- Khmernote Media
- អន្តរជាតិ
ខាងក្រោមជាលំហាត់ប្រាណដ៏ងាយៗចំនួន ៥ ដែលមានប្រសិទ្ធភាពល្អប្រសើរបំផុតដើម្បីបំបាត់អាការៈឈឺចាប់ត្រង់ប្រអប់ជើង ជង្គង់ និងត្រគាក ៖ ១. ក្បាច់លើកកែងជើង ៖ ជាដំបូងត្រូវឈរនៅពីក្រោយកៅអីមួយ ហើយប្រើដៃទាំងពីរទប់ ឬចាប់ឲ្យជាប់ដូចក្នុងរូបភាពខាងក្រោមបានបង្ហាញ។ បន្ទាប់មក លើកជើងម្ខាងឡើងលើ រួចព្យាយាមលើកកែងជើងនៃជើងម្ខាងទៀតរហូតទាល់តែអ្នកប្រែទៅជាកំពុងឈរដោយប្រើម្រាមជើងទប់។ អនុវត្តន៍សារឡើងវិញដូចគ្នានេះសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី ចំពោះជើងម្ខាងៗ។ លំហាត់ប្រាណនេះនឹងជួយពង្រឹងកជើង ក៏ដូចជាសម្រួលទៅដល់សាច់ដុំដែលនៅជុំវិញជង្គង់ផងដែរ។ ២. ក្បាច់ដើរដោយប្រើម្រាមជើង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដើរជំទើតដោយប្រើតែម្រាមជើងដើម្បីទប់សម្រាប់រយៈពេលពី ៥ ទៅ ១៥ នាទី ឬរហូតទាល់តែហត់។ វិធីនេះជួយពង្រឹងដល់កំភួនជើង និងផ្ដល់នូវការហ្វឹកហ្វឺតចំពោះម្រាមជើងផងដែរ។ ៣. បង្វិលកជើង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺអង្គុយចុះ ឬក្រោកឈរ ហើយលើកជើងម្ខាងឡើង។ បន្ទាប់មក ចាប់ផ្ដើមបង្វិលប្រអប់ជើងយឺតៗក្នុងចលនាបែបរង្វង់។អនុវត្តន៍បង្វិលចូលក្នុងឲ្យបាន ១០ ដង និងចេញក្រៅ ១០ ដង ចំពោះជើងទាំងសងខាង។ ៤. ក្បាច់ខ្ញាំម្រាមជើង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងដាក់កន្សែងមួយទ្រាប់លើកម្រាលសិន បន្ទាប់មកសឹមខ្ញាំម្រាមជើងដូចក្នុងរូបភាពបានបង្ហាញនៅលើនោះ។ អ្នកក៏អាចអនុវត្តន៍តាមបែបងាយមួយទៀតដោយការព្យាយាមប្រើម្រាមជើងខ្ញាំចាប់គ្រាប់ក្រួសតូចៗដាក់ចូលក្នុងកន្ត្រក។ ៥. ក្បាច់ដើរលើកូនបាល់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺអង្គុយនៅលើកៅអី រួចដាក់ជើងជាន់លើកូនបាល់។ ព្យាយាមប្រើបាតជើងរុញកូនបាល់យឺតៗទៅមុខដល់ម្រាមជើង បន្ទាប់មករំកិលមកក្រោយវិញ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
April 6, 2018 - អន្តរជាតិ
បរទេស ៖ ដោយមិនចង់អោយមានការខុសឆ្គងដូចខ្លួនឪពុកម្តាយមួយចំនួនបានចែករំលែកបទពិសោធន៍កំហុសដែខ្លួនធ្លាប់ធ្វើអោយកូនមានគ្រោះថ្នាក់ទៅក្នុងបណ្តាញសង្គម ដើម្បីក្រើនរំលឹកដល់ឪពុកម្តាយផ្សេងទៀត។ ពេលថ្មីៗនេះមានករណីគួអោយចាប់អារម្មណ៍មួយ ដែលស្ត្រីជាម្តាយម្នាក់បានចែករំលែកបទពិសោធន៍ដែលកូនរបស់ខ្លួនបិះត្រូវគេចាប់ជំរិតក្នុងផ្សារទំនើបមួយកន្លែង។ តាមការបង្ហោះរបស់នាងបានបង្ហាញថា កូនស្រីវ័យ៤ឆ្នាំនាងត្រូវបានម្តាយក្មេកនិងប្អូនថ្លៃរបស់នាងនាំទៅផ្សារទំនើប Aeon Kepong ក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។ ពេលដែលម្តាយក្មេក និងប្អូនថ្លៃរបស់នាងកំពុងធ្វើដំណើរឆ្ពោះទៅកាន់កន្លែងចតឡានវិញ ស្រាប់តែបានឃើញជនចម្លែកម្នាក់កំពុងតែដឹកដៃកូនរបស់នាង។ ស្រ្តីជាប្អូនថ្លៃក៏បានរត់ទៅទាញដៃក្មួយត្រលប់មកវិញ ហើយរុញមនុស្សចម្លែកនោះចេញឆ្ងាយពីក្មួយរបស់នាង។ ជម្លោះរវាងប្អូនថ្លៃនាងនិងជនចម្លែកនេះបានកើតឡើងគេបានរុញគ្នាទៅមក ដោយម្នាក់អះអាងថាជាមីង ម្នាក់អះអាងថាជាបងរបស់ក្មេងតូចនេះ។ ដោយឃើញហេតុមិនស្រួលម្តាយក្មេកនាងក៏បានរត់ទៅអោបចៅរបស់ខ្លួន ហើយស្រែកទៅបុរសម្នាក់នោះថា “នាងជាចៅរបស់ខ្ញុំ មានរឿងអីត្រូវជាប្អូនរបស់លោកនោះ”។ ដោយឃើញមានមនុស្សស្រីចាស់ម្នាក់ ក្មេងម្នាក់អះអាងយ៉ាំងច្បាស់ថាជាសាច់ញាតិរបស់ក្មេងនេះ បុរសនោះក៏ធ្វើជានិយាយថាច្រលំមនុស្ស ហើយប្រញាប់ដើរចេញទៅបាត់៕ អត្ថបទ ៖ Mali ប្រភព
April 6, 2018 - អន្តរជាតិ
ប្រូតេអ៊ីនដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃមុខងារផ្សេងរបស់រាងកាយ។ អប្បបរមានៃការទទួលទានជាតិប្រូតេអ៊ីនប្រចាំថ្ងៃរបស់មនុស្សពេញវ័យ គឺ ៥៦ ក្រាម សម្រាប់បុរស និង ៤៦ ក្រាម សម្រាប់ស្ត្រី ចំណែកឯកុមារវិញ គឺវាប្រែប្រួលពី ១៩ ទៅ ៣៤ ក្រាមអាស្រ័យលើអាយុរបស់ពួកគេ។ ទោះជាយ៉ាងណា បរិមាណនៃការទទួលទានក៏អាចប្រែប្រួលផងដែរចំពោះស្ត្រីមានផ្ទៃពោះ ឬអ្នកដែលមានជំងឺ។ ការស្រូបយកជាតិប្រូតេអ៊ីនមិនបានគ្រប់គ្រាន់បង្កផលប៉ះពាល់ជាច្រើនចំពោះសុខភាព ហើយអត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរោគសញ្ញាមួយចំនួនដែលកើតឡើងប្រសិនបើអ្នកកំពុងជួបប្រទះនូវបញ្ហានៃកង្វះប្រូតេអ៊ីនក្នុងរាងកាយ ៖ ៨. ឃ្លានមិនឈប់ និងឆាប់អស់កម្លាំង ៖ ប្រសិនបើអ្នកតែងមានអារម្មណ៍ឃ្លានមិនឈប់បើទោះជាទើបទទួលទានហើយ ជាពិសេសឃ្លានតែអាហារបែបសម្រន់ និងថែមទាំងឆាប់ហត់ទៀតនោះវាអាចបណ្ដាលមកពីកង្វះជាតិប្រូតេអ៊ីនក្នុងរាងកាយ។ ប្រូតេអ៊ីនត្រូវការរយៈពេលយូរដើម្បីរំលាយដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត និងមានថាមពល។ ៧. សាច់ដុំចុះខ្សោយ និងឈឺសន្លាក់ ៖ សាច់ដុំ គឺជាអាងស្ដុកជាតិប្រូតេអ៊ីនដ៏ធំបំផុតរបស់រាងកាយ។ ដូច្នេះ ភាពទន់ខ្សោយនៃសាច់ដុំ ការឈឺចាប់ ក៏ដូចជាការបាត់បង់ម៉ាសនៃសាច់ដុំ គឺជាសញ្ញានៃកង្វះជាតិប្រូតេអ៊ីនក្នុងរាងកាយ។ ប្រូតេអ៊ីនមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់ និងថែរក្សាសាច់ដុំ។ ៦. បញ្ហាស្បែក និងក្រចក ៖ កង្វះនៃជាតិប្រូតេអ៊ីនអាចបណ្ដាលឲ្យក្រចកប្រែជាមិនរឹងមាំគ្មានសុខភាពល្អ។ ក្នុងករណីខ្លះអ្នកអាចនឹងសង្កេតឃើញមានស្នាមបន្ទះឆ្នូតពណ៌ស និងស្នាមអ៊ុចពណ៌ត្នោតខ្ចីនៅលើក្រចក។ ហើយកង្វះប្រូតេអ៊ីនក៏អាចប៉ះពាល់ដល់ស្បែកផងដែរ ពីព្រោះប្រូតេអ៊ីនមានតួនាទីជួយជុសជុលកោសិកាដែលខូចខាត និងបង្កើតកោសិកាថ្មីជំនួសឲ្យកោសិកាដែលងាប់។ ប្រសិនបើអ្នកជួបប្រទះនូវកង្វះប្រូតេអ៊ីននោះស្បែកនឹងប្រែជាស្ងួត ស្ដើង និងប្រេះជាមិនខាន។ ៥. ជ្រុះសក់ ៖ សសៃសក់ត្រូវបានបង្កើតឡើងដោយប្រូតេអ៊ីនចំនួនដល់ទៅ ៩០ ភាគរយដែលត្រូវបានគេស្គាល់ថាជាជាតិ keratin។ ប្រសិនបើអ្នកមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេនោះ សក់នឹងប្រែជាស្ដើង និងហើរពណ៌។ បញ្ហានេះកើតឡើងដោយសារតែរាងកាយឈប់ប្រើប្រូតេអ៊ីនសម្រាប់រឿងដែលមិនសំខាន់ដូចជា កំណើន ឬការលូតលាស់នៃសក់។ ៤. ខ្លាញ់ក្នុងថ្លើម ៖ ខ្លាញ់ក្នុងថ្លើម គឺជារោគសញ្ញាទូទៅបំផុតមួយនៃកង្វះប្រូតេអ៊ីនក្នុងរាងកាយ ហើយប្រសិនបើអ្នកមិនខ្វាយខ្វល់នឹងបញ្ហានេះទេនោះ
April 6, 2018 - អន្តរជាតិ
មនុស្សម្នាក់ៗតែងតែមានចិត្តគំនិតផ្សេងពីគ្នា ជាពិសេសចំណូលចិត្តនៅក្នុងការជ្រើសរើសដៃគូជីវិត។ ការជ្រើសរើសគូជីវិតមិនមែនតែងតែរើសត្រូវចិត្តរហូតនោះទេ អ្នកខ្លះក៏ជួបគូពិត អ្នកខ្លះក៏ជួបជាមួយនឹងគូកម្ម ដោយសារតែបែបនេះទើបមានសំនួរមួយលើកឡើងថា តើល្អដែរទេបើសិនជាយើងជឿលើរឿងតារានិករដើម្បីទទួលបានស្នេហាមួយដ៏ស្រស់ស្អាត និងមានភាពស្មោះត្រង់ចំពោះគ្នា? ខាងក្រោមនេះគឺជាតារានិករទាំង ៦ដែលស្មោះនឹងស្នេហាខ្លាំងបំផុត បើសិនអ្នកបានជួបនឹងពួកគេប្រាកដជាមិនខកបំណងនោះទេ៖ ១. តារានិករ Cancer៖ គឺជាតារានិករដែលពោរពេញទៅដោយមនោសញ្ចេតនា ហើយពួកគេអាចចំណាយពេលវេលារបស់គេដើម្បីធ្វើឲ្យដៃគូរបស់ពួកគេមានអារម្មណ៍ពិសេស។ លើសពីនេះពួកគេជាមនុស្សម្នាក់ដែលតែងតែគិតផ្លូវល្អចំពោះរឿងស្នេហាជានិច្ច ហើយពុំធ្លាប់មានភាពហត់នឿយនៅក្នុងការតាមរកស្នេហ៍ពិតរបស់ពួកគេនោះទេ ហើយការស្រលាញ់របស់ពួកគេគឺគ្មានដែនកំណត់ឡើយ។ ២. តារានិករ Scorpio៖ ជាប្រភេទតារានិករដែលឆាប់និងទទួលរងនូវអារម្មណ៍បំផុត ហើយពួកគេអាចនឹងចំណាយពេលរបស់គេដើម្បីតាមរកស្នេហ៍ពិត តែតារានិករ Scorpio ជាប្រភេទដែលពុំសូវទុកចិត្តអ្នកណាឡើយ ហេតុដូចនេះអ្នកត្រូវមានភាពអំណត់អត់ធ្មត់ច្រើនក្នុងការស្រលាញ់រូបគេ។ ប៉ុន្ដែប្រសិនបើពួកគេមានអារម្មណ៍សុវត្ថិភាពនៅជាមួយអ្នកពេលណា គឺពួកគេនឹងប្រគល់ក្ដីស្រលាញ់ក៏ដូចជាស្មោះត្រង់ចំពោះអ្នកតែម្នាក់គត់។ ៣. តារានិករ Taurus៖ ប្រសិនបើ Taurus សម្រេចចិត្តជ្រើសរើសអ្នកណាម្នាក់ហើយពួកគេនឹងមិនទុកដៃគូចោលនោះទេ ហើយពួកគេនិងថែរក្សាស្នហាមួយនេះឲ្យមានភាពរឹងមាំនិងធ្វើឲ្យទំនាក់ទំនងមួយនេះនៅគង់រង្សយូរអង្វែង។
April 6, 2018 - សង្គម
នាពេលបច្ចុប្បន្ននេះ បញ្ហាចរាចរណ៍តាមដងផ្លូវកំពុងតែក្លាយជាបញ្ហាដំបងមួយ ដែលប្រជាពលរដ្ឋភាគច្រើនជួបប្រទះ និងធុញទ្រាន់ ដោយសារតែអ្នកបើកបរយានយន្តមួយចំនួនមិនគោរពច្បាប់ចរាចរណ៍ បង្កឲ្យមានការកកស្ទះ និងខាតទាំងពេលវេលា និងថវិការ ហើយពេលខ្លះបង្កជាគ្រោះថ្នាក់ថែមទៀតផង។ ជាក់ស្តែងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីស្តុបវត្តមហាមន្ត្រីចុះទៅរង្វង់មូលសំពៅមាស តែងតែរអ៊ូរទាំរាល់ថ្ងៃ ដោយសារតែអ្នកបើកយានយន្តមួយចំនួនបើកបញ្ច្រាសចូលគន្លងផ្លូវម្ខាងទៀត ហើយឈប់រងចាំស្តុបហួសគំនូស និងហៀរចូលគន្លងផ្លូវម្ខាងទៀតស្ទើរបិទផ្លូវគេជិះ ធ្វើឲ្យអ្នកបើកបរមកពីមុខរកផ្លូវជិះទៅមុខសឹងមិនបាន។ តើទង្វើទាំងអស់នេះគឺជាទម្លាប់របស់អ្នកបើកបរ ឬយ៉ាងណា? តើគួរធ្វើយ៉ាងណា ដើម្បីលុបបំបាត់ទង្វើបែបនេះ? អត្ថបទ៖ សេម
April 6, 2018 - អន្តរជាតិ
កូរ៉េខាងត្បូង ៖ អតីតប្រធានាធិបតីរបស់កូរ៉េខាងត្បូងអ្នកស្រី Park Geun-hye ដែលមានរឿងអាស្រូវទាក់ទងនឹងអំពើពុករលួយពេលនេះត្រូវបានតុលាការក្រុងសេអ៊ូល សម្រេចកាត់ទោសហើយ។ តុលាការសម្រេចកាត់ទោសអ្នកស្រី Park Geun-hye ត្រូវជាប់គុក ២៤ឆ្នាំ និងពិន័យជាប្រាក់ ១៨លានវ៉ុន(ប្រហែល ១៧លានដុល្លារ)។ ក្រោយរកឃើញថាមានពាក់ព័ន្ធជាមួយករណីជាច្រើនដូចជា សូកប៉ាន់ ការរំលោភបំពានអំណាច ការគំរាមកំហែងជំរិតប្រាក់ និងករណីជាច្រើនផ្សេងទៀត។ អ្នកស្រី Park Geun-hye ត្រូវបានឃាត់ខ្លួនតាំងពីខែមីនា ឆ្នាំ២០១៧មកម្លេះ តែអ្នកស្រីមិនបានបង្ហាញខ្លួនក្នុងសវនាការទេនាកាលពីថ្ងៃសុក្រនេះ ដោយលើកឡើងថាមានជម្ងឺ។ អ្នកស្រី Park Geun-hye មានសិទ្ធក្នុងការប្តឹងឧទ្ធរណ៍ ដែលនិយាយថា វាជាការរើបម្រាស់ចុងក្រោយមុនពេលដួលរលំរបស់ប្រធានាធិបតីស្ត្រីដំបូងរបស់កូរ៉េខាងត្បូងរូបនេះ។ គួររំលឹកឡើងវិញដែរថាអ្នកស្រី
April 6, 2018 - អន្តរជាតិ
បរទេស ៖ កុមារទទួលរងនៅគ្រោះថ្នាកច្រើនមកហើយដោយសារតែការធ្វេសប្រហែសរបស់ឪពុកម្តាយ ដូចជាការទុកគេនៅផ្ទះតែម្នាក់ឯង កូនរត់តាមចេញមកពីផ្ទះដោយមិនដឹង និងការទុកកូនចោលនៅក្នុងរថយន្តម្នាក់ឯង៕ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយករណីគ្រោះថ្នាក់មួយ ដែលក្មេងប្រុសបីឆ្នាំម្នាក់ចោកសោរខ្លួនឯងជាប់ក្នុងបរថយន្តសំណាងបានប៉ូលិសស៊ីវិលជួយទាន់។ រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃទី០៤ ខែមេសាកន្លងទៅនេះ នៅវេលាម៉ោងប្រហែលជា៧យប់។ បុរសជាឪពុកក្មេងរងគ្រោះបានប្រាប់ថា គាត់បានបោះសោរអោយកូនលេង ខណៈពេលគាត់នៅក្នុងរថយន្តនេះដែរ។ តែបន្តិចក្រោយមកគាត់ត្រូវដើរចេញទៅបើកទ្វារខាងស្តាំដើម្បីយកអីវ៉ាន់ ស្រាប់តែពេលគាត់ដើរចេញមកនោះកូនវ័យ៣ឆ្នាំរបស់គាត់បានចុចប៉ះប៊ូតុងចាក់សោរ ធ្វើអោយគាត់មិនអាចបើកទ្វារបាន។ រយៈពេលជាងកន្លះម៉ោងដែលបុរសនោះខំនិយាយពន្យល់កូនអោយបើកសោរវិញតែគេហាក់មិនយល់ពីអ្វីដែលគាត់ប្រាប់នោះទេ គាត់ក៏ទូរស័ព្ទទៅសុំជំនួយទៅប៉ូលិសស៊ីវិល(SCDF)។ ប៉ូលិសស៊ីវិល(SCDF)បានប្រើរបាដែកមួយរុញគន្លឹះទ្វារអោយរបើកឡើង ហើយជួយក្មេងតូចនេះបានដោយជោគជ័យ ក្មេងនេះត្រូវគេអះអាងថាមិនមានរបួសរឺគ្រោះថ្នាកអ្វីធ្ងន់ធ្ងរនោះទេ៕ អត្ថបទ ៖ Mali ប្រភព ៖ thecoverage
April 6, 2018 - សង្គម
នាព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឱ្យប្រើប្រាស់នាវាដឹកអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ តំណាងក្រុមហ៊ុន Royal Express Boat អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។ នៅក្នុងដំណាក់កាលសាកល្បងនេះ មាននាវាចំនួន០៣គ្រឿង ក្នុងនោះ០២គ្រឿងជានាវាមានបាតភ្លោះ អាចផ្ទុកអ្នកដំណើរបានចំនួន៦០នាក់ក្នុងមួយគ្រឿង ចំណែក០១គ្រឿងទៀតជានាវាមានបាតទោល អាចផ្ទុកអ្នកដំណើរបានចំនួន៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ ពោងសុវត្ថិភាព ចាប់ផ្តើមដំណើរការពីថ្ងៃនេះរហូតដល់ដំណាច់ខែកក្កដា
April 6, 2018 - អន្តរជាតិ
នារីៗគ្រប់រូបតែងតែចង់បានភាពល្អឥតខ្ចោះសំរាប់ខ្លួនឯង ជាពិសេសការតុបតែងខ្លួនប្រចាំថ្ងៃដែលពួកគេមិនអាចខ្វះបាន។ ប៉ុន្ដែពួកគេមិនដែលដឹងទេថាការតុបតែងមុខមិនមែនជារឿងងាយទេ ជាពិសេសការគូសចិញ្ចើមអ្នកអាចគិតថាជារឿងសាមញ្ញ តែដើម្បីគូសឲ្យមានភាពស្រស់ស្អាតត្រូវដឹងពីរបៀបនៅក្នុងការគូសរបស់វាដែរ ព្រោះការគូសចិញ្ចើមនេះគឺត្រូវគូសយ៉ាងណាឲ្យត្រូវនិងទម្រង់មុខរបស់ខ្លួន ទើបទទួលបាននូវភាពស្រស់ស្អាត។ ខាងក្រោមនេះគឺការបង្ហាញពីប្រភេទចិញ្ចើម ថាតើគូសទម្រង់បែបណាឲ្យសមនឹងមុខ ដើម្បីទទួលបាននូវភាពស្រស់ស្អាត៖ មុនដំបូងយើងត្រូវដឹងពីប្រភេទរបស់ចិញ្ចើមជាមុនសិន៖ ចិញ្ចើមអក្សរS៖ គឺជាចិញ្ចើមដែលមានរាងដូចអក្សរS ហើយក៏ត្រូវបានគេចូលចិត្តគូសជាញឹកញាប់ ចិញ្ចើម Hard Angled៖ ជាស្ទាយចិញ្ចើមដែលមានជ្រុងនៅផ្នែកខាងលើនៃចិញ្ចើម ចិញ្ចើម Soft Angled៖ ជាស្ទាយចិញ្ចើមដែលមានកាច់បន្ដិចនៅលើចិញ្ចើម ចិញ្ចើមត្រង់៖ ស្ទាយបែបនេះគឺជាស្ទាយដ៏ពេញនិយមបំផុតនៅប្រទេសកូរ៉េ ចិញ្ចើមរាងមូល៖ ជាស្ទាយដែលរាងកោង តែមិនសូវជាមានការពេញនិយមនោះទេ។ នៅពេលដែលអ្នកដឹងពីប្រភេទនៃចិញ្ចើមហើយនោះ គឺមិនមានអ្វីពិបាកទៀតនោះទេក្នុងរឿងគូសចិញ្ចើម ដោយអ្នកគ្រាន់តែគូសចិញ្ចើមទៅតាមទម្រង់មុខរបស់អ្នកឲ្យបានត្រឹមត្រូវគឺជាការស្រេច។ នារីៗណាដែលមានមុខមូល,មុខពងក្រពើ និងមានមុខពហុកោណអ្នកគួរតែសាកល្បងគូសចិញ្ចើមទម្រង់ Hard Angled
April 6, 2018 - អន្តរជាតិ
ការដើរ គឺជាលំហាត់ប្រាណបែបងាយ ប៉ុន្តែល្អបំផុតសម្រាប់សុខភាព ក៏ដូចជារូបរាង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដើរពី ១៥ ទៅ ៣០ នាទីឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើននៃការដើរចំពោះសុខភាពរបស់អ្នក ៖ ១. កាត់បន្ថយហានិភ័យនៃជម្ងឺភ្លេចភ្លាំង (Alzheimer) ៖ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញឲ្យដឹងថា ការធ្វើលំហាត់ប្រាណបែបស្រាលងាយៗដូចជា ការដើរ មានប្រសិទ្ធភាពល្អប្រសើរបំផុតចំពោះសុខភាពខួរក្បាល ដោយវាអាចបង្ការកុំឲ្យកើតមានជំងឺវង្វេងវង្វាន់ដំណាក់កាលដំបូង និងកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង (Alzheimer) រួមទាំងបង្កើនសុខភាពផ្លូវចិត្តទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងទេ ការដើរជួយបង្កើន ក៏ដូចជារក្សាកម្រិតនៃអ័រម៉ូន Endorphins ដែលនឹងធ្វើអោយមានអារម្មណ៍ល្អ មានថាមពល និងអាចកម្ចាត់ ឬកាត់បន្ថយការឈឺចាប់បានយ៉ាងច្រើនផងដែរ។ ២. បង្កើនការមើលឃើញ ឬសុខភាពនៃភ្នែក ៖ ការដើរផ្ដល់អត្ថប្រយោជន៍ល្អៗជាច្រើនដល់ភ្នែក ហើយវាក៏ជួយប្រយុទ្ធប្រឆាំងទៅនឹងជំងឺទឹកដក់ក្នុងភ្នែកតាមរយៈការកាត់បន្ថយសម្ពាធលើភ្នែកផងដែរ។ ៣. ការពារជំងឺបេះដូងផ្សេងៗ ៖ យោងតាមសមាគមន៍សុខភាពបេះដូងរបស់អាមេរិកបានអោយដឹងថា នៅពេលនិយាយដល់ការការពារជំងឺទាក់ទងនឹងបេះដូង ក៏ដូចជាជំងឺដាច់សរសៃឈាមខួរក្បាល ការដើរ គឺមានប្រសិទ្ធភាពមិនចាញ់នឹងការរត់ឡើយ។ សកម្មភាពនេះអាចជួយឲ្យអ្នកជៀសផុតពីបញ្ហាផ្សេងៗនៃជំងឺបេះដូងបានតាមរយៈការកាត់បន្ថយសម្ពាធឈាម កម្រិតកូឡេស្តេរ៉ុល និងធ្វើឲ្យចរន្តឈាមមានភាពប្រសើរឡើង។ ៤. បង្កើនសុខភាពសួត ៖ ការដើរជួយបង្កើនលំហូរអុកស៊ីសែននៅក្នុងចរន្តឈាម និងជួយហ្វឺកហ្វឺនសួត ក៏ដូចជាកម្ចាត់ចោលនូវជាតិពុល និងកាកសំណល់ផ្សេងៗផងដែរ។ ដោយសារតែការដកដង្ហើមមានភាពប្រសើរឡើងជាងមុន និងស្រូបចូលបានកាន់តែជ្រៅនោះរោគសញ្ញាមួយដែលទាក់ទងទៅនឹងជំងឺសួតក៏អាចប្រែជាធូរស្រាលបានផងដែរ។ ៥. អត្ថប្រយោជន៍ចំពោះលំពែង (បង្ការជំងឺទឹកនោមផ្អែម) ៖ ការដើរ គឺជាលំហាត់ប្រាណដែលមានប្រសិទ្ធទប់ស្កាត់ជំងឺទឹកនោមផ្អែមបានខ្ពស់ជាងការរត់។ យោងតាមការសិក្សាស្រាវជ្រាវ ក្រុមអ្នកដើរបានបង្ហាញពីភាពប្រសើរឡើងនៃការអត់ធ្មត់ទៅនឹងគ្លុយកូសជិត ៦ ដង (ឧទាហរណ៍ ជាតិស្ករនៅក្នុងឈាមត្រូវបានស្រូបយកដោយកោសិកា) ជាងក្រុមអ្នករត់ក្នុងកំឡុងពេល ៦ ខែ។ ៦. សម្រួលដល់ការរំលាយអាហារ ៖ ការដើររយៈពេល ៣០ នាទីជារៀងរាល់ថ្ងៃមិនត្រឹមតែអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំនៅពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើនការរំលាយអាហារ និងបង្ការអាការៈទល់លាមកបានផងដែរតាមរយៈការជួយសម្រួលចលនានៃពោះវៀន។ ៧. សម្រកទម្ងន់ ៖ ការដើរមិនត្រឹមតែជួយឲ្យស្រកទម្ងន់ប៉ុណ្ណោះទេ វាក៏ជួយបំបាត់អាការៈនៃឈឺចាប់សាច់ដុំផងដែរ។ ការដើរឲ្យបាន ១០០០០ ជំហានក្នុងមួយថ្ងៃ គឺជាលំហាត់ប្រាណមួយដ៏ល្អប្រសើរបំផុត។ ៨. ធ្វើឲ្យឆ្អឹង និងសន្លាក់កាន់តែរឹងមាំ ៖ ការដើរជួយផ្ដល់ភាពងាយស្រួលក្នុងការកម្រើកធ្វើចលនាបន្ថែមដល់សន្លាក់ ដើម្បីទប់ស្កាត់ការបាត់បង់ម៉ាសនៃឆ្អឹង កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង ប្រឆាំងនឹងការរលាក ក៏ដូចជាការឈឺចាប់ក្នុងសន្លាក់ផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដើរឲ្យបានទៀងទាត់រយៈពេល ៣០ នាទីក្នុងមួយថ្ងៃ។ ៩. កាត់បន្ថយការឈឺខ្នង ៖ ការដើររួមចំណែកក្នុងការធ្វើឲ្យចរន្តឈាមរត់នៅក្នុងឆ្អឹងខ្នងមានភាពប្រសើរឡើងកាត់បន្ថយការឈឺចាប់ ហើយវាក៏ជួយសម្រួលដល់ឥរិយាបថ និងភាពបត់បែនដែលចាំបាច់បំផុតសម្រាប់ឆ្អឹងខ្នងដែលមានសុខភាពល្អផងដែរ។ ១០. បង្កើនសុខភាពផ្លូវចិត្ត ៖ ការដើរជួយធ្វើឲ្យអារម្មណ៍របស់អ្នកស្ងប់ និងកាន់តែមានភាពប្រសើរឡើងជាងមុន៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
April 6, 2018









