សង្គម

រថភ្លើងដំបូងបង្អស់បើកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយថ្ងៃនេះ

BY
Khmernote Media
April 1, 2018

យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងថា នៅវេលាម៉ោង១៤ និង៤៥នាទីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ រថភ្លើងដំបូងបង្អស់បានបើកចូលទៅកាន់ស្ថានីយ៍ទើបសាងសង់ថ្មីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ។

ក្រសួងក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ផ្លូវដែកចម្ងាយខ្លីនេះមានប្រវែងប្រមាណ១,៦០០ម ឆ្លងកាត់តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីតភ្ជាប់ពីផ្លូវដែករ៉ារទេះភ្លើងឆ្ពោះទៅកាន់ស្ថានីយ៍ថ្មីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ការសាងសង់ផ្លូវរថភ្លើងចម្ងាយខ្លីបើកចូលស្ថានីយ៍ទើបសាងសង់ថ្មីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ នឹងជួយសម្រួលដល់ អ្នកដំណើរទៅព្រលានយន្តហោះ ដោយមិនចាំបាច់ព្រួយបារម្ភរឿងកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ឡើយ៕

អត្ថបទ៖ សេម

Share This Post: