- Khmernote Media
- បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិចទើបតែសម្រេចបង្កើតច្បាប់ថ្មី ដែលតម្រូវឲ្យគ្រប់ Visa ទាំងអស់មានបំពេញបញ្ចូលនូវឈ្មោះដែលប្រើប្រាស់ក្នុងបណ្ដាញសង្គមនានា តាំងពី 5ឆ្នាំមុន។ ដូចនេះ ប្រសិនបើអ្នកគិតថាចង់ទៅរស់នៅ រឺទៅលេងសហរដ្ឋអាមេរិចនោះអ្នកនឹងត្រូវគោរពតាមច្បាប់ថ្មី ជាមួយនឹងការត្រួតពិនិត្យបន្ថែមតាមរយៈរូបភាពលើអនឡាញរបស់អ្នក។ កាលពីខែធ្នូ ឆ្នាំ2016 កន្លងទៅ រដ្ឋាភិបាលសហរដ្ឋអាមេរិចបានចាប់ផ្ដើមស្នើរសុំឲ្យរាល់ជនបរទេស រឺអ្នកធ្វើដំណើរទាំងអស់បំពេញនូវឈ្មោះដែលខ្លួនបានប្រើប្រាស់ក្នុងបណ្ដាញសង្គម Instagram ក៏ដូចជាបណ្ដាញសង្គមផ្សេងទៀត ក្នុងការចាត់ចូលជាពត៌មានបន្ថែមនៃទិដ្ឋការរបស់សហរដ្ឋអាមេរិច (ដែលអនុញ្ញាតឲ្យជនស៊ីវិលទាំង 38ប្រទេស អាចទៅលេងសហរដ្ឋអាមេរិចបានក្នុងរយៈពេល 90ថ្ងៃដោយពុំចាំបាច់មាន Visa)។ Fu ប្រភព៖ petapixel
March 31, 2018 - PR
ដោយសារកាលពីថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបានប្រកាសចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនចុងក្រោយ គឺ OPPO F7 ដែលមានរូបរាងស្អាត និងលក្ខណៈពិសេសៗគួរឲ្យចាប់អារម្មណ៍ជាច្រើន ស្រដៀងនឹង iPhone X។ ដូច្នេះ ថ្ងៃនេះ យើងសាកល្បងធ្វើការប្រៀបធៀបវាជាមួយ iPhone X ចង់ដឹងថាទូរសព្ទអេក្រង់ឆកមានតម្លៃខ្ទង់ 300 ដុល្លារ និងខ្ទង់ 1,000 ដុល្លារទាំងពីរនេះមានចំណុចល្អពិសេសអ្វីខ្លះ ដែលអាចប្រៀបធៀបគ្នាបាន? ១. រូបរាង និងរចនាបថ ជាដំបូងយើងមកមើលរូបរាងរបស់ទូរសព្ទទាំង ២ នេះសិន អាចនិយាយបានថា OPPO F7 និង
March 31, 2018 - PR
ពិតជាសែនរំភើបនិងសប្បាយរីករាយមែនសម្រាប់អ្នកខេត្តកំពង់ឆ្នាំង ក៏ដូចជាបងប្អូនដែលនៅខេត្តជិតៗនោះផងដែរ ដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង នឹងរៀបចំសង្ក្រានដ៏ធំអស្ចារ្យមួយ ដែលមានកម្មវិធីប្លែកៗជាច្រើនទាំងការរាំលេងកំសាន្តនឹងការលេងល្បែងប្រជាប្រិយ។ លើសពីនេះនៅទៀត BOOSTRONG បានត្រៀមកម្មវិធីសប្បាយៗនឹងធ្វើឲ្យប្រជាពលរដ្ឋដែលមកចូលរួមសប្បាយក្នុងកម្មវិធីសង្ក្រាន BOOSTRONG កំពង់ឆ្នាំងឆ្នាំនេះរិតតែសប្បាយរីករាយមិនអាចបំភ្លេចបាន។ បើតាមព័ត៌មានច្បាស់ការណ៍ចេញពីក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង BOOSTRONG បានឲ្យដឹងថា ក្រុមហ៊ុនបានរៀបចំជាស្រេចនូវ កម្មវិធីសប្បាយៗជាច្រើន ដើម្បីអបអរសាទរពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ 2018នេះ ហើយកម្មវិធីនេះមានឈ្មោះថា BOOSTRONG សង្ក្រានកំពង់ឆ្នាំង ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ខែមេសា រហូតដល់ថ្ងៃទី 16 ខែមេសា 2018 នៅមុខសាលាខេត្តកំពង់ឆ្នាំផ្ទាល់។ កម្មវិធីសប្បាយ BOOSTRONG សង្ក្រានកំពង់ឆ្នាំងនេះរួមមានល្បែងកំសាន្តជាច្រើនដូចជា បោះអង្គញ់ខ្នាតធំ វាយក្អមខ្នាតធំ
March 30, 2018 - បច្ចេកវិទ្យា
ទីបំផុត ក្រុមហ៊ុន GoPro បានប្រកាសទាក់ទងទៅនឹងម៉ូដែលថ្មីនៃត្រកូល Hero របស់ខ្លួនហើយ ជាប្រភេទកាមេរ៉ា Action។ ដោយឡែក សម្រាប់ម៉ូដែលចេញថ្មីនេះ គឺមានរូបរាងស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ូដែលមុន ហើយក៏អាចដំណើរការបានទាំងស្រុងនូវរាល់គ្រឿងបរិក្ខាកាមេរ៉ដែរ ប៉ុន្ដែមិនអាចចាត់ចូលជាម៉ូដែលកំពូលបានទេ ពោលគឺថ្វីបើវាស្ថិតក្នុងត្រកូល Hero មែន តែសមត្ថភាពរបស់វាមិនខ្លាំងណាស់ណាឡើយ។ ទោះជាយ៉ាងណា GoPro Hero ពុំមានលក្ខណៈពិសេសគ្រប់យ៉ាងដូចគ្នាទៅនឹងម៉ូដែល Hero 6 និង Hero 5 ឡើយ ប៉ុន្ដែវាមានតម្លៃត្រឹម $199 ប៉ុណ្ណោះ។ ចំពោះតម្លៃប៉ុណ្ណេះ អាចនិយាយបានថានរណាក៏អាចទិញយកទៅប្រើប្រាស់បានដែរ។ គួរបញ្ជាក់ផងដែរថា ម៉ូដែលថ្មីនេះគឺមានជម្រើសតម្លៃដល់
March 30, 2018 - អន្តរជាតិ
ផ្លែស៊ូ គឺជាប្រភេទបន្លែម្យ៉ាងដែលមានរសជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍ល្អៗយ៉ាងច្រើនសម្រាប់សុខភាព។ អ្នកអាចទទួលទានទាំងនៅឆៅដូចផ្លែឈើ ឬអាចយកទៅចម្អិនជាម្ហូបសិនចាំក៏បាន។ ខាងក្រោមជាអត្ថប្រយោជន៍ដ៏ពិសេសៗមិនគួរឲ្យជឿនៃផ្លែស៊ូចំពោះសុខភាព ៖ ១. វាជួយបង្កើនថាមពល ៖ ចូរចម្អិនអាហារសុខភាពល្អសម្រាប់ពេលព្រឹកមួយមុខដែលផ្សំឡើងពីផ្លែស៊ូ និងស៊ុត។ មុខម្ហូបឆាស៊ូជាមួយពងទា គឺជាអាហារដែលផ្ទុកទៅសារធាតុម៉ង់ហ្គាណែស ក៏ដូចជារ៉ែដែលមានប្រសិទ្ធភាពទ្រង់ទ្រង់សមត្ថភាពនៃរាងកាយដើម្បីបម្លែងជាតិប្រតេអ៊ីន និងខ្លាញ់ទៅជាថាមពល។ ២. វាសម្រាលអាការៈអស់កម្លាំងល្ហិតល្ហៃ និងធ្ងន់ជើង ៖ បញ្ហាធ្ងន់ជើងពិបាកកម្រើក លើក ឬធ្វើចលនា ក៏ដូចជាអាការៈអស់កម្លាំងល្ហិតល្ហៃ គឺរោគសញ្ញាមួយបង្ហាញឲ្យដឹងថា រាងកាយរបស់អ្នកកំពុងខ្វះជាតិប៉ូតាស្យូម។ ដូច្នេះអ្នកគួរព្យាយាមទទួលទានអាហារដែលសម្បូរទៅដោយជាតិប៉ូតាស្យូមដូចជា ផ្លែស៊ូ ដើម្បីដោះស្រាយបញ្ហាសុខភាពមួយនេះ។ ៣. ល្អសម្រាប់បេះដូង ៖ ផ្លែស៊ូមានផ្ទុកជាតិ folate ដែលជាប្រភេទនៃវីតាមីន B ក្នុងកម្រិតខ្ពស់មួយមានប្រសិទ្ធភាពជួយទប់ស្កាត់ការកកើត កាត់បន្ថយ និងគ្រប់គ្រងកម្រិតនៃ homocysteine។ គួរបញ្ជាក់ផងដែរថា ប្រសិនបើកម្រិតនៃអាស៊ីតអាមីណូ homocysteine កើនឡើងខ្ពស់ ឬកើតមានច្រើនក្នុងរាងកាយ វាអាចបណ្ដាលឲ្យអ្នកជួបប្រទះនឹងហានិភ័យនៃធ្ងន់ធ្ងរដូចជា ជម្ងឺដាច់សសៃឈាមក្នុងខួរក្បាល និងជម្ងឺសសៃឈាមបេះដូង។ ៤. ល្អសម្រាប់ខួរក្បាល ៖ ផ្លែស៊ូ គឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន B6 ដែលមានប្រសិទ្ធភាពជួយបង្កើនសមត្ថភាពនៃការចងចាំរបស់មនុស្ស។ ៥. ព្យាបាលអាការៈទល់លាមក ៖ ការទទួលទានផ្លែស៊ូ គឺជាវិធីដ៏ល្អ និងងាយបំផុត ដើម្បីបង្កើនជាតិសសៃ Fiber ក្នុងរាងកាយដែលជួយសម្រួលដល់ចលនាពោះវៀន ក៏ដូចជាការរំលាយអាហារ និងព្យាបាលជម្ងឺទល់លាមក។ ៦. ប្រយុទ្ធប្រឆាំងនឹងរោគមុន ៖ ផ្លែស៊ូ គឺមានផ្ទុកជាតិសង្កសីខ្ពស់ដែលរ៉ែប្រភេទនេះមានឥទ្ធិពលដោយផ្ទាល់ទៅលើអ័រម៉ូនផ្សេងៗនៅក្នុងរាងកាយដែលទទួលខុសត្រូវចំពោះការផលិតជាតិខ្លាញ់ក្នុងស្បែក។ ៧. វាល្អសម្រាប់ក្រពេញទីរ៉ូអ៊ីត ៖ ដើម្បីសម្រួលដល់ការដុតរំលាយអាហាររបស់ក្រពេញទីរ៉ូអ៊ីត អ្នកគួរតែទទួលទានផ្លែស៊ូ ក៏ព្រោះស៊ូមានផ្ទុកជាតិស្ពាន់ដែលល្អសម្រាប់ក្រពេញទីរ៉ូអ៊ីត។ មិនត្រឹមតែប៉ុណ្ណឹងទេ ផ្លែស៊ូក៏មានប្រសិទ្ធភាពជាជំនួយដល់ធាតុអ៊ីយ៉ូដក្នុងការរក្សាភាពប្រសើរឡើងនៃក្រពេញទីរ៉ូអ៊ីត ជាពិសេសចំពោះការបញ្ចេញ និងស្រូបយកអ័រម៉ូនទាំងនេះ។ ៨. ទប់ស្កាត់ជម្ងឺពុកឆ្អឹង ៖ ផ្លែស៊ូ នឹងផ្ដល់ឲ្យរាងកាយនូវវីតាមីន K ដែលកាត់បន្ថយ ក៏ដូចជាទប់ស្កាត់ហានិភ័យនៃជម្ងឺពុកឆ្អឹក។ ៩. អាចមានសមត្ថភាពទប់ស្កាត់មហារីក ៖ ផ្លែស៊ូ គឺមានផ្ទុកនូវវីតាមីន C ក្នុងកម្រិតខ្ពស់។ វីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិដ៏មានឥទ្ធិពលដែលមានសមត្ថភាពទប់ស្កាត់ការខូចខាតកោសិកាដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។ យោងតាមការស្រាវជ្រាវជាច្រើនបានឲ្យដឹងថា សារធាតុប្រឆាំងអុកស៊ីតកម្មអាចបន្ថយល្បឿន និងបង្ការការលូតលាស់នៃជំងឺមហារីក។ ១០. ព្យាបាលអាការៈរមួលក្រពើ ៖ ផ្លែស៊ូ គឺជាប្រភពដ៏ល្អបំផុតនៃជាតិម៉ាញ៉េស្យូមដែលជារ៉ែមួយប្រភេទដើរតួនាទីជាអេឡិចត្រូលីត្រ ហើយអាចព្យាបាល និងបង្ការអាការៈនៃការរមួលសាច់ដុំ៕ អត្ថបទ ៖ Bee ប្រភព ៖ Healthandhealthyliving
March 30, 2018 - អន្តរជាតិ
គេតែងតែនិយាយថាមនុស្សស្រីមានចិត្តទូលាយ និងមិនចេះប្រកាន់នឹងអ្វីងាយៗ។ តែចូលអ្នកគិតម្ដងទៀតមិនមែនមនុស្សស្រីគ្រប់រូបសុទ្ធតែមានចិត្តទូលាយនោះទេគ្រាន់តែរូបនាង មិនចង់ឲ្យមានបញ្ហាច្រើនតែប៉ុណ្ណោះ តែទោះបីជារូបនាងមិនមាត់ មិនបានមានន័យថាអ្នកអាចនិយាយអ្វីតាមតែចិត្តនោះទេ ពេលខ្លះក៏មានសំនួរមួយចំនួន ក៏ដូចជាពាក្យសម្ដីខ្លះក៏មិនគួរនិយាយដាក់រូបនាងដែរ។ ខាងក្រោមនេះគឺជាពាក្យ ក៏ដូចជាសំនួរដែលនារីៗមួយចំនួនមិនចូលចិត្ត និងមិនចង់លឺគេសួរមកលើរូបនាង៖ ១. សួរសំនួរដដែលៗ៖ មិនថាតែមនុស្សស្រីនោះទេ អ្នកណាក៏មិនចូលចិត្តឲ្យនរណាម្នាក់សួរនូវសំនួរដដែលដែរ ព្រោះថាការដេញសួរបែបនេះជាការរំខានមួយធ្វើឲ្យយើងមានអារម្មណ៍ធុញជាខ្លាំងនិងមិនចង់នៅជិតមនុស្សបែបនេះតទៅទៀតឡើយ។ ២. ពេលណារៀបការ៖ ជាសំនួរមួយដែលត្រូវបានហាម ព្រោះថាគ្មាននារីណាម្នាក់ចូលចិត្តឲ្យគេសួរនាំពីរឿងខ្លួនឯងច្រើនពេកនោះទេ ជាពិសេសអ្នកដែលមិនទាន់មានគូហើយបើសិនជាមានគេសួរបែបនេះគឺដូចជាការឌឺមួយដ៏សែនឈឺ។ ៣. សួរសំនួរទាក់ទងនឹងសង្សារចាស់៖ នរណាក៏មានរឿងអតីតកាលដែរ គ្រាន់តែ ថាជារឿងល្អ ឬអាក្រក់តែប៉ុណ្ណោះ។ អ្នកខ្លះក៏ធ្លាប់មានស្នេហាមួយដ៏សែនល្អ អ្នកខ្លះក៏មានបទពិសោធឈឺចាប់ ដូចនេះយើងគួរតែជៀសវាងនូវសំនួរនេះពីព្រោះវាអាច ប៉ះពាល់ដល់អារម្មណ៍មនុស្សស្រីជាខ្លាំង និងធ្វើឲ្យរូបនាងនឹកដល់រឿងឈឺចាប់កន្លងមក។ ៤. សួរទាក់ទងអំពីទម្ងន់៖ រឿងធាត់ក៏ជាពាក្យមួយដែលអ្នកមិនគួរនិយាយដែរ
March 30, 2018 - អន្តរជាតិ
ប្រទេសឥណ្ឌា ៖ ករណីមនុស្សស្រីត្រូវគេរំលោភបំពានផ្លូវភេទនៅតែបន្តកើតឡើង បើទោះបីជារឹតបណ្តឹងនិងដាក់ទោសយ៉ាងធ្ងន់លើជនល្មើសយ៉ាងណាក៏ដោយ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីល្បីក្នុងបណ្តាញសង្គមមួយ ដែលបុរសអាក្រាត២នាក់ត្រូវបានគេបង្ខំអោយដើរតាមផ្លូវសាធារណៈ បន្ទាប់ពីពួកគេបានចាប់រំលោភវ័យ១៧ឆ្នាំម្នាក់។ កាលពីពេលថ្មីៗនេះបុរសពីរនាក់ដែលត្រូវបានគេចោទប្រកាន់ពីបទចាប់រំលោភក្មេងស្រីវ័យ១៧នាំម្នាក់ ត្រូវបានគេចងដៃហើយវាយនិងបង្ខំអោយដើរអាក្រាតតាមដងផ្លូវ Yingkiong ក្នុងទីប្រជុំជន Arunachal Pradesh ប្រទេសឥណ្ឌា។ តាមប្រភពបានអោយដឹងថាក្មេងស្រីរងគ្រោះត្រូវរំលោភដោយបុរស៤នាក់ ដែលក្នុងនោះមានមិត្តប្រុសរបស់គេម្នាក់ផងដែរ។ ក្មេងស្រីម្នាក់នេះត្រូវសង្សាររបស់ខ្លួនល្បួងយកទៅរំលោភកាលពីថ្ងៃទី២៥ ខែមីនា ហើយគេក៏បានបញ្ជូននាងទៅផ្ទះវិញនៅម៉ោង២ព្រឹកថ្ងៃបន្ទាប់។ ក្រោយដឹងរឿងឪពុកម្តាយរបស់នាងបានដាក់ពាក្យបណ្តឹងទៅប៉ូលិស សាច់ញាតិជនរងគ្រោះក៏ចាប់បានជនល្មើសពីនាក់មកប្រគល់អោយប៉ូុលិស។ ដោយទុកជាការប្រមានយ៉ាងខ្លាំងដល់អ្នកដែលប្រព្រឹត្តនូវអំពើរដ៏អាក្រក់នេះ ប្រជាជននៅទីនោះសម្រេចនាំគ្នាវាយនិងបង្ខំអោយជនល្មើសទាំងពីរនោះដើរអាក្រាតតាមដងផ្លូវជាសាធារណៈតែម្តង៕ អត្ថបទ ៖ Mali ប្រភព ៖ thecoverage
March 30, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ វិស្វករមួយក្រុមរបស់សាកលវិទ្យាល័យ Tufts បានបង្កើត sensor តូចមួយដែលមានសមត្ថភាពអាចដាក់ភ្ជាប់ទៅនឹងធ្មេញបាន។ ដោយឡែក សម្រាប់ការរកឃើញនេះអាចនិយាយបានថាមិនទាន់ទទួលបានការពេញនិយមនៅឡើយទេ ប៉ុន្ដែមិនយូរទៀតឡើយ មនុស្សជាច្រើននឹងប្រើប្រាស់វា។ ទាក់ទងទៅនឹង sensor នេះគឺមានសមត្ថភាពតាមដាន និងគ្រប់គ្រងលើសុខភាព ក៏ដូចជារបបអាហារប្រចាំថ្ងៃ ហើយរាល់ទិន្នន័យដែលទទួលបាននឹងមានបង្ហាញពីកម្រឹតជាតិស្ករ អំបិល និងជាតិអាកុល តាមរយៈកម្មវិធីស្មាតហ្វូន។ អាចនិយាយបានថា ឧបករណ៍នេះគឺជាអ្នកកំណត់ការរស់នៅរបស់អ្នក និងជាពិសេសការហូបចុក ដោយមិនអនុញ្ញាតឲ្យអ្នកប្រើល្បិចលើការញ៉ាំប្រចាំថ្ងៃបានឡើយ។ Fu ប្រភព៖ digitaltrends
March 30, 2018 - អន្តរជាតិ
បរទេស ៖ យុវជនមិនគួរទៅពាក់ព័ន្ធជាមួយនឹងអាវុធជាតិផ្ទុះអ្វីផ្សេងៗនេះទេ វាអាចបង្កអោយមានគ្រោះថ្នាក់ហើយវាខុសទៅនឹងច្បាប់របស់ប្រទេសទៀតផង។ កាលពេលថ្មីៗនេះព័ត៌មានដ៏ភ្ញាក់ផ្អើលមួយដែលយុវជនជនជិតតៃវ៉ាន់ម្នាក់ត្រូវប៉ូលិសឃាត់ខ្លួន បន្ទាប់ពីរកឃើញថាគេបានធ្វើការកុំម្ម៉ង់ទិញកាំភ្លើង AK-47 និង AR-15 នៅក្នុងសាលា។ តាមប្រភពបានអោយដឹងថាក្មេងប្រុសវ័យ១៨ឆ្នាំដែលមានឈ្មោះ An Tso Sun ទទួលបានទិដ្ឋាការសិក្សានៅសហរដ្ឋអាមេរិករយៈពេល៥ឆ្នាំ។ គេត្រូវបានជាប់សង្ស័យលើករណីជាច្រើន ក្រោយពីគេបានគំរាមកំហែងបាញ់មិត្តរួមថ្នាក់នៅក្នុងរដ្ឋ Delaware។ តាមមិត្តគេម្នាក់ប្រាប់ថាជនសង្ស័យផ្តាំគេមិនអោយមកសាលារៀនទេនៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ ព្រោះគេនឹងមកធ្វើការបាញ់ប្រហារនៅសាលារៀនរបស់ខ្លួន។ Sun ត្រូវគេយកទៅវាយតម្លៃសុខភាពផ្លូវចិត្តបន្ទាប់ពីគេត្រូវបានចាប់ខ្លួនដោយប៉ូលីសក្នុងតំបន់កាលពីថ្ងៃអង្គារ ហើយពេលបច្ចុប្បន្នកំពុងត្រូវបានគេឃុំខ្លួននៅពន្ធនាគាររដ្ឋ Delaware ត្រូវប្រឈមនឹងការពិន័យជាប្រាក់ ១០០,០០០ដុល្លារ បទឧក្រិដ្ឋគំរាមកំហែងភេរវកម្មកម្រិតទី១។ ក្នុងពេលធ្វើការសួរចម្លើយយុវជនម្នាក់នេះប្រាប់ថា អ្វីគ្រាន់តែជាការនិយាយលេងសើចប៉ុណ្ណោះ គេមិនបានចង់ធ្វើវាពិតមែននោះទេ។ តែយ៉ាងណាមានភស្តុតាងយ៉ាងក្រាស់ក្រែលចងជើងគេ ប៉ូលិសបានរកឃើញអាវុធជាច្រើនក្នុងផ្ទះគេ អាវការពារគ្រាប់របស់ទាហាន
March 30, 2018 - អន្តរជាតិ
មនុស្សសឹងតែគ្រប់គ្នាសុទ្ធតែបានជួបប្រទះជាមួយនឹងបទពិសោធន៍នៃការឈឺធ្មេញ។ ទោះជាយ៉ាងណា មិនមែនមានតែថ្នាំពេទ្យប៉ុណ្ណោះទេដែលអាចបំបាត់អាការៈឈឺធ្មេញបាន។ ខាងក្រោមជាឱសថបែបធម្មជាតិមួយចំនួនដែលមានប្រសិទ្ធភាពខ្ពស់អាចជួយបំបាត់បញ្ហានៃការឈឺធ្មេញ ហើមអញ្ចាញ រលាក និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធជាមួយធ្មេញពុកឈឺរបស់អ្នក។ ប៉ុន្តែចំពោះស្ត្រីមានផ្ទៃពោះ កំពុងបំបៅដោះកូន ឬជាអ្នកដែលប្រតិកម្មនឹងរុក្ខជាតិថ្នាំ គួរពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន សឹមប្រើប្រាស់ឱសថបែបធម្មជាតិទាំងនេះ ៖ ១. ទឹកអំបិល ៖ គឺជាថ្នាំសំលាប់មេរោគធម្មជាតិដែលមានប្រសិទ្ធភាពល្អបំផុតមួយសម្រាប់ព្យាបាលទប់ទល់នឹងអាការៈឈឺធ្មេញ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយអំបិលចំនួន កន្លះស្លាបព្រាកាហ្វេ ចូលក្នុងទឹកក្ដៅឧណ្ហៗ ១កែវ រួចធ្វើការកូរឲ្យរលាយសព្វសិន សឹមខ្ពុរមាត់របស់អ្នកជាមួយទឹកល្បាយនេះ។ វាក៏បង្ការកុំឲ្យមានការហើម និងជួយសម្អាតតំបន់ដែលនៅជុំវិញធ្មេញកំពុងឈឺផងដែរ។ ២. ទឹកអុកស៊ីសែន ៖ គឺប្រៀបដូចជាថ្នាំបំបាត់ការឈឺចាប់អ៊ីចឹង។ មិនត្រឹមតែប៉ុណ្ណឹងទេ ទឹកអុកស៊ីសែនថែមទាំងអាចកាត់បន្ថយកំណកកំបោរជាប់ធ្មេញ ព្រមទាំងជួយព្យាបាលអាការៈហូរឈាមអញ្ចាញធ្មេញផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកអុកស៊ីសែនកម្រិត ៣ភាគរយ ជាមួយនឹងទឹកធម្មតាចំនួនប៉ុន្មានភាគស្មើគ្នា។កូរឲ្យសព្វជាមុនសិន សឹមយកមកខ្ពុរមាត់។ កុំលេបទឹកល្បាយនេះឲ្យសោះ។ ៣. ផ្កាក្លាំងពូ ឬប្រេងផ្កាក្លាំងពូ ៖ ចំពោះផ្កាក្លាំងពូ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ម្ស៉ៅផ្កាក្លាំងពូ ១ចិបលើធ្មេញដែលឈឺ ឬយកផ្កាមកទំពារតែម្ដង ដើម្បីបញ្ចេញប្រេងរបស់វា។ ហើយចំពោះប្រេងផ្កាក្លាំងពូវិញ អ្វីដែលអ្នកត្រូវធ្វើ គឺបណ្តក់ប្រេងរបស់វាចំនួន ២ តំណក់ដាក់លើសំឡី រួចយកបិតត្រង់កន្លែងដែលឈឺ រហូតដល់ឈប់ឈឺសឹមយកចេញ។ ៤. ស្អំទឹកកក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់កញ្ចប់ទឹកកក ឬប្រសិនបើគ្មានទេយកទឹកកកប៉ុន្មានដុំដាក់ក្នុងថង់ផ្ទាស្ទិក ហើយយកក្រណាត់ស្ដើងមួយមករុំពីលើថង់ បន្ទាប់មកយកវាទៅស្អំត្រង់បរិវេណដែលកំពុងឈឺសម្រាប់រយៈពេល ១៥ នាទី។ វិធីនេះនឹងធ្វើឲ្យសសៃប្រសាទស្ពឹក បំបាត់ការឈឺចាប់ ហើយថែមទាំងកាត់បន្ថយការរលាក ហើម ផងដែរ។ ៥. ខ្ទឹមស ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំ ឬបុកវាឲ្យរាងម៉ត់ ហើយដាក់វាទៅលើកន្លែងដែលឈឺ ឬអ្នកអាចទំពារវាទាំងឆៅយឺតៗក៏បាន។ អ្នកអាចអនុវត្តន៍វិធីព្យាបាលបែបធម្មជាតិនេះសម្រាប់រយៈពេល ២ ទៅ ៣ ថ្ងៃ ជាប់គ្នា រហូតដល់បាត់ឈឺចាប់។ ៦. ស្លឹកត្របែក ៖ ដើម្បីបំបាត់ការឈឺចាប់ ដំបៅក្នុងមាត់ និងអាការៈនៃការហើមអញ្ចាញ អ្នកគ្រាន់តែយកស្លឹកត្របែកចំនួន ១ ឬ ២ មកទំពាររហូតដល់វាចេញទឹក ហើយចាប់ផ្ដើមធ្វើឲ្យវាហូរទៅកាន់ធ្មេញដែលឈឺ។ វិធីម្យ៉ាងទៀត គឺអ្នកគ្រាន់តែយកស្លឹកត្របែកចំនួន ២ ឬ ៣ ទៅដាក់ដាំក្នុងទឹកធម្មតាចំនួនសមល្មមរហូតដល់ពុះ។ ទុកឲ្យទឹកនេះចុះត្រជាក់មកត្រឹមក្ដៅឧណ្ហៗសិន សឹមរោយអំបិលចូលបន្តិច ហើយចាប់ផ្ដើមខ្ពុរមាត់របស់អ្នកជាមួយនឹងទឹកល្បាយតែម្ដង។ ៧. ខ្ទឹមក្រហម ៖ អ្វីដែលអ្នកត្រូវធ្វើ គឺទំពារខ្ទឹមក្រហមមួយចំនិតនៅខាងដែលកំពុងឈឺ។ ប៉ុន្តែប្រសិនបើធ្មេញរបស់អ្នកឈឺខ្លាំងពិបាកនឹងទំពារ អ្នកអាចគ្រាន់តែដាក់ចំណិតខ្ទឹមលើធ្មេញដែលឈឺ ហើយយកម្រាមដៃទប់ក៏បាន៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
March 30, 2018









