Khmernote Media
  • អន្តរជាតិ

    យោងតាមរបាយការណ៍របស់ទំព័របរទេស Expat Insider ដែលបានធ្វើការស្ទង់មតិលើមនុស្សប្រមាណ១៣,០០០នាក់ ដែលមកពីប្រទេស១៨៨ផ្សេងគ្នា ដើម្បីចង់ដឹងថា តើប្រទេសណាខ្លះ ដែលមានភាពរួសរាយរាក់ទាក់ស្វាគមន៍ចំពោះជនបរទេសខ្លះ? យោងតាមការស្ទង់មតិបានបង្ហាញថា ប្រទេសព័រទុយហ្គាល់ ជាប់ចំណាត់ថ្នាក់លេខ១ ដោយសារតែប្រជាជនព័រទុយហ្គាល់រួសរាយរាក់ទាក់ ហើយថែមទាំងចេះជួយទុក្ខធុរៈជនបរទេសផងដែរ។ ក្រៅពីប្រទេសព័រទុយហ្គាល់ ប្រទេសនៅក្នុងតំបន់អាស៊ីចំនួន៣ដូចជា តៃវ៉ាន់ កម្ពុជា និងវៀតណាម ក៏បានជាប់ឈ្មោះជាប្រទេស ដែលមានរាក់ទាក់ស្វាគមន៍ជនបរទេសផងដែរ។ ខាងក្រោមនេះគឺជាប្រទេសទាំង១០ ដែលជាប់ទទួលបានការដាក់ពន្ទុខ្ពស់ជាងគេ៖ 1. Portugal 2. Taiwan 3. Mexico 4. Cambodia 5. Bahrain 6. Costa

    March 27, 2018
  • អន្តរជាតិ

    នារីៗគ្រប់រូបមុននឹងចេញទៅខាងក្រៅតែងតែមានការតុបតែងខ្លួនជាប្រចាំដើម្បីឲ្យខ្លួនមើលទៅមានទំនុកចិត្ត និងអាចចូលចំណោមជាមួយនឹងគេចុះ។ បន្ទាប់ពីការស្លៀកពាក់ រឿងមួយដែលនារីគួរយល់ដឹងនោះគឺថាលាបក្រែមបបូរមាត់ដែលនារីគ្រប់រូបតែងតែមានការធ្វេសប្រហែស ក៏ដូចជាពុំមានតិចនិកក្នុងការលាបឲ្យបានត្រឹមត្រូវ។ ដូចនេះខាងក្រោមនេះគឺជាវិធីដើម្បីឲ្យយើងបានដឹងក្នុងការលាបក្រែមយ៉ាងណាឲ្យមានភាពត្រឹមត្រូវ ព្រមទាំងទទួលបាននូវភាពស្រស់ស្អាតទៀតផង៖ ១. អ្នកគួរតែយកម្សៅទ្រនាប់មកលាបពីលើបបូរមាត់ឲ្យសព្វដើម្បីបិទបាំងបបូរមាត់ដែលមានពណ៌ខ្មៅ និងងាយស្រួក្នុងការលាបឲ្យឃើញមានភាពស្រស់ស្អាត។ ២. អ្នកគួរតែលាបក្រែមឲ្យត្រូវនិងរឹមមាត់របស់អ្នក មិនគួរលាបហួសបបូរមាត់ រឺក៏លាបសល់បបូរមាត់នោះទេព្រោះវាមើលទៅមិនស្អាតនិងបាត់អស់ទំនុកចិត្តលើខ្លួនឯង។ ៣. អ្នកគួរតែគូសចំណុចខ្វែងនៅលើបបូរមាត់ រឺក៏គូសទ្រេៗនៅក្រោមបបូរមាត់ ដើម្បីឲ្យឃើញទម្រង់ក៏ដូចជាចង្អូរមាត់ស្រស់ស្អាត។ ៤. អ្នកគួរតែយកគូល័រមាត់ឈើមកគូសនៅជុំវិញមាត់ជាមុនសិន មុននឹងលាបក្រែមពេញផ្ទៃមាត់ព្រោះនៅពេលដែលអ្នកគូសបែបនេះនឹងធ្វើឲ្យចេញទម្រង់មាត់បានស្អាតក៏ដូចជាមានភាពទាក់ទាញ។ ៥. បើសិនជាអ្នកចង់លាបក្រែមដែលមានប្រភេទស្ងួត អ្នកគួរតែជ្រើសរើសយកជា Vaseline រឺក៏ម្សៅទ្រនាប់មកលាបដើម្បីជៀសវាងធ្វើឲ្យបបូរមាត់យើងស្ងួត និងឆាប់ខូច។ អត្ថបទ៖ Sai រូបភាព៖ Google

    March 27, 2018
  • អន្តរជាតិ

    មនុស្សភាគច្រើនមិនធ្លាប់ស្រមៃ ឬគិតដល់ទេថា របស់របរ ឬសកម្មភាពសាមញ្ញផ្សេងៗក្នុងផ្ទះអាចបណ្ដាលឲ្យសម្រស់របស់ពួកគេបាត់បង់ឆាប់ចាស់ជាងវ័យកើត។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពី អាហារ សកម្មភាព រួមទាំងរបស់របរក្នុងផ្ទះមួយចំនួនដែលមានឥទ្ធិពលធ្វើឲ្យភាពក្មេងវ័យរបស់អ្នកទទួលរងការបំផ្លាញ ប៉ុន្តែទោះជាយ៉ាងណាដំណោះស្រាយល្អៗក៏ត្រូវបានលើកយកមកបង្ហាញដូចគ្នាផងដែរ ៖ ៩. ម៉ាស៊ីនកម្ដៅ និងម៉ាស៊ីនត្រជាក់ ៖ ខ្យល់ចេញមកក្រៅកាន់តែត្រជាក់ប៉ុណ្ណា សមត្ថភាពក្នុងការរក្សាឲ្យបាននូវសំណើមកាន់តែថយចុះប៉ុននោះដែរ។ នៅពេលវាទទួលបានភាពត្រជាក់នៅខាងក្នុងវិញ ខ្យល់នឹងប្រែជាក្ដៅ ប៉ុន្តែបរិមាណចំហាយទឹកមិនកើនឡើងទេ។ នោះហើយជារបៀបដែលបណ្ដាលឲ្យខ្យល់នៅក្នុងផ្ទះក្លាយទៅជាខ្យល់ស្ងួត។ ខណៈនោះស្បែក ក៏ដូចជាស្រទាប់ស្បែកស្ដើងៗ គឺជាផ្នែកដែលទទួលរងផលប៉ះពាល់មុនគេ។ មុខ រួមទាំងរាងកាយរបស់យើងនឹងប្រែជាឆាប់ប្រតិកម្មបំផុត ចាប់ផ្ដើមរមាស់ ហើយអាចដល់ថ្នាក់របកថែមទៀតផង។ បញ្ហានេះប្រៀបបានទៅនឹងដំណើរការមួយនាំអ្នកឆ្ពោះទៅរកស្បែកស្រអាប់ជ្រីវជ្រួញ។ ដូច្នេះអ្វីដែលអ្នកគួរតែធ្វើ គឺប្រើប្រាស់ម៉ាស៊ីនសម្អាតខ្យល់ ទិញក្រែម ឬគ្រីមមួយចំនួនដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្ដល់សំណើមដល់ស្បែក និងព្យាយាមបាញ់ស្ព្រៃយ៍ទឹករ៉ែ thermal លើមុខឲ្យបានទៀងទាត់។ ៨. ការប្រើប្រាស់សាប៊ូ ៖ ការសម្អាតស្បែកប្រចាំថ្ងៃជាមួយនឹងផលិតផលសម្អាតផ្សេងៗអាចបណ្តាលឲ្យរបាំងការពារធម្មជាតិនៃស្បែកត្រូវរងការខូចខាត ឬបំផ្លាញចោលអស់តែម្ដង។ ខណៈនោះស្បែកនឹងប្រែជាឆាប់ចាស់ ហើយងាយជួបប្រទះបញ្ហាផ្សេងពីសំណាក់ពពួកបាក់តេរី។ គួរបញ្ជាក់ផងដែរថា របាងការពារពីធម្មជាតិនៃស្បែកមានតួនាទីសង្គ្រោះស្បែកពីពពួកបាក់តេរីមិនល្អផ្សេងៗ ក៏ដូចជាជួយពន្យារភាពចាស់មុននៃស្បែកផងដែរ។ ដូច្នេះអ្វីដែលអ្នកគួរតែធ្វើ គឺព្យាយាមអានរាល់ស្លាកសញ្ញាដែលបង្ហាញពីធាតុផ្សំនៃសាប៊ូូដុំ ឬសាប៊ូទឹកសម្រាប់ដុសខ្លួន។ ចូរជ្រើសរើសនូវសាប៊ូប្រភេទណាដែលមានធាតុផ្សំល្អៗសម្រាប់ស្បែកដោយអាចផ្ដល់ជាតិសំណើម និងមិនធ្វើឲ្យស្បែកស្ងួត។ ម្យ៉ាងវិញទៀត អ្នកក៏គួរជៀសវាងសម្អាតស្បែកជាមួយនឹងផលិតផលសម្រាប់លាងសម្អាតផ្សេងៗរាល់ថ្ងៃផងដែរ។ ៧. ខ្នើយ ៖ មនុស្សភាគច្រើនជ្រើសរើសប្រើប្រាស់ស្រោមខ្នើយដែលធ្វើឡើងពីកប្បាស ឬក្រណាត់អំបោះ ព្រោះវាមានតម្លៃថោក មិនរអិល ហើយងាយស្រួលក្នុងការបោកសម្អាត។ ទោះជាយ៉ាងណា ខ្នើយដែលធ្វើពីវត្ថុធាតុដើមទាំងនេះអាចបណ្ដាលឲ្យកើតមានបញ្ហាអាក្រក់ដល់មនុស្សដែលតែងតែខ្វល់អំពីរូបរាងរបស់ពួកគេ។ អ្នកដែលចូលចិត្តគេងផ្អៀង ឬផ្កាប់មុខ គឺជាអ្នកដែលរងគ្រោះមុនគេ។ កប្បាសដ៏ក្រាស់អាចបង្កើនហានិភ័យនៃស្នាមជ្រួញ ឬផ្នត់លើស្បែក។ មិនត្រឹមតែប៉ុណ្ណឹងទេវត្ថុធាតុដើមប្រភេទនេះ គឺថែមទាំងផ្ដល់បរិយាកាស ឬស្ថានភាពល្អបំផុតមួយសម្រាប់ឲ្យពពួកបាក់តេរីលូតលាស់ផងដែរ។ ដូច្នេះអ្នកគួរផ្លាស់ប្ដូរមកប្រើប្រាស់ស្រោមខ្នើយដែលធ្វើឡើងពីក្រណាត់សូត្រវិញ។ សូត្រមានតម្លៃថ្លៃបន្តិចមែន ប៉ុន្តែវាមានគុណសម្បត្តិជាច្រើនចំពោះស្បែក។ ៦. ការកាច់ទឹកបង្គន់ ៖ ប្រសិនសិនបើអ្នកកាច់ទឹកបង្គន់ដោយបើកគម្របឡើងនោះពពួកបាក់តេរី រួមទាំងមីក្រូជីវសាស្រ្តនឹងបង្កជាមេរោគសាយភាយក្នុងខ្យល់ ហើយវាអាចតោងជាប់លើស្បែក សក់ សម្លៀកបំពាក់ របស់អ្នក។ ដូច្នេះដើម្បីជៀសវាងបញ្ហាទាំងនេះកើតឡើង ចូរបិតគម្របបង្គន់ជាមុនសិនសឹមធ្វើការកាច់ទឹក ហើយអ្នកក៏គួរតែលាងសម្អាតបង្គន់ និងដៃឲ្យបានស្អាតជានិច្ចផងដែរ។ ៥. ការបើកបង្អួច ៖ ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញនូវទំនាក់ទំនងផ្ទាល់រវាងការបំពុលខ្យល់ និងភាពចាស់មុនអាយុនៃស្បែក ក៏ដូចជាការកើតមុន។ ប៉ុន្តែកន្លែងឧស្សាហកម្មមិនមែនជាហេតុផលតែមួយគត់ដែលបង្កឲ្យមានការបំពុលខ្យល់នោះទេ។ ផ្សែងចេញ បារី យានយន្ត និងផ្សេងៗច្រើនទៀត ក៏អាចបង្កឲ្យកើតមានការបំពុលបរិស្ថានដូចគ្នាដែរ។ ដូច្នេះប្រសិនបើផ្ទះ កន្លែងស្នាក់នៅ ឬកន្លែងធ្វើការរបស់អ្នកនៅជិតប្រភពនៃការបំពុលខ្យល់ សូមព្យាយាមជៀសវាងការបើកចំហរបង្អួច។ អ្នកអាចរកទិញឧបករណ៍សម្អាតខ្យល់ដើម្បីបន្សុទ្ធខ្យល់ក្នុងផ្ទះ កម្ចាត់ចោលនូវភាពកខ្វក់ និងជួយគ្រប់គ្រងកម្រិតនៃសំណើម។ ៤. អាវទ្រនាប់ ៖ សុដន់ ឬដើមទ្រូងតឹងណែនមិនយារធ្លាក់ គឺផ្សារភ្ជាប់ជាមួយនឹងភាពក្មេងវ័យ។ អ្នកជំនាញជាច្រើនបានឲ្យដឹងថា អាវទ្រនាប់អាចបណ្ដាលឲ្យសាច់ដុំទ្រូងចុះខ្សោយ ហើយបង្កទៅជាយារធ្លាក់។ អ្នកឯកទេសជឿជាក់ថា ​​​គឺមានតែស្រ្តីដែលមានលក្ខណៈពិសេសមួយចំនួន (ឧទាហរណ៍ ក្រពេញផលិតទឹកដោះធំ) ប៉ុណ្ណោះដែលគួរពាក់អាវទ្រនាប់ដើម្បីទទួលបានអារម្មណ៍ងាយស្រួលមានផាសុកភាព។ ដូច្នេះ អ្នកគួរពាក់អាវក្នុងតែនៅពេលណាដែលចាំបាច់បានហើយ។ ៣. ស្ករស ៖ មិនត្រឹមតែធ្វើឲ្យឡើងទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែបើយោងតាមការសិក្សាស្រាវជ្រាវចុងក្រោយបំផុតមួយចំនួនបានឲ្យដឹងថា វាក៏អាចបណ្ដាលឲ្យស្បែកឆាប់ចាស់ ហើយងាយនឹងទទួលរងនូវការរលាកផងដែរ។ នៅខាងក្នុងសារពាង្គកាយស្ករសចាប់ផ្តើមផលិតម៉ូលេគុលដែលវាយប្រហារលើស្រទាប់កូឡាជែន (collagen) និង អេឡាស្ទីន (elastin) ដែលទទួលខុសត្រូវទៅលើការធ្វើឲ្យស្បែកមានសភាពស្រស់ស្អាត និងរលោង។ ដូច្នេះអ្នកគួរព្យាយាមបញ្ឈប់ប្រើស្ករសដោយជំនួសវាជាមួយនឹង ទឹកឃ្មុំ ស៊ីរូដែលធ្វើឡើងពី ស្ទេវីយ៉ា ផ្លែម៉េផល agave ឬ topinambur។ ២. ផលិតផលសាច់កែច្នៃ ៖ រាល់ផលិតផលសាច់កៃច្នៃ (សាច់ក្រក ហតដក សាច់ហេម បេកខន) ជាដើម សុទ្ធតែមានផ្ទុកជាខ្លាញ់ជាច្រើន រួមទាំងសារធាតុគីមីមិនល្អមួយចំនួនផ្សេងទៀតដូចជា ផូស្វ័រ និង sulfites ដែលអាចបង្កឲ្យស្បែករលាក ឆាប់ចាស់ និងកើតមានស្នាមជ្រួញ។ ដូច្នេះអ្នកគួរតែកាត់បន្ថយការទទួលទាននូវរាល់ប្រភេទសាច់ទាំងនេះ។ ១. ស្មាតហ្វូន និងកំុព្យូទ័រ ៖ មនុស្សជាច្រើនបានដឹងរួចមកហើយថា ការអោនឈ្ងោកចុចទូរស័ព្ទច្រើនពេលអាចបណ្ដាលឲ្យមានណង់ក ឬសាច់ក្រោមចង្ការធ្លាក់។ពន្លឺពណ៌ខៀវដែលចេញពីអេក្រង់ទូរស័ព្ទ និងកុំព្យូទ័រ (High Energy Visiblelight) ក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដូចពន្លឺកាំរស្មី UVA និង UVB ដែរ។គួរបញ្ជាក់ផងដែរថា កាំរស្មី UVA និង UVB មានឥទ្ធិពលនាំឲ្យស្បែកឆាប់ចាស់ជ្រីវជ្រួញ រារាំងប្រព័ន្ធភាពស៊ាំ ដុតបំផ្លាញស្រទាប់ខាងក្រៅនៃស្បែក ហើយអាចឈានដល់បង្កទៅជាជម្ងឺមហារីស្បែកផងដែរ នៅពេលដែលវាជ្រាបចូលជ្រៅទៅក្នុងស្បែក។ ដូច្នេះអ្នកគួរតែកាត់បន្ថយពេលវេលាលេងទូរស័ព្ទ ឬកំុព្យូទ័រ។ ការតម្លើងឧបករណ៍ពិសេសការពារពន្លឺពណ៌ខៀវក៏មានប្រយោជន៍ផងដែរ ៕

    March 27, 2018
  • អន្តរជាតិ

    ប្រទេសថៃ ៖ វាជារឿងសំខាន់សំរាប់អ្នកទេសចរណ៍ដែលត្រូវយល់ដឹងពីវប្បធម៌ ច្បាប់ និងការហាមឃាត់នៅប្រទេសដែលអ្នកកំពុងគ្រោង​នឹងទៅធ្វើលេងកំសាន្តនោះ។ ប្រភពព័ត៌មានបរទេសបានក្រើនរំលឹកដល់អ្នកទេសចរណ៍ដែលធ្វើដំណើរទៅប្រទេសថៃ អោយប្រុងប្រយ័ត្នចំពោះការជក់បារីបើមិនចង់ត្រូវគេផាកពិន័យជាប្រាក់រឺអាចជាប់គុក។ តាមប្រភពដដែលនេះបានប្រាប់អោយដឹងថា នៅតាមឆ្នេរសមុទ្រមួយចំនួនត្រូវបានគេហាមប្រាមមិនអោយជក់បារី។  អ្នកដែលរំលោភបំពានច្បាប់ថ្មីមួយនេះត្រូវគេផាកពិន័យជាប្រាក់ចំនួន ១០០,០០០បាត រឺត្រូវជាប់គុកក្រោមមួយឆ្នាំ។ ដែលធ្ងន់ធ្ងរជាងនេះទៀតសំរាប់អ្នកដែលប្រើប្រាស់ពពួកបារីអេឡិចត្រូនិក បើត្រូវគេចាប់បានប្រឈមនឹងការជាប់គុករយៈដល់ទៅ១០ឆ្នាំ។ ច្បាប់នេះត្រូវបានគេអនុវត្តន៍នៅក្នុងប្រទេសថៃតាំងពីឆ្នាំ២០១៤ “អ្នកទេសចរណ៍ត្រូវបានហាមឃាត់មិនអាចយកចូលនូវពពួកបារីអេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុប្រទេសនេះ”។ អ្នកលក់រឺ ចែកចាយពពួកបារីអេឡិចត្រូនិកនេះក៏ត្រូវប្រឈមនឹងការជាប់គុក៥ឆ្នាំដែរ ប្រសិនបើគេរកឃើញថាមានកំហុសនោះ៕  អត្ថបទ ៖ Mali ប្រភព ៖ thecoverage

    March 27, 2018
  • សង្គម

    គិតមកទល់បច្ចុប្បន្ននេះ រាជធានីភ្នំពេញបានដាក់ដំណើរការរថយន្តក្រុងសាធារណៈបានជាង៤ឆ្នាំមកហើយ ប៉ុន្តែប្រជាជនភាគច្រើននៅតែមិនទាន់យល់ច្បាស់ពីសេវាកម្មសាធារណៈមួយនេះនៅឡើយទេ ជាហេតុធ្វើអោយសេវាកម្មមួយនេះមិនសូវជាពេញនិយមនៅក្នុងប្រទេសកម្ពុជា។ ជាការពិតណាស់ការប្រើប្រាស់សេវាកម្មរថយន្តក្រុងសាធារណៈមួយនេះពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនទែនសម្រាប់ប្រជាជន ព្រោះវាអាចជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្នុងការចំណាយប្រាក់លើការធ្វើដំណើរ ក៏ដូចជាការកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ សំណួរមួយដែលប្រិយមិត្តអ្នកអានតែងតែសួរមកក្រុមការងារខ្មែរណូតថា “តើរថយន្តក្រុងសាធារណៈគេជិះយ៉ាងម៉េច?” ដើម្បីស្រាយចម្ងល់ទាំងទាំងអស់គ្នា ថ្ងៃនេះខ្មែរណូតនឹងប្រាប់ពីរបៀបងាយជិះឡានក្រុង៖ ទី១៖ អ្នកត្រូវមើលកំណត់ទិសដៅដែលអ្នកចង់ទៅជាមុនសិន ទី២៖ មើលពីខ្សែរថយន្តក្រុងនៅចំណត ដែលអ្នកកំពុងចាំ ដើម្បីដឹងថា តើខ្សែរថយន្តក្រុងនោះធ្វើដំណើរទៅតំបន់ណា? ទី៣៖ បើសិនជារថយន្តក្រុងនៅកន្លែង ដែលអ្នកកំពុងរងចាំជិះមិនមានត្រូវទិសដៅ អ្នកចង់ទៅនោះទេ អ្នកអាចឡើងជិះសិន ហើយចាំប្តូរខ្សែរថយន្តក្រុងទៅតាមចំណតខ្សែរថយន្ត ដែលយើងកំពុងជិះត្រូវឈប់។ ទាំង៣នេះគឺជាវិធីសាស្រ្តងាយៗ ដែលយើងអាចធ្វើដំណើរតាមខ្សែរថយន្តក្រុងបានដោយសុវត្ថិភាព ហើយចំពោះការទិញសបុត្រឡានក្រុងគឺគ្មានអ្វីពិបាកនោះទេ​​ គ្រាន់តែឡើងជិះឡានក្រុងនឹងមានអ្នកចំប្រមូលប្រាក់នៅលើរថយន្តស្រាប់ហើយ៕ អត្ថបទ៖ រិទ្ធិ

    March 27, 2018
  • កីឡា

    ក្លឹបបិសាចក្រហម Manchester United នឹងចូលរួមប្រជែងគ្នាជាមួយនឹងក្លឹបសេះបង្កង់ Juventus ក្នុងការចុះហត្ថលេខាទិញខ្សែបម្រើ Aaron Ramsey ពីក្លឹបកាំភ្លើងធំ Arsenal នេះយោងតាមការបញ្ជាក់របស់សារពត៌មាន The Sun។ តម្លៃខ្លួនរបស់ខ្សែបម្រើសញ្ជាតិវ៊ែល Aaron Ramsey ត្រូវបានគេព្យាការណ៍ថា Ramsey នឹងមានតម្លៃខ្លួនប្រមាណជាង 35 លានផោន ខណៈដែលខ្សែបម្រើរូបនេះគឺជាជម្រើសដ៏ល្អរបស់ក្លឹបបិសាចក្រហម Manchester United ក្នុងការជំនួសខ្សែបម្រើ Paul Pogba ដែលអាចនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅក្នុងរដូវកាលក្រោយ។ ប៉ុន្ដែនៅក្នុងពេលនេះក្លឹបសេះបង្កង់ Juventus ក៏ចូលរួមប្រជែងគ្នាដើម្បីចង់បានខ្សែបម្រើរូបនេះដូចគ្នា

    March 27, 2018
  • កីឡា

    លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United បាននិយាយទៅកាន់ខ្សែការពារ Samuel Umtiti របស់ក្លឹបអ្នកមានបុណ្យ Barcelona ទាក់ទងនឹងការផ្ទេរចេញពីទឹកដី Camp Nou មកកាន់ទឹកដី Old Trafford នៅក្នុងរដូវកាលក្រោយនេះ។ យោងតាមការរាយការណ៍របស់សារពត៌មាន Sport បានអោយដឹងថា៖ ខ្សែការពារ Samuel Umtiti មានការមិនពេញចិត្តនិងមិនសប្បាយចិត្តជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ដែលមិនមានបំណងដំឡើងប្រាក់ឈ្នួលពលកម្មអោយរូបគេដើម្បីលើកទឹកចិត្តអោយខ្សែការពារសញ្ជាតិបារាំងរូបនេះ បន្ទាប់ពី Umtiti ផ្ទេរពីក្លឹប Lyon មកកាន់ក្លឹប Barcelona អស់រយៈពេល

    March 27, 2018
  • អន្តរជាតិ

    សព្វថ្ងៃនេះគេតែងតែលើកឡើងថានារីៗដែលស្រលាញ់ពណ៌ស្វាយសុទ្ធតែមានចិត្តមិនស្មោះត្រង់ និងមានចិត្តសាវ៉ា។ តែពួកគេយល់ខុសហើយពណ៌នីមួយៗសុទ្ធតែមានអត្ថន័យខុសគ្នា ហើយចំណែកពណ៌ស្វាយក៏មានអត្ថន័យរបស់វាផងដែរមិនមែនមានអត្ថន័យថាសាវ៉ានោះដែរ។ ១. ភាពវិជ្ជមាន៖ ពណ៌ស្វាយគឺជាពណ៌ម៉្យាងដែលតំណាងឲ្យការច្នៃប្រឌិត, ភាពស្ងប់សុខ, ការអត់ធ្មត់, ភាពថ្លៃថ្នូរ, មហិច្ឆតា និងភាពឯករាជ្យលើខ្លួនឯង។ ចំពោះរឿងស្នេហានារីដែលចូលចិត្តពណ៌ស្វាយ អាចនិងមានភាពអាត្មានិយមខ្លះ ដោយពួកគេតែងតែស្រលាញ់ និងគិតពីខ្លួនឯងជាជាងគិតគូដល់អ្នកដទៃ។ ២. ភាពអវិជ្ជមាន៖ ពណ៌មួយនេះក៏តំណាងឲ្យការនិយាយបំផ្លើស, ការកុហក និងមានភាពស្រមើលស្រមៃខ្ពស់៕ អត្ថបទ៖ Sai ប្រភព៖ Google

    March 27, 2018
  • កីឡា

    យោងតាមសារពត៌មាន The Sun បានចុះផ្សាយអោយដឹងថា៖ ក្លឹបមេឃខៀវ Manchester City កំពុងរៀបចំគម្រោងទិញខ្សែបម្រើ Isco ពីក្លឹបអធិរាជសរ Real Madrid ក្នុងតម្លៃផ្ទេរ 75លានផោន។ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបានច្រានចោលសំណើរសុំទិញរបស់ក្លឹបមេឃខៀវ Manchester City ពីរដងរួចមកហើយ ប៉ុន្ដែខ្សែបម្រើរូបនេះហាក់ដូចជាកំពុងចាប់អារម្មណ៍ក្លឹបមេឃខៀវ Manchester City វិញបន្ទាប់ពីលោក Pep Guardiola ចូលមកដឹកនាំក្លឹបមេឃខៀវ Manchester City ហើយជាពិសេស Isco មានបំណងចង់លេងជាមួយនឹងក្រុមរបស់លោក Pep Guardiola ដែលកំពុងដឹកនាំ។ យោងតាមការរាយការណ៍បានអោយដឹងថា៖

    March 27, 2018
  • PR

    ដើម្បីចូលរួមអបអរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រណីជាតិខ្មែរយើង ដែលឈានជិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Sony បានប្រកាសនាំមកនូវប្រូម៉ូសិនថ្មី និងពិសេសបំផុត សម្រាប់អតិថិជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា ជាមួយនឹងការផ្តល់ជូននូវតម្លៃយ៉ាងពិសេស ហើយថែមទាំងមានកាដូជាច្រើនសន្ធឹកសន្ធាប់ទៀតផង។ ការផ្តល់ជូននេះ គឺធ្វើទៅលើស្មាតហ្វូន Xperia ស៊េរីថ្មី ជាច្រើនម៉ូដែល ក្នុងនោះរួមមានដូចជា Xperia XZ Premium, Xperia XA Ultra និង Xperia L1។ សម្រាប់ការជាវស្មាតហ្វូន Xperia XZ Premium គឺមានតម្លៃ 629 ដុល្លារអតិថិជនទាំងអស់ នឹងការថែមជូននូវ Sony Speaker

    March 27, 2018