- Khmernote Media
- សង្គម
ដោយសារតែទទួលបានព័ត៌មានថា មានជនមួយចំនួន និងគ្រឹះស្ថានឥណទានជនបទមួយចំនួនតូច ដែលបានកម្លាយខ្លួនីពអង្គរការមិនមែនរដ្ឋាភិបាល ហើយបាន និងកំពុងអូសទាញប្រជាពលរដ្ឋតាមរយៈការប្រមូលប្រាក់បញ្ចើពីសាធារណជនក្រោមរូបភាព “កិច្ចសន្យាខ្ចីប្រាក់” និងការផ្តល់អត្រាការប្រាក់ខ្ពស់ ព្រមទាំងការផ្តល់ប្រាក់កម្ចីលើ្មសច្បាប់ទៀតនោះ ទើបពេលថ្មីៗនេះ ធនាគារជាតិបានចេញសេចក្តីប្រកាសមួយទាក់ទងនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបានការអនុញ្ញាតឲ្យទទួលប្រាក់បញ្ចើពីសាធារណជន គឺមានតែចំនួន៧ប៉ុណ្ណោះដូចជា៖ ១. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ២. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (ខេមបូឌា) អិលធីឌី ៣.គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ៤. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ៥. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌិត ភីអិលស៊ី ៦. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
March 29, 2018 - បច្ចេកវិទ្យា
នៅពេលដែលអ្នកទិញ iPhone ថ្មីភ្លាម និងជាពិសេសគឺទិញថ្មី មិនមែនមួយទឹក នោះមានរឿងច្រើនណាស់ដែលអ្នកត្រូវធ្វើ។ ប៉ុន្ដែ ដើម្បីកុំឲ្យស្មុកស្មាញ ជាជំហានដំបូងអ្នកគួរតែធ្វើរឿងទាំង12 ចំណុចនេះទៅបានហើយ ដើម្បីប្រាកដថាការប្រើប្រាស់របស់អ្នកនឹងទទួលបានលទ្ធផលល្អ។ 1/ បង្កើត Apple ID ប្រសិនបើអ្នកចង់ប្រើប្រាស់ iTunes store រឺ App Store នោះអ្នកត្រូវបង្កើត Apple ID ជាមុនសិន។ ទាក់ទងទៅនឹងការបង្កើតនេះ គឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះក្នុងកម្មវិធីទាំងពីរនេះមានភ្ជាប់មកជាមួយនឹងកម្មវិធី និងហ្គេមរាប់លាន ដែលល្អៗ និងមានប្រយោជន៍សម្រាប់អ្នក។ 2/ តម្លើងកម្មវិធី iTunes
March 29, 2018 - បច្ចេកវិទ្យា
ជាការពិតណាស់ ក្នុងសម័យនេះ ការកូពីគ្នាទៅវិញទៅមក តែងកើតមានលើក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស និងជាពិសេសគឺវិស័យស្មាតហ្វូនតែម្ដង។ ដោយឡែក សម្រាប់ក្រុមហ៊ុន Huawei ក៏មិនខុសគ្នាដែរ បន្ទាប់ពីប្រកាសចេញលក់កំពូលស្មាតហ្វូន P20 របស់ខ្លួន ឥឡូវក្រុមហ៊ុននេះចង់បង្កើតផលិតផលកាសឥតខ្សែថ្មីមួយទៀត ដែលមានរូបរាងស្រដៀងគ្នាទៅនឹង AirPods របស់ ក្រុមហ៊ុន Apple ជាមួយនឹងឈ្មោះថា Huawei FreeBuds។ វាអាចជារឿងដ៏ភ្ញាក់ផ្អើលមួយដែលក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់លេខ3 លើពិភពលោក កំពុងឈានជើងចូលក្នុងការប្រគួតប្រជែងផលិតផលកាសឥតខ្សែដ៏អស្ចារ្យបែបនេះ។ ទោះជាយ៉ាងណា AirPods របស់ក្រុមហ៊ុន Apple គឺជាប្រភេទកាសធម្មតា ចំណែកឯ FreeBuds របស់ក្រុមហ៊ុន Huawei វិញគឺជាប្រភេទកាសឆ្នុក។
March 29, 2018 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានសម្រេចចាប់ខ្លួនស្រី្តជាភ្ញៀវទេសចរណ៍បរទេស និងមិត្តប្រុសរបស់នាងម្នាក់ បន្ទាប់ពីនាងបានទៅថតរូបបែបសិចស៊ីនៅក្នុងកន្លែង ដែលជាទីសក្ការៈបូជាមួយក្នុងទីក្រុងបាងកក។ ស្ត្រីដែលត្រូវបានអាជ្ញាធរថៃធ្វើការឃាត់ខ្លួនរូបនេះមានឈ្មោះថា Nadica Curcin និងមិត្តប្រុសរបស់នាងមានឈ្មោះថា Vladimir Veizovic ហើយពួកគេមានអាយុ៣១ឆ្នាំដូចគ្នា។ តាមរយៈរូបថត ដែលគេលួចថតបានបង្ហាញថា ភ្ញៀវទេសចរណ៍បរទេសទាំងពីរខាងលើបានទៅកំសាន្តនៅព្រះវិហារ Emerald Buddha ដែលជាទីកន្លែងសក្ការៈបូជាបែបព្រះពុទ្ធសាសនាដ៏ធំមួយក្នុងក្រុងបាំងកកប្រទេសថៃ ហើយពួកគេបានថតរូបបែបសិចស៊ីមួយសន្លឹកនៅទីនោះ។ ការថតរូបបែបសិចស៊ីរបស់ពួកគេជាសកម្មភាពមួយ ដែលប្រជាជនថៃទូទៅមិនអាចទទួលយកបាន ហើយវាក៏បានផ្ទុយពីច្បាប់របស់ថៃផងដែរ។ ក្រោយពីបានប្រទះឃើញរូបថតរបស់គេក្នុងបណ្តាញសង្គម អាជ្ញាធរថៃបានតាមស្វែងរកពួកគេ និងអាចចាប់ខ្លួនពួកគេបានទៅក្នុងប្រលានយន្តហោះសុវណ្ណភូមិ។ ក្រោយធ្វើការឃាត់ខ្លន ពួកគេបានទទួលការព្រមានពីអាជ្ញាធរថៃ និងពិន័យជាប្រាក់ចំនួន ៥ ០០០ បាត (១៦០ ដុល្លារ) ក្នុងមួយនាក់៕ អត្ថបទ៖
March 29, 2018 - អន្តរជាតិ
អ្នកប្រហែលជាមិនធ្លាប់បានដឹងទេថា គ្រឿងផ្សំដ៏សាមញ្ញដូចជា ម្រេច ក្រូចឆ្មារ និងអំបិល អាចប្រែទៅជាឱសថធម្មជាតិដែលមានប្រសិទ្ធភាពធ្វើឲ្យអ្នកទទួលបាននូវសុខភាពល្អ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានដឹងអំពីរបៀបផលិត ឬផ្សំ និងគួរអនុវត្តន៍បែបណា ហើយថាតើគ្រឿងផ្សំទាំង ៣ នេះអាចព្យាបាលជម្ងឺអ្វីបានខ្លះ៖ ១. បំបាត់អាការៈឈឺបំពង់ក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយ ទឹកក្រូចឆ្មារចំនួន ១ ស្លាបព្រាបាយ ម្រេចខ្មៅ កន្លះស្លាបព្រាកាហ្វេ និងអំបិលចំនួន ១ ស្លាបព្រាកាហ្វេពេញ ចូលទៅក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឲ្យសព្វជាមុនសិន សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះឲ្យបាន ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ ដើម្បីបំបាត់អាការៈឈឺបំពង់ក និងបង្ការការក្អក។ ២. បំបាត់អាការៈតឹងច្រមុះ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយ ម្រេចខ្មៅ ម្ស៉ៅឈើអែម គ្រាប់ម្អម និង គ្រាប់ក្រវាញ ក្នុងបរិមាណស្មើគ្នា។ ដាក់ល្បាយទាំងអស់ចូលទៅក្នុងត្បាល់បុក ហើយបុករហូតទាល់តែម៉ត់ក្លាយជាម្ស៉ៅ។ បន្ទាប់មកអ្នកគ្រាន់តែហិតល្បាយនេះយឺតៗដើម្បីឲ្យកណ្ដាស់។ ៣. បំបាត់គ្រួសក្នុងប្រមាត់ ៖ ជាធម្មតាគេព្យាបាលជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ដោយការវះកាត់យកវាចេញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនអាចធូរស្បើយពីជម្ងឺ ហើយគ្រួសត្រូវបានរលាយអស់ ដោយគ្រាន់តែទទួលទានឱសថបែបធម្មជាតិម្យ៉ាងដែលផ្សំឡើងពី ប្រេងអូលីវចំនួន ៣ ភាគ ទឹកក្រូចឆ្មារចំនួន ១ ភាគ និងម្រេចខ្មៅ ១ ភាគ។ ៤. ពងបែក ឬដំបៅក្នុងមាត់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរំលាយអំបិលចំនួន ១ ស្លាបព្រាបាយ ក្នុងទឹកក្ដៅឧណ្ហៗចំនួន ១ ពែង បន្ទាប់មកខ្ពុរមាត់ជាមួយនឹងទឹកអំបិលនេះនៅរៀងរាល់ពេលក្រោយពីទទួលទានអាហាររួច។ ទឹកអំបិលមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ចោលនូវពពួកបាក់តេរីអាក្រក់ៗ និងថែមទាំងជួយឲ្យឆាប់ជាសះស្បើយផងដែរ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរច្របាច់ក្រូចឆ្មារចូលបន្តិច។ ៥. ជួយដល់ការស្រកទម្ងន់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកល្បាយម្យ៉ាងដែលផ្សំឡើងពី ម្រេចខ្មៅម៉ត់ចំនួន ១/៤ ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មារចំនួន ២ ស្លាបព្រាបាយ ទឹកឃ្មុំ ១ ស្លាបព្រាបាយ និងទឹកក្ដៅឧណ្ហៗចំនួន ១ កែវ។ កូរឲ្យសព្វសិន សឹមទទួលទាន។ ទឹកល្បាយនេះជួយសម្រួលដល់ការរំលាយអាហារ ការពារកុំឲ្យឡើងទម្ងន់ និងដុតបំលែងជាតិខ្លាញ់មិនល្អ។ ៦. បំបាត់អាការៈចង្អោរចង់ក្អួត និងកាត់បន្ថយការឈឺក្រពះ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារចំនួន ១ ស្លាបព្រាបាយ ជាមួយនឹងម្រេចខ្មៅចំនួន ១ ស្លាបព្រាកាហ្វេ ចូលក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ ទទួលទានភេសជ្ជៈនេះយឺតៗ។ ៧.ចំពោះការហូរឈាមច្រមុះ ៖ ដើម្បីបញ្ឈប់ការហូរឈាមច្រមុះ ចូរច្របាច់ក្រូចឆ្មារបន្តិចលើសំឡី បន្ទាប់មកដាក់ចូលរន្ធច្រមុះ។ ខណៈពេលធ្វើដូចនេះត្រូវប្រាកដថា អ្នកជម្ងឺអោនក្បាលមកមុខ ឬចុះបន្តិច ហើយមិនត្រូវងើយក្បាលទៅក្រោយឡើង ក៏ព្រោះវាអាចបណ្ដាលឲ្យឈាមហូរចាក់ចូលក្នុងបំពង់កដែលនឹងធ្វើឲ្យចង្អោរចង់ក្អួត។ ៨. ទប់ទល់នឹងជម្ងឺហឺត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ម្រេចចំនួន ១០ គ្រាប់ ផ្កាក្លាំងពូក្រពុំចំនួន ២ ម្រះព្រៅចំនួន ១៥ ស្លឹក ចូលក្នុងទឹក ១ ពែង រួចរម្ងាស់រហូតដល់ពុះតិចៗសម្រាប់រយៈពេល ១៥ នាទី។ ចាក់ទឹកល្បាយចូលក្នុងក្រឡមួយដែលមានគម្រប។ បន្ថែមទឹកឃ្មុំចំនួន ២ ស្លាបព្រាបាយចូល រួចទុកឲ្យចុះត្រជាក់។ ល្បាយនេះអាចរក្សាទុកបានរហូតដល់ទៅ ២ សប្តាហ៍ ប្រសិនបើអ្នករក្សាទុកវាក្នុងទូរទឹកកក។ ដើម្បីទទួលបានរសជាតិកាន់តែប្រសើរ ចូរទទួលទានលាយជាមួយនឹងទឹកដោះគោស្រស់។ ៩. ព្យាបាលជម្ងឺផ្ដាសាយធម្មតា និងផ្ដាសាយធំ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារម្ខាងចូលក្នុងទឹកដាំពុះចំនួន ១ ពែងធំ។ កុំភ្លេចដាក់សាច់ និងសំបកក្រូចឆុងក្នុងទឹកធម្មតាសម្រាប់រយៈពេល ១០ នាទីផង។ បន្ទាប់មកស្រង់សាច់ និងសំបកក្រូចចេញ រួចបន្ថែមទឹកឃ្មុំឆៅចំនួន ១ ស្លាបព្រាបាយពេញចូល។ ទទួល ទានរហូតទាល់តែអាការៈបានធូរស្បើយ។ ១០. បំបាត់ការឈឺធ្មេញ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្រេចម៉ត់ចំនួន ១ ស្លាបព្រាកាហ្វេ ជាមួយប្រេងផ្កាក្លាំងពូចំនួន ១ ស្លាបព្រាកាហ្វេដូចគ្នា។ លាយឲ្យសព្វ រួចលាបល្បាយនេះទៅលើធ្មេញដែលឈឺ៕ អត្ថបទ ៖ Bee ប្រភព ៖ Dailyhealthpost
March 28, 2018 - អន្តរជាតិ
បរទេស ៖ វាជារឿងឈឺចាប់ណាស់សំរាប់ឪពុកម្តាយនៅពេលឃើញតែកូនរបស់ខ្លួនត្រូវគេធ្វើបាប ហើយបែរជាមិនអាចធ្វើអ្វីអ្នកដែលធ្វើបាបកូនខ្លួននោះបាន។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយរឿងរ៉ាវស្រ្តីជាម្តាយម្នាក់បានបង្ហោះក្នុងបណ្តាញសង្គមសុំយោបល់ពីអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីកូនតូចវ័យ៣ឆ្នាំរបស់នាងត្រូវគ្រូបង្រៀនធ្វើបាប។ តាមសម្តីរបស់ស្រ្តីជាម្តាយបានប្រាប់អោយដឹង នាងបានប្រទះឃើញស្នាមជាំយ៉ាងខ្លាំងមួយនៅលើស្លឹកត្រចៀករបស់កូន។ នាងបានព្យាយាមសាកសួរកូនតូចរបស់ខ្លួនថាស្នាមនោះបណ្តាលមកពីអ្វី នាងមិនឆ្លើយនោះទេតែនាងបានបង្ហាញអាការៈភ័យខ្លាចហើយក៏ស្រែកយំ។ ស្រ្តីជាម្តាយក៏សម្រេចចិត្តនាំកូនទៅមន្ទីពេទ្យពិនិត្យ គ្រូពេទ្យបានប្រាប់ថានេះជារបួសដែលកើតឡើងដោយចេតនា មិនមានជាស្នាមប៉ះរឺសត្វល្អិតខាំនោះទេ។ នាងចាប់ផ្តើមសង្ស័យថាជាគ្រូបង្រៀនផ្ទាល់របស់កូននាងព្រោះ ក្មេងតូចនេះតែងតែសុបន្តិអាក្រក់ហលយស្រែកហៅឈ្មោះរបស់អ្នកគ្រូម្នាក់នេះរហូត។ ស្រ្តីជាម្តាយបានប្រាប់ទៅនាយកសាលា តែគេមិនមានការអើពើរជាមួយនឹងនាងនោះទេ នាងបានប្តឹងទៅកាន់ប៉ូលិសទៀត តែប៉ូលិសប្រាប់ថានឹងដោះស្រាយនៅពេលកូនស្រីនាងមានស្មារតីល្អជាងនេះ។ នាងពិបាកចិត្តខ្លាំងណាស់នៅពេលឃើញកូនស្រីក្នុងសភាពបែបនេះ នាងបានសុំការណែនាំពីប្រើប្រាស់បណ្តាញសង្គមព្រោះនាងពិតជាមិនដឹងគួរធ្វើយ៉ាងណាទៀតឡើយ៕ អត្ថបទ ៖ Mali ប្រភព ៖ thecoverage
March 28, 2018 - បច្ចេកវិទ្យា
ជាការពិតណាស់ នេះពិតជាដំណឹងល្អមែនដែលថា 5G ត្រូវបានសម្រេចដាក់ឲ្យប្រើប្រាស់ដំបូងបង្អស់ក្នុងប្រទេសអូស្ត្រាលី ដែលគេស្គាល់ថាជាប្រទេសដែលបង្កើតបច្ចេកវិទ្យានេះឡើង។ ដោយឡែក ថ្វីបើប្រព័ន្ធ 5G កាន់តែខិតជិតដល់ការដាក់ឲ្យប្រើប្រាស់ជាសាធារណៈមែន តែយើងនៅមិនទាន់ឃើញមានស្មាតហ្វូន រឺថេបប្លេតណាអាចចាប់យកសេវានេះបាននៅឡើយទេ។ កាលពីពេលថ្មីៗកន្លងទៅនេះ Aussie គឺជាផ្នែកមួយរបស់ក្រុមហ៊ុន Tesla បានតម្លើងទីតាំងសេវា 5G ក្នុង Innovation Centre របស់ក្រុមហ៊ុនផ្ទាល់តែម្ដង ដែលមានទីតាំងនៅឯកំពង់ផែខាងត្បូង លើឆ្នេរសមុទ្រខាងកើត របស់ប្រទេសអូស្ត្រាលី។ ហើយតំបន់នោះក៏ជាទីតាំងសម្រាប់ធ្វើតេស្តសាកល្បងបច្ចេកវិទ្យា 5G ផងដែរ។ តាមរយៈការតម្លើងនេះ ប្រជាជនក្នុងតំបន់ក៏ទទួលបានការប្រើប្រាស់បច្ចេកវិទ្យា 5G នេះដែរតាមរយៈ Wi-Fi ប៉ុន្ដែ ចំពោះល្បឿនគឺមិនលឿនណាស់ណាទេ
March 28, 2018 - អន្តរជាតិ
យើងបានដឹងហើយថាអ្នកដែលរស់នៅក្នុងជីវិតគូតែងតែជួបប្រទះនៅរឿងសប្បាយ ទាំងរឿងកើតទុក្ខ ភាពអន់ចិត្ត ការប្រចណ្ឌ ការខ្វែងគំនិតគ្នាជាដើម។ តែយ៉ាងណាក៏ជីវិតគូមិនមែនសុទ្ធសឹងតែជួបប្រទះនូវភាពមិនត្រូវគ្នារហូតនោះដែរ ដោយពេលខ្លះក៏នាំមកនូវសុភមង្គល និងភាពកក់ក្ដៅដែរ។ ខាងក្រោមនេះគឺជារឿងរ៉ាងទាំង ១០ដែលជីវិតគូគ្រប់រូបតែងតែជួបប្រទះនិងគេចមិនផុត៖ ១. ការផ្ដល់ភាពភ្ញាក់ផ្អើលឲ្យគ្នា ២. ភាពស្និតស្នាលមានចំពោះគ្នា ៣. ចេះលួងលោមគ្នាទៅវិញទៅមក ៤. តែងតែប្រចណ្ឌពេលមានគេតាមរញ៉េរញ៉ៃសង្សារខ្លួន ៥. ត្រូវដឹងរឿងផ្ទាល់ខ្លួនរវាងគ្នា ៦. បារម្ភ និងចង់ដឹងគ្រប់រឿងរ៉ាវដែលទាក់ទងពីមនុស្សជាទីស្រលាញ់របស់យើង ៧. តែងតែស្ពាយកាបូបឲ្យដៃគូរបស់ខ្លួន ដោយមិនខ្វល់ពីគំនិតអ្នកជុំវិញខ្លួន ៨. មានភាពក្លាហាន និងចេះជួយមើលថែរក្សាគ្នា ៩. ចេះយល់ចិត្តគ្នា ១០. ការមានកូនដើម្បីឲ្យគ្រួសារមួយប្រកបទៅដោយសុភមង្គល អត្ថបទ៖
March 28, 2018 - អន្តរជាតិ
ខ្ញី គឺមិនត្រឹមតែមានរសជាតិឆ្ញាញ់ និងជាប្រភពដ៏អស្ចារ្យនៃវីតាមីន រួមទាំងសារធាតុចិញ្ចឹមច្រើនប្រភេទដែលល្អសម្រាប់សុខភាពប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាប្រភេទនៃបន្លែមើមដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជម្ងឺផ្សេងៗមួយចំនួនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញីមិនមែនល្អសម្រាប់មនុស្សគ្រប់គ្នាតែម្ដងនោះទេ។ខាងក្រោមជាប្រភេទនៃមនុស្សដែលគួរតែជៀសវាងនូវការទទួលទាន ឬបន្ថែមខ្ញីចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ ក៏ព្រោះវាអាចបណ្ដាលឲ្យបញ្ហាដែលកំពុងតែកើតមានស្រាប់ប្រែជាកាន់តែធ្ងន់ធ្ងរឡើងទៅវិញ ៖ ១. អ្នកដែលមិនគ្រប់ទម្ងន់ ៖ មើមខ្ញី គឺត្រូវបានគេស្គាល់ថាជាប្រភេទនៃអាហារដែលជួយក្នុងការសម្រកទម្ងន់ ដោយវាជួយសម្រួលដល់ការរំលាយអាហារ។ ជាធម្មតាវាត្រូវបានណែនាំសម្រាប់អ្នកដែលមាន ជម្ងឺទឹកនោមផ្អែម ធាត់លើសទម្ងន់ និងខ្វះជាតិស្ករនៅក្នុងឈាម។ ដូច្នេះចំពោះអ្នកស្គម ឬមានទម្ងន់តិច គួរតែជៀសវាងការទទួលទានខ្ញី ក៏ព្រោះវាអាចនាំឲ្យកាន់តែស្រកទម្ងន់ថែមទៀត។ ការដែលមានទម្ងន់ស្រាលពេក គឺអាចបណ្ដាលឲ្យអ្នកជួបប្រទះនូវបញ្ហាជាច្រើនដូចជា ម៉ាសសាច់ដុំចុះខ្សោយ ជ្រុះសក់ កង្វះនៃវីតាមីនផ្សេងៗ និងរដូវមកមិនទៀងសម្រាប់នារី ឬភាពមិនប្រក្រតីនៃការមករដូវ ជាដើម។ ២. ស្ត្រីមានផ្ទៃពោះ ៖ បើទោះបីជាខ្ញីមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់ ឬកាត់បន្ថយនូវអាការៈចាញ់កូនកំឡុងពេលត្រីមាសដំបូងក៏ដោយ ក៏វាមិនត្រូវបានណែនាំឲ្យស្ត្រីមានផ្ទៃពោះបន្តទទួលទានច្រើនទៀតរហូតឡើយ ព្រោះវាអាចបណ្ដាលឲ្យកើតមានអាការៈនៃការកន្ត្រាក់សាច់ដុំស្បូន ឬសាច់ដុំស្បូនប្រែជាតឹងរួមតូច។ ជាលទ្ធផលចុងក្រោយ ស្ត្រីអាចជួបប្រទះនូវបញ្ហានៃការសម្រាលមុនកំណត់ ឬមិនគ្រប់ខែ និងអាចឈានដល់ថ្នាក់រលូតទៀតផង។ ៣. អ្នកដែលជម្ងឺឈាមក្រកក ៖ ខ្ញីរំញោចដល់ចរន្តឈាមរត់ដែលល្អបំផុតសម្រាប់អ្នកជម្ងឺសសៃឈាមក្រហម ទឹកនោមផ្អែម ធាត់លើសទម្ងន់ ឬជម្ងឺ Raynaud (ប្រភេទនៃជំងឺម្យ៉ាងដែលបណ្ដាលឲ្យដៃជើងស្ពឹក)។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាមិនល្អសោះឡើយចំពោះអ្នកដែលមានជំងឺឈាមក្រកក ក៏ព្រោះវានឹងជម្រុញចរន្តឈាមឲ្យរត់ខ្លាំងហួសប្រមាណដែលបណ្ដាលទៅជាកើតមានបញ្ហានៃការហូរឈាមមិនឈប់។ ៤. អ្នកដែលប្រើប្រាស់ថ្នាំបែតាប្លុកឃ័រ (beta-blockers) ថ្នាំ anticoagulants និងថ្នាំអាំងស៊ុយលីន ៖ ការលាយខ្ញីជាមួយថ្នាំប៉ុន្មានប្រភេទនេះអាចបណ្ដាលឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង ក៏ព្រោះខ្ញីមានប្រសិទ្ធភាពកាត់បន្ថយសម្ពាធឈាម និងធ្វើឲ្យឈាមរាវ ក៏ដូចជាគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យមានកម្រិតត្រឹមត្រូវ។ ហេតុនេះការប្រើរួមបញ្ចូលជាមួយនឹងប្រភេទថ្នាំដែលផលិតឡើង ដើម្បីដោះស្រាយបញ្ហាតែមួយ គឺប្រៀបដូចនឹងការប្រើប្រាស់ថ្នាំលើសកម្រិតដូច្នោះដែរ៕ អត្ថបទ ៖ Bee ប្រភព ៖ Pinoyhealthguide
March 28, 2018 - អន្តរជាតិ
ប្រទេសចិន ៖ គ្រួសារខ្លះបានចិញ្ចឹមសត្វជាច្រើននៅក្នុងផ្ទះរបស់ពួកគេ សត្វចិញ្ចឹមមិនមែនត្រូវបានចិញ្ចឹមគ្រាន់តែទុកលំអរឺចាំផ្ទះដូចពីមុននោះទេ វាត្រូវបានគេចាត់ទុកដូចសមាជិកក្នុងផ្ទះម្នាក់ដែរ។ ប្រភពព័ត៌មានក្នុងស្រុករបស់ចិនបានចុះផ្សាយករណីរន្ធត់មួយ ដែលបុរសម្នាក់ត្រូវស្លាប់ខ្លួន ខណៈពេលព្យាយាមការពារសត្វឆ្កែរបស់ខ្លួនពីពួកចោរដើរទាក់ឆ្កែយកទៅលក់។ បុរសក្លាហាននេះត្រូវមានឈ្មោះ Xie Xingcai មានវ័យ៤៨ឆ្នាំ គាត់ត្រូវបានគេប្រកាសថាស្លាប់ក្រោយថ្ងៃកើតហេតុ១៨ថ្ងៃ។ តាមរយៈវីដេអូដែលគេបង្ហោះក្នុងបណ្តាញសង្គមបានបង្ហាញសកម្មភាពលោក Xie ព្យាយាមទៅទាញចង្កូតរថយន្តរបស់ចោរបញ្ឈប់ បន្ទាប់ពីគេបានឃើញឆ្កែរបស់ខ្លួនត្រូវបានពួកចោរអូសចូលក្នុងរថយន្តមួយនេះ។ តែមិនអាចបញ្ឈប់រថយន្តនេះបាន បែរជាត្រូវរថយន្តនោះរេចង្កូតមកប៉ះឃាត់ដួលបោកទៅលើចិញ្ចើមផ្លូវ។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យភ្លាមនោះដែរ តែគួរអោយស្តាយគ្រូពេទ្យបានប្រាប់ថាគាត់រងរបួសធ្ងន់ធ្ងរខ្លាំងពេករហូតមិនអាចសង្រ្គោះបាន។ ក្រុមចោរលួចឆ្កែនោះត្រូវបានប៉ូលិសចាប់បាន ជនជាប់ចោទពីរនាក់បានសារភាពបទលួចនិងឃាតកម្មដោយអចេតនា។ ជនសង្ស័យម្នាក់ព្យាយាមប្រកែកការស្លាប់របស់លោក Xie មិនស្ថិតក្នុងគម្រោងរបស់ពួកគេទេ ពួកគេសុខចិត្តលក់ផ្ទះដើម្បីផ្តល់ជាសំណងដល់គ្រួសារជនរងគ្រោះ។ តែយ៉ាងណាកូនប្រុសរបស់លោក Xie បានបដិសេធមិនទទួលប្រាក់សំណងទេ គេចង់អោយជនល្មើសទទួលទោសយ៉ាងធ្ងន់។ គេបានបន្ថែមថាករណីលួចឆ្កែនេះបានរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសសនេះ គេចង់អោយនេះក្លាយជាការប្រមានមួយដល់ក្រុមចោរលួចឆ្កែទាំងអស់៕ អត្ថបទ
March 28, 2018









