អ្នករត់រ៉ឺម៉កកង់៣ខ្មែររអ៊ូបាត់ចំណូលស្ទើរពាក់កណ្តាល ក្រោយវត្តមានម៉ូតូកង់៣ឥណ្ឌាវាយលុកទីផ្សារ
- March 28, 2018
នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញម៉ូតូកង់៣របស់ឥណ្ឌា បានកំពុងតែវាយលុកទីផ្សារយ៉ាងខ្លាំង ដោយសារតែវាផ្តល់ភាពងាយស្រួលដល់អ្នកជិះ ដោយមិនចាំបាច់ឈរចាំហៅ និងមិនចាំបាច់តថ្លៃមុនធ្វើដំណើរ។ វត្តមានម៉ូតូកង់៣ឥណ្ឌានេះក៏បានជះឥទ្ធពលអ្នករត់រ៉ឺម៉កកង់៣ខ្មែរផងដែរ។ តាមរយៈកិច្ចសំភាសន៍ក្រុមការងារខ្មែរណូតជាមួយលោក ម៉ី សាគ្រី ជាអ្នករត់រ៉ឺម៉កកង់៣មួយរូបបានឲ្យដឹងថា តាំងពីមានម៉ូតូកង់៣ឥណ្ឌានោះមក គាត់រកមិនសូវបាននោះទេ អង្គុយចាំ៣-៤ម៉ោងបានមានម៉ូយ ដែលធ្លាប់តែជិះតេហៅជិះ១ជើង។
លោកបានឲ្យដឹងទៀតថា កាលពីមុនអាចរកចំណូលបានក្បែរ១០ម៉ឺនរៀល ប៉ុន្តែបច្ចុប្បន្នរកមិនសូវបាននោះទេបានត្រឹមតែ ៣០,០០០រៀលទៅ៤០,០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ ចំណែកឯអតិថិជនដែលនៅតែបន្តជិះរ៉ឺម៉កកង់៣របស់លោក ភាគច្រើនជាអ្នកដែលត្រូវការដឹកឥវ៉ាន់ច្រើនៗ ឬត្រូវការជិះគ្នាច្រើន ដោយសារតែម៉ូតូកង់៣ឥណ្ឌាមានលក្ខណៈតូចចង្អៀតមិនសូវដាក់ឥវ៉ាន់ ឬមនុស្សបានច្រើន ហើយលោកពូបានបន្ថែមទៀតថា អ្នកខ្លះមិនចេះជិះម៉ូតូកង់ទី៣ឥណ្ឌានោះទេ ដោយសារតែពួកគាត់ពុល ដូចជិះឡានពុលអញ្ចឹង ទើបមកជិះរ៉ឺម៉កកង់៣គាត់វិញ ព្រោះវាស្រឡះស្រួល៕




អត្ថបទ៖ សេម
- Share This Post:






