Khmernote Media
  • PR

    ភ្នំពេញ៖ ថ្ងៃទី ២៧ មិនា ២០១៨ ក្នុងព្រឹត្តិការណ៏ទស្សនា ការផ្សាយផ្ទាល់ពីទីក្រុងបារីស “សម្ភោធ និង ដាក់ឲ្យតេស្តដំបូងគេនូវ ស្មាតហ្វូនស៊េរីថ្មី Huawei P20, P20 Pro និង Nova 3e (P20 lite)” នៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ CSIC (Customer Solution Innovation & Integration Experience Center) អគារ Exchange Square ថ្នាក់ដឹកនាំក្រុមហ៊ុន Huawei

    March 29, 2018
  • សង្គម

    ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាន់តែខិតជិតមកដល់ឆាប់ៗខាងមុខនេះ គេសង្កេតឃើញនៅតាមបណ្តាខេត្តមួយចំនួនកំពុងតែរៀបចំតុបតែង ដើម្បីត្រៀមប្រារព្ធពិធីសង្ក្រាន្តឆ្នាំនេះ។ នៅក្នុងឆ្នាំនេះសង្ក្រាន្តឆ្នាំថ្មីទឹកដីកំពង់ឆ្នាំងនឹងប្រារព្ធធ្វើឡើងរយៈពេល៧ថ្ងៃជាប់គ្នាតែម្តង គឺចាប់ពីថ្ងៃទី១០រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតសាលាខេត្តកំពង់ឆ្នាំង និងសួនកុមារ៕ អត្ថបទ៖ សេម

    March 29, 2018
  • កីឡា

    ខ្សែបម្រើ Miralem Pjanic របស់ក្លឹបសេះបង្កង់ Juventus កំពុងស្ថិតនៅក្នុងគោលដៅចង់បានរបស់ក្លឹបអ្នកមានបារាំង Paris Saint-Germian នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ខ្សែបម្រើសញ្ជាតិ បូស្នៀ រូបនេះបានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់ដំបូងនៅក្នុងលីគកំពូលរបស់ប្រទេសបារាំង ដោយក្លឹបដំបូងរបស់ខ្សែបម្រើរូបនេះគឺក្លឹប Lyon។ បន្ទាប់មកខ្សែបម្រើរូបនេះបានផ្ទេរទៅកាន់លីគកំពូលរបស់ប្រទេសអ៊ីតាលី ក្រោយមានការតាមចែចាវពីក្លឹបឆ្មាខ្មៅ AS Roma ខណៈដែលពេលបច្ចុប្បន្ន Pjanic កំពុងតែប្រកបអាជីពជាមួយនឹងក្លឹបសេះបង្កង់ Juventus។ ក្លឹបអ្នកមានបារាំង PSG មានបំណងចង់បានខ្សែបម្រើរូបនេះហើយសន្យាថានឹងផ្ដល់ប្រាក់ឈ្នួលពលកម្មអោយ Pjanic ក្នុងមួយឆ្នាំដល់ទៅ 9លានអឺរ៉ូ ឯណោះ។ ដូចគ្នានឹងនោះដែរ ក្លឹបសេះបង្កង់ Juventus មិនមានបំណងចង់លក់ខ្សែបម្រើ Miralem Pjanic ទេ

    March 29, 2018
  • អន្តរជាតិ

    ប្រទេសឥណ្ឌា ៖ ល្បែងតែងនាំមកនូវភាពវិនាសអន្តរាយមិនត្រឹមតែបំផ្ញាញតែខ្លួនឯងនោះទេ វាថែមទាំងអាចនាំការវិនាសមកដល់គ្រួសារទាំងមូលទៀត។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីមិនគួរអោយជឿមួយ ដែលបុរសម្នាក់ត្រូវប្រពន្ធប្តឹងលែងលះ ក្រោយពីគេបានយកប្រពន្ធនិងកូន២នាក់របស់ខ្លួនទៅដាក់ភ្នាល់ក្នុងល្បែង។ លោក Mohsin ត្រូវបានគេស្គាល់ថាជាអ្នកដែលញៀននឹងល្បែង ញៀនដល់ថ្នាក់ហ៊ានយកប្រពន្ធ និងកូនរបស់ខ្លួនទៅដាក់ភ្នាល់ល្បែងជាមួយគេទៀតផង។  លោក Mohsin ត្រូវចាញ់ក្នុងការភ្នាល់នេះជាមួយនឹងបុរសម្នាក់ដែលមានឈ្មោះថា Imran គេក៏បានមកទាមទារយកប្រពន្ធកូនបុរសនេះដល់ផ្ទះតែម្តង។ ប្រពន្ធលោក Mohsin មានការភ្ញាក់ផ្អើលខ្លាំងណាស់ នាងបានស្រែកសុំជំនួយអ្នកជិតខាងបានលឺហើយក៏ហៅក្រុមបឹក្សាក្នុងភូមិ។ ក្រុមបឹក្សាក្នុងភូមិបានសម្រេច​អោយម្តាយនេះអោយកូនម្នាក់របស់ខ្លួនទៅបុរសឈ្មោះ Imran ជំនួសការប្រគល់អោយទាំងអស់។ ក្រោយមកនាងបានទាមទារលែងលះពីលោក Mohsin។ នាងបានព្យាយាមដាក់ពាក្យបណ្តឹងស្របច្បាប់ទៅបុរសម្នាក់នេះ នាងប្រើពេលជាង២ឆ្នាំក្នុងការដាក់ពាក្យបណ្តឹងទំរាំតុលាការព្រមដោះស្រាយ និងអសោយប៉ូលិសស្វែងរកចាប់ខ្លួនជនល្មើសមកកាត់ទោស៕ អត្ថបទ ៖ Mali ប្រភព ៖ nextshark

    March 29, 2018
  • អន្តរជាតិ

    មនុស្សគ្រប់រូបតែងតែប្រាថ្នាមានជីវិតគូមួយដែលមានសុភង្គល និងចង់បានដៃគូដែលចេះយល់ចិត្ត។ តែយ៉ាងណាជីវិតគូតែងតែជួបប្រទះនូវរឿងឈឺចាប់ជាច្រើន ជាពិសេសនៅពេលដែលនារីដាក់ចិត្តស្រលាញ់គេខ្លាំង និងស្រលាញ់ដល់ថ្នាក់គេដឹងចិត្តដែលធ្វើបែបនេះអាចឲ្យដៃគូរបស់យើងបានចិត្ត និងធ្វើបាបចិត្តយើងកាន់តែខ្លាំងព្រោះគេដឹងថាទោះយ៉ាងណាក៏យើងចិត្តមិនដាច់ពីគេដែរ។ ដូចនេះនារីៗគួរតែបញ្ឈប់នូវទង្វើបែបនេះ បើសិនជាចង់បានជីវិតគូដ៏មានសុភមង្គល៖ ១. ស្រលាញ់គេខ្លាំងជាងខ្លួនឯង៖ ការដែលយើងដាក់ចិត្តស្រលាញ់នរណាម្នាក់ដល់ថ្នាក់ ងប់ងល់ ហើយមិនបានចែកចិត្តស្រលាញ់ទុកខ្លួនឯងខ្លះនោះ វាជារឿងមួយដ៏ពិបាកព្រោះ ថានៅពេលដែលមានរឿងបែកបាក់គ្នានោះយើងខ្លួនឯងជាអ្នកឈឺចាប់ខ្លាំង។ ២​. ស្រលាញ់ឲ្យគេដឹងចិត្ត៖ មនុស្សស្រីចូលចិត្តបង្ហាញពីចិត្តស្រលាញ់របស់ខ្លួនទៅកាន់គេ តែមិនដឹងទេថានៅពេលដែលយើងបង្ហាញពីទឹកចិត្តយើងបែបនេះធ្វើឲ្យដៃគូបានចិត្ត និងមិនមានការខ្លាចចិត្តយើងដែលជាសង្សារនោះទេ ព្រោះគេដឹងថាទោះយ៉ាង ណាក៏យើងមិនចោលគេដែរ។ ៣. តែងតែទទួលយកកំហុសគ្រប់យ៉ាង៖ ដើម្បីមិនឲ្យមានរឿងទាស់ចិត្តគ្នា ទោះបីជាខ្លួនឯងមិនខុសក៏សុខចិត្តទទួលកំហុសដែរក៏ព្រោះមិនចង់ឲ្យមានរឿងតទៅទៀត តែការបើបែបនេះគេមិនមែនរឹតតែស្រលាញ់យើងនោះទេ តែគេកាន់តែបានចិត្តនឹងមិនដឹងកំហុសរបស់ខ្លួនឡើយ។ ៤. គ្រាន់តែលឺពាក្យសុំទោសពីគេក៏បាត់ខឹង៖ នារីៗជាប្រភេទមនុស្សដែលមានចិត្តទន់ឲ្យតែលឺពាក្យសុំទោសចេញពីមាត់គេបន្ដិចរឿងអ្វីក៏លើកលែងទោសឲ្យដែរទោះបីជាគេធ្លាប់ក្បត់យ៉ាងណាក្ដី។ ៥.សុខចិត្តទ្រាំមានទុក្ខតែម្នាក់ឯង៖ ពេលមានរឿងសង្សារមិនរវល់ មិនយកចិត្តទុក

    March 29, 2018
  • កីឡា

    ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងដាក់សំណើរសុំដេញថ្លៃខ្សែបម្រើ Arturo Vidal ពីក្លឹប Bayern Munich ក្នុងតម្លៃផ្ទេរ 60លានផោន នេះយោងតាមការបញ្ជាក់របស់សារពត៌មាន Le Cuarta។ ក្លឹបបិសាចក្រហម Manchester United មានបំណងចង់ផ្ដល់ប្រាក់ឈ្នួលពលកម្មអោយខ្សែបម្រើសញ្ជាតិឈីលីរូបនេះក្នុងមួយឆ្នាំ 18លានអឺរ៉ូ ដើម្បីអូសទាញខ្សែបម្រើរូបនេះមកកាន់ទឹកដី Old Trafford មកលេងជាមួយនឹងខ្សែបម្រើប្រយុទ្ធ Alexis Sanchez។ នេះការដាក់សំណើរសុំដេញថ្លៃខ្សែបម្រើ Arturo Vidal នេះក្លឹបបិសាចក្រហម Manchester United អាចនឹងប្រឈមមុខក្នុងការប្រជែងគ្នាជាមួយនឹងក្លឹបតោខៀវ Chelsea ខណៈដែលក្លឹបតោខៀវ Chelsea

    March 29, 2018
  • អន្តរជាតិ

    បេះដូង គឺជាផ្នែកមួយនៃសរីរាង្គដ៏សំខាន់បំផុត។ ទោះជាយ៉ាងណា បេះដូងតែងទទួលនូវភាពតានតឹង និងរបបអាហារមិនល្អស្ទើរតែរាល់ថ្ងៃ។ អ្វីដែលកាន់តែអាក្រក់ថែមទៀតនោះ គឺអាហារដែលសម្បូរទៅដោយជាតិខ្លាញ់មិនល្អធ្វើឲ្យកម្រិតកូឡេស្តេរ៉ូលក្នុងឈាមកើនឡើង ដែលជាហេតុនាំឲ្យមានការកកស្ទះសសៃឈាមបេះដូង។ មកទល់នឹងពេលជំងឺសរសៃឈាមបេះដូងផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងក្លាដល់មនុស្សជាច្រើន។ ទោះជាយ៉ាងណាក៏ដោយក្រៅពីការព្យាបាលតាមបែបវេជ្ជសាស្ត្រទំនើបហើយនោះ ក៏នៅមានឱសថធម្មជាតិមួយចំនួនដែលផ្ដល់អត្ថប្រយោជន៍ល្អអស្ចារ្យសម្រាប់សរសៃឈាម និងបេះដូង។ ខាងក្រោមជាឱសថបែបធម្មជាតិមួយប្រភេទដែលមានប្រសិទ្ធភាពបំផុតសម្រាប់ដោះស្រាយបញ្ហានៃការស្ទះសសៃឈាមបេះដូង កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ក៏ដូចជាទប់ស្កាត់ជំងឺដាច់សរសៃឈាមខួរក្បាល រួមទាំងបញ្ហានៃការគាំងបេះដូងផងដែរ ៖ គ្រឿងផ្សំដែលត្រូវការ គឺ ទឹកខ្មេះផ្លែប៉ោម ខ្ទឹមស ខ្ញីដែលហាន់ជាចំនិតតូចៗ ទឹកក្រូចឆ្មារ (ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរប្រើប្រាស់ក្រូចឆ្មារពណ៌លឿង) ចំនួន ១ ពែងស្មើៗគ្នា។ របៀបអនុវត្តន៍ គឺជាដំបូងអ្នកត្រូវដាំគ្រឿងផ្សំទាំងអស់ (លើកលែងទឹកខ្មេះផ្លែប៉ោម) សម្រាប់រយៈពេល ៣០នាទី។ ទុកឲ្យចុះត្រជាក់សិន សឹមចាក់ចូលក្នុងក្រឡស្អាតមួយ។ បន្ថែមទឹកឃ្មុំចំនួន ៣ ពែង និងទឹកខ្មេះផ្លែប៉ោមចូល បន្ទាប់មកត្រូវកូរលាយឲ្យសព្វ និងរក្សាទុកក្នុងទូរទឹកកក។ របៀបទទួលទានឲ្យបានត្រឹមត្រូវ គឺជាដំបូងត្រូវកម្ដៅទឹកមួយចំនួនឲ្យក្ដៅឧណ្ហជាមុនសិន ហើយសឹមបន្ថែមល្បាយឱសថបែបធម្មជាតិចំនួនដែលបានលាយរួចនោះចំនួន ៤ ស្លាបព្រាបាយចូល (កុំភ្លេចធ្វើការក្រឡុកសិនមុននឹងដួសចេញ)។ កូរឲ្យសព្វ និងទទួលទានឲ្យបានជារៀងរាល់ព្រឹកមុនពេលអាហារពេលព្រឹកសម្រាប់រយៈពេល ៣ សប្តាហ៍។ បន្ទាប់ពីនោះត្រូវឈប់ទទួលទានចំនួន ១ សប្តាហ៍សិន សឹមទទួលទានដូចមុនម្ដងទៀត។ អ្នកអាចអនុវត្តន៍វិធីសាស្ត្រព្យាបាលបែបធម្មជាតិនេះសារឡើងវិញរៀងរាល់រយៈពេល ៦ ខែម្ដង៕ អត្ថបទ ៖

    March 29, 2018
  • សង្គម

    ដោយសារតែបច្ចេកវិទ្យាមានការរីកចំរើន នាពេលបច្ចុប្បន្ននេះ ទូរស័ព្ទស្មាតហ្វូនបានកំពុងតែក្លាយជាវត្ថុមួយ ដែលមនុស្សស្ទើរតែគ្រប់គ្នាមានប្រើប្រាស់ ហើយអ្នកខ្លះប្រើដល់ទៅ២ឬ៣គ្រឿងថែមទៀតផង។ ហើយស្មាតហ្វូនមិនត្រឹមតែផ្តល់ការកំសាន្តដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ វាក៏បានផ្តល់ចំនេះដឹងតាមរយៈការសិក្សាតាមប្រព័ន្ធអិនធើណេតផងដែរ។ ថ្ងៃនេះក្រុមការងារខ្មែរណូតនឹងធ្វើការសំភាសន៍ជាមួយនឹងយុវវ័យ ដើម្បីចង់ដឹងថា តើពួកគាត់ចំណាយពេលវេលាប្រើប្រាស់ស្មាតហ្វូនក្នុងមួយថ្ងៃប៉ុន្មានម៉ោង? លោក វ៉ាន់ដេត អាយុ២៦ឆ្នាំ ជាបុគ្គលិកមន្រ្តីបំរើការក្នុងស្ថាប័នមួយបានឲ្យដឹងថា វាមិនទៀងនោះទេ បើថ្ងៃធ្វើការធម្មតា លោកដកទូរស័ព្ទមកចុចលេងតិចតួចប៉ុណ្ណោះ ហើយសរុបជាមធ្យមគិតទៅប្រហែល២-៣ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែសម្រាប់ថ្ងៃទំនេរវិញ លោកអាចចំណាយពេលចន្លោះពី៤-៥ម៉ោង។ លោកបន្ថែមទៀតថា សម្រាប់ថ្ងៃធម្មតា ភាគច្រើនលោកប្រើប្រាស់ទៅលើបណ្តាញសង្គមហ្វេសប៊ុក, ការងារប្រចាំថ្ងៃនាៗដែលមាននៅក្នុង Telegram និងការជជែកគ្នាលេងនៅក្នុង group chat ហើយសម្រាបប់ថ្ងៃទំនេរវិញ លោកឆែកមើលវីដេអូនៅលើ Youtube និងមើលរឿងផ្សេងៗនៅលើអិនធើណេត។ រីឯលោក សុវណ្ណ

    March 29, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ធ្លាប់តែលឺក្មេងជំទង់ៗនៅក្មេងមិនទាន់ចេះគិតរាក់ជ្រៅ ខឹងទារឪពុកម្តាយទិញរបស់ដែលខ្លួនចង់បានមិនបាន គំរាមសម្លាប់ខ្លួន តែនេះអាយុ៣០ជាងហើយនៅធ្វើបែបនេះទៀត។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ បុរសវ័យ៣០ឆ្នាំម្នាក់ទារម្តាយទិញទូរស័ព្ទថ្មីត្រូវម្តាយបដិសេធព្រោះគ្មានប្រាក់ បែរជារត់ទៅលោតទឹកសម្លាប់ខ្លួនសំណាងល្អប៉ូលិសជួយទាន់។ រឿងរ៉ាវហួសចិត្តនេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែមីនា នៅក្នុងទីក្រុង San town ស្រុក​ Tongren Guizhou ប្រទេសចិន។ មានអ្នកប្រទះឃើញបុរសម្នាក់ដើរចូលក្នុងទន្លេ ក៏រាយការណ៍ទៅប្រាប់ប៉ូលិសក្នុងតំបន់ ប៉ូលិសក៏បានមកធ្វើអន្តរាគមន៍ទាន់ពេលវេលា។ ក្រោយពីប៉ូលិសបានជួយ​សង្រ្គោះបុរសម្នាក់នោះក៏បានព្យាយាមរត់ទៅលោតក្នុងទន្លេនេះម្តងទៀតតែប៉ូលិសគ្រប់គ្រងទាន់។ តាមរយៈសម្តីរបស់ម្តាយបុរស​វ័យ​៣០​ឆ្នាំនេះបានប្រាប់អោយដឹងថា កូនប្រុសខ្លួនបានព្យាយាមសុំអោយគាត់ទិញទូរស័ព្ទថ្មីអោយក្រោយពីទូរស័ព្ទរបស់គេខូច តែត្រូវគាត់បដិសេធព្រោះគាត់មិនមានប្រាក់នោះទេ។ ដោយសារតែមិនពេញចិត្តនឹងការបដិសេធរបស់គាត់ គេក៏បានរត់ចូលទៅក្នុងទន្លេបំណងចង់បញ្ចប់ជីវិតរបស់ខ្លួនឯងតែម្តង។ ប្រភពដដែលបានបង្ហាញថាបុរសវ័យ៣០ឆ្នាំនេះជាមនុស្សអត់ការងារធ្វើ គេរស់នៅក្រោមការចិញ្ចឹមរបស់ឪពុកម្តាយ គេតែងសុំប្រាក់ពីឪពុកយកទៅចាយវាយជារឿយៗ។ អ្នកប្រើប្រាស់បណ្តាញសង្គមបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើ ទង្វើររបស់បុរសម្នាក់នេះ៕ អត្ថបទ ៖

    March 29, 2018
  • អន្តរជាតិ

    អូស្ត្រាលី៖ និស្សិតស្រីម្នាក់បានប្រកាសលក់ព្រហ្មចារីខ្លួនជាផ្លូវការ តាមរយៈការដាក់ដេញថ្លៃក្នុងវេបសាយ Cinderella Escorts។ យុវតីរូបនេះមានឈ្មោះថា Kiara​ អាយុ២០ឆ្នាំ ជានិសិ្សតរស់នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ មុនពេលសម្រេចប្រកាស លក់ព្រហ្មចារី នាងបានប្រាប់ឲ្យដឹងថា គ្មានបុរសណាម្នាក់សាកសមនឹងទទួលបានព្រហ្មចារីរបស់នាងនោះទេ ដូចនេះទើបនាងសម្រេចប្រកាសលក់តែម្តង។ នាងបានបន្ថែមថា ប្រាក់ដែលបានមកការលក់នេះគឺនាងនឹងយកទៅផ្គត់ផ្គង់ការសិក្សារបស់នាង ធ្វើដំណើរទៅជុំវិញពិភពលោក និងទុកសម្រាប់ចំណយប្រចាំថ្ងៃផ្សេងៗមួយចំនួនទៀត។ រហូតមកទល់នឹងពេលនេះមានបុរសពីរនាក់ហើយ ដែលបានបង្ហាញការ ចាប់អារម្មណ៍មកលើព្រហ្មចារីរបស់នាង ដោយម្នាក់គឺជាតារាចម្រៀងដ៏ល្បីម្នាក់នៅក្នុងប្រទេសអូស្រ្តាលី និងម្នាក់ទៀត គឺអ្នកជំនួញរស់នៅក្នុងប្រទេសអូស្រ្តាលីដូចគ្នាដែរ។ ចំពោះតម្លៃព្រហ្មចារីរបស់នាងវិញគឺបានកើនដល់ ១៦០,០០០ដុល្លារហើយ ហើយគេរំពឹងថាតម្លៃនេះអាចនឹងកើតឡើងបន្តទៀត។ អ្នកដែលហ៊ានចាយលុយច្រើនជាងគេ និងចុងក្រោយគេ គឺជាអ្នកដែលមានសិទ្ធនាំយកនាងទៅរួមភេទតាមលក្ខខណ្ឌកំណត់៕ អត្ថបទ៖ ភក្តី ប្រភព៖

    March 29, 2018