Khmernote Media
  • កីឡា

    យោងតាមសារពត៌មាន AS បានចុះផ្សាយអោយដឹងថា៖ ក្លឹបអធិរាជសរ Real Madrid នឹងមិនអោយខ្សែប្រយុទ្ធ Gareth Bale ចាកចេញពីក្លឹបឡើយ ប្រសិនបើតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Gareth Bale ស្ថិតនៅក្នុងតម្លៃផ្ទេរក្រោម 100លានអឺរ៉ូ។ ខ្សែប្រយុទ្ធវ័យ 28ឆ្នាំរូបនេះត្រូវបានក្លឹបអធិរាជសរ Real Madrid អស់ភាពអំណត់និងទំនុកចិត្តលើរូបគេ បន្ទាប់ពី Gareth Bale មានបញ្ហារបួសច្រើនពេកនៅក្នុងរដូវកាលនេះ។ ហើយខ្សែប្រយុទ្ធ Gareth Bale ត្រូវបានគេរំពឹងទុកថាអាចនឹងត្រលប់ទៅកាន់លីគកំពូល Premier League វិញនៅក្នុងរដូវកាលក្រោយ ខណៈដែលមានច្រើនធំៗជាច្រើននៅក្នុង Premier League

    March 28, 2018
  • កីឡា

    លោក Jose Mourinho ដែលជាអ្នកចាត់ការណ៍និងជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United បានសម្រេចចិត្តថានឹងមិនលក់ខ្សែបម្រើ Paul Pogba ទេនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ នៅក្នុងប៉ុន្មានសប្ដាហ៍នេះត្រូវបានអ្នកកាសែតជាច្រើនបានចោទជាសំណួរសួរមកកាន់រូបគេអំពីអនាគតរបស់គេនៅក្នុងក្លឹបបិសាចក្រហម Manchester United ខណៈដែលមួយរយៈចុងក្រោយនេះ Pogba ពុំសូវបានជាប់ជម្រើសដំបូងនៅក្រោមការដឹកនាំរបស់លោក Jose Mourinho។ ប៉ុន្ដែកាលពីពេលថ្មីៗនេះ លោក Jose Mourinho បានសម្រេចចិត្តថានឹងមិនលក់ខ្សែបម្រើ Paul Pogba នៅក្នុងរដូវក្ដៅខាងមុខនេះទេ ដោយសារតែលោក Mourinho មានអារម្មណ៍ថាលោកនៅតែបន្ដជឿជាក់លើគុណភាពរបស់ Pogba ហើយ Pogba អាចនឹងជួយកែប្រែស្ថានការរបស់ក្លឹបបិសាចក្រហម

    March 28, 2018
  • PR

    បន្ទាប់ពីព័ត៌មានបែកធ្លាយជាច្រើនកន្លងមក ទីបំផុតក្រុមហ៊ុន OPPO បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មី កាលពីថ្ងៃទី២៦ មីនា កន្លងទៅ នៅទីក្រុងបុំបៃ ប្រទេសឥណ្ឌា។ OPPO F7 គឺជាស្មាតហ្វូនស៊េរីចុងក្រោយ ដែលមានរូបរាង និងលក្ខណៈពិសេសៗថ្មីជាច្រើន ជាពិសេស ទូរស័ព្ទស៊េរីថ្មីនេះ បានរក្សានូវកិត្តិនាមរបស់ក្រុមហ៊ុនជា«អ្នកឯកទេសស៊ែលហ្វីឈានមុនគេ» ។ ការរចនាស្រស់ស្អាតប្រកបដោយភាពឥតខ្ចោះ និងបច្ចេកវិទ្យាឈានមុខគេរបស់ F7 បានធ្វើឲ្យទូរស័ព្ទស៊េរីថ្មីនេះ ទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងអ្នកប្រើប្រាស់ទូទៅ។ OPPO F7 ត្រូវបានអភិវឌ្ឍលើបីចំណុចទាំងផ្នែកខាងក្នុង និងខាងក្រៅ សម្រាប់ OPPO ត្រកូល F នោះគឺ រូបរាងកាន់តែស្អាតជាមួយអេក្រង់ដ៏ធំ

    March 28, 2018
  • កីឡា

    មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ Sisophon FC ដែលត្រូវប៉ះជាមួយនឹងក្រុម យុវជនកំពង់ផែ នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 11 ក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Sisophon FC នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ នៅក្នុងការប្រកួតសប្ដាហ៍នេះជាមួយនឹងក្រុម យុវជនកំពង់ផែ អ្នកតំណាងក្រុម Sisophon FC យល់ឃើញថាក្រុម យុវជនកំពង់ផែ គឺជាក្រុមខ្លាំងមួយនៅក្នុងតំបន់កំពង់សោម ហើយក្រុម យុវជនកំពង់ផែ ក៏ជាក្រុមលេខ 1 នៅក្នុងការជម្រុះតំបន់កំពង់សោមទៀត ដូច្នោះគាត់យល់ថាការប្រកួតនៅក្នុងសប្ដាហ៍នេះអាចជាការប្រកួតដ៏តានតឹងសម្រាប់គាត់។ ចំពោះក្រុម Sisophon FC គឺជាក្រុមតែមួយគត់ដែលមានមូលដ្ឋាននៅក្នុងខេត្ត បន្ទាយមានជ័យ។ ចំណែកឯកីឡាកររបស់ក្រុម Sisophon

    March 28, 2018
  • អន្តរជាតិ

    ទីក្រុងប៉េកាំងបានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានធ្វើដំណើរទៅប្រទេសចិន ដើម្បីធ្វើការជួប និងពិភាក្សាការងារមួយចំនួនជាមួយនឹងលោកប្រធានាធិបតីចិន Xi Jinping ។ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua  បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះលោកភរិយារបស់លោក Kim Jong Un គឺលោកស្រី Ri Sol Ju ក៏បានធ្វើដំណើរទៅ ជាមួយដែរ ហើយពួកគាត់បានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនពីប្រទេសកូរ៉េខាងជើងទៅកាន់ប្រទេសចិនតែម្តង។ ការធ្វើដំណើរនេះទៀតសោធ គឺមានការយាមកាម និងការពារសន្តិសុខខ្ពស់បំផុត។ សារព័ត៌មានដដែលបានឲ្យដឹងទៀតថា កិច្ចប្រជុំពិភាក្សារបស់មេដឹងនាំទាំងពីរបានធ្វើឡើងនៅក្នុងវិមាន Great Hall ក្នុងក្រុងប៉េកាំងប្រទេសចិន ដែលក្នុងកិច្ចប្រជុំពិភាក្សានេះ

    March 28, 2018
  • បច្ចេកវិទ្យា

    កាលពីម្សិលមិញនេះ ក្រុមហ៊ុន Huawei បានសម្រេចប្រកាសទាក់ទងទៅនឹងស្មាតហ្វូន P20 និង P20 Pro របស់ខ្លួន ដែលគេស្គាល់ថាជាម៉ូដែលកំពូល។ ដោយឡែក ទាក់ទងទៅនឹងម៉ូដែលកំពូលនេះ យើងនៅមិនទាន់ច្បាស់នៅឡើយទេថា តើក្រុមហ៊ុនចែកចាយផ្សេងៗ ក្នុងសហរដ្ឋអាមេរិចនឹងយកស្មាតហ្វូននេះដើម្បីលក់ក្នុងទីផ្សារ រឺយ៉ាងណា។ ជាការពិតណាស់ វាអាចជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ប៉ុន្ដែមិនមែនជាអ្វីដែលប្លែកឡើយ ព្រោះកាលពីជំនាន់ Huawei Mate 10 គឺធ្លាប់មានបញ្ហាម្ដងរួចហើយជាមួយនឹងរាជរដ្ឋាភិបាលសហរដ្ឋអាមេរិច។ ដូចនេះ សម្រាប់ម៉ូដែលបន្ដរបស់ត្រកូល P យើងនៅមិនទាន់ដឹងនៅឡើយទេថា តើទីផ្សារសហរដ្ឋអាមេរិចនឹងអាចនាំចូលស្មាតហ្វូននេះបាន រឺអត់។ គួរបញ្ជាក់ផងដែរថា ចំពោះម៉ូដែល Mate 9

    March 28, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ បន្ទាប់ពីបើកដំណើរការសេវាដឹកជញ្ចូនសាធារណៈរថយន្តក្រុងអស់រយៈពេល៤ឆ្នាំមក គេសង្កេតឃើញប្រជាពលរដ្ឋកម្ពុជាមួយភាគធំនិយមប្រើប្រាស់មធ្យោបាយនេះ ដោយសារតែវាមានលក្ខណៈងាយស្រួល និងចំណាយអស់តិច។ ហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរយៈពេល៣ថ្ងៃដោយឥតគិតថ្លៃ៕ អត្ថបទ៖ សេម

    March 28, 2018
  • បច្ចេកវិទ្យា

    យោងតាមលោក Ming-Chi Kuo អ្នកវិភាគរបស់ក្រុមហ៊ុន KGI Securities បានលើកឡើងថា មិនយូរទៀតទេ ក្រុមហ៊ុន Apple នឹងសម្រេចប្រកាសចេញលក់ផលិតផល Apple Watch ជំនាន់ថ្មី Series 4 ដែលមានភ្ជាប់មកជាមួយនឹងរចនាបទថ្មី និងអេក្រង់ធំជាងមុន។ ក្រៅពីរចនាបទថ្មី នាឡិកានេះក៏នឹងទទួលបានការអភិវឌ្ឍលើមុខងារថែរក្សាសុខភាព និងថាមពលថ្មប្រើប្រាស់បានយូរជាមុនផងដែរ។ មិនតែប៉ុណ្ណោះ អ្នកវិភាគរូបនោះបានលើកឡើងបន្ថែមថា សម្រាប់ផ្ទៃអេក្រង់គឺធំជាងមុនប្រមាណជា 15% ប៉ុន្ដែមិនទាន់ច្បាស់ឡើយថា តើរូបរាងរបស់នាឡិកានឹងត្រូវបានពង្រីក រឺមានគែមស្ដើងជាងមុន។ តាមរយៈការអភិវឌ្ឍនេះ ក្រុមហ៊ុន Apple រំពឹងថានឹងអាចលក់ចេញផលិតផល Apple Watch

    March 28, 2018
  • បច្ចេកវិទ្យា

    កាលពីថ្ងៃអង្គារ កន្លងទៅនេះ ក្រុមហ៊ុន Apple បានសម្រេចប្រកាសទាក់ទងទៅនឹង iPad ម៉ូដែលថ្មីរបស់ខ្លួនដែលមានតម្លៃត្រឹម $329 ប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍ការអប់រំរបស់ខ្លួនដែលធ្វើឡើងក្នុងរដ្ឋ Chicago។ ដោយឡែក iPad នេះគឺមានទំហំអេក្រង់ 9.7អ៊ីញ ប្រភេទ Retina និងបំពាក់ដោយបន្ទះឈីបប្រភេទ A10 Fusion និងអាចប្រើប្រាស់បានជាមួយនឹង Apple Pencil ដែលល្អបំផុតសម្រាប់ការសិក្សា។ ទាក់ទងទៅនឹងតម្លៃរបស់ iPad ទំហំ 9.7អ៊ីញថ្មីនេះ គឺចាប់ពី $329 ឡើងទៅសម្រាប់ទំហំអង្គផ្ទុកទិន្នន័យ 32GB និងអាចប្រើប្រាស់បានជាមួយតែ Wi-Fi ប៉ុណ្ណោះ។

    March 28, 2018
  • បច្ចេកវិទ្យា

    កាលពីម្សិលមិញនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតមួយរបស់ប្រទេសចិនបានធ្វើការប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូន P20 Pro របស់ខ្លួន ក្រោមពាក្យស្លោកមួយថា “Redefines intelligent photography (ការធ្វើឲ្យប្រសើរឡើងវិញនូវភាពវ័យឆ្លាតនៃការថតរូប)។” ដោយឡែក ស្មាតហ្វូនកំពូលនេះត្រូវបានគេស្គាល់ថា ជាម៉ូដែលដំបូងលើពិភពលោកដែលមានកាមេរ៉ាក្រោយដល់ទៅ 3គ្រាប់ឯណោះរបស់ក្រុមហ៊ុន Leica ហើយសម្រាប់ការធ្វើតេស្តសាកល្បងលើ DxOMark ស្មាតហ្វូននេះទទួលបានពិន្ទុខ្ពស់ជាងគេរហូតដល់ទៅ 106។ ទាក់ទងទៅនឹងបច្ចេកវិទ្យាកាមេរ៉ាក្រោយ 3គ្រាប់នេះ គឺជាប្រព័ន្ធដ៏ពិសេសមួយដែលមានចំនួន Pixel ច្រើនជាងគេបំផុតលើពិភពលោកបើធៀបទៅនឹងស្មាតហ្វូនផ្សេងៗទៀតនាពេលបច្ចុប្បន្ន។ ចំពោះមួយក្នុងចំណោមកាមេរ៉ាទាំង3 គឺមានទំហំរហូតដល់ទៅ​ 40MP ឯណោះ ប្រភេទ RGB សម្រាប់ថតពណ៌ ក្នុងកម្រឹត Aperture f/1.8។ សម្រាប់កាមេរ៉ាទី2 គឺមានទំហំ

    March 28, 2018