- Khmernote Media
- អន្តរជាតិ
ក្រុមអ្នកបុរាណវិទូចិនជឿជាក់ថា ពួកគេបានរកឃើញសាកសពរបស់អ្នកចម្បាំងដ៏ល្បីរបស់ចិនគឺមេទ័ព ឆាវ ឆាវ ហើយ ដែលបំណែកនៃសាកសពនេះត្រូវបានកប់នៅក្នុងបរិវេណចេតិយដ៏ធំមួយក្នុងខេត្តហឺណាន ប្រទេសចិន។ បំណែកនៃសាកសពនេះ ត្រូវបានគេជឿថា បានស្លាប់នៅអាយុជាង៦០ឆ្នាំ ហើយនៅក្បែរបំណែកសាកសពនោះក៏មានសាកសពមនុស្សស្រីពីរនាក់ផ្សេងទៀតដែរ ដែលក្នុងនោះមានសាកសពមួយបានស្លាប់ នៅអាយុជាង៥០ឆ្នាំ និងមួយទៀតបានស្លាប់នៅអាយុជាង២០ឆ្នាំ។ ហើយសាកសពទាំងពីរត្រូវបានគេជឿថា ទំនងជាភរិយារបស់មេទ័ព ឆាវ ឆាវ។ សូមបញ្ជាក់ថា មេទ័ព ឆាវ ឆាវ ត្រូវបានមហាជនទូទៅស្គាល់តាមរយៈខ្សែភាពយន្តប្រវត្តិសាស្ត្រដ៏ល្បីរបស់ចិនគឺរឿង “នគរទាំងបី”។ គាត់មានឈ្មោះជាភាសាអង់គ្លេស Cao Cao កើតនៅឆ្នាំ ១៥៥ និងបានស្លាប់នៅក្នុងថ្ងៃទី១៥ ខែមិនា ឆ្នាំ ២២០។ គាត់ជាអ្នកដឹកនាំដ៏ឆ្លាតជាងគេម្នាក់ក្នុងលោក។
March 28, 2018 - PR
ភ្នំពេញ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០១៨ និស្សិតដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) (ឬ សាលាតិចណូ)ចំនួន៩០នាក់ ត្រូវបានអនុញ្ញាតឲ្យ ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រកែច្នៃដែករបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ក្រោមកិច្ចសហការរវាងក្រុមហ៊ុន អាយ អេស អាយ ស្ទៀល
March 28, 2018 - អន្តរជាតិ
សព្វថ្ងៃនេះនារីគ្រប់រូបតែងតែស្វែងរកនូវស្ទាយស្លៀកពាក់ថ្មីៗ និងប្លែកដើម្បីកុំឲ្យមានភាពសាមភ្នែករឺក៏ម៉ូតដដែលៗ។ តែយ៉ាងណាមិញម៉ូតសម្លៀកបំពាក់ទាំង ១០ខាងក្រោមនេះទោះបីជាចេញយូរហើយក៏ដោយ ក៏នៅតែទទួលបាននូវភាពពេញនិយម និងត្រូវបានគេច្នៃចេញមកម្ដងទៀតដែលមិនមានភាពហួសសម័យឡើយ៖ ១. អាវក្រៅធ្វើពីស្បែក ២. វែនតាការពារកម្ដៅថ្ងៃ ៣. សំពត់ខ្លី ៤. កាបូបក្រវ៉ាត់ចង្កេះ ៥. កាបូបស្ពាយចំហៀង ៦. ស្បែកជើងប៉ាតតាកខ្លី ៧. អាវយឺតដែលមានរូបថ្លុក ៨. អាវដែលមានពណ៌ចម្រុះ និងមានក្រឡាឆ្នូតៗ ៩. អាវស្បែកខ្មៅរលូង ១០. ខោជើងកំប៉ុង អត្ថបទ៖ Sai ប្រភព៖ bleubloom
March 28, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ការធ្វើបាបរឺរំលោភបំពានលើកុមារតែងតែកើតឡើងជារឿយៗតាមរូបភាពនិងបែបផែនខុសៗពីគ្នា បើទោះបីជាមានការរឹតបន្តេងរឺដាក់ទោសទាន់យ៉ាងណាក៏ដោយ។ ប្រភពព័ត៌មានបានចុះផ្សាយករណីមួយដែលកំពុងកក្រើកពេញបណ្តាញសង្គម ក្រោយពីក្មេងជំទង់២នាក់ព្យាយាមជួយសង្រ្គោះក្មេងស្រី១០ឆ្នាំចេញពីតាចាស់ម្នាក់ដែលកំពុងបំពានផ្លូវភេទនាង។ រឿងរ៉ាវដ៏ហួសចិត្តនេះបានកើតឡើងនៅជិតផ្សារ Xiawan ទីក្រុង Zhuhai ខេត្ត Guangdong ក្មេងស្រីម្នាក់នេះបានព្យាយាមស្រែកអោយអ្នកក្បែរនោះជួយដែរ។ បើតាមសាក្សីនៅទីនោះបានប្រាប់អោយដឹងថាតាចាស់នោះបានចាប់នាងទៅដាក់លើភ្លៅរបស់ខ្លួន ហើយរាវស្ទាប់ពេញរាងកាយរបស់នាង។ ជាសំណាងក្មេងវិទ្យាល័យ២នាក់បានដើរកាត់ពីនោះហើយក៏បានប្រទះឃើញក្មេងស្រីនោះប្រឹងរើខ្លួនចេញពីបុរសចំណាស់ដែលកំពុងប៉ះពាល់រាងកាយនាងនោះ។ ពួកគេបានប្រញាល់ចូលទៅជួយទាញនាងចេញពីបុរសចំណាស់ម្នាក់នោះ តែសម្តីរបស់សិស្សសាលាទាំងពីរនោះបានប្រាប់ថាគេសឹងតែវាយគ្នាជាមួយគាត់ទៅហើយតែត្រូវមនុស្សម្នាជាច្រើនរារាំងទាន់។ បុរសចំណាស់នេះត្រូវបានគេស្គាល់ថាមានឈ្មោះ Hu វ័យ៧៥ឆ្នាំ គាត់តែងតែរំលោភបំពានរាងកាយរបស់ក្មេងប្រុសស្រីដែលឆ្លងកាត់ទីនោះ។ ពេលនេះប៉ូលិសក្នុងតំបន់បានធ្វើការឃាត់ខ្លួនគាត់ទុក ដោយចាប់សង្ស័យលើករណីរំលោភផ្លូវភេទ៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ nextshark
March 28, 2018 - សង្គម
នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញម៉ូតូកង់៣របស់ឥណ្ឌា បានកំពុងតែវាយលុកទីផ្សារយ៉ាងខ្លាំង ដោយសារតែវាផ្តល់ភាពងាយស្រួលដល់អ្នកជិះ ដោយមិនចាំបាច់ឈរចាំហៅ និងមិនចាំបាច់តថ្លៃមុនធ្វើដំណើរ។ វត្តមានម៉ូតូកង់៣ឥណ្ឌានេះក៏បានជះឥទ្ធពលអ្នករត់រ៉ឺម៉កកង់៣ខ្មែរផងដែរ។ តាមរយៈកិច្ចសំភាសន៍ក្រុមការងារខ្មែរណូតជាមួយលោក ម៉ី សាគ្រី ជាអ្នករត់រ៉ឺម៉កកង់៣មួយរូបបានឲ្យដឹងថា តាំងពីមានម៉ូតូកង់៣ឥណ្ឌានោះមក គាត់រកមិនសូវបាននោះទេ អង្គុយចាំ៣-៤ម៉ោងបានមានម៉ូយ ដែលធ្លាប់តែជិះតេហៅជិះ១ជើង។ លោកបានឲ្យដឹងទៀតថា កាលពីមុនអាចរកចំណូលបានក្បែរ១០ម៉ឺនរៀល ប៉ុន្តែបច្ចុប្បន្នរកមិនសូវបាននោះទេបានត្រឹមតែ ៣០,០០០រៀលទៅ៤០,០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ចំណែកឯអតិថិជនដែលនៅតែបន្តជិះរ៉ឺម៉កកង់៣របស់លោក ភាគច្រើនជាអ្នកដែលត្រូវការដឹកឥវ៉ាន់ច្រើនៗ ឬត្រូវការជិះគ្នាច្រើន ដោយសារតែម៉ូតូកង់៣ឥណ្ឌាមានលក្ខណៈតូចចង្អៀតមិនសូវដាក់ឥវ៉ាន់ ឬមនុស្សបានច្រើន ហើយលោកពូបានបន្ថែមទៀតថា អ្នកខ្លះមិនចេះជិះម៉ូតូកង់ទី៣ឥណ្ឌានោះទេ ដោយសារតែពួកគាត់ពុល ដូចជិះឡានពុលអញ្ចឹង ទើបមកជិះរ៉ឺម៉កកង់៣គាត់វិញ ព្រោះវាស្រឡះស្រួល៕ អត្ថបទ៖ សេម
March 28, 2018 - បច្ចេកវិទ្យា
ក្នុងឆ្នាំនេះតែម្ដង យើងទទួលបានពាក្យចចាមអារាមជាច្រើនដែលលើកឡើងថា ក្រុមហ៊ុន Apple នឹងធ្វើការចេញលក់ iPhone X ពណ៌ថ្មី ដែលគេជឿថាជាពណ៌មាស Blush Gold។ ទាក់ទងទៅនឹងពណ៌មាស គឺធ្លាប់មានច្រើនហើយពីមុន ឯអតិថិជនក៏មិនសូវជាចូលចិត្តពណ៌នេះទៀតដែរ ដូចនេះក្រុមហ៊ុនអាចនឹងចេញលក់ពណ៌ផ្សេងដែលទទួលបានការចាប់អារម្មណ៍ស្រាប់។ កាលពីឆ្នាំ2017 ក្រុមហ៊ុន Apple បានចេញលក់ផលិតផលជាច្រើនដែលមានពណ៌ក្រហម ពោលគឺសូម្បីតែ iPhone 7 Plus របស់ខ្លួន។ ដោយឡែក ក្នុងឆ្នាំនេះអតិថិជនជាច្រើនបានយល់ឃើញថា Apple អាចនឹងចេញលក់ពណ៌ក្រហមនេះសារជាថ្មីម្ដងទៀត ដែលភ្ជាប់មកជាមួយនឹង iPhone X។ ទោះជាយ៉ាងណា យើងរងចាំមើលទាំងអស់គ្នា។
March 28, 2018 - អន្តរជាតិ
ផ្លែប៉េងប៉ោះ គឺមានផ្ទុកនូវសារធាតុលីកូប៉ែន (lycopene) ក្នុងកម្រិតខ្ពស់ដែលល្អបំផុតសម្រាប់ការថែរក្សាស្បែក។ វាជួយឲ្យស្បែកស្រូបយកអុកស៊ីសែនបន្ថែមដែលជួយកាត់បន្ថយ ឬបង្ការភាពជ្រីវជ្រួញ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប៉េងប៉ោះក៏ថែមទាំងមានផ្ទុកសម្បូរទៅដោយ វីតាមីន A វីតាមីនC ព្រមទាំងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ខ្លាំងក្លា ហើយគុណសម្បត្តិទាំងនេះ គឺប្រសើរបំផុតសម្រាប់ដោះស្រាយជាមួយនឹងបញ្ហាមុនគ្រប់ប្រភេទ រួមទាំងស្នាមមុន។ ប៉េងប៉ោះក៏ជាផលិតផលបែបធម្មជាតិសម្រាប់ដុសខាត់ស្បែកមុខ កាត់បន្ថយរន្ធញើសធំលើស្បែក និងលាងសម្អាតមុខផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបៀបងាយៗក្នុងការប្រើប្រាស់ប៉េងប៉ោះ ដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកើតមានលើស្បែកមុខ ៖ ១. ប៉េងប៉ោះ និងស្ករស ៖ អ្វីដែលអ្នកត្រូវធ្វើ គឺកាត់ប៉េងប៉ោះមួយផ្លែជា ២ កំណត់ បន្ទាប់មកជ្រលក់ប៉េងបោះម្ខាងចូលទៅក្នុងចាននៃស្ករសចំនួន ២ ស្លាបព្រាបាយសម្រាប់រយៈពេល ២ ទៅ ៣ នាទី។ យកចំណិតប៉េងបោះចេញពីចានស្ករ ហើយដុសខាត់វាលើមុខរបស់អ្នកសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកស្អាតធម្មតា។ វាដើរតួនាទីជាផលិតផលខាត់មុខដោយជួយកម្ចាត់ចោលនូវរាល់កោសិកាដែលងាប់ៗ ហើយធ្វើឲ្យស្បែកភ្លឺរលោងឡើងវិញម្ដងទៀត។ ២. ប៉េងប៉ោះ និងយ៉ាអួរ ៖ រូបមន្តនេះ គឺសម្រាប់ស្ដារស្បែកមុខដែលទទួលផលប៉ះពាល់ពីពន្លឺព្រះអាទិត្យដោយប្រែជាមានពណ៌ដាំដែងឲ្យប្រែជាភ្លឺរលោងស្រស់ស្អាតឡើងវិញ។ អ្វីដែលអ្នកត្រូវការ គឺប៉េងប៉ោះស្រស់ ១ ផ្លែ និងយ៉ាអួរ កន្លះពែង។ កិនគ្រឿងផ្សំទាំង ២ ឲ្យទៅជាល្បាយខាប់ៗ។ បន្ទាប់មកលាបល្បាយដែលលាយហើយទៅលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ រួចទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតមុខចេញជាមួយនឹងទឹកត្រជាក់។ អនុវត្តន៍រូបមន្តនេះឲ្យបាន ៣ ដង ក្នុងមួយសប្តាហ៍សម្រាប់រយៈពេល ១ ខែ។ ៣. ប៉េងប៉ោះ និងត្រសក់ ៖ រូបមន្តនេះ គឺប្រើសម្រាប់ដោះស្រាយជាមួយនឹងបញ្ហាស្បែកខ្លាញ់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកប៉េងប៉ោះស្រស់ចំនួន ២ ស្លាបព្រាបាយ ជាមួយទឹកត្រសក់ស្រស់ចំនួន ២ ស្លាបព្រាបាយ ចូលគ្នា។ កូរឲ្យសព្វជាមុនសិន សឹមលាបទឹកល្បាយទៅលើផ្ទៃមុខ។ ទុកចោលរហូតដល់ស្ងួតសម្រាប់រយៈពេល ១០ នាទី។ បន្ទាប់មកលាងសម្អាតចេញជាមួយនឹងទឹកត្រជាក់។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរអនុវត្តន៍តាមរូបមន្តនេះឲ្យបាន ២ដងក្នុងមួយសប្តាហ៍ សម្រាប់រយៈពេលយ៉ាងហោចណាស់ ៣ សប្តាហ៍។ ៤. ប៉េងប៉ោះ និងទឹកឃ្មុំ ៖ អនុវត្តន៍រូបមន្តនេះដើម្បីទទួលបានស្បែកមុខទន់រលោងស្រស់ស្អាត។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកប៉េងប៉ោះស្រស់ចំនួន ២ស្លាបព្រាបាយ ជាមួយនឹងទឹកឃ្មូំចំនួន ២ ស្លាបព្រាបាយដូចគ្នា។ កូរល្បាយឲ្យសព្វ រួចសឹមលាបទៅលើផ្ទៃមុខ បន្ទាប់មកទុកចោលសម្រាប់រយៈពេលប្រហែលជា១០ នាទី សឹមលាងសម្អាតចេញជាមួយនឹងទឹកត្រជាក់។ អ្នកអាចអនុវត្តន៍គន្លឹះនេះបានជារៀងរាល់ថ្ងៃដើម្បីទទួលបានស្បែកមុខដែលកាន់តែស្រស់ថ្លា រលោងស្អាត។ ៥. ប៉េងប៉ោះ និងក្រូចឆ្មារ ៖ រូបមន្តនេះ គឺប្រើសម្រាប់ដោះស្រាយបញ្ហារន្ធញើសធំ ក៏ដូចជាកម្ចាត់ចោលនូវមុនក្បាលខ្មៅ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទឹកផ្លែប៉េងប៉ោះស្រស់ចំនួន ២ ស្លាបព្រាបាយ ជាមួយនឹងទឹកក្រូចឆ្មារចំនួន ២ ស្លាបព្រាបាយ។ កូរល្បាយចូលគ្នាឲ្យសព្វ សឹមយកសំឡីជ្រលក់ចូល រួចលាបទៅលើផ្ទៃមុខថ្នមៗក្នុងចលនាបែបរង្វង់យឺតៗ។ រន្ធញើសធំៗនឹងលែងកើតមាននៅលើផ្ទៃមុខរបស់អ្នកទៀតហើយ ប្រសិនបើអ្នកព្យាយាមអនុវត្តន៍រូបមន្តនេះឲ្យបាន ៣ ដងក្នុងមួយសប្តាហ៍ សម្រាប់រយៈពេលពេញ ១ខែ។ ៦. ប៉េងប៉ោះ ៖ ដើម្បីដោះស្រាយបញ្ហានៃការកើតមុន ក៏ដូចជាស្នាមមុននៅលើមុខនោះ អ្នកគ្រាន់តែកាត់ប៉េងប៉ោះស្រស់ចំនួន ១ ផ្លែ ទៅជាចំណិតៗ ប៉ុន្តែមិនត្រូវស្ដើងពេក។ បន្ទាប់មកយកប៉េងប៉ោះ ១ ចំណិត មកដុសម៉ាស្សាថ្នមៗក្នុងចលនាបែបរង្វង់យឺតៗលើផ្ទៃមុខ ជាពិសេសត្រង់តំបន់ស្បែកដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេលប្រហែលជា ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា៕ អត្ថបទ ៖ Bee ប្រភព ៖ Wellordie
March 28, 2018 - អន្តរជាតិ
សព្វថ្ងៃនេះយុវវ័យពេញនិយមជាខ្លាំងជាមួយនឹងអាវយឺតសាមញ្ញ ពីព្រោះវាមានភាពងាយស្រួល។ បើសិនជាសួរនារីៗគ្រប់រូបប្រាកដជាឆ្លើយថាអាវយឺតពណ៌ស សឹងទាំងអស់គ្នាព្រោះថាអាវពណ៌ស គឺអាចចូលរួមបានគ្រប់កម្មវិធីនិងមិនរើសខោអាវនោះទេពាក់ គូជាមួយនឹងអ្វីក៏សាកសម។ ខាងក្រោមនេះគឺជារបៀបពាក់អាវយឺតស ដើម្បីទទួលបាននូវភាពស្រស់ស្អាតនិងទាក់ទាញ៖ ១. អាវយឺតសជាមួយនឹងខោខូវប៊យ៖ ម៉ូតមួយនេះនៅតែពេញនិយម និងមិនហួសសម័យឡើយបើទោះបីជាអ្នកផ្គូរផ្គង់វាជាមួយនឹងខោរឹបរាងរឺក៏ខោរលុងក៏ដោយ ក៏នៅ តែជាម៉ូតពេញនិយមនិងមើលទៅមានភាពថ្លៃថ្នូរជានិច្ច។ ២. អាវយឺតសជាមួយនឹងអាវស្បែក៖ វាអាចមានការពិបាកក្នុងការពាក់បន្ដិចព្រោះ ថាអាវស្បែកវាមិនមានភាពយឺតឡើយ តែយ៉ាងណាមិញបើសិនជាអ្នកពាក់វាគូជាមួយនឹងអាវសគឺទទួលបាននូវការទាក់ទាញជាខ្លាំង និងមានភាពងាយស្រួលក្នុងការធ្វើ ដំនើរចេញទៅខាងក្រៅ។ ៣. អាវយឺតសជាមួយនឹងរ៉ូបខ្លីពីលើ៖ ម៉ូតបែបនេះអ្នកអាចគិតថាហួសសម័យ តែអ្នកគិតខុសហើយស្ទាយបែបនេះគឺពេញនិយមបំផុតសម្រាប់នារីៗនារដូវក្ដៅ។ ៤. អាវយឺតសជាមួយនឹងខោរលុងៗ៖ បើសិនជាអ្នកមានខោដែលរលុង ហើយរកនឹកមិនឃើញថាពាក់យ៉ាងណាសមមែនទេ? កុំបារម្ភអីអ្នកអាចពាក់វាគូជាមួយនឹងអាវ យឺតសធម្មតា និងទទួលបានស្ទាយមួយដ៏ស្រស់ស្អាត។ ៥. អាវយឺតសជាមួយនឹងសំពត់ខ្លីៗ៖
March 28, 2018 - កីឡា
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele របស់ក្លឹបអ្នកមានបុណ្យ Barcelona កំពុងត្រូវបានក្លឹប Atletico Madrid, Arsenal និង Liverpool ចាប់អារម្មណ៍ ក្រោយខ្សែប្រយុទ្ធវ័យក្មេងរូបនេះមានបំណងចង់ចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងរដូវកាលក្រោយ។ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang កំពុងជំរុញអោយក្លឹបកាំភ្លើងធំ Arsenal តាមប្រមាញ់អតីតមិត្តរួមក្រុមរបស់គេគឺកីឡាករ Ousamane Dembele ពីក្លឹប Barcelona ខណៈដែលពេលនេះលោក Jurgen Klopp ដែលជាអតីតគ្រូបង្វឹករបស់ Dembele ដែរនោះក៏ត្រៀមលុយ 160លានអឺរ៉ូ ដូចគ្នាដើម្បីតាមប្រមាញ់ Dembele
March 28, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ចិនជាបានក្លាយជាប្រទេសមួយដែលមានចំនួនមនុស្សប្រុសច្រើនជាងមនុស្សស្រី ហើយចំនួននេះវាបានកើតឡើងរហូតមានការព្រួយបារម្ភថាបុរសៗនៅចិនអាចមានបញ្ហាក្នុងការរកប្រពន្ធក្នុងពេលអនាគត។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលយុវជនម្នាក់ស្នើរសុំចូលរៀនសាកលវិទ្យាល័យមួយដែលមានសុទ្ធតែសិស្សស្រីនៅទីនោះព្រោះចង់ស្វែងរករកមិត្តស្រី។ យុជនម្នាក់នេះត្រូវបានគេដឹងថាមានវ័យ១៨ឆ្នាំ គេបានស្នើរសុំចូលរៀនក្នុងសាកលវិទ្យាល័យសំរាប់ស្រីក្នុងទីក្រុង Beijing ប្រទេសចិន។ សាកលវិទ្យាល័យនេះបានបើកទទួលសិស្ស១៥០០នាក់ជារៀងរាល់ឆ្នាំ មានសិស្សប្រុសប្រហែលជា១ភាគរយប៉ុណ្ណោះដែលដាក់ពាក្យចូលរៀននៅទីនេះ។ មនុស្សជាច្រើនមានចម្ងល់យ៉ាងខ្លាំងចំពោះការទទូចសុំចូលរៀនសាលាមួយនេះរបស់យុវជនម្នាក់នេះណាស់ គេបានប្រាប់ដោយមិនមានការអៀនខ្មាសថា ការដែលគេចង់ចូលរៀននៅទីនេះព្រោះចង់ស្វែងរកមិត្តស្រីម្នាក់។ វាប្រហែលជាមានភាពងាយស្រួលក្នុងការស្វែងរកមិត្តស្រីជាមួយនឹងការដែលគេមករៀននៅសាលាមួយដែលពោរពេញដោយមនុស្សស្រីបែបនេះ។ គេបានប្រាប់ទៀតថា គ្រួសារគាត់មិនសូវជាយល់ស្របប៉ុន្មាននោះទេចំពោះគំនិតរបស់គេ។ ឪពុករបស់គេថែមទាំងបានប្រាប់ទៀតថា អោយគេប្រយ័ត្នខ្លួន គាត់មិនចង់ឃើញកូនរបស់ខ្លួនផ្លាស់ប្តូរច្រើននៅពេលទៅរកនៅក្នុងបរិស្ថានដែរសុទ្ធតែមនុស្សស្រីនោះទេ៕ អត្ថបទ ៖Mali ប្រភព ៖ nextshark
March 28, 2018









