ខ្មែរណូត

ស្វែងរក

  • សង្គម

    កុំឲ្យខកជើង មើលម៉ោងចេញដំណើរសិន មុនជិះនាវាដឹកអ្នកដំណើរសាធារណៈ

    BY Khmernote Media April 6, 2018
    កុំឲ្យខកជើង មើលម៉ោងចេញដំណើរសិន មុនជិះនាវាដឹកអ្នកដំណើរសាធារណៈ

    នាព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឱ្យប្រើប្រាស់នាវាដឹកអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ តំណាងក្រុមហ៊ុន Royal Express Boat អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។

    នៅក្នុងដំណាក់កាលសាកល្បងនេះ មាននាវាចំនួន០៣គ្រឿង ក្នុងនោះ០២គ្រឿងជានាវាមានបាតភ្លោះ អាចផ្ទុកអ្នកដំណើរបានចំនួន៦០នាក់ក្នុងមួយគ្រឿង ចំណែក០១គ្រឿងទៀតជានាវាមានបាតទោល អាចផ្ទុកអ្នកដំណើរបានចំនួន៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ ពោងសុវត្ថិភាព ចាប់ផ្តើមដំណើរការពីថ្ងៃនេះរហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០១៨ ដោយឥតគិតថ្លៃ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងពីការធ្វើដំណើរតាមធម្យោបាយនេះ។

    សូមជម្រាបជូនថា៖ ការធ្វើដំណើរចាប់ពីព្រែកព្នៅទៅក្រុងតាខ្មៅត្រូវឆ្លងកាត់០៦ចំណតរួមមាន៖ ព្រែកព្នៅ ឫស្សីកែវ ផ្សារចាស់ ចតុមុខ ច្បារអំពៅ និងតាខ្មៅ ដោយចំណាយពេលវេលាពី៣នាទីទៅ១០នាទីពីចំណតមួយទៅចំណតមួយ និងឈប់ដាក់អ្នកដំណើរចុះឡើងមិនលើសពី១០នាទីឡើយ។ ខាងក្រោមនេះគឺជាតារាងពេលវេលានាវាដឹកអ្នកដំណើរសាធារណៈ៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay