- Khmernote Media
- កីឡា
ក្លឹបបិសាចក្រហម Manchester United នឹងផ្ដល់សំណើរសុំទិញខ្សែប្រយុទ្ធ Cristiano Ronaldo ពីក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវក្ដៅខាងមុខនេះ។ យោងតាមការរាយការណ៍របស់សារពត៌មាន Diario Gol បានអោយដឹងថា៖ ខ្សែប្រយុទ្ធ Cristiano Ronaldo មានការខកចិត្តចំពោះលោក Florentino Perez ដែលជាប្រធានក្លឹបអធិរាជសរ Real Madrid ដែលជាអ្នកបដិសេធមិនព្រមបន្ដកុងត្រាថ្មីជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ។ ក្លឹបបិសាចក្រហម Manchester United សង្ឃឹមថានឹងទទួលបានប្រយោជន៍ខ្លះនៅក្នុងការផ្ដល់សំណើរសុំទិញខ្សែប្រយុទ្ធ Cristiano Ronaldo នេះ។ ក្រុមហ៊ុន Chevrolet គ្រោងនឹងឧបត្ថម្ភប្រាក់ទៅកាន់ក្លឹបបិសាចក្រហម Manchester United
March 30, 2018 - អន្តរជាតិ
នារីៗតែងតែរកនូវស្ទាយប្លែកៗ ដើម្បីទទួលបាននូវភាពថ្មីនិងភាពទាន់សម័យ។ ជាពិសេសស្ទាយពាក់ស្រោមជើងជាមួយនឹងស្បែកជើងកែងកំពុងតែទទួលបាននូវការពេញនិយមជាខ្លាំងពីសំណាក់យុវវ័យសូម្បីតែតារាល្បីៗនៅប្រទេសកូរ៉េក៏និយមជាមួយនឹងស្ទាយនេះផងដែរ។ ការពាក់ស្រោមជើងជាមួយនឹងស្បែកជើងកែងក៏មានអត្ថប្រយោជន៍ដែរព្រោះវាការពារជើងរបស់យើងកុំឲ្យឈឺ រឺក៏រលាកជើង។ ខាងក្រោមនេះគឺជាស្ទាយដ៏ស្រស់ស្អាតដែលគេកំពុងពេញនិយម៖ អត្ថបទ៖ Sai ប្រភព៖ mthai
March 30, 2018 - បច្ចេកវិទ្យា
នាពេលថ្មីៗនេះ ក្រុមហ៊ុន T-Mobile បានបង្ហោះវីដេអូមួយចូលទៅក្នុងគេហទំព័រ YouTube ដែលមានបញ្ហាញពីស្មាតហ្វូនល្អបំផុត សម្រាប់លេងហ្គេមអនឡាញ។ ដោយឡែក ក្នុងពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាហ្គេមល្បីៗជាច្រើនដែលធ្លាប់តែលេងបានលើកុំព្យូទ័រ Play Station រឺ Xbox ត្រូវបានអភិវឌ្ឍន៍មកលេងលើស្មាតហ្វូនបានដែរហើយ ដូចនេះប្រសិនបើអ្នកចូលចិត្តលេងហ្គេមទាំងនោះ គួរតែជ្រើសរើសយកស្មាតហ្វូនដែលសាកសម។ ក្នុងវីដេអូ ក្រុមហ៊ុន T-Mobile បានចាប់ផ្ដើមពីលំដាប់លេខ5 មុន ហើយនោះគឺជាម៉ូដែល Galaxy S8+ របស់ក្រុមហ៊ុន Samsung ដែលទទួលបានចំណាត់ថ្នាក់នេះ។ ថ្វីបើស្មាតហ្វូននេះត្រូវបានចេញលក់តាំងពី 1ឆ្នាំមុនមែន ប៉ុន្ដែវានៅតែជាម៉ូដែលខ្លាំងដដែល។ បន្ទាប់មកទៀតគឺ iPhone X
March 30, 2018 - អន្តរជាតិ
សព្វថ្ងៃនេះនារីៗដែលមានជើងធំមិនស្អាត តែងតែមានភាពលំបាកក្នុងការរៀបចំខ្លួន ក៏ដូចជាការស្លៀកពាក់ជាដើម។ ដូចនេះហើយពួកគេតែងតែមានការគេចវេសនៅពេលដែលមានកម្មវិធីម្ដងៗ ព្រោះពួកគេមិនដឹងថាត្រូវរៀបចំខ្លួនបែបណាឲ្យសម និងមើលទៅស្រស់ស្អាត។ ចូលឈប់បារម្ភទៀតទៅ ខាងក្រោមនេះគឺជាស្ទាយរៀបចំខ្លួនដែលធ្វើឲ្យនារីមើលទៅមានជើងស្អាត និងទទួលបានទំនុកចិត្តលើខ្លួនឯង៖ ១. អ្នកគួរតែជ្រើសរើសយកស្បែកជើងកវែង រឺក៏ស្រោមជើងវែងដើម្បីបិទបាំងជើងរបស់អ្នក លើសពីនេះអ្នកគួរតែជ្រើសរើសនូវពណ៌ខ្មៅព្រោះថាពណ៌នេះមិនរើសសម្លៀកបំពាក់នោះទេហើយអាចពាក់គូជាមួយនឹងស្ទាយអាវបែបណាក៏សម។ ២. ចូលជ្រើើសរើសអាវណាដែលមានពណ៌ស្រគាំ រឺពណ៌ស្រាល ជៀសវាងពណ៌ស្រស់ៗព្រោះវាធ្វើឲ្យឃើញរាងរបស់យើងធំ ៣. ចូលជ្រើើសរើសខោខូវប៊យណាដែលរឹប កុំយកខោរលុងៗព្រោះវាធ្វើឲ្យមើលមិនឃើញរាងរបស់អ្នក និងធ្វើឲ្យឃើញជើងអ្នកកាន់តែធំ ៤. អ្នកក៏អាចសាកជាមួយនឹងខោជើងខ្លី រឺក៏រ៉ូបខ្លីក៏បានដែរតែ ចូលកុំយកខ្លីពេក រឺវែងពេកព្រោះវាមើលទៅមិនសមគួរយកត្រឹមពាក់កណ្ដាលភ្លៅរបស់អ្នក ដើម្បីឲ្យឃើញជើងរបស់អ្នកស្អាត៕ អត្ថបទ៖ Sai រូបភាព៖ Google
March 30, 2018 - សង្គម
យោងតាមការឲ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងនាព្រឹកថ្ងៃទី៣០ ខែមីនា នេះថា នាវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ព្រែកព្នៅ-តាខ្មៅ ដែលគ្រោងដាក់ដំណើរការនាពេលឆាប់ៗខាងមុខនេះ បានសម្រេច៩៥%ហើយ គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។ ក្រសួងសាធារណការ និងដឹកជញ្ចូន ធ្លាប់បញ្ជាក់ឲ្យដឹងរួចមកហើយថា នាវានឹកជញ្ចូនអ្នកដំណើរនេះនឹងដាក់ដំណើរការ លើកដំបូងនឹងប្រព្រឹត្តធ្វើទៅនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមានទូកដឹកអ្នកដំណើរ០២គ្រឿងជាទូករបស់ក្រុមហ៊ុន Royal Express Boat អាចផ្ទុកមនុស្ស៦០នាក់ និង០៣គ្រឿងទៀតជាទូករបស់កំពង់ផែស្វយ័តភ្នំពេញ ដែលកំពុងសាងសង់ អាចផ្ទុកបាន ៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាព។ ជាមួយទូក ០៣គ្រឿងជាជំហ៊ានដំបូងនេះ
March 30, 2018 - បច្ចេកវិទ្យា
រឿងដ៏អស្ចារ្យនៃការធ្វើដំណើរដ៏មិនគួរឲ្យជឿរបស់ម៉ាស៊ីនថតមួយ បានផុសឡើងនៅក្នុងទ្វីបអាស៊ី ហើយកាមេរ៉ានោះគឺជារបស់ក្រុមហ៊ុន Canon ដែលត្រូវបានបាត់បន្ទាប់ពីធ្លាក់ចូលទៅក្នុងសមុទ្រអស់រយៈពេលជាង 2ឆ្នាំ។ រហូតមកដល់ពេលបច្ចុប្បន្ន វាត្រូវបានគេរកឃើញវិញហើយ ឯអ្នកដែលជាម្ចាស់ក៏ត្រូវបានគេស្គាល់ដែរ។ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ សិស្សមួយក្រុមរបស់សាលាមួយ បានធ្វើការសម្អាតឆ្នេរសមុទ្រនៃប៉ែកខាងជើងកោះតៃវ៉ាន់ ហើយក្មេងប្រុសវ័យ 11ឆ្នាំម្នាក់បានរកឃើញរបស់ម៉្យាងដែលត្រូវបានហ៊ុមព័ទ្ធដោយខ្យងសមុទ្រ និងសម្រាមពេញមើលមិនយល់ឡើយ។ ក្រោយមក របស់នោះត្រូវបានសម្អាត ហើយគេស្គាល់ថាវាប្រអប់ការពារទឹកសម្រាប់កាមេរ៉ា។ នៅក្នុងនោះ គឺជាកាមេរ៉ាមួយរបស់ក្រុមហ៊ុន Canon ម៉ូដែល G12 ដែលបើកចោលរហូត ឯថាមពលថ្មដែលនៅក្នុងនោះក៏នៅសល់ខ្លះដែរថ្វីបើកាមេរ៉ាបើកចោលមែន ព្រោះវាត្រូវបានបិទដោយស្វ័យប្រវត្តិ។ បន្ទាប់ពីដឹងថាវាគឺជាកាមេរ៉ា អ្នកគ្រូដែលជាអ្នកដឹកនាំកម្មវិធីសម្អាតឆ្នេរសមុទ្រឈ្មោះ Park Lee បានចូលមើលទៅក្នុងកាមេរ៉ានោះ រួចឃើញរូបភាពរបស់ស្ត្រីម្នាក់កំពុងធ្វើដំណើរកំសាន្តវិស្សមកាលក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាងណា ពត៌មានមួយចំនួនដែលរក្សាទុកត្រូវបានខូច តែរូបភាពចុងក្រោយដែលបានថតគឺតាំងពីថ្ងៃទី07
March 30, 2018 - អន្តរជាតិ
ថៃ៖ សារជាភាសាអង់គ្លេសដែលសរសេរថា #DontTellMeHowToDress (កុំប្រាប់ខ្ញុំពីរបៀបស្លៀកពាក់) និងពាក្យថា #TellMenToRespect (ប្រាប់បុរសឲ្យចេះគោរព) ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមថៃ ទាំងប្រជាពលរដ្ឋធម្មតា និងតារាល្បីៗជាច្រើនបាននាំគ្នាចែករំលែកបន្តគ្នា យ៉ាងព្រោងព្រៀតពេញបណ្តាញសង្គម Twitter ដែលសារទាំងនេះគឺត្រូវបានក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមឆ្លើយតបទៅកាន់ រដ្ឋាភិបាលរបស់ថៃ។ សូមរលឹកឡើងវិញថា កន្លងមកមានការស្ទង់មតិមួយបានរកឃើញថា ស្រ្តីជនជាតិថៃអាយុចាប់ពី ១០ទៅ៤០ឆ្នាំ ជាង៥០ភាគរយត្រូវ បានគេបៀតបៀនផ្លូវភេទក្នុងអំឡុងពេលប្រទេសថៃប្រារព្ធពិធីលេងបាញ់ទឹក ដែលជាផ្នែកមួយក្នុងពិធីបុណ្យសង្ក្រានឆ្នាំថ្មីរបស់ថៃ។ តាមរយៈលទ្ធផលនៃស្ទង់មតិគេក៏បានស្នើឲ្យក្រសួងមហារផ្ទៃថៃស្វែងរចំណាត់ការសមស្របណាមួយ ដើម្បីទប់ស្កាត់រឿងនេះផងដែរ។ ហើយកាលពីប៉ុន្មានថ្ងៃមុនេះ រដ្ឋាភិបាលថៃបានចេញសេចក្តីប្រកាសក្នុងន័យអប់រំដល់ប្រជាពលរដ្ឋជាស្រ្តីថា ត្រូវស្លៀកពាក់ឲ្យបានសមរម្យ កុំស្លៀកពាក់សិចស៊ីក្នុងពេលសង្គ្រានឆ្នាំថ្មី ដើម្បីចៀសវៀងកុំឲ្យមានការបៀតបៀនផ្លូវភេទពីសំណាក់ក្រុមមនុស្សប្រុស។ ជាការឆ្លើយតបទៅកាន់រដ្ឋាភិបាលក្រុមស្ត្រីថៃមួយចំនួន បាននាំគ្នាសរសេរ និងចែករំលែកសារដូចដែលបានរៀបរាប់ខាងលើពេញបណ្តាញសង្គមតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ coconuts
March 30, 2018 - អន្តរជាតិ
ប្រទេសម៉ាឡេស៊ី ៖ ក្នុងពេលបច្ចយប្បន្ននេះមនុស្សស្រីចាប់ផ្តើមមានលក្ខណៈខ្ពស់ក្នុងការជ្រើសរើសដៃគូជីវិតរបស់ខ្លួន មិនមែនចេះតែប្រញាប់រៀបការមិនបានជ្រើសរើសអោយល្អិតល្អន់នោះទេ។ តាមរយៈសារព័ត៌មានបរទេសមួយបានចុះផ្សាយកាលពីថ្ងៃទី២៨ម្សិលមិញបានអោយដឹងថា ស្រ្តីនៅប្រទេសម៉ាឡេស៊ីជាង៧០ភាគរយបដិសេធមិនព្រមរៀបការនោះទេ ប្រសិនបើដៃគូមានប្រាក់ខែក្រោម៥,០០០រីងហ្គីត (ប្រហែល១,៣០០ដុល្លារ)។ ប្រហែលជា៣០ភាគរយទៀតប្រាប់ថា វាអាស្រ័យលើទំនាក់ទំនងរបស់ពួកគេ តែល្អបំផុតគឺមានប្រាក់ចំណូល៣០០០រីងហ្គីត (ជិត៨០០ដុល្លារ)។ ពួកនាងបានរៀបរាប់ថាវាពិបាកណាស់ក្នុងពេលបច្ចុប្បន្ន បើរៀបការជាមួយនឹងបុរស ដែលមានប្រាក់ចំណូលតិចពេក។ គ្រាន់តែពិធីមង្គលការសាមញ្ញគេអាចចំណាយប្រាក់ចន្លោះពី ១០,០០០ ទៅ ៣០,០០០រីងហ្គីតឯណោះ នេះមិនរាប់បញ្ចូលពិធីមង្គលការបែបប្រណិត ដែលអាចចំនាយចន្លោះពី៣០,០០០ ទៅដល់ ៦០,០០០រីងហ្គីតផង៕ អត្ថបទ ៖ Mali ប្រភព ៖ thecoverage
March 30, 2018 - អន្តរជាតិ
មិនថាស្រី ឬក៏ប្រុសនោះទេសុទ្ធសឹងតែប្រាថ្នាចង់បានជីវិតគូមួយដែលមានសុភមង្គល និងរស់នៅជាមួយគ្នាយ៉ាងមានសេចក្ដីសុខ។ តែក្នុងនោះក៏ត្រូវឲ្យយើងមានការយល់ពីគ្នា គិតគូរពីគ្នា ចេះអត់អោនឲ្យគ្នាទៅវិញទៅមកទើបស្នេហាមួយនេះរក្សាបាននូវភាពគង់វង្ស។ ខាងក្រោមនេះគឺជាសកម្មភាពសាមញ្ញសម្រាប់ជីវិតប្រចាំថ្ងៃ តែពោរពេញទៅដោយសុភមង្គលនិងជាជីវិតដែលនារីគ្រប់រូបប្រាថ្នាចង់បាន៖ ១. ភ្ញាក់ពីព្រលឹមហើយធ្វើអាហារពេលព្រឹកជាមួយគ្នា ២. មានជំនួយការចញ្ចុកអាហារទោះបីជារវល់នឹងការងារក៏ដោយ ៣. តែងតែផ្ដល់អារម្មណ៍សុវត្ថិភាព និងភាពកក់ក្ដៅនៅពេលដែលយល់សប្ដិអាក្រក់ ៤. ប្រលែងលេងជាមួយគ្នានៅថ្ងៃចុងសប្ដាហ៍ពេលដែលគ្មានអ្វីធ្វើ ៥. មានភាពស្និតស្នាលជាមួយគ្នា ក្នុងកំឡុងពេលមើល Movie ៦. តែងតែធ្វើសកម្មភាពប្លែកៗ ដើម្បីធ្វើឲ្យដៃគូមានភាពសប្បាយរីករាយ ៧. ទោះបីជាពេលកំពុងតែរងចាំឡានក្រុង ក៏អាចប្រែឲ្យក្លាយជាពេលដ៏មានន័យផងដែរ។ អត្ថបទ៖ Sai ប្រភព៖ boredpanda
March 30, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែប្រកាសចេញនូវប្រព័ន្ធដំណើរការ iOS ជំនាន់ចុងក្រោយគេបង្អស់ 11.3 ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ឆែកមើលលើគុណភាពថ្ម និងធានាឲ្យបានថា iPhone ទាំងអស់នឹងដំណើរការបានល្អ ពោលគឺមិនយឺតទៀតឡើយ។ ដោយឡែក ប្រព័ន្ធដំណើរការ iOS របស់ក្រុមហ៊ុន Apple ធ្លាប់ត្រូវបានអ្នកប្រើប្រាស់រិះគន់ម្ដងរួចហើយកាលពីឆ្នាំ2017 ទាក់ទងទៅនឹងការដំណើរការយឺត ហើយបញ្ហានេះមិនមែនកើតឡើងដោយចៃដន្យឡើយ គឺក្រុមហ៊ុន Apple ជាអ្នកធ្វើតែម្ដង ដោយសារចង់រក្សាគុណភាពថ្ម និងថាមពលប្រើប្រាស់បានយូរ។ ទោះជាយ៉ាងណា មកដល់ប្រព័ន្ធដំណើរការ iOS 11.3 នេះ អ្នកអាចបង្កើតជម្រើសដោយខ្លួនឯង ពោលគឺចង់រក្សាថាមពលថ្មឲ្យប្រើប្រាស់បានយូរ តែដំណើរការយឺត រឺជ្រើសយកការដំណើរការលឿន
March 30, 2018









