Khmernote Media
  • អន្តរជាតិ

    ចិន៖ លោកតាអាយុ ៩០ ឆ្នាំម្នាក់បានក្លាយទៅជាវិរៈបុរស បន្ទាប់ពីគាត់បានសម្រេចលោតចូលក្នុងទឹកទន្លេ ដើម្បីជួយសង្គ្រោះជីវិតក្មេងតូចម្នាក់។ លោកតាដែលមានចិត្តក្លាហានរូបនេះមានឈ្មោះថា He Youyi រស់នៅក្នុងខេត្ត Sichuan ប្រទេសចិន។ ក្មេងតូចដែល ជនរងគ្រោះមានអាយុ ១៩​ ខែ ហើយគេបានធ្លាក់ចូលទៅក្នុងទឹកទន្លេក្រោយពីម្តាយរបស់គេបានជិះកង់ជ្រុលធ្លាក់ចូលទៅក្នុងទន្លេ។ ការជួយសង្គ្រោះជីវិតក្មេងតូចនេះ បានក្លាយទៅជាសកម្មភាពដ៏ល្អមួយ និងទទួលបានការគោរពជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់ បណ្តាញសង្គម។ សូមអញ្ជើញប្រិយមិត្តទស្សនាសកម្មភាពរបស់លោកតាដែលជួយជីវិតក្មេងតូចលង់ទឹកតាមរយៈវីដេអូខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ medium

    March 28, 2018
  • PR

    នៅថ្ងៃទី ៦ ៧ និង៨ ខែមេសា ឆ្នាំ២០១៨ FINZociety Cambodia ដែលជាអ្នកជំនាញរៀបចំកម្មវិធីកម្សាន្តលំដាប់អន្តរជាតិ បាននាំមកជូននូវកម្មវិធី Water Sensation Phnom Penh 2018 ដ៏អស្ចារ្យ ហើយក៏ជាកម្មវីធីប្រគុំតន្រ្តីក្រោមដំណក់ទឹក លើកដំបូងគេបង្អស់នៅ ក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះកាន់តែថ្មី ហើយប្លែក ដោយមានការចូលរួមពីកំពូល DJs ទាំងក្នុង និងក្រៅប្រទេសជុំវិញពិភពលោក រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម បង់ក្លាដែស អង់គ្លេស ហូឡង់ និងកូរ៉េខាងត្បូង

    March 28, 2018
  • បច្ចេកវិទ្យា

    នៅមុននេះបន្តិចក្រុមហ៊ុនស្មាតហ្វូនដ៏ល្បីឈ្មោះរបស់ប្រទេសចិន គឺក្រុមហ៊ុន Huawei បានធ្វើការប្រកាសជាផ្លូវការនូវកំពូលស្មាតហ្វូនថ្មីរបស់ខ្លួនត្រកូល P គឺម៉ូដែល P20 និង P20 Pro។ ស្មាតហ្វូនទាំង២ម៉ូដែលនេះត្រូវបានរចនាថ្មីរូបរាងថ្មីជាមួយនឹងកាន់តែពិសេសនោះគឺក្រុមហ៊ុន Huawei បានប្រើប្រាស់ពណ៌ជាច្រើនបញ្ចូលគ្នា ធ្វើឲ្យទូរស័ព្ទប្រែពណ៌ប្លែកភ្នែកតែម្តង។ + អេក្រង់៖ ស្មាតហ្វូនទាំង២នេះមានផ្ទៃអេក្រង់ខាងមុខលាតសន្ធឹងស្ទើរពេញគែមដូចគ្នា តែ P20 Pro បំពាក់អេក្រង់ប្រភេទ OLED ទំហំ 6.1-inch ជាមួយកំរិតភាពច្បាស់ 2240 x 1080 pixel រីឯ P20 វិញបំពាក់អេក្រង់ប្រភេទ LCD ទំហំ 5.8-inch។

    March 27, 2018
  • PR

    (ភ្នំពេញ)៖ ខណៈបុណ្យប្រពៃណីខ្មែរ នឹងឈានចូលមកដល់នៅពេលខាងមុខនេះ ពោលគឺសល់ប្រមាណជាជាងកន្លះខែទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨។ បើតាមការឲ្យដឹងពីលោក សុខ​ សប្បាយណា ប្រធានលេខាធិការដ្ឋាន ក្រុមប្រតិបត្តិ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឲ្យដឹងថា សង្ក្រាន្ដឆ្នាំនេះនឹងមានការរៀបចំកម្មវិធីកម្សាន្ដពិសេសៗរហូតដល់​៣៣មុខ រួមមាន​ការលេង​ល្បែងកំសាន្ដនានាជាច្រើន ដើម្បីធ្វើឲ្យកម្មវិធីកាន់តែសប្បាយរីករាយ។ ថ្លែងក្នុងវេទិកាស្វែងយល់អំពី «ទិដ្ឋភាពនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០១៨» នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ លោក សុខ សប្បាយណា ឲ្យដឹង​ថា «កម្មវិធីអង្គរសង្ក្រាន្ដឆ្នាំនេះ នឹងមានភាពភ្ញាក់ផ្អើល និងធំជាងឆ្នាំកន្លង ទៅព្រមទាំងមានកម្មវិធីកំសាន្ដលើសពីឆ្នាំមុន ដែលឆ្នាំមុន​មាន​ត្រឹមតែ២៩ប៉ុណ្ណោះ ប៉ុន្ដែឆ្នាំនេះ មានរហូតដល់៣៣កម្មវិធី និងមានវត្ថុសំគាល់ធំជាងគេមួយ ​ក្នុងការបំបែកឯទគ្គកម្មគឺ

    March 27, 2018
  • អន្តរជាតិ

    បរទេស ៖ អ្នកធ្វើការដាំដុះផ្លែប៉ោមនៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានរវាងប្រទេសចិន សហរដ្ឋអាមេរិក។ វិទ្យុក្នុងស្រុកមួយបានរាយការណ៍កាលពីថ្ងៃអាទិត្យថាជម្លោះពាណិជ្ជកម្មបានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump ប្រកាសពន្ធនាំចូលយកពន្ធនាំចូលទៅលើមុខទំនិញរបស់ចិនដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារ។ក្នុងនៅ​ពេលដែលប្រទេសចិនគំរាមកំហែងសងសឹកវិញលើការនាំចូលរបស់សហរដ្ឋអាមេរិចមកក្នុងប្រទេសខ្លួនតាមរយៈពន្ធដូចគ្នា វាជាការឆ្លើយតបទៅនឹងការប្រកាសរបស់លោក Trump កាលពីថ្ងៃព្រហស្បតិ៍នេះ។ អ្នកដែលរងផលប៉ះពាល់ដែលគួរអោយបារម្ភបំផុតនោះនោះគឺក្រុមកសិករដែលដើមផ្លែប៉ោមនៅរដ្ឋវ៉ាស៊ីនតោន។ ដោយសារតែចិនជាអតិថិជនធំបំផុតដែលគ្រប់គ្រងការនាំចូល ១ភាគ៣ លើដំណាំផ្លែប៉ោមនេះ ក្នុងចំណោមអតិថិជនចំនួន៦០ប្រទេសទៀតក្នុងជុំវិញពិភពលោក។ មិនមែនតែដំណាំផ្លែប៉ោមនោះទេ បើតាមរបាយការណ៍ទិន្នន័យអគ្គកុងស៊ុលចិននៅសាន់ហ្រ្វាន់ស៊ីស្កូបានបង្ហាញថា វ៉ា​ស៊ីន​តោនជារដ្ឋមួយដែលនាំចូលដំណាំផ្លែឈើជាច្រើនមុខទៀតចូលទៅកាន់ប្រទេសចិនច្រើនជាងគេទាំងអស់ វាមាន​ន័យថាចិនជាទីផ្សារទិសដៅដ៏ធំបំផុតរបស់រដ្ឋមួយនេះ។ វ៉ាស៊ីនតោនស្ថិតក្នុងចំណោមរដ្ឋមួយដែល​ពឹងផ្អែកខ្លាំងលើការដោះដូរពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាមេរិកជាដៃគូពាណិជ្ជកម្មអន្តជាតិជាច្រើន រាប់​បញ្ចូលប្រទេសចិនដែលជាដៃគូ​ធំបំផុតរបស់ខ្លួនទាំងការនាំចូលនិងការនាំចេញ។​​ រដ្ឋមួយនេះអាច​ជួបនឹងបញ្ហាធ្ងន់ជាងគេ ប្រសិនសង្រ្គាមពាណិជ្ជកម្មលើពន្ធនាំចូលរវាងចិន និង សហ​រដ្ឋអា​មេរិកនៅបន្តកើតមាន៕ អត្ថបទ ៖ Mali ប្រភព៖ chinaplus

    March 27, 2018
  • អន្តរជាតិ

    ជាតិពុលក្នុងរាងកាយមិនមែនត្រូវបានបញ្ចេញមកក្រៅតាមតែរយៈទឹកនោម លាមក និងញើស ប៉ុណ្ណោះទេ ប៉ុន្តែក៏តាមអណ្ដាតផងដែរ។ អណ្ដាតប្រែជាឡើងពណ៌ស ដោយសារតែការមិនសម្អាតនូវជាតិពុលចេញបានត្រឹមត្រូវ។ ការកម្ចាត់នូវជាតិពុលចេញពីអណ្ដាតជាប្រចាំ គឺប្រៀបដូចនឹងការសម្អាត ឬបន្សាបជាតិពុលចេញពីរាងកាយដូច្នោះដែរ។ ម្យ៉ាងវិញទៀត ការលាងសម្អាតអណ្តាតក៏ជួយធ្វើឲ្យការទទួលបានរសជាតិកាន់តែមានភាពប្រសើរឡើង ខ្យល់ដង្ហើមប្រែជាស្រស់ថ្លា ហើយថែមទាំងទប់ស្កាត់បញ្ហានៃជម្ងឺអញ្ចាញធ្មេញ ប្រហោងធ្មេញ និងកំណកកំបោរជាប់ធ្មេញផងដែរ។ ខាងក្រោមជាគន្លឹះងាយៗតាមបែបធម្មជាតិដែលនឹងជួយអ្នកក្នុងការសម្អាត ក៏ដូចជាកម្ចាត់មេរោគចេញពីអណ្ដាត ៖ ១. ខ្ទឹមស ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានខ្ទឹមសឆៅ។ បើទោះជាវានឹងបណ្ដាលឲ្យអ្នកមានក្លិនខ្យល់ដង្ហើមអាក្រក់ក៏ពិតមែន ប៉ុន្តែខ្ទឹមសមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ចោលនូវរាល់ពពួកបាក់តេរី ហើយថែមទាំងជួយលាងសម្អាតអណ្ដាតផងដែរ។ ២. ប្រទាលកន្ទុយក្រពើ ៖ ប្រទាលកន្ទុយក្រពើមិនត្រឹមតែមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រសិទ្ធភាពជួយព្យាបាលផងដែរ។ ដើម្បីសំលាប់មេរោគនៅលើអណ្តាត និងអញ្ចាញធ្មេញ ចូរខ្ពុរមាត់ជាមួយនឹងទឹកប្រទាលកន្ទុយក្រពើចំនួន ១ ស្លាបព្រាបាយ សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមស្ដោះចេញ។ បន្ទាប់មកធ្វើការលាងសម្អាតមាត់របស់អ្នកជាមួយនឹងទឹកក្ដៅឧណ្ហៗ។ អ្នកអាចអនុវត្តន៍រូបមន្តនេះសារឡើងវិញបានជាច្រើនដងក្នុងមួយថ្ងៃ។ ៣. អំបិល ៖ អំបិល គឺជាអ្នកជួយដ៏ល្អបំផុតមួយក្នុងការសម្អាតអណ្ដាត។ ភាគល្អិតនៃអំបិលនឹងកម្ចាត់ចោលនូវការចម្លងមេរោគ រួមទាំងកោសិកាដែលងាប់ៗចេញពីអណ្ដាត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយអំបិលមួយចំនួនលើអណ្ដាត បន្ទាប់មកចាប់ផ្ដើមយកច្រាសដុសធ្មេញមកដុសពីលើថ្នមៗសម្រាប់រយៈពេល ១ នាទី សឹមលាងសម្អាតមាត់ចេញជាមួយនឹងទឹកធម្មតា។ អនុវត្តន៍ឲ្យបាន ២ ដងក្នុងមួយថ្ងៃ។ ៤. រមៀត ៖ រមៀត គឺមិនមែនត្រឹមតែគ្រឿងទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាពបំផុតមួយសម្រាប់សម្អាតក្នុងមាត់ផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយរមៀតម៉ត់ ឬម្ស៉ៅរមៀតជាមួយនឹងទឹកក្រូចឆ្មារ។ កូរឲ្យសព្វរហូតក្លាយជាខាប់ៗ។ ដុសល្បាយនេះលើអណ្ដាតសម្រាប់រយៈពេល ២នាទី សឹមលាងសម្អាតមាត់ចេញជាមួយនឹងទឹកក្ដៅឧណ្ហ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside ​​​

    March 27, 2018
  • កីឡា

    តាមការប្រកាសអោយដឹងពីសំណាក់ក្រុមហ៊ុនស្រាបៀរ GANZBERG បានអោយដឹងថា លោក Metteo ម្ចាស់បទ Panama ដែលមានភាពល្បីល្បាញកាលពីពេលថ្មីៗនេះ នឹងមកដល់ស្រុកខ្មែរយើងឆាប់ៗនេះ ដើម្បីធ្វើការសំដែង ហើយនេះជាលើកដំបូងបំផុតរបស់លោកក្នុងដំណើរមកកាន់ស្រុកយើងនេះ។ ក្រុមហ៊ុនស្រាបៀរ GANZBERG ដដែលបានអោយដឹងទៀតថា ដំណើរមកកាន់ស្រុកខ្មែរ ក្នុងកម្មវិធីប្រគុំតន្ត្រីដ៏អស្ចារ្យលើកដំបូងរបស់លោក Metteo ។ បទចម្រៀង Panama នេះផងដែរមានភាពល្បីល្បាញខ្លាំង នៅលើបណ្តាញសង្គម Youtube ហើយបទនេះដែរផលិតឡើងតាំងពីឆ្នាំ២០១៣ មកម្លេះប៉ុន្តែចាប់ផ្តើមល្បីខ្លាំងនាចុងឆ្នាំ ២០១៧ ដោយមានអ្នកយកបទ Panama ទៅច្រៀង Cover និងរាំយ៉ាងច្រើនពេញបណ្តាញសង្គមនានា។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនស្រាបៀរ

    March 27, 2018
  • សង្គម

    រាជធានី​ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា គិតមកត្រឹមបច្ចុប្បន្ននេះ ស្ពានអាកាសផ្សារដីហុយបសម្រេចការសាងសង់បានប្រមាណ៩០%ហើយ ហើយគ្រោងនឹងដាក់ឲ្យដំណើរការបណ្តោះអាសន្ននៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ។ ការដាក់ឲ្យដំណើរការបណ្តោះអាសន្ននេះ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ ប៉ុន្តែសម្រាប់រថយន្តធន់ធំមិនអនុញ្ញាតឲ្យធ្វើការឆ្លងកាត់ស្ពាននេះឡើយ។ គួរបញ្ជាក់ផងដែរថា ស្ពានអាកាសស្តុបផ្សារដីហុយនេះមានប្រវែង បណ្តោយ៩០៥ម៉ែត្រ និងទទឹង១៦.៤ម៉ែត្រ ស្ថិត​នៅ​ចំណុចប្រសព្វ​រវាង​មហា​វិថី​សហព័ន្ធ​រុស្ស៊ី និង​ផ្លូវ​ហាណូយ។ វា​ជា​គម្រោង​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ទទួល​បាន​សិទ្ធិ​សាងសង់​ដោយ​ក្រុមហ៊ុន សៀងហៃ ហើយ​ត្រួត​ពិនិត្យ​បច្ចេកវិទ្យា​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន៕ អត្ថបទ៖ សេម

    March 27, 2018
  • អន្តរជាតិ

    នារីគ្រប់រូបគឺគេចមិនផុតនោះទេពីការបង្កើតគ្រួសារ និងការបង្កើតកូន។ ដែលរឿងទាំងនេះនារីៗត្រូវមានការគិតគូរឲ្យបានច្បាស់លាស់ មុននឹងធ្វើការសម្រេចចិត្តបង្កើតក្រុមគ្រួសារ ព្រោះថាចង់ក្លាយជាអ្នកម្ដាយមួយរូបគឺមិនមានភាពងាយស្រួលឡើយ។ ដោយយើងត្រូវលះបង់ពេលវេលា, សម្រស់, ការងារ ដើម្បីមកមើលថែរទាំកូន ក៏ដូចជាក្រុមគ្រួសាររបស់យើង។ ខាងក្រោមនេះគឺជាគម្រូសម្រាប់នារីគ្រប់រូបដែលចង់ក្លាយខ្លួនជាអ្នកម្ដាយ៖ ១. គ្មានពេលវេលាស្និតស្នាលដូចមុន ២. គ្មានភាពសប្បាយដូចមុន ៣. បាត់បង់នូវសម្រស់ ៤. គ្មានពេលទំនេរដើរកំសាន្ដដូចមុន ៥. បាត់អស់ពិភពផ្ទាល់ខ្លួន ៦. រកអ្នកនិយាយលេងយល់ចិត្តមិនបាន ៧. មិនបានសម្រាកគ្រប់គ្រាន់ ៨. សូម្បីតែពេលវេលាផ្ទាល់ខ្លួនក៏គ្មាន   អត្ថបទ៖ Sai ប្រភព៖ boredpanda

    March 27, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ចង់យំក៏យំមិនចេញហួសចិត្តហួសថ្លែង អ្នកមិនស្តាយរថយន្តទើបទិញថ្មីចតទុកចោលសុខៗស្រាប់តែប្រែក្លាយជាមានសភាពបែបនេះ។ ប្រភពព័ត៌មានចិនបាសនចុះផ្សាយរឿងរ៉ាវសែន ហួសចិត្ត ម្ចាស់រថយន្តនិយាយលែងចេញក្រោយពីផ្ទាំងទឹកកកដ៏ធំមួយរអិលពីលើដំបូលជាន់ទី៧ ធ្លាក់ចំរថយន្តរបស់ខ្លួនធ្វើអោយវាប្រែជាមានសភាពបែបនេះ។ តាមប្រភពបានអោយដឹងថានៅម៉ោងប្រហែល៣ៈ៣០នាទីរសៀលថ្ងៃទី២៥ ខែមីនានេះ មានសម្លេងប៉ះទង្គិចមួយបានលាន់ឡើងយ៉ាងខ្លាំង ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាជនដែលរស់នៅក្នុងសហគមន៍ Jiayuan ទីក្រុង Changchun ខេត្ត Jilin។ អ្នកស្រុកជាច្រើនបានចេញមករកមើលប្រភពសម្លេងនោះក៏បានប្រទះឃើញ ផ្ទាំងទឹកកកដ៏ធំមួយបានធ្លាក់ពីខាងលើមកប៉ះនិងបំផ្ញាញរថយន្តថ្មីមួយគ្រឿងដែលចតចោលនៅលើចិញ្ចើមផ្លូវ។ តាមសម្តីអ្នកឃើញហេតុការណ៍នេះបានប្រាប់ថាផ្ទាំងទឹកកកនោះមានបណ្តោយប្រមាណជា៤ម៉ែត្រ និងទទឹង២ម៉ែត្រ វាធ្លាក់ចុះមកពីលើដំបូលអគារជាន់ទី៧។ ម្ចាស់រថយន្តបានត្រឹមហួសចិត្តនឹកស្មានមិនដល់ គាត់ប្រាប់ថារថយន្តនេះគាត់ទើបតែទិញជិះបាន​២ទៅ៣ខែប៉ុណ្ណោះ។ តាមសភាពនៃរថយន្តមួយគ្រឿងនេះគឺមិនអាចសង្រ្គោះអោយដូចដើមវិញបាននោះទេ អ្វីដែលសំណាងនោះគឺមិនមាននរណាម្នាក់រងគ្រោះក្នុងហេតុការណ៍នេះទេ ផ្ទាំងទឹកកកធំដល់ថ្នាក់នេះបើធ្លាក់ត្រូវមនុស្សមែនប្រាកដជាមិនរស់នោះទេ៕ អត្ថបទ ៖ Mali ​ប្រភព ​៖ CHINA PLUS

    March 27, 2018