- Khmernote Media
- បច្ចេកវិទ្យា
នេះអាចជារឿងដែលគួរឲ្យភ្ញាក់ផ្អើលប្រចាំថ្ងៃមួយ និងជាពិសេសគឺសម្រាប់អតិថិជនរបស់ក្រុមហ៊ុន Apple តែម្ដង ដែលពួកគេអាចនឹងមិនដែលដឹងសោះថា សម្លេងថតរូបដែលតែងលឺរាល់ពេលចុចសញ្ញា Shutter នៅលើកាមេរ៉ា iPhone គឺត្រូវបានថតចេញពីកាមេរ៉ា Canon ទេ។ លោកអ្នកអាចកត់ចំណាំចាប់ពីពេលនេះទៅបាន ហើយសាកល្បងថតរូបនៅលើ iPhone រឺថតអេក្រង់នៅលើកុំព្យូទ័រ Mac នោះសម្លេងដែលបញ្ចេញមកនឹងដូចគ្នាទៅនឹងកាមេរ៉ារបស់ក្រុមហ៊ុន Canon ម៉ូដែល AE-1 film SLR ដែលត្រូវបានផលិតតាំងពីឆ្នាំ1970s និង 1980s មកម្លេះ។ ការបកស្រាយនេះ គឺទទួលបានពីលោក Jim Reekes ដែលគេស្គាល់ថាជាវិស្វករផ្នែកសម្លេងរបស់ក្រុមហ៊ុន Apple កាលពីឆ្នាំ1980។ មិនតែប៉ុណ្ណោះ
March 27, 2018 - PR
ភ្នំពេញ ក្រុមហ៊ុនគេហទំព័រRealestate.com.khសហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងរៀបចំពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨(Cambodia real estate award 2018)។ យោងតាមសេចក្តីប្រកាសព៌តមានរបស់គេហទំព័រ Realestate.com.khដែលបានចែកជូនបណ្តាញអ្នកសារព៌តមាន ក្នុងសន្និសីទសារព៌តមាននាព្រឹកថ្ងៃទី២៦ មិនានេះបានឲ្យដឹងថា ការរៀបចំពានរង្វាន់នេះ ដើម្បីជំរុញដល់វិស័យអចលនវត្ថុ ដែលជាការលើកទឹកចិត្តដល់អ្នកខិតខំប្រឹងប្រែង និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់។ ក្រុមហ៊ុន អ្នកអភិវឌ្ឍន៍ និងភ្នាក់ងារអចលនវត្ថុ អាចដាក់ពាក្យចូលរួមកម្មវិធីនេះដោយឥតគិតថ្លៃ។ នេះជាលើកតំបូងនៅក្នុងប្រវត្តិសាស្រ្ត ដែលការខិតខំប្រឹងប្រែងនិងភាពជោគជ័យ នៃវិស័យអចលនវត្ថុត្រូវត្រួវទទួលស្គាល់ជាសាកល។ សេចក្តីប្រកាសព៌តមានដដែលបានបន្តថា លក្ខខ័ណ្ឌសម្រាប់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ គឺផ្តោតសំខាន់លើបីកម្រិត ក្រុមហ៊ុនខ្នាតតូចឬខ្នាតមធ្យម និងក្រុមហ៊ុនខ្នាតធំ ដែលគ្របដណ្តប់ល់អាជីវកម្មជាច្រើនប្រភេទនៅក្នុងវិស័យនេះ។ ការបង្កើតឲ្យមានពានរង្វាន់អចលនវត្ថុនេះ ក្នុងគោលបំណងកំណត់ពីស្តង់ដា នៃក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ និងគ្រប់គ្រងអចលនវត្ថុនៅកម្ពុជា។
March 27, 2018 - អន្តរជាតិ
ស្បែកមុខរលោងស្អាតគ្មានមុន ឬស្នាមមុន គឺជាអ្វីដែលមនុស្សភាគច្រើនប្រាថ្នាចង់បាន។ ខាងក្រោមជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងទៅនឹងបញ្ហានៃការកើតមុន ក៏ដូចជាជួយបំបាត់ចោលនូវស្នាមមុនផ្សេងៗបានយ៉ាងងាយ និងឆាប់រហ័សដោយមិនចាំបាច់ត្រូវចំណាយប្រាក់អស់ច្រើនទៀតផង ៖ ១. កម្ចាត់រោគមុន ដោយការប្រើប្រាស់ទឹកខ្មេះផ្លែប៉ោម ៖ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមចំនួន ១ ស្លាបព្រាបាយ ជាមួយនឹងទឹកបិត ឬទឹកចម្រោះចំនួន ២ ទៅ ៣ ស្លាបព្រាបាយ។ លាយឲ្យសព្វចូលគ្នា បន្ទាប់ពីលាងសម្អាតមុខរួច ចូរចាប់ផ្ដើមលាបទឹកល្បាយទៅលើស្បែកមុខដោយប្រើបន្ទះសំឡី។ ចាំរហូតទាល់ទឹកល្បាយស្ងួតពីមុខសិន សឹមធ្វើការលាបផលិតផលថែរក្សាស្បែកផ្សេងៗទៀតតាមក្រោយ។ អនុវត្តន៍តាមគន្លឹះនេះឲ្យបាន ២ ដង ក្នុងមួយថ្ងៃ ឬរៀងរាល់ក្រោយពេលដែលអ្នកលាងសម្អាតមុខរួច។ ទឹកខ្មេះផ្លែប៉ោមមានផ្ទុកនូវអាស៊ីតអាសេទិច រួមទាំងមីក្រូសារធាតុមួយចំនួនដូចជា ប៉ូតាស្យូម និងម៉ាញ៉េស្យូម។ វាជាភ្នាក់ងារបំបាត់ជាតិពុលដ៏មានឥទ្ធិពល ឬប្រសិទ្ធភាពខ្ពស់បំផុតជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងពពួកបាក់តេរី ក៏ដូចរោគផ្សិតជាដើមដែលអាចជួយអ្នកក្នុងការបញ្ឈប់ឲ្យបាននូវបញ្ហារោគមុន ប្រសិនបើអ្នកព្យាយាមសាកល្បងប្រើទឹកជូតសម្អាតមុខដែលផ្សំឡើងពីទឹកខ្មេះផ្លែប៉ោម។ ២. បំបាត់ស្នាមមុន ដោយការប្រើប្រាស់តែបៃតង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺដាក់តែថង់តែចំនួន ២ ឬ ២ស្លាបព្រា នៃស្លឹកតែក្រៀមចូលទៅក្នុងចានគោមមួយ។ បន្ទាប់មកធ្វើការដាំទឹកចំនួន ៥០០ មីលីលីត្រឲ្យពុះ រួចសឹមចាក់ចូលទៅលើតែក្នុងចាន។ នៅពេលដែលតែត្រូវបានឆុងហើយ ចូរយកថង់តែ ឬស្រង់ស្លឹកតែចេញ។ សកម្មភាពត្រូវអនុវត្តន៍បន្ត គឺយកក្រណាត់ស្អាត ហើយទន់មួយដាក់ចូលក្នុងចាន។ ទុកចោលរហូតទាល់តែក្រណាត់សើមជោក ឬឆ្អែតទឹក សឹមស្រង់ចេញ និងដាក់ទៅលើផ្ទៃមុខ ហើយទុកចោលបែបនេះឲ្យបានរយៈពេលពី ៥ ទៅ ១០ នាទី។ អ្នកអាចអនុវត្តន៍តាមវិធីសាស្ត្រនេះបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។ តែបៃតងមានផ្ទុកនូវសារធាតុ phenols ដែលជាសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ក៏ដូចជាការរលាក ហើយថែមទាំងផ្តល់ផលប្រយោជន៍ក្នុងការព្យាបាលជាលិកាស្លាស ឬជាលិកាស្លាកស្នាមផងដែរ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
March 26, 2018 - កីឡា
ក្លឹបអ្នកមានបុណ្យ Barcelona កំពុងខិតខំប្រឹងប្រែងទិញខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប Atletico Madrid អោយបានមុនពេលការប្រកួតពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្សីមកដល់។ ក្លឹបអ្នកមានបុណ្យ Barcelona មានទំនាក់ទំនងជាមួយនឹងខ្សែប្រយុទ្ធ Antoine Griezmann អស់រយៈពេលជាយូរមកហើយ ជាពិសេសក្លឹបអ្នកមានបុណ្យ Barcelona មានបំណងចង់ចុះហត្ថលេខាទិញខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះនៅក្នុងរដូវកាលខាងមុខនេះ ដើម្បីជៀសវាងកុំអោយមានក្លឹបជាច្រើនចូលរួមប្រជែងដេញថ្លៃរូបគេនៅក្នុងរដូវក្ដៅខាងមុខនេះ។ ក្លឹបអ្នកមានបុណ្យ Barcelona គ្រោងនឹងដាក់សំណើរសុំទិញខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប Atletico Madrid នៅក្នុងតម្លៃផ្ទេរ 100លានអឺរ៉ូ ដែលការចចារបានសម្រេចពីរដំណាក់កាលហើយ
March 26, 2018 - អន្តរជាតិ
ការមានស្នេហាមិនមែនមានន័យថាស្រស់បំព្រង ជោគជ័យរហូតនោះទេ អ្នកខ្លះក៏ទទួលបានបទពិសោធន៍យ៉ាងឈឺចាប់ដល់ថ្នាក់លែងហ៊ានទទួលយក ឬចាប់ផ្ដើមថ្មី។ ខាងក្រោមនេះជាមូលហេតុដែលនារីមួយចំនួនសម្រេចចិត្តមិនទទួលយកស្នេហាទៀត ទោះបីជាពួកគេត្រូវរស់នៅកំព្រាឯកាក៏ដោយ៖ ១. ការភ័យខ្លាចត្រូវគេបោះបង់ចោល៖ អ្នកជំនាញបានឲ្យដឹងថាពួកគេមិនមែនខ្លាចនឹងមានស្នេហានោះទេ ប៉ុន្ដែពួកគេភ័យខ្លាចក្នុងការត្រូវគេបោះបង់ចោល ក៏ដូច ជាស្អប់អារម្មណ៍ដែលគេទុកឲ្យនៅឯកាម្នាក់ឯង។ ដូចនេះហើយទើបបានជាពួកគេគិតថាបើសិនជាពួកគេនៅម្នាក់ឯង ហើយមិនលង់ស្រលាញ់នរណានោះនឹងធ្វើឲ្យពួកគេមានសេចក្ដីសុខជាងមានស្នេហា។ ២. បញ្ហាការជឿទុកចិត្តគ្នា៖ អ្នករាល់គ្នាអាចស្រលាញ់មនុស្សដែលអ្នកទុកចិត្ត តែអ្នកមិនអាចទុកចិត្តលើមនុស្សដែលយើងស្រលាញ់បានទេ ពីព្រោះការទុកចិត្តចំពោះមនុស្សដែលយើងស្រលាញ់វាមានភាពលំបាកជាខ្លាំង ដោយសារតែសុភមង្គលរបស់យើងទាំងស្រុង គឺត្រូវស្ថិតនៅលើដៃរបស់គេដូចនេះ ហើយបើសិនជាចង់ឲ្យមានទំនុកចិត្តគឺត្រូវចំណាយពេលជាយូរដើម្បីស្វែងយល់ និងរៀនយល់ចិត្តពីគ្នាឲ្យកាន់តែច្បាស់។ ហេតុនេះហើយទើបបានជានារីៗមិនចង់ប្រថុយដាក់ចិត្តលើអ្នកណាខ្លាចចំមនុស្សមិនស្មោះ និងធ្វើឲ្យខ្លួនមានការឈឺចាប់ថ្ងៃក្រោយ។ ៣. ការខកចិត្តក្នុងរឿងស្នេហា៖ បើសិនជាអ្នកដែលមានបទពិសោធន៍ល្អជាមួយនឹងរឿងស្នេហានោះគេនឹងមិនខ្លាចក្នុងការចាប់ផ្ដើមទំនាក់ទំនងជាថ្មីនោះទេ។ តែបើសិនជាអ្នកធ្លាប់មានបទពិសោធន៍អាក្រក់ក្នុងរឿងស្នេហាវិញនោះ វានិងធ្វើឲ្យអ្នកមានភាពរាថយ និងមិនហ៊ានក្នុងការមានស្នេហ៍ថ្មី ហើយសុខចិត្តនៅម្នាក់ឯងដើម្បីរួចផុតការឈឺចាប់នៅថ្ងៃអនាគត។ ៤. ស្ថានភាពជុំវិញខ្លួន៖ បញ្ហានេះគឺជាបញ្ហាដ៏សំខាន់ ដោយពួកគេមិនហ៊ានមានទំនាក់ទំនងនោះទេ ដោយសារតែពួកគេមានការធំធាត់នៅក្នុងស្ថានភាពគ្រួសារមួយដែលតែងតែឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារ។ បទពិសោធន៍
March 26, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានដឹងថាតើអារម្មណ៍នៃការធុំក្លិនអាចប៉ះពាល់ដល់ខួរក្បាល ហើយផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកចំពោះរឿងអ្វីមួយបានយ៉ាងដូចម្ដេចខ្លះ ៖ ១. វាបង្កើនរសជាតិ ៖ ញ្ញាណនៃរសជាតិដូចជាអណ្ដាត គឺជួយបង្ហាញឲ្យយើងដឹងថាតើ អាហារណាដែលមានរសជាតិប្រៃ ល្វីង ជូរ ផ្អែម ឬភ្លាវ។ ចំណែកឯច្រមុះវិញ ក៏ទទួលបន្ទុកក្នុងការបង្ហាញឲ្យយើងអាចដឹងថាតើអាហារណាមួយនោះមានរសជាតិឆ្ងាញ់ ឬក៏អត់។ ច្រមុះស្រូបក្លិននៃអាហារ ខណៈពេលដែលយើងទទួលទាន រួចចាប់ផ្ដើមធ្វើការបញ្ជូនដំណឹងទៅកាន់ខួរក្បាលដែលរួមបញ្ចូលគ្នារវាងរសជាតិដែលសសៃប្រសាទបានទទួល ហើយក៏បង្កើនបទពិសោធន៍នៃរសជាតិមួយ។ ២. វាធ្វើឲ្យអ្នកមានអារម្មណ៍ត្រូវបានទាក់ទាញ ៖ មនុស្សភាគច្រើនសម្រេចចិត្តទិញទឹកអប់ ក៏ព្រោះតែដើម្បីធ្វើឲ្យខ្លួនឯងកាន់តែមានភាពគួរឲ្យទាក់ទាញ។ ប៉ុន្តែអ្វីដែលយើងមិនដឹងនោះគឺថា ក្លិនទឹកអប់ដែលមាននៅលើខ្លួនយើងមិនត្រឹមតែទាក់ទាញបាននូវអារម្មណ៍របស់អ្នកដទៃប៉ុណ្ណោះទេ។ ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ក្លិនទឹកអប់ដែលយើងបានបាញ់ក៏ធ្វើឲ្យយើងខ្លួនឯងក្លាយជាមានទំនុកចិត្តកាន់តែច្រើនជាងមុនផងដែរ នោះហើយជាអ្វីដែលបានទាក់ទាញអារម្មណ៍របស់យើង។ ៣. វាធ្វើឲ្យយើងមានអារម្មណ៍ថាដូចបានឆ្លងកាត់ពេលវេលា ៖ ការធុំក្លិនអាចធ្វើឲ្យកើតមានការចងចាំឡើងវិញ ឬការនឹកដល់ពេលវេលានៃអនុស្សាវរីយ៍ណាមួយបានដោយវាផ្សារភ្ជាប់ទៅនឹងការចងចាំផ្សេងៗពីគ្នា។ វាអាចផ្ដល់ឲ្យយើងនូវអារម្មណ៍មួយដូចបានត្រឡប់ទៅកាន់ពេលវេលាណាមួយនោះម្ដងទៀត។ មានការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ក្លិនអាចធ្វើឲ្យមានអារម្មណ៍ចងចាំបានខ្លាំងជាងរូបភាពទៅទៀត។ ខណៈពេលដែលយើងអាចបាត់បង់ការចងចាំ ឬភ្លេចសកម្មភាពណាមួយដែលអាចមើលឃើញផ្ទាល់នឹងភ្នែកអស់ប្រមាណជា ៥០ភាគរយឯណោះក្នុងរយៈពេលត្រឹមតែប៉ុន្មានខែក្រោយមកនោះ ការចងចាំនៃក្លិននៅតែមិនបាត់បង់ ឬភ្លេចបើទោះជាពេល ១ឆ្នាំ បានកន្លងផុតទៅក៏ដោយ។ ៤. វាប៉ះពាល់ទៅដល់អារម្មណ៍របស់អ្នក ៖ ក៏ដូចជាការនាំមកវិញនូវការចងចាំណាមួយ ក្លិនក៏អាចធ្វើអោយអារម្មណ៍ផ្សេងៗរបស់យើងកើតមានឡើងដែរ។ វាកើតឡើងទៅលើកម្រិតនៃគំនិត ឬការគិតដោយមិនដឹងខ្លួនរបស់យើង។ ពេលខ្លះយើងមិនអាចយល់ទេថាតើហេតុអ្វីបានជាយើងស្រាប់តែប្រែទៅជាមានអារម្មណ៍ខឹង ឬរសាប់រសល់ ព្រួយបារម្ភ ភ្លាមៗ។ បញ្ហានេះអាចត្រូវបានដោះស្រាយតាមរយៈក្លិនក្រអូប។ ក្លិនក្រអូបផ្សេងៗជាច្រើនដែលអាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាល និងសប្បាយឡើងវិញ។ ៥. វាអាចធ្វើឲ្យអ្នកប្រែជាគិតច្រើន ឬធ្លាក់ទឹកចិត្ត ៖ ចំពោះអ្នកដែលមិនអាចធុំក្លិនអ្វី ឬបាត់បង់នូវសមត្ថភាពធុំក្លិនផ្សេងៗ គឺជាមនុស្សដែលប្រឈមមុខខ្ពស់បំផុតទៅនឹងហានិភ័យនៃការធ្លាក់ទឹកចិត្ត។ វាកើតឡើងដោយសារតែការផ្សារភ្ជាប់យ៉ាងខ្លាំងក្លារវាងក្លិន និងអារម្មណ៍។ សមត្ថភាពនាំមកវិញនូវការចងចាំ និងអារម្មណ៍ គឺត្រូវបានកំណត់ដោយសមត្ថភាពនៃការទទួលបាន ឬធុំនូវក្លិនក្រអូបផ្សេងៗ។ កង្វះញ្ញាណនៃក្លិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺវិកលចរិក។ ៦. វាធ្វើឲ្យអ្នកមានអារម្មណ៍ផ្សេងៗ ៖ ត្រឹមតែក្លិនចេញពីមនុស្សម្នាក់ក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ ខ្លាច រីករាយត្រេកអរ ចង់បាន និងអារម្មណ៍ជាច្រើនទៀតបានដែរ។ វាកើតឡើងដោយសារតែញើស និងទឹកភ្នែករបស់មនុស្សមានផ្ទុកសញ្ញាគីមី chemosignals ។ chemosignals មួយៗមានឥទ្ធិពលធ្វើឲ្យផ្នែកផ្សេងៗនៃខួរក្បាលមានភាពសកម្មឡើង។ ដូច្នេះប្រសិនបើមនុស្សម្នាក់ភ័យខ្លាចញើសរបស់គាត់នឹងបញ្ជូនសញ្ញាទៅកាន់ខួរក្បាលរបស់គាត់ថាគាត់មានអារម្មណ៍បែបនេះដែលបណ្តាលឲ្យផ្នែកភ័យខ្លាចនៃខួរក្បាលសកម្មឡើង។ ៧. វាអាចធ្វើឲ្យអ្នកទិញកាន់តែច្រើន ៖ យើងអាចហៅវាបានថា ក្លិនដែលលាងសម្អាតខួរក្បាលតាមរយៈច្រមុះ។ ហាងលក់រថយន្តមួយចំនួនបានដាក់ក្លិនរថយន្តថ្មីបន្ថែមទៀតនៅក្នុងយានជំនិះរបស់ពួកគេដើម្បីជាការបង្កើនដល់អារម្មណ៍ឲ្យយើងកាន់តែចង់ទិញ។ ហាងមួយចំនួនដូចជាហាងកាហ្វេ ឬនំប័ុងដាក់ក្លិនឈ្ងុយនៅច្រកចូល ដូច្នេះយើងអាចនឹងដើរតាមក្លិនដោយមិនដឹងខ្លួនចូលក្នុងហាង ហើយទិញអ្វីមួយ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
March 26, 2018 - អន្តរជាតិ
ប្រទេសចិន ៖ មនុស្សចាស់សម័យនេះមិនចង់ធ្វើអ្វីដដែលនោះទេ គាត់តែងតែស្វែងរកនូវអ្វីដែលថ្មីៗមកធ្វើដើម្បីកំសាន្តអារម្មណ៍ក្នុងវ័យចំណាស់របស់គាត់។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវអ៊ុំស្រីម្នាក់ដែលបានក្លាយជាមេអណ្តើកតាមអនឡាញក្រោយពីចូលនិវត្តន៍ ពេលនេះកំពុងតែល្បីពេញបណ្តាញសង្គម។ អ៊ុំស្រី Lin Jingfu បានប្រាប់ថាគាត់បានចាកចេញពីស្រុកកំណើតទាំងពីរអាយុ១៧ឆ្នាំ គាត់បានចំនាយពេលវេលារបស់គាត់ទៅដើរកំសាន្ត និង ធ្វើការតាមទីក្រុងមួយចំនួនដូចជា Shanxi Heilongjiang និង Xinjiang។ រហូតដល់ពេលដែលគាត់ត្រូវចូលនិវត្តន៍គាត់ក៏បានវិលមកស្រុកកំណើតវិញ ដើម្បីជួយមើលចៅៗរបស់គាត់។ គាត់បានប្រាប់បន្ថែមទៀតថា “ខ្ញុំពិតជាធុញទ្រាន់ជាមួយនឹងការទំនេរនៅផ្ទះនេះណាស់ ហើយចង់ធ្វើអ្វីដែលសប្បាយៗ គាត់ចង់ធ្វើអ្វីដែលខុសពីមនុស្សចាស់ដទៃ ព្រោះខ្ញុំចូលចិត្តធ្វើអ្វីដែលថ្មីៗ”។ ក្រោយមកគាត់ក៏បានធ្វើការ live-streaming តាមបណ្តាញសង្គមហើយបង្កើតជាកម្មវិធីជ្រើសរើសគូ។ គណនីរបស់គាត់មានអ្នកតាមដានរហូតដល់ ៧៥,០០០នាក់។ គាត់និយាយថាគាត់ជាមនុស្សចូលចិត្តនិយាយ និងលេងសើចច្រើន វាសមស្របជាមួយនឹងការងារនេះណាស់ ហើយគាត់ជួយគេអោយរកឃើញស្នេហាដោយមិនបាច់ចំនាយប្រាក់ទៀតផង។ បើទោះបីជាគាត់ព្យាយាមស្វែងរកគួអោយគេដោយមិនយកប្រាក់ក៏ដោយ
March 26, 2018 - អន្តរជាតិ
យោងតាមការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (ចាប់ពីថ្ងៃទី ២៦ ខែមីនា ដល់ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៨) របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ភ្លៀងកក់ខែនឹងធ្លាក់រាយប៉ាយឡើងវិញ ចាប់ពីថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី ០១ ខែមេសា ដោយសារតែទទួលរងឥទ្ធិពលពីកំរិតសម្ពាធទាប និងខ្យល់ដែលបក់មកពីទិសខាងកើតសមុទ្រចិនខាងត្បូង។ ដូច្នេះសូមបងប្អូនបប្រជាពពលរដ្ឋទាំងប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងនៅពេលមេឃរកកលភ្លៀង៕
March 26, 2018 - អន្តរជាតិ
ក្លិនខ្យល់ដង្ហើមមិនល្អមិនមែនតែងតែមានន័យថា កង្វះអនាម័យនោះទេ ប៉ុន្តែពេលខ្លះវាអាចជារោគសញ្ញានៃជំងឺផ្សេងៗដែលមិនទាន់ត្រូវបានព្យាបាល។ ក្លិននៃខ្យល់ដង្ហើមរបស់អ្នកអាចបង្ហាញឲ្យដឹងយ៉ាងច្រើនអំពីបញ្ហាសុខភាពដែលអ្នកអាច ឬកំពុងតែកើតមាន។ ឧទាហរណ៍ ក្លិនផ្លែឈើមានន័យថា អ្នកកំពុងតែជិតកើត ឬបានកើតជំងឺទឹកនោមផ្អែម។ ខាងក្រោមជាបញ្ហាស្ថានភាពសុខភាពមួយចំនួនដែលទាក់ទងនឹងក្លិនខ្យល់ដង្ហើមមិនល្អ។ សូមកត់សម្គាល់រោគសញ្ញាទាំងនេះ ហើយធ្វើការណាត់ជួបជាមួយនឹងគ្រូពេទ្យភ្លាមប្រសិនបើអ្នកគិតថាក្លិនខ្យល់ដង្ហើមរបស់អ្នកអាចជារោគសញ្ញានៃជម្ងឺអ្វីមួយដែលធ្ងន់ធ្ងរ ៖ ១១. ក្លិនដូចធ្មេញស្អុយ ៖ វាបណ្ដាលមកពីជម្ងឺអញ្ចាញធ្មេញ។ ប្រសិនបើអ្នកមានធ្មេញណាមួយដែលស្អុយនោះខ្យល់ដង្ហើមរបស់អ្នកប្រាកដជានឹងបង្ហាញឲ្យអ្នកបានដឹងថាកំពុងមានអ្វីមួយមិនប្រក្រតីកើតឡើង។ ក្នុងករណីនេះ វាជាការចាំបាច់ណាស់ដែលអ្នកត្រូវប្រញាប់ទៅជួបពិនិត្យជាមួយនឹងទន្តពេទ្យ។ ស្ថានភាពចំនួន ២ ដែលទាក់ទងនឹងបញ្ហាធ្មេញស្អុយ ហើយមានក្លិនខ្យល់ដង្ហើមមិនល្អ គឺជម្ងឺរលាកអញ្ចាញធ្មេញ និងជម្ងឺអញ្ចាញធ្មេញ។ ១០. ក្លិិនដូចថ្នាំកន្លាត ៖ ប្រតិកម្មអាឡែកស៊ី ឬជម្ងឺផ្សេងៗដែលទាក់ទងនឹងផ្លូវដង្ហើមដូចជា ជម្ងឺផ្ដាសាយធម្មតា ឬផ្ដាសាយធំ ក៏អាចបណ្ដាលឲ្យខ្យល់ដង្ហើមប្រែជាមានក្លិនមិនល្អបានដែរ។ បាក់តេរីដែលបានចូលទៅស្ថិតនៅក្នុងមាត់របស់អ្នកក្លាយទៅជាមូលហេតុនៃក្លិនស្អុយ។ ជាធម្មតាបញ្ហានេះនឹងបាត់ទៅវិញដោយខ្លួនឯងនៅពេលដែលអ្នកមានសុខភាពល្អជាសះស្បើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានជំងឺរលាកភ្នាសរន្ធច្រមុះរ៉ាំរ៉ៃនោះអ្នកប្រហែលជាត្រូវតែទៅជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញហើយ។ ៩. ក្លិនជូរ ៖ ប្រសិនបើខ្យល់ដង្ហើមរបស់អ្នកមានក្លិនជូរ នោះវាអាចជាស្ថានភាពមួយទាក់ទងទៅនឹងបញ្ហាការការចាល់ជាតិអាស៊ីត ឬជម្ងឺក្រហាយទ្រូង ។ដើម្បីគ្រប់គ្រង និងបំបាត់ក្លិនបែបនេះអ្នកត្រូវគ្រប់គ្រងលើបញ្ហាសុខភាព (ជាតិអាស៊ីតក្នុងខ្លួន) របស់អ្នកជាមុនសិន។ អ្នកត្រូវធ្វើការផ្លាស់ប្ដូររបបអាហារប្រចាំថ្ងៃ ក៏ដូចជាកាត់បន្ថយការទទួលទានជាតិអាកុល ខ្ទឹមស ខ្ទឹមបារាំង អាហារមានរសជាតិហឹរ និងកាហ្វេ។ ៨. ក្លិនដូចផ្លែឈើ ៖ វាអាចជារោគសញ្ញាមួយនៃជម្ងឺទឹកនោមផ្អែម។ ដូច្នេះចូរប្រញាប់ធ្វើការណាត់ជួបពិនិត្យជាមួយគ្រូពេទ្យជំនាញខាងក្រពេញបញ្ចេញក្នុងឲ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ៧. ក្លិន និងរសជាតិដូចលោហធាតុ ៖ វាជារោគសញ្ញាមួយនៃជម្ងឺមហារីកក្រពះដំណាក់កាលចុងក្រោយ។ ទោះជាយ៉ាងណា អ្នកគួរតែធ្វើការជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ ក៏ព្រោះពេលខ្លះក្លិន និងរសជាតិក្នុងមាត់ប្រភេទនេះបណ្ដាលមកពីការទទួលទានថ្នាំមួយចំនួន។ ៦. ក្លិនស្អុយរលួយ ៖ វាអាចជារោគសញ្ញាមួយនៃជម្ងឺមហារីកសួត។ ដូច្នេះប្រសិនបើខ្យល់ដង្ហើមរបស់អ្នកប្រែជាមានក្លិនដូចអ្វីមួយដែលស្អុយរលួយនោះ អ្នកត្រូវប្រញាប់ទៅជួបពិនិត្យជាមួយនឹងគ្រូពេទ្យជាបន្ទាន់។ ៥. ក្លិនឆ្អាបដូចត្រី ៖ ប្រសិនបើនៅពេលដកដង្ហើមចេញ ខ្យល់ដង្ហើមរបស់អ្នកមានក្លិនឆ្អាបដូចត្រីនោះវាអាចនឹងន័យថា អ្នកកំពុងមានជំងឺខ្សោយតម្រងនោម ហើយ។ ជំងឺនេះមានលក្ខណៈធ្ងន់ធ្ងរណាស់ ដូច្នេះអ្នកត្រូវប្រញាប់ទៅជួបពិនិត្យស្ថានភាពជាមួយនឹងគ្រូពេទ្យជំនាញឲ្យបានលឿនបំផុត។ ៤. ក្លិនផ្អួរ ៖ វាជាសញ្ញាមួយបង្ហាញឲ្យដឹងពីដំណើរការមិនប្រក្រតីនៃថ្លើមរបស់អ្នក ឬអាចជាជម្ងឺរលាកថ្លើម។ រោគសញ្ញាផ្សេងទៀតនៃបញ្ហាថ្លើម គឺស្បែក និងប្រស្រីភ្នែករបស់អ្នកប្រែជាមានពណ៌លឿង។ ត្រូវប្រញាប់ជួបពិនិត្យជាមួយគ្រូពេទ្យជាបន្ទាន់ ប្រសិនបើរោគសញ្ញាទាំងអស់នេះបានកើតឡើងចំពោះអ្នក។ ៣. ក្លិនដូចទឹកដោះគោដែលជូរខូច ៖ វាជារោគសញ្ញាមួយនៃបញ្ហាចាញ់ឡាក់តូសដែលមានន័យថា រាងកាយរបស់អ្នកមិនអាចបំបែកជាតិប្រូតេអ៊ីនក្នុងទឹកដោះគោ។ វារួមបញ្ចូលមកជាមួយនឹងរោគសញ្ញាដទៃទៀតដូចជា រាគ និងឈឺពោះ។ ២. ក្លិនស្អុយដូចលាមក ៖ វាអាចបណ្ដាលមកពីបញ្ហាដុំគ្រួសក្នុងសាច់បំពង់ក។ ដើម្បីដោះស្រាយបញ្ហានេះបាន អ្នកត្រូវទៅជួបព្យាបាលជាមួយនឹងគ្រូពេទ្យជំនាញ។ ១. ការទំពារស្ករកៅស៊ូមិនអាចជួយធ្វើឲ្យខ្យល់ដង្ហើមប្រែជាស្រស់ថ្លាបានឡើយ ៖ អ្នកប្រហែលជាជឿថា ការទំពារស្ករកៅស៊ូនឹងអាចជួយបំបាត់ក្លិនមិនល្អក្នុងមាត់ និងការពារធ្មេញពុក។ ប៉ុន្តែបើយោងតាមការសិក្សាជាច្រើនវិញបានបង្ហាញឲ្យដឹងថា ស្ករកៅស៊ូមិនអាចជួយអ្វីបាននោះទេ។ ជាតិស្ករដែលស្ករកៅស៊ូមានផ្ទុកមានតែជួយរំញោចឲ្យបាក់តេរីនៅក្នុងមាត់លូតលាស់ និងរីករាលដាលកាន់តែខ្លាំងប៉ុណ្ណោះ។ ដូច្នេះដំណោះស្រាយដ៏ល្អបំផុត គឺការទៅជួបពិនិត្យជាមួយទន្តពេទ្យ ហើយព្យាយាមថែរក្សាមាត់ធ្មេញបានត្រឹមត្រូវតាមការណែនាំ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
March 26, 2018 - អន្តរជាតិ
មនុស្សស្រីគ្រប់រូបមុននឹងធ្វើការចេញទៅខាងក្រៅតែងតែចំណាយពេលក្នុងការតុបតែងខ្លួន និង Make Up ជាប្រចាំ។ តែអ្នកខ្លះចូលចិត្ត Make Up បែបក្រាស់ តែការធ្វើបែបនេះអាចនឹងធ្វើឲ្យបាត់បង់នូវសម្រស់ពីធម្មជាត់របស់ខ្លួន ដូចនេះយើងគួរតែជ្រើសរើសស្ទាយ Make Up បែបស្រាលៗក៏អាចទទួលបាននូវភាពស្រស់ស្អាតបានដែរ ហើយថែមទាំងមានងាយស្រួលនិងមិនចំណាយពេលច្រើនឡើយ។ ចង់ដឹងថាយ៉ាងណា តោះមើលស្ទាយ Make Up បែបស្រាលៗខាងក្រោមនេះ៖ ១. ការដាក់ពណ៌ភ្នែក៖ ជៀសវាងយកពណ៌ណាដែលកាច យើងគួរយកពណ៌ស្រាលដើម្បីឲ្យមើលទៅធម្មជាតិនិងមានភាពទាក់ទាញកាន់តែខ្លាំង។ យកល្អកុំយកពណ៌ណាដែលមានផ្លេកៗ ព្រោះវាមើលទៅមិនស៊ីគ្នាជាមួយនឹងថ្ពាល់របស់យើងដោយសារតែថ្ពាល់របស់យើងរើសយកពណ៌ស្រាល។ ២. ការលាបក្រែម៖ ជៀសវាងយកក្រែមណាដែលមានពណ៌ដិតៗ ហើយក៏កុំលាបចេញពីរឹមមាត់។ ៣. ការផាត់ថ្ពាល់៖ យកពណ៌ណាដែលស្រាល ហើយមកផាត់ត្រង់បរិវេណថ្គាមដើម្បីឲ្យមើលឃើញមុខរបស់យើងតូចស្អាត។ អត្ថបទ៖ Sai រូបភាព៖ Google
March 26, 2018









