Khmernote Media
  • អន្តរជាតិ

    ការរមួលក្រពើ គឺអាការៈនៃជម្ងឺទូទៅបំផុតមួយដែលមនុស្សជាច្រើនធ្លាប់បានជួបប្រទះ។ ជាញឹកញយ វាតែងកើតឡើងដោយសារតែកង្វះជាតិទឹកនៃរាងកាយ ឬកន្ត្រាក់តឹងឡើងនៃសាច់ដុំ។ ប៉ុន្តែពេលខ្លះ វាក៏បណ្ដាលមកពីហេតុផលធ្ងន់ធ្ងរមួយចំនួនផ្សេងទៀតដូចជា ឈាមកក ការតឹងណែនសសៃប្រសាទ ឬកង្វះនៃជាតិរ៉ែចាំបាច់។ ខាងក្រោមជាគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់មួយចំនួនដែលនឹងជួយអ្នកក្នុងការព្យាបាល កាត់បន្ថយការឈឺចាប់ និងបង្ការអាការៈនៃការរមួលក្រពើ ៖ ១. ទទួលទានទឹកឲ្យបានច្រើន ៖ កង្វះជាតិទឹកក្នុងរាងកាយ គឺជាមូលហេតុចម្បង និងញឹកញាប់បំផុតមួយដែលបណ្ដាលឲ្យកើតមានអាការៈរមួលក្រពើ។ ដូច្នេះការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ គឺសំខាន់ខ្លាំងណាស់ជាពិសេសក្នុងកំឡុងពេលហាត់ប្រាណ។ មិនត្រឹមតែប៉ុណ្ណឹងទេ ទឹកថែមទាំងជួយឲ្យអ្នកបានធូរស្រាលពីការឈឺចាប់ក្នុងខណៈពេលកំពុងតែរមួលក្រពើផងដែរ។ ២. ទទួលទានអាហារដែលសម្បូរទៅដោយជាតិរ៉ែចាំបាច់ ៖ កង្វះនៃជាតិរ៉ែចាំបាច់ដូចជា កាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម និងសូដ្យូមអាចមានឥទ្ធិពលអាក្រក់ទៅលើសាច់ដុំ ដោយបណ្ដាលឲ្យសាច់ដុំរួម។ ៣. ទទួលទានទឹកខ្មេះផ្លែប៉ោម ៖ ដោយសារតែវាមានផ្ទុកនូវបរិមាណដ៏ធំនៃជាតិរ៉ែចាំបាច់ (សូដ្យូម ម៉ាញ៉េស្យូម កាល់ស្យូម និងប៉ូតាស្យូម) នោះអាការៈនៃការរមួលក្រពើនឹងត្រូវបានកម្ចាត់។ ទឹកខ្មេះផ្លែប៉ោមក៏មានឥទ្ធិពលធ្វើឲ្យសារធាតុរាវផ្សេងៗក្នុងរាងកាយមានតុល្យភាព និងបង្ការកង្វះជាតិទឹកក្នុងរាងកាយផងដែរ។ ៤. ធ្វើការម៉ាស្សា ៖ នៅពេលសាច់ដុំត្រូវបានរួម ឬរមួល នោះលំហូរឈាមនឹងមិនអាចហូរឆ្លងកាត់បានគ្រប់គ្រាន់ទេដែលដំណើរការនេះនាំឲ្យកើតមានកង្វះអុកស៊ីសែនរយៈពេលខ្លី និងសារធាតុចិញ្ចឹមសំខាន់ៗដទៃទៀត។ ការម៉ាស្សាអាចស្តារលំហូរឈាម ផ្ដល់ភាពធូរស្រាលដល់សាច់ដុំ និងកាត់បន្ថយការឈឺចាប់។ វាក៏អាចត្រូវបានប្រើជាវិធានការដើម្បីបង្ការអាការៈរមួលក្រពើផងដែរ។ ៥. ស្អំកម្ដៅ និងត្រជាក់ ៖ អ្នកអាចស្អំក្រណាត់ក្ដៅ ឬខ្នើយស្អំកម្ដៅលើសាច់ដុំដែលរមួល។ វិធីនេះជួយផ្ដល់ភាពធូរស្រាលដោយបង្កើនលំហូរឈាមទៅកាន់សាច់ដុំ។ អ្នកអាចប្រើទឹកកកដើម្បីស្អំបានដែរ ដោយវានឹងជួយធ្វើឲ្យតំបន់ដែលទទួលរងផលប៉ះពាល់ស្ពឹក និងកាត់បន្ថយការហើម។ អ្នកក៏អាចស្អំផ្លាស់ប្ដូរគ្នាម្ដងត្រជាក់ ហើយម្ដងក្ដៅ។ ប៉ុន្តែវិធីសាស្ត្រក្រោយនេះមិនសម្រាប់អ្នកដែលមានជម្ងឺទឹកនោមផ្អែម ឈឺក្បាលប្រកាំង ឬអ្នកមានបញ្ហាសុខភាពដទៃទៀតដែលស្ពឹកអវយវៈ អនុវត្តន៍ឡើយ។ ៦. កុំអង្គុយពេញមួយថ្ងៃ ៖ បើទោះបីជាការងាររបស់អ្នកតម្រូវឲ្យអង្គុយពេញមួយថ្ងៃក៏ដោយ យ៉ាងហោចណាស់ព្យាយាមក្រោកឈររៀងរាល់ ៤ម៉ោងម្ដង និងដើរកំឡូងពេលទៅទទួលទានអាហារពេលថ្ងៃត្រង់ ប្រសិនបើអាច។ ៧. សន្ធឹងសាច់ដុំដោយប្រើកន្សែង ៖ ខណៈពេលកំពុងតែរមួលក្រពើ វាពិតជាមានប្រយោជន៍ខ្លាំងណាស់ក្នុងការសន្ធឹងសាច់ដុំ។ អ្នកអាចប្រើ កន្សែងធម្មតា កន្សែងបង់ក ឬក្រវ៉ាត់ក ក៏បាន។ ដើម្បីអនុវត្តន៍ចូរមើលតាមរូបភាពខាងក្រោមសម្រាប់រយៈពេល ៣០ វិនាទី។ ៨. សន្ធឹងម្រាមជើង ៖ ខណៈពេលកំពុងតែរមួលក្រពើ ការសន្ធឹងម្រាមជើង គឺមានប្រយោជន៍ខ្លាំងណាស់។ អ្នកអាចអនុវត្តន៍វាដើម្បីទុកជាការបង្ការកុំឲ្យកើតមានផងដែរ។ អនុវត្តន៍ដូចក្នុងរូបភាពបានបង្ហាញ។ ៩. ងូតទឹកក្ដៅដែលលាយជាមួយនឹងអំបិល Epsom (អាចរកទិញបាននៅតាមផ្សារទំនើប) ៖ វាជាវិធីដ៏ប្រសើរបំផុតដើម្បីធ្វើឲ្យរាងកាយទទួលបាននូវសារជាតិម៉ាញ៉េស្យូមបន្ថែម។ មនុស្សមួយចំនួនទទួលបាននូវជាតិម៉ាញ៉េស្យូមតាមរយៈការស្រូបយករបស់ស្បែកជាជាងនៅពេលទទួលទានអាហារដែលមានផ្ទុកជាតិនេះ។ ការត្រាំទឹកអំបិល Epsom អាចកាត់បន្ថយ ក៏ដូចជាបង្ការអាការៈនៃការឈឺចាប់សាច់ដុំបានផងដែរ។ ១០. ហើយកុំភ្លេច ៖ តែងសន្ធឹងសាច់ដុំ ឬពត់ពែនខ្លួន កម្ដៅសាច់ដុំ នៅមុនពេល និងក្រោយពេលធ្វើលំហាត់ប្រាណ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside

    April 3, 2018
  • PR

    #eFoundersInitiative សិក្ខាកាមដែលមកពីប្រទេសកម្ពុជា,ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ប៉ាគីស្ថាន, ហ្វីលីពីន, ថៃ និងប្រទេសវៀតណាម បានហាត់រៀនសិល្បៈតៃជី (The Art of Tai Chi) @AlibabaGroup #eFoundersInitiative សិក្ខាកាមដែលមកពី៧ប្រទេសនៅអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ បានទៅស្សនាឃ្លាំងដឹកជញ្ជូនទំនិញ @AlibabaGroup Cainiao Network’s warehouse នៅ Jiaxing ប្រទេសចិន

    April 3, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Neymar ចង់ចាកចេញពីក្លឹបអ្នកមានបារាំង PSG នៅក្នុងរដូវក្ដៅខាងមុខនេះ ខណៈដែលពេលនេះខ្សែប្រយុទ្ធ Neymar កំពុងពិចារណាលើផែនការទី 2 របស់គេទាក់ទងនឹងផ្ទេរទៅកាន់ក្លឹបយក្ស Manchester United ឫក៏ក្លឹប Manchester City។ យោងតាមសារពត៌មាន Don Balon បានអោយដឹងថា៖ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះកំពុងពិចារណាក្នុងការជ្រើសរើសក្លឹបដែលរូបគេមានបំណងចង់លេងនៅក្នុងរដូវកាលក្រោយ ខណៈដែលក្លឹបអធិរាជសរ Real Madrid កំពុងតាមចែចូវរូបគេហើយក្លឹបយក្សនៅក្នុងទីក្រុង Madrid មួយនេះគ្រោងនឹងចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Neymar ពីក្លឹប PSG នៅក្នុងរដូវកាលក្រោយនេះ។ ដូចគ្នានឹងនោះដែរក្លឹបយក្សប្រចាំលីគកំពូល Premier League គឺក្លឹប

    April 3, 2018
  • អន្តរជាតិ

    អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាប់ផ្ដើមផ្លាស់ប្ដូររបបអាហារប្រចាំថ្ងៃរបស់អ្នកទៅជារបបអាហារ Ketogenic។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីជាការប្រសើរអ្នកគួរតែធ្វើការពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត ឬគ្រូពេទ្យឯកទេសខាងចំនីអាហារជាមុនសិន សឹមចាប់ផ្ដើមធ្វើការផ្លាស់ប្ដូួរ។ ១. ការចាប់ផ្ដើមរបបអាហារ Ketogenic ឬរបបអាហារដែលមានជាតិកាបូអ៊ីដ្រាតទាប ៖ ដើម្បីចាប់ផ្ដើមជាដំបូង អ្នកត្រូវកាត់បន្ថយនូវរាល់ការទទួលទានអាហារផ្លែឈើ ឬភេសជ្ជៈប្រភេទណាដែលមានផ្ទុកសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត គឺមិនត្រូវទទួលទាន ឬផ្ដល់ឲ្យរាងកាយនូវសារជាតិនេះលើសពី ៥០ ក្រាមក្នុងមួយថ្ងៃឡើយ។ ចំពោះប្រូតេអ៊ីន គឺគួរត្រូវបានកំណត់ ឬកម្រិតត្រឹមបរិមាណតិចជាង ១២០ ក្រាម ក្នុងមួយថ្ងៃ ខណៈដែលជាតិខ្លាញ់ល្អអាចឡើងដល់ ២០០ ក្រាមជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណា ប្រសិមបើអ្នកចង់ស្រកទម្ងន់ ចូរកាត់បន្ថយជាតិខ្លាញ់ ៣០ ក្រាម។ ប្រភពនៃជាតិខ្លាញ់ល្អដែលអ្នកគួរទទួលទានមានដូចជា បឺរ (ខ្លាញ់ទឹកដោះគោ) ផ្លែបឺ ឬអាវូកាដូ ប្រេងដូង ប្រេងអូលីវ ត្រី គ្រាប់ធញ្ញជាតិ ឈីស និងគ្រាប់ផ្លែឈើ។ អ្នកក៏អាចបំពេញនូវរបបអាហាររបស់អ្នកជាមួយនឹងសាច់ដែលសម្បូរដោយជាតិប្រូតេអ៊ីន ស៊ុត និងសណ្ដែកបាយ ជាដើមបានផងដែរ។ ២. មូលហេតុដែលអ្នកគួរតែចាប់ផ្ដើមរបបអាហារ Ketogenic – ជួយសម្រកទម្ងន់ ៖ ប្រភពនៃថាមពលដំបូងបង្អស់របស់រាងកាយ គឺគ្លុយកូស។ ជាចម្បងវាត្រូវបានប្រើក្នុងបរិមាណខ្ពស់ដោយ ខួរក្បាល និងថ្លើមរបស់អ្នក។ ជាតិគ្លុយកូសក៏ជារបស់ដំបូងបំផុតដែលត្រូវស្តុកទុកជាខ្លាញ់ក្នុងពេលដែលអ្នកទទួលទានលើសពេក ឬហួសប្រមាណ ហើយមិនធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណសោះ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នករឹតត្បិត ឬកំណត់ការទទួលទានកាបូអ៊ីដ្រាតនោះរាងកាយនឹងមិនទទួលបានគ្លុយកូសគ្រប់គ្រាន់ឡើយ។ដំណើរការនេះនឹងបង្ខំឲ្យរាងកាយធ្វើការដុតបំលែងជាតិខ្លាញ់ទៅជាប្រភពនៃថាមពល។ របបអាហារនេះក៏បង្កើនល្បឿននៃការស្រកទម្ងន់ ដោយការកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាម និងកម្រិតអាំងស៊ុយលីន។ ហើយវាក៏មានឥទ្ធិពលរារាំងការស៊ាំនឹងអរម៉ូនអាំងស៊ុយលីន រួមទាំងបង្ការនូវលក្ខខ័ណ្ឌផ្សេងៗដែលបណ្ដាលឲ្យធាត់។ – គ្របគ្រងលើជម្ងឺទឹកនោមផ្អែមប្រភេទទី ២ ៖ ដោយសាររបបអាហារ Ketogenic មានប្រសិទ្ធភាពជួយលើកកម្ពស់ភាពប្រែប្រួលនៃអាំងស៊ុយលីននោះ គឺមានន័យថា វាអាចជួយកាត់បន្ថយបរិមាណអាំងស៊ុយលីនដែលជាស្ថានភាពសុខភាពល្អបំផុតសម្រាប់អ្នកជម្ងឺទឹកនោមផ្អែម ហើយខណៈនោះអ្នកជម្ងឺនឹងមិនចាំបាច់ការទទួលទានថ្នាំជាប្រចាំទៀតទេ។ វាក៏មានប្រសិទ្ធិភាពខ្ពស់ក្នុងជួយគ្រប់គ្រងទៅលើភាពខុសប្រក្រតីនៃស្ថានភាពមួយចំនួនទៀតដូចជា ជម្ងឺខ្លាញ់រុំថ្លើម ធាត់លើស ទម្ងន់ បញ្ហាចំណង់អាហារ ជាតិស្ករក្នុងឈាមឡើងខ្ពស់ រោគប្រគ្រីវ និងសម្ពាធឈាមឡើងខ្ពស់ផងដែរ។ – ព្យាបាលជម្ងឺមហារីក ៖ របបអាហារ Ketogenic បង្ការជម្ងឺមហារីកដោយប៉ះពាល់ទៅលើកោសិកាមហារីកផ្ទាល់តែម្ដង។ កោសិកាមហារីក គឺលូតលាស់ចេញពីជាតិគ្លុយកូសដែលមានម៉ូលេគុលដូចគ្នានៅក្នុងជាតិស្ករ និងកាបូអ៊ីដ្រាត។ ដូច្នេះការកាត់​​​បន្ថយនូវជាតិគ្លុយកូសចេញពីជីវិតរបស់អ្នក គឺប្រៀបដូចជាការបង្អត់សារធាតុចិញ្ចឹមដែលជម្ងឺមហារីកត្រូវការ ហើយវានឹងងាប់ ដោយសារតែវាមិនអាចរស់នៅពឹងលើប្រភពថាមពលជំនួសផ្សេងទៀត។ វេជ្ជបណ្ឌិតមួយចំនួន រួមទាំងអ្នកស្រាវជ្រាវជំងឺមហារីកលោកវេជ្ជបណ្ឌិត Thomas Seyfried បាននិយាយថា របបអាហារ  ketogenic អាចមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺមហារីកជាងការព្យាបាលដោយថ្នាំគីមី។ – ផ្ដល់ឲ្យសុខភាពផ្លូវចិត្តនូវភាពប្រសើរឡើង ៖ សារធាតុ Ketones ដែលត្រូវបានផលិតឡើងនៅពេលដែលរាងកាយបំបែកជាតិខ្លាញ់ គឺដើរតួជាប្រភេទនៃថាមពលជំនួសម្រាប់ខួរក្បាលរបស់អ្នក។ ពួកវាថែមទាំងអាចជួយឲ្យសសៃប្រសាទបង្កើតថ្មីឡើងវិញ ហើយជួសជុលការខូចខាតដោយខ្លួនឯង។ នៅពេលដែលអ្នកជម្ងឺទទួលរងនូវជម្ងឺភ្លេចភ្លាំង កោសិកាខួរក្បាលនឹងមិនអាចប្រើប្រាស់ជាតិគ្លុយកូសដែលជាប្រភពនៃថាមពលបានទេ ហើយវានឹងងាប់។ របបអាហារដែលមានជាតិកាបូអ៊ីដ្រាតទាប គឺមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺភ្លេចភ្លាំង ដោយការផ្តល់ឲ្យខួរក្បាលរបស់អ្នកនូវប្រភពថាមពលជំនួសដើម្បីកាត់បន្ថយការភ្លេចភ្លាំង ឬការចុះអន់ថយនៃចងចាំយល់ដឹង។ លើសពីនេះទៀតការស្រាវជ្រាវមួយបានរកឃើញថា របបអាហារ Ketogenic ក៏មានឥទ្ធិពលកាត់បន្ថយនូវរោគសញ្ញានៃជំងឺវិកលចរិកចំពោះការពិសោធន៍នៅលើសត្វកណ្តុរ ខណៈពេលដែលករណីសិក្សាជាច្រើនផ្សេងទៀតបានរកឃើញអត្ថប្រយោជន៍ដ៏ល្អប្រសើរជាច្រើននៃរបបអាហារនេះសម្រាប់អ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត និងជំងឺបាយផូឡា។ ហើយក៏ព្រោះតែវារក្សាកម្រិតនៃជាតិអាស៊ីត gamma-aminobutyric (GABA) នៅក្នុងខួរក្បាលនោះវាពីតជាមានសារៈសំខាន់សម្រាប់សុខភាពផ្លូវចិត្ត ហើយរបបអាហារ Ketogenic ក៏មានប្រយោជន៍បំផុតសម្រាប់មនុស្សដែលមានការថប់បារម្ភ និងជំងឺសរសៃប្រសាទផងដែរ៕ អត្ថបទ ៖ Bee ប្រភព ៖ Dailyhealthpost

    April 3, 2018
  • បច្ចេកវិទ្យា

    ពាក្យចចាមអារាមមួយចំនួនបានលើកឡើងថា ក្រុមហ៊ុន Apple កំពុងធ្វើការផលិតបន្ទះឈីបផ្ទាល់ខ្លួន សម្រាប់បំពាក់លើប្រភេទកុំព្យូទ័រ Mac ពោលគឺឈប់ទិញគេទៀតហើយ។ យោងតាមគេហទំព័រ Bloomberg ក៏បានលើកឡើងដូចគ្នាដែរ ហើយបន្ថែមថា ឈ្មោះកូដរបស់បន្ទះឈីបថ្មីនេះគឺ “Kalamata”។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន Apple បានកំណត់គោលដៅដោយសម្រេចឲ្យបាននូវការផលិតបន្ទះឈីបនេះត្រឹមឆ្នាំ2020។ ទោះជាយ៉ាងណា ការលើកឡើងនេះពុំមានប្រភពច្បាស់លាស់ឡើយ ប៉ុន្ដែប្រសិនក្រុមហ៊ុននេះសម្រេចគម្រោងមែន នោះសេចក្ដីបញ្ចប់នៃបន្ទះឈីបរបស់ក្រុមហ៊ុន Intel នឹងមកដល់ហើយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានបង្កើតបន្ទះឈីបផ្ទាល់ខ្លួនឈ្មោះ T2 រួចមកហើយ ដែលត្រូវបានបំពាក់ក្នុងកុំព្យូទ័រ iMac Pro។ ដូចនេះ មិនយូរទៀតទេ Apple

    April 3, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ពួកគេនឹងបញ្ឈប់ការអភិវឌ្ឍទាំងឡាយ លើម៉ូដែលស្មាតហ្វូនត្រកូល Galaxy S6 ដែលមានដូចជា Galaxy S6, Galaxy S6 Edge+ និង Galaxy S6 Active។ ទោះជាយ៉ាងណា គិតមកត្រឹមពេលនេះ ត្រកូល S6 គឺមានអាយុ 3ឆ្នាំហើយ។ ត្រឡប់ទៅកាន់ឆ្នាំ2015 វិញ Galaxy S6 ធ្លាប់បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយឲ្យក្រុមហ៊ុន Samsung គឺការផ្លាស់ប្ដូរផ្ទៃខាងក្រោយទៅជាកញ្ចក់ ហើយក៏ជាសេចក្ដីបញ្ចប់នៃរចនាបទអាចបើកសន្ទះក្រោយដោះថ្មចេញបានដោយខ្លួនឯងដែរ។ មិនតែប៉ុណ្ណោះ Galaxy S6

    April 3, 2018
  • PR

    លទ្ធផលចុងក្រោយបំផុតពី Ookla លើការធ្វើតេស្តល្បឿនអ៊ីនធើណិត នៅក្នុងប្រទេសកម្ពុជា បានប្រកាសថា ក្រុមហ៊ុនសែលកាត នៅតែជាក្រុមហ៊ុន ដែលមានល្បឿនអ៊ីនធើណិត 4G លឿនជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។​ លទ្ធផលនេះ​ គឺជាទន្និន័យនៃការធ្វើតេស្តដែល​​ Ookala ប្រមូលបានចាប់ពីខែ កក្កដា ដល់ខែ​ធ្នូ ឆ្នាំ 2017។ ​សែលកាត បានទទួលពិន្ទុសរុប លើការធ្វើតេស្តល្បឿន 19.64 Megabits per second MBps ដែលការធ្វើតេស្តកាលពីឆ្នាំមុន ចាប់ពីខែ មករា ដល់មិថុនា 2017 មានល្បឿនត្រឹមតែ 13.81

    April 3, 2018
  • អន្តរជាតិ

    ស្ថានីយ៍អវកាសរបស់ចិន ដែលបានដើរផុតកន្លង​នៃការគ្រប់គ្រង ឬអាចនិយាយបានថា គេមិនអាចបញ្ហាលើវាបាន កាន់តែដើរមកជិតដល់ភពដែនដីមែនទែនហើយ នេះបើយោងតាមរបាយការណ៍ដែលសារព័ត៌មាន Dailymail បានធ្វើការចុះផ្សាយ។ តាមការព្យាករណ៍បានបង្ហាញថា ស្ថានីយ៍អវកាស Tiangong 1 នេះធ្វើដំណើរក្នុងល្បឿន ២៧,៣៥៨​គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកន្លែង ដែលវាមានភាគរយធ្លាក់ចំបំផុតនោះគឺក្នុងសមុទ្រអាត្លង់ទិចខាងត្បូង ជិតទីក្រុង Sao Paulo និងទីក្រុង Rio de Janeiro ប្រទេស ប្រេស៊ីល។ បើយោងតាមលោកតារាវិទូលោក Jonathan McDowell ប្រចាំនៅមជ្ឈមណ្ឌល Harvard-Smithsonian បានឲ្យដឹង ស្ថានីយអវកាសនេះនឹងមិនផ្តល់គ្រោះថ្នាក់ដល់មនុស្សណាម្នាក់ទេ ហើយគេមិនដឹងពីរយៈពេលពិតប្រាកដដែលវានឹងប៉ះជាមួយនឹងផែនដីនោះដែរ។ យ៉ាងណាក្តី ផលប៉ះពាល់របស់ស្ថានីយ៍អវកាសនេះ

    April 3, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Epic Games ទើបតែបានបញ្ចប់ជំនាន់តេស្តសាកល្បងលើហ្គេម Fortnite ដែលដំណើរការលើស្មាតហ្វូន ហើយគ្រប់គ្នាដែលកំពុងប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ដូចជា iPhone SE, 6s រឺម៉ូដែលលើនេះ ហើយឈរនៅប្រព័ន្ធដំណើរការ iOS 11 (iPad mini 4, Air 2 រឺម៉ូដែលក្រោយៗ) អាចទាញយកហ្គេមនេះយកទៅលេងបាន។ ចុចទីនេះដើម្បីទាញយក អាចនិយាយបានថា នេះគឺជាការបោះជំហានដ៏ល្អរបស់ក្រុមហ៊ុន Epic Games ព្រោះហ្គេមនេះកំពុងទទួលបានការពេញនិយមខ្លាំង និងស្ទើរតែគ្រប់គ្នាលើពិភពលោកសុទ្ធតែលេងហ្គេមនេះ។ ដោយឡែក ហ្គេមនេះគឺជាប្រភេទអនឡាញ ដូចនេះអ្នកត្រូវភ្ជាប់ស្មាតហ្វូនទៅនឹងអ៊ីនថឺណេតរហូត

    April 3, 2018
  • បច្ចេកវិទ្យា

    ជំនាន់ថ្មីនៃកំពូលស្មាតហ្វូនដែលនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ គឺជារបស់ក្រុមហ៊ុន OnePlus ដែលត្រូវបានគេជឿថា នឹងធ្វើឡើងនាដើមខែក្រោយនេះតែម្ដង។ ដោយឡែក ថ្វីបើ OnePlus 6 ពុំទាន់ត្រូវចេញរូបរាងជាផ្លូវការមែនពិត ប៉ុន្ដែម៉ូដែលនេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយអតិថិជនភាគច្រើនក៏កំពុងទន្ទឹងរងចាំការមកដែរ ព្រោះល្បីថាមានក្បាលឆកទៀត។ ទោះជាយ៉ាងណា មិនថា OnePlus 6 មានក្បាលឆក រឺអត់ តែក្រុមហ៊ុននៅតែអះអាងថា នេះគឺជាម៉ូដែលកំពូលដែលខ្លាំងគ្មានគូប្រៀបទាំងលក្ខណៈពិសិេស និងតម្លៃ។ អាចនិយាយបានថា កំពូលស្មាតហ្វូន OnePlus 6 គឺជាម៉ូដែលធូរថ្លៃបំផុតក្នុងវិស័យស្មាតហ្វូន គឺត្រឹម $525 ប៉ុណ្ណោះ។ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖ 6et ready!

    April 3, 2018