រូវបានគេដឹងថាកើតឡើងទាំងពីជិត២ទសវត្សមុនមកម្លេះ។ តារាល្បីឈ្មោះលោក Salman Khan ត្រូវកាត់ទោសជាប់គុក៥ឆ្នាំតាំងពីឆ្នាំ២០០៦មកម្លេះ តែទោសគាត់ត្រូបានសុំព្យួរមកដល់ឆ្នាំ២០១៦។ គាត់ត្រូវបានដោះលែងបន្ទាប់ពីជាប់គុករយៈពេល១សប្តាហ៍ ដោយសារតែខ្វះភ័ស្តតាង តែយ៉ាងណារដ្ឋាភិបាលប្រទេសនេះបានដាក់បណ្តឹងឧទ្ធរណ៍នៅចុងឆ្នាំមុននេះ។ តារាសម្តែងរូបនេះបានបដិសេធថានេះជាការបរបាញ់ក្នុងរឿង Hum Saath-Saath Hain ឆ្នាំ១៩៩៨តែប៉ុណ្ណោះ។ តែសាក្សី១៨នាក់បានចេញមុខបដិសេធប្រឆាំងនឹងចម្លើយតារារូបសង្ហាវ័យ៥២ឆ្នាំនេះ បែរនេះទើបតុលាការសម្រេចកាត់ទោសគេចាប់គុក៥ឆ្នាំដដែល។ តែយ៉ាងលោក Salman Khan នៅមានសិទ្ធក្នុងការបណ្តឹងឧទ្ធរណ៍ទៅតុលាការកំពូលទៀត
April 9, 2018 - អន្តរជាតិ
នារីៗអ្វីដែលសំខាន់សម្រាប់រូបនាងគឺគ្រឿង Make Up ដែលពួកគេស្រលាញ់ជាងអ្វីទាំងអស់។ បើសិនជាអ្នកសួរនារីថា”តើស្រលាញ់គ្រឿង Make Upទេ?” ច្បាស់ណាស់ ១០០ ទាំង១០០ នាក់ប្រាកដជាឆ្លើយព្រមគ្នាថា”ស្រលាញ់”ព្រោះថាការតុបតែងខ្លួនគឺជាគ្រឿងម៉្យាងសម្រាប់លម្អខាងក្រៅ ហើយកាន់តែធ្វើឲ្យមនុស្សស្រីមានទំនុកចិត្តលើខ្លួនឯង។ តែយ៉ាងណាក៏គ្រឿងទាំងនោះមិនបាននៅល្អរហូតនោះដែរ តែងតែមានការធ្លាក់ខូចខាតដែលធ្វើឲ្យនារីមានការស្ដាយជាខ្លាំង ពេលនេះនារីគ្រប់រូបអស់បារម្ភនិងរឿងនេះទៀតហើយ វិធីងាយៗក្នុងការធ្វើឲ្យគ្រឿងសំអាងខូចមកជាល្អវិញ ហើយប្រើប្រាស់បានវិញទៀតផងជាពិសេសសន្សំថវិកាមិនចាំបាច់ទិញថ្មីនោះទេ។ គ្រឿងផ្សំចាំបាច់មាន៖ គ្រឿងសំអាងដែលបែកអស់យកមកបង្ហាប់វិញ ជាតិអាកុល សំលី (សម្រាប់ជូតត្រចៀក) ស្លាបព្រា អេប៉ុង/ក្រដាស់ របៀបលាយ៖ ដំបូងប្រមូលកម្ទេចគ្រឿងសំអាងជាមុនសិន បន្ទាប់មកដាក់ជាតិអាកុលចូលបន្ដិចទើបយកស្លាបព្រា រឺអេប៉ុងមកបង្ហាប់វាឲ្យចូលគ្នាប៉ុន្ដែអ្នកគួរតែយកក្រដាសមកទ្រាប់ពីក្រោមផងដើម្បីឲ្យមើលទៅសាច់ម៉្សៅរលោងស្អាត ទុកចោលចាំរហូតដល់វាស្ងួត ហើយរឹងល្អនោះយើងអាចយកមកប្រើការបានវិញហើយ៕ អត្ថបទ៖ Sai ប្រភព៖mthai
April 9, 2018 - អន្តរជាតិ
សព្វថ្ងៃនេះអ្វីដែលធ្វើឲ្យនារីកង្វល់ចិត្តជាខ្លាំងនោះគឺរឿងតុបតែងខ្លួន តែអ្វីដែលសំខាន់ជាងនេះទៀតគឺរឿងសម្រកទម្ងន់ ដោយពួកគេសុខចិត្តធ្វើការអត់អាហារពេលល្ងាចដើម្បីទទួលបានរាងស្អាត។ តែបើសិនជាអ្នកគិតបែបនេះគឺខុសហើយ អាហារពេលល្ងាចគឺជាអាហារដ៏សំខាន់ តែយ៉ាងណាក៏អ្នកគួរតែយល់ដឹងពីពេលវេលាដែលត្រូវបរិភោគឲ្យបានត្រឹមត្រូវផងដែរ។ ពេលវេលាដែលសាកសមបំផុតគឺចន្លោះពីម៉ោង ៤ ទៅ៦ ល្ងាច ព្រោះនៅពេលដែលអ្នកបរិភោគនៅម៉ោងនេះគឺវាអាចជួយឲ្យពោះវៀនរបស់យើងអាចរំលាយអាហារបានល្អ ហើយពេលដែលអ្នកគេងនៅពេលយប់ក៏ទទួលបានភាពស្កប់ស្កល់ លើសពីនេះនៅពេលព្រឹកថ្ងៃថ្មីអ្នកនិងទទួលបានពោះវៀនស្អាតល្អព្រោះថាវាបានរំលាយអាហារយ៉ាងស្អាត។ បើសិនជាអ្នកតមអាហារពេលយប់ រឺក៏ចង់បំបាត់ចំណងអាហារដោយការផឹកកាហ្វេជំនួសវិញនោះ វាមិនមែនជាវិធីសម្រកទម្ងន់ដ៏ល្អនោះទេ តែវារឹតតែបង្កើនអរម៉ូត cortisol នៅក្នុងរាងកាយកាន់តែច្រើនឡើងនិងធ្វើឲ្យសុខភាពអ្នកជួបបញ្ហាច្រើន។ យកល្អតែគួរតែទទួលទានអាហារនៅចន្លោះម៉ោង៤ ទៅ៦ល្ងាចទើបល្អបំផុត ហើយអ្នកគ្រាន់តែសាកល្បងពី ៤ទៅ៥ថ្ងៃនោះអ្នកនឹងទទួលបានប្រសិទ្ធិភាពសឹងមិនគួរឲ្យជឿ៕ អត្ថបទ៖ Sai ប្រភព៖timesofindia
April 9, 2018 - អន្តរជាតិ
ភាគច្រើនអាការៈនៃការត្អើក គឺកើតឡើងភ្លាមៗ ហើយបាត់ទៅវិញយ៉ាងលឿនខ្លួនឯង។ ប៉ុន្តែមានពេលខ្លះ វាក៏អាចប្រែទៅជាបញ្ហាធ្ងន់ធ្ងរ និងគួរឲ្យរំខាន ហើយយូរបាត់ទៅវិញផងដែរ។ ខាងក្រោមជាវិធីដ៏មានប្រសិទ្ធភាពបំផុតមួយចំនួនដែលអាចបំបាត់អាការៈត្អើកបានលឿនបំផុតគួរឲ្យភ្ញាក់ផ្អើល ៖ ១. ញ៉ុកត្រចៀក ៖ ប្រើម្រាមដៃចុកត្រចៀកសម្រាប់រយៈពេលពី ២០ ទៅ ៣០ វិនាទី ឬអ្នកអាចសង្កត់លើផ្ទៃទន់ៗខាងក្រោយទងត្រចៀកក្រោមគល់លលាដ៏ក្បាលជំនួសក៏បាន។ ២. បឺតទឹកតាមទុយោរ ៖ ដើម្បីបំបាត់ត្អើក គឺអ្នកគ្រាន់តែទទួលទានទឹកដោយប្រើទុយោរដើម្បីបឺត ឬខ្ពុរទឹកក្នុងមាត់ក៏មានប្រសិទ្ធភាពដូចគ្នាផងដែរ។ ជាធម្មតាវិធីនេះជួយបញ្ឈប់អាការៈត្អើក បន្ទាប់ពីទទួលទានទឹកបានពីរបីក្អឹក ប៉ុន្តែចំពោះមនុស្សមួយចំនួនត្រូវអនុវត្តន៍ឲ្យបានពី ២ ទៅ ៣ ដងឯណោះទើបទទួលបានលទ្ធផល។ ៣. ញ៉ុកត្រចៀក ខណៈពេលបឺតទឹក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើម្រាមដៃញ៉ុកត្រចៀកទាំងសងខាង ខណៈពេលបឺតទឹកតាមរយៈទុយោរ។ ៤. ដកដង្ហើមចេញចូលក្នុងថង់ក្រដាស ៖ បញ្ឈប់សកម្មភាពភ្លាម ប្រសិនបើអ្នកចាប់ផ្ដើមមានអារម្មណ៍ធីងធោង។ ៥. ទឹកឃ្មុំ និងក្រូចឆ្មារ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទំពារក្រូចឆ្មារ ឬទទួលទានទឹកឃ្មុំជាមួយនឹងទឹកក្ដៅឧណ្ហៗ។ ៦. សាកល្បងចុចសង្កត់ថ្នមៗត្រង់ចំនុចដូចក្នុងរូបភាពបានបង្ហាញ ៖ ៧. ទទួលទានស្ករស ១ ស្លាបព្រាបាយពេញ ៖ ចលនានៃការទំពារ ក៏ដូចជាចលនានៃអណ្ដាតនៅពេលលេបស្ករចូលផ្លាស់ប្ដូរចលនាដង្ហើមនៃក្រពះ ដូច្នេះអាការៈត្អើកនឹងបាត់។ ៨. ញ៉ុកត្រចៀក ហើយលៀនអណ្ដាតចេញក្រៅ ៖ វិធីនេះហាក់ដូចជាប្លែកបន្តិចមែន ប៉ុន្តែវាមានប្រសិទ្ធភាពល្អប្រសើរគួរឲ្យកត់សម្គាល់។ ៩. បញ្ឈប់អាការៈត្អើក ដោយប្រើខ្មៅដៃ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ខ្មៅដៃផ្ដេកខាំជាប់នឹងមាត់ ហើយព្យាយាមទទួលទឹកពីរបីចិបពីកែវ។ ព្យាយាមយ៉ាងណាក៏ដោយ កុំឲ្យខ្មៅដៃជ្រុះចេញពីមាត់។ វិធីនេះហាក់ដូចជាពិបាកជាងគេបន្តិច ប៉ុន្តែវាមានប្រសិទ្ធភាពប្រសើរបំផុតដើម្បីបញ្ឈប់ត្អើក។ ១០. ដកដង្ហើមចូលឲ្យលឿន ហើយដកដង្ហើមចេញយឺតៗ ៖ ដកដង្ហើមស្រូបខ្យល់ចូលឲ្យច្រើនបំផុតតាមដែលអ្នកធ្វើទៅបាន ហើយដកដង្ហើមចេញយឺតៗសម្រាប់រយៈពេល ៣០ វិនាទី។ អនុវត្តន៍រហូតទាល់តែអាការៈត្អើករបស់អ្នកត្រូវបានបញ្ឈប់៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
April 9, 2018 - អន្តរជាតិ
ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានព្យាករណ៍ថា វិបត្តិសេដ្ឋកិច្ចនឹងកើតមានម្តងទៀតឆាប់ៗខាងមុខនេះ តែលោកមិនដឹងថា ពេលណាឲ្យប្រាកដនោះទេ ដែលវិបត្តិសេដ្ឋកិច្ចនោះគឺដូចគ្នាទៅនឹងវិបត្តិដែលធ្លាប់កើតមានកាលពីឆ្នាំ២០១៨ អីចឹង។ សូមរំលឹកឡើងវិញថា កាលពីឆ្នាំ ២០១៨ គឺជាពេលដ៏អាក្រក់មួយសម្រាប់អាមេរិក ក៏ដូចជាប្រទេសផ្សេងៗមួយចំនួនទៀតនៅលើពិភពលោកដែរ ព្រោះថាកាលនោះការងាររាប់លានកន្លែងត្រូវបានបាត់បង់ មនុស្សជាច្រើនគ្មានការងារធ្វើ ចង្វាក់សេដ្ឋកិច្ចហាក់នៅត្រឹងមិនវិល ហើយវិបត្តិសេដ្ឋកិច្ចមួយក៏បានកើតឡើង។ ហើយកាលពីសប្តាហ៍មុនេះ លោក Bill Gates បានផ្តល់បទសម្ភាសន៍ជាមួយនឹងគេហទំព័រ Reddit ជុំវិញបញ្ហាហិរញ្ញវត្ថុនៅពេលអនាគត ហើយក្នុងបទសម្ភាសន៍គាត់បានឲ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះ វាប្រាកដណាស់ថាវិបត្តិសេដកិច្ចនៅកើតមានម្តងទៀតសម្រាប់ពិភពលោកទាំងមូល។ លោកបាន បន្ថែមទៀតថា ស្ថិតនៅក្នុងស្ថានភាពនេះកូនៗរបស់ប្រជាពលរដ្ឋអាមេរិកមួយចំនួន និងត្រូវរស់នៅកាន់តែឆ្ងាយពីគ្រួសាររបស់ពួកគេ
April 9, 2018 - អន្តរជាតិ
កូរ៉េខាងត្បូង ៖ ជារឿយៗយើងតែងតែឃើញមានការប្រលប្រាស់ហឹង្សាទៅលើនារីភេទនៅតាមទីសាធារណៈ តែលើកនេះទ្រង់ប្លែកបន្តិចបុរសម្នាក់បែរជារងការប្រើប្រាស់ហឹង្សាពីស្រ្តីវិញ។ តាមប្រភពក្នុងស្រុករបស់កូរ៉េខាងត្បូងបានអោយដឹងថា បុរសជនជាតិកូរ៉េម្នាក់ត្រូវបានស្រ្តីជនជាតិអាមេរិក៣នាក់ព្រួតវាយនៅក្នុងរថភ្លើងតំបន់ Gyeonggi-do។ តាមប្រភពដដែលបានអោយដឹងថាហឹង្សាមួយនេះបានកើតឡើងនៅលើរថភ្លើងក្រោមដីរបស់កូរ៉េ ខណៈពេលដែលបុរសរងគ្រោះបានប្រាប់អោយស្រ្តីទាំងបីនោះរក្សាភាពស្ងប់ស្ងាត់។ តាមរយៈវីដេអូដែលគេថតបានបង្ហាញសកម្មភាពស្រ្តីជនជាតិអាមេរិក៣នាក់បានបង្កភាពរញ៉េរញ៉ៃក្នុងរថភ្លើង រហូតមានអ្នកខ្លះទ្រាំមិនបានក៏ប្តូរកន្លែងអង្គុយ។ បុរសរងគ្រោះដោយសារតែទើសភ្នែកនឹងទង្វើរនេះពេកក៏ប្រាប់ទៅស្រ្តីទៅបីនោះអោតយស្ងាត់ តែស្រ្តីទាំងបីនោះមិនត្រឹមតែមិនស្តាប់ទេថែមទាំងប្រើប្រាស់ហឹង្សា និង ទះកំផ្លៀងគាត់រហូតមានរបួសទៀត។ បុរសនោះបានខលហៅប៉ូលិសអោយមកឃាត់ខ្លួនស្រ្តីទាំងបីនេះ តែពួកនាងបានព្យាយាមគេចខ្លួនមុនពេលប៉ូលិសមកដល់។ តែយ៉ាងណាប៉ូលិសនៅតែអាចឃាត់ពួកគេបាន បន្ទាប់ពីប៉ូិសសួរចម្លើយពួកគេបែរជាឆ្លើយថាបុរសម្នាក់នោះព្យាយាមលូកលាន់ពួកគេទើបបណ្តាលអោយមានហឹង្សាបែបនេះ៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ nextshark
April 9, 2018 - PR
ភ្នំពេញ៖ ការបំបៅកូនដោយទឹកដោះ ផ្ទាល់ពិតជារឿងសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ទារក ប៉ុន្តែកត្តាការងារ និងសេដ្ឋកិច្ចគ្រួសារ បានជម្រុញអោយម្តាយមួយចំនួន ពុំមានពេលគ្រប់គ្រាន់ សម្រាប់បំបៅដោះ ដល់កូនតូចៗរបស់ពួកគេ ហើយការប្រើប្រាស់ម្ស៉ៅទឹកដោះគោ ឬដបទឹកដោះគោមួយចំនួន ពុំបានផ្តល់នូវសុវត្ថិភាព ចំពោះទារក ដែលកត្តាសុខភាពរបស់ទារក ពិតជាសំខាន់ សម្រាប់មាតាបីតាទាំងឡាយ ដែលត្រូវយកចិត្តទុកដាក់ ដែលជាហេតុធ្វើ អោយក្រុមហ៊ុន ស្រមោច ត្រេឌីត សឺលូសិន បាននាំយក ផលិតផលដបទឹកដោះ Hegen ដែលមានគុណភាពខ្ពស់ និងគិតគូរលើបីចំណុចសំខាន់គឺ ស្រលាញ់ ថែរក្សា និងការពារ ដែលជាផលិតផល ផលិតដោយរោងចក្រស្តង់ដា
April 9, 2018









