- Khmernote Media
- សង្គម
យោងតាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញបានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ដែលមានប័ណ្ណបើកបរយានយន្តនៅមានសុពលភាព ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចបរទេស អាចធ្វើការស្នើរសុំប្តូមកប័ណ្ណបើកបរជាតិបាន ដោយគ្រាន់តែភ្ជាប់សំណុំឯកសារដូចជា៖ ទី១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទី២. ប័ណ្ណបើកបរយានយន្ត ដែលត្រូវប្តូរ ទី៣. លិខិតបញ្ជាក់កាយសម្បទា និងទី៤. រូបថត ៤x៦ ផ្ទៃពណ៌ស។ ក្នុងករណីអាសយដ្ឋាបច្ចុប្បន្ន ខុសពីអាសយដ្ឋាននៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាមីខ្លួនត្រូវភ្ជាប់សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារមកជាមួយ។ ហើយបើកប័ណ្ណបើកបរមិនសរសេរជាភាសាអង់គ្លេស ឬភាសាបារាំងទេនោះ ត្រូវធ្វើការបកប្រែជាភាសាខ្មែរ ដោយមានការបញ្ជាក់ទទួលស្គាល់ពីច្រកចេញចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ៕ អត្ថបទ៖ សេម
April 2, 2018 - កីឡា
នារាត្រីថ្ងៃទី០១ ខែមេសា នេះ ការប្រគុំតន្ត្រី GANZBEG Uber Bus Concert បានប្រព្រឹត្តិទៅបង្កភាពសប្បាយរីករាយយ៉ាងខ្លាំងដល់មហាជន ក្នុងឪកាសអបអរយុទ្ធនាការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានធ្វើការប្រគល់រង្វាន់ជូនដល់អតិថិជនមហាសំណាងរបស់ខ្លួន ដោយពួកគាត់ជាវស្រាបៀរ GANZBERG ទៅពិសារនឹងឈ្នះរង្វាន់តាមរយៈក្រវិលកំប៉ុង។ កម្មវិធីចែករង្វាន់ដល់អតិថិជនមានសំណាង ដែលទទួលទានស្រាបៀរ GANZBERG ហើយឈ្នះរង្វាន់តាមរយៈក្រវិលកំប៉ុង ដែលរង្វាន់រួមមាន៖ ម៉ូតូ Yamaha FZ ចំនួន៣៥គ្រឿង, ទឹកប្រាក់ ១,៥០០ដុល្លារចំនួន៣រង្វាន់ និងរថយន្ត Ford Ranger ថ្មីស្រឡាំងចំនួន៣គ្រឿង បានបង្កភាពសប្បាយរីករាយ
April 2, 2018 - អន្តរជាតិ
ថៃ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International បានបំពាក់នូវខ្សែក្រវ៉ាត់ការពារ និងពោងសុវត្ថិភាពសម្រាប់កៅអី Business Class ដែលការបំពាក់ប្រព័ន្ធសុវត្ថិភាពថ្មីនេះអាចធានាបានសុវត្ថិភាពសម្រាប់អ្នកដំណើរទូទៅច្រើនជាងមុន តែវាមានបញ្ហាមួយសម្រាប់អ្នកដែលធាត់លើសទម្ងន់។ បើយោងទៅតាមសារព័ត៌មាន The Bangkok Post បានឲ្យដឹងថា ខ្សែក្រវ៉ាត់ការពារនេះមិនបានច្នៃឡើងសម្រាប់អ្នក ដែលធាតុលើទម្ងន់នោះទេ ព្រោះខ្សែក្រវ៉ាត់នេះច្នៃឡើងសម្រាប់អ្នកមានទំហំចង្កេះធំបំផុតត្រឹម ១៤២ សង់ទីម៉ែត្រ។ អ្នកដែលមានទំហំចង្កេះធំជាងនេះ មិនអាចប្រើប្រាស់ខ្សែរក្រវ៉ាត់ការពារនេះបានឡើយ ហើយពោងសុវត្ថិភាពទៀតសោធ គឺអាចការពារបានត្រឹមតែអ្នកដែលអាចអង្គុយពេញស្តង់ដារកៅអីតែប៉ុណ្ណោះ ដូចនេះវាមានន័យថា អ្នកដែលធាត់ជ្រុល ឬមានទំហំចង្កេះធំជាង ១៤២ សង់ទីម៉ែត្រមិនអាចទទួលបានគុណប្រយោជន៍ពីពោងសុវត្ថិភាពថ្មីនេះទេ។ មួយវិញទៀត អ្នកដំណើរ ដែលមានកូនតូចក៏មិនអាចទទួលបានគុណប្រយោជន៍ពីពោងសុវត្ថិភាពថ្មីនេះទេ។ ដូចនេះអ្នកដែលធាត់លើសទម្ងន់ និងត្រូវបានគេហាមឃាត់មិនឲ្យអង្គុយក្នុងកៅអី
April 2, 2018 - អន្តរជាតិ
អាមេរិក៖ គិតមកទល់ពេលនេះអភិបាលរដ្ឋ Michigan សហរដ្ឋអាមេរិក លោក Rick Snyder បានសម្រេចដាក់ឲ្យមានប្រតិបត្តិការនៅក្នុងមជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់ (SEOC) រួចរាល់ហើយ ដើម្បីទប់ស្កាត់ផលប៉ះពាល់នានា ដែលអាចកើតចេញពីស្ថានីយ៍អវកាសរបស់ចិន បានដើរផុតការគ្រប់គ្រង និងអាចហោះមកបុកភពផែនដីក្នុងពេលដ៏ឆាប់ខាងមុខនេះ។ សូមរលឹកឡើងវិញថា កន្លងមកមានការព្យាករណ៍មួយបានរកឃើញថា ស្ថានីយ៍អវកាសមួយរបស់ចិន ដែលមានទម្ងន់៨,៥ តោន និងផ្ទុកដោយសារធាតុគិមីជាច្រើនអាចនឹងហោះមកបុកភពផែនដីវិញដើមខែមេសាខាងមុខនេះ បន្ទាប់ពីស្ថានីយ៍អវកាសមួយនេះបានដើរផុតកន្លងនៃការគ្រប់គ្រងរបស់មនុស្សចាប់តាំងពីឆ្នាំ ២០១៦ មក។ ក្នុងនោះផងដែរគេបានព្យាករណ៍ទៀតថា ស្ថានីយ៍អវកាសនេះអាចនឹងហោះទៅបុកតំបន់មួយចំនួនដូចជាទីក្រុង New York, Barcelona, Beijing, Chicago, Istanbul, Rome ,Toronto និងទីក្រុង Michigan។
April 2, 2018 - បច្ចេកវិទ្យា
យោងតាមគេហទំព័រ Legal Dialy របស់ប្រទេសចិនបានលើកឡើងថា ក្នុងថ្ងៃនេះតែម្ដង រាជរដ្ឋាភិបាលទើបតែបានបិទចោលនូវគម្រោងប្រព័ន្ធរត់ពន្ធស្មាតហ្វូនដ៏សំខាន់មួយ ហើយចាប់បានជនសង្ស័យប្រមាណជា 26នាក់ដែលទាក់ទងទៅនឹងគម្រោងនេះ។ យោងតាមក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជនសង្ស័យបានប្រើប្រាស់ Drone ដើម្បីដឹកជញ្ជូនស្មាតហ្វូនដោយហោះហើរលើផ្លូវពីរខ្សែគឺក្នុងទីក្រុង Shenzhen ប៉ែកខាងត្បូងប្រទេសចិន និង Hong Kong។ តាមរយៈការរៀបចំនេះ ជនល្មើសអាចដឹកជញ្ជូនស្មាតហ្វូនបានប្រមាណជា 15,000គ្រឿងឯណោះក្នុងមួយយប់។ ប៉ូលីសបានលើកឡើងថា ប្រសិនបើគម្រោងនេះបានសម្រេច គឺមានចំនួនទឹកប្រាក់សរុបរហូតដល់ទៅ 500លានយ័នឯណោះ ដែលស្មើរនឹង 79.5លានដុល្លារ។ គួរបញ្ជាក់ផងដែរថា ការប៉ុនប៉ងដើម្បីរត់ពន្ធគ្រឿងអេឡិចត្រូនិកពីហុងកុង ទៅកាន់ប្រទេសចិន គឺជារឿងធម្មតាទៅហើយ។ កាលពីប៉ុន្មានឆ្នាំមុន បុរសម្នាក់បានព្យាយាមលួចយក iPhone 94គ្រឿងចូលទៅក្នុងប្រទេសចិន តាមរយៈការរុំព័ទ្ធពេញខ្លួន។
April 2, 2018 - សង្គម
ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកាន់តែខិតជិតមកដល់ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនសប្បាយរីករាយយ៉ាងខ្លាំង ព្រោះជិតបានត្រលប់ទៅស្រុកកំណើតជួបជុំបងប្អូនឪពុកម្តាយ ហើយអ្នកខ្លះទៀតត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំនៅខេត្តសៀមរាប។ ថ្ងៃនេះក្រុមការងារខ្មែរណូត នឹងបង្ហាញអ្នកទាំងអស់គ្នានូវផែនទីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីឲ្យអ្នកទាំងអស់គ្នាបានដឹងពីទីតាំងសប្បាយៗងាយស្រួលដើរលេងកំសាន្ត។ កុំភ្លេចជួបគ្នានៅអង្គរសង្ក្រាន្តណា! អត្ថបទ៖ សេម
April 2, 2018 - សង្គម
កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការប្រកាសជាសាធារណៈថា ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៨ នេះ គឺបងប្អូនប្រជាពលរដ្ឋអាចជិះរថយន្តក្រុងដោយមិនបង់លុយនៅក្នុងរាជធានីភ្នំពេញ និងពីភ្នំពេញទៅតាមបណ្តាខេត្តតាមផ្លូវជាតិលេខ ៥ (ភ្នំពេញ ទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ) និងផ្លូវជាតិលេខ ១ (ភ្នំពេញ ទៅ កណ្តាល ព្រៃវែង ស្វាយរៀង)។ ទីតាំងទាំង៣កន្លែង ដែលរដ្ឋបាលរាជធានីភ្នំពេញរៀបចំសម្រាប់រថយន្តក្រុងចេញដំណើរមានដូចជា៖ ទី១៖ នៅមហាវិធី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
April 2, 2018 - បច្ចេកវិទ្យា
កាលពីប្រមាណជាមួយខែមុន យើងធ្លាប់បានបង្ហាញជូនលោកអ្នកម្ដងរួចមកហើយនូវរូបភាពពិតៗរបស់កំពូលស្មាតហ្វូន LG G7 ប៉ុន្ដែវាពុំត្រូវបានក្រុមហ៊ុនប្រកាសជាផ្លូវការឡើយ។ លុះក្រោយមក យើងសង្កេតឃើញមានរូបភាពផ្សេងទៀត ទាក់ទងទៅនឹង G7 ហើយមនុស្សជាច្រើនក៏ជឿថា លើកនេះក្រុមហ៊ុន LG នឹងធ្វើការប្រកាសជាផ្លូវការ។ ផ្ទុយទៅវិញ រហូតមកដល់ពេលបច្ចុប្បន្ន រូបភាពជាច្រើននៅតែទទួលបានការបែកធ្លាយដដែល ហើយលើកនេះគឺបង្ហាញច្បាស់ៗគ្រប់ជ្រុងជ្រោយតែម្ដង។ សម្រាប់រូបភាពបែកធ្លាយចុងក្រោយនេះ ត្រូវបានបង្ហាញដោយលោក @OnLeaks ហើយវាពិតជាដូចគ្នាទៅនឹងអ្វីដែលយើងបានឃើញពីមុនអញ្ចឹង។ ចំពោះរចនាបទ គឺមានក្បាលឆក ហើយអេក្រង់លាតសន្ធឹងស្ទើរពេញផ្ទៃខាងមុខ ជាមួយនឹងទំហំប្រហែលជា 6អ៊ីញ។ ផ្ទៃខាងក្រោយរបស់ LG G7 មានបំពាក់ដោយកាមេរ៉ាភ្លោះ ជាមួយនឹង LED Flash មួយ Laser
April 2, 2018 - អន្តរជាតិ
ថៃ៖ ប្រទេសថៃនឹងចាប់ផ្តើមចរាចរណ៍ក្រដាសប្រាក់ និងកាក់ជំនាន់ថ្មី ដែលមានរូបព្រះឆាយាលក្ខស្តេច Maha Vajiralongkorn នៅសប្តាហ៍នេះហើយ ដែលនឹងត្រូវចំថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១៨។ ការពិតក្រសួងហិរញ្ញវត្ថុថៃ ដាក់បង្ហាញរូបក្រដាសប្រាក់ និងកាក់ជំនាន់ថ្មីនេះឲ្យសាធារណៈជនបានឃើញចាប់តាំងពីដើមខែមីនាមកម្លេះ ហើយនៅថ្ងៃនេះក្រសួងបានចេញសេចក្តីបញ្ជាក់បន្ថែមថា ការប្រើប្រាក់ក្រដាសប្រាក់ និងកាក់ជំនាន់ថ្មីនេះ នឹងចាប់ពីចុងសប្តាហ៍នេះហើយ។ តាមរយៈរូបគំរូគេបានឃើញផ្នែកខាងមុខនៃកាក់មានរូបព្រះអង្គ Maha Vajiralongkorn ជាមួយនឹងសំលៀកបំពាក់ឯកសណ្ឋានជាឆ្មាំវាំង ដែលសំលៀកបំពាក់នេះត្រូវបានគេប្រើប្រាស់កាលពីជំនាន់ព្រះមហាក្សត្រ Chulalongkorn ម្លេះ។ ការដាក់ឲ្យប្រើប្រាស់ក្រដាសប្រាស់ និងកាក់នេះ ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃ៕ អត្ថបទ៖ ភក្តី ប្រភព៖ coconuts
April 2, 2018 - កីឡា
តាមការកំណត់របស់ក្រុមហ៊ុនស្រាបៀរ GANZBERG គឺនេះថ្ងៃទី ១២ ខែមេសា ស្អែកនេះ ឡានក្រុងមនុស្សធម៌ជិះទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ របស់ក្រុមហ៊ុននឹងចេញដំណើរនៅព្រឹកម៉ោង៨ ដោយធ្វើដំណើរចេញពី កោះពេជ្រ ទៅតាមគោលដៅផ្សេងៗគ្នាចំនួន ២០ ខេត្តក្រុង ។ សំបុត្រឡានក្រុងមនុស្សធម៌ បានធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ ដោយឥតគិតថ្លៃកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនៅកោះពេជ្រ ដោយមានបងប្អូនប្រជាពលរដ្ឋជាច្រើនមកទទួលសំបុត្រ ជាមួយនឹងស្នាមញញឹមសប្បាយរីករាយ។ ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG មិនត្រឹមតែចែកជូនសំបុត្រឡានក្រុងដោយឥតគិតថ្លៃនោះទេ ប៉ុន្តែអ្វីដែលពិសេសទៅទៀតនោះគឺ ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម ចំនួន២ទីតាំងព្រមគ្នា គឺមហាសង្ក្រាន្តនៅខេត្តសៀមរាប និង និរតីសង្ក្រាន្តខេត្តព្រះសីហនុ
April 2, 2018









