ខ្មែរណូត

ស្វែងរក

  • សង្គម

    សូមប្រយ័ត្នមុននឹងដាក់ប្រាក់បញ្ញើរ ព្រោះមានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៧នេះប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិ

    BY Khmernote Media March 29, 2018
    សូមប្រយ័ត្នមុននឹងដាក់ប្រាក់បញ្ញើរ ព្រោះមានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៧នេះប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិ

    ដោយសារតែទទួលបានព័ត៌មានថា មានជនមួយចំនួន និងគ្រឹះស្ថានឥណទានជនបទមួយចំនួនតូច ដែលបានកម្លាយខ្លួនីពអង្គរការមិនមែនរដ្ឋាភិបាល ហើយបាន និងកំពុងអូសទាញប្រជាពលរដ្ឋតាមរយៈការប្រមូលប្រាក់បញ្ចើពីសាធារណជនក្រោមរូបភាព “កិច្ចសន្យាខ្ចីប្រាក់” និងការផ្តល់អត្រាការប្រាក់ខ្ពស់ ព្រមទាំងការផ្តល់ប្រាក់កម្ចីលើ្មសច្បាប់ទៀតនោះ ទើបពេលថ្មីៗនេះ ធនាគារជាតិបានចេញសេចក្តីប្រកាសមួយទាក់ទងនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបានការអនុញ្ញាតឲ្យទទួលប្រាក់បញ្ចើពីសាធារណជន គឺមានតែចំនួន៧ប៉ុណ្ណោះដូចជា៖ ១. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ២. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (ខេមបូឌា) អិលធីឌី ៣.គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ៤. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ៥. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌិត ភីអិលស៊ី ៦. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ខូអិលធីឌី និង៧. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។

    ធនាគារជាតិក៏បានដឹងផងដែរថា ក្រៅពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង៧នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា មិនត្រូវបានអនុញ្ញាតឲ្យទទួលប្រាក់បញ្ញើពីសាធារណជនឡើយ ទោះជាក្រោមរូបភាពណាក៏ដោយ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay