- Khmernote Media
- អន្តរជាតិ
ប្រទេសកូរ៉េ ៖ បើទោះបីជាគូស្នេហ៍រឺប្តីប្រពន្ធក៏ដោយអ្នកមិនមានសិទ្ធវាយធ្វើបាបរឺបង្ខាំងភាគីម្ខាងទៀតទុកនោះទេ វាជាទង្វើរដែលផ្ទុយពីច្បាប់ហើយក៏មិនមានជាអ្វីដែលគួរធ្វើដាក់មនុស្សដែលខ្លួនស្រលាញ់ដែរ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយរឿងរ៉ាវបុរសជនជាតិកូរ៉េម្នាក់បានចាប់បង្ខាំងមិត្តស្រីរបស់ខ្លួនទុកក្នុងផ្ទះ និងបានវាយធ្វើបាបរាងកាយរបស់នាងទៀតផង។ ប៉ូលិសនៅ Busanjin បានប្រាប់ថាបុរសម្នាក់នេះបានឃុំឃាំងខ្លួនមិត្តស្រីរបស់ខ្លួនទុកតាំងពីថ្ងៃទី១៩មកម្លេះ។ តាមរយៈសម្តីរបស់ស្រ្តីរងគ្រោះដែលមានវ័យ១៩ឆ្នាំបានប្រាប់អោយដឹងថា ថ្ងៃកើតហេតុនាងនិងមិត្តប្រុសមានទំនាស់ពាក្យសម្តីជាមួយគ្នាខ្លះ បន្ទាប់មកមិត្តប្រុសនាងបាននាំនាងទៅភ្នំមួយជិតកន្លែងគេរស់នៅនោះ នៅក្នុងរថយន្តគេបានទះកំផ្លៀងនិងវាយនាងជាច្រើនដៃ។ មិនតែប៉ុណ្ណោះគេបាននាំនាងទៅផ្ទះរបស់គេហើយឃុំនាងនៅទីនោះពេញមួយថ្ងៃ។ នៅពេលនាងនៅទីនោះម្នាក់ឯងនាងបានផ្ញើរសារទៅគេថានាងចង់ទៅសាលារៀនវិញ បន្ទាប់មកទៀតនាងបានផ្ញើរសារសុំបែកគ្នាជាមួយគេ។ ដំបូងគេបានបដិសេធមិនព្រម តែក្រោយមកគេក៏យល់ព្រម តែគេបានឃាត់នាងអោយនៅចាំទទួលឥវ៉ាន់របស់នាងដែលគេបានផ្ញើរទៅផ្ទះរបស់ខ្លួនសិន។ ក្រោយពីរងចាំទទួលរបស់អស់រយៈពេលជាង៥ម៉ោង នាងកាន់តែមានការបារម្ភពីសុវត្ថិភាពរបស់ខ្លួនឯង ហើយក៏សម្រេចចិត្តចាកចេញដោយមិនចាំយករបស់ទាំងអស់នោះទៀត។ ទើបតែចេញផុតច្រកចូលបន្តិចនាងក៏បានជួបនឹងមិត្តប្រុសខ្លួន គេបានវាយទៅលើនាងរហូតដល់ឈាមស្រោចពេញខ្លួន ហើយថែមទាំងអូសនាងចូលក្នុងជណ្តើរយន្តត្រលប់ទៅផ្ទះរបស់គេវិញ។ គេបានយកទឹកជិះទៅលើនារីរងគ្រោះអោយភ្ញាក់ហើយសួរនាងថា “ហេតុអ្វីបានជាសុំបែកពីគេ?” ។ ដោយភាពភ័យខ្លាចនាងបានស្រែកសុំជំនួយ សំណាងអ្នកជិតខាងទៅនោះបានលឺហើយរាយការណ៍ទៅប៉ូលិស ប៉ូលិសចូលមកជួយសង្រ្គោះនារីរងគ្រោះទាន់ពេលហើយអាចឃាត់ខ្លួនបុរសជាសង្សានោះបានទៀតផង៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖
March 27, 2018 - អន្តរជាតិ
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលក្រុងហុងកុងបានសម្រេចយកថវិកាចំនួន១៨ពាន់លានដុល្លារចែកទៅឲ្យប្រជាពលរដ្ឋខ្លួន ដែលក្នុងនោះមានប្រជាពលរដ្ឋប្រមាណជាមួយភាគបីនៃប្រជាជនសរុបនឹងទទួលបានលុយទាំងនេះ។ បើយោងតាមលោក Paul Chan Mo-po លេខាធិការហិរញ្ញវត្ថុរបស់ទីក្រុងហុងកុងបានប្រាប់អ្នកសារព័ត៌មានថា ប្រជាពលរដ្ឋហុងកុង ដែលអាចទទួលបានលុយដែលរដ្ឋាភិបាលចែកជូននេះត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះ៖ + មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ + គ្មានទ្រព្យសម្បត្តិផ្ទាល់ខ្លួន + អត់ទទួលបានប្រាប់ឧបត្ថម្ភពីរដ្ឋាភិបាល + អ្នកដែលមិនមានកាតព្វកិច្ចបង់ពន្ធប្រាក់ចំណូលប្រចាំឆ្នាំ (គិតចាប់ពីសប្តាហ៍បន្ទាប់ទៅ) + ជាមធ្យមមនុស្សម្នាក់អាចនឹងទទួលបានប្រាក់ចំនួន៥១០ដុល្លារអាមេរិក។ យ៉ាងណាក្តី ចំពោះអ្នកដែលមិនមានកាតព្វកិច្ចបង់ពន្ធប្រាក់ចំណូល និងរស់នៅក្នុងដោយផ្អែកលើទ្រព្យសម្បត្តិផ្ទាល់ខ្លួនមួយចំនួនក៏អាចទទួលបានប្រាក់ខ្លះដែរ អាចតិចជាង ៥០០ ដុល្លារ ដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់ពួកគេ៕ អត្ថបទ៖ ភក្តី ប្រភព៖ reuters
March 27, 2018 - សង្គម
មួយរយៈចុងក្រោយនេះយើងឃើញថាទីក្រុងភ្នំពេញមានការវិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ដោយយើងឃើញមានស្ពានអាកាស សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប ស្ទើរគ្រប់តំបន់ ហើយថ្មីៗនេះយើងឃើញមានគម្រោងស្ពានអាកាសថ្មើរជើងថ្មីមួយទៀតដែលជាគម្រោងរបស់ទីក្រុងអូឡាំព្យា ដែលស្ពានអាកាសថ្មើរជើងនេះគឺប្រើប្រាស់សម្រាប់ឆ្លងចូលផ្សារទំនើបអូឡាំព្យា ដែលគម្រោងមួយនេះនឹងបញ្ចប់នៅចុងឆ្នាំ២០១៨ ខាងមុខនេះហើយ។ គម្រោងស្ពានអាកាសថ្មើរជើងនៅកណ្តាលទីក្រុងភ្នំពេញនេះ នឹងមាន៣ច្រកសម្រាប់ចូលទៅកាន់ផ្សារទំនើប ប៉ុន្តែក្រុមហ៊ុនមិនទាន់បញ្ជាក់ថា នឹងចូលតាមច្រកណាខ្លះនោះទេ ព្រោះវិស្វកររបស់ក្រុមហ៊ុនកំពុងចុចយកចំណុចប្រសព្វមួយ ដែលងាយស្រួលក្នុងការអតិថិជនដើរសំដៅចូលទៅក្នុងផ្សារទំនើបមួយនេះ។ គួរបញ្ជាក់ផងដែរថា ស្ពានអាកាសថ្មើរជើងសម្រាប់ដើរចូលផ្សារទំនើបដំបូងគេក្នុងស្រុកមួយនេះ ជាស្ពានថ្មើរជើងបែបស្តង់ដារបរទេស ហើយមួយវិញទៀតផ្សារទំនើបដែលទីក្រុងអូឡាំព្យា នឹងដាក់សម្ភោធព្រមគ្នាជាមួយនឹងស្ពានថ្មើរជើងនេះ គឹជាផ្សារទំនើបស្តង់ដារមួយដែលលក់តែផលិតផលគុណភាពខ្ពស់ពីបរទេស នឹងស្របតាមការពេញនិយមរបស់យុវវ័យសម័យថ្មីផងដែរ។ អត្ថបទ៖ រិទ្ធិ
March 27, 2018 - PR
ត្រៀមៗ សម្រាប់បងប្អូនទាំងអស់ដែលរស់នៅតំបន់ខេត្តសៀមរាប កំពង់ធំ ឧត្តមានជ័យ និងព្រះវិហារ បានដាក់សម្បកផលិតផលហើយ ឬនៅ? ពេលនេះ បេសកកម្មចែកមហាសំណាង 2 ដង ឆុងច្រើន ផ្ញើច្រើន កាន់តែមានភ្លាមៗ” របស់ទឹកដោះគោធីផត បានបន្តដំណើរមកចែករង្វាន់ដល់តំបន់សៀមរាបហើយ។ ការចាប់រង្វាន់នឹងធ្វើឡើងនៅផ្សារលើ ទីរួមខេត្តសៀមរាប នៅថ្ងៃទី 29 ខែមីនា ឆ្នាំ 2018 ខាងមុននេះ ដោយមានរង្វាន់ប្រាក់សុទ្ធ 10 លានរៀល 1 រង្វាន់ និង 1 លានរៀល 10 រង្វាន់។
March 27, 2018 - កីឡា
តាមការកំណត់នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ ដំណើរការចែកសំបុត្រឡានក្រុងឥតគិតថ្លៃនឹងត្រូវធ្វើឡើងនៅកោះពេជ្រ វេលាម៉ោង ៨ព្រឹក ដោយក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដើម្បីជូនពួកគាត់ទៅលេងស្រុកកំណើតជួបជុំបងប្អូននាឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។ ដោយឡានក្រុងមនុស្សធម៌ របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងចេញដំណើរនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ដូចនេះអ្នកដែលមានបំណងទៅលេងស្រុកកំណើតនៅថ្ងៃទី ១២ មេសា អាចមកទទួលយកសំបុត្រឡានក្រុងមនុស្សធម៌ទុកជាមុន នៅកោះពេជ្រ នាថ្ងៃទី១ មេសា ខាងមុខនេះបាន ព្រោះគេចែកតែមួយថ្ងៃប៉ុណ្ណោះ រហូតដល់អស់សំបុត្រ។ លើសពីការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃនេះទៀតនោះគឺ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG UBER BUS
March 27, 2018 - អន្តរជាតិ
យោងតាមអ្នកជំនាញផ្នែកសុខភាពបានអះអាងថា ការម៉ាស្សាជើងដោយឲ្យកូនត្រីតូចៗខាំជើង អាចចម្លងមេរោគអេដស៍ និងជំងឺ រលាកថ្លើមប្រភេទ C បាន។ យោងតាមទីភ្នាក់ងារការពារសុខភាពបានឲ្យដឹងទៀតថា អ្នកដែលងាយនឹងឆ្លងមេរោគតាមរយៈម៉ាស្សាជើងដោយឲ្យកូនត្រីតូចៗខាំនេះ គឺជាមនុស្សដែលមានជំងឺទឹកនោមផ្អែម អ្នកមានជំងឺរលាកស្បែក និងអ្នកមានប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ក្រុមអ្នកជំនាញខាងលើបានពន្យល់ថា របៀបនៃការចម្លងមេរោគមានពីរប្រភេទ ទីមួយគឺដោយតាមរយៈមេរោគ និងបាក់តេរីដែលមាននៅក្នុងអាងទឹកនោះស្រាប់តែម្តង។ ហើយមួយវិញទៀតវាឆ្លងតាមរយៈត្រី ខាំជើងអ្នកមានមេរោគណាម្នាក់ដោយខាំដាច់កោរសិកាស្បែកដែលងាប់ ហើយបានបង្កឲ្យមានមេរោគនៅក្នុងទឹកនោះ។ យ៉ាងណាក្តី អ្នកជំនាញបានឲ្យដឹងដែរថា ភាគរយដែលឆ្លងមេរោគតាមវិធីដូចដែលបានរៀបរាប់ខាងលើនេះគឺតិចបំផុត។ សូមបញ្ជាក់ថា ការម៉ាស្សាដោយឲ្យត្រីខាំជើងហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ចុងក្រោយនេះ ហើយកន្លមងមកគេមិនដែលដឹងផលអវិជ្ជមានរបស់វានោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
March 27, 2018 - PR
ទីក្រុងហ្សឺណែវ ប្រទេសស្វីស/ទីក្រុងហានចូវ ប្រទេសចិន-ថ្ងៃទី២៦ មីនា ២០១៨៖ សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) និងសាលាពាណិជ្ជ សាស្ត្រ Alibaba នៅថ្ងៃនេះ បានប្រកាសឲ្យមានការចុះឈ្មោះចូលរៀនក្នុងវគ្គបណ្តុះបណ្តាលសម្រាប់សហគ្រិន អាស៊ី ជាលើកដំបូងចំនួន ៣៧នាក់ ក្នុងកម្មវិធីគំនិតផ្តួចផ្តើមeFounders ដែលត្រូវបានធ្វើឡើងនៅបរិវេណសាលា Alibaba នាទីក្រុងហានចូវ ប្រទេសចិន។ វគ្គបណ្តុះបណ្តាលដែលមានរយៈពេល ១១ថ្ងៃនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់លោក Jack Ma ស្ថាបនិក និងជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba Group និងជាទីប្រឹក្សាពិសេសរបស់ UNCTAD ក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិអំណាចដល់សហគ្រិនចំនួន ១០០០នាក់ ដែលមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍក្នុងរយៈពេល៥ឆ្នាំ។
March 27, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗកន្លងទៅនេះ យើងបានលេចលឺពត៌មានមួយចំនួនដែលលើកឡើងថា ក្រុមហ៊ុន Apple នឹងធ្វើការណែនាំ iPhone ដល់ទៅ 3ម៉ូដែលឯណោះសម្រាប់ជំនាន់ក្រោយនេះ។ ទាក់ទងទៅនឹង iPhone ទាំង 3នោះគឺមានដូចជា iPhone X ស៊េរីថ្មី iPhone X Plus ដែលមានទំហំអេក្រង់រហូតដល់ 6.5អ៊ីញ និងចុងក្រោយគេគឺ iPhone ធម្មតាដែលមានអេក្រង់ទំហំ 6.1អ៊ីញ ប្រភេទ LCD។ ដោយសារពាក្យចចាមអារាមទាំងនេះ បានធ្វើឲ្យអតិថិជនជាច្រើនចង់ដឹងពីតម្លៃរបស់ម៉ូដែលនីមួយៗជាខ្លាំង ហើយយោងតាមអ្នកវិភាគរបស់ RBC បានកំណត់ការយល់ឃើញរបស់ខ្លួនក្នុងថ្ងៃនេះតែម្ដង។ សម្រាប់ម៉ូដែល iPhone ធម្មតាដែលមានអេក្រង់ LCD
March 27, 2018 - បច្ចេកវិទ្យា
ប្រសិនបើកុំព្យូទ័ររបស់អ្នកត្រូវបានបើកទុកមុនប្រមាណជា 15នាទីមុនពេលអ្នកក្រោកពីគេងនាពេលព្រឹក នោះវាគឺរឿងល្អមួយក្នុងការជួយឲ្យអ្នកអាចទទួលបាននូវអ៊ីម៉ែលថ្មីៗ រូបភាព សារ និងកិច្ចការដែលត្រូវធ្វើភ្លាមៗផងដែរ។ ការបើកមុនបែបនេះ គឺល្អបំផុត ព្រោះអ្នកនឹងមិនចាំបាច់ចំណាយពេលវេលារងចាំម៉ាស៊ីនបើកដំណើរការឡើយ។ ឯអ្នកដែលមានទម្លាប់ប្រើកុំព្យូទ័រទៀងទាត់ នឹងកាន់តែប្រសើរថែមទៀត។ អ្នកប្រើប្រាស់មួយចំនួន អាចនឹងប្រើប្រាស់មុខងារ Sleep ជំនួសឲ្យការបិទ ដើម្បីរក្សាថាមពលថ្ម និងចង់ប្រើភ្លាមបានភ្លាម។ ផ្ទុយទៅវិញ ប្រសិនបើលោកអ្នកប្រើប្រាស់មុខងារបិទ បើកដោយស្វ័យប្រវត្តិនេះវិញគឺល្អជាង។ ដើម្បីប្រើប្រាស់មុខងារនេះ សូមធ្វើតាមការណែនាំខាងក្រោម៖ 1/ បើក System Preferences 2/ ចុចលើពាក្យថា Energy Saver 3/ ចុចលើប៊ូតុង Schedule ដែលស្ថិតនៅខាងក្រោមគេបង្អស់
March 27, 2018 - អន្តរជាតិ
សឹង្ហបុរី៖ យោងតាមរបាយការណ៍នៃការស្ទង់មតិមួយបានបង្ហាញថា ព្រលានយន្តហោះ Changi របស់ប្រទេសសឹង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខមួយ ជាព្រលានយន្តហោះ ដែលល្អបំផុតក្នុងនៅពិភពលោកក្នុងឆ្នាំ ២០១៨ នេះ ហើយតាមរយៈចំណាត់ថ្នាក់ប្រចាំឆ្នាំ ២០១៨ នេះទៀតសោធ វាបានធ្វើឲ្យព្រលានយន្តហោះមួយនេះគ្រងតំណែងលេខមួយអស់រយៈពេល ៦ ឆ្នាំ ជាប់ៗគ្នាហើយ។ ចំណាត់ថ្នាក់លេខពីរបានទៅលើព្រលានយន្តហោះ Incheon International Airport របស់ប្រទេសកូរ៉េខាងត្បូង និងលេខបីបានទៅលើព្រលានយន្តហោះ Tokyo Haneda International Airport របស់ប្រទេសជប៉ុន។ ព្រលានយន្តហោះ Changi របស់ប្រទេសសឹង្ហបុរីមានលក្ខណៈពិសេសជាច្រើនដូចជា មានរោងកុនសម្រាប់ទស្សនាដោយសេរី ២៤ ម៉ោង មានអាងហែលទឹកនៅលើដំបូលអគារ មានសួនមេអំបៅ មានសណ្ឋាគារ
March 27, 2018









